​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

ព័ត៌មានជាតិ

ក្រុមហ៊ុន​បារាំង VINCI ទទួល​បាន​កិច្ចព្រមព្រៀង​ថែទាំ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

By ឌឹ ខេមបូឌា ដេលី

July 11, 2025

ទាក់ទង​នឹង​ថែទាំ​អាកាសយានដ្ឋាន​វិញ ក្រុមហ៊ុន​វិនិយោគទុន​អាកាសយានដ្ឋាន​កម្ពុជា គ្រប់គ្រង​ដោយ​ឧកញ៉ា ពុង ឃាវសែ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បារាំង VINCI ឲ្យ​ទទួល​ខុសត្រូវ​ថែទាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​អន្តរជាតិ អែហ្វ​៤ (F4) ឈ្មោះ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ផ្តើម​សង់​នា​ឆ្នាំ​២០២០ ហើយ​នឹង​សង់​រួចរាល់​ជា​ស្ថាពរ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ ដោយ​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ចិន។

អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិត​នៅ​ចម្ងាយ ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ លើ​ផ្ទៃដី ២៦០០​ហិកតា ខ្វៀល​ចេញពី​ដី​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ប្រើ​ទុន ១៥០០​លាន​ដុល្លារ ដោយ​ប្រើ​ទុន​ចិន ពី​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ថ្នល់​ប្រមាណ ១​ពាន់​លាន​ដុល្លារ តាម​ទម្រង់​សង់ ចាត់ចែង ផ្ទេរ (BOT) ដោយ​ក្រុមហ៊ុន​ចិន រយៈពេល ៥៥​ឆ្នាំ៕

© 2025, . All rights reserved.