ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញរូបភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ជាភស្តុតាងពីអំពើហិង្សា និងភាពឃោរឃៅពីសំណាក់ក្រុមជ្រុលនិយមថៃ មកលើពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាករណីនេះដែលជាអំពើមិនអាចទទួលយកបាន និងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អំពើហិង្សាពីសំណាក់ពលរដ្ឋថៃ មកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នេះ គឺក្រោយពីមានការឈ្លានពានពីខាងយោធាភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។
រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា នេះ ពលរដ្ឋខ្មែរបានសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ជាបន្តបន្ទាប់។ តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរកម្ពុជា ថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានពលរដ្ឋកម្ពុជា ចូលមកកម្ពុជាវិញប្រមាណ ៤០ម៉ឺននាក់៕
© 2025, . All rights reserved.