Sunday, September 15, 2019
Home Authors Posts by Aisha Down

Aisha Down

22 POSTS 0 COMMENTS

មន្ត្រី​រឹបអូស​សត្វ​អម្បូរ​ស្វា​និង​សាច់​សត្វ​ព្រៃ​ពី​ទីផ្សារ​ក្រុង​ស្ទឹងត្រែង

មន្ត្រីរាជអាវុធហត្ថនិងមន្ត្រីព្រៃឈើសហការជាមួយអង្គការសម្ពន្ធភាពសត្វព្រៃបានរឹបអូសយកសាច់សត្វព្រៃជាង១០០គីឡូក្រាម មានទាំងសត្វត្រកួត រញី និងអណ្តើកព្រិចរស់ផង ដែលត្រូវបានគេដាក់លក់ជាចំហនៅទីផ្សារក្រុងស្ទឹងត្រែងកាលពីថ្ងៃពុធ។ លោក ថេង គុណឆាយ សមាជិកនៃក្រុមឆ្លើយតបនិងសង្គ្រោះរហ័សរបស់អង្គការសម្ពន្ធភាពសត្វព្រៃ បាននិយាយថា "យើងបានចែកកម្លាំងរបស់យើងដើម្បីដើរពេញផ្សារ។ នៅពេលយើងទៅជិត នារីៗដែលទិញសាច់និងអ្នកលក់ស្គាល់មុខរបស់យើងហើយបានរត់"។ លោកបាននិយាយបន្ថែមថា តូបបីកន្លែងកំពុងលក់ក្នុងផ្សារនេះ តូបទាំងនោះហើយដែលក្រុមរបស់យើងបានប្រមូលសាច់ជ្រូកព្រៃនិងសាច់ឈ្លុស និងសត្វរស់ដែរ។ សំដៅដល់សត្វរាត្រីចរតូចៗ លោក គុណឆាយ បាននិយាយថា "រញី គេប្រើវាធ្វើថ្នាំសម្រាប់ព្យាបាលឆ្អឹងបាក់ សម្រាប់ជួយបុរស ឬស្ត្រីបន្ទាប់ពីពួកគេឆ្លងទន្លេ"។ ជំពូកសត្វទាំងនេះត្រូវចាត់ថ្នាក់ថាជា "សត្វងាយរងគ្រោះ" ដោយសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ។ លោក...

ស្ត្រី​កម្ពុជា​​​​ស៊ីឈ្នួល​​ពពោះ​​​​​​ជំនួស​ក​្នុង​​​​​​តម្លៃ​​​​​​​​ខ​្ទង់​​​ម៉ឺន​​​ដុល្លារ ​ហើយ​ប្រគល់​​កូន​​ឱ្យ​គេ​ក្រោយ​សម្រាល​​​

អ្នកស្រី លី រស្មី បានចាកចេញពីផ្ទះរបស់ខ្លួនកាលពីខែមករា ឆ្ពោះមកមន្ទីរពេទ្យមួយស្ថិតនៅជាយរាជធានីភ្នំពេញ។ ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបានស្នាក់នៅទីនោះប៉ុន្មានយប់ ក្នុងកន្លែងមួយដែលល្អជាង និងស្អាតជាងមន្ទីរពេទ្យដែលគាត់ធ្លាប់សម្រាកកាលពីមុន។ នៅពេលអ្នកស្រី លី រស្មី ដែលសុំមិនបញ្ចេញឈ្មោះពិតរបស់ខ្លួនដោយសារវាជារឿងផ្ទាល់ខ្លួនវិលត្រឡប់ទៅជួបជុំប្ដី និងកូនបីនាក់របស់គាត់នៅខេត្តព្រៃវែងវិញ គាត់មានទម្ងន់ពពោះកូនរបស់មនុស្សពីរនាក់ដែលគាត់មិនធ្លាប់បានជួប និងទំនងជាគ្មានឱកាសជួបជារៀងរហូត។ អំឡុងបទសម្ភាសន៍នៅហាងអាហារសម្រន់ KFC មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកាលពីចុងខែកញ្ញា ឆ្នាំមុន អ្នកស្រី លី រស្មី និយាយថា ឆ្នាំមុនមិនអំណោយផលទេសម្រាប់ដំណាំស្រូវ។ ជាការពិត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនអំណោយផលឡើយសម្រាប់ប្រជាកសិករនៅក្នុងខេត្តភាគខាងត្បូងមួយនេះ។ អ្នកស្រីនិយាយថា "សព្វថ្ងៃស្រូវមិនសូវល្អទេ ទឹករីងស្ងួតអស់ហើយ យើងគ្មានស្រូវលក់ទៀតទេ គ្រួសារខ្ញុំ។ យើងធ្វើបានត្រឹមតែមួយស៊ីទេ។ ខ្ញុំលក់ជ្រូកពីរបីក្បាល មេជ្រូក និងកូនជ្រូក។ ពេលមានទឹក ទឹកបែរជាជន់លិចដីស្រែ ហើយបំផ្លាញដំណាំស្រូវ"។ អ្នកស្រីមានកូនផ្ទាល់ខ្លួនចំនួនបីនាក់ ហើយកូនច្បងបង្អស់អាយុ១២ឆ្នាំ។  អ្នកស្រីគ្មានគម្រោងយកកូនទៀតទេ ប៉ុន្តែនៅពេលសាច់ញាតិម្នាក់របស់គាត់ចាប់ផ្ដើមធ្វើការឲ្យ New Genetics Global...

ត្រូវយក​ចិត្ត​ទុក​ដាក់​លើព្រៃឈើ ខណៈ​​​កម្ពុជា​​​​​​​​អនុម័ត​​​កិច្ច​ព្រមព្រៀង​​​អាកាសធាតុ​

កាលពីព្រឹកម្សិលមិញ រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់មួយជាឯកច្ឆន្ទ ដោយផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ  ហើយរង់ចាំឲ្យព្រឹទ្ធសភាប្រថាប់ត្រាអនុម័ត និងព្រះមហាក្សត្រឡាយព្រះហស្តលើសេចក្ដីព្រាងច្បាប់នេះ មុនពេលកម្ពុជា ចូលរួមជាមួយ១១២ប្រទេសផ្សេងទៀតនៅក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ។ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៤០រូបបានឆ្លៀតឱកាសអំឡុងពេលពិភាក្សាដេញដោលស្ដីពីការប្រែប្រួលអាកាសធាតុដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលត្រៀមថវិកាសម្រាប់សកម្មភាពពាក់ព័ន្ធព្រៃឈើ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា "យើងបោះឆ្នោតគាំទ្រច្បាប់នេះដោយសារតែយើងយល់ថា វាមានសារៈសំខាន់ក្នុងការការពារព្រៃឈើរបស់យើង"។ ក្នុងចំណោមវិធានការដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងជំរុញ គឺការបិទព្រំដែនវៀតណាមទាំងស្រុងមិនឲ្យមានការនាំចេញឈើ ដើម្បីទប់ស្កាត់ការជួញដូរឈើខុសច្បាប់ ជាចំណាត់ការមួយដែលរដ្ឋាភិបាលបានសន្យាធ្វើ ប៉ុន្តែរហូតមកទល់ពេលនេះមិនបានអនុវត្តឲ្យមានប្រសិទ្ធភាពឡើយ។ គណបក្សប្រឆាំងក៏ចង់ឱ្យរដ្ឋផ្តល់មូលនិធិជួយដល់ការល្បាតក្នុងសហគមន៍ព្រៃឡង់ ជាព្រៃទំនាបសេសសល់ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងបណ្ដាអង្គការបរិស្ថានដែលធ្វើការងារការពារព្រៃឈើផងដែរ។ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា "ទាំងរដ្ឋាភិបាលទាំងសង្គមស៊ីវិលគួរតែធ្វើការជាមួយគ្នាជាធ្លង់មួយដើម្បីការពារព្រៃឈើ។ ពេលនោះយើងនឹងអាចទប់ស្កាត់បញ្ហានេះបាន"។ កាលពីដើមឆ្នាំនេះ កាសែត The Washington...

ពលរដ្ឋខ្មែរ​ពីរ​រូប​​​​ប្រជែង​គ្នា​​ដណ្ដើម​អាសនៈ​សភា​​សហរដ្ឋអាមេរិក​

រយៈពេលពីរឆ្នាំបន្ទាប់ពីបេក្ខជនមានឈាមជ័រជាខ្មែរទី១ បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក រួចមក អាសនៈនេះ (តំណាងរាស្ត្រប្រចាំស្រុកទី១៨នៃរដ្ឋម៉ាសាជូសេត) ត្រូវបានដាក់ឲ្យប្រជែងដណ្តើមយក ជាថ្មីម្ដងទៀត។ លើកនេះ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត លោក ម៉ម រ៉ាឌី តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ  និងលោក ខៃ ខេមរា គូប្រជែងមកពីគណបក្សសាធារណរដ្ឋដែលសុទ្ធតែស្ថិតក្នុងអាណត្តិដូចគ្នា សុទ្ធតែមានដើមកំណើតជាខ្មែរ ហើយពួកលោកទាំងពីរគឺជាជនភៀសខ្លួននៃរបបខ្មែរក្រហម។ ចាប់តាំងពីការបោះឆ្នោតល្បងរបស់បក្សត្រូវបានរៀបចំឡើងកាលពីខែកញ្ញាមក បេក្ខ ជនទាំងពីរបានធ្វើយុទ្ធនាការប្រឆាំងគ្នាក្នុងទីក្រុងឡូវែល (Lowell) នៅ East Coast រដ្ឋម៉ាសាជូសេត ចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងបូស្តុន និងជាកន្លែងដែលមានពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិក...

ក្រសួង​ប្រៃសណីយ៍​សន្យា​ដាក់​ទោសទណ្ឌ​លើ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លក់​សីុមកាត​មិន​ចុះ​បញ្ជី​

រដ្ឋាភិបាលបានសន្យាដាក់ទោសទណ្ឌដល់ក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមិនចុះបញ្ជីអត្តសញ្ញាណប័ណ្ណអ្នកប្រើប្រាស់របស់ខ្លួន ឬមិនបានបិទលេខអនាមិកនៅត្រឹមពាក់កណ្ដាលខែនេះ ដោយគំរាមធ្វើការផាកពិន័យ ឬព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនណាដែលមិនអនុវត្តតាម។ លោក អុឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា "ចាប់ពីពាក់កណ្ដាលខែវិច្ឆិកាទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបង្កើតក្រុមការងារមួយដែលរួមមានមន្ត្រីក្រសួង និងនគរបាលជាតិ ដើម្បីចុះទៅដល់ក្រុមហ៊ុនទាំងអស់ ហើយពិនិត្យមើលថាតើក្រុមហ៊ុនទាំងនោះបានអនុវត្តតាមសេចក្ដីប្រកាសរបស់យើងឬមិនអនុវត្ត"។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីការជំរុញកាលពីពេលថ្មីៗឱ្យមានចុះបញ្ជីស៊ីមកាតដោយក្រសួងដែលបានចេញសេចក្ដីប្រកាសកាលពីដើមខែតុលា តម្រូវឱ្យក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៦ក្នុងប្រទេសកម្ពុជាធានាថា រាល់ស៊ីមកាត់របស់ខ្លួនទាំងអស់ត្រូវបានចុះបញ្ជីដោយមានឈ្មោះ និងអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់ម្នាក់ៗ។ លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិទទួលផែនសន្តិសុខផ្ទៃក្នុងបានមានប្រសាសន៍ថា "ជាទូទៅការគំរាម និងការឆបោកធ្វើឡើងតាមរយៈទូរស័ព្ទ ដោយសារតែស៊ីមកាតមិនបានចុះបញ្ជីនេះឯង"។ លោកបន្ថែមថា នគរបាលនឹងជួយស៊ើបអង្កេតរកក្រុមហ៊ុនចល័តទាំងនោះ និងពង្រឹងបទប្បញ្ញត្តិថ្មី។ បើទោះជាឱសានវាទចុះបញ្ជីបញ្ចប់កាលពីម្សិលមិញក៏ដោយ ក៏នៅតែមិនទាន់ច្បាស់ថាតើការគំរាមចុងក្រោយបំផុតរបស់ក្រសួងថា នឹងបង្កើត...

