Saturday, September 21, 2019
Home Authors Posts by Alex Consiglio

Alex Consiglio

50 POSTS 0 COMMENTS

ពល​រដ្ឋ​ខ្មែរ​៥៨​នាក់​​ស្ថិត​ក្នុង​ចំណោម​​អ្នក​នេសាទ​ទាសករ​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឥណ្ឌូណេស៊ី​

ស្ថាប័ន​ទេសន្តរប្រវេសន៍​​អន្តររដ្ឋាភិបាល​មួយ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ពល​រដ្ឋ​​ខ្មែរ​យ៉ាង​ហោច​ណាស់​៥៨​នាក់ បាន​ស្ថិត​​ក្នុង​ចំណោម​អ្នក​នេសាទ​​ទាសករ​ជាង​៣០០​នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ពេលថ្មីៗ​នេះ​ចេញពី​កោះ​ដាច់​ស្រយាល​មួយ​​នៅ​ក្នុង​ខេត្ត​ម៉ាលូគូ (Maluku) ប្រទេស​ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបាន​ជួយ​សង្គ្រោះ​អ្នក​នេសាទ​ទាំង​នេះ​ចេញ​ពី​ភូមិ​​កោះ​បេន​ជីណា (Benjina) កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​រាប់​ឆ្នាំ​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន​ AP ដែល​បាន​លាត​ត្រដាង​ថា ពលករ​ទេសន្តរ​ប្រវេសន៍​មកពី​ប្រទេស​ភូមា ឡាវ និង​កម្ពុជា​ បាន​ជាប់​នៅ​លើ​កោះ​នេះ​ បន្ទាប់ពី​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​​នៅ​លើ​ទូក​នេសាទ​ថៃ​ដែល​នេសាទ​ក្នុង​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី។ ទីភ្នាក់​ងារ​សារព័ត៌មាន​ AP បាន​ចុះ​ផ្សាយ​ថា អ្នក​នេសាទ​ទាសករ​ដែល​បាន​រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​នៅ​លើ​ទូក​នេសាទ​ទាំង​នេះ​​ រួម​ទាំង​ការ​​វាយ​នឹង​​កន្ទុយ​ត្រីបបែល​ផង​នោះ ត្រូវ​បាន​គេ​ទម្លាក់​ចោល​នៅ​លើ​កោះ​នេះ​ដោយ​សារ​តែ​ពួកគេ​មិន​ព្រម​ធ្វើ​ការ​ និង​ដោយសារ​តែ​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផ្អាក​សកម្មភាព​​នេសាទ​របស់​ជន​បរទេស​​​ដើម្បី​​ព្យាយាម​​បង្ក្រាប​ប្រតិបត្តិការ​ខុស​ច្បាប់។ នៅ​លើ​កោះ​នេះ បុរស​មួយ​ចំនួន​ក្នុង​ចំណោម​នេះ​​​ត្រូវ​គេ​ចាក់​សោ​ក្នុង​ទ្រុង​របស់​ក្រុម​ហ៊ុន​​ពូសាកា បេនជីណា...

កុមារ​បួន​នាក់​រង​របួស​​ដោយ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ខេត្ត​សៀម​រាប

នគរបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កុមារ​បួន​នាក់​បាន​រង​របួស ដែល​ពីរ​នាក់​ក្នុង​ចំណោម​ពួកគេ​របួស​ធ្ងន់​​ បន្ទាប់ពី​​ពួកគេ​លេង​គ្រាប់​មិន​ទាន់​ផ្ទុះ​ នៅ​ជិត​សាលារៀន​​របស់​ខ្លួន​ស្ថិត​ក្នុង​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​​​កាលពី​ថ្ងៃអង្គារ។ លោក តូច​ សាកល អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា កុមារ​ទាំង​បួន​នេះ​​បាន​ឃើញ​​គ្រាប់​ផលិត​នៅ​ប្រទេស​ចិន​នេះ​​លាក់​នៅ​ក្នុង​ដើម​ឈើ​មួយ​ដើម​​ខាងក្រៅ​សាលា​របស់​ខ្លួន​ ដែល​ជា​បន្ទាយ​ទាហាន​រដ្ឋាភិបាល​​​អំឡុង​​សង្គ្រាម​ស៊ីវិល​​ប្រឆាំង​ខ្មែរ​ក្រហម​​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​ក្នុង​ឃុំ​ពង្រ​ក្រោម។ លោក​បាន​មាន​ប្រសាសន៍​ថា "​នៅ​ក្នុង​ស្រុក​ជីក្រែង​ វា​កម្រ​​មាន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​​ផ្ទុះ​ណាស់ ប៉ុន្តែ​នៅ​ពេល​នេះ​ វា​បាន​កើត​ឡើង​​ពីព្រោះ​​ក្មេង​ប្រុស​ទាំង​នេះ​មិន​ដឹង​ថា វា​ជា​អ្វី​នោះឡើយ"។ លោក សាកល​​ បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​ទាំង​បួន​នាក់​នេះ​ឈ្មោះ​ ដា វុធ អាយុ​១០ឆ្នាំ ជា...

តុលាការ​​ពន្យារពេលកាត់​ក្ដី​ដោយ​សារ​ខ្វះ​​ម៉ាស៊ីនត្រជាក់​ ហើយ​ច្រាន​ចោល​សំណើ​សុំ​នៅក្រៅឃុំ​របស់​ស្ត្រី​ម្នាក់​ក្នុងសំណុំរឿង​ដីធ្លី​​

កាលពីម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានពន្យារពេល​​កាត់​ក្ដី​ស្ត្រី​ម្នាក់​​ ដែល​គ្រួសារ​របស់​នាង​​មាន​វិវាទ​​ដីធ្លី​​ជាមួយ​លោក ឃុន សៀ មហាសេដ្ឋី​អចលន​ទ្រព្យ​ ដោយ​សារ​តែ​មា៉ស៊ីន​ត្រជាក់​នៅ​ក្នុង​សាល​សវនាការ​មិន​ដំណើរ​ការ​ ហើយ​បាន​ច្រាន​ចោល​សំណើ​សុំនៅ​ក្រៅឃុំ​របស់ស្ត្រី​រូប​នេះ​។ កញ្ញា លី សៀវមិញ អាយុ​២៣​ឆ្នាំ និង​គ្រួសារ​របស់​នាង​​មាន​​ជម្លោះ​ក្ដី​ក្ដាំ​ជាមួយ​លោក ឃុន សៀ និង​ក្រុមហ៊ុន​របស់​លោក​អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ​ជុំវិញ​ដីមួយ​ឡូត៍​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។ នាង​​បាន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​មក ដោយ​សារ​ការ​ប្រវាយ​ប្រតប់គ្នា​កាលពី​ឆ្នាំ​២០១៣ ជាមួយ​សន្តិសុខ​របស់​លោក ឃុន សៀ ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​គ្រួសារ​នេះ​នៅ​ពេល​កើត​ហេតុ​។ នៅ​ក្នុង​សាល​សវនាការ​កាលពី​ម្សិលមិញ គ្មាន​​ការ​ផ្ដល់​ហេតុ​ផល​ណាមួយ​​ចំពោះ​ការ​ពន្យារ​ពេល​ ឬ​ការ​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះឡើយ...

ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ពី​​​ម៉ាឡេស៊ី និង​​​ឥណ្ឌូនេសីុ

