តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ព្រះ​​​សង្ឃ​​​ដែល​​​ជា​​​សកម្ម​​​ជន​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​​​​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​សម​​​គំនិត​​​លើ​​​ស្ថាបនិក​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ពីរ​​​រូប​​​ ប៉ុន្តែ ​​​នាយក​​​ប្រតិបត្តិ​​​ដ៏​​​ទាក់​​​ទាញ​​​របស់​​​អង្គការ​​​នេះ គឺលោក​ អាឡិច ហ្គនសាឡេស ដេវីដសុន​ ដែលជា​ជន​​​ជាតិ​​​អេស្ប៉ាញ​​​នោះ​នៅ​​​តែ​​​ជាប់​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​ចោទ​ដូច​​​គ្នា​​​នេះ​​​ដដែល​។

លោក​​​ ហ្គនសាឡេស ដេវីដសុន ដែល​​​ត្រូវ​​​​​​បាន​​​និរទេស​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សារ​​​​ឆ្លើយ​​​តប​​​ថា លោក​​​មាន​​​គម្រោង​​​ព្យាយាម​​​​​​ត្រឡប់​​​មក​​​វិញ​​​ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​កាត់​​​ទោស​​​ប៉ុន្តែ ថា សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​ “ព្រួយបារម្ភ”​ ថា វត្ត​​​មាន​​​របស់​​​លោក​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផែន​​​ការ​​​បើក​​​សវនាការ​​​ដែល​​​គ្រាន់​​​តែ​​​ជា​​​ឆាកល្ខោន​​​។​

កាល​​​ពី​​​ខែ​​​សីហា​​​ សកម្មជន​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​បី​​​នាក់​​​ គឺ​​​ ស៊ឹម សំណាង អាយុ​​​២៩​​​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​​​២៦​​​ឆ្នាំ និង​​​ ស៊ុន ម៉ាឡា ​​​អាយុ​​​​​​២៤​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន ហើយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​បង្ក​​​ការ​​​ខូច​​​ខាត​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ដែល​​​កើត​​​ចេញ​​​ពី​​​យុទ្ធនាការ​​​របស់​​​ពួក​​​គេ​​​ប្រឆាំង​​​ការ​​​បូម​​​ខ្សាច់​​​នៅ​​​ក្នុង​ពាម​​​មួយ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​។

ក្រោយ​​​មក​​​​ ព្រះតេជគុណ​​​ ព្រំ ធម្មជាតិ ​​​និង​​​ ​​​ព្រះ​​​តេជគុណ សូ​ ចន្ត្រា​ ជា​​​ព្រះ​​​​​​សង្ឃ​​​ដែល​​​បង្កើត​​​​​​ អង្គការ​​​នេះ​​​ជាមួយ​​​លោក ហ្គនសេ​​​ឡេស ​​​ដេវីដសុន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ​​​ជា​​​​​​អ្នក​​​សម​​​គំនិត​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​ម្សិល​​​មិញ​​​លោក​​​ស្រី ឈុំ ដាវី ចៅក្រម​​​សើុប​​​សួរ​​​នៅ​​​សា​​​លា​​​​​​ដំបូង​​​ខេត្ត​​​េនះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​នេះ​​​​​​ត្រូ​​​វបាន​​​​​​លើក​​​លែង​​​ដោយ​​​សារ​​គ្មាន​​​ភ័ស្តុតាង​​​ភ្ជាប់​​​​​​ព្រះអង្គ​ទាំង​​​ពីរ​​​​ទៅ​​​នឹង​​​បទ​​​ល្មើស​​​នេះ​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ភ័ស្តុ​​​តាង​​​អ្វី​​​ដែល​​​សាលា​​​ដំបូង​​​មាន​​​សម្រាប់​​​ដាក់​​​បន្ទុក​​​លើ​​​សកម្មជន​​​ជន​​​ជាតិ​​​អេស្ប៉ាញ​​​រូប​​​នេះ​​​ លោក​​​ស្រី ឈុំ ដាវី បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​​​​លើក​​​​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពីរ​​​អង្គ​​​ ព្រោះ​​​យើង​​​គ្មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ព្រះ​​​អង្គ​ទាំង​​​ពីរ​​​​​។ ​​​ប៉ុន្តែ សម្រាប់​​​ អាឡិច គាត់​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ ព្រោះ​​​យើង​​​មាន​​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​គាត់​​​”។