ពាណិជ្ជកម្ម​ព្រុយ​​​​ត្រី​​​ឆ្លាម​​​​​​​​នៅ​តែ​កើត​មាន​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ទោះជា​​​មានបម្រាម

ត្រីងៀតដែលធំក្លិនឆួលខ្លាំងទាំងគំនរៗមានដាក់លក់នៅតាមតូបតូចៗលើជាន់ផ្ទាល់ដីនៃផ្សារអូរឫស្សីក្នុងរាជធានីភ្នំពេញ ខណៈត្រីដែលទើបមកដល់ថ្មីដាក់ក្នុងចានដែក។ អ្វីដែលគេដាក់ក្នុងថង់ព្យួររណេងរណោងពីលើតូបមួយចំនួន គឺព្រុយត្រីឆ្លាមស្ងួតដែលស្វិតដូចស្បែកប្រវែងកន្លះម៉ែត្រសម្រាប់យកទៅចម្អិនធ្វើស៊ុបដែលមានតម្លៃខ្ពស់ដោយសារតែរសជាតិរបស់វា។ ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។ នៅឯកិច្ចប្រជុំចុងក្រោយបំផុតនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជហៅកាត់ថា CITES ក្នុងទីក្រុងចូហាណេស្បឺក (Johannesburg) កាលពីសប្ដាហ៍មុន ការរឹតបន្តឹងពាណិជ្ជកម្មត្រូវបានអនុម័តលើត្រីឆ្លាមចំនួនបួនប្រភេទបន្ថែមទៀតដែលជាញឹកញាប់ព្រុយរបស់វាត្រូវគេធ្វើពាណិជ្ជកម្មដូចជា អម្បូរត្រីឆ្លាម Silky Shark ចំនួនបីប្រភេទ និងត្រីឆ្លាម Thresher Shark។ ត្រីឆ្លាមប្រាំបីប្រភេទទៀតត្រូវបានរឹតបន្តឹងកាលពីមុនរួចហើយ។ ការរឹតបន្តឹងរបស់ CITES ធ្វើឡើងស្របពេលចំនួនត្រីឆ្លាមទូទាំងពិភពលោកកាន់តែខិតជិតទៅរកការផុតពូជ។ របាយការណ៍មួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ PEW ResearchCenter មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបញ្ចេញកាលពីដើមឆ្នាំនេះបញ្ជាក់ថា ក្នុងមួយឆ្នាំៗត្រីឆ្លាមដែលត្រូវបានសម្លាប់មានចំនួន១០០លានក្បាល ហើយចំនួនត្រីឆ្លាម Silky Shark និង Thresher Shark...

