Friday, December 13, 2019
Home Authors Posts by Alex Consiglio

Alex Consiglio

50 POSTS 0 COMMENTS

គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ត្រូវ​​​​​​សមត្ថកិច្ច​​​សួរ​​នាំ​​​ខណៈ​​​ប្រជា​​​ពល​​​រដ្ឋ​​​១៦​​​នាក់​​​ទៀត​​​ពិនិត្យឃើញ​​​ផ្ទុក​​​មេ​​​រោគ​​​អេដស៍​​​

ឃុំ​​​រកា/ខេត្តបាត់​​​ដំបង-ខណៈ​​​អ្នកភូមិ​​​យ៉ាង​​​ហោច​​​ណាស់​​​១៦​​​នាក់​​​ទៀត​​​នៅទី​​​នេះ​​​បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​ឃើញមាន​​​​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​សរុប​​​នៃ​​​អ្នក​​​​​​ធ្វើ​​​តេស្ត​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​សប្តាហ៍​​​មក​​​នេះ​​​កើន​​​លើស​​​១០០នាក់​​នោះ​​​ នគរ​​​បាល​​​ខេត្ត​​​បាន​​​ចាប់​​​ផ្តើម​​​​​​សួរ​​នាំ​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​អ្នក​​​ភូមិ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​នេះ​​ឆ្លង​​​រាល​​​ដាល​​​។​​​ ពេល​​​នេះ​​​ អ្នកភូមិ​​​ប្រមាណ​​​១០៥​​​នាក់​​​​​​រួម​​​មាន​​​កុមារ​​​១៩​​​នាក់ផង​​​ ត្រូវ​​​បាន​​​ពិនិត្យ​​​ឃើញ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ ចាប់​​​តាំង​​​ពី​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​ បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​តេស្ត​​​បឋម​​​រក​​​មេរោគ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែធ្នូ​​​​​​មក​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​ភ័យ​​​ស្លន់​​​ស្លោ​​​ និង​​​បារម្ភ​​​ចំពោះ​​​បញ្ហា​​​សុខភាព​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ដែលកន្លង​​​មក​​​​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​យ៉ា​​​ងធំ​​​ធេង​​​នៅ​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​ការ​​​រាល​​​ដាល​​​ជំងឺ​​​អេដស៍​​​ដែល​​​បាន​​​កើន​​​ឡើង​​​ខ្ពស់​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។ យោង​​​តាម​​​លោក មាន ឈីវុន ប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក​​​ និង​​​កាម​​​រោគ​​​ នៃ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំងឺ​​​ចំនួន​​​៩០​​​នាក់​​​ ដែល​​​បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​​​​​​​​​​​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​តេស្ត​​​បឋម​​​នៅ​​​មណ្ឌល​​​សុខភាព​​ឃុំ​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួ​​​យ​​​សប្តាហ៍​​​មក​​​នេះ​​​ បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​លើក​​​ទី​​​២​​​នៅ​​​មន្ទីរពេទ្យ​​​បង្អែក​​​ខេត្ត​​​កាល​​​ពីម្សិលមិញ ហើយ​​​៨៩​​​ករណី​​​​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា ពិត​​​ជា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​មែន។​​​​​ លោក ហ៊ា សៀក ប្រធាន​​​កម្មវិធី​​​ជំងឺ​​​អេដស៍​​​នៃ​​​ក្រសួង​​​សុខាភិបាល​​​ប្រចាំ​​​ស្រុក​​​សង្កែ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូមិ​​​ជា​​​ច្រើន​​​កំពុង​​​តែ​​​បន្ទោស​​​លោក យ៉ែម ជ្រិន ជា​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​ជា​​​ញឹក​​​ញាប់​​​តែង​​​តែ​​​​​​ទូរស័ព្ទ​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​ចំនួន​​​៨.