Latest
អត្ថបទប្រៀបធៀប៖ ការប្រើប្រាស់កម្លាំងបាយ និងប្រាជ្ញា
នេះអត្ថបទស្តីអំពីការប្រៀបធៀបជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរពីការប្រើប្រាស់កម្លាំងបាយទៅនឹងប្រាជ្ញា ដែលសរសេរដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយអានដោយលោក ហាស់ សាន។
បន្ទាប់ពីខ្ញុំចូលនិវត្តន៍ពីកិច្ចការបង្រៀននៅសាកលវិទ្យាល័យកោះ Guam នៅឆ្នាំ២០០៤ ខ្ញុំបានវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញ។ គ្រាមួយនោះ ខ្ញុំបាននាំចៅតូចៗពីរនាក់ដែលមានអាយុ ៥ និង ៧ឆ្នាំ ទៅដើរលំហែនៅជុំវិញមាត់ត្រពាំងមួយដែលស្ថិតនៅក្បែរភូមិ។
បន្ទាប់ពីរត់លេងមួយស្របក់ ចៅខ្ញុំក៏នាំគ្នាទៅឈរនៅក្បែរមាត់ទឹកត្រពាំង ហើយស្រែកហៅខ្ញុំទៅកាន់កន្លែងដែលពួកគេកំពុងឈរ ដើម្បីមើលសត្វខ្យងមួយហ្វូងវាររគើមៗចុះទៅក្នុងទឹកត្រពាំង។ ខណៈយើងកំពុងមើលសត្វខ្យងវារនៅមាត់ត្រពាំង មានសត្វទន្សាយព្រៃមួយគូរត់ពីគុម្ពស្ត្រប៊ែរី ដែលដុះនៅក្បែរទីនោះ។ ចៅខ្ញុំក៏ស្រែកឆោឡោដោយក្តីរំភើប ដ្បិតបានជួបនឹងសត្វព្រៃដោយចៃដន្យ។
ក្នុងនាមជាអតីតសាស្ត្រាចារ្យ...