Abby Seiff
របាយការណ៍ថ្មី៖ ព្យាបាលសុខភាពផ្លូវចិត្ត កំពុងជួបការលំបាកខ្លាំង
របាយការណ៍ថ្មីមួយចេញដោយមជ្ឈមណ្ឌលច្បាប់ស្តីពីសិទ្ធិមនុស្សនៃសាកលវិទ្យាល័យ ហ្វដហ៊ែម (Fordham University) ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បានសន្និដ្ឋានថាការព្យាបាលផ្នែកសុខភាពផ្លូវចិត្តកំពុងប្រឈមនឹងកង្វះមូលនិធិយ៉ាងខ្លាំង ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងគោលដៅនៃការថែទាំសុខភាពរបស់រដ្ឋាភិបាល។ នៅក្នុងការសិក្សាដ៏ទូលំទូលាយមួយស្តីពីការថែទាំសុខភាពផ្លូវចិត្តក្នុងប្រទេសកម្ពុជាក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឡេតណឺសម្រាប់ច្បាប់និងយុត្តិធម៌អន្តរជាតិ (Leitner Center for International Law and Justice) មកពីសាកលវិទ្យាល័យ ហ្វដហ៊ែម បញ្ជាក់ថា ប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ដ កំពុងតែពុះពារឆ្លងការលំបាក ដើម្បីព្យាបាលអ្នកជំងឺ ជា ធម្មតាត្រូវបានសង្គមរើសអើង និងមិនយកចិត្តទុកដាក់។ របាយការណ៍នេះលើកឡើងថា “ បញ្ហាសុខភាពផ្លូវចិត្តអាចជះផលប៉ះពាល់ធំធេងមកលើការអនុវត្តឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា រួមទាំង ជួយកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយអត្រាមរណៈរបស់កុមារ និងការធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត និងកត្តាផ្សេងៗទៀតផងដែរ។លើសពីនេះទៅទៀត ការមិនដោះស្រាយឲ្យបានសមស្របតាមសេចក្តីត្រូវការផ្នែកសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា អាចធ្វើឲ្យមានផលប៉ះពាល់មកលើសុខភាពទូទៅរបស់ប្រជាជនទាំងអស់”។ ការធ្វើឲ្យបញ្ហានេះ កាន់តែធ្ងន់ឡើងនោះនៅត្រង់ថា ប្រជាជនកម្ពុជា អាចប្រឈមនឹងហានិភ័យខ្ពស់ពីការកើតជំងឺផ្លូវចិត្ត ដោយសារតែកត្តាហានិភ័យមួយចំនួន រួមមានការភ័យតក់ស្លុត អំឡុងសម័យខ្មែរក្រហម ព្រមទាំងភាពក្រីក្រនាសម័យបច្ចុប្បន្ន និងការកើនឡើងនូវអំពើហិង្សាមកលើស្ត្រីភេទផងដែរ។ យោងតាមមន្ត្រីសុខាភិបាលកម្ពុជា មួយរូប ដែលត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍នេះបានឲ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន១៥០លានដុល្លារសម្រាប់វិស័យថែទាំសុខភាព មានតែ៣០.០០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលត្រូវបានលៃទុកសម្រាប់កម្មវិធីថែទាំផ្នែកសុខភាពផ្លូវចិត្ត។ របាយការណ៍នេះធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពេញមួយឆ្នាំ និងការធ្វើសម្ភាសជាមួយវេជ្ជបណ្ឌិត អ្នកជំងឺ អ្នកជំនាញសុខាភិបាល និងមន្ត្រីជាង១៥០នាក់។ កត្តាទាំងអស់នេះធ្វើឲ្យប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។ ថវិកាដ៏តិចតួច ដែលលៃទុកសម្រាប់ការថែទាំសុខភាពផ្លូវចិត្តនេះ ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតជួបការលំបាកខ្លាំង ដោយសារតែចំនួនអ្នកជំងឺ ដែលពួកគាត់ត្រូវព្យាបាល រួមផ្សំនឹងការព្យាបាលហួសសម័យផង ហើយមន្ទីរពេទ្យជាញឹកញាប់បានប្រែក្លាយជាកន្លែងសម្រាប់ឃុំឃាំងអ្នកជំងឺផ្លូវចិត្តទៅវិញ។ មានផ្នែកព្យាបាលអ្នកជំងឺផ្លូវចិត្តរយៈពេលខ្លីតែពីរប៉ុណ្ណោះ គឺមានន័យថា ប្រទេសនេះមានគ្រែចំនួន១៤តែប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតនៅក្នុងតំបន់សម្រាប់ឲ្យអ្នកមានជំងឺផ្លូវចិត្តបានសម្រាកព្យាបាល។ ហើយនៅក្នុងប្រទេសមួយ ដែលមានប្រជាជនសរុបជិត១៥លាននាក់ មានវេជ្ជបណ្ឌិតឯកទេសខាងព្យាបាលជំងឺផ្លូវចិត្តតែប្រហែល៤០នាក់...
