លោក ដូណាល់ ត្រាំ (រូប​ឆ្វេង) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន

ព័ត៌មានអន្តរជាតិ

ចិន​ព្រមាន​កូនបំណុល​របស់​ខ្លួន​ត្រូវ​ការពារ​ប្រយោជន៍​ពាណិជ្ជកម្ម​ចិន​ទប់ទល់​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក

By ឌឹ ខេមបូឌា ដេលី

April 22, 2025

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មេសា ទីក្រុង​ប៉េកាំង បាន​ព្រមាន​ប្រទេស​កូនបំណុល​របស់​ខ្លួន​ទាំងអស់ ត្រូវ​ហ៊ាន​ប្រឆាំង​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ចិន ខាតបង់​ផល​ប្រយោជន៍។

ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​ថា ទីក្រុង​ប៉េកាំង មាន​ការ​យល់យោគ​ដល់​គ្រប់​ភាគី​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក តាមរយៈ​កិច្ចពិភាក្សា​ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព ប៉ុន្តែ​ក្រុង​ប៉េកាំង ស្នើ​ឱ្យ​ប្រទេស​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ត្រូវ​ហ៊ាន​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​យ៉ាងណា​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ចិន ដែល​ថា​រាល់​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក មិន​ឱ្យ​ចិន ខាតបង់​ឡើយ។

ក្រសួង​ពាណិជ្ជកម្ម​ចិន ព្រមាន​ថា ក្រុង​ប៉េកាំង នឹង​ចាត់​វិធានការ​វាយបក​ក្នុង​ករណី​ដែល​ប្រទេស​ណា​មួយ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដែល​ធ្វើ​ឱ្យ​ខូច​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រតិកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន កើត​មាន​ឡើង​គឺជា​ការ​វាយបក​ទៅ​លើ​រដ្ឋការ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​កំពុង​បន្ថែម​សម្ពាធ​លើ​បណ្ដា​ប្រទេស​ដែល​ជា​ប្រភព​ស្រូប​ផលិតផល​ប្រទេស​ចិន ដោយ​វេច​ខ្ចប់​ផលិតផល​ចិន ថា​ជា​ផលិតផល​របស់​ខ្លួន ហើយ​បញ្ជូន​ចូល​ទៅ​ទីផ្សារ​អាមេរិក ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក៕

© 2025, . All rights reserved.