29 C
Phnom Penh

71103

ideatalk

Latest

អ្នក​ឃ្លាំមើល៖ សន្ទុះ​សេដ្ឋកិច្ច​ថៃ​និង​វៀតណាម កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ពេលនេះ​តទៅ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា។ អ្នកជំនាញ​ខាង​ផ្នែក​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ថៃ​បាន​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​ចាក់ស្រេះ​ជាប់​គាំង​យូរ​មក​ហើយ​នោះ​បាន​ដោយ​ជោគជ័យ​នៅ​ពេលនេះ ហើយ​ដំណោះស្រាយ​នេះ​ជា​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ស្ថិតស្ថេរ​យូរ​អង្វែង​ថែម​ទៀត។ លោក ឱក សេរីសោភក្តិ៍ អះអាង​ថា ក្រោម​ការ​ផ្សះផ្សា​បង្រួបបង្រួម​នៃ​ឧត្តមគតិ​ជាតិ​របស់​ឥស្សរជន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ថៃ ដូចជា លោក ស៊ូ រ៉ាយុទ្ធ ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ លោក...