អ្នកឧកញ៉ា សួ វីរៈ (ស្ដាំ) នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ ប៊ុនថាំ (Vireak Buntham Express) ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ទិញ​ជលាកាសយាន ឬ​យន្តហោះ​ចុះ​លើ​ទឹក​បាន​ចំនួន ៥​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​នៅ​ប្រទេស​ន័រវែស នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ទិញ​យន្តហោះ​ចុះ​លើ​ទឹក ៥​គ្រឿង​ពី​ក្រុមហ៊ុន​នៅ​ប្រទេស​ន័រវែស ក្នុង​តម្លៃ ៥០​លាន​ដុល្លារ

By ឌឹ ខេមបូឌា ដេលី

July 11, 2025

ក្រុមហ៊ុន វីអ៊ីធី (VET) Airways គ្រប់គ្រង​ដោយ​អ្នកឧកញ៉ា សួ វីរៈ នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ ប៊ុនថាំ (Vireak Buntham Express) បាន​ចុះ​អនុស្សរណៈ​ទិញ​ជលាកាសយាន ឬ​យន្តហោះ​ចុះ​លើ​ទឹក​បាន​ចំនួន ៥​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រភេទ​នេះ​នៅ​ប្រទេស​ន័រវែស ក្នុង​តម្លៃ ៥០​លាន​ដុល្លារ។

យន្តហោះ​នេះ​ប្រើ​ចរន្ត​អគ្គិសនី មិន​ប្រើ​សាំង ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ដី​គោក​ទៅ​កាន់​កោះ ឬ​កម្សាន្ត​តាម​សមុទ្រ។ ក្រុមហ៊ុន​មាន​បំណង​ចង់​ទិញ​ថែម ៣​គ្រឿង​ទៀត​នៅ​ពេល​ក្រោយ៕

© 2025, . All rights reserved.