របាយការ​ណ៍​លើក​ឡើង​អំ​​ពី​ ព័ត៌​មាន​​លម្អិត​នៃ​និទណ្ឌភាព​ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធច្បាប់​

កម្រងផ្កា​បុណ្យ​សព​ និង​រូបថត​របស់បុរស​ពាក់វែ៉នតា​វ័យ​កណ្តាល​មួយ​រូប ​បានក្លាយ​ជារូប​នៅ​លើក្របមុខ​នៃរបាយការ​ណ៍មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ស្តីពី​ការ​​សម្លាប់​ក្រៅ​ច្បាប់ក្នុង​ប្រទេស​កម្ពុជា​ និង​​ជាអ្វី​ដែល​អង្គការ​នេះ​បាន​ហៅថា​ ជាវប្បធម៌​និទណ្ឌភាព ​ដែលស្ថិត​ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​      

បុរស​ដែល​នៅ​លើ​ក្របមុខ​​នៃ​របាយ​ការណ៍​​នេះ​ គឺ​លោកឱមរាដ្ឋសាឌី​ អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ នៅពេល​លោក​កំពុងទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន​ក្នុង​ភោជនីយ​ដ្ឋាន​ ​នៅ​តាម​បណ្តោយ​ផ្លូវ​​ដ៏មមាញឹក​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំឡុង​ពេលជិត​ដល់ថ្ងៃ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៣។

សាក្សីដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​ពេល​នោះ​​ប្រាប់​ថា​ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោកឱមរាដ្ឋសាឌីយ៉ាងកៀកបំផុត​ ហើយ​បន្ទាប់មកបានរត់​ទៅជិះ​ម៉ូតូ​ ដែល​កំពុង​​រង់ចាំ​មួយគ្រឿង​ ប៉ុន្តែ បាន​រត់ត្រឡប់មក​រកសព​លោក​​ ឱមរាដ្ឋសាឌីដើម្បី​​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​តម្លៃថោក​មួយ​គ្រឿង​ពីលើតុ​ក្នុង​​ភោជ​នី​យដ្ឋាន​នោះ។​

ការរត់មក​យកទូរ​ស័ព្ទដៃ​ ដែល​មាន​តម្លៃ​ថោក​ពី​ទីប្រឹក្សា​របស់​គណបក្ស ហ៊្វុន​ស៊ិនប៉ិច​វិញ​នេះ គឺចង់​បញ្ជាក់​ឲ្យ​ឃើញ​ថានេះ គឺជា​អំពើប្លន់ មិន​មែន​ជា​ការ​ធ្វើ​ឃាតនោះ​ទេ​។អាជ្ញាធរ​បាន​លើក​ឡើង​ថា នេះ​ជា​អំពើ​ប្លន់ហើយ​នគរបាល​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ហើយ​បុរស​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ភ្លាម​ៗឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់​ៗរយៈពេល​២០ឆ្នាំ។

បុរស​ទាំង​ពីរនាក់​នេះ ដែល​សុទ្ធតែ​ជា​កង​ពល​ឆត្រយោង​បាន​លើក​ឡើង​ថាពួកគេ​បាន​សម្លាប់​អ្នក​នយោបាយ​រូប​នេះ​ដើម្បី​

ប្លន់​យក​ទូរស័ព្ទរបស់​លោក ដែល​នេះ​គឺជា​មូលហេតុ​ពិបាក​នឹង​ពន្យល់​នោះ​ ពួកគេ​ទាំង​ពីរនាក់​ បន្ទាប់​មក​បាន​បោះ​ទូរស័ព្ទនេះ​ចូល​ទៅក្នុង​ទន្លេ។ គ្មាន​នរណា​ម្នាក់ក្នុង​គណបក្ស​រាជា​និយមហ្វុ៊នសុិនបុិច ​ជឿជាក់ថាការ​លើកឡើង​នេះ​ជាការ​លើកឡើង​ផ្លូវការ​នោះ​ទេ អំឡុង​ពេល​នោះ​។

