Thursday, May 6, 2021
Home Authors Posts by Abby Seiff

Abby Seiff

45 POSTS 0 COMMENTS

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ីជួយ​ស្វែង​រក​មតិ​រួម​ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​

រយៈ​ពេល​តែមួ​យ​​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប​់​​ពី​មិន​បា​ន​​ចេញ​​សេចក្តី​​ថ្លែង​កា​រ​ណ៍​រួម​ ជា​លើក​ដំ​បូ​ងនៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល​៤៥​ឆ្នាំ របស់​កិច្ច្​ប្រជុំ​អាស៊ាន រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​រំពឹង​ថា នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួ​យ​នៅ​ថ្ងៃ​នេះ​ស្តីពី​បញ្ហា​ជម្លោះ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ម្សិល​មិញ​នៅ​ក្រសួង​ការ​បរទេស​ថា  “ បណ្តា​រដ្ឋមន្ត្រីការ​បរទេស​​ព្រម​ព្រៀង​លើ​គោល​​ការណ៍​ជាមូល​ដ្ឋាន​មួយចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន អំពីចំណុចជា​គោល​​ការណ៍មូល​ដ្ឋាន​ទាំង​នេះ។ យើង​នឹង​បញ្ជូន​ចំណុចទាំង​នេះ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​​នានា ហើយ​ខ្ញុំ​សង្ឃឹមថា ត្រឹម​ថ្ងៃ​ស្អែក ​យើង​នឹង​ទទួល​បានការ​យល់​ព្រម​ពី​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​ទាំង​អស់​”។ អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​ហ្វីលីពីន ដែល​ទាម​ទារចំណែកដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួម​ជាមួយ​នឹង​ប្រទេស​វៀតណាម ព្រុយណេ និង​ប្រទេស​ម៉ាឡេស៊ី បាន​ស្ដី​បន្ទោស​កម្ពុជា ដែលធ្វើ​ជា​ប្រធានអាស៊ាន ចំពោះ​ការ​បរា​ជ័យ​​មិនអាចចេញ​សេចក្ដី​ថ្លែងការណ៍​​រួម​នេះ។ ក្រុម​អ្នក​ការទូត​បាន​លើក​ឡើង​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយជុំវិញ​បញ្ហាថា តើ​ត្រូវ​លើក​ឡើង​អំពី​ឧបទ្ទវហេតុ​ក្នុង​ជម្លោះ​ជាមួយ​ចិន​​​ដូចជាការធ្វើសមយុទ្ធ​​​​​​យោធា​​​ថ្មីៗនេះ​ នៅ​ក្បែ​រប្រជុំ​កោះ​​​Scarborough ​​​Shoal។ នៅ​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ម្សិល​មិញបន្ទាប់ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​ ហោ​ ណាំ​ហុង​ និង​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា រដ្ឋ​​​មន្ត្រី​​​ការបរទេសឥណ្ឌូណេសុី ដែល​លោក​ទាំង​ពីរ​នៅ​មានចំណុចស្រពេច​ស្រពិលអំពី​សេចក្ដី​លម្អិត​នៃ​មតិ​រួម​។...

រដ្ឋាភិបាល​លើក​ឡើង​ថា មិន​មាន​គម្រោង​បិទ​វិទ្យុ​សម្បុក​ឃ្មុំ​ទេ​

ដោយ​សារ​នៅ​​តែ​មាន​​ការ​ងឿង​ឆ្ងល់​​អំពី​ជោគ​វាសនា​ របស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ជា​វិទ្យុ​ឯក​រាជ្យ​​ក្រោយ​ពី​ការ​ចាប់​ខ្លួនម្ចាស់​វិទ្យុ​នេះ​រួច​មក កាល​ពី​ម្សិល​មិញ ​មន្ត្រី​រដ្ឋា​ភិបាលម្នាក់​​បាន​លើក​ឡើង​ថា​​ មិន​មាន​គម្រោងបិទ​​ស្ថានីយ​វិទ្យុនេះ​​ទេ​ ថ្វីបើ​វិទ្យុ​នេះ​នៅ​តែមាន​គោល​ជំហរ​​រិះ​គន់​​គណបក្ស​កាន់​អំណាច​ក៏​ដោយ​។ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​បាន​ផ្ញើ​​សារ​មួយ​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ថា “ ​មិន​មាន​គម្រោង​បិទ​ស្ថានីយ​វិទ្យុ​នេះ​ទេ”។ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​ផ្ទះ​របស់​លោក​នៅក្នុង​រាជធានី​ភ្នំពេញ តាម​ការ​ចោទ​ប្រកាន់​នានា​ ទាក់ទងទៅ​​​នឹង​អ្វី​ដែល​គេ​ហៅ​​ថា ជា​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោក ម៉ម សូណង់ដូ អាយុ​៧១​ឆ្នាំ​​អាច​មាន​ទោស​ជាប់​​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ពី​បទ​ធ្វើ​កុបកម្ម​តែ​មួយ​ ហើយ​ការ​ចាប់​ខ្លួន​លោក​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​សំណាក់​​​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ ដែលបាន​​​ហៅ​ការចោទ​ប្រកាន់​នោះ​ថា​ មិន​ត្រឹម​ត្រូវ​ និង​ជា​ការ​វាយ​ប្រហារ​ចំពោះ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា “ ​ការ​​ចោទ​ប្រកាន់​ចំពោះ​​អ្នក​​រិះ​គន់ គឺជា​រឿង​ធម្មតា​​​នៃ​ទី​​ភ្នាក់​ងារ​សម្ងាត់​ និង​​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​​ ជា​ច្រើន​​ទសវត្សរ៍​​មក​ហើយ​”។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​នេះ​ ​​លើក​ឡើង​ថា​ “ ការ​ចាប់​ខ្លួន​លោក​ សូណង់ដូ ក៏ជា​​ការ​វាយ​ប្រហារ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ផង​ដែរ​​។ ​វិទ្យុ​នេះ​ គឺ​ជា​វេទិកាដ៏សំខាន់​មួយ​សម្រាប់​លើក​​ស្ទួយ​​​សិទ្ធិមនុស្ស​​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា”។ ក្លឹប​អ្នក​​សារព័ត៌មាន​​បរទេស​ប្រចាំ​កម្ពុជា​​ (OPCC) បាន​​ហៅ​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​​​នេះ​ថា “ ជា​ការ​កើន​ឡើង​​គួរ​ឲ្យ​បារម្ភ​ នៃ​ការ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ និងការបញ្ចេញ​មតិ​ដោយ​សេរី​។ ក្លឹប​អ្នក​​សារព័ត៌មាន​នេះ​​បាន​លើក​ឡើងថា ខ្លួន​មាន​កង្វល់​យ៉ាងខ្លាំង​​ដោយសារ​ថា​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក ម៉មសូណង់ដូ អាយុ​៧១​ឆ្នាំ​ ​ពីបទ​ល្មើស​ដែល​អាច​មាន​​ទោស​ជាប់​ក្នុង​ពន្ធនាគារអស់​រយៈ​ពេល​រាប់​​ទសវត្សរ៍​​នេះ​ ហាក់​ដូច​ជា​ករណី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​​សេរី​ភាព​នៃ​ការ​​បញ្ចេញ​មតិ​ដូច្នេះ​ដែរ”។ នៅ​ឯ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ បុគ្គលិក​បាន​ថ្លែងថា ពួក​គេ​មិន​មាន​គម្រោង​បញ្ឈប់​ការ​ផ្សាយ​នោះ​ទេ​ ហើយក៏​មិន​ខ្លាច​ផ្សព្វ​ផ្សាយ​ពី​​​ព័ត៌មាន​នានាដែរ​។...