សហព័ន្ធស្រូវអង្ករ​លើក​កម្ពស់​មោទនភាព​ជាតិដោយ​អនុវត្តច្បាប់​កាន់តែ​ខ្លាំង​​ជាងមុន

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់មោទនភាពជាតិ និងពង្រឹងវិស័យស្រូវអង្ករដែលកំពុងជួបវិបត្តិនោះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្កើតតែមមួយដែលមានរូបសញ្ញារបស់សហព័ន្ធដើម្បីកំណត់អត្តសញ្ញាណស្រូវដែលដាំដុះនិងកិននៅកម្ពុជា។ ប្រសិនបើវិធានការនេះមិនដំណើរការទេ ពួកគេក៏ត្រៀមប្រើវិធានការក្តៅផងដែរ គឺការអនុវត្តឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនូវច្បាប់ដែលដាក់ទោសទណ្ឌលើអ្នកលក់អង្ករនាំចូលដែលក្លែងបន្លំថា ១០០ភាគរយដាំដុះនៅកម្ពុជា។ យោងតាមលោក រ៉ដ បាសេត (Rod Bassett) ទីប្រឹក្សាស្រូវអង្ករកម្ពុជាបានឲ្យដឹងថាយុទ្ធនាការផ្សព្វផ្សាយដែលមានរៀបរាប់ពីអង្ករកម្ពុជា ចុងភៅដ៏ល្បី និងតែមថ្មីគ្រោងនឹងថតនៅព្រឹកនេះ ហើយស្ព័តផ្សព្វផ្សាយេនះគ្រោងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងគេហទំព័របណ្តាញទំនាក់ទំនងសង្គមនៅចុងសប្តាហ៍នេះ ។ លោក មូល សារិទ្ធ អគ្គលេខាធិការស្រូវអង្ករកម្ពុជាបានលើកឡើងថា មានការខិតខំទ្វេដងនៅក្នុងការបង្កើតតែមនេះ និងយុទ្ធនាការផ្សព្វផ្សាយអំពីវា។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា "យើងចង់ការពារទីផ្សាររបស់យើង តាមរយៈការទប់ស្កាត់កុំឲ្យមានអ្នកលួចបន្លំនិងទប់ស្កាត់អ្នកលក់អង្ករកុំឲ្យយកអង្ករកម្ពុជាលាយជាមួយអង្ករនាំចូលពីប្រទេសជិតខាង ។ ទី២យើងចង់ឲ្យពលរដ្ឋខ្មែរមានមោទនភាពចំពោះអង្កររបស់ខ្លួន"។ សមាជិកក្រុមប្រឹក្សាសហព័ន្ធ និងអ្នកស្ម័គ្រចិត្តផ្សេងៗទៀតកំពុងចុះទៅតាមរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេសដើម្បីលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ស្រូវដាំដុះនៅកម្ពុជា១០០ភាគរយ នេះបើយោងតាម លោក ហ៊ុន ឡាក់ ដែលជាអនុប្រធានក្រុមនេះ។ លោកបានថ្លែងថា "ដើម្បីធ្វើឲ្យចំណាត់ការនេះមានប្រសិទ្ធភាព យើងបានស្នើឲ្យស្ថាប័នពាក់ព័ន្ធដូចជា កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម និងក្រសួងសិកម្ម ដាក់ទោសទណ្ឌអ្នករកស៊ីលក់អង្ករដែលមិនមែនជាអង្ករសុទ្ធរបស់កម្ពុជា ឬក៏ចាត់វិធានការបិទអាជីវកម្មរបស់ពួកគេតែម្តង"។ កាំកុងត្រូលរួមជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីគយ បានដើរតួជាសេនាធិការបង្ក្រាបការឆបោកតាងនាមឲ្យរដ្ឋាភិបាល។ច្បាប់ការពារស្រូវអង្ករកម្ពុជាមិនមែនថ្មីនោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងអនុវត្តកើតមានឡើងគឺដើម្បីដោះស្រាយបញ្ហាសំខាន់ដែលវិស័យនេះកំពុងប្រឈម។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានលើកឡើងថា អ្នកលក់ "អង្ករមិនសុទ្ធ" នឹងត្រូវចាប់ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយអាជីវកម្មរបស់ពួកគេនឹងត្រូវបិទតែម្តង។ នរណាដែលខ្លែងបន្លំតែមសហព័ន្ធស្រូវអង្ករកម្ពុជានឹងចាប់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ចំណាត់ការនេះធ្វើឡើង ខណៈតម្រូវការអង្ករពិភពលោកដែលមិនសូវមានសកម្មភាពបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដោយធ្វើឲ្យតម្លៃចុះថោក និងធ្វើឲ្យអង្ករកម្ពុជាជួបការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលបានបញ្ចេញឧបត្ថម្ភធនដល់វិស័យស្រូវអង្ករកាលពីពីរសប្តាហ៍កន្លងមកនេះ ដើម្បីជួយទប់ស្កាត់កុំឲ្យកសិករក្ស័យធន។ បញ្ហាប្រឈមក៏មានពីប្រទេសដែលនៅឆ្ងាយៗផងដែរ។ ប្រទេសនីហ្សេរីយ៉ា ដែលធ្លាប់ជាអ្នកនាំចូលអង្ករធំបំផុតទី២លើពិភពលោកក្នុងចំនួន៣លានតោនក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនដែលនាំចូលអង្ករ៤លានលានតោនប្រចាំឆ្នាំនោះ បានចាប់ផ្តើមវិធានការរក្សាស្ថិរភាពក្នុងស្រុកកាលពីឆ្នាំមុន ហើយមានពេលមួយបានបង្កកការនាំចូលទាំងស្រុងអស់រយៈពេលជាច្រើនខែ។ ប្រទេសនៅតំបន់អាហ្វ្រិកខាងលិចផ្សេងៗទៀតក៏ធ្វើតាមដូច្នោះដែរ។ ស្របពេលដំណាលគ្នានេះប្រទេសថៃកំពុងតែព្យាយាមបញ្ចេញអង្ករដែលនៅសល់ជិត១០លានតោន ហើយប្រទេសវៀតណាមដែលសង្វាក់ផលិតកម្មរបស់ខ្លួនប្រើកម្លាំងពលកម្មថោកនោះ អាចផលិតផលិតផលកសិកម្មបានក្នុងតម្លៃដ៏ថោក ដែលជារឿយៗតែងតែឆ្លងកាត់តាមច្រករបៀងចូលមកក្នុងប្រទេសកម្ពុជា។ អង្ករវៀតណាមលក់ក្នុងតម្លៃ២៥ដុល្លារក្នុងមួយបាវដែលមានទម្ងន់៥០គីឡូក្រាមនៅក្បែរផ្សារធំថ្មី រីឯអង្ករកម្ពុជាវិញលក់ក្នុងតម្លៃចាប់ពី៣០ទៅ៥០ដុល្លារ។ ការខិតខំរបស់រដ្ឋាភិបាលដើម្បីស្រោចស្រង់តម្លៃស្រូវអង្ករដោយជំរុញឲ្យក្រុមហ៊ុន និងបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភជួយទិញស្រូវក្នុងចំនួនយ៉ាងច្រើននោះបានជួយលក់អង្ករបានត្រឹមតែប៉ុន្មានតោនប៉ុណ្ណោះ នេះបើយោងតាមលោក មូល សារិទ្ធ ដែលកាលពី ម្សិលមិញបានចុះទៅជួបជាមួយក្រុមប្រជាកសិករក្នុងខេត្តបាត់ដំបង។ លោកបានប៉ាន់ប្រមាណថា កសិករ៣៥ទៅ៤០ភាគរយនៅក្នុងតំបន់នេះនៅសល់ស្រូវក្នុងស្តុកនៅឡើយ។ តម្លៃស្រូវផ្តល់ដោយរោងម៉ាស៊ីនកិនស្រូវដែលមានទំនាក់ទំនងជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាបានធ្លាក់ចុះមកនៅត្រឹមប្រហែល១៥០ដុល្លារក្នុងមួយតោន គិតត្រឹមថ្ងៃម្សិលមិញ ទោះបីជារដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍ជនបទបានបញ្ចេញឧបត្ថម្ភធន២៥លានដុល្លារដើម្បីទប់ទល់ក៏ដោយ។ លោក សុង សារ៉ាន នាយកប្រតិបត្តិក្រុមហ៊ុន អេមរុរ៉ាយ ជាក្រុមហ៊ុននាំចេញអង្ករដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងទិញអង្ករសុទ្ធរបស់កម្ពុជាតាំងពីថ្ងៃទី១៨ ខែកញ្ញាមកម្លេ៉ះ។ ដោយបានទិញស្រូវជាង១.០០០តោនមន្ថែម លើសពីគម្រោងដំបូងនោះ លោកបានលើកឡើងថា លោកមានមន្ទិលថា យុទ្ធនាការផ្សព្វផ្សាយនេះនឹងមិនអាចជំរុញឲ្យលោកទិញបន្ថែមទៀតទេ ទោះបីជា លោកគិតថា "វាគឺជាគំនិតដ៏ល្អ" ក៏ដោយ។ លោក រ៉ដ បាសេត បានទទួលស្គាល់ថា ទោះបីជាសហព័ន្ធស្រូវអង្ករបានខិតខំរួមគ្នានៅក្នុងការបង្កើត និងផ្សព្វផ្សាយតែមនេះក៏ដោយ តែវាទំនងជាគ្មានផលប៉ះពាល់ខ្លាំងលើតម្រូវការឡើយ។ លោកបានមានប្រសាសន៍ថា "ភាគច្រើននៃទីផ្សារក្នុងស្រុកគឺត្រូវការស្រូវដែលដាំដុះនៅកម្ពុជា។ គំនិតនេះគឺដើម្បីផ្តល់ទំនុកចិត្តដល់រោងម៉ាស៊ីនកិនស្រូវ។ ឥឡូវនេះពួកគេមិនបានធ្វើអ្វីឲ្យបានភ្លាមនោះទេ"៕ ស៊ុយឈាង

អតិថិ​​​ជន​​​​​​ស្ទាក់​​​ស្ទើរ​​​​​​​​​ក​​​្នុង​​​​​​ការ​​​យក​​​​​ទូរ​ស័ព្ទ​​​ ​​​Note7 ​​​មក​​​ដូរ​​​ ​​​បន្ទាប់ពី​​​មានព័ត៌មានផ្ទុះថ្ម​

ពេលដើរចូលទៅក្នុងកន្លែងផ្តល់ជំនួយ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung (Samsung Service Center) នៅតាមបណ្តាយមហាវិថីព្រះមុនីវង្សកាលពីម្សិលមិញ លោកឡុង ពិសាស អាយុ២២ឆ្នាំចេះតែសង្ស័យចំពោះការប្រមូលចូលវិញនូវទូរស័ព្ទ Galaxy Note7  ដែលគាត់ប្រើបាន១ខែមកហើយ។ លោកបាននិយាយពេលកំពុងលេងហ្វេសប៊ុកនៅក្នុងទូរស័ព្ទសេ៊រីនេះថា "ខ្ញុំគិតថាទូរស័ព្ទទាំងនេះពិតជាគ្មានបញ្ហាអ្វីឡើយ។ ខ្ញុំបានប្រើវាតាំងពីថ្ងៃទី២៤ខែសីហាមកម្លេ៉ះ។ វាអត់មានផ្ទុះនោះទេ"។ កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Thai Samsung Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់របស់ក្រុមហ៊ុន Samsung បានឆ្លើយតបចំពោះសេចក្តីរាយការណ៍ព័ត៌មានជាច្រើនស្តីអំពីការផ្ទុះទូរស័ព្ទស៊េរីនេះ ដោយអំពាវនាវឲ្យអតិថិជនបិទ Note 7 របស់ខ្លួនភ្លាមៗ ហើយយកវាមកដូរនៅកន្លែង Service Centerរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ នៅក្នុងវិធានការបណ្តោះអាសន្នមួយទៀត ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួននឹងផ្តល់ប្រព័ន្ធថ្មីសម្រាប់អាប់ដេត (Update) នៅសប្តាហ៍ក្រោយ ដែលនឹងការពារថ្មរបស់ Note...