លោកឱមរាដ្ឋសាឌីគឺជា​បុរស​ដែល​មាន​អត្តចរិត​រឹងមាំ​មួយ​រូប​ ដែល​គេតែង​តែ​​កោត​សរសើរពី​ភាព​ឆ្លាត​វៃ និងការ​ប៉ិន​ប្រសប់​ក្នុង​ការ​បង្កើតយុទ្ធសាស្រ្ត​នយោបាយ​របស់​លោក។ អំឡុង​​ធ្វើឃាត​លោក​ លោកបាន​ជួយ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ ដើម្បីដោះស្រាយ​ជម្លោះ​មួយ​រវាង​អ្នក​អង្គម្ចាស់នរោត្តមវជរ៉ាដែល​ជា​សមា​ជិក​សភា​មួយ​រូប មក​ពី​គណ​បក្ស​រាជា និយមជាមួយ លោកនាយករដ្ ឋមន្ត្រីហ៊ុនសែន។

អ្នកអង្គម្ចាស់​ បាន​គំរាម​ប្តឹង​លោកហ៊ុនសែន ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​សារ​តែ​បាន​គំរាម​ចាប់​អ្នក​អង្គម្ចាស់​​ដាក់​ពន្ធនាគារ​អំឡុង​កិច្ច​ប្រជុំ​ប្រចាំសប្តាហ៍​របស់គណៈរដ្ឋមន្ត្រី​​។ជាការ​សងសឹកលោកហ៊ុនសែនបាន​មាន​ប្រសាសន៍ថា លោកកំពុង​រៀប​គម្រោង​ប្តឹង​​ប្រឆាំង​អ្នក​អង្គម្ចាស់​វិញ​។

​ប្រហែលជារឿង​ដ៏កម្រនៅ​ក្នុង​នយោ​​​បាយ​របស់​ប្រទេស​កម្ពុជា​ លោកឱមរាដ្ឋ​​​សាឌី ​​​មិន​ធ្លាប់ទទួល​រងការ​រិះគន់​ថាបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ឬក៏​ធ្វើ​ឲ្យ​មាន​បាន​ដល់​ខ្លួន​ឯង​នោះ​ទេ​។ការ​ធ្វើ​ឃាត​​លោក​មាន​ការ​ប៉ះ​​​ពាល់​​​​យ៉ាង​ខ្លាំងដល់​អ្នក​នយោបាយ​របស់​គណ​បក្ស​​​ប្រឆាំង​អំឡុង​ពេល​នោះ​ ហើយ​ការ​ចង​ចាំ​នៃការ​ធ្វើ​ឃាត​លោក​នៅ​តែស្ថិត​ក្នុង​វប្បធម៌ធ្វើ​ឃាត​ពាក់ព័ន្ធនឹង​រឿងនយោបាយ​នៅក្នុង​ប្រទេសកម្ពុជា​។