លោក ហ្គន​​​សាឡេស ដេវីដសុន ដែល​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​មុន បន្ទាប ់​​​ ពី​​​រដ្ឋាភិបាល​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​បន្ត​​​ទិដ្ឋាការ​​​​​​ឲ្យ​​គាត់​ដោយ​​​សារ​​​មាន​ជាប់​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ជួយ​​​ដាក់​​​របាំង​​​បិទ​​​ផ្លូវ​​​ខុស​​​ច្បាប់​​​នោះ​ បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​មួយ​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​ចង់​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​ដើម្បី​​​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​​​​ និង​​​ប្រឈម ​​​ចំពោះ​​​ករណី​​​ចោទប្រកាន់​​​ “ដែល​​​គេ​​​ប្រឌិត​​​ឡើង” ប៉ុន្តែ ថា លោក​​​មាន​មន្ទិល​​​​ថា រដ្ឋាភិបាល​​​ប្រហែល​​​ជា​​​​មិន​​​អនុញ្ញាត​​​ទេ​​​។​

លោក​​​បាន​​ថ្លែង​​​ថា “តុលាការ​​​ហាក់​​​បី​​​ដូច​​​ជា​​​គិត​​​ថា នេះ​​​គឺជា​​​ភ័ស្តុ​​​តាង​​​គ្រប់​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពី​​​បទ​​​សម​​​គំនិត​​​នៅ​​​ក្នុង​​​បទ​​​ល្មើស​​​នេះ​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ពួក​​​គេ​​​ហាក់​​​​​​បី​​​ដូច​​​ជា​​​មិន​​​ក្លាហាន​​​គ្រប់​គ្រាន់​ក្នុង​​​ការ​​​អនុញ្ញាត​​​​​​ឲ្យ​​​ខ្ញុ​​​ំ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​ដើម្បី​​​ការ​​​ពារ​​​ខ្លួន​​​និង​​​បង្ហាញ​​​ពី​​​ផ្នែកនៃ​រឿង​​​រា៉ាវ​​​របស់​​​ខ្ញុំ​​​សោះ​​​”។

លោក​​​បាន​​​បន្ត​​​ថា “ចំពោះ​​​ខ្ញុំ​​​នេះ​​​គឺ​​​ជា​​​ទឡ្ហីករណ៍​​​ យ៉ាង​​​ច្បាស់​​​ក្រឡែត​​​ថា ​​​ក្រុម​​​មាន​​​អំណាច​​​ដែល​​​គ្រប់​​​គ្រង​​​សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​មានការ ​”ព្រួយបារម្ភ”​ ​​​ថា វត្ត​​​មាន​​​របស់​​​ខ្ញុំ​​​នៅ​​​ក​​​្នុង​​​តុលាការ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ផែន​​​ការ​​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​ដែល​​​​​​គ្រាន់​​​តែ​​​ជាឆាក​​​ល្ខោន​​​​​​​ដើម្បី​​​ប្រឆាំង​​​រូប​ខ្ញុំ និង​​​សកម្មជន​​​ផ្សេង​​​ៗ​​​ទៀត​​​​ ព្រោះការ​​​ចោទ​​​ប្រកាន់​​​​​​គឺជា​​​ការ​​​ប្រឌិត​​​ទាំង​​​ស្រុង​​​ ហើយ​​​ភ័ស្តុតាង ​​​របស់​​​ពួក​​​គេ​​​ដាក់​​​បន្ទុក​​​​​​មក​​​លើ​​​យើង​​​គឺ​​​សូន្យ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “បើ​​​មិន​​​អាច​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​បាន​​​ទេ ខ្ញុំ​​​គ្មាន​​​ជម្រើស​​​ផ្សេងណាមួយឡើយ​​​​​​​​ក្រៅ​​​ពី​​​​​​ធ្វើ​​​ដំណើរ​​​មក​​​រាជធានីភ្នំពេញ​​​​​​​ ដោយ​​​កាន់​​​ដីការ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ដៃ ហើយ​​​ប្រគល់​​​ខ្លួន​​​ឲ្យ​​​កង​​​កម្លាំង​​​នរគបាល​​​នៅ​​​អាកាស​​​យាន​​​​ដ្ឋាន​​​”៕ស៊ុយឈាង​​​​​​​​​​

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.