Latest
មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះស្ថិតក្រោមគំនាបនៃការស្នើរុះរើសិទ្ធិវេតូរបស់មហាអំណាច
មហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ នេះ គឺជាលើកទី៧៩។ របៀបវារៈនៃមហាសន្និបាតមានជាច្រើន តែនៅក្នុងនោះ ការលើកឡើងរបស់មេដឹកនាំជាច្រើនដែលចូលរួមក្នុងមហាសន្និបាតអំពីការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៃស្ថាប័នពិភពលោកមួយនេះ ពាក់ព័ន្ធនឹងសិទ្ធិវេតូរបស់ប្រទេសមហាអំណាច។
នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំកន្លងទៅ ប្រទេសជាច្រើនបានលើកឡើងផងដែរពីការកាត់បន្ថយអំណាចរបស់ប្រទេសមហាអំណាចទាំង៥ ដែលមានសិទ្ធិក្នុងការបោះឆ្នោតវេតូ ហើយជាការជះឥទ្ធិពលមួយប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រេចចិត្តដ៏មានសារសំខាន់មួយប្រឆាំងនឹងប្រទេសមួយដែលឈ្លានពានប្រទេសទន់ខ្សោយ ដូចជាករណីរុស្ស៊ី កំពុងតែឈ្លានពានប្រទេសអ៊ុយក្រែន ជាដើមនេះ។
ជាមួយគ្នានេះក៏មានការស្នើសុំពង្រីកសមាជិកអចិន្ត្រៃយ៍មួយចំនួនផងដែរមានដូចជា ការស្នើដំឡើងប្រទេសឥណ្ឌា ប្រទេសប្រេស៊ីល និងតំបន់អាហ្វ្រិកខាងត្បូង ជាប្រទេសដែលតំណាងកម្លាំងដ៏ធំនៅក្នុងតំបន់។
នៅឆ្នាំនេះ សហរដ្ឋអាមេរិកគាំទ្រឱ្យមានតំណាងមួយសម្រាប់ប្រទេសអាហ្វ្រិកជាសមាជិកអចិន្ត្រៃយ៍ប្ដូរវេន ប៉ុន្តែនៅពេលនេះ ប្រទេសនៅអឺរ៉ុបមួយចំនួន និងតំបន់អាស៊ីមួយចំនួន កំពុងតែដាក់សម្ពាធឱ្យមានការរុះរើសិទ្ធិវេតូផ្ដាច់មុខរបស់ពួកមហាអំណាច ព្រោះកន្លងមក ការប្រើប្រាស់សិទ្ធិវេតូរបស់មហាអំណាចរុស្ស៊ី...