យោងតាម​របាយការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​៦៨​ទំព័រស្ថិត​ក្រោម​ចំណង​ជើង​ថា “ ប្រាប់​ពួក​គេថា ខ្ញុំ​​ចង់សម្លាប់​ពួកគេ”នៅក្នុងពី​រទសវត្សរ៍​នៃ​និ​​​ទណ្ឌភាព​នៅក្នុង​ប្រទេសកម្ពុជា​ ដែល​ដឹក​​​នាំ​ដោយ​លោកហ៊ុនសែន។ប៉ុន្តែករណី​​​ធ្វើ​​​ឃាត​​​លោកឱមរាដ្ឋ​សាឌីគឺ​គ្រាន់​តែ​ជា​​​ឧទាហរណ៍​មួយ​ក្នុង​ចំណោមសកម្មភាពសម្លាប់​ក្រៅច្បាប់​រាប់​រយករណី ​ដែល​បាន​កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៩១មក​ ដែល​ជា​ពេល​​ត្រូវ​បាន​ចុះ​ហត្ថ​​​លេខាកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​​ឡើង​នៅ​ក្នុង​របាយ​ការណ៍របស់​ខ្លួន​ថា“មនុស្ស​ជាង​៣០០នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ពាក់​ព័ន្ធនឹងហេតុ​ផល​នយោ​បាយចាប់​តាំង​ពី​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​​​មក​។វា​ស្ទើរ​តែ​គ្មាន​ការរីក​ចម្រើនទាល់​​​​​​​តែ​​​សោះនៅ​ក្នុងការលុប​បំបាត់​និទណ្ឌភាព​​​ក្នុងរយៈ​​​ពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​។ផ្ទុយ​ទៅ​វិញ​ ឧក្រិដ្ឋជន​ត្រូវ​បានដំឡើង​ឋានៈ​​ និង​​​ត្រូវ​បាន​គេការពារ​”។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សបាន​ចោទ​ប្រកាន់​នៅក្នុង​របាយការណ៍របស់​ខ្លួនថាអ្នក​​កាសែត​ មេដឹក​នាំ​សហជីពអ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំងសកម្ម​ជន​ការពារ​ព្រៃឈើនិង​សូម្បី​ស្រី​ចម្រៀង​ខារ៉ាអូខេវ័យ​ក្មេងក៏ក្លាយជា​ជន​រង​គ្រោះ​ដោយ​សារ​រដ្ឋា​ភិបាល​តាមរយៈការ​សម្លាប់​ដោយមាន​​​ការអនុ​​​ញ្ញាតឬក៏​ការ​ប៉ុនប៉ង​សម្លាប់​ អង្គការ​នេះ​បាន​បញ្ជាក់​​ថាតុលាការ​មិន​ដែល​បាន​ស៊ើប​អង្កេត​​​​ និង​ផ្តន្ទាទោស​ឧក្រិដ្ឋជន​ពិត​ប្រាកដ​ឡើយ​។

របាយ​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ថា“អំពើ​រំលោភ​បំពាន​ មានដូច​ជា​ការ​សម្លាប់​ក្រៅ​ច្បាប់​ ការ​ធ្វើ​ទណ្ឌកម្មការ​ចាប់​ខ្លួន​ដោយ​​​​គ្មាន​ហេតុផល​ច្បាស់​លាស់​ និង​ការ​ចាប់​យក​ដី​សុទ្ធ​តែ​មិន​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​​​ការ​​​​ផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​ឡើយនិង​សុទ្ធតែមិន​បាន​ចាប់​ឧក្រិដ្ឋ​ជន​ដាក់​ពន្ធនាគារ​ទេ​ ប្រសិន​បើ​ឧក្រិដ្ឋ​ជន​នោះ​នៅក្នុង​ជួរ​កង​រាជ​​​អាវុធ​​​ហត្ថនគរបាលជាតិ ​ឬក៏​ជាអ្នក​ស្ថិតក្នុងជួរអ្នក​នយោ​​​បាយ​នោះ”។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយនៅ​ពេល​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ កាល​​​​​​ពីម្សិលមិញថានៅក្នុង​ការ​មក​បំពេញ​ទស្សន​​​កិច្ច​ក្នុង​រាជធានីភ្នំពេញ​របស់​លោក​នៅ​សប្តាហ៍​​​​ក្រោយ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ីបូព៌ាលោកបារ៉ាក់អូបាម៉ា (Barack Obama)​ ប្រធា​នាធិបតី​សហ​រដ្ឋអាមេរិកគួរតែ​​​​អំពាវនាវជាសាធារណៈ​ឲ្យ​រដ្ឋា​ភិបាលធ្វើ​កំណែទម្រង់​ជាប្រព័ន្ធ​ និង​បញ្ចប់វប្បធម៌​និ​​​ទណ្ឌភាព​របស់​មន្ត្រី​រំលោភ​ច្បាប់​។

