ព័ត៌មានជាតិ

ស្ត្រី​ខ្មែរ​ម្នាក់​ចង់​ធ្វើ​អត្តឃាត​តាម​ស្វាមី​ដោយសារ​បំណុល​វ័ណ្ឌក

By ឌឹ ខេមបូឌា ដេលី

November 21, 2023

វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​វា​មិន​ដូច​នេះ​ទាំងស្រុង​ទេ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា​មាន​កូនបំណុល​ខ្លះ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​មិន​អាច​ដោះ​បំណុល​បាន ហើយ​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត រួច​ជ្រើសរើស​ការ​សម្លាប់​ខ្លួន។

អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែ​នឹក​មមៃ​ដល់​ប្ដី​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត គឺ​គ្រប់​ពេល​ដែល​ម្ចាស់​ឥណទាន​បាន​មក​រក​រូប​អ្នកស្រី​នៅ​គេហដ្ឋាន ដើម្បី​ទារ​ការប្រាក់​បំណុល ១៧០​ដុល្លារ​ប្រចាំ​ខែ​ដែល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ខ្វះ​លទ្ធភាព​ជា​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​ដើម្បី​សង​ម្ចាស់បំណុល។

លោក Nhu Laen ដែល​ជា​ប្ដី​របស់​អ្នកស្រី ង៉ា បាន​សម្លាប់​ខ្លួន​នៅ​ក្នុង​ចម្ការ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប៉ុន្មាន​ខែ​មុន​បុរស​នេះ​ស្លាប់ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​មួយ​នៅ​ប្រទេស​កម្ពុជា​ឈ្មោះ​ថា LOLC Cambodia បាន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ចី​ដល់​លោក Laen ដែល​ធ្វើ​ឲ្យ​បំណុល​ជាមួយ​ក្រុមហ៊ុន​កើន​ឡើង​ដល់​ទៅ ១​ម៉ឺន ៨​ពាន់​ដុល្លារ។

បើ​តាម​ភរិយា​របស់​លោក​ប្រាប់​ថា ស្ថាប័ន​នេះ​បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​ខ្ចី​ប្រាក់​ពី​គេ ដែល​ការប្រាក់​ដល់​ទៅ ២០​ភាគរយ ដើម្បី​ដោះ​បំណុល​សម្រាប់​ស្ថាប័ន។ អ្នកស្រី ង៉ា ថា​ឪពុក​ម្ដាយ​របស់​អ្នកស្រី​ក៏​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ចំនួន​ជាង ១​ពាន់​ដុល្លារ ដើម្បី​ដោះ​បំណុល​ដែល​ចេះ​តែ​កើន​ឡើងៗ។

លោក Laen និង​អ្នកស្រី ង៉ា ត្រូវ​បាន​ដឹង​ថា យក​លុយ​ដែល​ខ្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ LOLC កាលពី​ខែ​មេសា ឆ្នាំ​២០២២ ដើម្បី​សង​បំណុល​ចាស់ ដោយ​បំណុល​ចាស់​នោះ​គឺជា​ការ​ខ្ចី​បុល​ដែល​គ្រួសារ​អ្នកស្រី​បាន​យក​ទៅ​ទិញ​ឧបករណ៍​នានា​សម្រាប់​ធ្វើ​ចម្ការ ដូចជា ដាំ​សណ្ដែក ដំឡូង និង​ស្វាយចន្ទី ដោយ​សង្ឃឹម​ថា​វា​នឹង​ជួយ​ជីវភាព​ឲ្យ​ប្រសើរ​ឡើងវិញ។ ប៉ុន្តែ​ស្ថាប័ន​តម្រូវ​ថា​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០២២ និង​ខែ​ឧសភា ឆ្នាំ​២០២៣ ពួកគេ​ត្រូវ​សង​ប្រាក់​ឲ្យ LOLC ឱ្យ​បាន​ច្រើន​ជាង ៤៣០០​ដុល្លារ ដែល​ចំនួន​នេះ​លើស​ពី​ចំនួន​ត្រូវ​សង​មួយ​ឆ្នាំ​ពេញ​តែ ២២០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​លោក Laen អាច​រក​បាន​ចំណូល​ប្រមាណ​តែ ៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ទាំង​អ្នកស្រី Nga និង​ស្វាមី ពេល​នោះ​មាន​ក្ដី​សង្ឃឹម​ថា ពួកគេ​អាច​រក​បាន​ប្រាក់ ៧២៥​ដុល្លារ​ក្រោយ​ពី​ប្រមូល​ផល​រួច ប៉ុន្តែ​ដោយ​អាកាសធាតុ​មិន​អំណោយ​ផល ពួកគេ​រក​បាន​តែ ៣០០​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២២ ខណៈ​តែ​មួយ​ខែ​វិច្ឆិកា ពួកគេ​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​អ្នក​ភូមិ​ផង​សរុប ៦៥០​ដុល្លារ។

