សកម្មភាព​ក្រុម​បន្ត​ចរន្ត​ផ្នែក​បណ្ដាញ​ចែកចាយ​នៃ​អគ្គិសនី​ស្ទឹងត្រែង បន្ត​ចរន្ត​ថ្មី​ជូន​ពលរដ្ឋ នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥។ (រូបភាព៖ អគ្គិសនី​ស្ទឹងត្រែង)

ព័ត៌មានជាតិ

តើ​កម្ពុជា​ត្រូវការ​ថាមពល​អគ្គិសនី​ដើម្បី​បង្គ្រប់​សេចក្ដី​ត្រូវការ​ពី​ប្រទេស​ជិតខាង​ដែរ​ឬ​ទេ?

By ឌឹ ខេមបូឌា ដេលី

July 11, 2025

គ្រប់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ត្រូវការ​ថាមពល​ដ៏​ច្រើន​សម្រាប់​សេចក្តី​ត្រូវការ ដូចជា អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ជាដើម។ តាម​ទ្រឹស្ដី​រាជរដ្ឋាភិបាល​ថា​នឹង​ប្រើ​ថាមពល​ព្រះអាទិត្យ​ជា​ប្រភព​អគ្គិសនី។

ដំណាល​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ ថា​ប្រទេស​កម្ពុជា​មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់ មិន​ត្រូវការ​នាំចូល​ពី​ក្រៅ ជាពិសេស​ពី​ប្រទេស​ថៃឡង់ដ៍ នោះ ប្រភព​ព័ត៌មាន​នានា​ផ្សាយ​ថា ប្រទេស​កម្ពុជា​ពឹង​លើ​ការ​នាំចូល​ភ្លើង​អគ្គិសនី​ពី​ប្រទេស​យៀកណាម ៣០០​មេហ្គាវ៉ាត់ ពី​ប្រទេស​លាវ ៣០០​មេហ្គាវ៉ាត់ ផ្តើម​នៅ​ឆ្នាំ​២០២៦ និង​ពី​ប្រទេស​ថៃ ១០០​មេហ្គាវ៉ាត់ ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវការ​ប្រមាណ ១០៣០​មេហ្គាវ៉ាត់។

តើ​អ្នក​ណា​និយាយ​ការពិត? អ្នក​ណា​លាក់​បាំង​ការពិត​ចំពោះ​ពលរដ្ឋ​ខ្មែរ?៕

© 2025, . All rights reserved.