អង្គការក្រៅរដ្ឋាភិបាលព្រួតដៃគ្នាក្រោយមានការចោទប្រកាន់លោក ចាន់ សុវ៉េត សកម្មជនសិទ្ធិមនុស្ស
រយៈពេលមួយថ្ងៃបន្ទាប់ពីលោក ចាន់សុវ៉េត សកម្មជនសិទ្ធិមនុស្សដ៏ល្បីត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅមកបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានជួយឧក្រិដ្ឋជនម្នាក់នោះ អង្គការសិទិ្ធមនុស្សនានាបានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកការចោទប្រកាន់នេះថា ជារឿងនយោបាយនិងមានបំណងបំភិតបំភ័យក្រុមអ្នករិះគន់រដ្ឋាភិបាល។ លោក រូភើត អាប់បត (Rupert Abbott) អ្នកស្រាវជ្រាវនៅអង្គការលើកលែងទោសអន្តរជាតិបានលើកឡើងថា “ យើងកំពុងតាមដានរឿងនេះ ហើយយើងព្រួយបារម្ភដោយសារថា បទចោទប្រកាន់នេះពាក់ព័ន្ធនឹងការងាររបស់គាត់ ហើយការងាររបស់គាត់ក៏ដូចការងាររបស់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀតដែរ”។ លោកមានប្រសាសន៍ថា “ យើងព្រួយបារម្ភព្រោះថាអាជ្ញាធរកំពុងព្យាយាមធ្វើឲ្យការងាររបស់សកម្មជនសិទិ្ធមនុស្សជាការងារខុសច្បាប់”។ លោកបានបន្តថា “ េនះគឺជាការវិវឌ្ឍចុងក្រោយ ក្នុងឆ្នាំមិនល្អដែលសកម្មជនអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនសិទិ្ធមនុស្សត្រូវបានគេបំភិតបំភ័យ។ដូច្នេះហើយ យើងបារម្ភអំពីរឿងនេះខ្លាំងណាស់ ហើយយើងកំពុងតែតាមដានស្ថានភាពនេះ”។ ខណៈពេលអង្គការអាដហុករបស់លោក ចាន់ សុវ៉េត បានព្យាយាមមិននិយាយលម្អិតអំពីការពាក់ព័ន្ធនយោបាយទៅនឹងការកោះហៅរបស់តុលាការនោះ អង្គការសិទិ្ធមនុស្សដទៃទៀតដែលសើុបអង្កេតរឿងនេះ បានភ្ជាប់បញ្ហានេះទៅនឹងចលនាបំបែកខ្លួននៅខេត្តក្រចេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយផ្សព្វផ្សាយកាលពីយប់់មិញ អង្គការក្រៅរដ្ឋាភិបាលធំៗចំនួន២០ នៅក្នុងប្រទេសកម្ពុជាបានហៅការចោទប្រកាន់នោះថា “ ជារឿងនយោបាយ” និងបានលើកឡើងថា លោក ចាន់សុវ៉េត ត្រូវបានចោទប្រកាន់ថា បានជួយប្រជាជនម្នាក់នៅភូមិមួយក្នុងខេត្តក្រចេះ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធបង្ក្រាបយ៉ាងចាស់ដៃ កាលពីខែឧសភា ។ លោក សុវ៉េត មិនអាចទាក់ទងសំុអត្ថាធិប្បាយបានទេ ប៉ុន្តែ លោកនីកូឡាស អាហ្គូស្ទីនី (Nicolas Agostini)ទីប្រឹក្សាផ្នែកបច្ចេកទេសអង្គការអាដហុកបានបញ្ជាក់ថា ការចោទប្រកាន់នោះមិនពិតទេ។ លោកបានមានប្រសាសន៍ថា“ យើងសូមបញ្ជាក់ថា គ្មាននរណាម្នាក់មកពីអង្គការអាដហុក ធ្លាប់ធ្វើអ្វីមួយខុសច្បាប់នោះទេ”។ លោកបានបន្ថែមថា អង្គការអាដហុកកំពុងរង់ចាំស្តាប់ការចោទប្រកាន់ច្បាស់លាស់ប្រឆាំងនឹងលោកចាន់ សុវ៉េត។ លោក អាហ្គូស្ទីនី បានមានប្រសាសន៍ថា “ យើងយល់ថា អង្គការផ្សេងៗបានចេញសេចក្តីថ្លែងការណ៍ឬមានប្រតិកម្មដូច្នេះ ពួកគេទាំងអស់គ្នាបានធ្វើឲ្យមានការជាប់ពាក់ព័ន្ធគ្នារវាងសុន្ទរកថារបស់លោក នាយករដ្ឋមន្ត្រីនិងទង្វើរបស់មន្ត្រីតុលាការ ប៉ុន្តែ ក្នុងនាមជាអង្គការ យើងរង់ចាំមើលបន្ដទៀតរហូតដល់សបា្តហ៍ក្រោយ។ យើងពិតជាមិនដឹងថា តើចៅក្រមកំពុងរកអ្វីនោះទេ”។ លោក ឆែ វីរៈ ចៅក្រមសើុបសួរមិនបានទទួលការហៅទូរស័ព្ទជាច្រើននោះទេ ចំណែកឯលោក ឈុន សុវណ្ណ ក្រឡាបញ្ជីបានបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីការចូលខ្លួនទៅតុលាការរបស់លោកចាន់ សុវ៉េត នោះទេ។ នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់សកម្មជនអង្គការក្រៅរដ្ឋាភិបាលម្នាក់ជាសាធារណៈថា បានជួយអ្នកភូមិខេត្តក្រចេះ ក្នុងចលនាអបគមន៍របស់ពួកគេ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
លទ្ធផលស្រាវជ្រាវបង្ហាញថា អំពើពុករលួយ និងជម្លោះដីធ្លី កំពុងបំបាក់ស្មារតីវិនិយោគិន
ខណៈដែលបណ្តារដ្ឋនៅតំបន់ឈូងសមុទ្រដែលសម្បូរធនធានមូលធន ខិតខំឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារ របស់ខ្លួនដោយបោះទុនវិនិយោគតាមរយៈគម្រោងកសិកម្មជាច្រើននោះ ប្រទេសកម្ពុជា ដែលមានដីមិនទាន់ប្រើប្រាស់ និងគោលនយោបាយវិនិយោគបរទេសគួរឲ្យទាក់ទាញនោះ បានក្លាយជាគោលដៅវិនិយោគដ៏មានអំណោយបំផុត។ ក៏ប៉ុន្តែ យោងតាមលទ្ធផលសិក្សារយៈពេលយូរមួយ ដែលមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអន្តរជាតិ និងតំបន់ (Center for International and Regional Studies) នៅសាកលវិទ្យាល័យ សេវាកម្មបរទេសចចថោន (Georgetown University School of Foreign Service) នៅប្រទេស កាតា ចេញផ្សាយក្នុងសប្តាហ៍នេះ បង្ហាញថាអំពើពុករលួយ ដ៏ច្រើន ជម្លោះដីធ្លី កម្មវិធីដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានអនុវត្តមិនបានល្អ និងប្រព័ន្ធយុត្តិធម៌មិនអាចទុកចិត្តបាន រួមគ្នាអាចបង្កហានិភ័យខ្ពស់សម្រាប់វិនិយោគិន។ របាយការណ៍លទ្ធផលសិក្សាស្រាវជ្រាវ ដែលនិពន្ធដោយលោក បេនយ៉ាមីនសេហ្វឺត (Benjamin Shepherd) មានខ្លឹមសារថា “ ការបណ្តេញដោយបង្ខំ ការបំផ្លិចបំផ្លាញដីស្រែចម្ការ និងដីព្រៃដែលមានម្ចាស់ជាប្រជាជនសាមញ្ញការបង់សំណងមិនគ្រប់គ្រាន់ ឬមិនជាក់ស្តែងជម្រើសការងារមានកម្រិតខ្លាំង (និងការងារផ្តល់ប្រាក់ឈ្នួលមិនសមរម្យនិងមិនទ្រទ្រង់បានជារឿយៗ) បានជំរុញឲ្យប្រជាជននៅតាមបណ្តាសហគមន៍ជនបទ រស់នៅដោយមិនមានសន្តិសុខ ស្បៀងអាហារប្រាក់ចំណូល...
