រាជាណាចក្រ កម្ពុជា ខ្វះថវិការអភិវឌ្ឍន៍វិស័យមួយចំនួន ទាំងខាងរដ្ឋ ទាំងខាងឯកជន បន្ទាប់ពីបាត់បង់ចំ ណូលពីទេសចរបរទេសមួយភាគប្រមាណជិត៥០% ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦។ រាជរដ្ឋាភិបាលប្រ ទេសកម្ពុជា បានសុំខ្ចីបំណុលពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជាង៦៣លានដុល្លារ ដើម្បីបង្កើតមជ្ឈ មណ្ឌលរក្សាទុកប្រភពថាមពលភ្លើងអគ្គិសនីជាអាគុយនៅខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់បង្រ្គប់សេចក្តី ត្រូវការផ្នែកថាមពល។ តាមកាសែត The Star នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះ មជ្ឈមណ្ឌលនេះ នឹងប្រើប្រ ព័ន្ធបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panel) បង្កើនកម្លាំងថាមពលភ្លើងមិនរីងស្ងួតពី ២៥០−៥០០មេហ្គាវ៉ាត់ម៉ោង ដែលនឹងតភ្ជាប់ទៅដល់បណ្តាញបង្គោល និង ស្ថានីយ៍អគ្គិសនីទូទាំងប្រទេសតាមទិសដៅឲ្យបាន៧០% ក្នុងឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ រាយការណ៍ថា ប្រព័ន្ធថាមពលដើរដោយពន្លឺព្រះ អាទិត្យ អាចកាត់បន្ថយឧស្ម័ន greenhouse ប្រមាណជិត៣ម៉ឺនតោន ក្នុងមួយឆ្នាំៗ។
ចំណែកឯវិស័យពាក់កណ្តាលឯកជនពាក់កណ្តាលរដ្ឋវិញ ក្រុមហ៊ុនក្នុងស្រុករបស់ឧកញ៉ា ពុង ឃៀវសែ OCIC បានចុះកិច្ចព្រមព្រៀងលើចេតនាខ្ចីបុល សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ស.រ.អា USIDFC ចំនួន ១០០លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ តេជោ ថែមទៀត។ សារព័ត៌មាន ហ្វីលីពីន The Manila Times ផ្សាយថ្ងៃពុធ ទី២៤ ខែមិថុនា ថា ពិធីចុះហត្ថលេខាខ្ចីបុល រវាងអនុប្រធានក្រុមហ៊ុន OCIC អ្នកស្រី ឧកញ៉ា ពុង ខែរ៉ូឡាយ (Pung Carolyne) និង អ្នកស្រី Caroline Vik នាយិកា ផ្នែកគោលនយោបាយ នៃធនាគារ USIDFC បង្ហាញអំពី ការមានជំនឿទុកចិត្តលើអនាគតសេដ្ឋកិច្ចប្រទេសកម្ពុជា និង មុខនាទីវាល យន្តហោះជាច្រកទ្វាពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគទុន ហើយនិងភាពតភ្ជាប់គ្នាក្នុងតំបន់។
ការកត់សម្គាល់៖ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលទទួលស្គាល់ដោយក្រុមហ៊ុនអន្តរជាតិ Skytrax ថា មានសោភ័ណភាព និង ក្បាច់រចនាស្រស់ល្អ ប្រើទុនពីសហគ្រាសរដ្ឋចិនចំនួន ១ពាន់ ១រយលានដុល្លារ ជា គម្រោង BOT (មានន័យថា ស្ថាបនា គ្រប់គ្រងចាត់ចែង ផ្ទេរម្ចាស់) ដែលក្រុមហ៊ុនរដ្ឋចិនទាញផលប្រយោជន៍ មុនរយៈពេល៥៥ឆ្នាំ ទើបប្រគល់ឲ្យភាគីខ្មែរ។ ក្រុមហ៊ុនឧកញ៉ា ពុង ឃៀងសែ OCIC ដាក់ទុន២៨០លានដុល្លារ ហើយមានភាគហ៊ុន៩០%។ រីឯរាជរដ្ឋាភិបាល ដែលគ្មានទុនខ្លួនឯង មានភាគហ៊ុនតែ១០%ប៉ុណ្ណោះ ក្រៅពីនោះ ក្រុមហ៊ុនមួយចំនួនទៀត មានពីចិនដីគោក ចិនតៃវ៉ាន់ សិង្ហបុរី និង កូរ៉េខាងត្បូង ក៏មានដាក់ហ៊ុនដែរ៕