មន្ត្រីសន្តិសុខ​ជាន់​ខ្ពស់​ជា​ច្រើន​មក​ពី​គណ​បក្សប្រ​ជា​ជន​កម្ពុជាដែល​មាន​ឈ្មោះ​នៅ​​​ក្នុង​​​​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​​​មនុស្ស​​​​រួម​មានលោកម៉ក់ជីតូដែល​ឥឡូវ​ជា​ឧត្តម​​​សេនីយ៍ឯកនគរ​បាលក្រសួងមហា​ផ្ទៃលោកសុខផលឧត្តម​សេនីយ៍ឯកនៅ​ក្នុង​ក្រសួង​មហា​​​​ផ្ទៃនិង​ជា​សមា​ជិក​អចិន្ត្រៃយ៍នៃគណៈ​កម្មា​ធិ​​​ការ​កណ្តាលបក្សប្រ​ជាជន​កម្ពុជា​ និង​លោក​​​ឧត្តម​សេនីយ៍ឯកហីុងប៊ុនហៀងប្រធាន​អង្គ​​​ភាព​កង​អង្គរក្ស​ផ្ទាល់​របស់​លោក​ ហ៊ុនសែន។

ពេល​ទាក់​ទងតាម​ទូរស័ព្ទកាល​ពី​ម្សិល​មិញឥស្សរជន​ទាំង​បី​រូប​​​​​សុទ្ធតែ​​​​​បដិសេធ​​​ថាការ​ចោទប្រកាន់​ទាំង​​​អម្បាល​​​មា៉ន​​​នៅក្នុង​​​​របាយ​​​​ការណ៍នេះ​សុទ្ធតែ​ជា​ការ​ចោទ​ប្រកាន់​​​​​​​ខុស។​ លោកឧត្តម​សេនីយ៍​ឯកសុខផល ​បា​ន​មា​ន​​​ប្រ​សាសន៍​ថា“ ខ្ញុំ​​មិន​ទាន់​​បា​ន​អា​​ន​​របាយ​ការ​ណ៍នេះ​នៅ​​ឡើយ​ទេ​ ប៉ុន្តែ​ ប្រហែ​ល​ជា​របាយ​ការណ៍នេះមិន​ត្រឹម​ត្រូ​វ​ទេ​។ខ្ញុំ​មិនដែ​ល​សម្លាប​់​នរណាទេ​”។

​លោកឧត្ត​ម​​សេនីយ៍​ ប៊ុន​ហៀ​ង ​បា​ន​មាន​ប្រសាសន៍​ថា “ បើទោ​ះ​​ជា​​ពួ​ក​គេ​​​សរសេរ​ដូច្នេះ​​ក៏ដោ​យក៏​​​ខ្ញុំ​​មិន​ខ្វល់​ដែរ​​”។ ​​ចំ​ណង​ជើង​​​របាយ​​ការណ៍ “ ​ប្រាប់​​ពួក​គេ​​ថា ​ខ្ញុំ​​ចង់​សម្លាប់​ពួ​ក​គេ” ត្រូ​វ​បា​ន​​រា​យ​កា​រ​ណ៍​​ដោយចេញ​​ឈ្មោះ ​បន្ទាប់​​​ពី​​​មានការធ្វើ​អត្ថា​​​ធិ​ប្បាយ​​មួយ​​របស់​លោក​ឧត្តម​​សេនីយ៍​ប៊ុន​ហៀង ចំ​​ពោ​ះ​​​អ្នក​យក​ព័ត៌មា​ន​ បន្ទាប់​ពី​​​កា​រ​វាយ​ប្រហា​រ​​​​ដោ​យ​គ្រាប់​បែ​ក​​ឆ្នាំ​​១៩៩៧​

​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​។លោកឧត្តម​​សេនីយ៍​ឯក ប៊ុនហៀង បាន​មានប្រសាសន៍​គ​ំ​រា​ម​​អ្នក​កា​សែត​ ដែល​សរ​សេរ​​អត្ថ​បទ​​​ដោ​យ​​ភ្ជា​ប់​អង្គ​ភាព​កង​អ​ង​្គ​​រក្ស​​​​របស់​លោក​នា​យក​​រដ្ឋ​មន្ត្រី​ ដែ​ល​លោកជាអ្នក​បញ្ជាផ្ទាល់​ទៅ​នឹង​កា​រ​​វាយ​ប្រហា​រ​ដោយគ្រាប់​បែក​នៅ​ឆ្នាំ​នោះ​​

ទៅ​លើ​​ក្បួន​​បាតុ​កម្ម​​ដោ​យ​សន្តិ​វិ​ធី​ ដែ​ល​បា​ន​ធ្វើ​ឲ្យ​​មនុស្ស​​​​១៦​នាក់​ស្លាប់​ និង​ជាង​​១០០​​ដោយចេញ​​ឈ្មោះ ​បន្ទាប់​​​ពី​​​មានការធ្វើ​អត្ថា​​​ធិ​ប្បាយ​​មួយ​​របស់​លោក​ឧត្តម​​សេនីយ៍​ ប៊ុន​ហៀង ​ចំ​​ពោ​ះ​​​អ្នក​យក​ព័ត៌មា​ន​ បន្ទាប់​ពី​​​កា​រ​វាយ​ប្រហា​រ​​​​ដោ​យ​គ្រាប់​បែ​ក​​ឆ្នាំ​​១៩៩៧​ ​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​។លោកឧត្តម​​សេនីយ៍ឯកប៊ុន​ហៀង ​បានមានប្រសាសន៍​គ​ំ​រា​ម​​អ្នក​កា​សែត​ ដែល​​បា​ន​សរ​សេរ​​អត្ថ​បទ​​​ដោ​យ​​ភ្ជា​ប់​អង្គ​្គភាព​កង​អ​ង​្គ​​រក្ស​​​​របស់​លោក​នា​យក​​រដ្ឋ​មន្ត្រី​ ​ដែ​ល​លោកជាអ្នក​បញ្ជាផ្ទាល់​ ទៅ​នឹង​កា​រ​​វាយ​ប្រហា​រ​ដោយគ្រាប់​បែក​នៅ​ឆ្នាំ​នោះ​ទៅ​លើ​ក្បួន​​បាតុ​កម្ម​​ដោ​យ​សន្តិ​វិ​ធី​ ដែ​ល​បា​ន​ធ្វើ​ឲ្យ​​មនុស្ស​​ចំ​នួន​​១៦​នាក់​ស្លាប់​ និង​ជាង​​១០០​​នាក់ទៀតរបួ​ស​។

​​មក​ដល់​ពេល​នេះមិន​​ទា​ន់​មា​ន​កា​រ​​​ចាប់​ខ្លួន​​អ្នក​​​​​ទទួល​​ខុស​ត្រូ​វ​ចំ​ពោះ​កា​រ​វា​យ​ប្រ​ហា​រ​​​ដោ​យ​គ្រាប់​បែ​ក​កាលពីឆ្នាំ​១៩៩៧​ទេដែល​​ត្រូ​វ​បា​ន​ចាត់​ទុ​ក​ថា​ជា​អំ​ពើ​ឃោរ​ឃៅ​មួយ​ក្នុ​ង​ចំ​ណោម​អំ​ពើ​ឃោរ​ឃៅ​បំ​ផុត​​នៅ​ក្នុង​​របប​​ក្រោ​យ​​សម័យខ្មែរ​ក្រហម​​។

​លោក​ឧត្តម​សេនីយ៍​ឯកម៉ក់ជី​តូ ​​បា​ន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បា​យ​ឡើយ។ ដោ​យ​​​យក​​​ករណី​​មួ​យ​ចំ​នួ​ន​មកធ្វើ​​ជា​ឧទាហរណ៍​​ដើម្បីបញ្ជាក់អំពីវប្បធម៌​​និ​ទណ្ឌ​ភាព​ក្នុ​ង​រយៈ​​ពេល​ចា​ង​​២០​ឆ្នាំ​​​ចុង​ក្រោ​យ​នេះ​ របាយ​ការណ៍​នេះ​​បា​ន​​វែ​ក​ញែ​ក​​ថាកា​រ​ស​ន្យា​ក្នុង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុ​ង​ប៉ា​​រី​សនាឆ្នាំ​​១៩៩១ ​ដែល​ជាពិ​សេសនាំ​មក​ដល់​​យុគ​សម័​យសន្តិ​ភាព​​ថ្មី​មួយនិ​ង​កា​រ​​គោ​រ​ព​សិទ្ធិ​ម​នុស្ស​ បន្ទាប់​​​ពី​​សង្គ្រាម​​ និង​កា​រ​​គ្រប់​គ្រង​របស់របបកុម្មុយ​​និស្ត​អស់​រយៈ​​ពេល​ជាច្រើនឆ្នាំ​ ត្រូ​វ​បា​ន​​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​ដែល​គ្រប់​​គ្រង​​អំណា​​ចយ៉ាង​​យូរ​​​របស់​លោកហ៊ុនសែ​នបន្តប​ំ​ផ្លាញ​​។

​ឧទាហរណ​៍​នេះ ​បា​ន​លើក​​​ឡើង​នៅ​ក្នុ​ង​​របាយ​ការណ៍​​​របស់​​អ​ង​្គ​កា​រ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ រា​ប​់​​ទាំ​ង​ការ​​​ធ្វើ​ឃាត​អ្ន​ក​កាសែត​​ ធន់ប៊ុនលី ​ក្នុង​ឆ្នាំ​​១៩៩៦ ​និង​លោកឃឹមសំ​បូរក្នុង​ឆ្នាំ​​២០០៨ ​​ព្រមទាំងកា​រ​វាយ​ប្រហារ​​​ដោ​យ​គ្រាប់​បែ​កឆ្នាំ​​១៩៩៧​ កា​រ​សម្លាប់​លោកជា​ វិ​ជ្ជាប្រធា​ន​សហ​ជីព​​សេរី​កម្មករ​ កាលពីឆ្នាំ​​២០០៤និង​សហ​សេវិក​​របស់សហ​ជីព​​សេរី​កម្មករ​ពីរ​រូប​ទៀត ​ការ​ជះ​​ទឹក​អា​ស៊ីត​ឆ្នាំ​១៩៩៩​មកលើ​តា​រា​​សម្តែងអា​យុ​១៦​ឆ្នាំ​​ឈ្មោះ​ តាត់ម៉ា​រី​ណាពីសំណាក់​ភរិ​យា​​របស់​លោក​រដ្ឋ​លេខាធិ​ការ​ទីស្តីការគណៈរដ្ឋមន្ត្រីស្វាយស៊ី​ថានិង​ថ្មីៗនេះ​ កា​រ​ធ្វើ​​ឃា​ត​​លោកឈុតវុទ្ធីសកម្ម​ជន​ការ​​ពារ​បរិ​ស្ថាន​ នៅ​ក្នុ​ង​ខេត្ត​កោះ​កុង​។

​អ​ង​្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បា​ន​​លើក​ឡើង​ថា”​​សារ​​ជូ​ន​​ដល់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​ គឺ​ថាសូ​ម្បី​​​តែ​ឃាត​ករ​​ដ៏​ល្បី​បំផុត​គឺ​នៅ​ពី​លើ​ច្បាប់​ ដោ​យ​សារពួ​ក​គេ​មា​ន​ការកា​រ​ពា​រ​ពី​​ក្រុម​មេដឹក​នាំ​​យោធា​ និង​មេដឹក​នា​ំ​​នយោ​បា​យ​​នៅ​ក្នុ​ង​ប្រទេ​ស​នេះ​”។

​ក្នុ​ង​ករណ​ី​លោកជា ​វិជ្ជាប្រធា​​នសហ​ជី​ព​​សេរី​កម្មករ​ ដែ​ល​ត្រូ​វ​បា​ន​​គេបាញ់សម្លាប់​ ខណៈ​​ដែ​ល​កំ​ពុង​ទិញ​កា​​សែត ​នៅ​កណ្តាល​រាជ​ធា​នី​ភ្នំពេញ​​ក្នុង​ឆ្នាំ​​២០០៤ពេលនោះ​បុរសពីរនាក់​​ត្រូ​វ​បា​ន​ចាប់​ខ្លួន​ និងផ្តន្ទា​​ទោស​​ឲ្យ​ជាប់​ពន្ធនាគា​រ​ម្នាក់ៗចំនួន​​២០​ឆ្នាំ​។ប៉ុន្តែ​ស្រដៀងគ្នានឹង​​ករណី​​ធ្វើឃាតលោក​ ឱមរ័ត្ន​សាឌី​ ដែរគឺអ្នក​​ទាំ​ង​ពីរនាក់ត្រូវគេទម្លាក់កំហុស។