តុលាការចោទប្រកាន់សកម្មជន ការពារសិទ្ធិមនុស្សអាដហុក ពីបទផ្ដល់ជំនួយដល់ឧក្រិដ្ឋជន
យោងតាមដីកាកោះ ដែលទទួលបានកាលពីម្សិលមិញ បានឲដឹងថា សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក ចាន់សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់មួយរូប របស់អង្គការសិទ្ធិមនុស្សអាដហុក ពីបទជួយឧក្រិដ្ឋជនម្នាក់នៅក្នុងរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ។ ដីកាចុះថ្ងៃទី៩ខែសីហាហើយបានបញ្ជូនទៅដល់ការិយាល័យរបស់អង្គការអាដហុក កាលពីម្សិលមិញបានឲ្យដឹងថាលោកចាន់សុវេ៉ត ត្រូវបានតុលាការចោទប្រកាន់តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌពីបទផ្ដល់ជំនួយដល់ឧក្រិដ្ឋជនមួយរូប នៅក្នុងរាជធានីភ្នំពេញកាលពីខែឧសភាឆ្នាំ២០១២ហើយសាលាដំបូងរាជធានីភ្នំពេញ បានកោះលោកមកសាកសួរ នៅថ្ងៃសុក្រសប្ដាហ៍ក្រោយ។ប្រសិនបើរកឃើញថា មានទោសដូចការចោទប្រកាន់មែននោះ លោក ចាន់ សុវ៉េតអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។ ដីកាកោះនេះបញ្ជាក់ថាហើយបើសិនជាលោកមិនព្រមបង្ហាញខ្លួនទេ តុលាការនឹងចេញដីកាចាប់ខ្លួនតែម្តង។ លោកចាន់សុវ៉េតបានមានប្រសាសន៍ថា “ ខ្ញុំនៅមិនទាន់ឃើញដីកានេះនៅឡើយទេ ប៉ុន្ដែ ខ្ញុំទទួលបានដំណឹងថា ខ្ញុំត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដល់ជំនួយដល់ឧក្រិដ្ឋជន នេះគឺជាការចោទប្រកាន់មួយ ដែលខ្ញុំមិនដែលប្រព្រឹត្តទាល់តែសោះ”។លោកបន្ដថា “ ខ្ញុំចង់ដឹងថា តើការផ្ដល់ជំនួយបែបណាដល់ឧក្រិដ្ឋជន ដែលតុលាការបានចោទប្រកាន់ខ្ញុំនោះ”។ ដីកាកោះរបស់តុលាការមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើលោក ចាន់ សុវេ៉ត ត្រូវបានចោទប្រកាន់ថា បានជួយនរណាទេ ហើយលោក ឆែ វីរៈ ចៅក្រមស៊ើបអង្កេតបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ប៉ុន្ដែ ការចោទប្រកាន់លោកចាន់សុវ៉េត ត្រូវបានធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាល ដែលលោកមិនបញ្ចេញឈ្មោះមួយ មានជាប់ពាក់ព័ន្ធពីបទព្យាយាមជួយចលនាអបគមន៍នៅក្នុងខេត្តក្រចេះ។លោក ម៉មសូណង់ដូម្ចាស់វិទ្យុ សម្បុកឃ្មុំត្រូវបានតុលាការចោទប្រកាន់ចំនួនបួនករណី ពាក់ព័ន្ធនឹងការញុះញង់ឲ្យបង្កើតចលនាអបគមន៍ ដែលត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងចាស់ដៃ កាលពីខែឧសភា។ លោកអិុនគាអគ្គលេខាធិការអង្គការអាដហុកបានលើកឡើងថា “ អ្នកវិភាគមួយចំនួនបានលើកឡើងថាបញ្ហានេះគឺវាមានជាប់ពាក់ព័ន្ធទៅនឹងបញ្ហាក្នុងខេត្តក្រចេះ”។លោកបានសង្កត់ធ្ងន់ថា តុលាការមិនផ្ដល់ព័ត៌មានច្បាស់លាស់ឲ្យអង្គការអាដហុកដឹងឡើយ។ លោកអិុន គា មានប្រសាសន៍ថា “ យើងដឹងរឿងនេះមិនច្បាស់ទេយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលបានដីកាកោះហៅនៅវេលាថ្ងៃត្រង់។ យើងមិនបានទទួលព័ត៌មានលម្អិតអំពីរឿងនេះ ឬក៏អំពីបទល្មើស ពិតប្រាកដ ដែលចោទប្រកាន់មកលើលោក ចាន់សុវេ៉តពីបទជួយឧក្រិដ្ឋជននោះទេ។ នៅពេលសួរថា តើពិតជាមានកំហុសដូចការចោទប្រកាន់មែនដែរឬទេ នៅពេលនោះមន្ត្រីអង្គការអាដហុក បានបដិសេធថាមិនមានជាប់ពាក់ព័ន្ធនឹងរឿងអ្វីឡើយ។ លោកនីកូឡាសអាហ្គូស្ទីនី (Nicolas Agostini) ទីប្រឹក្សាផ្នែកបច្ចេកទេសរបស់អង្គការអាដហុកបានលើកឡើងថា “ យើងមិនដែល ជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ ហើយយើងក៏មិនដែលគាំទ្រ សកម្មភាពខុសច្បាប់ណាដែរ។ខ្ញុំគិតថានេះគឺជាការប្រែប្រួលមួយដ៏គួរឲ្យព្រួយបារម្ភ វាបង្ហាញឲ្យឃើញថា អ្នកការពារសិទ្ធិមនុស្សកំពុងតែទទួលរងការគំរាមកំហែងខ្លាំងឡើងៗ តាមរយៈវិធានការផ្លូវច្បាប់។ លោកអាហ្គូស្ទីនីបានបន្ដថា “ យើងមានការព្រួយបារម្ភខ្លាចមានអ្វីកើតឡើងចំពោះរូបលោក ចាន់ សុវ៉េត។ ប៉ុន្ដែ ដូចអ្វីដែលខ្ញុំបានលើកឡើង លោក ចាន់ សុវេ៉ត មិនដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ឡើយ ហេតុដូច្នេះលោកត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយរាល់សំណួររបស់តុលាការ”។ នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ អង្គការអាដហុកបានអំពាវនាវដល់បណ្តាស្ថានទូត និងអង្គការសិទ្ធិមនុស្ស ជួយសម្តែងការគាំទ្ររបស់លោក តាមរយៈការចូលរួមស្តាប់នៅក្នុងការសាកសួរលោកចាន់សុវេ៉តនៅក្នុងតុលាការ។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា “ ទង្វើមន្ត្រីតុលាការត្រូវគេមើលឃើញថា មិនមានអ្វីក្រៅពីចង់បំភិតបំភ័យអ្នកការពារសិទ្ធិមនុស្ស និងរារាំងពួកគេមិនឲ្យធ្វើសកម្មភាពរបស់ខ្លួនដែលមានការធានាដោយច្បាប់។ ការចោទប្រកាន់មកលើលោក ចាន់សុវេ៉ត ដែលបានបម្រើការនៅក្នុងអង្គការអាដហុកអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយធ្លាប់បានធ្វើការជាប់ពាក់ព័ន្ធនឹងកិច្ចការ ដ៏រសើបជាច្រើន បានកើតឡើងក្នុងរយៈពេលមួយខែ បន្ទាប់ពីមានការចោទប្រកាន់ ស្រដៀងគ្នានេះ មកលើម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ។ ចាប់តាំងពីមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីខែកក្កដាមក អង្គការសិទ្ធិមនុស្សបានអំពាវនាវជាបន្ដបន្ទាប់ឲ្យមានការដោះលែងរូបលោក ដោយលើកឡើងថាការចោទប្រកាន់នេះ គឺជាការបំបិទសិទ្ធិអ្នករិះគន់រដ្ឋាភិបាល។ លោក ភៀលរ៉ូបឺតសុន...
ទីស្ដីការគណៈរដ្ឋមន្ត្រីចេញផ្សាយសម្រង់ខ្សែអាត់សន្ទនារវាងលោក ហ៊ុន សែន និងលោក សុន ឆ័យ
រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងជាសាធារណៈថាលោកនិងតំណាងរាស្ដ្រគណបក្ស សមរង្ស៊ីគឺលោកសុនឆ័យធ្លាប់ជិតស្្និទ្ធជាមួយគ្នានោះ កាលពីថ្ងៃព្រហស្បតិ៍ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញផ្សាយនូវអ្វីដែលខ្លួនបានអះអាងថា ជាសម្រង់ខ្សែអាត់ ដ៏វែងមួយស្ដីអំពីការសន្ទនាគ្នារវាងលោក ហ៊ុនសែននិងលោកសុនឆ័យកាលពី១៥ឆ្នាំមុន។ នៅក្នុងសម្រង់ខ្សែអាត់កម្រាស២៨ទំព័រកត់ត្រាពីខ្សែអាត់អំពីការសន្ទនាគ្នាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៧បានបង្ហាញនូវការពិភាក្សាគ្នារវាងលោក ហ៊ុនសែននិងលោកសុនឆ័យអំពីយុទ្ធសាស្ដ្រនយោបាយរបស់គណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្ស សមរង្ស៊ីព្រមទាំងប្រធានបទផ្សេងៗទៀត។លោកសុនឆ័យបានផ្ដល់យោបល់ដល់គណបក្សកាន់អំណាច។ លោកសុនឆ័យ បានលើកឡើងនៅក្នុងសម្រង់ខ្សែអាត់នោះថា “ សម្រាប់គណបក្សប្រជាជននៅពេលអនាគត ខ្ញុំសូមស្នើឲ្យបង្កើតរដ្ឋាភិបាលកណ្តាលមួយ”។ នៅពេលថ្លែងសុន្ទរកថាយ៉ាងយូរ ក្នុងរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុនសែនបានថ្លែងរិះគន់ម្ដងហើយម្ដងទៀតចំពោះសមាជិកសភាជាន់ខ្ពស់របស់គណបក្ស សមរង្ស៊ីរូបនេះ ដោយហៅលោកសុនឆ័យ “ ប្អូនប្រុស”ហើយលោកហ៊ុនសែនបានលើកឡើងពីការអះអាងរបស់លោកម្ដងហើយម្ដងទៀតថាលោកសុនឆ័យធ្លាប់ធ្វើជាចារកម្មឲ្យលោកជាថ្នូរនឹងប្រាក់១មុឺនដុល្លារ។ តំណាងរាស្ដ្ររូបនេះ បានឆ្លើយតបនឹងការចោទប្រកាន់នេះម្ដងហើយម្ដងទៀតថាប្រាក់នេះគឺជាការផ្ដល់ឲ្យតំណាងរាស្ដ្រគ្រប់រូប បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធក្នុងឆ្នាំនោះ ដែលពេលនោះ គេបានឃើញកងទ័ពស្មោះស្ម័គ្រនឹងលោកហ៊ុនសែនបានបណ្ដេញព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១។ លោកសុនឆ័យមិនអាចទាក់ទងដើម្បីសុំការពន្យល់បានទេ។កាលពីម្សិលមិញមន្ត្រីជាច្រើនរូបនៅទីស្ដីការគណៈរដ្ឋមន្ត្រីបដិសេធមិនព្រមនិយាយពីបញ្ហានេះទេ ដោយលើកឡើងថា កំពុងជាប់រវល់ ហើយបិទទូរស័ព្ទ ឬក៏និយាយថា ខ្លួនមិនអាចឆ្លើយសំណួរពីមូលហេតុចេញផ្សាយសម្រង់ខ្សែអាត់នេះបានទេនៅពេលនេះ។ លោកផៃស៊ីផានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា “ ខ្ញុំគិតថា ដើម្បីបង្ហាញថា ពិតជាមានទំនាក់ទំនងល្អរវាងលោក សុន ឆ័យ និងនាយករដ្ឋមន្ត្រី...នាយករដ្ឋមន្ត្រីចង់បង្ហាញដល់សាធារណជនឲ្យបានដឹងថា តាមពិតពួកគាត់មិនមែនជាអ្នកប្រឆាំងនឹងគ្នាទេ”។ លោកបានមានប្រសាសន៍សំដៅដល់សំណួរជាច្រើនទៀតដែលបានសួរលោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលបានបដិសេធមិនព្រមផ្ដល់ការអធិប្បាយថា“ ក៏ប៉ុន្ដែ ទាក់ទងទៅនឹងរឿងផ្សេងទៀត ខ្ញុំមិនអាចនិយាយបានទេ”។ លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សមរង្ស៊ី មានប្រសាសន៍ថាការចេញផ្សាយសម្រង់ខ្សែអាត់នេះគឺជាកលល្បិចចាស់ ដែលគណបក្សកាន់អំណាចធ្លាប់បានប្រើកាលពីពេលមុន ដើម្បីធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងគណបក្សប្រឆាំង។ លោកបញ្ជាក់ដូច្នេះថា “ ខ្ញុំគិតថា មនុស្សគ្រប់គ្នាបានដឹងថានេះគឺជាល្បិចកលចាស់។ យើងគ្មានការព្រួយបារម្ភនោះទេ។ យើងមិនខ្វល់នឹងរឿងនេះឡើយ”។ កាលពីខែឧសភាឆ្នាំ២០១១ ផែនការរួមបញ្ចូលគ្នារវាងគណបក្ស សមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សត្រូវបានច្រានចោលទៅវិញ បន្ទាប់ពីខ្សែអាត់មួយថតនៅក្នុងឆ្នាំ២០០៧ត្រូវបានមន្ត្រីរដ្ឋាភិបាលទម្លាយឲ្យដឹង។ នៅក្នុងខ្សែអាត់នោះគេបានឮលោក ហ៊ុនសែនផ្ដល់ប្រឹក្សាដល់លោកកឹមសុខាប្រធានគណបក្ស សិទ្ធិមនុស្សឲ្យទាក់ទាញសមាជិកពីគណបក្ស...
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លាលែងពីគណបក្ស នរោត្ដម រណឫទ្ធិ
ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិនិងសមាជិកសំខាន់ៗមួយចំនួនទៀតនៅក្នុងគណបក្សរបស់ព្រះអង្គ បានលាលែងពីតំណែងកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ បន្ទាប់ពីលោក សៅរ៉ានី អគ្គលេខាធិការបក្សរបស់គណបក្ស នរោត្ដមរណឫទ្ធិបានដាក់ពាក្យបណ្ដឹងមួយស្ដីអំពីការក្លែងបន្លំឯកសារ។ ប្រភពស្និទ្ធនឹងព្រះអង្គបានលើកឡើងថាការលាលែងនេះត្រូវបានធ្វើឡើង ជាថ្នូរនឹងការសន្យាដកពាក្យបណ្ដឹងរបស់លោកសៅ រ៉ានីដែលបានប្តឹងលោក ណូរ៉ាណឫទ្ធិអាណាន់ដាយ៉ាត ប្រធានខុទ្ទការល័យរបស់គណបក្ស នរោត្ដមរណឫទ្ធិ។ កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ បានលាលែងពីតំណែងជាប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ដោយព្រះអង្គម្ចាស់លើកឡើងថា ព្រះអង្គម្ចាស់លែងពាក់ព័ន្ធជាមួយរឿងនយោបាយទៀតហើយ។ ព្រះអង្គម្ចាស់បានឡាយលិខិតបើកចំហមួយថា“ ចាប់ពីពេលនេះតទៅ ខ្ញុំលាលែងពីនយោបាយហើយ ហើយខ្ញុំលែងទទួលខុសត្រូវរាល់ការងារ និងការសម្រេចចិត្តណាមួយរបស់គណបក្ស នរោត្ដម រណឫទ្ធិ ទៀតហើយ។ ខ្ញុំចាប់ផ្ដើមធ្វើការងារមនុស្សធម៌ និងការងារសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ សីហមុនី”។ លោក ឈឹម សៀកឡេង ប្រធានស្ដីទីគណបក្ស នរោត្ដម រណឫទ្ធិ និងលោក ប៉ែនសង្ហារ អ្នកនាំពាក្យគណបក្ស នរោត្ដមរណឫទ្ធិបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីការលាលែងស្រដៀងគ្នានេះមួយថ្ងៃក្រោយមក។ សមាជិកគណបក្សមួយចំនួនដែលលាលែងពីតំណែង បានលើកឡើងកាលពីម្សិលមិញ អំពីស្ថានភាពមិនសូវល្អ កាលពីប៉ុន្មានខែថ្មីៗនេះថា មានមន្ត្រីមួយចំនួនបានព្យាយាមបណ្ដេញព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិចេញពីគណបក្ស បន្ទាប់ពីមានសេចក្ដីប្រកាសកាលពីខែឧសភា អំពីការរួមបញ្ចូលគ្នារវាងគណបក្ស នរោត្ដម រណឫទ្ធិ និងគណបក្ស ហ៊្វុនស៊ិនប៉ិច។ បញ្ហានេះមានស្ថានភាពធ្ងន់ឡើងៗ កាលពីចុងខែកក្កដា ដែលនៅពេលនោះ គណបក្សនេះព្យាយាមបណ្ដេញលោក សៅ រ៉ានី និងសមាជិកប្រាំនាក់ផ្សេងទៀត ដោយលើកឡើងថាពួកគេបានរំលោភលក្ខន្ដិកៈ របស់គណបក្ស នរោត្ដម រណឫទ្ធិ។ ជាការឆ្លើយតប លោកសៅរ៉ានីបានចោទប្រកាន់គណបក្ស នរោត្ដម រណឫទ្ធិ ថា បានក្លែងបន្លំឯកសារមួយចំនួន ហើយលោកបានទទួលដីកាបង្គាប់បណ្ដោះអាសន្នមួយពីសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យបុគ្គលទាំងប្រាំមួយរូបនេះរក្សាតំណែងនៅក្នុងគណបក្សដដែល។ លោក ប៉ែន សង្ហារ បានមានប្រសាសន៍កាលពីម្សិលមិញថា “ ខ្ញុំគឺជាសមាជិកដ៏ស្មោះត្រង់មួយរូបចំពោះព្រះអង្គ។ ខ្ញុំគិតថាសមាជិកមួយក្រុមដែលចង់រួមបញ្ចូលគ្នានៃក្រុមរាជានិយមពិតប្រាកដមួយក្រុមមកពីគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្ស នរោត្ដមរណឫទ្ធិ នោះ គឺគ្មានន័យអ្វីទេ ប្រសិនបើគ្មានព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ នោះ។ហេតុដូច្នេះហើយ ខ្ញុំមិនចង់ចូលរួមនៅក្នុងក្រុមនេះទេ អ៊ីចឹងហើយខ្ញុំត្រូវតែចាកចេញពីគណបក្ស នរោត្ដម រណឫទ្ធិ។ ខ្ញុំមិនគាំទ្រគណបក្សដែលគ្មានព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ ឡើយ”។ លោកបានបន្ថែមថា ទំនងជាមានការលាលែងជាច្រើនទៀតនៅសប្ដាហ៍នេះ បន្ទាប់ពីសមាជិកនៅថ្នាក់មូលដ្ឋានបានដឹងអំពីការចាកចេញរបស់ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ។ យោងតាមទីប្រឹក្សាមួយរូបរបស់ព្រះអង្គ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារតែករណីនេះជាករណីរសើបនោះមានភស្ដុតាងជាច្រើនទំព័រ ត្រូវបានផ្ដល់ ដើម្បីឆ្លើយតបទៅនឹងការអះអាងអំពីការក្លែងបន្លំនេះ ប៉ុន្ដែ តុលាការបានបដិសេធមិនដកដីកាបង្គាប់ប្រឆាំងនឹងការដកមន្ត្រីទាំងនោះទេ។ ទីប្រឹក្សារូបនេះលើកឡើងថា“ បន្ទាប់ពីតុលាការបន្ដរក្សាដីកាបង្គាប់របស់ខ្លួនព្រះអង្គដឹងថា រឿងក្តីបន្ទាប់គឺជារឿងក្តីព្រហ្មទណ្ឌ ហើយប្រសិនបើព្រះអង្គម្ចាស់នៅតែតទល់ ទោះបីជាមានភស្ដុតាងរឹងមាំយ៉ាងណាក៏ដោយក៏ព្រះអង្គដឹងថាព្រះអង្គមិនឈ្នះដែរ”។ ទីប្រឹក្សារូបនេះបានបន្ដថា “ ហេតុដូច្នេះហើយទើបព្រះអង្គព្យាយាមបញ្ចប់បញ្ហានេះ ដោយសន្ដិវិធី ដោយគ្មាននរណាឈឺចាប់ ហើយក៏គ្មាននរណាចូលពន្ធនាគារដែរ ព្រះអង្គសុខចិត្តបោះបង់ចោលអាជីពនយោបាយរបស់ព្រះអង្គ ជាថ្នូរនឹងការដកពាក្យបណ្ដឹង”។ លោក សៅ រ៉ានី បានអះអាងថា លោកនឹងដកពាក្យបណ្ដឹង បន្ទាប់ពីព្រះអង្គលាលែងពីតំណែង។ លោក សៅ រ៉ានី បានថ្លែងថា “ ខ្ញុំនឹងដកពាក្យបណ្ដឹងពីតុលាការនៅរសៀលថ្ងៃស្អែក...
របាយការណ៍រកឃើញថា ទិន្នន័យនៃចំនួនយុវជនចូលរួមក្នុងនយោបាយបានកើនឡើង
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល បានឲ្យដឹងថា ចំនួនអ្នកបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២កន្លងមក ជាងពាក់កណ្តាលជាគឺយុវជន។ ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា “ ទិន្នន័យនៃចំនួនអ្នកបោះឆ្នោតជាយុវជនបានកើនឡើងយ៉ាងលឿន គឺកើនឡើងជាង៣០០.000នាក់ជារៀងរាល់ឆ្នាំ”។ របាយការណ៍ដដែលនេះ បានបន្តថា៥៤ភាគរយនៃចំនួនអ្នកបោះឆ្នោតទាំងអស់ និង៥ភាគរយនៃអ្នកជាប់ឆ្នោតមានអាយុក្រោម៣៥ឆ្នាំ។កាលពីឆ្នាំ២០០៧ មានត្រឹមតែ១,៤៣ ភាគរយប៉ុណ្ណោះ នៃសមាជិកក្រុមប្រឹក្សាដែលមានអាយុក្រោម៣៥ឆ្នាំ។ការកើនឡើងយ៉ាងរហ័សនៃចំនួនអ្នកបោះឆ្នោតជាយុវជននេះ បានធ្វើឲ្យគណបក្សនយោបាយចាំបាច់ត្រូវប្តូរយុទ្ធសាស្ត្ររបស់ខ្លួន។ របាយការណ៍នោះក៏បានលើកឡើងផងដែរថា “នេះជាផ្នែកមួយ ដែលគណបក្សនយោបាយត្រូវតែយកចិត្តទុកដាក់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមយុវជនទាំងនេះ និងដើម្បីជំរុញពួកគេឲ្យក្លាយទៅជាកម្លាំងនយោបាយនៅក្នុងពេលបោះឆ្នោត”។ គណបក្សធំៗប្រាំដែលគណបក្សនីមួយៗបានរៀបចំ “ ចលនាយុវជន ឬរចនាសម្ពន្ធយុវជន” ក្នុងបំណងដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតវ័យក្មេង ដ៏មានតម្លៃទាំងនេះ។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ដោយបានកត់សម្គាល់ថា រដ្ឋាភិបាលបានរៀបចំកម្មវិធីទូរទស្សន៍ ដើម្បីបម្រើឲ្យផ្នែកយុវជនយ៉ាងល្អ។ របាយការណ៍នេះក៏បានលើកឡើងដែរថា “ សកម្មភាពទាំងនោះ មានដូចជាសកម្មភាពមនុស្សធម៌ ឬការងារអភិវឌ្ឍន៍របស់យុវជនក្នុងគណបក្សប្រជាជន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុ។ ក្រោមការដឹកនាំពីកូនប្រុសរបស់លោកនាយកនរដ្ឋមន្ត្រី និងកូនៗរបស់អ្នកនយោបាយសំខាន់ៗ ក្នុងជួរគណបក្សប្រជាជន គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពការងារឪពុកម្តាយរបស់ពួកគេ”។ លោក គល់ បញ្ញានាយកប្រតិបត្តិរបស់អង្គការខុមហ្រែល បានលើកឡើងដោយប្រយ័ត្នប្រយែងថា ប៉ុន្តែ ស្របពេលកម្លាំងយុវជនកំពុងតែរីកចម្រើនឡើងនោះ វាមិនទាន់ច្បាស់នៅឡើយថា ពួកគេពិតជានឹងចូលរួមក្នុងឆាកនយោបាយនោះទេ។ លោកបន្តថា “ អ្នកបោះឆ្នោតជាយុវជនមិនទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីការបោះឆ្នោត និងអំពីលទ្ធិប្រជាធិបតេយ្យទេ។ បានប្រើប្រាស់ពួកគេ ជាសកម្មជនយុវជន ប៉ុន្តែពួកគេមិនប្រាកដជាចូលរួមជាមួយគណបក្សទាំងនោះទេ”។ លោកលើកឡើងអំពីក្រុមប្រឹក្សាឃុំ-សង្កាត់ក្មេងៗថា “ពួកគេមិនមានអំណាចពិតប្រាកដទេ។ពួកគេគ្រាន់តែធ្វើសកម្មភាព តែមិនមានឥទ្ធិពលមកលើការដឹកនាំទេ”។ លោកលើកឡើងទៀតថានៅពេលណា ដែលការជជែកគ្នាអំពីនយោបាយនៅតែត្រូវរឹតបន្តឹងនោះ លោកមានការសង្ស័យថា ពួកគេមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរច្រើនទេ។ លោកបានមានប្រសាសន៍ថា “ គណបក្សកំពុងកាន់អំណាចមិនទាន់មានការពិភាក្សាបើកជាចំហទេឲ្យពួកគេគាំទ្រគណបក្សកាន់អំណាច ប៉ុន្តែមិនបានលើកទឹកចិត្តឲ្យពួកគេជជែកគ្នាទេ... គឺមិនសូវចាប់អារម្មណ៍ពេកទេ ក្នុងការចូលរួមដោយផ្ទាល់ក្នុងកិច្ចការនយោបាយ។ពួកគេគ្រាន់តែធ្វើតាមសំណើពីអ្នកនយោបាយថ្នាក់លើតែប៉ុណ្ណោះ ដើម្បីចូលរួមឃោសនាបោះឆ្នោត ប៉ុន្តែពួកគេមិនបានយល់ច្បាស់នោះទេ។ នេះជាមូលហេតុដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍ខ្លាំង ឬមិនមានអំណាចនៅក្នុងគណបក្ស”៕ ប្រែសម្រួលដោយ ឃិន...