អ្នកស្រី ង៉ា អះអាង​ថា ប្ដី​អ្នកស្រី​ស្លាប់​ព្រោះ​បំណុល។ ក្រោយពី​ប្ដី​អ្នកស្រី​ធ្វើ​អត្តឃាត អ្នកស្រី​ស្វែងរក​វិធី​ដោះ​បំណុល​ពី LOLC Cambodia ដោយ​យក​ប្លង់​ចម្ការ និង​ផ្ទះ​អ្នកស្រី​យក​ទៅ​បញ្ចាំ។ តែ​អ្នកស្រី​ក៏​អរគុណ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល គឺ​អង្គការ​លីកាដូ ដែល​បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រធាន LOLC Cambodia ពី​ការ​ស្លាប់​ស្វាមី​របស់​អ្នកស្រី។ ៤​ខែ​បន្ទាប់​មក ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នេះ​ក៏​បញ្ឈប់​ការ​ទារ​ប្រាក់​បំណុល។

ចាវ ខាំ មេ​ភូមិ​មួយ​ក្នុង​ខេត្ត​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្ត​រតនគិរី ជា​មេ​ភូមិ​មើល​ការ​ខុសត្រូវ​លើ​តំបន់​ដែល​ប្ដី​ប្រពន្ធ​រូប​នេះ​រស់នៅ បាន​ឲ្យ​ដឹង​ថា បំណុល​នេះ​ធំ ហើយ​គ្រួសារ​អ្នកស្រី ង៉ា ក្រ​វេទនា​ណាស់។

អ្នកស្រី ង៉ា មាន​ប្រសាសន៍​ថា ប្ដី​អ្នកស្រី​ស្លាប់​ដោយសារតែ​បំណុល​វ័ណ្ឌក។ តែ​យ៉ាងណា នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ LOLC កម្ពុជា បាន​អះអាង​ថា ការ​ស្លាប់​របស់​លោក Laen គឺ​មកពី​លោក​ពុំ​មាន​ប្រាក់​សង ដោយសារតែ​លោក​រក​ចំណូល​មិន​បាន​ពី​ការ​ធ្វើ​ចម្ការ ដោយ​អាកាសធាតុ​មិន​អំណោយ​ផល និង​ពុំ​មាន​ភស្តុតាង​ថា​ស្ថាប័ន ឬ​មន្ត្រី​បាន​ប្រព្រឹត្ត​អ្វី​ទៅ​លើ​កូនបំណុល​នោះ​ទេ។

LOLC Cambodia បាន​បញ្ឈប់​ការ​បង់​សង​បំណុល​ពី​អ្នកស្រី ង៉ា តាម​ការ​ទទូច តែ​អ្នកស្រី​ថា​អ្នកស្រី​ភ័យ​ថា​អ្នកស្រី​អាច​នឹង​សម្លាប់​ខ្លួនឯង​ដូច​ប្ដី ដោយសារ​គ្មាន​សមត្ថភាព​បង់​ប្រាក់​នា​ពេល​ខាងមុខ។

បើ​យោង​តាម​សមាជិក​គ្រួសារ និង​អ្នក​ជិតខាង ឲ្យ​ដឹង​ថា មាន​ករណី​ធ្លាក់​ទឹកចិត្ត​ចំនួន​បី​ហើយ​ដែល​ឈាន​ដល់​ការ​សម្លាប់​ខ្លួន និង​ប៉ុនប៉ង​សម្លាប់​ខ្លួន។

