28 C
Phnom Penh

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​២)

អត្ថបទ​ដោយ៖ ហាស់ សាន តើ​ព្រែកជីក​ហ្វូណន នឹង​នាំ​ផល​ប្រយោជន៍​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដូច​ការ​ពោល​អះអាង​ពី​អ្នក​នយោបាយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​មែន​ឬ​យ៉ាងណា? តើ​ចិន មើល​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ម្យ៉ាង​គត់ ឬ​ក៏​លើស​ពី​ហ្នឹង? ត​ទៅ​នេះ​ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ដោយ​លោក ហាស់ សាន អំពី​រឿង​ព្រែកជីក​ហ្វូណន៖ ពីរ​ឆ្នាំ​មុន យើង​បាន​ផ្សាយ​អំពី​វិទ្យាស្ថាន​អឺរ៉ុប​កណ្តាល​ផ្នែក​កិច្ចការ​អាស៊ី (Central European Institute for Asian Studies=CEIAS) នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ ផ្សាយ​អត្ថបទ​សរសេរ​បន្ថែម​ដោយ​អ្នក​ស្រាវជ្រាវ ៣​នាក់​អំពី​សកម្មភាព​ក្រុមហ៊ុន និង​យោធា​ចិន នៅ​តំបន់​មាត់សមុទ្រ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...
លោក ជុំ ឈាង

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ ផ្លែ​ការ៉ុត​និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​ចិន

អ្នក​ឯកទេស​ខាង​កិច្ចការ​អន្តរជាតិ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ធ្វើការ​វិភាគ​ថា ផ្លែ​ការ៉ុត និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ កាសែត The Diplomat បាន​ចេញ​ផ្សាយ​ភ្លាមៗ​ទន្ទឹម​នឹង​ការ​ធ្វើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

សម្ពន្ធមិត្ត​ណាតូ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​អាច​ប្រើប្រាស់​អាវុធ​វាយ​ទីតាំង​ទ័ព​ជាប់​ដែនដី​រុស្ស៊ី​វិញ

សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន បាន​ចូល​ដល់​ជាង ២៨​ខែ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ រុស្ស៊ី បាញ់​ស្រោច​គ្រាប់​មីស៊ីល​ចូល​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន។ ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី មិន​ត្រឹមតែ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អ៊ុយក្រែន នោះ​ទេ គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន រោងចក្រ​អគ្គិសនី ក៏​រង​ការ​វាយប្រហារ​ផង​ដែរ។ សោកនាដកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន ដោយសារ​រុស្ស៊ី វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល។ ជាមួយ​គ្នា​នេះ រុស្ស៊ី ចាប់ផ្ដើម​វាយ​ចូល​តំបន់​មួយ​ទៀត​របស់​អ៊ុយក្រែន គឺ​តំបន់ Kharkiv ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី នៅ​ភាគ​ឦសាន​ប្រទេស។ ក្នុង​ស្ថានការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក...

លោក ពូទីន ទៅ​ដល់​ក្រុង​ហាណូយ ដោយ​សង្ឃឹម​ថា​មិត្ត​ចាស់​មិន​ចាប់​យក​មិត្ត​ថ្មី​ស្និទ្ធ​ពេក​ទេ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា នេះ ដែល​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ។ ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន អម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ឧបនាយករដ្ឋមន្ត្រី​លោក Dmitry Nikolayevich Chernyshenko និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត។ យន្តហោះ​របស់​លោក ពូទីន បាន​ចុះចត​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ ជា​ទី​ដែល​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​លើ​ព្រំ​ក្រហម​ដោយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Tran...

លោក ពូទីន ទៅ​ដល់​កូរ៉េខាងជើង​ដោយ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​ពី​លោក គីម ជុងអ៊ុន

នៅ​ពេល​យន្តហោះ​បន្ទាប​ខ្លួន​បន្តិច​ចុះ​ចត​លើ​ព្រលាន​យន្តហោះ​មួយ​នៅ​ក្រុង​ព្យុងយ៉ាង នៅ​ម៉ោង​ទៀបភ្លឺ​នា​ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដែល​ហែហម​ដោយ​កម្មាភិបាល​ជាន់ខ្ពស់​បក្ស​ពលករ បាន​មក​ទទួល​លោក វ៉្លាឌីមៀ ពូទីន។ នៅ​ពេល​ដែល​យន្តហោះ​បន្ទាប​ខ្លួន​ដល់​ដី​ភ្លាម ជណ្ដើរ​ដែល​ក្រាល​ដោយ​កម្រាលព្រំ​ពណ៌​ក្រហម បាន​រុញ​ទៅ​ដល់​មាត់ទ្វារ​យន្តហោះ។ លោក ពូទីន ចុះ​ពី​លើ​យន្តហោះ​ដោយ​ភាព​ស្វាហាប់ និង​រីករាយ ខណៈ​លោក គីម ជុងអ៊ុន ដែល​ពាក់​ឯកសណ្ឋាន​កូរ៉េ​ឈុត​ពណ៌​ខ្មៅ ឈរ​សម្លឹង​ដោយ​ញញឹម។ ជួប​គ្នា​នៅ​កណ្ដាល​ព្រំ​ក្រហម បុរស​ផ្ដាច់ការ​ដូច​គ្នា​ទាំង​ពីរ​នាក់​នេះ​ចាប់​ដៃ​គ្នា...

ចិន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ណាតូ​ដោយ​ទទូច​ឱ្យ​បញ្ឈប់​ទម្លាក់​កំហុស​លើ​ក្រុង​ប៉េកាំង​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន

ក្រសួង​ការបរទេស​ចិន ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​លោក​អគ្គលេខាធិការ​ណាតូ (NATO) លោក Jens Stoltenberg ដោយ​បាន​ទទូច​ឱ្យ​អង្គការ​ណាតូ បញ្ឈប់​ការ​ទម្លាក់​កំហុស​ដាក់​លើ​ក្រុង​ប៉េកាំង ជុំវិញ​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ចិន CGTN ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា នេះ ប្រតិកម្ម​របស់​ចិន បន្ទាប់ពី​លោក Jens Stoltenberg បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង ថា​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារតែ​ចិន ផ្តល់​ការ​គាំទ្រ​ដល់​រុស្ស៊ី។ លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន...

៨៤​សំឡេង​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ផ្លូវ​ទៅ​រក​ការ​ចរចា​សន្តិភាព​នៃ​សង្គ្រាម​អ៊ុយក្រែន​និង​រុស្ស៊ី

កិច្ចប្រជុំ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​មហាអំណាច​រុស្ស៊ី រៀបចំ​ឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែ​មិថុនា បាន​បញ្ចប់​ហើយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា ប្រទេស​ចំនួន ៨០ រួម​ទាំង​អង្គការ​អន្តរជាតិ​ចំនួន ៤ ទៀត បាន​ចុះហត្ថលេខា​គាំទ្រ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម។ ប្រទេស​ដែល​មិន​ចុះហត្ថលេខា​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​មាន ១៣​ប្រទេស។ ប្រទេស​ទាំង ១៣ នេះ​រួម​មាន Armenia, Bahrain, Brazil, India, Indonesia,...

ព្រំដែន