ព័ត៌មានជាតិ

វាសនាជនរងគ្រោះពីមណ្ឌល វញ្ចកម្ម ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយពីអាជ្ញាធរបោសម្អាត

By ឌឹ ខេមបូឌា ដេលី

June 27, 2026

វិទ្យុផ្សាយសម្លេងសាធារណៈនៅស.រ.អា National Public Radio (NPR) ផ្សាយអំពីបញ្ហាជនរងគ្រោះ កំពុងជាប់គាំងនៅស្រុកខ្មែររាប់ម៉ឺននាក់ មិនទាន់ដឹងថាត្រូវធ្វើដូចម្តេច ទៅឯណានៅឡើយទេ ក្រោយពីអាជ្ញាធរ មានសមត្ថកិច្ចបង្រ្កាបរបរ វញ្ចកម្ម ឬឆបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា បិទមណ្ឌលរកស៊ីទុច្ចរិត ហើយ សង្រ្គោះពួកគេចេញមក។

ក្នុងកម្មវិធីផ្សាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា អ្នកយកព័ត៌មានបានសម្ភាសន៍ជាមួយជនរងគ្រោះជាច្រើនសញ្ជាតិ ដែលនិយាយប្រាប់សាច់រឿងរបស់ពួកគេរៀងៗខ្លួន។ ជនរងគ្រោះម្នាក់ពីប្រទេស អ៊ូហ្គង់ដា ទ្វីបអាហ្រ្វិក រៀបរាប់ថា ខ្លួនបានដាក់ពាក្យរកការងារធ្វើ ផ្សាយតាមអ៊ិនធើណិត ដែលមានមូលដ្ឋាននៅប្រ ទេសម៉ាឡេស៊ី ដោយសន្យាផ្តល់ប្រាក់ខែលើសពីប្រាក់ខែនៅប្រទេសរបស់ខ្លួនជាច្រើនដង។ គាត់បានឡើង

យន្តហោះជាមួយនឹងជនជាតិ អ៊ូហ្គង់ដា ឯទៀត ទៅដល់ប្រទេសម៉ាឡេស៊ី រួចមានអ្នកបើកបររថយន្តរង់ចាំទទួល បើកនាំពួកគេរយៈពេល៩ម៉ោង ទៅដល់ប្រទេសថៃឡង់ដ៍ រួចឆ្លងចូលប្រទេសកម្ពុជា។ គាត់ចាប់ផ្តើម ដឹងខ្លួនថា គាត់ត្រូវគេពួករត់ពន្ធមនុស្សបោកបញ្ឆោតហើយ។ ឧក្រិដ្ឋជនបានប្រើមនុស្សដែលចាញ់បោក តាមមណ្ឌលផ្សេងៗ ទាំងថ្ងៃទាំងយប់ប្តូរវេនគ្នា។ រាជរដ្ឋាភិបាល ប្រទេសកម្ពុជា មិនបានទទួលស្គាល់ជនបរ ទេសទាំងនោះ ថាជាជនរងគ្រោះពីការរត់ពន្ធមនុស្ស ឬពីមណ្ឌលវញ្ចកម្មគ្រប់គ្នានោះទេ។ មន្រ្តីររដ្ឋាភិបាល

អះអាងថា មណ្ឌលឆបោកនៅស្រុកខ្មែរ មានបុគ្គលិក−កម្មករប្រមាណ២សែននាក់ ជាជនបរទេសមកពីប្រ ទេសចំនួន៣៥ ដែលអាជ្ញាធរបានជួយរំដោះឲ្យមានសេរីភាព។ អ្នកខ្លះអាជ្ញាធរខ្មែរដាក់នៅមណ្ឌលឃុំគ្រង អ្នកខ្លះ ដូចជាបុរសជនជាតិអ៊ូហ្គងដានោះជាដើម ដើរដេកតាមសួនឱទ្យាន ឬក្នុងបរិវេណព្រះវិហារអ៊ីស្លាម។

បញ្ហាធំសម្រាប់ជនបរទេសរងគ្រោះទាំងអស់នោះ គឺប្រឈមនឹងការផាកពិន័យមួយថ្ងៃ ១០ដុល្លារ ដោយខ្លួនស្នាក់នៅហួសថ្ងៃខែអនុញ្ញាតលើទិដ្ឋាការចូលប្រទេសកម្ពុជា នៅពេលរដ្ឋាភិបាលប្រទេសខ្លះមិនបាន ជួយដឹកជនជាតិរបស់ខ្លួនដោយរួសរាន់។ ប្រទេសខ្លះគ្មានទំនាក់ទំនងទូតជាមួយប្រទេសកម្ពុជា។ តាមស្ថិតិ ពីការិយាល័យប៉ូលីសសហព័ន្ធស.រ.អា FBI មណ្ឌលរកស៊ីបោកបញ្ឆោតនៅប្រទេសកម្ពុជា ភូមា និង លាវ បានឆបោកពលរដ្ឋអាមេរិកាំងបានទឹកប្រាក់ ២០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥៕