មេដឹកនាំ និង​សមាជិក​នៃ​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត លើក​បដា​បង្ហាញ​ពី​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ រួបរួម​គ្នា​រក្សា​ស្មារតី​ដើម

នយោបាយ

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ផ្ដាំ​ដល់​សមាជិក​និង​អ្នកគាំទ្រ​ប្រកាន់​ជំហរ​រួម​គ្នា​បន្ត​ស្មារតី​ដើម

By ឌឹ ខេមបូឌា ដេលី

February 09, 2025

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​រួបរួម​គ្នា​បន្ត​រក្សា​ស្មារតី​ដើម​ដែល​មាន ៤​ចំណុច ខណៈ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​កំពុង​បន្ត​បង្ហាញ​ពី​ចរន្ត​ផ្តាច់​ខ្លួន​ក្នុង​ចំណោម​សមាជិក​បក្ស​ប្រឆាំង ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បាន​ប្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ឲ្យ​ប្រកាន់​ស្មារតី​ដើម ៤​ចំណុច គឺ៖

នៅ​ដើម​ឆ្នាំ​២០២៥ នេះ ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ពី​ភាព​សកម្ម​ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គាំទ្រ​របស់​ខ្លួន និង​បន្ត​លើក​ស្លាក​គណបក្ស​តាម​បណ្តា​ខេត្ត​នានា​រំលេច​ដោយ​ពាក្យ «រួម​គ្នា​រក្សា​ស្មារតី​ដើម»។

ក្រុម​មេដឹកនាំ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​បាន​ចាប់ផ្តើម​បង្ហាញ​មុខ​ចាប់ពី​ដើម​ឆ្នាំ​២០២៥ នេះ តាមរយៈ​កម្មវិធី​លើក​ស្លាក​គណបក្ស និង​ការ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​ក្រុម​តេឡេក្រាម​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែងតែ​បង្ហាញ​ពី​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ជាពិសេស​គណបក្ស​ភ្លើង​ទៀន សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រៀង​រាល់​ថ្ងៃ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា អ្នក​នយោបាយ​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ព្យាយាម​ប្រើប្រាស់​ឱ្យ​ពួកគេ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង និង​បង្ក្រាប​អ្នក​ណា​ដែល​នៅតែ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

លោក ស៊ឹង សែនករុណា អះអាង​ថា អ្នក​នយោបាយ​គួរ​ប្រកាន់​ជំហរ​រឹងមាំ អត់ធ្មត់​ឱ្យ​បាន​ខ្ពស់ ពីព្រោះ​ការ​ប្តូរ​ជំហរ​នយោបាយ​មិន​បាន​ត្រឹមត្រូវ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស គុណតម្លៃ​នយោបាយ​របស់​ខ្លួន និង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ថ្ងៃ​អនាគត។

កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​សារ​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មក​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ថា បើ​ហ៊ាន​ក្បត់​លោក គេ​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់​គ្រប់​ពេល ដូចជា ការ​សើរើ​លើ​បទល្មើស​ចាស់ៗ ឬ​សំណុំរឿង​ដែល​មិន​ទាន់​បាន​លើកលែង​ទោស៕

© 2025, . All rights reserved.