Thursday, May 6, 2021
Home Authors Posts by Abby Seiff

Abby Seiff

45 POSTS 0 COMMENTS

ទាហាន​ចាក​ចេញ​ពីភូមិ​ប្រមា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ប៉ុន្ដែ​សេរី​ភាព ​នៃការ​ធ្វើ​ដំណើរ​នៅ​តែ​ជា​បញ្ហា​

មន្ត្រី​បាន​និយាយកាលពី​ម្សិល​មិញ​ថាបន្ទាប់​ពី​បានបិទផ្លូវរយៈ​ពេល​បីថ្ងៃរួចមកកាលពី​ចុង​សប្ដាហ៍ ទាហាន​បាន​ដក​ចេញ​ពី​ភូមិប្រមា នៅ​ក្នុង​ខេត្ត​ក្រចេះ ​ដែល​ក្មេង​ស្រី​ជំទង់​ម្នាក់​ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​របស់​រដ្ឋា​ភិបាល​បាញ់​ស្លាប់​ កាលពី​សប្ដាហ៍មុន​។ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បុគ្គលិកអង្គការ​​សិទ្ធិ​មនុស្ស​បដិ​សេធ​ ចំពោះ​សេចក្ដី​រាយ​ការណ៍​មួយ​ ដោយមន្ត្រី​ខេត្ត​ម្នាក់​ ដែលអះអាង​ថា សេរី​ភាពនៃ​ការ​ដើរ​ហើ​រមានឡើង​វិញហើយ​នៅ​ក្នុង​តំបន់​នេះ​។ កាលពី​ថ្ងៃ​ពុធ ​ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ហេងចន្ថាអាយុ​១៤​ឆ្នាំត្រូវ​បាន​កងកម្លាំង​សន្តិសុខ​បាញ់​ស្លាប់ ​នៅ​ពេល​ទាហាន​ នគរបាល​ ន​ិង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​២០០នាក់បាន​សម្រុក​​​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ក្នុងស្រុក​ឆ្លូង ដោយ​មាន​បំណង​បង្ក្រាបក្រុម​ប្រជា​ជន​​ ដែល​គេ​ហៅថា “ ចលនា​អបគមន៍”។ បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​គេ​ចាត់​ទុក​ថា “ជា​ប្រជា​ជន​ថ្មី​”ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​នេះ ហើយ​ត្រូវ​បាន​ប្រាប់​ឲ្យ​​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ នៅ​ក្នុង​ខេត្ត​កំពង់​ចាមព្រៃវែងនិង​ខេត្ត​កណ្ដាល។ ក្រោយមក អង្គភាព​នៃកង​យោធ​ពល​ខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​ ​បាន​បិទ​តំបន់នេះតែម្តង ដោយ​រារាំង​បុគ្គលិក​អង្គការ​ សិទ្ធិ​មនុស្ស​ និង​អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​ចូល​ភូមិ​ ដែល​ក្មេង​ស្រី​ជំទង់​​ត្រូវ​បាន​បាញ់​ស្លាប់​។ លោកសចំរ៉ុងអភិបាល​ខេត្ត​ក្រចេះបាន​មាន​ប្រសាសន៍ថាការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ហើយពេល​នេះ​ប្រជាពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។ ​មាន​ប្រសាសន៍ថា ការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ ហើយពេល​នេះ​ប្រជា​ពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។ លោក ​ចំរ៉ុង បានមាន​ប្រសាសន៍​​បន្ថែមថា “ កងកម្លាំងប្រដាប់​​​អាវុធ ​បាន​ដក​ចេញ​ពី​ភូមិ​នេះ​រួច​ហើយ​។យើង​គ្រាន់តែ​រក្សា​ទុក​កង​កម្លាំង​មូល​ដ្ឋាន​ខ្លះ​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ប៉ុណ្ណោះ​។ប្រជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរីនៅទី​នោះ”។ ក៏ប៉ុន្ដែ​ បុគ្គលិកអង្គការ​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍ផ្សេង​គ្នា​។ លោក​ ចាន់ សុវ៉េត មន្ត្រីអង្កេត​ការ​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​មាន​ប្រសាសន៍​ថា ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ម្សិល​មិញ ​បុគ្គលិក​សិទ្ធិមនុស្ស​នៅ​តែ​ត្រូវ​បាន​គេរារាំង​មិន​ឲ្យ​ចូល​ភូមិ​ប្រមា​ នៅ​ឡើយ​។ លោក​បាន​បន្ថែម​ថា “ មក​ទល់​ពេល​នេះ យើង​នៅ​តែ​មិន​ទាន់​ឃើញ​ទី​កន្លែង ដែល​ឧបទ្ទវហេតុ​​កើត​ឡើង​នៅ​ឡើយ​ទេ យើង​​ទទួល​ព័ត៌មាន​បានតែតាម​រយៈ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​រត​់គេច​ខ្លួនប៉ុណ្ណោះ​”។លោក​មាន​ប្រសាសន៍​សំដៅ​ដល់​ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ និង​អ្នក​ផ្សេង​ទៀត​ ដែល​បាន​រត់​គេចពី​សំណាញ់​យោធាដែល​ផ្ដោត​លើ​អ្នក​ស្រុក​ដែល​លេច​មុខជាងគេ​នៅ​ក្នុង​វិវាទ​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុនសម្បទាន​ដី​។ យោង​តាម​លោក​​ស្រីម៉ារីដូមេនិកផារិន​ (Marie-Dominique Parent) មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យដឹង​ថាក្រុម​អ្នក​អង្កេត​ការណ៍​មកពី​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​នោះ កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ការ​អម​ដំណើរពីអាជ្ញាធរ។ លោក​ស្រីបាន​ថ្លែង​ថា  “ ពួកគេ​អាច​ទៅ​ដល់​ភូមិ​នោះ ដោយ​មាន​អាជ្ញាធរ​អម​ទៅ​ជា​មួយ​ផង​”។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូបាន​​ឲ្យដឹង​ថា ស្ថាន​ភាព​​​ក្នុង​ភូម​ិ​ប្រមាមាន​ការ​ប្រសើរ​ឡើង​តិច​តួច​ បន្ទាប់ពី​ការដក​​កងទ័ពនេះ។ លោក​ ម៉ាធ្យូផេល្លើរីន (Mathieu Pellerin) អ្នក​ទីប្រឹក្សា​របស់អង្គការ​លីកាដូ ​បានថ្លែង​ថា “ យើង​បាន​ទាក់​ទង​ជាមួយ​អ្នក​ភូមិ​ខ្លះ​ ពួកគេ​បាន​ប្រាប់​យើង​ថា ចាប់​តាំង​​ពី​ម្សិល​មិញ​ ចំនួន​កង​កម្លាំង​ប្រដាប់​អាវុធបាន​ថយចុះ ប៉ុន្ដែ ប្រជា​ពល​រដ្ឋ​នៅ​បារម្ភ​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ខ្លួន​”។ ប្រជា​ពលរដ្ឋ​ប្រមាណ​៣៦០​គ្រួសារ​ ដែល​រស់​នៅ​តាំង​ពី​ដើម​មក ​ត្រូវ​បាន​អាជ្ញា​ធរ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ភូមិ​ប្រមា​ បន្ដទៀត​ ប៉ុន្ដែ ប្រជាពល​រដ្ឋ​ជាង​៦០០​គ្រួសារ​ ត្រូវ​​បាន​បណ្ដេញ​ចេញ​ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​។ អ្នក​ត្រូវ​បណ្ដេញ​ចេញ​ ដែល​អាជ្ញា​ធរ​បាន​ចោទ​ថា បាន​បង្កើត​ចលនា​អបគមន៍​ ដោយ​​​សារតែ​ការ​តវ៉ា​របស់ពួកគាត់​ប្រឆាំង​នឹង​ការ​ចាប់​យកដី ដោយ​ក្រុមហ៊ុន​សម្បទាន​ដីមួយ ហើយពួកគាត់បាននិង​កំពុង​តែ​ពុះ​​ពារ​នឹង​ការលំបាកដោយសារ​ប្រតិបត្តិ​ការ​បង្ក្រាប​របស់យោធា។ លោក​ សុវ៉េតបាន​មាន​ប្រសាសន៍ថា “ វា​មាន​ការ​លំបាក​ណាស​់​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ពួកគេ​ ពីព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នោះពួកគេ​គ្មាន​អ្វី​បរិភោគ​ គ្មាន​កន្លែង​ស្នាក់​នៅ​ឡើយ។ កម្លាំង​ប្រដាប់​អាវុធនៅ​តែ​តាម​រក​ចាប់​ខ្លួន​ពួកគាត់នៅ​ក្នុង​ខេត្ត​កំពង់ចាម ឬទី​កន្លែង​ផ្សេង​ទៀត”។លោក​បន្ថែម​ថាសូម្បី​តែ​អ្នក​ស្រុក ​ដែល​រស់​នៅ​ពី​ដើមមក​ខ្លះ​ ក៏​​ខ្លាច​មិនហ៊ាន​ត្រឡប់​ទៅ​កាន់តំបន់​នោះ​វិញ​ឡើយ។លោក​​បាន​ថ្លែង​ថា“ អ្នក​ខ្លះ​ទៀត​មិន​ហា៊ន​ត្រឡប់​ទៅ​ផ្ទះ​​វិញនាពេល​នេះ​ទេ ពី​​ព្រោះ​ពួកគេ​ខ្លាច​អាជ្ញា​ធរ​ចាប់​ខ្លួន​”។ លោក​...

បិទ​ភូមិ​ប្រមា នៅ​ខេត្ត​ក្រចេះ​បន្ទាប់​ពី​មាន​ការ​បាញ់​ស្លាប់​ក្មេង​ស្រី​​

ក្រុង​ក្រចេះ- ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​បិទ​ផ្លូវ​ទាំង​អស់​មិន​ឲ្យ​ចូល​ទៅ​ដល់​ភូមិ ដែល​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​បាញ់​ស្លាប់​ កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​​អាជ្ញាធរ​បន្ត​​​ប្រតិបត្តិ​ការ​ដ៏ធំ​មួយ​ ដើម្បី​បណ្ដេញ​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ចេញ​ពី​តំបន់ នោះ ដោយលាក់​ការ​​ណ៍សម្ងាត់​។ អង្គការ​សិទ្ធិ​មនុស្ស​បាន​បន្ដ​ការ​ថ្កោល​ទោស ចំពោះ​​ការអះអាង​របស់ រដ្ឋាភិបាល​ថា អ្នក​ភូមិ​ជាសមាជិកនៃ​ចលនា​អបគមន៍​មួយ​ ដោយ​ហៅ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ​​ថា ជា​លេស​​ប្រឌិត​ឡើង​សុទ្ធសាធ​ ក្នុង​ការ​បណ្ដេញ​គ្រួសារ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ ដើម្បីយកដីឲ្យ​ក្រុមហ៊ុន​​ចម្ការ​កៅ​ស៊ូ​ ដែល​អ្នក​ភូមិចោទ​ថា បាន​លួចយក​​ដី​ស្រែ​ចម្ការ​ របស់​ពួកគាត់​។ លោក​ ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ​ បាន​មាន​ប្រសាសន៍​ កាលពី​ម្សិលមិញ​ថា ប្រជា​ពល​រដ្ឋ​ជា​ង​៦០០​គ្រួសារ មកពី​ខេត្ត​កំពង់​ចាមនិង​ខេត្ត​ព្រៃ​វែង ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ភូមិ​​នេះអស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ត្រូវ​​បាន​ឡោម​ព័ទ្ធ​ និង​បាន​ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ លោកបាន​មាន​ប្រសាសន៍ថា ប្រជា​ពល​រដ្ឋមួយ​ក្រុម​មាន​​៣៦០​គ្រួសារ​ ឬច្រើន​ជាង​នោះ មិន​ត្រូវ​បាន​បណ្ដេញ​ពី​ខេត្ត​នេះ​ទេ​ ប៉ុន្ដែ​លោក​មិន​បាន​ពន្យល់​ថា តើ​អាជ្ញាធរ​កំណត់​បែបណា​រវាង​អ្នក​ភូមិ​ថ្មី និង​អ្នក​ភូមិ​ចាស់​។ លោក​ ចំរ៉ុង មាន​ប្រសាសន៍ថា “ អ្នក​ភូមិរស់នៅ​មុនចំនួន​ជាង​៣៦០​គ្រួសារ​ ដែល​រស់​នៅ​ទីនោះ​ រីក​រាយ​នឹង​ប្រតិ​បត្តិ​ការ​របស់​យើង​​ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ពួក​អនា​ធិបតេយ្យ​​ទាំង​​នេះ​គំរាម​ទារប្រាក់​យូរ​មក​ហើយ”។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​មិន​អាច​អនុញ្ញាត​ឲ្យពួកគេ​រស់​នៅ​ទី​នោះ​ទៀត​ឡើយ ម្យា៉ង​ទៀត​ ពួក​មេខ្លោង​ទាំងនោះ នឹង​ប្រមូល​មនុស្ស​មកកាន់​តែ​ច្រើន​ ពីគ្រប់​​ទី​កន្លែង​ ដើម្បី​ចាប់​យក​ដីរដ្ឋ​ និង​បង្កើតជាតំបន់​អបគមន៍​។ យើងមិនអាច​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​បែប​នេះ​តទៅ​ទៀត​ឡើយ បើ​មិន​អ៊ីចឹង​ទេ វាអាច​នឹងមាន​បញ្ហា​កាន់​តែ​ធំ​ទៅៗ ហើយ​ពិបាក​គ្រប់​គ្រង​ណាស់”។ ទាហាន​ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ប្រមាណ​២០០​នាក់ អម​ដោយ​ឧទ្ធម្ភាគ​ចក្រ​ បាន​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង​ កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ចាប់​ខ្លួន​បុរស​យ៉ាង​តិច​បួន​នាក់ និង​ធ្វើ​ឲ្យ​រង​របួស​មនុស្ស​មួយ​ចំនួន​ទៀត។ ក្មេងស្រី​ ហេង ចន្ថា...

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ ប្រសាសន៍ថា កុំ​ប្រើ​ព្រះ​នាម​សម្ដេចឪ ដើម្បីធ្វើយុទ្ធនាការ

ក្នុងសុន្ទរកថាជាសាធារណៈចុងក្រោយ​​របស់​លោក​ទម្រាំតែ​ដល់​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ខាងមុខនេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​​មិញ​ បាន​ព្រមាន​គណ​បក្ស​រាជានិយមកុំ​ឲ្យ​ប្រើ​ព្រះ​នាមរបស់​​ព្រះ​មហា​ក្សត្រ​ចូល​និវត្ដ នរោត្តម​ សីហនុ នៅក្នុង​ពេលធ្វើ​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍ទៅកាន់​ព្រះសង្ឃ​ និង​អាចារ្យ​ជាង​៣.០០០​នាក់ និង​អង្គ នាពិធីមួយនៅឯ​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា ដោយ​ប្រើ​ព្រះ​នាម​សម្ដេច​​ឪ​ គណបក្ស​ហ្វុ៊នស៊ិនប៉ិច កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាប​និករបស់​​គណបក្សនេះ។ លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា  “ កុំ​យកព្រះមហាក្សត្រ ដើម្បីផល​ប្រយោជន៍ផ្ទាល់​ខ្លួន​អី គឺ​អ្នក​នយោបាយ​រាជវង្សា​នុវង្ស​ ពីព្រោះព្រះ​មហាក្សត្រ​ គឺ​សម្រាប់​ទាំង​អស់​គ្នា​ សម្រាប់​ជាតិ​”។ លោក ហ៊ុន សែន ​មាន​ប្រសា​សន៍​ដោយ​ជន្ល​ថា “ ពួក​គេ​និយាយ​ថា ប្រសិន​បើ​ស្រឡាញ់​​សម្ដេច​ឪ​ សូមបោះ​ឆ្នោត​ឲ្យគណ​បក្ស​​ហ្វុ៊ន​ស៊ិនប៉ិច​ទៅ។ ដូច្នេះ​ នេះ​នឹង​ធ្វើ​ឲ្យ​សម្ដេច​ឪ សីហនុ ចាញ់ដែរ។ យោង​តាមក្រមសីលធម៌ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ឲ្យដឹង​ថា “ត្រូវ​បាន​ហាម​ប្រាម​នូវសកម្ម​ភាព​ឃោស​នាណាមួយ​ ដែល​ប្រើ​ឆាយាល័ក្ខណ៍​ ព្រះ​រាជ​សុន្ទរកថា ព្រះរាជ​សារ ស្នា​ព្រះ​ហស្ដ ឬព្រះនាម​របស់​ព្រះមហាក្សត្រ​ ដើម្បីរក​សំឡេង​ឆ្នោត​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ចំអក​គណ​​​បក្ស​​​​ហ្វុ៊ន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ ដែល​មិន​អាច​រក​សំឡេង​ឆ្នោត​​បាន​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​។...

CPP​​អួត​អាង​ថា​ មាន​ការ​ចុះ​ចូល​យ៉ាង​​ច្រើន​នៅ​ជិត​ពេល​​បោះ​ឆ្នោត

នៅសល់ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ចូល​មកដល់ មាន​សមាជិករបស់​គណបក្ស​ប្រឆាំង​ និង​ក្រុម​យុវ​ជន​ទើប​តែ​ដល់​អាយុ​បោះ​ឆ្នោត​លើក​ដំបូង​ចំនួន​ជាង​៥.០០០​នាក់​ បាន​នាំ​គ្នា​​ចេញ​​មកចុះចូលជាមួយគណបក្ស​ប្រជា​ជន​កម្ពុ​ជា​ កាល​ពី​ថ្ងៃ​សៅរ៍​​ ដើម្បី​បញ្ជាក់អំពី​​ការ​គាំ​ទ្រ​របស់​ពួក​គេ​ចំពោះគណបក្ស​​​ ដែល​កំពុង​កាន់​អំ​ណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ហើយ​បាន​ទទួល​អំណោយ​នៅ​ក្នុង​ពិ​ធី​ដ៏​ធំ​មួយនៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ដែល​មាន​លោក ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ជា​អធិបត។ លោក​ នាង​ ណារិន​ អធិការរង​នគរ​បាល​ស្រុកបាធាយ​ ជា​កន្លែង​បើក​ប្រារព្ធពិ​ធី​បានឲ្យដឹង​ថា​ ក្នុងឱកាសនេះ គេ​ឃើញ​​មាន​សមា​ជិក​ចំនួន​៥.០៥៨​នាក់​មក​ពី​គណបក្ស​នយោ​បាយ​នានា​ បាន​ចុះ​ចូល​​គណបក្ស​ប្រជា​ជន​កម្ពុ​ជា​។ លោក​ នាង​ ណារិន​ បាន​លើក​ឡើង​ថា​ “ ​លោក​ ហោ​ ណាំហុង​ ​បាន​មាន​ប្រសាសន៍ទៅ​កាន់​ក្រុមមនុស្ស​​ទាំង​នោះ​ ព្រម​ទាំង​បាន​ចែក​អំណោយ​ជា ​ ឲ្យ​ប្រជា​ពល​រដ្ឋ។ លោក​ ហ៊ុន​ ណេង​ អភិ​បាល​ខេត្ត​កំពង់​ចាម​ដែលជាបង​ប្រុស​របស់​លោក​ ហ៊ុន​ សែន​ ក៏​បាន​ទទួល​ស្វា​គមន៍​ក្រុម​អ្នក​គាំ​ទ្រ​ថ្មីៗ​របស់​គណបក្ស​របស់​លោក​ ដោយ​ផ្ទាល់​ដែរ។ លោក​ ហ៊ុន​ ណេង​ បាន​មាន​ប្រសាសន៍​ថា​ “ មាន​ការ​ចុះ​ចូល​ជា​ច្រើន​​ពី​គ្រប់​ស្រុក-ក្រុង នៅ​ក្នុង​ខេត្ត​កំពង់​ចាម” ដោយ​លោក​កត់​សម្គាល់​ថា​ ក្រុម​អ្នក​ចុះចូល​​បាន​ចេញ​មក​ពី​គណបក្ស​ សម​ រង្ស៊ី​ គណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច​ និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ។ លោក​បាន​បន្ថែម​ទៀត​ថា​ “ ក្រុម​អ្នក​ចុះចូល​​ភាគ​ច្រើន​បាន​មក​ចូល​រួម​ជាមួយ​​ កាល​ពី​ពីរ ឬប​ី​​ ខែ​មុន​នេះ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​គ្រាន់​តែ​មាន​​ឱកាស​ប្រារព្ធពិធី​ទទួល​យក​អ្នក​ចុះចូល​ដ៏​ធំ​មួយ​តែ​ប៉ុណ្ណោះ”។ ខណៈ​ដែល​ពាក្យ​ថា​ “ ចុះចូល”...

NGO ​ថា​ ក្រឹត្យល្អមែន​ តែ​ផ្ទុយ​នឹង​​ច្បាប់​ការ​ងារក្នុង​​ពន្ធនាគារ

យោង​តាម​ក្រឹត្យថ្មី​ របស់​រដ្ឋាភិបាល​​ច្បាប់​ការ​ងារ​នៅ​ពន្ធនាគារត្រូវ​បាន​កំណត់​ឲ្យ​អ្នក​ទោស​ផលិត​តែ​ផលិត​ផល​ណា​សម្រាប់​តែ​បម្រើ​ “ ផលប្រយោជន៍​ឲ្យសាធារណៈតែ​ប៉ុណ្ណោះ”ហើយ​មិនឲ្យ​ប្រើ​អ្នកទោសផលិត​ផលិត​ផល​សម្រាប់​នាំ​ចេញ​នោះទេ​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​ក្រុមអង្គការ​ផ្នែក​ពលកម្ម កាល​ពី​ម្សិល​មិញ​បាន​ហៅ​ក្រិត្យ​នេះ​ថា ជា​ដំណើរ​ឆ្ពោះទៅ​មុខ​ដ៏​ល្អ​ប្រសើរ​មួយ​។ ក្រឹត្យ ឬក៏ប្រកាស​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ការ​ងារ​ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច ស្ដី​ពី​ការ​ហាម​ប្រាម​មិនឲ្យ​ប្រើ​កម្លាំងពល​កម្ម​នៅតាម​ពន្ធនាគារ​ ដើម្បី​ផលិត​​ផលិតផល​សម្រាប់នាំចេញ​ ព្រមទាំងអាច​ដាក់​ទណ្ឌកម្ម​ ដ៏តឹង​រុឹង​ទៅ​លើ​ក្រុម​ហ៊ុនណា ​ដែល​រំលោភ​លើ​បម្រាម​នាំ​ចេញ​។ មាត្រា​២នៃក្រឹត្យនេះ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ចុង​ខែ​មីនាហើយ​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ចែង​ថា“​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ពលកម្ម​របស់​​អ្នក​ទោស​ ដើម្បី​ផលិត​ផលិត​ផល​តាមរយៈ​កម្មវិធីបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នៅ​ក្នុង​ពន្ធនាគារ​ ដែល​គ្រប់​គ្រង​ដោយ​​រដ្ឋ​ គឺ​អនុញ្ញាត​ឲ្យ​ប្រើតែ​ក្នុង​គោល​បំណង​សម្រាប់​បម្រើដល់​ប្រយោជន៍​សាធា​រណៈ​​​ប៉ុណ្ណោះ​”។ ក្រឹត្យនេះបន្ថែមថា ក្រុម​ហ៊ុនណា ដែល​ផលិត​ផលិត​ផលសម្រាប់​នាំ​ចេញ​ តាម​រយៈ​ប្រើ​កម្លាំងពលកម្ម​របស់​អ្នក​ទោស​នៅ​ពន្ធ​នា​គារ ​នឹង​ប្រឈម​នូវ​ការ​ផ្អាក​អាជ្ញា​ប័ណ្ណ​ និង​ការ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ។ នៅ​ក្នុង​របាយ​ការណ៍​១០​ទំព័រ​ ស្ដី​ពី​ប្រកាស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សរសើរ​ចំពោះ​បម្រាម​នាំ​ចេញ​នេះ​ ប៉ុន្ដែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ច្បាស់​លាស់​ និងកង្វះខាតក្នុង​ការអនុវត្ត​ក្រឹត្យ​នេះ។ “ទោះ​បី​ជា​បម្រាម​នៃ​​ប្រកាស​ស្ដី​ពីការ​នាំ​ចេញ​ផលិត​ផល​ ដែល​ផលិត​ដោយ​អ្នក​ទោស​ត្រូវ​បាន​ស្វាគមន៍ក៏ដោយ​ វា​បាន​ជួយ​ដោះស្រាយ​បញ្ហាបានតែមួយចំណែក​តូច​ប៉ុណ្ណោះ​ ហើយបើ​​តាម​ច្បាប់​អន្ដរជាតិ​ ការ​អនុញ្ញាតឲ្យ​មាន​ការ​ប្រើ​ប្រាស់កម្លាំង​ពលកម្ម​តាម​ពន្ធនាគារ​ ដើម្បីបម្រើ ដល់​ប្រយោជន៍​​ក្រុម​ហ៊ុន ឬ​ផលិត​ផល​សម្រេច​ ត្រូវ​​​តែ​លក់​ក្នុង​ស្រុកនោះ​​ វាគ្រាន់តែ​ជា​​ការ​លាក់​បាំង ​ចំពោះ​ច្បាប់​តែ​ប៉ុណ្ណោះ​។ ​ការ​បង្កើត​ច្បាប់​មួយ​ប្រកប​ដោយ​តុល្យភាព​គួរ​តែ​មាន​”។ របាយការណ៍​ ដែល​ជំរុញឲ្យ​មាន​ការ​ឃ្លាំមើល​យ៉ាង​ច្បាស់​លាស់មួយ​បាន​លើក​ឡើង​ថា “មក​ទល់​ពេល​ឥឡូវ​បញ្ញត្តិ​ទាំង​នេះ​នៅ​មិនទាន់​មាន​ចែង​​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​ ការ​បង្កើត​ច្បាប់​បន្ថែម​ និង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ វា​​ជា​រឿង​ចាំ​បាច់​ និងបន្ទាន់​មួយ​ ដែល​ត្រូវ​តែ​ធ្វើ​”។ នៅ​ពេល​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវ​ៈ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជា​មធ្យោ បាយ​មួយសម្រាប់​បង្កើនសមត្ថភាព​ដល់​អ្នក​ទោស​ ហើយ​វា​ក៏ជា​ការ​ផ្ដល់​ជំនាញ​មួយ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ពួក​​​គេ​ផង​ដែរ​ នៅ​ពេល​ត្រូវ​បាន​ដោះ​លែង​នោះ​ កម្មវិធី​បែប​នេះ​កំពុងទទួលរងការរិះគន់ នៅ​ក្នុងប្រទេស​កម្ពុជា​ ដោយសារប្រព័ន្ធ​ពន្ធនាគារ​​តម្រូវ​​ឲ្យ​អ្នក​ទោស​ទិញ​អ្វី​ៗ​ទាំង​អស់​ដោយ​ខ្លួន​ឯង​នោះ។ ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ប្រព័ន្ធ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​របស់​អ្នក​ទោស​ ពេល​កំពុង​ជាប់​ពន្ធនាគារ​យ៉ាងខ្លាំង។ លោកស្រីពង្សឈីវហ្គិចប្រធាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “ វា​លំបាក​នឹង​ជឿ​ណាស់​ថាអ្នក​ទោស​របស់​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​សិទ្ធិសេរីភាព​ពេញ​លេញ​នោះ​”។ លោកកង​ សារ៉េន​ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​ថា បទ​បញ្ញត្ដិដ៏​ស្មុគ​ស្មាញ​ចែងក្នុងប្រកាស​ថ្មី​នេះ ​បាន​​បង្ខំ​ឲ្យ​លោក​លុប​ចោលកម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរទាំង​អស់​ ដែល​មាន​នៅក្នុង​ពន្ធនាគារ​។ លោកកង​ សារ៉េនបាន​បន្ដ​ថា “ យើង​ឈប់ប្រើ​អ្នក​ទោស​ឲ្យ​កាត់​ដេរ​សម្រាប់​យក​ទៅលក់តាមផ្សារ​នៅ​ក្នុង​ស្រុកទៀតហើយ ​​ ព្រោះ​​យើង​មិនចង់​មាន​បញ្ហា​ជាមួយ​អង្គការ​អាយ​ឡូ​(ILO) និង​ក្រសួង​ពាណិជ្ជកម្ម​ទេ។ បច្ចុប្បន្ន​​យើង​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ដែល​ផ្ដោត​ទៅ​លើ​ការ​ជួស​ជុល​ម៉ូតូ និង​សិប្ប​កម្ម​ផលិត​គ្រឿង​សង្ហារិម​វិញ”។ លោកមួង​ សំអាត​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍ថាលោក​ទទួល​បាន​ការយល់​ព្រម​ជា​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ​ តាម​កិច្ច​សន្យា​ផ្គត់​ផ្គង់​ឯកសណ្ឋាន​អ្នក​ទោស​ ហើយ​កំពុង​តែ​ស្វែង​រក​អ្នក​ផ្តល់​ជំនួយ​ ដើម្បីទិញ​ម៉ាស៊ីន​ដេរ​ឲ្យពួកយើងនៅ​ពេល​កម្មវិធី​ផលិតសម្រាប់នាំ​ចេញ​ត្រូវ​បាន​បិទ​នោះ។ លោក សំអាត បា​ន​មា​ន​ប្រ​សាសន៍ថាប្រសិ​នបើ​ពិរុទ្ធជន​ទទួលបា​ន​កិច្ច​សន្យា​ផលិត​ឯកសណ្ឋាន “ វានឹង​ជួ​យ​បង្កើនជ​ំ​នាញ​​រ​បស់​ខ្លួន​​ក្នុ​ង​​វិ​ស័​យកាត់​ដេរ ដូច្នេះ​ពួក​គេ​ អា​ច​រក​ប្រាក់​បា​ន​ នៅ​ពេល​​ពួ​ក​គេ​ សម្រប​ខ្លួនចូ​ល​ក្នុង​សង្គមជាតិវិញ”។ លោកជីលថាគ័រ (Jill...

ក្រុមសកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថា​ ជន​សង្ស័យ​ពីរ​នាក់​ ត្រូវបាន​ឃុំខ្លួនដើម្បីសាកសួរ​

​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​បាន​អះអាង​កាល​ពី​ម្សិល​មិញថា​ ជន​សង្ស័យ​ពីរ​នាក់​​នៅ​ក្នុង​ការ​បាញ់​សម្លាប់​លោកឈុត​ វុទ្ធីសកម្មជន​​ការ​ពារ​ព្រៃ​ឈើនិង​លោកអិុនរតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​នោះ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន ​ដើម្បី​សាក​សួរ​នៅ​ខេត្តកោះ​កុង ​ប៉ុន្តែ​​មន្ដ្រី​រដ្ឋាភិបាល​​មិន​ព្រម​បញ្ជាក់​ពី​ការ​អះអាង​បែប​នេះ​ទេ។ លោកនាង​ បូរ៉ាទីណូអ្នក​សម្រប​សម្រួល​របស់​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា លោក រ៉ាន់​ បូរ័ត្នអាយុ​២៧ឆ្នាំ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​​មក​ ហើយ​ជន​សង្ស័យ​​មិន​ស្គាល់​ឈ្មោះម្នាក់​ទៀតត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​អង្គារ​។ លោករ៉ាន់បូរ័ត្នត្រូវ​បាន​អះអាង​​ថាជា​សន្ដិសុខ​នៅ​ក្រុម​ហ៊ុន​ ធីម​បឺ ហ្គ្រីន (Timber Green) ជាក្រុម​ហ៊ុន​ដែល​គេ​គិតថា​ មាន​អាជ្ញា​ប័ណ្ណ​កាប់​ឈើ​នៅ​ក្នុង​​​តំបន់​អនាគតអាង​ស្តុកទឹកជំុវិញ​​ទំនប់​វារីអគ្គិសនី​​ឫស្សី​ជ្រុំ​ ក្នុង​ខេត្ត​កោះកុងហើយ​ក្រុមហ៊ុន​​​ចិន​ ហ៊ួឌានខប (Huadian Corp)ដែល​ជា​​ក្រុម​ហ៊ុន​ថាមពលចិន​​គ្រប់​គ្រងដោយ​រដ្ឋ​កំពុង​​សង់​ទំនប់​នេះ។ លោកបូរ៉ាទីណូ​ បាន​លើកឡើង​ថា “ ​បើ​តាម​លោកហ៊ុនរ៉ាន់ដែល​ជាឪពុក​របស់​ជន​សង្ស័យឈ្មោះ​​ រ៉ាន់​ បូរ័ត្ន​ បាន​ឲ្យ​ដឹង​ថារ៉ាន់​ បូរ័ត្នត្រូវ​បានកង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​តាំង​ពី​ប្រាំ​ថ្ងៃ​មុន​​ម៉្លេះ​ ហើយ​ឥឡូវនេះ​កូន​ប្រុស​គាត់​​​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅទីបញ្ជាការដ្ឋាន​​កងរាជ​អាវុធ​ហត្ថ​ខេត្ត”។ ​លោក បូរ៉ាទីណូបានបាន​បញ្ជាក់ថា រ៉ាន់ បូរ័ត្ន គឺ​ជា​មិត្តជិត​ស្និទ្ធ​របស់​លោក អិុន​ រតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​​។ ការហៅ​ទូរស័ព្ទ​​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​កាន់​លោក ហ៊ុន រ៉ាន់​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចូលនិវត្តន៍​ មិន​មាន​ការ​ឆ្លើយ​តប​​ទេ​។ លោកចាន់សុវ៉េត​ អនុប្រធាន​កម្មវិធី​​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​បាន​មាន​ប្រសា​សន៍ថា ក្រៅ​ពី រ៉ាន់ បូរ័ត្ន សកម្មជនការពារ​សិទ្ធិ​មនុស្ស​ជឿ​ជាក់​ថាជន​សង្ស័យ​ម្នាក់​ផ្សេង​ទៀត​​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​​ឃុំ​ខ្លួន​ ដើម្បី​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​។ លោក ចាន់​ សុ​វ៉េត បាន​លើក​ឡើង​ថា “ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​​ពីរ​នាក់​ ហើយ​បាន​ឃុំ​ខ្លួន​ពួក​គេ​នៅទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។លោក​​បាន​បញ្ជាក់​​ថា លោកបាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់ រ៉ាន់​ បូរ័ត្ន ពិត​​មែន​ ហើយ​លោក​មិន​ស្គាល់​​ឈ្មោះ​ជន​សង្ស័យ​ទី​ពីរ​នោះ​ទេ​។ លោក ចាន់​ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា“ ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​នៅ​ឡើយ​ទេ​”។ លោកឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ ដែល​កំពុង​តែ​ដឹក​នាំ​ក្រុមការ​ងារ​ពិសេស​ រួម​មួយ​​​ចាត់​តាំង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​អ្នក​ទាំង​ពីរ​នេះ មិន​ប្រាប់​ថា​ មាន​ការ​នាំ​ខ្លួន​ជន​ណា​ម្នាក់មក​​សាកសួរឬក៏​អត់​​នោះ​ទេ​...

អង្គការ​សហ​ប្រជា​ជាតិ​ថា ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះ​កុង​ត្រូវ​តែ​ឯក​រាជ្យ

កាល​ពី​ម្សិល​មិញ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ធានា​ឲ្យ​មាន​ឯករាជ្យ ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ខ្លួនលើ​ករណី​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោក អិុន រតនា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​បាញ់​ប្រហារ​ មកលើ​ជន​ស៊ីវិល​ និង​ក្រុម​សកម្ម​​​​​​ជនការ​ពារ​សិទ្ធិ​មនុស្ស​។ អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា​ “ នៅពេល​មិន​​​ទាន់​​​ដឹងច្បាស់​អំពី​ហេតុ​ការណ៍ ​ដែល​​​កើត​​​ឡើងពេលថ្មីៗនេះ យើង​នៅតែ​ព្រួយ​បារម្ភ​​​ណាស់​ថា ​ការ​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី គឺបង្ហាញឲ្យឃើញពីការ​បាញ់​សម្លាប់​​ដ៏​​​ឃោរ​​​ឃៅ​​​​ បំផុត​នៅក្នុង​ករណី​បាញ់​សម្លាប់​ជា​បន្ត​​បន្ទាប់​មកលើ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស​នៅក្នុ​ងប្រទេស​កម្ពុជា”។ សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ទៀតថា​...

សកម្ម​ជន​បរិ​ស្ថាន​និយាយថា ពួកគេ​នឹង​មិន​បញ្ឈប់សកម្មភាព​ទេ

រយៈ​ពេល​បួន​ថ្ងៃ​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី សកម្ម​ជនការពារ​​ព្រៃ​ឈើ​ និងជាអ្នកនិយាយ​ឥត​សំចៃ ក្រុម​អ្នក​គាំទ្រ​ប្រឆាំង​ការកាប់​ឈើ​ក្នុង​ស្រុក​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា ពួក​គេ​នឹងមិន​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​ឡើយ។ លោកសេងសុខេងអ្នក​សម្រប​សម្រួល​ប្រចាំ​បណ្ដាញការពារ​ព្រៃ​ឡង់​ ដែល​រៀប​ចំការ​ដើរល្បាតការពារ​ព្រៃឈើជា​ហូរហែដោយមានការចូលរួមពី​អ្នក​ភូមិ​ជាច្រើន​ក្រុម​ធំៗ ដើម្បី​លុប​បំបាត់ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាននេះបានមាន​ប្រសាសន៍​ថា“ការស្លាប់​របស់លោក ឈុត​ វុទ្ធី មិនអាច​​បញ្ចប់​សកម្មភាព​ប្រឆាំង​ការកាប់ឈើ​បាន​ឡើយ​”។ លោក សុខេង បានមាន​ប្រសា​សន៍​ថានៅ​មាន​ ឈុត​ វុទ្ធី រាប់​រយ​នាក់ទៀត។ យើង​មាន​សកម្មជន​ការពារ​ព្រៃ​ឈើ​រាប់​រយ​នាក់​ ដែល​មាន​ឆន្ទៈពិតប្រាកដ ដើម្បី​តស៊ូ​ការពារ​ព្រៃ​ឈើ​ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កាប់​ឈើ​”។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ឈុត វុទ្ធីត្រូវ​បានមន្ត្រីកងរាជអាវុធហត្ថ​បាញ់​សម្លាប់​ នៅេពលលោក​កំពុង​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​កោះ​កុង។ អង្គការ​សិទ្ធិ​មនុស្ស​បាន​ប្រតិកម្ម​យ៉ាង​រហ័ស​ ដោយ​អំពាវ​នាវ​ឲ្យរដ្ឋាភិ​បាល​ស៊ើប​អង្កេត​ឲ្យបាន​ហ្មត់​ចត់​។ក្រុមអ្នក​សង្កេត​ការ​ណ៍ បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភរបស់ខ្លួន​ថា ការ​ស្លាប​់​របស់លោក  ឈុត វុទ្ធី ​អាចជះឥទ្ធិពលយ៉ាង​ខ្លាំង​ ដល់ចលនា​ការពារ​បរិស្ថាន​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក ភីល​ រ៉ូប៊ើតសុន (Phil Robertson) អនុ​​ប្រធាន​ក្រុម​បញ្ចុះ​បញ្ចូល​របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ប្រចាំតំបន់​អាស៊ី បាន​ថ្លែងថា “ការ​ស្លាប់​របស់សកម្មជន​ដ៏លេច​ធ្លោម្នាក់​នេះ ពិត​ជាបានបញ្ជូន​សារ​ព្រមាន​ដ៏គួរ​ឲ្យ​ភ្ញាក់​​ផ្អើល​មួយ​ ដល់​អ្នក​ផ្សេង​ទៀត​ ដែលចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ព្យាយាមជួយ​សង្គ្រោះ​ព្រៃ​ឈើ​នៅ​ក្នុងកម្ពុជា​។រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស៊ើប​អង្កេត​​ឲ្យ​បាន​ហ្មត់​ចត់​និង​ត្រឹម​ត្រូវ​បំផុត​”។ ការ​អំពាវ​​នាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឲ្យបានហ្មត់​ចត់​ ចំពោះការ​ស្លាប់​របស់លោកឈុត​ វុទ្ធី ត្រូវ​បាន​បន្ទរ​ដោយលោក ចាន់សុវេ៉ត អនុប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិមនុស្ស​របស់អង្គការ​អាដ​ហុក ដែល​បាន​និង​កំពុង​ស៊ើប​អង្កេតចំពោះ​ការ​បាញ់​ប្រហារកាលពី​ថ្ងៃ​ព្រហស្បតិ៍នេះ។ លោកសុវ៉េតបានមាន​ប្រសាសន៍ថា“ខ្ញុំ​ព្យាយាម​សាក​សួរ​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​លោក​ ឈុត វុទ្ធី ហើយ​ពួកគេ​ទំនង​ជាខ្លាច​មិនហ៊ានធ្វើសកម្ម​ភាព។ តែវាមិន​បញ្ហា​ទេនៅ​ពេល​ពួកគេ​មានជម្លោះ។ ពេល​នេះពួកគេ​ខ្លាច​​គេ​សម្លាប់​”។ លោក​បន្ថែម​ថាលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការឲ្យបានខ្លាំង​ក្លា​ប្រឆាំង​នឹង​ជន​ល្មើស​ ដើម្បី​បញ្ជូន​សញ្ញាមួយថា សកម្មជន​អាច​បន្ដការងារ​របស់ខ្លួន​ ដោយ​គ្មាន​ការ​គំរាម​កំហែង។ សកម្ម​ជនខ្លះ​បាន​ទទូច​ថា ពួកគេ​មិន​ខ្លាច​ការ​គាប​សង្កត់​បែប​នោះទេ ថ្វីបើមាន​ការ​ភ័យ​ខ្លាច​ផ្ទាល់​ខ្លួនកាន់តែ​កើនឡើង​ក៏​ដោយ។ លោក គុច វ៉េង អ្នកការពារ​បរិស្ថាន​មាន​មូល​ដ្ឋាន​នៅក្នុង​ខេត្ត​ពោធិ៍សាត់បានថ្លែងថា“ពិត​មែន​ហើយខ្ញុំ​ខ្លាច​ ហើយ​ខ្ញុំ​ព្រួយ​ណាស់​បារម្ភណាស់ ​អំពីសុវត្ថិភាព​របស់មេដឹក​នាំ​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​​ផ្សេងទៀត​ ដែល​ប្រឈម​នឹង​សោក​នាដកម្ម នៅ​ពេល​ខ្ញុំ​បាន​ឮដំណឹង​អំពី​ការ​ស្លាប់​របស់លោក​ ឈុត វុទ្ធីភ្លាម​។ក៏ប៉ុន្ដែ​ឧត្តម​គតិ​របស់​ខ្ញុំ​បាន​លើក​ឡើង​ថាក្រុម​អ្នក​កាប់​ឈើ​ និង​ឧក្រិដ្ឋ​ជនកាប់ឈើ​តាម​ពិត​ខ្លាច​យើង​វិញទេ។នេះជា​មូលហេតុ​​ដែល​ពួកគេ​សម្លាប់​លោក​ ដើម្បី​គំរាម​អ្នក​ផ្សេង​ទៀតឲ្យ​ខ្លាច​”។ លោក​ គុច វ៉េង ដែលធ្លាប់​បាន​សហការ​យ៉ាង​ជិត​ស្និទ​ជាមួយ​លោក ឈុត វុទ្ធី ចាប់​តាំង​ពីមានការតស៊ូប្រឆាំងនឹងការ​បំផ្លាញព្រៃ​ឈើ​នាឆ្នាំ​២០០៦ នៅ​តាមជួរភ្នំ​ឱរ៉ាល់ ខេត្ត​ពោធិ៍សាត់ ថ្លែងថាការបំភិត​បំភ័យ​​កើត​មាន​ជា​ទូទៅ​ទៅហើយក្នុងការងាររបស់លោក​។ លោក ទីល​ ធី សមាជិក​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ប្រឆាំង​ការ​កាប់​ឈើ​នៅក្នុង​ខេត្ត​មណ្ឌល​គិរី  និយា​យថាការ​សម្លាប់នេះនឹង​មិនអាច​ “ បំបិទ​មាត់​ និង​ទប់​ស្កាត់​យើង​មិន​ឲ្យ​តបតវិញ​នោះទេ”។ លោក​និយា​យថា“នៅ​ពេល​មាន​ការ​ដៅ​សម្លាប់សកម្មជន​ការពារ​ព្រៃ​ឈើ​​នោះ ពេល​នោះនឹងមាន​សកម្ម​ជន​ក្រោកឈរកាន​់​តែ​ច្រើន​ឡើង​ដើម្បីតវ៉ាប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​ ដើម្បី​ទន្ទ្រាន​យកដីនោះ ​”។ នៅ​ក្នុ​ងសេចក្ដី​ប្រកាសមួយ​ចេញ​កាល​ពីម្សិល​មិញ​ អង្គការ​សម្ពន្ធ​ភាពប្រជាពល​រដ្ឋ​ដើម្បី​គណនេយ្យភាពសង្គម​នៅក្នុង​ប្រទេស​កម្ពុជាបាន​សន្និដ្ឋាន​ថាការ​បាញ់​សម្លាប់នេះ​គឺ​ជា​“ការ​គំរាម​កំហែងដល់​សកម្មជន​ការពារ​​ព្រៃ​ឈើ​​និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត”។ក្រុម​នេះបាន​បន្ថែមថា​ “យើង​ជំរុញ​​​ឲ្យរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សន្យា​សម្បទាន​ទាំង​អស់​ ដែលពាក់​ព័ន្ធ​ជា​មួយ​ការកាប់​បំផ្លាញព្រៃ​ឈើ”។ បណ្ដាញ​សកម្ម​ជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្ត​កោះកុង មណ្ឌលគិរី រតនគិរី និង​ព្រៃឡង់ នៅ​ក្នុង​ខេត្ត​កំពង់​ធំបាន​លើក​ឡើង​ថា ពួកគេ​មាន​ផែន​ការ​ដើរ​ក្បួន​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ ដើម្បី​អំពាវ​នាវ​ឲ្យមាន​ការ​កែ​ទម្រង់​ច្បាប់​ និង​ការ​ពារ​សកម្មជន​ការពារបរិស្ថាន​ឲ្យបានខ្លាំង​ក្លាជាង​នេះ។ លោក សុខេងអ្នក​សម្រប​សម្រួល​បណ្ដាញព្រៃ​ឡង់ បានថ្លែង​ថា “យើង​កំពុង​តែ​មាន​ផែនការ​ដើរ​ក្បួនមួយ​ ដើម្បីអំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ចាប់ខ្លួន​ជនដៃដល់​ និង​បក្ខ​ពួក​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធីនិង​សកម្មជន​ការពារ​ព្រៃ​ឈើ​ផ្សេង​ទៀត។យើង​មិន​បោះបង់​ទេ។ធន​ធាន​ធម្មជាតិ​គឺជា​ជីវិត​របស់យើង​ វាជា​ឆ្នាំង​បាយ​របស់អ្នក​ជំនាន់​ក្រោយ​របស់យើង”។ អង្គការ​​​អាដហុក ​​​បាន​​​អំពាវ​​​​នាវឲ្យ​​​​រដ្ឋា​ភិបាល​​​ “ ​​​បង្ហាញពីការ​​​តាំង​​​ចិត្តរបស់​​​ខ្លួន​​​ ដើម្បី​​​ការ​​​ពារ​​​សកម្មជន​​​ផ្នែកបរិស្ថាន​​​ ព្រម​​​ទាំងការ​ពារតំបន់ធនធាន​​​ធម្មជាតិ​​​នានា ហើយ​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​ខុស​​​ច្បាប់​​​ ដោយ​​​មិនគិត​​​ពី​​​បុណ្យសក្ដិ​​​ ឬ​​​​​​ឋានៈឡើយ​​​​”។ អង្គការ​​​ Global Witness...

មនុស្ស​រាប់​រយ​នាក់​​កាន់ទុក្ខ​សព​លោក ឈុត វុទ្ធី នៅ​ពេល​​ នគរ​បាល​បន្ត​ការ​ស៊ើប​អង្កេត​​

កាល​ពី​ព្រឹក​ម្សិល​មិញ​ មនុស្ស​រាប់​រយ​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខេត្តកណ្ដាលដើម្បីចូល​រួម​​ពិធី​បញ្ចុះសព​​លោក ឈុត​ វុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើដែល​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​​ចុះ​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ភ្នំ​ក្រវាញ​ ក្នុង​ខេត្ត​កោះ​កុង​។ លោក ជួន​ ភិរម្យ ត្រូវ​ជាក្មួយ​របស់សពបាន​​មាន​ប្រសាសន៍​ថា “ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចូល​រួម​ដង្ហែ​សព​ពី​លំនៅ​ដ្ឋាន​របស់​ម្ដាយ​លោក​ឈុត វុទ្ធី​ ​ទៅ​កាន់​​កន្លែង​បញ្ចុះ​សព”។លោក​បាន​បន្ត​ថា​ លោក​មាន​ការ​សោកស្តាយ​ណាស់​​ពេល​ឃើញ​មាន​ការ​គាំទ្រច្រើន​ពីមិត្តភក្ដិ និង​អ្នក​រួម​ការ​ងារ​ ​របស់​ឪពុក​មា​លោក​។ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​មក​នេះ​ មាន​លេច​ឮ​​ព័ត៌មាន​តិច​តួច​ណាស់​​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោកឈុត​វុទ្ធី និង​លោក អិុន​ រតនា​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថដែល​គេ​សង្ស័យ​ថា ​បានបាញ់​​សម្លាប់​លោកឈុតវុទ្ធីរួច​ហើយ​បាញ់​សម្លាប់​ខ្លួន​ឯង​ទៀត​នោះ​។ កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​ បាន​លើក​ឡើង​ថាលោកអិុនរតនាបានបាញ់​ខ្លួន​ឯង​ចំនួន​ពីរ​គ្រាប់ដោយ​​កាំ​ភ្លើងអាកា​ដែល​គាត់​​បាន​ប្រើ​​បាញ់​សម្លាប់​លោកឈុត វុទ្ធី។ការ​បក​ស្រាយបែប​​នេះ​ បាន​ធ្វើ​ឲ្យ​សាច់​ញាតិ​របស់​​អ្នក​ស្លាប់​ទាំង​ពីរ និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​​មាន​ការ​សង្ស័យ​យ៉ាងខ្លាំង​​។ តំ​ណាង​អង្គការ​សិទ្ធិមនុស្ស ​អាដហុក​ អង្គការ​​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​កាល​ពី​ម្សិល​មិញ​បាន​​លើកឡើង​ថាពួកគេ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ហេតុ​ការណ៍បាញ់​សម្លាប់​នេះ​ដោយ​ខ្លួន​ឯ​ង​ ប៉ុន្តែ​មិនទាន់​ទទួល​បាន​លទ្ធផល​ទេ​​។ លោកនាងបូរ៉ាទីណូអ្នក​សម្រប​សម្រួល​​របស់​អង្គការ​អាដហុកប្រចាំ​ខេត្ត​កោះ​កុង​​បាន​មាន​ប្រសាសន៍ថា “ ​ករណី​​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធី គឺពិត​ជាមាន​ជន​ទី​បី​ចូល​រួម​​ពាក់​ព័ន្ធ​នៅក្នុង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នេះ​ ហើយ​ឥឡូវ​នេះ​ ខ្ញុំ​កំពុង​តែ​ផ្ដោត​ទៅ​លើ​បញ្ហា​នេះ”។ លោកខេងទីតូអ្នក​នាំ​ពាក្យកងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ បាន​លើក​ឡើង​ថាអាជ្ញា​ធរ​នៅ​មិនទាន់​អាចនិយាយ​​អំពីការ​បាញ់​សម្លាប់​នេះ​បាន​ទេ​ ដោយ​សារ​ “យើង​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេតពី​ព្រោះរឿង​នេះ​គឺ​ជា​រឿង​រសើប​”។ លោកថុង​ ណា​រ៉ុងមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកោះកុង បាន​មាន​ប្រសា​សន៍​ថា “ កង​កម្លាំង​របស់​យើង​​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ការបាញ់​សម្លាប់​នេះ​ ប៉ុន្ដែ​លទ្ធ​ផល​​នៅ​មិនទាន់​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ ពី​ព្រោះ​ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ដ។ យើង​នឹង​បង្ហាញ​​ជា​សាធារណៈ​ នៅ​ពេល​​ការ​ស៊ើប​​អង្កេត​របស់​យើង​ចប់​រួច​រាល់​​​”។ បុគ្គលិក​អង្គការ​សិទ្ធ​ិមនុស្សបានលើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ការភ័យ​ខ្លាច​របស់​ប្រជាជន​​ដែល​រស់​នៅ​កន្លែង​​លោក​ ឈុតវុទ្ធីត្រូវ​គេ​បាញ់​សម្លាប់​នោះ​ បាន​រារាំង​​ដល់​ការ​ស៊ើប​អង្កេតនេះ​។ និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​​ដោយ​សារ​​ខ្លាច​មានការ​​ធ្វើ​ទុក្ខបុកម្នេញ​ អ្នកភូមិ​ពីរ​​នាក់​ពី​តំបន់​វាល​បី​ ស្រុក​មណ្ឌល​​សីមា​ កន្លែង​​កើត​ហេតុ​​បាញ់​សម្លាប់នេះ ​បាន​លើ​កឡើង​ថា​ ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កង​កម្លាំង​សន្ដិ​សុខ​ដែល​ឈរ​ជើង​ក្នុង​តំបន់​នោះ​។ អ្នក​​ភូមិ​ម្នាក់​បាន​និយាយ​ថា “ ​អ្នកភូមិ​របស់​យើង​បារម្ភ​ពី​​សុវត្ថិភាព​របស់​ខ្លួន​ ហើយ​មិន​ហ៊ាន​និយាយ​ច្រើន​អំពី​ការ​បាញ់​សម្លាប់​នេះ​ទេ​”។ អ្នក​ភូមិ​រូប​នេះ​បាន​បន្ដ​ថា កងរាជ​អាវុធ​ហត្ថ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយដែល​គាត់​មិនបញ្ចេញ​ឈ្មោះ​ ​ហៅ​ឲ្យ​ទៅ​​កន្លែងនោះបន្ទាប់​ពី​លោកឈុតវុទ្ធីនិងអ្នក​យក​ព័ត៌មាន​ពីររូប​របស់​កាសែត ​ខេមបូឌា ដេលីបាន​ទៅ​ដល់​តំបន់​នោះ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។ លោក ចាន់ សុវ៉េត​ អនុប្រធាន​កម្មវិធី​សិទ្ធិមនុស្ស​នៃ​អង្គការអាដហុក​​បាន​មាន​ប្រសា​សន៍ថា​ លោក​ដឹងថា មាន​ក្រុមហ៊ុន​មួយ​កំពុង​តែធ្វើ​​ប្រតិបត្តិការ​នៅ​កន្លែង​នោះ​ ហើយ​បាន​ជួល​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋ​​ឲ្យ​ជួយ​ការ​ពារ​។ លោក សុវ៉េត បានសួរ​ថា “ ​ពួក​គេ​ទាំង​នេះ​គឺ​ជា​មន្ត្រី​រាជ​ការធ្វើការ​ដើម្បី​​​ការ​ពារ​ដីរដ្ឋ​។ ​ហេតុ​អ្វីបានជាពួក​គេ​ការ​ពារ​ក្រុមហ៊ុន​ឯកជន​ ហើយ​បង្កជម្លោះ​ជា​មួយ​នឹង​អ្នក​ការ​ពារ​ព្រៃ​ឈើ​ទៅ​វិញ​”។ លោក បាន​បន្ដ​ថាអង្គការ​​សិទ្ធិ​មនុស្សកំពុង​តែ​ជំរុញ​ឲ្យមានការ​ស៊ើប​អង្កេតពីថ្នាក់​លើ​​ បន្ទាប់​ពី​មើ​ល​ឃើញ​​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដំបូង​របស់​អាជ្ញា​ធរ​ខេត្ត​កោះកុង​។ អ្នក​យក​ព័ត៌មាន​​ពីរ​រូប ​របស់​កាសែត​ខេមបូឌា ដេលី​ មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្ដែ​មិន​បាន​ឃើញ​នរណា​ជាអ្នក​បាញ់​សម្លាប់​លោកឈុតវុទ្ធីនោះ​ទេ៕ ប្រែ​សម្រួលដោយ ស៊ាស៊ុយឈាង

ល្បីណាស់ វីដេអូ​​បង្ហាញ​អំពី​អង្គរក្ស​របស់​លោក​ ហ៊ុន​ សែន​​ វាយគេនៅសណ្ឋាគារ​ខេត្តកោះកុង

មិន​ដល់​មួយ​សប្តាហ៍​ផង​ បន្ទាប់​ពី​ទាហាន​ចំនួន​បួន​នាក់មកពី​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​វាយ​បុរស​បួន​នាក់​ យ៉ាង​សាហាវរួម​មាន​មន្ត្រី​នគរ​បាល​ម្នាក់​ផង​ដែរ​នោះ​ រូប​ភាព​វីដេអូ​​បង្ហាញ​ពី​ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​​​​​​​គេ​បង្ហោះ​នៅ​លើ​ទំព័រ​អុីន​ធើ​ណិត​ ហើយ​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ត្រូវ​បាន​ចាត់ទុក​​​ក្នុងចំណាត់ថ្នាក់ដាច់គេ​នៅ​លើ​ទំព័រ​អុីន​​​ធើ​​​ណិត​ ព្រម​ទាំង​ល្បី​​សុះសាយ​​យ៉ាង​ខ្លាំង​ដោយ​​​​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​យោ​បល់បែប​កំហឹង​យ៉ាង​ច្រើន​​ពី​សំណាក់​មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​បាន​មើល​រូប​ភាព​វីដេអូ​នោះ​រហូត​មក​​​​ទល់​ពេល​នេះ។ ​នគរបាល​ និង​ម្ចាស់​សណ្ឋា​គារ​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា​ រូប​ភាព​វីដេអូ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាមប្រព័ន្ធអុីន​ធើណិត​ចែកជា​​បី​ភាគ​នោះ​ត្រូវ​​ម៉ាស៊ីន​ថត​ការ​ពារ​សុវត្ថិ​ភាព​​របស់​​សណ្ឋាគារ ​ក្នុង​ខេត្ត​កោះ​កុង​​ថត​បានដោយ​បាន​ចាប់​យក​រូប​ភាពស្ទើរតែទាំង​ស្រុ​ង​ អំពីការ​វាយ​ដំ​យ៉ាង​សាហាវ​នេះ។ រូប​ភាព​វីដេអូ​ ដែល​គ្មាន​សំឡេង​នេះ​ ទំនង​​ជា​បង្ហាញឲ្យ​ឃើញ​នូវ​ព័ត៌​មានដែលអាចបញ្ជាក់ស្ទើរតែអំពីភស្តុតាងទាំងមូល ដែល​​​មន្ត្រី​នគរ​បាល​ប្រមូលបាននៅពេល​នេះ។ លោក​ ឡាយ​ ម៉េង​លាង​ នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍ថា​ “ប្រហែល​ជា​មិត្ត​ភក្តិ​របស់​ម្ចាស់​សណ្ឋា​គារ​ បាន​យកពី​សណ្ឋា​គារ​ ហើយ​បង្ហោះតាមអុីនធើណិត​ ក៏ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​ របស់​ក្រុម​មន្ត្រី​នគរ​បាល​ទេ​ ចំពោះ​ ការ​បង្ហោះ​រូប​ភាព​វីដេអូ​នេះ”។ លោក​បន្ថែមថា​ ការ​វាយ​ដំ​ ដែល​ត្រូវ​ថត​បាន​ក្នុង​​រូប​​ភាព​វីដេអូ​នេះ​ មាន​ភាព​សាហាវ​ឃោ​រឃៅ​​​ខ្លាំងពេក។ លោក​ ឡាយ​ ម៉េង​លាង​ បាន​មាន​ប្រសា​សន៍​ថា​ “ខ្ញុំ​​យល់​​ឃើញ​ថា ​រូប​ភាព​វីដេអូ​នេះ ​​គឺ​ជា​ភស្តុតាង​សម្រាប់​ឲ្យ​នគរ​បាល​ធ្វើ​ការ​ស៊ើប​​អង្កេត​ករណី​នេះ...លោក​អាច​មើល​ឃើញ​សកម្ម​ភាព​ដ៏​អា​ក្រក់​ ដែល​លោកឧត្តមនីយ៍​ទោ​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​”។ នៅ​ក្នុង​រូប​ភាព​វីដេអូ​តាម​ប្រព័ន្ធ​យូធ្យូប​(YouTube)​នោះ​បង្ហាញ​ឲ្យ​ឃើញ​...