26 C
Phnom Penh

thailand

Latest

ជនជាតិ​វៀតណាម​៤៦​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ដោយសារ​ធ្វើការ​និង​ស្នាក់នៅ​ដោយ​ខុស​ច្បាប់

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្ដេញ​ជនជាតិ​វៀតណាម ចំនួន ៤៦​នាក់ ក្នុង​នោះ​ស្រី ១៦​នាក់ ដែល​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ទៅ​ប្រទេស​វៀតណាម វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក ខេត្ត​កំពត កាល​ពី​ថ្ងៃទី​៦ ខែ​តុលា។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំង ៤៦​នាក់​នោះ មាន ៤២​នាក់​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​កំពត និង ៤​នាក់​ទៀត​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះសីហនុ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក...