Aisha Down
សមត្ថកិច្ចចាប់បុរសជនជាតិចិនដែលមានកុយរមាស
ក្រុមមន្ត្រីបាននិយាយថា ការឆែកអីវ៉ាន់របស់បុរសចិនដែលធ្វើដំណើរមកដល់ក្រុងភ្នំពេញបានរកឃើញកុយរមាសទម្ងន់ជាងបួនគីឡូក្រាម ដែលអង្គការក្រៅរដ្ឋាភិបាលខាងសត្វព្រៃថាមានតម្លៃជាង៤០០.០០០ដុល្លារនៅទីផ្សារចិន ដែលនៅទីនោះគេចង់បានធ្វើជានិមិត្តរូប។ សមត្ថកិច្ចគយនិងនគរបាលអន្តោប្រវេសន៍កម្ពុជាបាននិយាយថា លោក វ៉េង ជីយុង (Weng Zhiyong) អាយុ៣១ឆ្នាំ បានធ្វើដំណើរពីប្រទេសណាមីប៊ី ប៉ុន្តែបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃអាទិត្យ តាមជើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍កាតាដែលហោះចេញពីទីក្រុងដូហា។ តាមអន្តោប្រវេសន៍អាកាសយានដ្ឋាន វាជាជើងហោះហើរតែមួយដែលជនជាតិរូម៉ានីម្នាក់ត្រូវបានគេចាប់ដោយការធ្វើដំណើរមានកូកាអីនជិតប្រាំគីឡូក្រាមមកជាមួយ ដែលមានតម្លៃជាង៥០០.០០០ដុល្លារ។ លោក វ៉េង ត្រូវបានចាប់ខ្លួននៅម៉ោង៤និង៣០នាទី បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានឆែកវ៉ាលិសរបស់គាត់។ លោក លៀង ហៃ ប្រធានស្នាក់ការគយនៅអាកាសយានដ្ឋាន បាននិយាយថា "យើងបានសម្រេចឆែកគោលដៅ បន្ទាប់ពីយើងបានដឹងអំពីប្រទេសដែលគាត់ធ្វើដំណើរមក។...
ខេត្តរតនគិរីជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានច្រើនឆ្នាំមកនេះ
យោងតាមអ្នកភូមិ មន្ត្រីមូលដ្ឋាន និងអង្គការដែលធ្វើការនៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះអ្នកភូមិជាច្រើនក្នុងខេត្តភាគឦសាន្ត មួយនេះនឹងអស់ទឹកប្រើប្រាស់ហើយ ដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាន។ លោក តាយ សេង អ្នកជំនួញម្នាក់ដែលក្រុមហ៊ុនតាយសេងផលិតទឹកស្អាតរបស់គាត់លក់ទឹកទៅឲ្យអ្នកភូមិរាប់ពាន់នាក់នៅក្នុងនិងជុំវិញក្រុងបានលុងដែលជាទីរួមខេត្តនៃខេត្តរតនគិរី បានលើកឡើងថា ថ្មីៗនេះលោកបានចាប់ផ្តើមបូមទឹកចេញពីបឹងកម្សាន្ត។ លោក តាយ សេង បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា "ខ្ញុំបានចាប់ផ្តើមយកទឹកពីបឹងកម្សាន្តកាលពីពីរសប្តាហ៍មុន។ ប៉ុន្តែ បើខ្ញុំគិតពីបឹងនេះ វាអាចផ្តល់ទឹកបានគ្រប់គ្រាន់ត្រឹមតែមួួយខែប៉ុណ្ណោះ។ ប្រសិនបើសាលាខេត្តមិនអនុញ្ញាតឲ្យខ្ញុំយកទឹកពីបឹងកន្សែងទេនោះ យើងនឹងអស់ទឹកប្រើប្រាស់ទាំងស្រុងក្នុងរយៈពេលមួយខែទៅ៦សប្តាហ៍"។ ប៉ុន្តែ គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន ជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលតំបន់នេះមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នឹងមិនបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែទៀតនោះឡើយ ហើយមន្ត្រីរដ្ឋាភិបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិបានលើកឡើងកាលពីសប្តាហ៍មុនថា គ្មានផែនការដោះស្រាយវិបត្តិ ខ្វះទឹកដែលនឹងជិតកើតមាននេះទេ។ ពួកគេក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់លោក តាយ សេង ដែលស្នើសុំបូមទឹកពីបឹងកន្សែងជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពដែរ។ លោក សុន ពៅ ចៅសង្កាត់កាចាញ ក្នុងក្រុងបានលុង បានលើកឡើងថា អ្នកភូមិចំនួន ៦០០គ្រួសារបានរួមគ្នាស្នើសុំឲ្យលោក តាយសេង លក់ទឹកទៅឲ្យពួកគាត់ ខណៈស្ថានភាពរាំងស្ងួតកាន់តែយ៉ាប់យឺុន។ លោកបានថ្លែងថា "គ្មានទឹកស្អាតសម្រាប់យើងប្រើប្រាស់ទៅមុខទៀតឡើយ។ យើងមានអណ្តូងជាង១០ក្នុងសង្កាត់របស់យើង។ អណ្តូងទាំងអស់សុទ្ធតែរីងស្ងួតទាំងស្រុង"។ បច្ចុប្បន្ន គ្រួសារក្នុងសង្កាត់របស់គាត់កំពុង តែទិញទឹកពីអ្នកដែលមានមធ្យោបាយបូមទឹកចេញពីអណ្តូង និងបឹងដែលមិនទាន់រីងស្ងួត ហើយអ្នកខ្លះទៀតបានដឹកទឹកពីទីឆ្ងាយដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីភូមិមកលក់ក្នុងតម្លៃថ្លៃជាងតម្លៃធម្មតាពី៥ទៅ១០ដង។ ជាតំបន់ដាច់ស្រយាលដ៏ធំមួយ ខេត្តរតនគិរីគឺជាខេត្តងាយទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដោយមានប្រជាពលរដ្ឋជិត៧០ភាគរយពឹងផ្អែកលើបឹងបួរ...