មន្ត្រីរដ្ឋាភិបាលបដិសេធពាក្យចចាមអារា៉មថា លោក ជា ស៊ីម ស្លាប់
មន្ត្រីរដ្ឋាភិបាលបដិសេធដាច់អហង្ការចំពោះពាក្យចចាមអារា៉មថា លោក ជា ស៊ីមប្រធានព្រឹទ្ធសភាបានទទួលមរណភាព កាលពីម្សិលមិញ ចំណែកឯប្រធានអង្គរក្សរបស់លោកជា ស៊ីម បានមានព្រមានថា ខុទ្ទកាល័យរបស់លោកនឹងប្តឹងអ្នកទាំងឡាយណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ ការបដិសេធនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងភាពរំជើបរំជួល ដែលចាប់ផ្តើមបង្ហោះតាមគេហទំព័រប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម កាលពីព្រឹកម្សិលមិញដោយអះអាងថា លោកជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា បន្ទាប់ពីបានព្យាបាលនៅក្នុងប្រទេសសិង្ហបុរី។គេហទំព័រខេអាយ (KI) របស់បក្សប្រឆាំង កាលពីថ្ងៃសៅរ៍ ក៏បាន ផ្សព្វផ្សាយអត្ថបទមួយ អះអាងថា លោកជា ស៊ីម បានទទួលមរណភាពហើយ។ ដោយហៅការប្រកាស តាមគេហទំព័រហ្វេសប៊ុក (Facebook)ថា ជា “ ពាក្យចចាមអារា៉ម” លោក...
មេធាវីលោក ម៉ម សូណង់ដូ ៖ មានការអះអាងផ្លូវច្បាប់តិចតួចចំពោះការឃុំខ្លួនបណ្ដោះអាសន្ន
ក្នុងពាក្យបណ្ដឹងមាន១០ទំព័រ មេធាវីរបស់លោក ម៉ម សូណង់ដូម្ចាស់ស្ថានីយវិទ្យុឯករាជ្យកាលពីម្សិលមិញបានជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនក្ដីអាយុ៧១ឆ្នាំរបស់ខ្លួន ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយលើកឡើងថា គាត់មិនរត់គេចខ្លួនឡើយ ហើយថាមិនមានហេតុផលផ្លូវច្បាប់រឹងមាំដើម្បីឃុំខ្លួនគាត់ឡើយ។ លោក សុកសំអឿននាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីរបស់លោកម៉ម សូណង់ដូ មានប្រសាសន៍ថា"យោងតាមមាត្រា២០៤ នៃក្រមនីតិវិធីរដ្ឋប្បវេណីចែងថា មានប្រាំមួយចំណុច ដែលអាចជាហេតុផលសម្រាប់ការឃុំខ្លួនបណ្ដោះអាសន្ន ហើយខ្ញុំគិតថា មិនមានហេតុផលណាមួយក្នុងការបន្ដឃុំខ្លួនលោកម៉មសូណង់ដូទេ”។ មេធាវីបានធ្វើសំណើសុំឲ្យមានការដោះលែងលោកម៉ម សូណង់ដូនៅក្រៅឃុំបណ្ដោះអាសន្នជាលើកទី២ហើយ ចាប់តាំងពីការចាប់ខ្លួនគាត់នៅថ្ងៃទី១៥ ខែកក្កដា។នាយកវិទ្យុសម្បុកឃ្មុំដែលនិយាយគ្មានសំចៃ និងជាប្រធានអង្គការក្រៅរដ្ឋាភិបាលផ្នែកគ្រាំទ្រសិទ្ធិមនុស្ស គឺសមាគមអ្នកប្រជាធិបតេយ្យនោះ លោក ម៉មសូណងដូត្រូវបានចោទប្រកាន់បួនករណី ទាក់ទងនឹងការបង្កើតចលនាអបគមន៍។ ប៉ុន្ដែ ខណៈដែលការចោទប្រកាន់ទាំងនេះបានរងការរិះគន់យ៉ាងខ្លាំងហើយរឿងក្ដីប្រឆាំងនឹងលោក ម៉មសូណង់ដូហាក់ដូចជាមិនរឹងមាំនោះ លោកអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ដោយស្របច្បាប់រហូតដល់ទៅ១៨ខែ។ លោកសុកសំអឿនបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីជោគជ័យនៃសំណើរបស់លោកទេ ក៏ប៉ុន្ដែ លោកមានប្រសាសន៍ថា មានហេតុផលផ្លូវច្បាប់គ្រប់គ្រាន់ ដែលកូន ក្ដីរបស់លោកគួរតែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកបានមានប្រសាសន៍ថា “ ដំបូងគឺជាបទព្រហ្មទណ្ឌ។អ្វីដែលបានកើតឡើងនៅក្នុងភូមិប្រមា បានបញ្ចប់ហើយ ហើយស្ថិតក្រោមការត្រួតត្រារបស់នគរបាលដែលគួរតែមានភស្ដុតាងពីសាក្សី”។ លោកសំអឿនបានបន្ថែមថា “ គាត់មានផ្ទះមួយខ្នង ស្ថានីយវិទ្យុមួយកន្លែង ហើយគាត់បានដឹងថា នៅពេលដែលគាត់ត្រឡប់មកកម្ពុជាវិញ គាត់នឹងត្រូវគេចាប់ខ្លួន។គាត់ចង់បង្ហាញពីភាពគ្មានកំហុសរបស់គាត់ ហើយ ក៏មកកម្ពុជាទៅ។គ្មានហេតុផលណាមួយ គិតថាគាត់នឹងរត់គេចខ្លួននោះទេ”។ គ្មានការឆ្លើយតបចំពោះសំណើជាច្រើនសុំអត្ថាធិប្បាយពីលោកស្រីចៅក្រមស៊ើបអង្កេត សែមសក្ដិកូឡានិងព្រះរាជអាជ្ញារង មាសច័ន្ទពិសិដ្ឋទេ។អង្គការសិទ្ធិមនុស្សបានរិះគន់ខ្លាំងៗចំពោះរឿងក្ដីនេះ ដោយបានហៅការចោទប្រកាន់នេះថា ជាការមិនត្រឹមត្រូវ និងជាហេតុផលនយោបាយ។អង្គការសិទ្ធិមនុស្សបានបញ្ជាក់ថាលោកម៉មសូណង់ដូ បានផ្សព្វផ្សាយតាមវិទ្យុសម្បុកឃ្មុំនូវពាក្យបណ្តឹងដែលក្រុមអ្នកប្រឆាំងមួយក្រុមបានប្តឹងរដ្ឋាភិបាលកម្ពុជាទៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ...