​បើទោះ​ជា​​មន្ត្រី​នគរបាល​​បានចាប់​ខ្លួន​​អ្នក​ទាំ​​ង​ពីរ​​​ក៏​ដោ​យ​ ក៏​លោក​ ហេងពៅធ្លាប់បា​ន​​ប្រាប់​​កា​សែត​បារាំ​ង​​​ថាលោកហុកឡង់​ឌីអគ្គ​ស្នង​កា​រ​នគរ​បា​ល​ជាតិបា​ន​បញ្ជាលោក​ឲ្យ​ទម្លាក់​កំ​ហុស​លើ​អ្នកទាងពី។លោកហេងពៅ ​ដែ​ល​​ជា​អ្នក​គាំ​ទ្រ​​បក្ស​​ដ៏​មា​ន​ភក្តី​ភាព​ ​ចាប់​តាំ​ង​ពី​ធ្លាក់​ពី​តួ​នាទី​មកពេល​នេះកំពុងជាប់​ពន្ធនាគា​រ​​​រយៈពេលជិ​ត១០០ឆ្នាំពី​បទ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋនៅ​ពេល​លោកជា​មន្ត្រី​​នគរបាល​​​ជាន់​ខ្ពស់​ រាប់​​ទាំ​ង​​កា​រ​ធ្វើ​ឃាត​​ចៅ​ក្រម​​សាលាដំបូងរាជ​ធានី​ភ្នំពេញផងដែរ។

​កា​ល​ពី​ម្សិល​មិញ ​រដ្ឋា​ភិ​បាល​​បា​ន​ច្រាន​​ចោល​របាយការណ​៍​​នេះ​ ​ដោយ​លើក​ឡើង​ថា ​​របាយ​ការណ៍​នេះ​ មិន​ពិតទេគ្រាន់តែជាការទម្លាក់​កំ​​ហុសនិង​ចំ​ពេល​កា​រ​​មក​ដល់​របស់​លោកប្រធា​​នា​ធិប​តីបារ៉ាក់អូ​បា​ម៉ា។

​លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​របស់​​ទី​ស្តី​កា​រ​​​គ​ណៈ​​រដ្ឋ​មន្ត្រី​ ​បា​ន​មា​ន​ប្រសាស​ន៍​ថា”នេះ​គ្រាន់​តែ​​ជា​​កា​រ​ឃោសនា ​ដើម្បី​បញ្ចុះ​បញ្ចូល​​​សាកល​លោក​ប៉ុណ្ណោះជាពិ​សេស​ គឺបញ្ចុះបញ្ចូលលោកបារ៉ាក់អូ​បាម៉ា​”។ ​លោក​ ស៊ីផានបា​ន​ថ្លែង​បន្តថា”វាមិនបានឆ្លុះបញ្ចាំងពីការពិតទេ​​…។មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំ​នួន​ ជាប់​ពន្ធនាគា​រ​…ចាប់​ពីទីប្រឹក្សា​រហូត​​ដល់​ចៅក្រម​”។

លោកស៊ី​ផាន ​ក៏​បា​ន​​បញ្ជាក់​​ដែរ​ថាគ្មាន​​វប្បធម៌និទណ្ឌ​ភាព​​នៅ​ក្នុង​ប្រទេ​សកម្ពុជា​ទេ​។

​លោក​បាន​បន្ថែម​ថា”អ្នក​ទាំ​ង​នោះ​[អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​] មិនស្គាល់ប្រទេស​កម្ពុជាច្បាស់​​ទេ​”។

​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.