30 C
Phnom Penh

Latest

រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​នៅ​កម្ពុជា​ឆ្នាំ​២០២៣-២០២៨

រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​ជំងឺ​អេដស៍​នៅ​កម្ពុជា ដែល​ជា​គ្រោះ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​លើក​ឡើង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ថា គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ បាន​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​យ៉ាង​មុតមាំ​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដែល​បន្ត​បេសកកម្ម​ពី​រាជរដ្ឋាភិបាល​នីតិកាល​មុនៗ ក្នុង​ការ​បន្ត​អភិវឌ្ឍ​មូលធន​មនុស្ស និង​ការ​លើក​កម្ពស់​សុខភាព និង​សុខមាលភាព​ប្រជាជន​សម​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១។ ប្រភព​ដដែល​បាន​លើកឡើង​ថា...