មន្ត្រី​​​រដ្ឋាភិបាល​​​មួយ​​​រូ​​​ប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ប្តី​​​ប្រពន្ធ​​​ខ្មែរ​​​មួយ​​​គូ​​​ដែល​​​ត្រូវ​​​បាន​​​ "ជួញ​​​ដូរ​​​" ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​មាតុភូមិ​​​វិញ​​​ហើយ​​​ ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ក្រោយ​​​ពី​​​​​​ស្ថានទូត​​​កម្ពុជា​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​ ប្រទេស​​​ម៉ាឡេស៊ី "ជួយ​​​សង្គ្រោះ" ពួកគេ​​​។ លោក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​​ប្រពន្ធនេះ​​​បាន​​​ចាញ់​​​បោក​​​មេខ្យល់​​​ម្នាក់​​​ ហើយ​​​ត្រូវ​​​គេ​​​នាំ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​​ពីឆ្នាំ​​​២០១២ ដើម្បី​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​មួយ​​​។ លោក​​​បាន​​​បន្ត​​​ថា ​​​"ពួក​​​គាត់​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ហើយ​​​នៅ​​​ព្រឹក​​​នេះ​​​។ ពួក​​​គាត់​​​បាន​​​ទាក់​​​ទង​​​សុំ​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក កុយ គួង មិន​​​ចាំ​​​ថា រោង​​​ចក្រ​​​នោះ​​​ផលិត​​​អ្វី​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ទើប​​​តែ​​​ទាក់​​​ទង​​​ទៅ​​​ស្ថាន​​​ទូត​​​នានា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែរ​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ក្រសួងការ​​​បរទេស​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ថាមាន​​​ឈ្មោះ​​​ អំ សុភ័ណ អាយុ​​​៣១​​​ឆ្នាំ និង​​​ប្រពន្ធ​​​ឈ្មោះ​​​ផាន ញ៉ាញ់​​​ ​​​​​​អាយុ​​​៣០​​​ឆ្នាំ​​​​​​មក​​​ពី​​​ក្រុង​​​ស្ទឹង​​​សែន ខេត្ត​​​កំពង់​​​ធំ។ លោក កុយ គួង​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំទី​​​ក្រុង​​ហ្សាការតា​​​ ប្រទេស​​​ឥណ្ឌូនេស៊ី​​​ ក៏​​​បាន​​​ជួយ​​​សង្គ្រោះ​​​បុរស​​​អ្នក​​​នេសាទ​​​ពី​​រ​នាក់ដែរ​​​​​​​ពីទូក​​​មួយ​​​គ្រឿង​​​របស់​​​ថៃ​​​ ដែល​​​ធ្វើ​​​ការ​​​នេសាទ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ឥណ្ឌូនេស៊ី ។ លោក​​​ថ្លែង​​​ថា "ពួកគាត់​​​ទាំង​​​ពីរ​​​ ត្រូវ​​​បាន​​​ជួ​​​ញ​​​ដូរ​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​មួយ​​​គ្រឿង​​​"។  យោង​​​តាម​​​​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​របស់​​​ក្រសួង​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរ​​​ដែល​​​មាន​​​ឈ្មោះ ឌៀក ដប​​​ មក​​​ពី​​​ខេត្ត​​​សៀម​​​រាប និង​​​ ផាន​​​ ចំរើន មក​​​ពី​​​ខេត្ត​​​ពោធិ៍សាត់ ត្រូវ​​​នឹង​​​បញ្ជូន​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​មីនា ៕សុខុម

មេធាវី​និយាយ​ថា តុលាការ​​ចេញ​សាល​ក្រម​បង្គាប់​ឲ្យ​គ្រួសារ​មួយ​ចាក​ចេញពី​ដី​របស់​ឧកញ៉ា ឃុន ស៊ា

កាលពី​ថ្ងៃពុធ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ចេញ​សាល​ក្រម​គាំទ្រ​​ឧកញ៉ា​អចលនទ្រព្យ ឃុន ស៊ា និង​ក្រុមហ៊ុន​របស់​លោក​នៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏​អូស​បន្លាយ​ជាមួយ​ប្រជាពលរដ្ឋ​​គ្រួសារ​មួយ​ដែល​រស់​​នៅ​ជាប់​ប្លុក​អគារ​អាផាតមិន ដែល​លោក​ទទួល​បាន​​នៅ​ក្នុង​ការ​ដោះ​ដូរ​ដី​មួយ​ នេះ​បើ​យោង​តាម​មេធាវី​តំណាង​គ្រួសារ​នេះ​បាន​បញ្ជាក់​​​កាលពី​ម្សិលមិញ។ លោក លី ស្រា៊ងខេង អាយុ​៥៨​ឆ្នាំ ដែលជា​ឪពុក​នៅ​ក្នុង​គ្រួសារ​នេះ បាន​​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​ក្រុម​ហ៊ុន​នេះ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ហើយ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​នឹង​បន្ត​រស់​នៅ​​លើ​ដី​ដែល​ស្ថិត​​ក្នុង​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​នេះ​តទៅ​ទៀត​ ទោះ​បី​ជា​មាន​សេចក្ដី​សម្រេច​របស់​តុលាការ​ក៏ដោយ។ អង្គុយ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌទ្រោម​មួយ​សង់​លើ​ដី​ដែល​គាត់​បាន​កាន់​កាប់​អស់​រយៈពេល​ជាង​៣ទសវត្សរ៍​មក​នោះ​​ លោក លី ស្រា៊ងខេង​ បាន​លើក​ឡើង​ថា "ខ្ញុំ​នឹង​មិន​រើ​ទៅណា​ទាំងអស់​ ទោះបី​ជា​តុលាការ​ប្រើ​ត្រាក់ទ័រ​ឈូស​កម្ទេច​ផ្ទះ​ខ្ញុំ​ក៏ដោយ។ នេះ​ជាដី​របស់​ខ្ញុំ ជា​ផ្ទះ​របស់​ខ្ញុំ"។ លោក...

មិត្ត​ភក្តិ និង​សាច់​ញាតិ​កម្មការិនី​ចាក​ចេញពីបន្ទប់​ជួល​​ ព្រោះ​ខ្លាច​ក្រែង​ឃាតករ​មក​វិញ​

មិត្ត​ភក្ដិ​ និង​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​ សាន់ អាស្រស់ ដែល​សាក​សព​របស់​នាង​ត្រូវ​​គេ​ប្រទះ​​ឃើញ​​នៅ​ជិត​ចិញ្ចើម​ផ្លូវ​ក្នុង​ខេត្ត​កណ្ដាល​​កាលពី​ថ្ងៃ​សៅរ៍ បាន​នាំគ្នា​ចាក​ចេញ​ពី​បន្ទប់​​របស់​ខ្លួន​កាលពី​ម្សិលមិញ ដោយ​ខ្លាច​ក្រែង​ឃាតករ​ដែល​សម្លាប់​ស្ត្រី​រងគ្រោះ​រូប​នេះ​អាច​វិល​ត្រឡប់​មកវិញ។ កញ្ញា សាន់ អាស្រស់ អាយុ​២២​ឆ្នាំ ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​នៅ​រោងចក្រ​កាត់​ដេរ​តាក់សាន់ ក្នុង​រាជធានី​ភ្នំពេញ​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ នេះ​បើ​យោង​តាម​ឪពុក​របស់​នាង​ដែល​បាន​ដាក់ពាក្យ​ប្ដឹង​នគរ​បាល​អំពី​ការ​បាត់​ខ្លួន​នេះ​ពីរ​ថ្ងៃ​ក្រោយ​មក។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា សព​របស់​នាង​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃសៅរ៍ នៅ​ក្នុង​ប្រឡាយ​មួយ​ចម្ងាយ​ពីរបី​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ​៦១ ក្នុងស្រុក​ពញាឮ ដោយ​បុរស​ម្នាក់​ដែល​ចុះ​ទៅ​ជុះនោម​នៅទីនោះ​។ នគរ​បាល​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា មាន​ឈ្មោះ សំអុល មុនី អាយុ​៣០​ឆ្នាំ...

ក្រុម​​​ហ៊ុន​​​ស្ករអំពៅ​​​និយាយាថា គ្មាន​​​ពលក​​​ម្ម​​​កុមារ​​​ទេ​​​ ប៉ុន្តែ កម្មករ​​​និយាយ​​​ថា មាន​​​