ការសរសេរគូសវាសលើរូប​ថត​ ​បិទ​ជា​សាធា​រណៈ​នៅសារ​មន្ទីរ​​ ទួល​ស្លែង​ គឺដើម្បីបន្ធូរកំហឹង​​​

នៅក្នុង​បន្ទប់​ស្ទើរតែទទេស្អាតមួ​យនៅ​ជាន់ទី២ នៃ​សា​រមន្ទីរប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ រូប​ថត​អតីតមេដឹក​នាំ​​របប​ខ្មែរ​ក្រហម​ ត្រូវ​បា​ន​រលុប​ដោយសារ​ការសរសេរ​​គូសវាសក្រវេមក្រវាម។ ភ្នែក​​ មាត់​ត្រូវ​បាន​​គេ​​ឆ្កៀលចេញ​មាត់​ត្រូ​វបា​ន​​គេ​ខ្វែ​ង​ពី​លើ​ ហើយរូប​នីមួយៗមា​ន​សរសេរពាក្យ​ពេចន៍បរិហារយ៉ាង​សាហា​វមាន​​​​ដូចជា “អា​ក្បត់​ជាតិ​!។ អា​ឆ្កែ។ អា​ងាប់​អត់​ដី​កប់ អាងាប់នេះ​​ងាប់ទៅ​គ្មានថ្ងៃងើប​ក្បាលរួច​!”។ អក្សរគូសវាសនៅ​លើមុខ​របស់​ នួ​ន ជា សរសេរថា “ អា​ថោក​គ្មាន​កេរ្តិ៍ខ្មាស”។ ​គូស​ក្រវេមក្រវាមនៅ​លើ​ថ្ងាសរូបថតរបស់​ អៀងសារី កា​ល​ពី​នៅក្មេង មា​ន​សរសេរពាក្យ​ខ្លី​តែ​មា​ន​ន័យ ដែ​ល​បោះ​ពុម្ពមិន​បា​ន​។ នៅលើ​រូប​ថត​​របស់​ ឌុច ​ដែ​ល​មុខ​របស់​គាត់​ត្រូវ​រលុបបាត់ដោ​យ​ស្នាម​​យ៉ាង​ជ្រៅ មានសរសេរពាក្យ​​ស្លោក​នៃ​របបនោះ​ថា​“ ទុក​ក៏មិន​ចំ​ណេញ យកចេញក៏​មិន​ខាត”។ ​ខណៈ​ដែល​​សារ​មន្ទីរ​នេះ​បា​ន​ពុះ​ពា​រ​គ្រប់​គ្រង​រូ​ប​ថត​បិទ​ជាសាធា​រណៈ កា​ល​ពី​អតីតកាល បែរជាការ​សរសេរគូស​វាស​ទាំង​នេះ បង្ហាញនូវអារម្មណ៍ផ្សេង​ៗគ្នា​។ បើ​ទោះ​ជាគ្មាន​សោ​ភ័ណភាព​​​ និងដែន​កំណត់​ក៏​ដោយ កា​រ​គូស​វា​ស​ទាំាង​នេះ គឺ​សុទ្ធ​តែ​សម្តែងនូវ​​ការ​ឈឺ​ចាប់យ៉ា​ង​ខ្លាំ​ង​។​ដូច្នេះ​ហើយ​ បុគ្គលិក​របស់សារមន្ទីរ​បា​ន​​សម្រេចចិត្ត​​ដោះ​ស្រាយ​វា​ទៅ​តាម​វិធី​ ដែល​មិន​បា​ន​គ្រោង​ទុក​ជាមុន​។ ​លោក ចំរើន អ្ន​ក​នាំ​ភ្ញៀវ​នៅ​សារមន្ទីរ និង​​ជា​និច្ច​កា​ល​តែងតែនាំ​អ្នក​ភូមិ​ ដែល​ចូល​​រួម​កម្មវីធីរបស់សាលា​ក្តី​ខ្មែរ​ក្រហម​បា​ន​ពន្យល់​ថា “មនុស្សជាក្រុមមក​តាមរយៈសាលា​ក្តី​​ខ្មែរ​ក្រហម​ តែងតែមកទស្សនាទី​នេះ​ ហើយ​ពេល​ខ្លះ​ ខ្ញុំ​ឃើញ​ពួកគេ​​សរ​សេរ​គូសវាស​នៅ​លើ​​រូប​ថត​ទាំ​ង​នេះ​។ ប៉ុន្តែ​​ ខ្ញុំ​មិន​អា​ច​ហា​ម​ប្រាម​ពួក​គេ​ទេ​ ដោយ​សារ​តែ​កំហឹង​ និង​អា​រម្មណ៍របស់​ពួ​កគេ​”។ ​លោក​បា​ន​ពន្យល់​ថា មុន​ក្រុម​នេះ​ដើរ​ទស្សនា​សារមន្ទីរ អ្ន​ក​នាំ​ភ្ញៀវ​បានណែនាំ​ពួ​ក​គេ​​ជាមុន ដើម្បី​ជៀស​វា​ងកុំឲ្យមានកា​រ​បំ​ផ្លាញ​រូប​ថត​។ ​លោក ចំរើន​ មា​ន​ប្រ​សាសន៍​ថា “ បច្ចុប្បន្ន​នេះ ខ្ញុំ​បា​ន​បិទ​​សេច​ក្តី​ប្រ​កាស ហា​ម​ពួ​ក​គេមិន​​ឲ្យ​សរ​សេរលើ​រូប​ថត​ ប៉ុន្តែ​​ បើ​ទោះ​ជា មា​​ន​​​សេចក្តី​ប្រកា​សក៏​ដោ​យ ក៏​ពួ​កគេ​នៅតែ​​សរ​​សេរដដែល ពី​ព្រោះ​ពួ​ក​គេ​ខឹង​ខ្លាំងពេក​”។ ​កា​រ​អត្ថា​ធិ​ប្បាយទាំងនោះ មានជា​ភា​សា​អង់​គ្លេស​ ចិន និង​មានទាំងភា​សា​អុីតា​លីទៀងផ​ង តែគេ​ឃើញ​មា​ន​កា​រ​​សរ​សេរ​ជា​ភា​សា​ខ្មែរ​ច្រើ​ន​លើស​លប់​ជាង​គេ។​ពាក្យ​សរសេរលើរូប​ថតភា​គ​ច្រើន​ ជាពាក្យដែ​ល​មិន​អា​ច​​បោះ​ពុម្ព​ផ្សាយលើទំព័រកា​​សែតបាន​ឡើយ។ សំ​ណូម​ពរ​យា៉​ង​វែ​ងលើ​រូប​ថត​ ឌុច សរ​សេរ​ថា “ ចិញ្ច្រាំ​ឲ្យខ្ទេច​​ យកវាទៅ​ស្ងោរហើយ​​ឲ្យ​ឆ្កែ​ស៊ី​ទៅ​ ប៉ុន្តែ​ សូម្បី​តែ​ឆ្កែក៏​មិន​ចង់​ស៊ី​របស់បែប​នេះ​ដែរ​ ពី​ព្រោះ​សូ​ម្បី​​ តែ​សត្វ​ឆ្កែក៏​មា​ន​អា​រម្មណ៍ ដូចមនុស្ស​ធម៌​ខ្លះ​ដែរ​”។ ​សារមន្ទី​រ​នេះ​បា​ន​និង​កំ​ពុ​ង​តែ​ពុះ​ពារ​ថែ​រក្សា​រូប​ថត​បិទ​ជា​សា​ធា​រណៈ អស់​​រយៈ​ពេល​​ច្រើន​ឆ្នាំ​ហើយ ដើម្បីគ្រប់​គ្រង​កុំឲ្យ​មាន​ការ​សរសេរគូសវាស លើរូបថតដោ​យយករូប​ថត​ចម្លង​​ថ្មីមកដាក់ជំនួសវិញ នៅ​ពេល​រូប​ថត​ទាំ​ង​​នោះខូចអស់។ លោក កែ​...

ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្កើត​តំបន់​អបគមន៍​

លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជា​ស្ថានីយវិទ្យុ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ នៅឯ​ផ្ទះ​របស់​លោក​ ក្នុង​​រាជធានី​ភ្នំពេញ​ ទាក់​ទងទៅ​​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​គេ​ហៅ​ថា ​ចលនា​អបគមន៍​ដែល​អាជ្ញាធរ​បាន​​បំបែក​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ នៅ​មុន​នេះ​ក្នុង​ឆ្នាំ​​នេះ។ មាន​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ​និង​ស៊ីវិល​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​លោក​ ម៉ម សូណង់​ដូ ដែល​​ប្រើ​ជា​ទី​ស្នាក់​​ការ​សមា​​គមអ្នក​ប្រជា​ធិបតេយ្យ​របស់​លោកនិងជា​ការិយាល័យ​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​ផង​ដែរ ហើយ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ហើយ​លោក​នៅ​តែ​​​ត្រូវ​​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​រហូត​មក​ដល់​​​ល្ងាច​ថ្ងៃ​ម្សិលមិញ​​នេះ​។ លោកឧត្ដម​សេនីយ៍ឯកខៀវសុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា “ ​មិន​​មែន​ចាប់​ខ្លួន​គាត់មក​សាក​​សួរ​​នោះទេ​ ប៉ុន្ដែតាម​ដីកា​ចាប់​ខ្លួន​ យើងបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​។យើង​​​ត្រៀម​បញ្ជូន​គាត់​ទៅ​​ពន្ធ​នា​គារ​​ ហើយ​​យើង​កំពុង​រៀប​ចំ​ឯកសារ​”។ លោក​ឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ​ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ច្បាស់​ថាលោក​ ម៉មសូណង់​ដូនឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ពេល​ណា​នោះទេយើង​​កំពុង​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន។ ​​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​ ​ត្រូវ​តែ​បញ្ជូន​ដូច​គ្នា។ វិទ្យុ​សម្បុក​ឃ្មុំ​បាន​បញ្ចេញ​រូបភាព​វីដេអូ​​​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​នៅ​ក្នុង​វីដេ​អូ​នោះគេ​ឃើញ​មន្ត្រី​នគរ​បាល​​ចាប់​ខ្លួន​លោក​ ម៉មសូណង់​ដូ​ ​លឿនៗ​បញ្ចូល​ទៅ​ក្នុង​រថយន្ដម៉ាក​ មីតស៊ូប៊ីហ្សុីប៉ាហ្សេ​រូ៉​ មួយគ្រឿង​។ លោកស្រី​ ឌឹមផាន់​ណារ៉ាជា​ភរិយា​របស់​លោក​ ម៉មសូណង់ដូបាន​និយាយ​ថា“ មនុស្សប្រាំមួយ​នាក់​ស្លៀក​ពាក់​ស៊ីវិល និង​នគរបាល​ស្លៀកពាក់​ឯកសណ្ឋាន១៣​នាក់​​ ព្រម​ទាំង​​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ប្ដីខ្ញុំ​ ​នៅ​​ព្រឹក​​នេះ។នៅ​ពេល​គាត់​ចេញ​មក​ពី​បន្ទប់​ ពួក​គេ​បាន​អាន​ដីកា​ចាប់​ខ្លួន​ និង​បាន​ចាប់​ខ្លួន​គាត់​តែ​ម្ដង​។ ខ្ញុំ​មិន​អាច​ទាក់​ទង​គាត់​បាន​ទេ​ ប៉ុន្ដែខ្ញុំ​ឮថា​ គេ​បញ្ជូន​គាត់​ទៅ​​​ ក្រសួង​មហាផ្ទៃ”។ កាល​ពី​ខែ​ឧសភា អាជ្ញាធរ​បាន​អះអាង​ថាការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​​នៅ​ខេត្ត​ក្រចេះ​ ដែល​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ ជា​ការ​ចាំបាច់​ ដើម្បី​បំបែក​​ចលនា​​អបគមន៍​។ បុរស​ម្នាក់​ដែល​គេ​ហៅ​ថាជា​មេ​ដឹក​នាំ​នៃ​ចលនា​​នេះ​ គឺឈ្មោះ​ ប៊ុនរដ្ឋាបានរត់​​គេច​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មកអាជ្ញាធរ​​បាន​ភ្ជាប់​​លោក​ ប៊ុនរដ្ឋាទៅនឹង​​លោកម៉មសូណង់ដូបន្ទាប់​ពី​គេ​​បាន​បង្ហើប​ប្រាប់​​ថាពួក​គេ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​។ លោក​ឧត្ដម​សេនីយ៍​ឯក​...

គណបក្ស​ សម​ រង្ស៊ី បង្ហាញ​ភស្តុតាង​នៃ​ការ​បន្លំ​ប័ណ្ណបោះឆ្នោត​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

គណបក្សសមរង្ស៊ីកាល​ពី​ម្សិល​មិញ​បានរិះគន់​​គណបក្ស​ប្រជាជន​កម្ពុជាដោយ​​​អះអាង​​​ថាគណបក្ស​កាន់​អំណាច​បានបន្ត​បន្លំ​​​សន្លឹកឆ្នោតជាប្រព័ន្ធអំឡុង​ការ​បោះ​ឆ្នោត​​​​ឃុំ-សង្កាត់​នៅ​​ពេល​ថ្មី​ៗ​នេះ។ ដោយ​​បង្ហាញ​​ភស្តុតាងអំពីឯក​សារ​​បញ្ជាក់​​​​​អត្តសញ្ញាណ​បោះ​ឆ្នោត​ខុស​ច្បាប់​​ ​ដែល​​មេឃុំ​​​​របស់​គណបក្ស​សមរង្ស៊ី​ម្នាក់​​ប្រមូល​បាន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​អំឡុង​ការ​បោះ​ឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៣ ​ខែមិថុនានោះគណ​​​បក្ស​​​សមរង្ស៊ី​ បាន​លើក​ឡើងថាការ​ក្លែង​បន្លំ​បែប​​​នេះ​កើត​មាន​ជា​ច្រើនកន្លែង​។ លោកសមរង្ស៊ីបាន​សរសេរ​​ក្នុង​អីុ​​​ម៉េលមួយ​ថា​ “នេះ​មិន​មែន​ជា​ករណី​តែ​មួយ​នោះ​ទេ។វាជា​ផ្នែក​មួយ​នៃ​ការ​បន្លំ​ជា​សម្ងាត់់​ទូ​​​ទាំង​ប្រទេសដែល​នៅ​ក្នុង​ការ​ក្លែង​​បន្លំ​បែប​​​នេះគណ​បក្ស​ប្រជាជន​កម្ពុជា​ចេញ​​​ “ ​ប័ណ្ណ​​បោះឆ្នោត”ដើម្បី​បង្កើត​សន្លឹក​ឆ្នោត​​ឲ្យ​គណ​បក្ស​របស់​ខ្លួន​”។ ឯកសារ​ដែល​បាន​មក​ពីឃុំបិត​ត្រាងស្រុក​​​​ព្រៃ​នប់​ ទំនង​ជា​បង្ហាញ​ថាអ្នក​បោះ​ឆ្នោត​ជា​ច្រើន​ត្រូវ​បានគេ​​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ឲ្យ។ លោកសមរង្ស៊ីបានបន្តថា“រួម​ជា​មួយ​នឹង​​​​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធនឹង​ការ​ដក​សិទ្ធ​ិអ្នក​បោះ​ឆ្នោត​ និង​ការ​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ក្លែង​ក្លាយកា​រ​បន្លំ​នេះ​បា​នធ្វើ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​អស់​ឆន្ទៈ​ក្នុ​ង​កា​រ​ទៅ​បោះ​ឆ្នោត​។ លោកទេពនី​ថាអគ្គ​​លេខាធិ​កា​រ​ គណៈ​កម្មាធិ​កា​រ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ បា​ន​មា​ន​​​​ប្រ​សាស​ន៍​ថា ​លោក​មិន​បាន​ដឹង​អំ​ពី​ករណី​ក្លែង​​បន្លំ​នេះ​ទេ​ ប៉ុន្តែ​​លោក​បាន​​លើក​ឡើ​ង​ថាប្រសិ​ន​បើ​រឿ​ង​នេះជា​រឿ​ង​ពិត​នោះគណបក្ស​ផ្សេង​ៗ​ទៀតនឹ​ង​ដាក់​​ពាក្យ​បណ្តឹង​ហើយ​។ ​គណ​បក្ស​ សមរង្ស៊ីបា​ន​ដាក់​ពាក្យ​​បណ្តឹង​​ទៅ​​គណ​ៈ​កម្មាធិការ​​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​និង​ខេត្ត​-​ក្រុង​ ប៉ុន្តែ​​បណ្តឹង​ទាំ​ងពី​រ​​ ត្រូ​វ​បា​ន​​ច្រាន​ចោល។ លោក​ យឹម ​សុ​វណ្ណអ្ន​ក​នាំ​ពាក​្យ​គណ​​បក្ស​ សមរង្ស៊ីបា​ន​មា​ន​ប្រ​សាសន៍​ថា ​គណ​បក្ស​​របស់​​​​លោក ​បោះ​បង់​ចោល​កា​រ​ព្យា​យា​ម​ដាក់​​​​ពាក្យ​បណ្តឹង​​ទៅ​គណៈ​កម្មាធិ​កា​រ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​នេះ។លោក​បា​ន​​គូស​បញ្ជាក់​​ថា...