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​គេ បើ​គិត​ពី​លើ​ចំនួន​ខ្ចី​បុល​ក្នុង​ប្រជាជន​ម្នាក់ៗ។ បំណុល​ពី​ផ្នែក​មីក្រូហិរញ្ញវត្ថុ​ឈាន​ដល់​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ធំៗ​ជាច្រើន គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC នៃ​ធនាគារ​ពិភពលោក។ ចំពោះ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ខ្ចី​បុល ឬ​ជំពាក់​បំណុល គឺ​មាន​ការ​បាត់បង់​ដី ផល​ប៉ះពាល់​ដល់​ជីវភាព ផល​ប៉ះពាល់​ដល់​ភាព​ជា​ជនជាតិ​ភាគតិច និង​ការ​គំរាមកំហែង​ផ្សេងៗ។

គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០ មក វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ដោយ​ទទួល​បាន​ប្រាក់​ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ចំណុះ​ធនាគារ​ពិភពលោក ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​អាច​ទទួល​បាន​ហិរញ្ញប្បទាន និង​បង្កើន​ការ​រីក​ដុះដាល​វិស័យ​អាជីវកម្ម​ខ្នាត​តូច។

តាម​កាសែត The Guardian គេ​បាន​រក​ឃើញ​ថា LOLC Cambodia ពី​មុន​ជា​ស្ថាប័ន​សប្បុរសធម៌​កាតូលិក ដែល​បាន​បម្លែង​ខ្លួន​ជា​ស្ថាប័ន​ឯកជន​រក​ប្រាក់​កម្រៃ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ស្រីលង្កា កាន់កាប់ ហើយ​រក​បាន​ប្រាក់ ៥៨​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២២។

ដោយសារ​តែ​មាន​ករណី​ប្ដឹង​ជាច្រើន​ពី​អង្គការ​លីកាដូ អង្គការ​សមធម៌​កម្ពុជា តំណាង​ឲ្យ​ជនរងគ្រោះ​ជា​កូនបំណុល​ដែល​បាន​ធ្លាក់​ខ្លួន​ក្នុង​ករណី​ឆបោក ជាអាទិ៍ ឥឡូវ​នេះ ស្ថាប័ន IFC បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ការ​វិនិយោគ​នានា​ពាក់ព័ន្ធ​ដល់​ទៅ ៦​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ដែល​កាន់កាប់​ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​ប្រទេស​កម្ពុជា ដល់​ទៅ ៧៥​ភាគរយ។

បណ្ដឹង​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្ថាប័ន​ជំរុញ និង​បង្ខំ​ឲ្យ​កូនបំណុល​លក់​ដី ហើយ​ធ្វើ​ចំណាកស្រុក និង​បណ្ដាល​ឲ្យ​ក្មេងៗ​បោះបង់​ការ​សិក្សា។

តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី The Guardian ស្ថាប័ន​ចំនួន​បួន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ស៊ើបអង្កេត​របស់ IFC គឺ អម្រឹត ធនាគារ​ហត្ថា LOLC និង​ធនាគារ​ស្ថាបនា ដែល​មាន​កូនបំណុល​ម្នាក់​បាន​សម្លាប់​ខ្លួន​ដោយសារតែ​មិន​អាច​មាន​លុយ​បង់​ថ្លៃ​បំណុល និង​ត្រូវការ​លុយ​បង់​ថ្លៃ​លែងលះ និង​មួយ​រូប​ទៀត​ប៉ុនប៉ង​សម្លាប់​ខ្លួន។

កូនបំណុល​អស់​ទាំងនោះ​សុទ្ធសឹងតែ​ត្រូវ​បាន​ដឹង​ថា​ជា​ជនជាតិ​ភាគតិច​រស់នៅ​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​ដ៏​ក្រីក្រ​បំផុត​នៅ​កម្ពុជា។ ជា​ខេត្ត​ដែល​មិន​សូវ​មាន​អ្នក​និយាយ​ភាសា​ខ្មែរ។ ត្រង់​ចំណុច​នេះ IFC ពិនិត្យ​មើល​ថា តើ​ម្ចាស់​ឥណទាន​មាន​បំពាន​គោលការណ៍​ខ្ចី​បុល​ជនជាតិ​ភាគតិច​ដែរ​ឬ​ទេ ជាមួយ​នឹង​ការ​ដែល​មាន​ជនជាតិ​ភាគតិច​ជាច្រើន​ជំពាក់​វ័ណ្ឌក។