ស្រុក​​​ថ្ពង ខេត្ត​​​កំពង់ស្ពឺ-ក្រុម​​​ហ៊ុន​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ដែល​​​លេច​​​ធ្លោ​​​ជាង​​​គេ​​​បំផុត​​​ ដែល​​​បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ប្រើ​​​ពលកម្មកុមារ​​​ មាន​​​បំណង​​​លុប​​​លាង​​​រូប​​​ភាព​​​បែប​​​នេះ​​​កាលពីម្សិលមិញ ដោយ​​​ធ្វើ​​​សិក្ខា​​​សាលា​​​មួយ​​​ ប្រឆាំង​​​ទៅនឹង​​​ការ​​​ប្រើ​​​ពលកម្មកុមារ​​​ប្រចាំឆ្នាំ​​​​​​លើក​​​ទី៣​​​របស់​​​ខ្លួន​​​នៅទីនេះ​​​។ ប៉ុន្តែ ក្នុង​​​ពេល​​​ដែល​​​នាយក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​លើក​​​សរសើរ​​​​​​អំពី​​​បរិយាកាស​​​​​​ការ​​​ងារ​​​ ដែល​​​មិន​​​​​​ប្រើ​​​ពលកម្មកុមារ​​​ឲ្យ​​​មន្ត្រី​​​មូលដ្ឋាន​​​ដឹង​​​នៅ​​​ក្នុង​​​ទីស្នាក់​​​ការ​​​ឃុំ​​​អមលាំងរបស់​​​ខ្លួន​​​នោះ​​​ បែរជា​​​កម្មករ​​​នៅ​​​កន្លែង​​​ចម្ការ​​​អំពៅ​​​មាន​​​ចម្ងាយ​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​ពីកន្លែង​​​សិក្ខា​​​សាលានោះ​​​​​​ បាន​​​រៀប​​​រាប់​​​រឿង​​​ផ្សេង​​​ទៅវិញ។ លោក ស៊ីន សត្ថា នាយក​​​ទំនាក់ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​អំឡុង​​​ពេល​​​សិក្ខា​​​សាលាមួយ ដែល​​​មាន​​​មន្ត្រីឃុំស្រុក​​​និង​​​ខេត្ត​​​បាន​​​ចូល​​​រួម​​​ថា "យើង​​​មិន​​​មាន​​​ពលកម្មកុមារ​​​ទេ។ ព្រោះ​​​វា​​​ប្រឆាំង​​​នឹង​​​គោល​​​នយោបាយ​​​​​​របស់​​​ក្រុមហ៊ុន​​​"។ ក្រុមហ៊ុន​​​​​​របស់លោក​​​ លី យ៉ុង​​​ផាត់ ​​​ព្រឹទ្ធសភាគណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រំលោភ​​​យក​​​ដីធ្លី​​​ និង​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ ពី​​​សំណាក់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និងគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​កន្លង​​​ទៅនេះ​​​។ ចម្ការ​​​អំពៅនេះ​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ដែល​​​​​​មាន​​​​​​រហស្សនាម​​​ថា "ស្ករ​​​អំពៅ​​​ឈាម​​​" នៅក្នុង​​​យុទ្ធនាការ​​​បញ្ចុះបញ្ចូល​​​​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ទទួល​​​ទិញ​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស។ ក្រោយ​​​ពីសិក្ខា​​​សាលា​​​ចប់​​​ លោក​​​ សត្ថា​​​ បាន​​​សារភាព​​​ថា "គេ​​​គ្រប់​​​គ្នា​​​ដឹង​​​អំពី​​​រឿង​​​អតីតកាល៉​​​។ លោក​​​មាន​​​ប្រសាសន៍​​​បែប​​​នេះ​​​សំដៅ​​​ទៅលើ​​​ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ពេល​​​កន្លង​​​មក​​​របស់​​​ក្រុមហ៊ុន​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​បញ្ជាក់​​​ថា ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ត្រូវ​​​​​​បាន​​​លុប​​​បំបាត់ចោល​​​​​​អស់​​​ហើយ"។ លោក​​​ សត្ថា បាន​​​និយាយ​​​ថា "មិន​​​មែន​​​ថា ក្រុមហ៊ុន​​​​​​មាន​​​ចេតនា​​​ជួល​​​កុមារ​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រុមហ៊ុន​​​មាន​​​ក្រុម​​​ហ៊ុន​​​ជួល​​​បន្ត​​​ជាច្រើន​​​ ដូច្នេះ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី វា​​​មាន​​​កំហុស​​​តូច​​​តាច​​​ខ្លះ​​​។ ក្មេង​​​ខ្លះ​​​មក​​ធ្វើការ​​​ជាមួយឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​"។ លោក សត្ថា​​​ បាន​​​និយាយ​​​ថា ក្មេង​​​អាច​​​នៅ​​​មាន​​​ចូលរួម​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ក្រុមហ៊ុន​​​ ប៉ុន្តែ លោក​​​បញ្ជាក់​​​ថា នេះ​​​មិនមាន​​​ន័យ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​នៅ​​​ទីនេះ​​​ទេ​​​។ យោង​​​តាម​​​លោក​​​ សត្ថា ឲ្យ​​​ដឹង​​​ថា កម្មករ​​​​​​កាប់​​​អំពៅ​​​ម្នាក់​​​អាច​​​រក​​​កម្រៃ​​​បាន​​​​​​ប្រហែល​​​​​​៤ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។ លោក​​​ អ៊ូ សុផល នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​និង​​​ធនធាន​​​មនុស្ស​​​ របស់​​​ក្រុមហ៊ុន​​​​​​​​​ភ្នំពេញស៊ូ​​​ហ្គើរ​​​​​​ បាន​​​និយាយ​​​ថា