27 C
Phnom Penh

71562

Latest

លោក អ៊ុំ សំអាន រិះគន់​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ឈ្មួញ​បំផ្លាញ​ភ្នំ​និង​ធនធាន​ធម្មជាតិ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា​ការ​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​បំផ្លាញ​ភ្នំ និង​ធនធាន​ធម្មជាតិ រួម​ទាំង​បរិស្ថាន។ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ អនុក្រឹត្យ​ដដែល​នោះ​បាន​បញ្ចុះ​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​នាំចេញ​មួយ​ចំនួន ក្នុង​នោះ​សម្រាប់​មុខទំនិញ​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ មាន​ចំនួន ៨​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធគយ​ពី ៣០% មក ១០%...