មាន​ករណី​មួយ​ទៀត គឺ​ក្មេងស្រី​អាយុ ១៧​ឆ្នាំ​ម្នាក់​ប៉ុនប៉ង​សម្លាប់​ខ្លួន​កាលពី​ខែ​មីនា ដោយសារតែ​បញ្ហា​ឪពុក​ជំពាក់​បំណុល​ស្ថាប័ន​អម្រឹត ៥​ម៉ឺន​ដុល្លារ ហើយ​ព្រមាន​ដាក់​គ្រួសារ​ក្នុង​បញ្ជីខ្មៅ ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​រៀនសូត្រ​របស់​នាង ហើយ​ដាក់​សម្ពាធ​គ្រួសារ​ក្មេងស្រី​នោះ​ឲ្យ​លក់​ទ្រព្យសម្បត្តិ ទាំង​ម៉ូតូ​ដែល​ក្មេងស្រី​នោះ​ទុក​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន។

ក្មេងស្រី​នោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ឪពុក​របស់​នាង​បាន​ប្រាប់​ថា ត្រូវការ​ម៉ូតូ​ដើម្បី​លក់​យក​ប្រាក់​សង​បំណុល តែ​នាង​ថា​សាលារៀន​នៅ​ឆ្ងាយ​ណាស់។

ទោះបីជា​យ៉ាង​ណា​ក្តី ស្ថាប័ន​ចំនួន ៥ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ការ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​របស់​កូនបំណុល ព្រោះ​ថា​នោះ​ជា​ករណី​ជម្លោះ​ផ្ទាល់ខ្លួន និង​មកពី​កត្តា​ផ្សេងៗ។ ជាមួយ​គ្នា​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ មិន​បាន​ឆ្លើយតប​ជុំវិញ​ករណី​នេះ​ឡើយ។

អង្គការ​អន្តរជាតិ​ចំនួន​ពីរ គឺ Cerise+SPTF ថា​បើ​រក​ឃើញ​ថា​មាន​ករណី​ដែល​ស្ថាប័ន​ផ្ដល់​ប្រាក់​ខ្ចី​ជា​អ្នក​ចូលរួម​ក្នុង​ការ​ជំរុញ​ធ្វើ​អត្តឃាត នោះ​វា​ជា​ការ​ទំនួល​ខុសត្រូវ​មួយ​របស់​ក្រុមហ៊ុន និង​ស្តង់ដារ​ការពារ​អតិថិជន។ ស្តង់ដារ​នោះ គឺ​ការ​ហាម​មិន​អាច​ឲ្យ​កូនបំណុល​ដែល​ខ្ចី​ប្រាក់​ពី​ចំណូល ៧០​ភាគរយ​ទទួល​បាន​ការ​ខ្ចី​បុល​នោះ​ទេ ដោយ​ការ​ឲ្យ​ខ្ចី​ថែម​នោះ គឺ​គេ​ត្រូវ​ពិនិត្យ​ទាំង​បំណុល​មុនៗ​ផង​ដែរ ហើយ​ស្តង់ដារ​នោះ​ក៏​ហាម​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ការ​គំរាមកំហែង​អ្វី​ទៅ​ដល់​កូនបំណុល​ផង​ដែរ។

Cerise+SPTF បាន​ស្នើ​ឲ្យ​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង យក​វិញ្ញាបនបត្រ​របស់​ពួកគេ​ទៅ​ពិនិត្យ និង​វាយតម្លៃ។ នាយក​ប្រតិបត្តិ M-CRIL លោក Frances Sinha មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សាច់ប្រាក់​របស់​កូនបំណុល​ក្នុង​ទីផ្សារ​ដែល​លោក​សំដៅ​ទៅ​កាន់​ស្ថាប័ន AMK, Amret និង Sathapana។

យោង​ទៅ​តាម​ការ​សិក្សា​ពី​អង្គការ​លីកាដូ និង​សមធម៌​កម្ពុជា កូនបំណុល​នៅ​ប្រទេស​កម្ពុជា​ជា​មធ្យម​ខ្ចី ៩​ពាន់​ដុល្លារ​លើស​ពី​ចំណូល​គ្រួសារ​របស់​ពួកគេ​ពីរ​ដង ដែល​ធ្វើ​ឲ្យ​ម្ចាស់បំណុល​អាច​កាន់កាប់​ទឹកប្រាក់​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហក់​ពី ៨​ពាន់​លាន​ទៅ ១៦​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ពី​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា។