សាលា​ឧទ្ធរណ៍​កោះហៅ​លោក​ស្រី​មូរ សុខហួរ ដើម្បី​សាក​សួរ

សាលា​ឧទ្ធរណ៍បាន​កោះហៅ​លោក​ស្រី​មូរ សុខហួរ ដើម្បី​ធ្វើ​​​ការសាក​សួរ​​​នៅ​​​ចុង​​​ខែ​នេះ​​ចំពោះ​ “ការ​ស្ថារនីតី​សម្បាទា​”របស់​លោក​ស្រី​ឡើង​​វិញ ជា​ជំហាន​ដំបូង​ដែល​​​ត្រូវ​​​ធ្វើ ​​មុន​​​​នឹង​​រដ្ឋសភា​​ផ្តល់​អភ័យ​ឯក​សិទិ្ធ​ដល់​លោក​ស្រីវិញ​។​ នៅ​ក្នុង​ដីកា​កោះ​ហៅ​របស់​តុលា​ការ​ចុះ​​ថ្ងៃ​សុក្រលោកស្រី​​ មូរ សុខហួរ ត្រូវ​ចូល​​​ខ្លួន​នៅ​ថ្ងៃទី​​២៧​ ខែមិថុនាដើម្បីឲ្យ​​ “តុលាការផ្តល់ការស្ថារនីតិសម្បទា​​ឡើង​​វិញ”។ លោក​ស្រី មូរ សុខហួរ បាន​​សរ​សេរ​នៅ​ក្នុងអីុម៉េលមួយដោយ​សំដៅដល់​​ករណី​​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​សមា​ជិក​គណបក្ស ​សម រង្ស៊ីថា “ករណី​របស់​ខ្ញុំគួរ​តែជា​ករណី​មួយ​ងាយ​ស្រួល​នៅ​សាលា​ឧទ្ធរណ៍​ ប៉ុន្តែ​​ជា​​មួយ​​​នឹង​​ទង្វើ​​​របស់​​តុលាការ​ក្នុង​​ពេល​ថ្មីៗ​​​នេះ​​ ខ្ញុំ​មិន​ច្បាស់​ថានឹង​​មាន​​​អ្វី​​កើត​ឡើង​នោះ​​ទេ”​។ លោកស្រីបាន​លើក​ឡើង​ថា “តុលា​ការ​មិន​មានប្រតិកម្មអ្វី​ទេ​ មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ប៉ុន្តែ​ឥឡូវ​​​នេះ ​​តុលាការ​ចាប់​ផ្តើម​មានប្រតិកម្ម​ឡើង​វិញ​ហើយ”។ លោកស្រីបានបន្ថែមថា លោកស្រី​នឹង​​ព្យាយាម​​ពន្យារ​​កាលបរិច្ឆេទ ​​ដែល​​តុលាការ​​​​កោះហៅ​លោក​ស្រី ពីព្រោះ​លោក​ស្រី​មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូតដល់​ថ្ងៃទី១០ ខែ កក្កដា។អភ័យ​ឯក​សិទិ្ធ​របស់សមាជិក​សភា​មកពី​គណបក្ស​ប្រឆាំងរូប​នេះ ​ត្រូវ​បាន​ដក​កាលពី​ឆ្នាំ២០០៩ បន្ទាប់ពីមាន​ជម្លោះ និងការ​ប្តឹង​គ្នាតាម​ផ្លូវច្បាប់​ដ៏អូសបន្លាយ​​​មួយ​ ​ជាមួយលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។កាលពីខែមករាឆ្នាំនេះ តុលាការ  បានទទួល​ឯកសារ​ស្នើ​​សុំ​​​​ផ្តល់​អភ័យ​ឯកសិទ្ធិ​ ឲ្យ​លោក​ស្រី​​វិញ។ ពេលតុលាការ​និង​ក្រសួងយុត្តិធម៌ ពិនិត្យ​​​​​​​ឯកសារនេះ​​ឡើង​វិញ​រួច គេ​នឹង​បញ្ជូន​វា​​ទៅ​រដ្ឋសភា​​ចុះហត្ថលេខា៕        ប្រែសម្រួលដោយ ស៊ា  ស៊ុយឈាង                 

គណ​បក្ស​រាជា​និយម គួរតែ​ខិត​ខំ​ស្វែង​រក​ទំនាក់​ទំនង​ និង​ការ​គាំ​ទ្រពី​ប្រជា​ពល​រដ្ឋ​

រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយគណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​បក្ស​​ នរោត្តមរណឫទ្ធិបាន​ប្រកាស​រួម​បញ្ចូល​គ្នា​ ដើម្បី​បោះ​ជំហាន​ឆ្ពោះទៅរក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ប្រសិន​បើ​ការ​កំណត់​ពេល​សម្រាប់ចេញសេចក្ដី​ប្រកាស​នោះ ធ្វើឡើងដើម្បីជួយគណ​បក្ស​ទាំង​ពីរក្នុ​ងការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ថ្ងៃ​អាទិត្យ ផែន​ការ​នោះបាន​បរាជ័យ​គួរ​ឲ្យ​សោក​ស្ដាយ​។ នៅពេលបញ្ចប់ការ​បោះ​ឆ្នោតបង្ហាញ​ឲ្យ​ឃើញ​ថា គណ​បក្ស​ទាំង​ពីរ​កាន់​តែ​ចុះ​ថយ​សំឡេង​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុច បាត់បង់​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​ របស់​ខ្លួន​ជាង​១​ភាគ​៤ បើ​ធៀប​នឹងការ​បោះ​ឆ្នោត​​ឃុំ​-សង្កាត់​ក្នុង​ឆ្នាំ​២០០៧ដោយ​ចុះ​ពី​៥,៤​ភាគ​រយ​នៃ​សំឡេង​ឆ្នោត​សរុបមក​នៅត្រឹម​៣,៩​ភាគ​រយ​។ គណ​បក្ស​ នរោត្តម​ រណឫទ្ធិបាត់​បង​់​ប្រាំ​ចំណុច​ ដោយ​ធ្លាក​់មក​ត្រឹម​៣,១​ភាគរយ​នៃ​សំឡេង​ឆ្នោត​។គ្មាន​គណ​បក្ស​ណាមួយ​ក្នុង​ចំណោម​គណបក្ស​ទាំងពីរនេះ​ទទួល​បាន​តំណែង​មេឃុំ​ និង​ចៅ​សង្កាត់​ឡើយ​។ តាមរយៈការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ វា​អាច​​​ជា​ឱកាសមួយ ដើម្បី​ទទួលប្រយោជន៍ពីការ​ប្រកាសរួម​បញ្ចូល​គ្នា​ តែការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ទើបជា​គោល​ដៅ​ពិត​ប្រាកដ​។ ក៏ប៉ុន្ដែជាមួយ​នឹងការ​បង្ហាញឲ្យឃើញនូវ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ អ្នក​វិភាគ​សង្ស័យ​ថា តើ​គណ​បក្ស​នេះ​នៅមាន ​ជីវ​ិត​នយោបាយ​ខ្លះដែរឬទេ។ លោក សឺន ស៊ូបែរ្ដិ៍ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា “ ខ្ញុំ​គិត​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ...​។ ខ្ញុំ​គិត​ថា ពួកគេ​មិន​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​បាន​ឡើយ​”។ លោក​ សឺន ស៊ូែប​រ្ដិ៍ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ ផង​ដែរ​នោះ​ បាន​លើក​ឡើង​ថា គណ​បក្ស​ទាំង​ពីរ​នេះ គឺពឹង​ផ្អែក​លើ​ទំនាក់​ទំនង​បែបរាជា​និយម​របស់​ខ្លួន​ ក៏ប៉ុន្ដែ​សព្វ​ថ្ងៃ​នេះ​មាន​នៅ​សេសសល់តិច​តួច​ណាស់​ក្នុង​គោល​នយោ​បាយ​របស់​ខ្លួន​ ដែល​ឆ្លុះ​បញ្ចាំង​និន្នាការ​រាជា​និយមពិត​ប្រាកដ​នោះ។ ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ខាងរាជានិយមប្រហែល​ជា​មិន​ទទួល​ផលល្អ​​ពេលអនាគតវែងឆ្ងាយ​នោះ​ឡើយ។ ​ លោក​បានចោទ​សួរ​ថា “ តើ​រាជា​និយម​នោះ មាន​ន័យ​ដូច​ម្ដេចទៅ? ​​ មាន​ព្រះ​អង្គ​ម្ចាស់​ និង​ម្ចាស់​ក្សត្រី​ពីរ​បី ព្រះ​អង្គប៉ុណ្ណោះ ក៏ប៉ុន្ដែ តើ​ព្រះ​អង្គ​ម្ចាស់ ទាំងនោះមាន​ការ​គាំ​ទ្រ​ពី​​ប្រជាពល​រដ្ឋ​ដែរ​ ឬទេ? ព្រះ​មហាក្សត្រ​មាន ប៉ុន្ដែ ចុះ​ព្រះ​អង្គ​ម្ចាស់ និង​ម្ចាស់​ក្សត្រី​ទាំងនោះវិញ?”។ លោក​ ខាលីល ថាយ័រ (CarlyleThayer) សាស្ត្រាចារ្យកិត្តិយស​​នៅ​ឯ​សាកលវិទ្យា​ល័យ​​ញូសោសវ៉េល...