មិនមាន​​​ការ​​​កំណត់​​​ចំនួន​​​ដើម​​​អំពៅ​​​សម្រាប់​​​កម្មករ​​​ដែល​​​ត្រូវ​​​កាប់​​​ទេ​​​ ប៉ុន្តែថា មាន​​​ការ​​​ឲ្យ​​​​​​កម្រៃ​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​កម្មករ​​​ណា​​​ដែល​​​កាប់​​​អំពៅ​​​បាន​​​ច្រើន​​​។ ក្រោយ​​​ពី​​​សិក្ខា​​​សាលា​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​តិច​​​តួចនោះ កម្មករ​​​ដែល​​​កាប់​​​អំពៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​ភ្នំពេញ​​​ស៊ូហ្គើរ បាន​​​និយាយ​​​ផ្ទុយ​​​គ្នា​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​គេ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ទីស្នាក់ការ​​​ក្រុមហ៊ុន​​​។ កម្មករម្នាក់​​​មាន​​​វ័យ​​​៥២​​​ឆ្នាំ​​​ ដែល​​​គ្រាន់​​​តែ​​​ប្រាប់​​​ឈ្មោះ​​​ឥត​​​មាន​​​នាម​​​ត្រគោល​​​ ព្រោះ​​​ខ្លាច​​​បាត់​​​បង់​​​ការ​​​ងារ​​​ បាន​​​និយាយ​​​ថា កម្មករ​​​កាប់​​​អំពៅ​​​ទទួល​​​បាន​​​​​​ថ្លៃ​​​ឈ្នួល​​​ទៅតាម​​​បាច់​​​អំពៅ​​​ដែល​​​គេ​​​កាប់​​​បាន​​​ ដែល​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខ្លះ​​​យក​​​កូន​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ ដើម្បី​​​រក​​​លុយ​​​ឲ្យ​​​បាន​​​ច្រើន។ កម្មករ​​​រូប​​​នេះ​​​បាននិយាយ​​​ថា "ពិត​​​ហើយ​​​ដែល​​​ក្មេង​​​ៗ​​​មកធ្វើ​​​ការ​​​។ ចំពោះខ្ញុំ​​​ ខ្ញុំ​​​មិន​​​យក​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​​​ទេ ប៉ុន្តែ អ្នក​​​ផ្សេង​​​ដែល​​​ក្រ​​​តោក​​​យ៉ាក យក​​​កូន​​​របស់​​​គេ​​​មក​​​ជួយ​​​ធ្វើ​​​ការ​​​"។ កម្មករ​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​អាយុ​​​១៥​​​ឆ្នាំ ហើយ​​​ក៏មិន​​​ប្រាប់​​​នាម​​​ត្រគោល​​​ដែរ កំពុង​​​ប្រលែង​​​គ្នា​​​លេង​​​ជាមួយ​​​ក្មេង​​​ជំទង់ៗ​​​ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​។ យុវជន​​​រូប​​​នេះ ដែល​​​មិន​​​ព្រម​​​និយាយ​​​ថា តើ​​​នរណា​​​ដែល​​​មិន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ការ​​​កាលពីម្សិល​​​មិញ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ឈប់​​​កាប់​​​អំពៅ​​​ថ្ងៃ​​​នេះ ដោយ​​​សារ​​​គេ​​​ប្រាប់​​​មិន​​​ឲ្យ​​​ខ្ញុំធ្វើ​​​។ ខ្ញុំ​​​ឃើ់ញ​​​ក្មេង​​​អាយុ​​​១២ទៅ១៣​​​ឆ្នាំ ប្រហែល​​​បួន​​​ប្រាំ​​​នាក់​​​កាប់​​​អំពៅ​​​ជា​​​រៀង​​​រាល់ថ្ងៃ​​​។ ពួក​​​គេ​​​ជិះ​​​ឡាន​​​ជាមួយ​​​ខ្ញុំ​​​មក​​​ទី​​​នេះ"។ អាយុ​​​តិច​​​​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​គឺ​​​អាយុ​​​១៥​​​ឆ្នាំ ដែល​​​យោង​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​កម្ពុជា​​​ គឺ​​​អនុញ្ញាត​​​ឲ្យ​​​កុមារ​​​អាយុ​​​១២​​​ឆ្នាំ​​​ធ្វើ​​​ការ​​​ស្រាល​​​ៗបាន​​​​​​ លុះត្រា​​​តែ​​​ការ​​​ងារ​​​នោះ​​​មិន​​​ប៉ះពាល់​​​ដល់​​​ការសិក្សា​​​របស់​​​គេ​​​។ លោក វង់ វែង អាយុ​​​៤៧​​​ឆ្នាំ ជា​​​ក្រុម​​​ប្រឹក្សា​​​ឃុំអមលាំង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ កាលពី​​​ខែ​​​មុន​​​ គឺ​​​ជា​​​រដូវ​​​កាប់​​​អំពៅ​​​ដើម្បី​​​រក​​​ចំណូល​​​បន្ថែម​​​ទៀត​​​សម្រាប់​​​គ្រួសារ​​​គាត់​​​។ លោក វែង បាននិយាយ​​​ថា "ប្រសិន​​​បើ​​​អ្នក​​​ចូល​​​ទៅ​​​ជ្រៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ អ្នក​​​នឹង​​​ឃើញ​​​ក្មេង​​​ធ្វើ​​​ការ​​​។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​១០​​​នាក់​​​ដែរ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​មួយ​​​ប្លុក​​​ៗ"។​ លោក វែង បាន​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​មាន​​​កម្មករ​​​ជា​​​កុមារ​​​កាលពី​​​ម្សិលមិញ មុន​​​នឹង​​​ការ​​​ធ្វើ​​​សិក្ខា​​​សាលា​​​ស្តីពី​​​ "គ្មាន​​​​​​ពលកម្ម​​​កុមារ"​ ។ លោក វែង បាន​​​និយាយ​​​ថា សិក្ខា​​​សាលា​​​នេះ "គឺ​​​ជា​​​វិធី​​​លាក់​​​បាំង​​​កំហុស​​​របស់​​​គេ​​​​​​ប៉ុណ្ណោះ"។រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