៨៩៧​​​នាក់​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ថា​​​ជា​​​អ្នកបង្ក​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នេះ។ លោក សេង លុច​​​ នាយការិយាល័យ​​​ព្រហ្មទណ្ឌ​​​េខត្ត​​​បានមាន​​​ប្រសាសន៍​​​ថា លោក យ៉ែម ជ្រិន បាន​​​ស្ម័គ្រ​​​ចិត្ត​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ដើម្បី​​​ការ​​​សួរ​​​នាំ​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​។​​​ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​អញ្ជើញ​​​គាត់​​​មក​​​សាក​​​សួរ​​​ ពីព្រោះ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ចោទ​​​ប្រកាន់គាត់​​​ថាជា​​​អ្នក​​​បង្ក​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដាល​​​។ ពេល​​​នេះ​​​យើង​​​មិន​​​ហ៊ាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ទេ យើង​​​កំពុង​​​សើុប​​​អង្កេតអំពី​​​គាត់​​​​​​បន្ថែម​​​ទៀត​​​នៅ​​​ឡើយ​​​"។ លោក​​​បាន​​​លើក​​​ឡើងបន្ត​​​​​​ថា នគរ​​​បាល​​​មាន​​​គម្រោង​​​ឃុំ​​​​​​ខ្លួនលោក​​​​​​ យ៉ែម  ជ្រិន មួយ​​​យប់​​​ ហើយ​​​ពិនិត្យ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ​​​។ យោង​​​តាម​​​លោក បេង សោ ប្រធាន​​​មណ្ឌល​​​សុខភាព​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ យ៉ែម ជ្រិន ដែល​​​មាន​​​វ័យខ្ទង់​​​​​​ជាង​​​៥០​​​ឆ្នាំ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពីឃុំ​​​នេះ នៅ​​​ពេល​​​​​​មជ្ឈមណ្ឌល​​​សុខភាព​​​ក្នុង​​​មូលដ្ឋាន​​​ ដែល​​​មាន​​​ចម្ងាយ​​​ប៉ុន្មាន​​​ជំហាន​​​ពីផ្ទ​​​ះ​​​របស់​​​គាត់​​ បាន​​​ចាប់​​​​​​ផ្តើម​​​ប្រគល់​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស​​្ត​​​រក​​​មេរោគ​​​​​​អេដស៍ទៅ​​​អ្នក​​​ភូមិ​​​​​​ដែល​​​មាន​​​ការ​​​ក្តៅ​​​ក្រហាយ​​​។ លោក ឆែម ជឿន កូនប្រសា​​​​​​របស់​​​លោក​​​ យ៉ែម ជ្រិន បាន​​​និយាយ​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​គ្រួសារ​​​នេះ​​​កាល​​​ពីម្សិលមិញ​​​ថា នគរ​​​បាល​​​ឃុំ​​​បាន​​​ព្រមាន​​​ឪពុក​​​ក្មេក​​​របស់​​​ខ្លួន​​​​​​មិន​​​ឲ្យ​​​​​​ត្រឡប់​​​ទៅ​​​តំបន់​​​នោះ​​​វិញ។លោក​​​បាន​​​និយាយ​​​​​​ថា "នគរ​​​បាល​​​ឃុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា កុំ​​​ឲ្យ​​​មក​​​ផ្ទះ​​​របស់​​​យើង​​​។​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​គាត់​​​ថា ពួក​​​គេ​​​បារម្ភ​​​ខ្លាច​​​អ្នក​​​ភូមិ​​​ដែល​​​ក្តៅ​​​ក្រហាយ​​​បង្ក​​​អំពើ​​​ហិង្សា"។​​​​​​​​​ លោក ឆែម ជឿន និយាយ​​​ថា ឪពុក​​​ក្មេក​​​របស់​​​ខ្លួន​​​ដែល​​​ធ្លាប់​​​ទទួល​​​បាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ឲ្យ​​​ធ្វើ​​​ជា​​​គ្រូពេទ្យ​​​នៅ​​​ជំរំ​​​ជនភៀស​​​ខ្លួន​​​តាម​​​បណ្តោយ​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​អំឡុង​​​ទសវត្សរ៍ឆ្នាំ​​​​​​១៩៨០​​​ បាន​​​ព្យាបាលជំងឺ​​​ច្រើន​​​មុខ​​​​​​របស់​​​អ្នក​​​ភូមិនៅ​​​​​​ក្នុង​​​ឃុំ​​​នេះ​​​។ លោក​​​បាន​​​​​​បន្ត​​​ថា "គាត់​​​បាន​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​២០ឆ្នាំ​​​​​​មក​​​ហើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ពិត​​​ ឬមិន​​​ពិតនោះ​​​ទេ​​​ ​​​ ​​​ ប៉ុន្តែ អ្នក​​​ភូមិ​​​ជឿ​​​ជាក់​​​គាត់​​​ថា គាត់​​​ជា​​​មនុស្ស​​​ល្អ​​​"។ លោក អីុម ចិត្រា ប្រធាន​​​ការិយាល័យ​​​ប្រតិបត្តិ​​​សុខាភិបាល​​​ស្រុក​​​សង្កែ​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​មណ្ឌល​​​សុខភា​​​ព​​​ឃុំ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក យ៉ែម ជ្រិន​​​ ធ្វើ​​​ជា​​​គ្រូ​​​ពេទ្យ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ។ "គាត់​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទេ​​​។ បើ​​​ខ្ញុំ​​​ដឹង​​​មុន​​​ ខ្ញុំ​​​នឹង​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​ព្យាបាល​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​នោះ​​​ទេ​​​"។ អ្នក​​​ភូមិ​​​ជាង​​​២០០នាក់​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​អេដស៍​​​កាល​​​ពីម្សិលមិញ​​​នៅ​​​មណ្ឌល​​​សុខ​​​ភាព​​​ខាង​​​លើ​​​នេះ ហើយ​​​យ៉ាង​​​ហោច​​​ណាស់​​​មនុស្ស​​​១៦​​​នាក់​​​បានធ្វើ​​​តេស្ត​​​​​​រក​​​ឃើញ​​​ថា​​​ មាន​​​ផ្ទុក​​​ជំងឺ​​​អេដស៍ ​​​​​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដ​​​ឹង​​​ពី​​​លោក អីុម ចិត្រា ​​​ដែល​​​មិន​​​ទាន់​​​បូក​​​សរុប​​​លទ្ធផលនៅឡើយ​​គិត​​​មក​​​ទល់​​​នឹង​​​ពេល​​​​​​ល្ងាច​​​នោះ​​​។អ្នកភូមិ​​​ជា​​​ច្រើន​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​មណ្ឌល​​​សុខភាព​​​នេះ​​​ក្នុង​​​​​​ទឹក​​​មុខ​​​ធូរស្រាល​​​ ចំណែក​​​ឯ​​​មនុស្ស​​​មួយ​​​ចំនួន​​​ត​​​ូច​​​បាន​​​ស្រែក​​​យំ​​​។ អ្នក​​​ស្រី ឡាប ឡឺត អាយុ​​​៥៥​​​ឆ្នាំ​​​ បាន​​​និយាយ​​​បណ្តើរ​​​យក​​​ក្រមា​​​ជូត​​​ទឹក​​​ភ្នែក​​​បណ្តើរ​​​ថា "ខ្ញុំ​​​និង​​​ប្តី​​​របស់​​​ខ្ញុំ​​​បាន​​​ទៅ​​​ធ្វើ​​​តេស្ត​​​ឈាម ហើយ​​​លទ្ធផល​​​គឺ​​​យើង​​​ផ្ទុកមេរោគ​​​អេដស៍​​​​​​ទាំង​​​ពីរ​​​នាក់​​​។ ខ្ញុំ​​​ភ័យ​​​ខ្លាច​​​ណាស់"។​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ជា​​​ញឹក​​​ញាប់​​​ប្តី​​​របស់​​​អ្នក​​​ស្រី​​​ពឹង​​​ឲ្យ​​​លោក យ៉ែម ជ្រិន ព្យាបាល​​​ជំងឺ​​​របស់​​​គាត់​​​ ហើយ​​​ពេល​​​ខ្លះ​​​មាន​​​ការ​​​ចាក់​​​ថ្នាំ​​​ផង​​​។ "ខ្ញុំ​​​សង្ស័យ​​​ថា