ប៉ុន្តែ​សម្រាប់​អ្នកស្រី ង៉ា ទោះបីជា​ស្ថាប័ន​ហិរញ្ញវត្ថុ LOLC កម្ពុជា​លែង​ទារ​សំណង​ក៏ដោយ តែ​ម្ចាស់បំណុល​ឯកជន​ជាច្រើន​ដែល​ប្ដី​អ្នកស្រី​បាន​ខ្ចី​ប្រាក់ នៅតែ​ទារ​ទាំង​ប្រាក់​ដើម និង​ការប្រាក់។ អ្នកស្រី ង៉ា ថា​អ្នកស្រី​ចេះតែ​ចង់​សម្លាប់​ខ្លួន​តាម​ប្ដី​អ្នកស្រី។

គួរ​កត់សម្គាល់​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ LOLC Cambodia មាន​ប្រភព​ពី​ប្រទេស​សិង្ហបុរី មាន​អ្នក​គ្រប់គ្រង​ជាច្រើន​ជា​ជនជាតិ​សិរីលង្កា ឬ​ឥណ្ឌា នៅ​ឆ្នាំ​២០១៩ មាន​ទុន​ជាង ១​ពាន់​លាន​ដុល្លារ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា ទិញ​យក​ធនាគារ​ភូមិ​កម្ពុជា TPC ឆ្នាំ​២០១៥ ប៉ុន្តែ​មិន​រាយ​ឈ្មោះ​ម្ចាស់​ភាគហ៊ុន​ម្នាក់ៗ​ទិញ​ប៉ុន្មាន​ហ៊ុន ហើយ​មួយ​ហ៊ុន​តម្លៃ​ប៉ុន្មាន ហើយ​ក៏​ពុំ​មាន​រាយ​ឈ្មោះ​សមាជិក​ក្រុម​អភិបាល​ដែរ។

តាម​ឯកសារ​ផ្សាយ​ក្នុង​វេបសាយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ LOLC Cambodia មាន​ចែង​អំពី​ក្រមសីលធម៌​សម្រាប់​បុគ្គលិក​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​កូនបំណុល មាន​ដូចជា ខ​៥ ស្តីអំពី​អាកប្បកិរិយា​ចំពោះ​អតិថិជន ដែល​ចែង​ថា គេ​ត្រូវតែ​ស្តាប់​ហេតុផល​កូនបំណុល ត្រូវតែ​ស្វែងរក​ការ​ពិភាក្សា​ប្តូរ​យោបល់​រក​ដំណោះស្រាយ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ពាក្យ​សម្ដី​សមរម្យ ជួយ​ផ្តល់​ឱវាទ​ចំពោះ​អ្នក​ដែល​បង់​សង​បំណុល​យឺតយ៉ាវ​នោះ។ បុគ្គលិក​ស្ថាប័ន មិន​ត្រូវ​បង្ខំ​ជាដាច់ខាត​ឲ្យ​អតិថិជន​សង​បំណុល ដោយ​មិន​អនុគ្រោះ​ចំពោះ​ការ​យឺតយ៉ាវ​នានា ព្រោះតែ​គេ​ប្រឈម​នឹង​ការ​លំបាក និង​វិបត្តិ​ហិរញ្ញវត្ថុ។ បុគ្គលិក​មិន​ត្រូវ​ដើរ​ចូល​ផ្ទះ​កូនបំណុល​ជាដាច់ខាត​ដោយ​គ្មាន​ការ​អញ្ជើញ​ឲ្យ​ចូល​ផ្ទះ មិន​ត្រូវ​បំពាន​សិទ្ធិ​ឯកជន​របស់​កូនបំណុល​ដាច់ខាត មិន​ត្រូវ​បំបាក់​មុខមាត់​កូនបំណុល​ជា​សាធារណៈ​ដាច់ខាត។

អ្នក​គ្រប់គ្រង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ LOLC Cambodia ជា​ខ្មែរ ឬ​ចូល​សញ្ជាតិ​ខ្មែរ​មាន៖