នៅ​ខេត្ត​បាត់​ដំ​បង ​បក្សប្រឆាំង​ប្រទះ​ឃើញ “ ល្បិចកលតូចៗមួយចំនួន” ​អំឡុង​ការ​បោះ​ឆ្នោត​

ក្រុង​បា​ត់​ដំ​បង-បាត់​ដំ​បង- សេចក្ដី​រាយ​ការណ៍​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​។អ្នក​គាំ​ទ្រ​គណ​បក្ស​ សមរង្ស៊ីបួន​នាក់ ត្រូវ​បាន​គេទិញទឹកចិត្ត​នៅ​​ស្រុក​ថ្មគោល មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​គេ​ឃើញ​កំពុង​តែ​ផឹក​ស៊ីជាមួយ​មន្ត្រី​នគរ​បាល​នៅ​ក្រុង​បាត់ដំបង​ ក្រុមប្រឹក្សាសង្កាត់​ម្នាក់​ ត្រូវបាន​គេ​ឃើញ​បើក​បរ​រថយន្ត​នៅ​​ក្រុង​នេះ​ក្នុង​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​។ លោក​ស្រី មូរ​ សុខហួរ​ បានថ្លែងថា“នេះ​គឺ​ជា​ភាព​អនាធិប​តេយ្យ​​ពិត​ប្រាកដ មុន​ការ​បោះ​ឆ្នោត​”។​បន្ទាប់​មក​ លោក​ស្រី​បាន​​ទទួល​​​ទូរស័ព្ទ​មួយ​ទៀត​ មក​ពី​អ្នក​ជិត​ខាង​ម្នាក់​ ដែល​បាន​និយាយថាមនុស្ស​ចម្លែក​ម្នាក់​​បានសួរ​ថាតើ​លោក​ស្រី មូរ​​ សុខហួរ កំពុង​តែ​សម្រាក​នៅ​ ​ផ្ទះ​របស់​គាត់​នៅ​យប់​នោះ​ ឬអត​់។​លោក​ស្រីបានមាន​ប្រសាសន៍ថា “អស់លោក​ដឹង​ទេ​? ពួក​គេ​កំពុង​តែ​ព្រូសឆ្កែ​កំពុង​តែ​ព្រូស”។ នៅ​បាត់​ដំបង​ ការ​បោះ​ឆ្នោត​ភាគ​ច្រើន​កាល​ពី​ម្សិល​មិញ​ ដូច​ជា​​គ្មានឧបសគ្គ​អ្វី​ឡើយ​។អ្នក​បោះ​ឆ្នោត​ក៏ដូច​ជា​ក្រុម​មន្ត្រី​ បាន​កោត​សរសើរ​ថាគ្មានការ​បំភិត​បំភ័យ​ និងការ​បោះ​ឆ្នោត​​ដំណើរ​ការ​ដោយ​រលូន​។ ក៏ប៉ុន្តែ​ការ​បោះ​ឆ្នោត​េនះ​ហាក់​ដូច​ជា​មាន​ភាព​​មិន​រៀប​រយ​បន្តិច​បន្តួច​ ​ដូច​ជា ការ​មិនតម្រង់​ជួរ​ ការ​ភាន់​ច្រឡំ​តិច​តួច​ថាតើ​ត្រូវ​ប្រើ​​ឯក​សារ​មួយ​ណាដើម្បី​​ជំនួស​​ឯក​សារ​បាត់​បង់​។បញ្ហា​មាន​តិចតួចណាស់​​។ ទោះ​ជាយ៉ាង​នេះក្ដី​ ចំពោះ​គណ​បក្ស​ សម រង្ស៊ី វិញ មាន​ការ​ប្រែ​ប្រួល​តិច​តួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​​នេះ។បញ្ហានៅ​​​ត្រង់​ថា ល្បិចកលដែល​​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រើ​ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត​នោះ ​គឺ​ការ​ពិបាក​យល់​និង​ពិបាក​តាម​ដាន។ នៅ​​ការិយាល័យ​​បោះ​ឆ្នោត​​ក្នុង​​សាលា​​បឋម​​សិក្សា​ភូមិ​អង្គ​ ក្នុងសង្កាត់អូរចារ អ្នកស្រី ជា ខាំ ប្រធានភូមិ​អង្គ បាន​អង្គុយ​ត្រែត​ត្រត​។ជារឿយៗ មាន​គេ​​មក​និយាយ​លេង​ជាមួយ​អ្នក​ស្រី​​​ ដោយ​លើក​ឡើង​អំពី​បញ្ហា​ជាមួយ​ឯក​សារ​របស់​ពួកគេ​​ ហើយ​​សុំ​ឲ្យអ្នក​ស្រី​​ជួយ​។ នៅកាច់​​ជ្រុង​ក្បែរ​នោះ​ អាជីវករ​​ពីរ​នាក់​អង្គុយបឺត​ទឹក​អំពៅ​។នៅ​ខាងក្រៅ​បរិវេណ​ការិយាល័យ​​​បោះ​ឆ្នោត ​ស្មៀន​សង្កាត់ម្នាក់​​​​​​ឈរ​មើល​អ្នក​ដើរ​កាត់ទីនោះ​​។ លោក​ស្រី​ មូរ​​ សុខហួរ​  មាន​ប្រសាសន​៍ថា “អ្នក​សង្កេត​ការណ៍​មិន​ដែល​មើលឃើញបែប​នេះ​ទេ។​វាពិបាក​យល់​ណាស់”។​បន្ទាប់មក លោកស្រី​បាន​ងាក​ទៅ​និយាយ​ជាមួយ​មេភូមិឈ្មោះ ជា ខាំ ដែល​បាន​ដើរ​ត្រែត​ត្រត​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អ្នក​សង្កេត​ការណ៍​របស់​គណបក្ស ​សម រង្សុី និង​ក្រុម​ប្រឹក្សាបោះ​ឆ្នោត​សង្កាត់។ អ្នក​ស្រីជាខាំបាន​មាន​ប្រសាសន៍ថា“ខ្ញុំ​មិន​មែន​នៅ​ទី​នេះ​ ដើម្បី​បំភិតបំភ័យ​ ឬប្រើ​តួនាទី​របស់​ខ្ញុំ​ជា​ប្រធាន​ភូមិ​គាប​សង្កត់​អ្នក​បោះ​ឆ្នោត​ទេ។ ប្រជា​ពល​រដ្ឋ​របស់​​ខ្ញុំ​អាចបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ ដែលពួកគេ​ពេញ​ចិត្ត ដោយ​គ្មានការ​គាប​សង្កត់​ ឬបំភិត​បំភ័យ​ឡើយ”។ បើ​ទោះ​ជាមាន​ហេតុ​ការណ៍​តែ​មួយ​ក៏​ដោយ ក៏ឥរិយាបថបែបនេះ​​រួម​ចំណែក​​ធ្វើ​ឲ្យការ​បោះ​ឆ្នោត​មិន​សូវ​សេរី​ និង​យុត្តិ​ធម៌​ដែរ។សូម្បី​តែអង្គការ​ UNDP នៅ​ក្នុង​របាយ​ការណ៍​របស់ខ្លួន​ចេញ​ពេល​ជិត​​បោះ​ឆ្នោត​ឃុំ​-សង្កាត់លើក​មុន​​ក្នុង​ឆ្នាំ​២០០៧ បាន​លើក​ឡើង​យ៉ាង​​ច្បាស់​ថា ​ឥរិយា​បថ​បែប​នេះគឺជា​ការ​គំរាម​កំហែង​ដ៏ធំមួយ ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ។ អង្គការ​ UNDP បាន​លើក​ឡើង​អំពី​ប្រធាន ​ភូមិ​ថា “ដោយ​មជ្ឈដ្ឋាន​ជា​ច្រើន​ដឹង​ថា ជា​ភ្នាក់​ងារ​របស់គណ​បក្ស​​កាន់អំណាចនោះ​ វាហាក់​ដូច​ជា​ វត្តមាន​នៅ​គ្រប់​ទីកន្លែង​ដែល​មិន​អាច​គ្រប់​គ្រង​បានរបស់​ភ្នាក់​ងារ​បែប​នេះ​នៅ​ថ្ងៃ​បោះ​ឆ្នោត​នោះ បានធ្វើ​ឲ្យ​​បេក្ខ​ជន​បក្ស​ប្រឆាំង​ និង​អ្នក​សង្កេត​ការណ៍​មិន​សប្បាយ​​ចិត្ត”។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុមអ្នក​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​​ហាក់​ដូច​ជា​មិន​ខ្វល់​ចំពោះ​​វត្តមាន​របស់ប្រធានភូមិ​នៅ​ការិយា​ល័យ​​បោះ​ឆ្នោតឡើយ​។  អ្នក​ស្រីចេងនីអាយុ​៥០​ឆ្នាំជា​អ្នក​ភូមិ​អង្គ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ឃើញ​ប្រធាន​ភូមិ​របស់ខ្ញុំ​នៅ​ទីនេះក៏ប៉ុន្ដែគាត់​គ្មាន​ឥទ្ធិ​ពល​ ឬ​គាប​សង្កត់​ការ​បោះ​ឆ្នោត​របស់ខ្ញុំ​នោះ​ទេ។បរិយាកាស​នៅ​ទីនេះ​គឺ​ល្អប្រសើរ​ច្រើន​ជាង​ក្នុង​ការ​បោះ​ឆ្នោត​មុនៗ”។ អ្នក​បោះ​ឆ្នោត​ ដែល​ត្រូវបាន​​សាក​សួរ​កាលពី​ម្សិល​មិញ បានចាត់ទុក​ការ​បោះ​ឆ្នោត​នេះថា មានភាព​រលូន​បំផុត​ ហើយ​បាន​អះ​អាង​ថា ពួកគាត់​មិន​​គិត​ថា មាន​ការ​គំរាម​កំហែង​ ឬ ការ​បំភិត​បំភ័យ​​នៅ​មុន​​ការ​​បោះ​ឆ្នោត​នោះ​ទេ។ ឈ្មោះឡុងបូរ៉ាត់អាយុ​២១​ឆ្នាំ​ ជាអ្នក​បោះ​ឆ្នោត​លើក​ដំបូងមក​​ពី​ភូមិ​អង្គ​ និយាយថា “ខ្ញុំ​ឮថា គណបក្ស​នយោ​បាយ​មួយចំនួន​បាន​ប្តឹង​អំពី​​ការ​ទិញ​សន្លឹក​ឆ្នោត​ ន​ិង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​​របស់​មេភូមិ​ ឬ​ មេឃុំ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ ដែល​ត្រូវបាន​គេ​ទាក់​ទង​ទិញ​​សន្លឹក​ឆ្នោត​ពី​ខ្ញុំទេ”។ ឈ្មោះ​ សុខ ម៉ានី អាយុ​៣១ឆ្នាំ ដែល​កំពុង​អង្គុយ​លក់​ភេសជ្ជៈនៅក្បែរ​នោះ​ បាន​​និយាយ​​​ថាថ្ងៃ​​បោះ​ឆ្នោត​នេះ​គ្មាន​បញ្ហា​ទេ។...