វា​​​មក​​​ពី​​​គាត់​​​  ។ គាត់​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្តី​​​ខ្ញុំ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​"។ អ្នក​​​ស្រី ប៊ុត ទុយ​​​តើន អាយុ​​​៤០​​​ឆ្នាំ​​​ ​​​បាន​​​និយាយ​​​ការ​​​ពារ​​​គ្រូពេទ្យ​​​គ្មា​​​ន​​​អាជ្ញា​​​ប័ណ្ណ​​​រូប​​​នេះ​​​កាល​​​ពីម្សិលមិញ​​​ បន្ទាប់ពី​​​គាត់​​​​​ទទួល​​​បាន​​​លទ្ធផលនៃ​​​ការ​​​​​​ធ្វើ​​​​​​តេស្ត​​​ឈាម​​​ ដែល​​​បង្ហាញ​​​ថា គាត់​​​គ្មានផ្ទុក​​​មេរោគ​​​អេដស៍​​​​​​ ប៉ុន្តែ ជា​​​អកុសល​​​​​​កូន​​​ស្រី​​​វ័យ​​​២០​​​ឆ្នាំ​​​របស់​​​គាត់​​​ផ្ទុក​​​មេរោគ​​​នេះ​​​។ "ខ្ញុំ​​​តក់​​​ស្លុត​​​​​​ពេល​​​ឮ​​​ថា​​ កូន​​​ស្រី​​​របស់​​​ខ្ញុំ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​។ គាត់​​​  គឺ​​​ជា​​​គ្រូពេទ្យ​​​ល្អ​​​"។ អ្នក​​​ស្រី​​​និយាយ​​​ថា លោក យ៉ែម ជ្រិន បាន​​​ព្យាបាល​​​កូន​​​ស្រី​​​របស់​​​គាត់​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​សម្រាល​​​កូន​​​កាល​​​ពី​​​ប្រហែល​​​ប្រាំ​​​ខែ​​​មុន​​​ ដោយ​​​ចាក់​​​ថ្នាំ​​​ និង​​​បន្តោក​​​សេរ៉ូម​​​ឲ្យ​​​នាង​​​ ហើយ​​​ម្ជុល​​​ទាំង​​​អស់​​​​​​ដែល​​​គាត់​​​ប្រើ​​​គឺសុទ្ធ​​​តែ​​​ថ្មី​​​ដក​​​ចេញ​​​ពីស្រោម​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា "វា​​​ពិបាក​​​នឹងសង្ស័យ​​​គាត់​​​  ណាស់"។ នៅ​ពេល​គេ​កំពុង​ស្វែងរក​មូល​ហេតុ​ផ្សេង​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នេះ អ្នក​ភូមិ​ផ្សេង​ៗ​​ទៀត​បាន​និយាយ​សំដៅ​លើ​​​កម្ម​វិធី​​​ផ្ដល់​វ៉ាក់សាំង​​​ដល់​កុមារ​មួយ​ដែល​រៀប​ចំ​ដោយ​​ក្រុម​គ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​តាម​បទ​បញ្ជា​របស់​ក្រសួង​សុខាភិបាល​កាលពី​ប្រហែល​៦ខែ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​ លោក​ ចិត្រា​ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​សុខាភិបាល​ស្រុក​ បាន​លើក​ឡើង​ថា​ កម្មវិធី​ផ្ដល់​​​​វ៉ាក់សាំង​​​​​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ក្បួន​ពេទ្យ​យ៉ាង​ត្រឹមត្រូវ ហើយ​លោក​ យ៉ែម ជ្រិន​ គឺ​មិន​បាន​មក​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នេះ​ទេ។ លោក​ បាន​មាន​ប្រ​សាសន៍​ថា "​មណ្ឌល​សុខ​ភាព​មិន​ដែល​​សហ​ការ​ជា​មួយ​គាត់​ឡើយ​។​យើង​ចាក់​ថ្នាំ​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង។​ វា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​រឿង​នេះ​បាន​កើតឡើង​។​​ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​ តើ​វា​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ"។ លោក​ បេង សោ​​ ប្រធាន​​មណ្ឌល​សុខ​ភាព​ឃុំ​រកា ក៏​បាន​ការពារ​បុគ្គលិក​ពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​ប្រភព​​ដែល​អាច​ធ្វើ​ឲ្យ​មេរោគ​​អេដស៍​នេះ​ផ្ទុះ​ឡើង​ផង​ដែរ។ លោក បាន​មាន​ប្រសាសន៍​...