ឯកអគ្គរាជទូតកម្ពុជាប្រចាំ ក្រុងម៉ានីល ទទួលរងការស្ដី បន្ទោសពីរដ្ឋាភិបាលហ្វីលីពីន
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មួយថ្ងៃបន្ទាប់ពីការឆ្លើយតបជាសាធារណៈ ចំពោះការលើកឡើងរបស់មន្ត្រីហ្វីលីពីន អំពីបរាជ័យនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីខែមុន ក្រសួងការបរទេសរបស់ហ្វីលីពីនបានបន្ទោសឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសនេះ។ លោករ៉ាអ៊ូលហឺណានដេស (Raul Hernandez) អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន ត្រូវបានកាសែតហ្វីលីពីនស្ដារ (Philippine Star) ដកស្រង់សម្ដីថា “ យើងនឹងដាក់កំណត់ទូតមួយ បង្ហាញពីការតវ៉ារបស់យើង។យើងនឹងកោះហៅឯកអគ្គរាជទូតកម្ពុជា ដើម្បីឲ្យលោកពន្យល់ថាតើលោកចង់មានន័យយ៉ាងដូចម្ដេច នៅពេលលោកបានលើកឡើងថាជំហរដែលមិនអាចចរចា និងបត់បែនបាន របស់ប្រទេសសមាជិកអាស៊ានទាំងពីរនេះគឺជានយោបាយដ៏កខ្វក់នោះ”។ យោងតាមរបាយការណ៍នៅក្នុងកាសែតហ្វីលីពីន ដេលី អុីនខ្វាយអឺ (Philippinne Daily Inquirer) និងកាសែត ជីអេមអេ ញូស៍ (GMA News) លោក ហឺណានដេស លើកឡើងថា លិខិតត្រូវបានប្រគល់ទៅដល់ដៃលេខាទី២បន្ទាប់ពីលោកឯកអគ្គរាជទូត ដែលបានអះអាងថាលោកមាន “ ជំងឺ”។ មន្ត្រីការទូតកម្ពុជាបានការពារខ្លួនយ៉ាងខ្លាំងក្លា កាលពីបីសប្ដាហ៍កន្លងទៅនេះ នៅពេលប្រទេសកម្ពុជាទទួលរងការរិះគន់ជាច្រើន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែមុន ។នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងហើយ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក នៃប្រវត្តិរបស់កិច្ចប្រជុំអាស៊ាន ដែលមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន នៅពេលបិទកិច្ចប្រជុំហើយប្រទេសកម្ពុជាបានទទួលរងការរិះគន់ជាច្រើនថា ធ្វើតាម និងកំពុងស្ថិតក្រោមសម្ពាធរបស់ប្រទេសចិន ឲ្យចាត់ទុកបញ្ហាក្នុងដែនសមុទ្រចិនខាងត្បូងជាជម្លោះទ្វេភាគី ហើយមិនគួរដាក់ក្នុងសេចក្ដីថ្លែងការណ៍នោះទេ។ ប្រទេសកម្ពុជាព្យាយាមការពារខ្លួនប្រឆាំងទៅនឹងការរិះគន់ទាំងនេះ ដែលតែងតែសរសេរលិខិតផ្ញើទៅកាន់និពន្ធនាយកកាសែតនៅក្នុងប្រទេសហ្វីលីពីន ប្រទេសថៃនិងនៅក្នុងប្រទេសកម្ពុជា។ ការចាប់កំហុសរបស់ការទូតហ្វីលីពីន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកាសែតហ្វីលីពីនស្ដារ ចុះផ្សាយលិខិតរបស់លោក ហូស សិរីធញ្ញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីន ដោយបានរិះគន់ចំពោះការអះអាងរបស់មន្ត្រីការបរទេសហ្វីលីពីន ដែលចោទប្រកាន់ថាបរាជ័យក្នុងកិច្ចប្រជុំអាស៊ាន គឺជាកំហុសរបស់ប្រទេសកម្ពុជា។ ក្នុងលិខិតនោះ លោក សិរីធញ្ញ បានរិះគន់ប្រទេសហ្វីលីពីននិងប្រទេសវៀតណាមថា បានព្យាយាមយកសេចក្ដីថ្លែងការណ៍រួម ធ្វើជាចំណាប់ខ្មាំង តាមរយៈការទាមទារឲ្យដាក់បញ្ចូលបញ្ហាទ្វេភាគី ដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់អាស៊ាននេះ។ ប្រទេសហ្វីលីពីន មិនអាចបញ្ចុះបញ្ចូលប្រទេសដទៃឲ្យជឿលើការអះអាងរបស់ខ្លួននោះទេ។ កាសែតបានដកស្រង់សម្តីរបស់លោក ហឺណានដេស ថា “ យើងមានបំណងចង់បង្ហាញឲ្យឯកអគ្គរាជទូតកម្ពុជាដឹងថាហេតុ អ្វីបានជាប្រធានអាស៊ានគិតតែប្រយោជន៍របស់ប្រទេសដែលមិនមែនជាសមាជិកទៅវិញ ដោយមិនគិតពីប្រយោជន៍ប្រទេសជាសមាជិកអាស៊ាន ដូចជាប្រទេសហ្វីលីពីននិងប្រទេសវៀតណាម។ ការព្យាយាមសុំអត្ថាធិប្បាយជាច្រើនដងពីក្រសួងការបរទេសមិនទទួលបានការឆ្លើយតបនោះទេ។ មន្ត្រីមួយរូប ធ្វើការក្នុងស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីនដែលបដិសេធមិនបញ្ចេញឈ្មោះលើកឡើងថា លោកមិនបានដឹងអំពីបញ្ហានេះទេ ហើយលោកបដិសេធមិនឆ្លើយសំណួរបន្ដទៀតដែរ។ លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា “ ខ្ញុំគិតថា ភាពជូរចត់នេះនៅតែមាន និងកាន់តែលំបាកដោយសារតែការប្រើប្រាស់ពាក្យសម្ដីក្នុងសេចក្ដីថ្លែងការណ៍ពីភាគីកម្ពុជា។ ហើយយើងកំពុង...