នៅ​ពេល​យុវជន​ត្រៀម​បោះ​ឆ្នោត​ នោះ​ពួកគេ​នឹង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោបាយ​

នៅ​ថ្ងៃ​អាទិត្យនេះយុវជន​រាប់​មុឺន​នាក់នឹង​​មាន​ឱកាស​បោះ​ឆ្នោត​ជាលើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។ យុវជន​ដែល​ត្រូវ​បោះ​ឆ្នោត​ទាំង​នោះ ទើបគ្រប់អាយុបោះ​ឆ្នោត​  ហើយ​ពួកគេ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្ដូរ​។ ពួកគេ​ទំនងជា​មិន​ធ្វើ​តាម​អ្នក​ជំនាន់​មុន​​ទេ ដោយ​សារតែ​ពួកគេភាគ​ច្រើន​ចង់​លុប​បំបាត់​​ខ្សែ​បក្ស​របស់​គ្រួសារ​។ ប៉ុន្ដែប្រសិន​បើ​ទ្រឹស្ដី​នយោបាយ​ខុស​នោះតើវានឹង​ក្លាយ​ជា​អ្វី​ទៅ​?នៅពេល​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ទាំង​អស់​ប្រមូល​ផ្ដុំ​យុវជន ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះអ្នក​សង្កេត​ការណ៍​នយោបាយ​មាន​ចម្ងល់​ថា តើ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ ឬយ៉ាងណា​។ លោក​ អ៊ា សុផល ជំនាញការសេដ្នកិច្ច​នយោ​បាយបាន​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់សង្ឃឹមថា​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ប្រជា​សាស្ត្រ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការបោះ​ឆ្នោត​នោះ ក្ដី​សង្ឃឹម​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។ លោក​ សុផល ដែល​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​នយោ​បាយ​កម្ពុជាបាន​មាន​ប្រសាសន៍ថា “ ប្រជា​សាស្ត្រ​ នគរូបនីយកម្ម​ ការ​ចាប់​យក​ដី​ និង​វិវាទ​ និង​ការ​បង្ក្រាប​ តើមាន​អ្វី​ថ្មី​ទៅ​?។ លោក​បាន​មាន​ប្រសាសន៍ថា “មែន​ហើយ ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុនមែន ក៏ប៉ុន្ដែ​​ពួកគេ​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​ ដែលក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មកនេះអ្វីៗពាក់​ព័ន្ធនឹងនយោបាយ​ដូចគ្នាដដែល​”។ លោក​បន្ថែម​ថា “ ប្រសិន​បើ​​ខ្ញុំ​អាយុ​១៨​ឆ្នាំខ្ញុំ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងឡើង នៅ ក្នុង​ទី​ផ្សារ​ការងារ ដើម្បីរកចំណូលជួយ​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ និង​រក​ជំនាញ​ឲ្យសមស្របទៅ​តាម​សេដ្ឋ​កិច្ច​ពិភពលោក​។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ មិន​សំខាន់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ”។ប្រជា​ពល​រដ្ឋ​ជាង​ពីរភាគ​បី​អាយុក្រោម​​៣០​ឆ្នាំ​ ក៏ប៉ុន្ដែ​ ការពាក់​ព័ន្ធ​នឹង​នយោ​បាយ​ស្ថិត​នៅឆ្ងាយ​ពី​អាទិភាព​សម្រាប់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ក្នុងការ​ស្ទង់​មតិ​របស់​អង្គការ​ UNDP ដែល​​ចេញផ្សាយ ​កាលពីពេលថ្មីៗនេះ​ឲ្យដឹង​ថា៦០ភាគ​រយ​នៃ​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ បានលើក​ឡើង​ថា ពួក​គេ​មិន​យល់​ស្របអំពី​អ្នក​ទាំង​ឡាយ​ណា​ ដែល​បាន​សាក​សួរ​អំពី​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ រីឯ​ជាង​៤០​ភាគ​រយ​នៃ​បុរស​ និង​៣៥​​ភាគរយ​នៃ​ស្ត្រី​គិត​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ឡើយ​។ ហេតុផល​ទាំង​នេះ គឺ​ផ្សេង​ៗគ្នា​។ ការ​បញ្ចេញ​ទស្សននយោបាយ ​ត្រូវ​បាន​ហាម​ប្រា​ម​នៅ​តាម​សាលារៀន​ រីឯ​យន្ដការ​នយោ​បាយ​តឹង​រុឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​យូរ​មក​ហើយ​នោះ មាន​ន័យ​ថា យុវជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់អំពី​ចំណុច​ជា​ច្រើន​របស់​គណ​បក្ស​គ្រប់​គ្រង​ក្នុង​វ័យ​យុវជន តាមរយៈសមាគមយុវជន​កាយរិទ្ធ​និងយុវជន​កាក​បាទ​ក្រហមជា​ដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា​ ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិល​មិញ​ថា “ ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​កម្ពុជាយុវជន​ទាំង​ឡាយ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​នយោ​បាយ​ទេ ដូច្នេះ ក្នុង​នោះ​ដែរ ដោយសារមាន​ការ​ហាម​ប្រាម​មិនឲ្យធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​សាលា​រៀន​។ល។”។ យុវជន​ជាច្រើន​នាក់ ដែល​ត្រូវ​បាន​សម្ភាស​​នៅ​សប្ដាហ៍នេះចាប់​អារម្មណ៍​នឹង​រឿង​នយោ​បាយខ្លះដែរ។ចាប់​ពី​កម្ម​ករ​កាត់​ដេររហូត​ដល់​និស្សិត​សាកល​វិទ្យា​ល័យ ភាគ​ច្រើន​និយាយ​ថាពួកគេ​​មាន​បំណង​ទៅ​បោះ​ឆ្នោត​ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​ពិភាក្សា​អំពីរឿង​គណ​បក្សឬនយោបាយ​ឡើយ។ពួកគេ​ជជែកតែ​អំពី​ការងារ​ និង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ។ លោកវង់សុវណ្ណនីជា​អាជីវករ​អាយុ​២៤ឆ្នាំ​ នៅ​ក​្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា"ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ថ្មី​ម្នាក់​ ដែល​អាច​បញ្ចុះ​តម្លៃ​ផលិត​ផល​ និង​បញ្ចុះ​ពន្ធ​”។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បំណង​ត្រឡប់​ទៅ​ខេត្ត​កណ្ដាល​ជា​ស្រុក​កំណើត​របស់លោកដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។លោក​ សុវណ្ណនីបាន​បន្ថែម​ថា “ បច្ចុប្បន្ននេះខ្ញុំ​មាន​ប្រាក់ចំណូល​ទាប។ វាពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​ទំនិញ​ថ្លៃ​ណាស់”។អ្នក​ផ្សេង​ទៀត​បាន​​បន្ទរ​ចំពោះ​ការ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ យុវជនបា៉ងដារិទ្ធអាយុ​២១​ឆ្នាំជានិស្សិត​​ផ្នែក​វិស្វកម្ម​នៅ​សាកល​វិទ្យា​ល័យ​ន័រតុន និង​មានស្រុកកំណើតនៅខេត្ត​កំពង់ចាម ​លើក​ឡើង​ថា “ បច្ចុប្បន្ននេះខ្ញុំ​បារម្ភថានៅ​ពេល​​ខ្ញុំ​​បញ្ចប់​ការ​សិក្សារបស់​ខ្ញុំ​ ខ្ញុំមិន​អាច​ស្វែង​រក​ការងារ​បាន ពីព្រោះពួកគេ​រើស​យក​តែ​សាច់​ញាតិ​របស់​ពួកគេ និង​សមា​ជិក​ក្រុម​របស់​ពួកគេ​”។ យុវជន​ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​ទំនង​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ ដែល​អាច​ជួយពួកគេ​ឲ្យទទួលបាន​អនា​គត​ល្អ​ប្រសើរ​មួយ។ ដូច្នេះ គណ​បក្ស​ទាំង​ឡាយ​កំពុង​តែ​ផ្ដោត​ទៅ​លើ​យុវជន​ ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​អ្នក​ផ្ដាច់​ខ្លួន​ជាច្រើន​នៅ​ក្នុង​ពិធី​របស់​គណ​បក្ស​ ចំណែក​ឯ​គណ​បក្ស​សម រង្ស៊ី បានសន្យា​​ក្នុងពេល​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះថា​ នឹងស្វែង​រក​ការ​ងារ​ឲ្យ​យុវជន។ គណ​បក្ស​សិទ្ធិមនុស្ស គណ​បក្ស​ហ្វុ៊ន​ស៊ិ​ន​បុិច និង​គណ​បក្ស​ នរោត្តមរណឫទ្ធិ បាន​ផ្ដួច​ផ្ដើម​អំឡុង​ឆ្នាំ​មុន​ៗ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​នៅ​ក្នុង​ចំណោម​យុវជន​ហើយ​បាន​លើក​ឡើង​ថា ពួកគេ​បាន​រាប់បញ្ចូល​យុវជន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត។ លោក​ស្រីជា​ វណ្ណាតអ្នក​វិភាគ​នយោ​បាយ​​បាន​មាន​ប្រសាសន៍ថា “ ដោយ​សារ​តែ​​ចំនួន​ភាគ​ច្រើន​នៃយុវជន​ គ្រប់​គណ​បក្ស​ទាំង​អស់បាន​ព្យាយាម​ទាក់ទាញអ្នក​បោះ​ឆ្នោត​ថ្មី​ជា​លើក​ដំបូង​”។លោក​ស្រី​បាន​លើក​ឡើង​ថា “ វាជា​ការ​គួរឲ្យ​ចាប់​អារម្មណ៍ ​និងរង់ចាំមើលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បីឲ្យដឹងថាតើ​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត​នឹង​សេវា​សាធា​រណៈ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ ទស្សន​វិស័យ​សម្រាប់​អនា​គត​របស់​ខ្លួន​យ៉ាងណានោះ”៕ ប្រែសម្រួល​ដោយ ចេវប៊ុននី  

បក្ស សម រង្ស៊ី ​បញ្ចាំងវីដេ​អូ​​ អំ​ពី​កា​រ​បណ្តេញ​ចេញ​​ អំឡុង ពេល​យុទ្ធ​នាកា​រ​បោះ​ឆ្នោត

ខណៈដែល​គណបក្សប្រជាជន​កម្ពុជា​ចំ​ណា​យ​​ពេល​ច្រើន​ក្នុង​កា​រ​ធ្វើ​យុទ្ធនា​កា​រ​របស់ខ្លួន ដោ​យផ្សព្វផ្សាយ​​សុន្ទរកថា​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី កា​រ​ប្រគំតន្ត្រី និងបញ្ជូន​​តារា​កំ​ប្លែ​ង​ល្បីៗទៅ​សម្តែ​ង​ជូន​ទស្សនិក​ជន​នៅ​តាម​​ផ្លូវ គណ​បក្ស​ សមរង្ស៊ីបា​ន​បញ្ចាំង​វី​ដេអូសព្វ​គ្រប់​​។ នៅ​ពេល​ថ្ងៃ​លិចរថ​យន្តចំ​នួ​ន​១០​គ្រឿង​ បា​ន​បើក​បរ​គ្រប់​ផ្លូវ​ក្នុង​រាជ​ធានី​ ដោ​យ​បញ្ចាំ​ង​វី​ដេអូ​ឃ្លីប​នៅ​លើ​ផ្ទាំងក្រណាត់ស ដាក់នៅ​ផ្នែក​ខាង​ក្រោយ​​រថយន្ត​ ដោ​យ​រៀប​រាប់​អំ​ពី​ការប៉ះ​ទង្គិចគ្នា រវាង​អ្នក​ភូមិ ​និង​អាជ្ញាធរ​ នៅក្នុង​វិវាទដី​ធ្លី​ដ៏ចម្រូងចម្រាសមួយចំនួន។ ទស្សនិក​ជន​ដែល​ប្រមូល​ផ្តុំគ្នារាល់​កា​រ​ទស្សនានេះ​ អាចមើលឃើញ​​ថា​ ជា​យុទ្ធ​សាស្ត្រ​​មួយ។ ម្ចាស់​ហា​ងដើេរ​ចេញ​ពី​ហាង​របស់​ខ្លួន​ ចំណែកឯអ្នក​រត់ម៉ូតូ​ឌុប​ឈប់​អែប​តាមចិញ្ចើមផ្លូវ​ ដើម្បី​ទស្សនា​ខ្សែវីដេអូ​នេះ។ សំឡេងចេញពីធុង​បាសមួ​យគូ គឺជា​សម្រែក​ទ្រហោយំរបស់​អ្នក​ស្រុ​ក​បុរីកីឡា​ នៅពេល​ផ្ទះ​របស់ពួកគា​ត់​ ត្រូ​វ​បា​ន​កម្ទេច​ចោលនិង​ក្រុម​អ្នក​តវា៉​បឹង​កក់ស្រែ​ក​ទ្រ​ហោ​យំ​ នៅពេល​នគរបា​ល​កៀរពួ​កគាត់​ចេញ។ អ្នក​​ដើរ​កាត់​មិន​អា​ច​ជួយអ្វី​បា​នទេ ប៉ុន្តែ​បានឈរមើល។ លោកសុនឆ័យសមា​ជិ​ក​រដ្ឋ​សភា​មក​​​ពី​​​គណ​​បក្ស​ សមរង្ស៊ីប្រចាំមណ្ឌល​រាជ​ធានី​ភ្នំពេញបា​ន​មា​ន​ប្រ​សាសន៍កា​ល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត ​ចំ​ពោះ​ចំនួន​​​ទស្សនិក​​​ជន​។ ប្រជា​ពល​រដ្ឋ​កំ​ពុង​តែ​ជជែក​អំ​ពីរឿង​នេះហើយ​រៀងរាល់លើកមានពល​រដ្ឋ​កាន់​តែ​ច្រើនចេញ​មកទស្សនា”។ ខ្សែ​វី​ដេអូ​បែប​នេះ​ គ្មានផ្សាយក្នុងស្ថានីយទូរទស្សន៍ ដែល​មា​ន​សម្ពន្ធ​ភាព​ជា​មួយ​រដ្ឋាភិ​បា​ល​នៅ​ក្នុង​ប្រទេ​សនេះ​ទេ។ ដូច្នេះ​ អំឡុង​​យុទ្ធនា​កា​រ​រយៈ​ពេល​១៥ថ្ងៃគណ​​បក្ស សម ​រង្ស៊ី ចំណាយពេល​ប្រ​ហែលបួ​ន​ម៉ោង​ក្នុង​មួ​យ​ថ្ងៃ ដើម្បី​ព្យាយាមរក​វិធី​ដោះ​ស្រាយ​ ដោយ​​ប្រើ​​រថ​យន្ត​ និង​អេក្រង់​ទូ​រ​ទស្សន៍។ លោកសុនឆ័យ​ បា​ន​បន្ត​ថា“គួ​រ​តែ​អនុញ្ញាត​​ឲ្យ​ប្រជា​ពល​រដ្ឋបាន​ទស្សនាអំពី​បញ្ហា​បែប​នេះតាមទូរ​ទស្សន៍​ យ៉ាង​ហោចណាស់​ទស្សនា​​តាមទូរទស្សន៍ជាតិ​ដែរ​។ ព្រឹត្តិកា​រណ៍​នេះ​បា​ន​កើត​ឡើង​ចំ​ពោះ​យើង​ ជាពិ​សេស​ក្នុង​រាជ​ធានី។ប្រសិន​បើ​រដ្ឋាភិ​បា​ល​​គោរព​សិទ្ធិ​ទទួល​​​បាន​ព័ត៌មា​ន​ ដូចចែងក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​ ​ទូរទ​​​ស្ស​ន៍​របស់រដ្ឋមានអព្យា​ក្រឹត្យ​ភាព​ យើង​​ប្រហែ​ល​​​ជា​នឹង​បា​ន​ទស្សនាវាតា​ម​ទូ​រទស្សន៍”។ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ យើងបាន​ទស្សនា​​តែ​អ្វី​ៗ​ និយាយអំពីការគាំ​ទ្រ​ចំពោះ​រដ្ឋាភិ​បា​ល​ កា​រ​ឃោសនា​ កា​រ​ចុះ​ចែ​ក​ស្បៀង​អាហា​រ​របស់​រដ្ឋាភិ​បា​ល។នោះ​ហើយ​ជា​​​​មូ​ល​ហេតុ​ដែ​លធ្វើ​ឲ្យខ្សែ​វី​ដេអូ​របស់​យើង​ មា​ន​​​កា​រ​ទាក់​ទាញ”។ លោក សុន ឆ័យ បា​ន​មា​ន​ប្រ​សាសន៍​ថាដោ​យ​សារ​ខ្វះ​មូ​ល​និធិកា​រ​ដាក់​បញ្ចាំង​​វី​ដេអូ​ចល័ត ត្រូ​វ​បា​ន​ប្រើ​ភាគ​ច្រើ​ន​នៅតែក្នុង​រាជ​ធា​នី​ភ្នំ​ពេញប៉ុណ្ណោះ ប៉ុន្តែ​​រថ​យន្ត​ខ្លះ​ត្រូ​វ​បញ្ជូន​ចេញទៅខេត្ត​មួយចំនួន ដូច​ជា​ខេត្ត​តាកែវជា​ដើម ហើយ​ខ្សែ​វី​ដេ​អូ ត្រូ​វ​បា​ន​ដាក់​បញ្ចាំង​នៅ​តា​ម​សហ​គមន៍​តូចៗ។ ថា​តើ​ខ្សែ​វី​ដេអូ​នេះ​សម​ល្ម​ម​នឹង​ទាក់​ទាញ​អ្ន​ក​បោះ​ឆ្នោត​ថ្មី​ឲ្យ​គណ​បក្ស​នេះ​បាន​ឬយ៉ាងណានោះលទ្ធផលនឹងបានដឹងតាមរយៈកា​រ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ហើយ។នៅ​ឯ​ព្រឹត្តិ​កា​រណ​៍​បែ​ប​នេះ កម្រិត​នៃ​កា​រ​ឃោសនា​ឃើញ​ថា ​គណ​បក្ស​ប្រឆាំង​ជាទូ​ទៅមា​ន​ការគាំ​ទ្រ​ច្រើន​នៅ​ក្នុងរាជ​ធានីប៉ុន្តែ​ដោ​យ​​សារ​តែ​កា​រ​បណ្តេញ​ពី​ដីធ្លី​កាន់​តែ​ខ្លាំង​ឡើងក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ខ្សែ​វីដេអូ​អា​ច​ធ្វើ​ឲ្យ​រំ​ជួ​ល​​ចិត្ត។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិ​កា​រ​សម្រាប់​កា​រ​បោះ​ឆ្នោត​ដោ​យ​សេរី​ និង​យុត្តិធម៌ក្នុង​ប្រទេ​ស​កម្ពុជា​ បាន​​ថ្លែងថា“ ប្រហែ​ល​​ជាពួ​កគេចង់ផ្តោតទៅ​​លើ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ដែ​ល​ជួប​បញ្ហាបែបនេះ ពី​ព្រោះ​រឿងនេះគេបា​ន​ជជែកគ្នា​ច្រើន​នៅ​រាជធានី​ភ្នំ​ពេញ​”។ ​លោក​បា​ន​ព្រមា​ន​ថា “ប្រហែល​គេ​នឹង​ធ្វើ​ឲ្យ​ពល​រដ្ឋខ្លះក្នុង​រាជ​ធា​នី​ភ្នំពេញ​ដឹង​អំព​ី​បញ្ហា​នេះ​ឡើង​វិញ។ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា យុទ្ធ​នា​កា​រ​បែបនេះនឹង​មានឥទ្ធិពលអ្វី​ខ្លះនោះ​ទេ​”។ គណ​​បក្ស​ប្រជា​ជ​ន​កម្ពុជា ​ដែ​លកំពុង​គ្រប់​គ្រង​អំ​ណាច​ បានលើកឡើងថា មា​ន​ពល​រដ្ឋ​​មួ​យ​ចំ​នួ​ន​តូច​ប៉ុណ្ណោះ​ ចា​ប់​អា​រម្មណ៍​ចំពោះ​ការបើក​បររថយន្ត​ទៅគ្រប់​ទី​កន្លែង​​ ដើម្បី​បញ្ចាំ​ង​សម្រែក​​​យំ​​របស់​អ្នកដែល​​ត្រូ​វ​បណ្តេញ​ចេញ​។ លោកហូវស៊ីណេតចៅ​សង្កាត់​វត្ត​ភ្នំ​ និង​ជាសមា​ជិ​ក​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​បា​ន​មា​នប្រ​សាសន៍​ថា “ ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​ភាគ​ច្រើ​ន​មិន​ចាប់អា​​រម្មណ៍​នឹង​យុទ្ធ​នា​កា​រ​របស់​គណ​​បក្សសម ​រង្ស៊ីឡើយ​”។ លោកហូវស៊ីណេតបា​ន​មា​ន​ប្រ​សាសន៍​ថា “ គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​មា​ន​​អំពី​​​គោលនយោបាយ​តា​ម​វី​ដេអូដែរ​​​ដោយ​​​និយាយអំពី​​សកម្មភាព​​ថ្នាក់​ដឹក​នាំ​​របស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​​...​​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើនបាន​​ចាប​់​អា​​រម្មណ៍​នឹង​ខ្សែ​វី​ដេអូ​​​របស់​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​”៕ (រា​យ​កា​រណ៍​បន្ថែម​ដោយអ៊ាងម៉េង​ឡេង​)                   ប្រែ​សម្រួ​ល​ដោយចេវប៊ុននី