អំឡុងពិធីបុណ្យ​​​សាសនា ​​​បងប្អូន​​​ខ្មែរអុិស្លាម​​​ទទួល​​​បាន​​​អំណោយសាច់គោ

នីង ហ្គានណា កម្រទទួលទានសាច់ណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកស្រីមិនដឹងថា សាច់គោមួយគីឡូថ្លៃប៉ុន្មានផង។ ស្ត្រីវ័យ២៨ឆ្នាំរូបនេះធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងដោយទទួលបានកម្រៃគ្រប់គ្រាន់សម្រាប់តែទិញសាច់មាន់គុណភាពមិនល្អម្តងម្កាល និងត្រីសម្រាប់គ្រួសាររបស់អ្នកស្រីប៉ុណ្ណោះ ប៉ុន្តែអាចតិចតួចជាងនេះទៅទៀត។ ទោះជាយ៉ាងណា កាលពីម្សិលមិញ ខណៈអ្នកស្រីអង្គុយដោយមានកន្សែងរុំក្បាលនៅក្នុងផ្សារមានដីហុយមួយកន្លែងតាមបណ្តាយផ្លូវជាតិលេខ៥នោះ អ្នកស្រី នីង ហ្គានណា បានលើកឡើងថា អ្នកស្រីមិនអាចនៅបានតទៅទៀតទេត្រូវតែត្រឡប់ទៅផ្ទះដើម្បីចៀនសាច់គោស្រស់សម្រាប់កូនស្រីនៅក្មេងៗពីរនាក់របស់អ្នកស្រី។ សាច់គោគឺជាអំណោយ។ បន្ទាប់ពីទទួលទានបបរសអស់មួយចាននៅខាងមុខផ្សារដ៏ងងឹតមួយ អ្នកស្រីបាននិយាយថា "ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំខិតខំធ្វើការខ្លាំងណាស់ក្នុងប៉ុន្មានថ្ងៃនេះដែលជាហេតុធ្វើឲ្យគ្មានពេលជួបមុខកូនៗរបស់ខ្ញុំនោះឡើយ។ ឥឡូវខ្ញុំអាចចំណាយពេលនៅជាមួយពួកគេបានហើយ និងប្អូនប្រុសប្អូនស្រីរបស់ខ្ញុំដែរ"។ រោងចក្រជួង មាស ជារោងចក្រកាត់ដេរដែលស្ត្រីរូបនេះធ្វើការមិនអនុញ្ញាតឲ្យអ្នកស្រី ឬអ្នករួមការងារដែលកាន់សាសនាអិុស្លាមប្រហែល៣០នាក់ផ្សេងទៀតឈប់សម្រាកឡើយអំឡុងពិធីបុណ្យ អេដ អាល់-អាដហា (Eid al-Adha) ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់ភាគច្រើននៅតែអាចឈប់សម្រាកបានដោយត្រូវកាត់ប្រាក់ខែ១០ដុល្លារដែលពួកគាត់អាចទទួលបានទាំងលំបាក។ អេដ អាល់-អាដហា "ពិធីបុណ្យបូជា" គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំចំនួនពីរដែលអ្នកកាន់សាសនាអិុស្លាមប្រារព្ធធ្វើឡើងទូទាំងពិភពលោក។វារំឮកដល់ការស្ម័គ្រចិត្តលះបង់របស់ អីុប្រាហីុម(Ibrahim) ដែលព្រមបូជាកូនប្រុសរបស់ខ្លួនដល់ព្រះជាម្ចាស់។ ដើម្បីរំឭកដល់ពិធីបូជានេះដែលមិនដែលកើតឡើងទាល់តែសោះដោយសារព្រះជាម្ចាស់បានបញ្ជូនទេពធីតាមួយអង្គឲ្យមកធ្វើអន្តរាគមន៍នៅនាទីចុងក្រោយនោះ អ្នកកាន់សាសនាអិុស្លាមដែលមានលទ្ធភាពបានបូជាគោ ឬចៀមសម្រាប់ពិធីនៅពេលព្រឹក។ ពួកគេបានទុកសាច់ខ្លះសម្រាប់គ្រួសាររបស់ខ្លួនសាច់ដែលនៅសល់ពួកគេយកទៅចែកជូនអ្នកក្រីក្រ។ សម្រាប់អ្នកកាន់សាសនាអិុស្លាមមួយចំនួន រួមមានដូចជាជនជាតិម៉ាឡេស៊ីមួយក្រុមដែលបានយកគោ៣០ក្បាលទៅចែកជូនអ្នកកាន់សាសនាអិុស្លាមនៅក្នុងភូមិរបស់អ្នកស្រី នីង...

ក្រុមហ៊ុនឥណ្ឌា​​​​នឹង​ទទួល​​​​បាន​​​​អាជ្ញាប័ណ្ណ​​​​ជីក​រ៉ែ​​​​ក្រោម​​​ដីដំបូង​​​​គេបង្អស់​​​​នៅក្នុង​​​​ប្រទេស​​​កម្ពុជា

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងនេះកាលពីប្រហែល២សប្ដាហ៍មុន...