31 C
Phnom Penh

68755

Latest

អ្នកវិភាគ​ថា​ការ​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា គឺជា​សេចក្ដី​ប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ផ្ដល់​សេរីភាព​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​សេចក្តី​ប្រាថ្នា​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ទទួល​បាន​ការ​សាទរ​ពី​ប្រទេស​សេរី​ប្រជាធិបតេយ្យ​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា នយោបាយ​ការបរទេស​របស់​លោក ហ៊ុន ម៉ាណែត នឹង​ទទួល​រង​នូវ​ការ​បរាជ័យ ប្រសិនបើ​គាត់​នៅតែ​បន្ត​រឹតត្បិត​លើ​សេរីភាព​របស់​លោក កឹម សុខា...