ព័ត៌មានជាតិ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%

By ឌឹ ខេមបូឌា ដេលី

July 12, 2026

មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ចេញសេចក្តីរាយការណ៍នៅថ្ងៃទី៨ ខែកក្កដានេះថា ថ្វីត្បិតតែសេដ្ឋកិច្ច ជាតិនៃប្រទេសកម្ពុជាមិនទាន់ដុនដាបណាស់ណា អាចចុះឡើងៗរហ័សយ៉ាងណាក៏ដោយ ប៉ុន្តែ កំណើននៅយឺតៗនៅឡើយ ហើយខណៈដែលថាមពលឡើងថ្លៃ គោលការណ៍នយោបាយពាណិជ្ជកម្មមិនទាន់ច្បាស់

លាស់ ទេសចរណ៍ឱនថយចុះ តម្រូវការក្នុងស្រុកធ្លាក់ចុះ។ អតិផរណាបានឡើងខ្ពស់ស្រឺតៗ ៥,៦% ហានិភ័យខាងកំណើនសេដ្ឋកិច្ចតម្រង់ទិសសំយុងចុះក្រោមដល់៣%ក្នុងឆ្នាំ២០២៦នេះ ប៉ុន្តែ នឹងកើនឡើងវិញនៅឆ្នាំ២០២៧។ IMF ណែនាំឲ្យរាជរដ្ឋាភិបាលតម្រែតម្រង់ការចំណាយក្នុងរដ្ឋាភិបាលឲ្យត្រឹមត្រូវតាមទិសដៅ ឲ្យរៀបចំការកំណត់យកពន្ធដារឲ្យត្រឹមត្រូវ ហើយរៀបចំវិស័យទេសចរណ៍ឲ្យប្រសើរថែមទៀត។

ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងត្រៀមរៀបចំឱទ្យានសត្វព្រៃដើម្បីទាក់ទាញទេសចរទៅទស្ស នាកំសាន្តតាមគម្រោង ទស្សនាកម្ពុជារដូវបៃតង ដោយផ្តើមជាថ្មីពីនាំយកសត្វខ្លាធំជាច្រើនក្បាល ពីប្រ ទេសឥណ្ឌា ដែលមានចំនួនជាង៣ពាន់ ៦រយក្បាល មករស់នៅតាមព្រៃជួរភ្នំក្រវាញ ជារបៀប សាហ្វារី នៅប្រទេស កិនញ៉ា ទ្វីបអាហ្រ្វិក។ តាមទីភ្នាក់ងារព័ត៌មាន អាអែហ្វប៉េ នៅថ្ងៃទី៨ ខែកក្កដា ក្រសួង បរិស្ថាន បានបោះផ្លាកយ៉ាងធំ សរសេរថា ស្តានីយស្តារសត្វខ្លាធំជួរភ្នំក្រវាញ។ គម្រោងនេះបានក្លាយជានាំការភិតភ័យដល់អ្នកស្រុកអ្នកភូមិតាមជួរភ្នំ ក្រវាញទៅវិញ ពីព្រោះប្រជាពលរដ្ឋខ្មែរតាមតំបន់ជនបទទាំងនោះធ្លាប់ប្រទះឃើញខ្លាខាំស៊ីមនុស្ស នៅពេលដែលវារកសត្វផ្សេងជាចំណីស៊ីមិនបាន៕