30 C
Phnom Penh

74431

Latest

តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ក្រចេះ ស្នើសុំ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ឯកជន​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ពួកគេ

ពលរដ្ឋ​ជាច្រើន​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាង ១​ពាន់​គ្រួសារ​មកពី​ខេត្ត​ក្រចេះ ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​អភិបាលរង​ស្រុក​សំបូរ លោក ចេង គឹមជប់ និង​ក្រុមហ៊ុន​កសិកម្ម​យុវជន​ស្វាយរៀង (ខូអិលធីឌី) ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង និង​ដំណាំ​របស់​ពួកគាត់​បន្ត​ទៀត។ ពលរដ្ឋ​ប្រមាណ​ជា ៦០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាង ១​ពាន់​គ្រួសារ (១៣១៨​គ្រួសារ) មកពី​ភូមិ​ចំនួន​៥ នៅ​ថ្ងៃ​ពុធ ទី​១៩ មិថុនា នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ ដោយ​លើកឡើង​ថា ប្រជា​សហគមន៍​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ...