Thursday, May 6, 2021
Home Authors Posts by Abby Seiff

Abby Seiff

45 POSTS 0 COMMENTS

អ្នក​​​តវ៉ា​​​ជម្លោះ​​​ដី​​​ធ្លី​​​បឹងកក់​​​​​​ បដិ​​​សេធ​​​ថា ខ្លួន​​​មិន​​​មែនជា ​​​សកម្ម​​​ជនគណ​​​បក្ស​​​ សម រង្ស៊ី

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ សកម្មជន​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​ចំនួន​៥​នាក់​បាន​នាំ​គ្នា​ដើរ​ចូល​សាលា​សង្កាត់​ស្រះ​ចក​ ដើម្បី​​ទាម​ទា​រសុំ​ឲ្យ​គេ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ធ្វើ​ការ​ឲ្យ​គណ​បក្ស​សមរង្ស៊ី។ សកម្មជន​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​​មាន​ឈ្មោះ​ក្នុងបញ្ជី​ថា​ជា​អ្នកឃ្លាំ​មើល​​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​ឲ្យ​គណបក្ស​សមរង្ស៊ី​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួក​គេ​ឡើយ​ ដោយ​ពួក​គេ​បាន​និយាយ​ថា​ទង្វើ​នោះ​​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គេ​គិត​ថា​ខ្លួនគឺ​ជា​សមាជិក​គណ​បក្ស ​សម​ រង្ស៊ី​ ដើម្បី​ធ្វើឲ្យ​ការ​​​ប្រ​ឆាំងតវ៉ា​របស់​ពួកគេ​ចំពោះ​​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។ សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​តាម​កាសែត​ក្នុង​ស្រុក​នៅ​សប្តាហ៍​​នេះ​ បាន​ចាត់ទុក​ក្រុម​អ្នក​តវ៉ា​នៅ​បឹង​កក់​ថា​ជា​សមាជិក​របស់គណ​បក្ស​ប្រឆាំង​ ហើយ​បានចុះ​ផ្សាយ​ពី​​ក្រុមមន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​បួន​នាក់​ និង​បុរស​ម្នាក់​ថា​បាន​ញុះញង់​​ឲ្យ​មាន​អំ​ពើ​ហឹង្សា​អំឡុង​ពេល​ការ​តវ៉ា​របស់​ពួក​គេ​ក្នុង​នាម​គណបក្ស​ សម ​រង្ស៊ី។ សកម្មជន​ទាំង​ប្រាំ​នាក់​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​មិន​មាន​ការជាប់​​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស សម រង្ស៊ី​ ទេ​ ហើយ​ពួក​គេ​កំពុង​តែ​គាំ​ទ្រ​ប្រជាជន​ចំនួន​៥៨​គ្រួសារ​ដែលត្រូវ​បាន​លុប​ឈ្មោះ​​​​ចេញ​ពី​ផែនការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​កាល​ពី​ខែ​សីហា ​​​ដើម្បី​កាត់​ដី​ទំហំ​១២,៤៤​ហិកតាប្រគល់​ឲ្យ​ប្រជាជន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធ​ិដី​នៅ​បឹង​កក់។ អ្នក​ស្រី ​ទេព​ វន្នី សកម្ម​ជន​តវ៉ា​រឿង​ដីធ្លី​បឹងកក់​ដ៏​ល្បីមួយ​រូប​ បាន​និយាយ​ថា “ ​ខ្ញុំមិនស្អប់​​​គណបក្ស​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ក៏មិន​ចង់បំរើ​ឲ្យ​គណបក្ស​ណាដែរ​ ពី​ព្រោះ​យើង​កំពុង​តែ​ទាម​​ទារ​ប្លង់​ដី​​ពី​រដ្ឋាភិបាល។​ ដូច្នេះ​យើង​មិន​ចង់​មាន​ទំនាក់ទំនង​ជា​មួយ​គណបក្ស​ណា​មួយទេ” ។ យោង​តាម​ឯក​សារផ្លូវការ​មួយ​ចំនួន​ដែល​​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​ វន្នីរួមជាមួយ​ អ្នកស្រី​ ហេង​ មុំ​ គង់ចន្ថា​ តុល​ ស្រី​ពៅ​ និង​​ ឌួង​ គា​ ដែល​ជា​សកម្ម​ជន​តវ៉ាជម្លោះដី​ធ្លី​នៅបឹង​កក់​យ៉ាង​សកម្ម​នោះ​ សុទ្ធតែ​មាន​ឈ្មោះ​ជា​ភ្នាក់​ងារឃ្លាំមើល ​ការ​បោះឆ្នោត​​របស់​គណបក្ស​សមរង្ស៊ី។​ ពួកគាត់​ម្នាក់​ៗ​សុទ្ធ​តែ​បាន​បដិ​សេធ​ថា​​គ្មាន​ទំនាក់​ទំ​នង​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​បាន​និយាយ​ថា​ រឿង​នោះ​គឺជា​ល្បិច​របស់​លោក​ ខាយ​ ណារី​ ជាសមាជិក​​ក្រុម​ប្រឹក្សា​​សង្កាត់​មក​ពី​គណបក្ស​សម​រង្ស៊ី​ ដែល​បាន​ប្រាប់​ពួក​គេ​ថា ​គាត់​បាន​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​បញ្ជី​សមាជិក​គណបក្ស​សម​រង្ស៊ី​ដោយ​ពួក​គេ​មិន​បាន​ដឹង។ អ្នក​ស្រី​ វន្នី បាននិយាយ​ថា​ “ ​លោក​ ខាយ​ ណារី​ បាន​យក​ឈ្មោះ​របស់​ពួក​យើង​ទៅ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណបក្ស​សម​រង្ស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកយើងឡើយ”។ កាល​ពី​ថ្ងៃ​សុក្រ​គេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ណារី​ បាន​ទេ​។​ ប៉ុន្តែ​លោក ​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រ​សាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​ការជាប់ពាក់ព័ន្ធ​របស់​លោក​ ណារី​ នៅ​ក្នុង​បញ្ហា​នេះ​ទេ​។លោក​បាន​មាន​ប្រ​សាសន៍​ដោយ​មិន​បាន​ពន្យល់​ក្បោះ​ក្បាយថា​ “ ​នេះ​គឺ​ជា​រឿង​​​នៅមូលដ្ឋាន” ។ បន្ទាប់ពី​ធ្វើការ​ត​វ៉ា​នៅ​មុខ​សាលា​សង្កាត់​ជា​មួយ​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើននាក់​ទៀត​...

អង្គការ​សិទ្ធិមនុស្សៈ រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះអនុសាសន៍ដែល​បាន​លើក​ឡើង​

អង្គការ​សិទ្ធិមនុស្ស​មួយ​បាន​លើក​ឡើង​កាលពីម្សិល​មិញថារយៈពេល​ពីរឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សន្យា​ថា​ នឹងធានា​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិដោះ​ស្រាយ​ការ​​​​បណ្តេញចេញ​ទាំង​បង្ខំនិង​ដោះ​ស្រាយ​បញ្ហា​​​និទណ្ឌភាពដែលបញ្ហា​ទាំង​អស់​នេះ​ស្ថិត​ក្នុង​ចំណោម​អនុសាសន៍​ទាំង​៩១​ដែល​ត្រូវ​​​បាន​​​​លើក​ឡើង​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិនោះរដ្ឋាភិបាល​​មិន​​​បាន​ធ្វើ​ឲ្យ​​មាន​ការ​វិវឌ្ឍ​​​លើ​​​បញ្ហាណា​​​មួយនៅ​​ឡើយ​​​​​​​​​ទេ។ នៅ​ក្នុង​របាយ​ការណ៍សង្ខេប​តែ​សំខាន់​​​នេះអង្គ​ការ​លីកាដូបាន​បង្ហាញថា"បើមាន​ការវិវឌ្ឍណាមួយនោះគឺ​មាន​​ការ​អនុវត្ត​​តាម​អនុសា​សន៍​ដ៏មាន​សារៈសំខាន់​ទាំង​នេះ​បាន​តិចតួចណាស់”។ “បន្ទាប់​ពី​គ្មាន​ការ​អើពើ​ចំពោះ​ខ្លឹមសារ​​នៃ​អនុសាសន៍ភាគច្រើនអស់​រយៈពេល​ពីរ​​​ឆ្នាំនិងក្រោយពី​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់​ធ្ងរដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ពីរឆ្នាំនោះ​​​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​​​ការ​ពន្យល់​ដល់​គណៈប្រតិភូនិង​ក្រុម​ការ​ងារ​​​របស់​​ក្រុម​ត្រួតពិនិត្យ​តាម​ពេល​កំណត់​​​ជា​សាកល​ហៅ​កាត់​ថា UPR និង​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​របស់​ខ្លួន​ អំពី​មូលហេតុ​ទាំង​នេះ​”។ កាលពីចុង​ឆ្នាំ​២០០៩ប្រទេស​កម្ពុជា​បាន​​​អនុញ្ញាតឲ្យក្រុម​ការងារ​របស់​ប្រទេស​ជា​សមាជិក​​ក្រុម​ការងារត្រួត​ពិនិត្យ​​តាមពេល​កំណត់​ជា​សាកល​​នេះ​ធ្វើ​ការ​ត្រួតពិនិត្យ​​​ជា​​​លើក​ដំបូងលើប្រវត្តិ​សិទ្ធិ​មនុស្សរបស់​ខ្លួន។ លោកស៊ុនសួនអ្នកតំណាង​អចិ​ន្ត្រៃ​យ៍​​របស់​​​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​​​ជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវបាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​នោះ​ថា បីខែ​ក្រោយ​មករដ្ឋា​ភិ​បាល​​​​​បាន​យល់​ព្រម​ទទួល​យក​អនុ​សាសន៍​ទាំង​៩១​​​នោះនិង“បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ទ្វេដង”ដើម្បី​កែ​លម្អ​សិទ្ធិមនុស្ស។ របាយការ​ណ៍របស់​អង្គការ​លីកាដូ​សង្កត់​ធ្ងន់​ទៅលើ​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​អ្វី​ដែល​ត្រូវបាន​សន្យា​និង​អ្វី​ដែល​ត្រូវ​បាន​ធ្វើរួច។ របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា“ដោយ​មិន​បាន​​​អនុវត្ត​​ច្បាប់​ភូមិ​បាល​ឆ្នាំ​​​២០០១​ឲ្យ​បាន​ពេញលេញ​ និង​មិន​បញ្ឈប់​ការ​បណ្តេញចេញ​ជា​បណ្តោះ​អាសន្ន​ ​រហូត​ដល់​មានការធានា​នានា​ ដូចជាការ​ផ្តល់​សំណង​​​​ពេញលេញនិង​ការ​ទទួល​បាន​សេវា​មូល​​​ដ្ឋាននៅ​កន្លែង​តាំង​លំនៅថ្មី​នោះរដ្ឋាភិបាល​​​បែរ​​​ជា​​បាន​បង្កើន​​​សកម្មភាព​ ដែល​នាំឲ្យ​មាន​ជម្លោះ​ដីធ្លីកាន់តែ​ខ្លាំង​ឡើងៗទៅវិញ”។ “ដោយ​មិន​បាន​បិទមណ្ឌលដែល​គេ​ហៅ​​​ថាមណ្ឌល​​ស្តារ​នីតិ​សម្បទា​​របស់​​កម្ពុជា​ ហើយ​​​ជាទី​ដែល​​​ពលរដ្ឋ​ក្រីក្រ​​​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ ត្រូវ​បាន​នគរ​បាល​​​ចាប់​យក​ទៅបង្ខាំង​នោះ​​ ​​រដ្ឋា​ភិបាលបែរ​ជា​​បាន​បន្ត​បើក​មណ្ឌល​បែប​នេះទៀត​ បើទោះណាជា​មាន​ការ​រិះ​​​គន់​​​និងមាន​សេចក្តី​រាយ​ការ​ណ៍​អំពី​ការ​រំលោភ​បំពាន​កាន់តែ​ច្រើន​ក៏ដោយ”។ ដោយ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយចំនួន​ក្នុង​​ចំណោម​ការ​រំលោភ​បំពាន​សិទ្ធិ​​​មនុស្ស​ថ្មីៗដែល​រងការ​រិះគន់​យ៉ាង​ខ្លាំងរួម​ទាំង​​​​ការ​បាញ់​ក្រុម​អ្នកតវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ និង​ការ​កើន​ឡើង​នូវ​ការ​តវ៉ា​ដោយ​ហិង្សា​នោះរបាយ​ការណ៍នេះ​បាន​ជំរុញ​ឲ្យ​មាន​​​​ការ​ចាត់​វិធានការ​ជា​បន្ទាន់​។បញ្ហា​​​ចម្បង​​​​គឺត្រូវ​បញ្ឈប់​ការ​បណ្តេញ​ចេញ​​និង​បញ្ឈប់​ការ​ផ្តល់​សម្បទាន​ដី។ លោកម៉ក់សំអាតអនុ​ប្រធាន​គណៈ​​​កម្មា​​​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាល​បាន​មាន​ប្រសាសន៍ថាលោក​មិន​ទាន់​​បាន​ឃើញ​របាយ​​​​​​​ការណ៍នេះ​នៅ​ឡើយ​​ទេប៉ុន្តែ​បាន​ច្រាន​ចោល​​​​ចំណុច​សំខាន់​ៗ​មួយ​ចំនួន។លោក​បាន​មាន​ប្រសាសន៍ថា“រាល់​អនុ​សាសន៍ទាំងអស់​មិន​អាច​យក​មក​អនុ​វត្ត​និង​សម្រេច​ឲ្យបាន​នៅពេល​តែ​មួយ​បាន​ទេ។យើង​ត្រូវ​អនុវត្ត​វា​ម្តង​មួយ​ជំ​ហាន​ៗ”។ លោក​បាន​បន្ថែមថាក្រសួង​នីមួយ​ៗ​បាន​​ប្រឹង​ប្រែងធ្វើការ​​យ៉ាងខ្លាំង​ដើម្បី​ដោះ​ស្រាយ​​​​​រាល់​អនុសាសន៍ពាក់​ព័ន្ធទាំងអស់​៕ ​ប្រែសម្រួល​ដោយសោមសារុន    

ក្រុមហ៊ុន​សម្លៀក​បំពាក់​ជំរុញ​ឲ្យ​ចាត់​វិធានការលើ​ការ​បាញ់បោះ​

ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់​យីហោ​ល្បីៗ​មួយចំនួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​អន្តរ​ជាតិ​ធំៗ​ក្នុង​ពិភព​លោក ​រួមជាមួយ​នឹង​អង្គការ​ការពារ​ពល​ករ​​បរទេស បាន​​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើនការ​ប្រឹងប្រែង​ស៊ើប​អង្កេត​បន្ថែម​ទៀតលើការ​បាញ់​អ្នក​តវ៉ា​បី​នាក់​​​កាលពីខែ​មុន​ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង។ នៅក្នុង​លិខិត​មួយច្បាប់ផ្ញើជូនលោកចមប្រសិទ្ធរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាល​ពីថ្ងៃ​សុក្រ ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​យីហោ​ល្បីៗទាំងនោះ​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ “ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យបាន​ពេញលេញ​ និង​ប្រកបដោយ​តម្លាភាព...​ព្រមទាំង​ឲ្យជន​ល្មើសទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​កម្មករ​ទាំង​នេះឲ្យរងរបួស​នោះ”។ ដោយត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​អតិ​ថិ​ជនមួយចំនួន​ក្នុងចំណោមអតិថិជន​ធំៗ​នៃ​ឧស្សាហកម្មផលិតសម្លៀកបំពាក់​ក្នុង​ស្រុករួមាន​ក្រុមហ៊ុន H&M, ក្រុម​ហ៊ុន​American Eagle Outfitters និង​ក្រុមហ៊ុន Columbia នោះលិខិតនេះគឺជា​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ដែលមិនធ្លាប់​មាន​ពី​អ្នក​បញ្ជា​ទិញ​បរទេស​ទាំងចំពោះ​ការបាញ់​ប្រហារ​ដែល​​​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នេះនិង​ចំពោះ​​​ការស៊ើប​អង្កេត​លើ​ជនសង្ស័យដ៏​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។ ក្រុមហ៊ុនធំជាង​គេ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​លិខិត​នេះ គឺ​ក្រុម​ហ៊ុន​​ Puma ដែល​មាន​កម្មករ​របស់​ខ្លួន​បាន​រង​របួស​អំឡុង​ការ​បាញ់​កាល​ពី​ថ្ងៃទី​២០ខែ​កុម្ភៈដែរ។ លិខិត​នេះ​មាន​ខ្លឹមសារថា “យើង​សូម​សម្តែង​ការ​ព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​អំពើ​ហិង្សាដែល​បាន​ផ្ទុះឡើង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ...។ យើងមាន​ការ​បារម្ភ​ដោយ​សារ​ថាស្ថាន​ភាពចលាចល​បែប​នេះ​មាន​​ហិង្សា​កាន់​តែ​ខ្លាំងឡើងៗ”។ លិខិត​នេះ​បាន​បន្តទៀត​ថា“យើង​សង្ឃឹម​​ថា រដ្ឋាភិបាល​នឹង​បង្កើន​កិច្ច​ប្រឹង​ប្រែង​ទ្វេ​ដង​ថែមទៀត​ ដើម្បី​បង្ក​បរិយា​កាស​​ប្រកប​ដោយ​សុវត្ថិភាពនិង​ស្ថិរភាព​សម្រាប់​កម្មករ​ និង​ក្រុមហ៊ុននានា​នៅ​ក្នុង​ប្រទេសកម្ពុជា”។ លោកចមប្រសិទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្មនិង​លោកឧត្តម​សេនីយ៍ឯកខៀវ​ សុភ័គអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃមិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា “មាន​តែ​ក្រសួង​ពាណិជ្ជកម្មប៉ុណ្ណោះ​អាច​ពិភា​ក្សា​អំពី​បញ្ហានេះ ប៉ុន្តែ​ជា​គោល​ការណ៍​ រដ្ឋាភិបាល​តែង​តែ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ និង​ខ្វល់​ខ្វាយ​អំពី​បញ្ហានេះ”។ លោក​បាន​មាន​ប្រសាសន៍ថា“ដោយ​សា​រ​មាន​ការ​ខ្វល់​ខ្វាយ​នេះហើយ​បាន​ជា​មាន​ការ​ដក​អភិបាល​ក្រុង​​បាវិត​​​ចេញ​ពី​តំណែង។ លោក​បាន​បន្ថែមថា “វាអាស្រ័យលើ​តុលាការ​។យើង​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។យើង​យកចិត្តទុកដាក់​ចំពោះការ​ព្រួយបារម្ភ​របស់​អ្នក​បញ្ជាទិញ ហើយ​យើង​មាន​ផល​ប្រយោជន៍រួម”។ លោកស្រី ជីល ថាក់ឃើ ទី​ប្រឹក្សា​បច្ចេក​ទេស​ជាន់​ខ្ពស់​នៅ​កម្មវិធី​​រោងចក្រ​កាន់​តែ​ប្រសើរនៅ​កម្ពុជា​នៃ​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍ថាលិខិត​រួមគ្នា​របស់​អ្នក​បញ្ជា​ទិញនេះ​ឆ្លុះបញ្ចាំងពី គំនិត​រួប​រួម​គ្នារបស់​អ្នក​បញ្ជាទិញ​អន្តរជាតិ​ដទៃទៀត។ លោកស្រី​ ថាក់ឃើបាន​មាន​ប្រសា​សន៍​ថា“ខ្ញុំគិត​ថាក្រុមហ៊ុន​យីហោ​ល្បីៗ​ទាំង​នេះ​ព្រួយ​បារម្ភ​ដោយសារថា ជាង​បីសប្តាហ៍​កន្លងទៅ​ហើយ នៅ​តែមិន​ទាន់​មាន​ការ​ចាប់​ខ្លួនជន​ល្មើសនៅ​ឡើយ”។ លោក​ស្រី​បាន​បន្ថែមថា គេបាន​ប្រាប់​លោកស្រី​ច្រើន​ណាស់​អំឡុង​ការ​សន្ទនា​ជាមួយ​​អ្នក​តំណាង​ក្រុមហ៊ុន​សម្លៀក​បំពាក់​ដែល​មាន​ប្រភព​មក​ពី​រោង​ចក្រ​នៅ​កម្ពុជា។​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើការ​ស៊ើប​អង្កេត​​យឺតយ៉ាវរបស់​រដ្ឋាភិបាល​អាច​ប៉ះ​ពាល់​ដល់​ឧស្សាហកម្មសម្លៀក​បំពាក់​ទាំង​មូល​ឬយ៉ាងណានោះ លោកស្រី​ ថាក់​ឃើ ​បាន​មាន​ប្រសាសន៍ថា “ក្រុមហ៊ុន​យីហោ​ ល្បីៗទាំងនេះធ្វើការ​សម្រេចចិត្ត​ថា​ តើ​ត្រូវ​​បញ្ជាទិញពីទីណានោះ​​ផ្អែកតាម​កត្តាជា​ច្រើន។តម្លៃគឺជាការ​សំខាន់​...ប៉ុន្តែ​សុវត្ថិភាព​និង​សន្តិសុខ​ក៏សំខាន់​ដែរ។វាជា​កត្តា​មួយ​ក្នុង​ចំណោមកត្តាជាច្រើន។ប៉ុន្តែ​ដោយ​​មាន​ការ​ដួល​សន្លប់​កម្មការិនី​ជាច្រើននោះនេះគឺ​ជា​កត្តាមួយ​​ទៀតហើយ​យើង​ពិត​ជា​មិន​ត្រូវ​ការ​កត្តា​មួយ​ទៀត​​ទេ ៕ ប្រែសម្រួល​ដោយ សោមសារុនលោកស្រី​បាន​ផ្តល់​យោបល់​ថា"សូម​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​សម្រាប់​ការ​សាកសួរ"​និងការ​ស៊ើប​អង្កេត។ក្រុមមន្ត្រី​បាន​និយាយ​ថាកាល​ពីថ្ងៃ​​ព្រហស្បតិ៍លោកឈូកបណ្ឌិតត្រូវ​បាន​ដកចេញពី​តំណែង​ជា​អភិបាល​ក្រុង​បាវិត​ ដើម្បី​ឲ្យ​សាលាដំបូងខេត្ត​ស្វាយរៀងអាចសាកសួរ​គាត់​ជុំវិញការ​ជាប់​ពាក់​ព័ន្ធរបស់​គាត់​ក្នុងការ​បាញ់​កម្មការិនីទាំងបីនាក់នេះ​ឲ្យ​រង​របួសកាលពីថ្ងៃ​ទី​២០ខែ​កុម្ភៈ​អំឡុង​ការ​ធ្វើកូដកម្មនៅ​តំបន់​សេដ្ឋកិច្ចពិសេស​ម៉ាន់​ហាតតាន់៕   ប្រែសម្រួល​ដោយសោមសារុន  

