រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវីល លោក ម៉ៅ ហាវាណ្ណាល់ និង ភូឈួយ រដ្ឋមន្រ្តី ក្រសួង ការបរទេស ស.រ.អា Christopher Landau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ភ្ជាប់ទំនាក់ទំនងវិស័យអាកាសចរណ៍ជាមួយគ្នាឆ្លងទ្វីប បន្ទាប់ពីចំណាយពេលចរចាគ្នាអស់រយៈពេល១២ឆ្នាំ។
ការចុះហត្ថលេខានៅរដ្ឋធានីវ៉ាស៊ីនតុនកាលពីចុងខែមិថុនា ដែលសារព័ត៌មាននានាផ្សាយនៅថ្ងៃទី១ ខែកក្ក ដានេះ ធ្វើឡើងក្រោយរដ្ឋាភិបាលស.រ.អាបានសម្រេចឲ្យរាជរដ្ឋាភិបាលខ្ចីបំណុលចំនួន ១០០លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ តេជោ ហើយនិង បន្ទាប់ពីប្រទេសកម្ពុជាបានសម្តែងឆន្ទៈបញ្ជាទិញ យន្តហោះអ្នកដំណើរ ផលិតដោយក្រុមហ៊ុនអាមេរិកាំង Boeing-737 Max ចំនួន១០គ្រឿង តម្លៃសរុបជាង ៣ពាន់ ២រយលានដុល្លារ។
តាមគម្រោង ប្រទេសកម្ពុជាចង់ភ្ជាប់ជើងយន្តហោះដឹកអ្នកដំណើរ និងទំនិញ cargo ឆ្លងទ្វីបពីអាកាសយានដ្ឋានទំនើប តេជោ ប៉ុន្តែ បទបញ្ញត្តិអាកាសចរណ៍សហព័ន្ធស.រ.អា FAA (Federal Aviation Administration) និង បទបញ្ញត្តិអាកាសចរណ៍អន្តរជាតិ ICAO (International Civil Aviation Organization) អាចនឹងពន្យាពេលការភ្ជាប់ផ្លូវអាកាសមិនឲ្យធ្វើទៅបានឆាប់ៗនោះទេ។ ទាំងអាកាសយានិកខ្មែរ ទាំងយន្តហោះនៃក្រុមហ៊ុនអា កាសចរកម្ពុជា Air Cambodia ត្រូវតែមានការបញ្ជាក់អំពីសុខភាពយានិកហោះហើរ និង គុណភាព យន្តហោះតាមលក្ខខណ្ឌកំណត់ខ្នាត Category 1។ យ៉ាងណាមិញ ភាគីខ្មែរអាចជួលអាកាសយានិកបរទេស ដែលមានសញ្ញាប័ត្រទទួលស្គាល់ ចេញដោយស.រ.អាស្រាប់ ដោយមិនបាច់ចំណាយពេលទៅប្រឡងយកសញ្ញាប័ត្រផ្ទាល់ខ្លួននៅស.រ.អា៕