អ្នកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

គ្រឿងញៀន

អាជ្ញាធរ​កម្ពុជា​​ថា​បាន​សហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស

By ឌឹ ខេមបូឌា ដេលី

May 27, 2025

រាជរដ្ឋាភិបាល ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ប្រទេស​ឥណ្ឌូនេស៊ី ថៃឡង់ដ៍ សិង្ហបុរី និង​ប្រទេស​ដទៃ​ទៀត​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​ប្រយុទ្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​យក​មក​លាក់​ឲ្យ​ធ្វើ​ការងារ​ឆបោក​តាម​អន្តរ​បណ្ដាញ។

អាជ្ញាធរ​បាន​រក​ឃើញ​មាន​ជនជាតិ​ភូមា យៀកណាម ចិន ថៃ ឥណ្ឌូនេស៊ី ត្រូវ​ក្រុម​រកស៊ី​ទុច្ចរិត​ចិន យក​ទៅ​បង្ខាំង​ទុក​ប្រើ​ឲ្យ​ទូរសព្ទ​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ ជាពិសេស​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ។

អង្គការ​ឈ្មោះ «ប្រឆាំង​នឹង​ការ​ឆបោក​ពិភពលោក (Global Anti-Scam Org)» ផ្សាយ​នា​ដើម​ខែ​ឧសភា នេះ អំពី​ការ​រក​ឃើញ​ដែល​គ្រួសារ​ជនរងគ្រោះ​បាន​បង្ហាញ​ភស្តុតាង​អំពី​កន្លែង​ចាប់​ជំរិត​ភ្ជាប់​នឹង​រូប​សញ្ញា​រាជសីហ៍ ដែល​ប៉ូលិស​ខ្មែរ​ខ្ទាស់​ជាប់​ហោប៉ៅ​ឯកសណ្ឋាន​ក្នុង​អន្តរ​បណ្ដាញ ឆាត់អាប់ ឧក្រិដ្ឋជន​ក៏​ជម្លៀស​ជនរងគ្រោះ​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​នៅ​កន្លែង​ផ្សេង​ទៀត។

ក្នុង​ដំណាក់កាល​ជាមួយ​គ្នា​នេះ អ្នកស្រី ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ ថ្លែង​ចំពោះ​មុខ​គណៈប្រតិភូ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២០ កន្លង​ទៅ​នេះ​ថា អ្នកស្រី​ទទួលស្គាល់​បញ្ហា​នេះ​កើតមាន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​មែន ប៉ុន្តែ​អាជ្ញាធរ​ក៏​មិនមែន​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ដែរ។

មាន​សំណួរ​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា តើ​អ្នកស្រី​គិត​ដូចម្តេច បើ​មាន​សេចក្តី​រាយការណ៍​ថា ភ្នាក់ងារ​ប៉ូលិស​ចូល​ដៃ​ចូល​ជើង​នឹង​ឧក្រិដ្ឋជន ហើយ​ទទួល​បាន​កម្រៃ​ប្រាក់កាស​ផង​នោះ?៕

© 2025, . All rights reserved.