ប្រាំមួយ​​​ខែហើយ​​​ មិន​​​ទាន់មាន​​​ចម្លើយ​​​តប​​​ចំពោះលិខិត​​​អ្នក​​​ជំនាញ​​​អន្តរជាតិ​​​ ស្តីពីសេសាន

អ្នកជំនាញ​ផ្នែកជ​ល​ផល​រាប​់​សិប​នា​ក​់​​មក​​​ពី​​​​ទូទាំង​ពិ​ភព​លោកបា​ន​​ផ្ញើ​លិខិ​​ត​មួយ​​ច្បាប់​ សម្តែងអំ​ពី​​កង្វល់​របស់ខ្លួន​ជូននា​យក​រដ្ឋ​មន្ត្រីកម្ពុជានិង​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ ដោ​យព្រ​មា​ន​​​​​ថា ​ប្រ​សិន​បើ​សំណ​ង់​ទំនប់វារីអគ្គិសនីទន្លេ​សេសាន​ក្រោ​ម​២​ ដំ​ណើ​ការ​​ដូចដែលបា​ន​គ្រោង​​​​ទុក​​នោះវា​​នឹ​ងបង្ក​ប៉ះ​ពាល់​ជាអ​​វ​ិជ​្ជមា​ន​ដល់​ម​ន​ុ​ស្ស​រា​ប់មុឺន​នា​ក​់​​ និង​​បង្ក​ឲ្យ​មា​ន​អ​ស្ថ​ិ​រភា​ព​​ក្នុង​ប្រ​ទេស​កម្ពុជានិងអាចប៉ះពាល់​​​ដល​​​់​គោល​ដៅ​​កា​រ​​អភិវឌ្ឍសហស្សវត្សរ៍​​​ទៀតផង។ លិខិតនោះដែលបា​ន​​ផ្ញើ​នៅក្នុង​ខែ​កញ្ញានិង​ទទួ​ល​បា​​នកា​ល​ពី​​ម្សិល​មិញបាន​លើក​ឡើ​ង​ពី​​ផ​ល​ប៉ះ​ពា​ល​់របស់​ទំ​នប​់​នេះ​ រា​ប​់​ទាំ​ង​ផ​ល ​ប៉​ះពា​ល​់​ទៅ​លើ​កា​រ​ប​ម្លាស់​ទី​រប​ស់​ត្រី ​និង​​សុ​វត្ថិភា​ព​ស្បៀង​អា​ហា​រ​។ក៏ប៉ុន្តែ​រយៈ​ពេល​ប្រាំ​មួយ​ខែ​បន្ទា​​ប​់​នោ​ះវា​​ទំ​ន​​ង​ជា​ធ្វើ​ឲ្យ​មា​ន​ការ​ប៉ះពា​ល​់​តិ​ច​តួចហើយមន្ត្រី​​ទី​ស្តី​កា​រ​គណៈ​​រដ្ឋ​មន្ត្រីនិងមន្ត្រី​​ខុ​ទ្ទកា​ល័យរប​ស់​លោក​នា​យក​រដ្ឋ​ម​ន្ត្រីហ៊ុនសែននិយា​យ​​ថា​ ​ពួ​ក​គេ​មិន​ដឹង​​អំ​ពី​លិខិត​នោះទេ​។ អ្ន​ក​វិទ្យា​សាស្រ្ត​ចំនួន​២នា​ក​់​​​​​ បា​ន​​សរ​សេ​រ​ក្នុង​លិខិត​នោះ​ថា​ ​ “ ​យើង​សរសេរនេះ ​ដើម្បីសម្តែងកា​​រ​ព្រួ​យ​បា​​រម្ភ​រប​ស់​​យើង​ថាប្រ​សិ​នបើទ​ំ​នប​់​សេសាន​២​​នេះត្រូវ​បា​ន​​សម្រេច​យល់​​​​ព្រម​ ​ដូ​ច​ដែល​បា​ន​គ្រោ​ងឡើ​​ង​នាពេល​​​ថ្មីៗនេះ​ ជា​អកុ​សលនឹង​បង្ក​ឲ្យមា​ន​ភាព​ក្រីក្រនិង​កង្វះ​អា​ហា​រ​នៅ​ក្នុងតំ​បន​់​ដ៏​ធំ​មួយ​ក្នុ​ង ​​ប្រ​ទេ​ស​កម្ពុជា​​ ដូច្នេះ​កា​រ​​ជំទា​ស់​នឹង​ផែ​​ន​កា​រ​​អ​ភិ​វឌ្ឍន៍​រប​ស់​​រដ្ឋា​ភិ​បា​ល​កម្ពុជាសម្រាប​់​ជាតិ​ រាប​់​ទាំ​ង​​កា​រ​​ប្រឹ​ង​ប្រែង​របស់​ខ្លួន ​​ដើម្ប​ី​​ឈាន​​​ទៅសម្រេចគោល​ដៅ​ការអភិ​វឌ្ឍ​សហ​ស្ស​វត្សរ៍​​​​សហ​ប្រ​ជា​ជាតិ​”។ អ្នក​​​វិទ្យាសាស្ត្រ​​​បាន​​​បន្ថែម​​​ថា“យើង​​គិ​ត​ថា​ ​ កា​រ​​បញ្ជាក់​ច្បាស​​​់​អ​ំ​ព​ី​​​ស្ថានភាពទាំ​ង​នេះ ​គឺ​សំ​ខាន​់​ណាស់​”។ ក្រុ​​ម​នេះ​បា៉ន់​​ប្រមាណ​នៅ​ក្នុង​លិខិត​ថាប្រ​ជា​ព​ល​រដ្ឋ​យ៉ាង​តិច​៧៨.០០០នាក​់​​នៅ​ខា​ង​លើ​ទំ​នប់​នេះនឹង​មិន​អា​​ច​​នេសាទ​ត្រ​ី​បា​នដោ​យ​សា​រកា​​រ​បម្លាស់​ទី​របស់​ត្រី​ ចំណែ​ក​ឯ​​មនុស្ស​រា​ប់​មឺុន​នា​ក​់​​នៅ​​ខ្សែ​ទឹក​ខា​​ង​ក្រោ​ម​...

ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​​២ នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​​​បង្កឲ្យ​មាន​មហន្តរាយធ្ងន់ធ្ងរ

យោង​តា​មកា​រ​ស្រាវ​ជ្រាវ​ថ្មី​ ដែ​ល​អ​ំ​ពាវ​​នា​វ​​ឲ្យ​មា​ន​កា​រ​ពិចារណា​ឡើ​ង​​វិញ​​នូវ​ផែន​កា​រ​​សង់​ទំនប់​មួយ​ចំ​នួន​ បា​ន​ឲ្យដឹង​ថា​ ផែន​កា​រ​សង់ទំនប​់​វារី​អគ្គិសនី​​នៅ​​តាមដៃ​​ទន្លេ​មេគង្គ ជា​ព​ិ​សេស​ទំ​នប់​សេសានក្រោម​​២ (Lower Sesan 2) នឹង​មា​ន​ផល​ប៉ះពាល់​​ “ដ៏​មហន្ត​រា​យ​”ដល់​ធនធាន​ត្រី ​នៅ​ទូទាំង​ប្រ​ទេស។ ដោ​យ​ចងក្រងជាឯកសារដោយ​អ្នក​ស្រាវ​​ជ្រា​វ​អន្តរជា​តិ​​មួ​យ​ក្រុម និងមាន​ការ​ចូលរួម​ពី​​អ្ន​ក​វិ​ទ្យា​សាស្រ្តម្នាក់​ មកពីរដ្ឋបា​ល​​ជល​​ផល​ កា​រ​​សិក្សា ​ដែល​ផ្សព្វផ្សាយ​ កា​ល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុ​ង​ន​ីតិវិធី នៃ​​កា​រ​​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្ត​ជាតិបានផ្តល់​នូវ​ភស្តុតា​ង​ដ៏រឹង​មាំ​​បំផុត​ អំ​ពី​​ហា​និ​ភ័យបង្កឡើងដោយ​ទ​ំ​នប់​សេសាន​២។​ កា​រ​​សិក្សា​​នេះ​បន្ថែម​ទៅនឹង​​បរិ​មា​ណនៃកា​រ​​សិក្សា​​​ដែ​ល​​កាន់​តែ​កើន​ឡើ​​ង​​ថា​ ​ទំនប់​នេះ​នឹងមា​ន​កា​រ​​​ប​ំ​ផ្លាញព្រៃឈើ ព្រម​ទាំ​ង​មា​ន​​ផលប៉ះ​ពាល់​រហូតដល់ជលផល​ជីវចម្រុះ និង​ជី​វភាព​រស់នៅ​របស់​ប្រ​ជា​​ពល​រដ្ឋ​រាប់មុឺននាក់។ ខណៈដែ​ល​​មា​ន​កា​រ​​យក​ចិត្តទុក​ដា​ក​់​កាន់​តែខ្លាំងឡើង ក្នុង​ប៉​ុន្មាន​ខែ​ថ្មីៗនេះចំពោះវិបត្តិ​ទំ​នប់​សាយ៉ាបូរីនៅ​ក្នុង​ប្រ​ទេស​ឡាវ ផែន​កា​រ​សង់​ទំនប់​ទីមួយ ​សម្រាប់​ខ្សែ​ទឹក​មេ របស់​ទន្លេ​មេគង្គ​​ ត្រូវបានក្រុម​អ្នក​បរិស្ថាន​ និង​ជំ​នាញ​ការ​ជល​ផល​ បាន​វែក​ញែក​ជា​យូ​រមក​ហើយ​ថា ទំនប់​តូចៗ​កាត់​ដៃទន្លេ​សេសាន​នេះ​​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរជាង​នេះ​។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះទំនង​​ជា​គាំ​ទ្រ​ចំពោះ​ការលើកឡើងនេះ។ ដោយ​បង្ហាញ​តួ​លេខ នៃការ​បម្លាស់​ទី​ របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបាន​មកពីថាមពល​ នៅតាមទីតាំង ដែល​​នឹង​សាង​សង់ ក្រុម​នេះ​បាន​សន្និដ្ឋាន​ថាទំនប់​ជា​ច្រើន​នឹង​ផលិត​ថាម​ពលបានតិចជា​ងផល​ប៉ះ​ពាល់​ផ្នែកបរិស្ថាន។ ការ​សិក្សា​នេះកត់​សម្គាល់​ថា“​យើង​​យល់​ឃើញ​ថា ការ​សាង​សង់ទំនប់​កាត់​ដៃ​ទន្លេ​សេសាន​ទាំង​អស់​៧៨​កន្លែង ដោយ​មិន​រាប់​បញ្ចូល​ទំនប់​តាមខ្សែទឹក​មេ ដែលនឹង​ផលិត​ថាម​ពល​បាន​តិច ​តែអាច​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ខ្លាំង​ជាង​​ទំនប់​ខ្សែ​តាម​ទឹក​​មេ​ខាង​លើ​ចំនួន​៦​កន្លែង នៅ​តាម​ទន្លេ​មេគង្គ​ក្រោម”។ ក្នុង​ចំណោម​ទំនប់​កាត់​ទន្លេ​សេសាន​ទាំង​អស់ ដែលស្ថិត​ក្នុង​​ផែន​ការ​នៅ​ឡើយនោះផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត គឺ​ទំនប់​សេសាន​​២​របស់​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ប៉ាន់​ប្រមាណ​ថានឹង​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​៩,៣ភាគ​រយ នៃទិន្នផល​ត្រី​តាមដងទន្លេ​មេគង្គទាំងមូល។ លទ្ធផល​នេះ​ឲ្យ​ដឹង​ថាទំនប់​​ទី​២ និង​ទី៣ នៅ​ក្នុង​ប្រទេស​ឡាវ នឹង​បង្ក​​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាច​បង្កឲ្យទិន្នផលត្រីធ្លាក់​ចុះ​ពី២,៣មកនៅត្រឹម០,៩​ ភាគ​រយ​។ លោក​ ហ្គុយ​ ហ្ស៊ីវ (Guy Ziv) អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​បរិស្ថាន​ នៅ​សាកល​វិទ្យា​ល័យ​ស្តេន​ហ្វត(Standford) បាន​សរ​សេរ​ក្នុង​​អីុម៉េល​មួយ​ថា“ការ​វិ​ភាគ​លើក​ឡើង​ថា ការ​ប្រៀបធៀប​រវាង​ថាម​ពល ​និង​ជីវម៉ាស់ (ការ​រស់​នៅ​ផ្តុំ​គ្នា​)ការប្រៀបធៀបរវាងថាម​ពលនិងជីវ​ចម្រុះ​ បានឲ្យដឹងថាទំនប់​ទន្លេ​សេសាន​២​ បង្កផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំផុត​។ យើង​ទទូចនឹង​តម្រូវ​​​ការផ្នែកថាម​ពល​កើន​ដល់​ទៅ​​  គឺត្រូវសង់​ទំនប់​ផ្សេង​ទៀត​ ជំនួស​ថែមពីលើ​ទំនប់​សេសាន​២"។ ពេល​នេះ​ប្រទេស​កម្ពុជា កំពុងប្រើ​ប្រាស់​ថាម​ពល​ ប្រហែល​៥៨០​មេហ្គាវ៉ាត់ក្នុង​មួយ​ឆ្នាំ​ ចំណែកឯធនាគារ​អភិវឌ្ឍន៍​អាស៊ី ប៉ាន់​ប្រមាណ​ថា តម្រូវ​ការ​នឹង​កើន​ឡើង​ជាង​បួន​ដង​ ស្មើនឹង២.៤០០មេ​ហ្គាវ៉ាត់គិតត្រឹម​ឆ្នាំ​២០២០។ លោកអាឡាន​ ប្រ៊ូកស៍ (Alan Brooks)​ នាយក​​មជ្ឈ​មណ្ឌល​មច្ឆ​ជាតិពិភពលោក​ ដែលជាអ្នកចង​ក្រង​របាយ​ការណ៍​​ថ្លែង​ថា ការ​សិក្សា​នេះ​អាច​​មាន​ឥទ្ធិពល​លើ​អ្នក​បង្កើត​គោល​ការណ៍។ លោក​បាន​សរ​សេរ​តាម​រយៈ​អីុម៉េល​ថា“ការ​ស្រាវ​ជ្រាវ​បង្ហាញ​ច្បាស់​​នូវ​សារៈ​សំខាន់​នៃ​ការ​ជ្រើស​រើស​ទី​តាំងឲ្យបា​នត្រឹមត្រូវសម្រាប់សាងសង់ទំនប់​វារី​អគ្គិសនី​ ដោយ​ពិចារណា​ អំពី​តុល្យភាព​របស់​វា​រវាងជីវ​ចម្រុះនិង​សុវត្ថិ​ភាព​ចំណី​អាហារ​ ជា​ពិសេសអំពីជី​វភាព​រស់​នៅ​របស់ប្រជាជន ដែល​ពឹងផ្អែក​ទាំងស្រុងលើ​ការ​នេសាទត្រី”។ កាល​ពី​ម្សិល​មិញនៅ​ក្នុង​តំបន់​ក្បែរ​ទំនប់​...