36 C
Phnom Penh

68755

Latest

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ជា​មន្ត្រី​ជាន់ខ្ពស់​ថា​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម

សហជីព និង​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល​ថា ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ កៅវ៉េ ចំនួន ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ គឺជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ។ អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ធ្លាប់​បង្ក​អំពើ​ហិង្សា​លើ​កម្មករ​ក្នុង​ការ​តវ៉ា​កាលពី ១២​ឆ្នាំ​មុន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​រដ្ឋបាល​នៅ​ក្រសួង​មហាផ្ទៃ។ ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​នេះ​ដែរ...