តុលាការ​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ពី​បទ​​បើករថយន្ត​បុក ហើយរត់

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​​អាយុ​២៨​ឆ្នាំ​ម្នាក់ ពីបទ​បង្ក​របួស​ស្នាម​​ ខណៈ​ពេល​បើក​បរ​រថយន្ត​បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង​បុក​រ៉ឺម៉កម៉ូតូ​កង់​បី​ដែល​ដឹក​មនុស្ស​ពេញ ហើយ​បើក​រត់​គេច​ពី​កន្លែង​កើត​ហេតុ។ យោង​តាម​នគរ​បាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ Edrea Chua Ning Wei​ បាន​បើក​រថយន្ត​ម៉ាក​សឺដេស​បុក​រ៉ឺម៉ក​ម៉ូតូកង់បី​តាម​តីរវិថីព្រះស៊ីសុវត្ថិ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ កាលពី​យប់​ថ្ងៃ​សុក្រ។ យោងតាម​នគរបាល​បានឲ្យ​ដឹង​ថា លោក Victor Boyle ​មិត្ត​ប្រុស​របស់​នាង​ជាជន​ជាតិ​អាមេរិក​ បន្ទាប់មក​បាន​បើក​រថយន្ត​ជំនួស​នាង ហើយ​បើក​ចេញ​បាត់​ទៅ​ ដែល​​ភ្លាមៗ​នោះ​ត្រូវ​បាន​​​តាម​ទាន់​ហើយ​ចាប់​ខ្លួន​ពួកគេ​បាន​តែម្តង។ លោក Boyle ជា​អគ្គនាយក​ក្រុម​ហ៊ុន Soh Sei...

សាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​បាត់​ដំបង​​បាន​ចោទ​ប្រកាន់​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ជាអ្នក​ធ្វើ​ឲ្យ​មេរោគ​អេដស៍​ឆ្លង​រាល​ដាល​ដល់​អ្នក​ភូមិ​ជាច្រើន​នាក់​នៅ​ក្នុង​ឃុំរកានោះ​ ពីបទ​មនុស្ស​ឃាត​ ដែល​អាច​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ ក៏ដូច​ជា​ការ​រំលោភ​ច្បាប់​សុខាភិបាល​ចំនួន​ពីរ​ទៀត​ផង​ដែរ​។ លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​ចាប់​ផ្ដើម​សាកសួរ​លោក យ៉ែម ជ្រិន នៅ​សាលា​ដំបូង​ខេត្ត​កាលពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ចោទ​ប្រកាន់​គាត់​កាលពី​ម្សិល​មិញ​តាម​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​គ្របដណ្ដប់​លើ​បទ​មនុស្ស​ឃាត​អម​ដោយ​​ទារុណ​កម្ម អំពើ​ព្រៃផ្សៃ ឬ​ចាប់​រំលោភ។ លោក​ ហេង លុយ បាន​មាន​ប្រសាសន៍​ថា " ខ្ញុំ​បាន​ចោទ​ប្រកាន់​គាត់​​ជា​បឋម​ ហើយ​បញ្ជូន​គាត់​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រាប់​ការ​សាកសួរ​បន្ថែម​"។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា...

គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​សារភាព​ថា ពិត​ជា​បាន​ប្រើ​ប្រាស់​សឺរ៉ាង​ដោយ​ធ្វេសប្រហែស​មែន​

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​ឲ្យ​​មេរោគ​អេដស៍​​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ជាង​១០០​នាក់​ នៅ​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង បាន​សារភាព​​ថា ពិត​ជា​បាន​ប្រើ​សឺរ៉ាង​ឡើង​វិញ​ដដែលៗ​​មែន ហើយ​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​សម្រាប់​ការ​សាកសួរ​កាលពី​ម្សិលមិញ។ ការ​ធ្វើ​តេស្ត​បឋម​រក​មេរោគ​អេដស៍​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ នៅមណ្ឌល​សុខភាព​ឃុំរកា ក្នុង​ស្រុក​សង្កែ បន្ទាប់ពី​បុរស​វ័យ​ចំណាស់​អាយុ​​៧៤​ឆ្នាំ​ម្នាក់ ជាមួយ​នឹងចៅ​ស្រី​និង​កូនប្រសា​ប្រុស​របស់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​ថា មាន​​ផ្ទុក​មេរោគ​អេដស៍​នេះ​កាលពី​ចុង​ខែ​វិច្ឆិកា។ បុរស​វ័យ​ចំណាស់​រូប​នេះ​​បាន​បន្ទោស​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ប្រចាំ​ភូមិ​ ដែល​​​​តែង​តែ​​ព្យាបាល​គាត់​ថា ជា​អ្នក​ធ្វើ​ឲ្យ​គាត់​ឆ្លង​មេរោគ​អេដស៍​នេះ ហើយ​គាត់​បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​រូប​នេះ​ធ្លាប់​ព្យាបាល​ឲ្យ​ទៅ​ធ្វើ​តេស្ត​ដែរ​។ យោង​តាម​លោក ឌីឌីយេ ហ្វុង​តង់​នីល (Didier Fontenille)...