ក្មេងប្រុស​ដែលត្រូវ​បាន​វាយ​រហូត​ដល់ស្លាប់​ មាន​ស្លាក​ស្នាមធ្លាប់​ទទួលរង​ការ​វាយដំ

ក្រុម​​​គ្រួសារ​​​ក្មេងប្រុង​​​​រង​​​គ្រោះ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា សព សារី វីរបុត្រ អាយុ​​​៦​​​ឆ្នាំ ដែល​​​បាន​​​ស្លាប​​​់​​​ដោយសារ​​​របួស​​​ខាង​​​ក្នុង​​​កាល​​​ពីថ្ងៃ​​​សៅ​​​រ៍ ដោយ​​​សារ​​​រង​​​ការ​​​វាយ​​​ដំ​​​យ៉ាង​​ធ្ងន់​​​ធ្ងរ​​​ បានដឹកមក​ដល់ផ្ទះ​​​វិញ​​​ហើយ​ ដោយ​​​មាន​​​ស្នាម​​​ជាំ បន្ទាប់​​​ពី​​​ទៅ​​​លេង​​​ម្តាយ​​​ចុង​​​របស​​​់​​​ខ្លួន​​​នៅ​​​ពេល​​​កន្លង​​​មក​​​។ អ្នក​​​ស្រី សេង ស្រីទីន អាយុ​​​២៧​​​ឆ្នាំ​​​បាន​​​សារភាព​​​ប្រាប់​​​នគរ​​​បាល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា គាត់​​​បាន​​​វាយ​​​ដំ​​​កូន​​​ចុង​​​របស់ខ​​​្លួន​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ មុន​​​ពេល​​​ក្មេង​​​ប្រុស​​​នេះ​​​បាន​​​ស្លាប់​​​ក្នុង​​​ផ្ទះ​​​របស់នាង​ស្ថិតក្នុង​​​ខណ្ឌ​​​ដង្កោ។ អ្នកស្រី ស្រីទី ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ត្រូ​​​វបាន​​​ចោទ ប្រកាន់​​​ពីបទ​​ធ្វើ​​​ទារុណ​​​កម្ម​​​ និង​​​ប្រព្រឹត្ត​​​អំពើ​​​ព្រៃ​​​ផ្សៃ​​​រហូត​​​ដល់ការ​វាយ​​​សម្លាប់​​​នោះ​​​ កំពុង​​​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​របស់​​​នគ​​​របាល​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​នៅ​​​ឡើយ​​​។ ស្ត្រី​​​រូប​​​នេះ​​​​​​គ្រោង​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក ហន សារី ជា​​​ឪពុក​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ខណៈ​​​គាត់​​​អង្គុយ​​​យំ​​​នៅខាង​​​ក្រៅ​​​ផ្ទះ​​​ស្ថិត​ក្នុង​ខណ្ឌទួលគោករបស់​​​អ្នកស្រី គង់ ស៊ីណា ដែលត្រូវ​​​ជា​​​ជីដូន​​​របស់​​​ក្មេង​​​ប្រុស​​​រូប​​​នេះ និង​​​ជា​​​អ្នកមើល​​​ថែ​​​ទាំ​​​ថា "ខ្ញុំ​​​ទុក​​​ចិត្ត​​​ប្រពន្ធ​​​របស់ខ​​​្ញុំ​​​ ​​​​​​”។ លោក សារី បាននិយាយ​​​ថា "ប្រពន្ធរបស់ខ្ញុំ​​​បាន​​​កុហកខ្ញុំ​​​។ កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​មាន​​​ស្នាម​​​ជាំ​​​នៅ​​​ពេល​​​កន្លង​​​មក​​​ ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ស្នាម​​​នេះ​​​បណ្តាល​​​មក​​​ពី​​​វាអេះខ្លួន​​​ឯង​​​។ ខ្ញុំ​​​ជឿ​​​គាត់​​​ ពីព្រោះ​​​ខ្ញុំ​​​ទុក​​​ចិត្ត​​​គាត់​​​។ ខ្ញុំ​​​មិន​​​ដែល​​​គិត​​​ថា​​​គាត់​​​ធ្វើ​​​រឿង​​​ដូច្នេះ​​​ឡើយ​​​"។ លោក សារី ជា​​​អ្នក​​​រត់​​​តុ​​​ ដែល​​​តែងចេញ​​​ពី​​​ផ្ទះ​​​ទៅ​​​ធ្វើ​​​ការបាត់ៗ​​​នោះ​​​បាន​​​និយាយ​​​ថា​ លោក​​​តែង​​​តែ​​​ទុក​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​ឲ្យ​​​អ្នកស្រី ស្រីទីន មើល​​​ថែ​​​នៅ​​​ពេល​​​វា​​​មក​​​លេង​​​។ លោក សារី បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុអ្វី​​​បាន​​​ជាគាត់​​​មិន​​​ស្រឡាញ់​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំឡើយ​​​។ ខ្ញុំ​​​ចង់​​​ឲ្យ​​​តុលាការ​ផ្តន្ទាទោស​​​គាត់​​​តាម​​​ច្បាប់​​​"។ ​​​​​​យោង​​​តាម​​​​​​អង្គភាព​​​គាំពា​​រ​​​កុមារ​​​ជា​​​អង្គភាព​​​នគរ​​​បាល​​​ដែល​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម​​​ដោយ​​​មូល​​​និធិកុមារ​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​កោសល្យ​​​វិច័យរបស​​​់​​​​​​​គ្រូពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បង្ហាញ​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​បាន​​​ស្លាប់​​​ដោយសារ​​​បែក​​​សរីរាង្គខាង​​​ក្នុង​​​ ហើយ​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​។ យោង​​​តាម​​​នគរ​​​បាល​​​ខណ្ឌ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកស្រី ស្រីទីន បាន​​​វាយ​​​ដំ​​​កូន​​​ចុង​​​របស់​​​ខ្លួន​ដោយ​​​​ដំបង ហើយ​​​បាន​​​ទាត់​​​វា​​​ដួល​​​រួច​​​​​​ឡើង​​​ជាន់​​​ថែម​​​ទៀត​​​។ អ្នកស្រី សីុណា ដែល​​​ត្រូវ​​​ជា​​​ជីដូន​​​បាន​​​និយាយ​​​ថា អាជ្ញាធរ​​​​​​មិន​​​ដែល​​​ទទួល​​​បាន​​​ព័ត៌មាន​ពី​​​​ការវាយធ្វើបាបទេ​​​ពី​​​មុន​​មក ដែល​​​អ្នកស្រី ​​​ក៏​​​បាន​​​លើកឡើង​ផងដែរ​​​ថា ពីព្រោះ​​​គ្មាន​​​នរណា​​​ម្នាក់​​​ជឿ​​​ថា អ្នក​​​ស្រី ស្រីទីន ធ្វើ​​​អំពើ​​​ព្រៃ​​​ផ្សៃ​​​ដូច្នេះ​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "យើង​​​មិន​​​ដែល​​​ជូនដំណឹងដល់​​​​អាជ្ញាធរ​​​ទេ ពីព្រោះ​​​យើង​​​មិន​​​ដែល​​​គិត​​​ថា គាត់​​​ប្រព្រឹត្ត​​​អំពើ​​​បែប​​​នេះ​​​ឡើយ​​​"៕សារុន  

នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តាម​​​​​​ចាប់ខ្លួន​​​លោក ថោង សារ៉ាត់​​​

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​កាល​​​ពីម្សិលមិញ​​​ថា លោក ថោង​​​ សារ៉ាត់ មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​រៀប​​​ចំ​​​ការ​​​ធ្វើ​​​ឃាត​​ពាណិជ្ជករសំខាន់​​​ម្នាក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​កាល​​​ពី​​​ម្សិលមិញ ទំនង​​​ជា​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​បាត់​​​ទៅ​​​ហើយ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​អំពាវ​​​នាវ​​​ដល់​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំងទែ​​​ប៉ូល​​​ឲ្យ​​​ជួយ​​​តាម​​​ចាប់ខ្លួន​​​​​​មន្ត្រី​​​ក្រសួង​​​​​​ការ​​​ពារ​​​ជាតិ​​​រូប​​​នេះ​​​។  ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង​​​​​​ សារ៉ាត់ នាយរង​​​ខុទ្ទកាល័យ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ជាប់​​​ចោទ​​​ពីបទ​​​បញ្ជា​​​អង្គរក្ស​​​បួន​​​នាក់​​​របស់​​​លោក​​​ឲ្យ​​​ទៅ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន Shimmex Group​​​ ដែល​​​ត្រូវ​​​គេ​​​បាញ់​​​សម្លាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​វិច្ឆិកា។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គរក្ស​​​ចំនួន​​​បួន​​​នាក់​​​របស់​​​លោក​​​ ថោង​​​​​​​​​ សារ៉ាត់ ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​មនុស្ស​​​ឃាត​​​ ហើយ​​​បាន​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​ជា​​​បណ្តោះ​​​អាសន្ន​​​​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស។ អំឡុង​​​ការ​​​ឆ្មក់​​​​​​ចូល​​​ភូមិ​​​គ្រឹះ​​​ចំនួន​​​បី​​​របស់​​​លោក​​​ ថោង​​​​​​​​​ សារ៉ាត់ ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ធ្នូ​​​ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​ ប៉ុន្តែ មិន​​​អាច​​​ចាប់​​​ខ្លួន​​​ឧត្តម​​​សេនីយ៍​​​ទោ​​​រូប​​​នេះ។ បន្ទាប់​​​មក​​​ ឪពុក​​​ម្តាយ​​​របស់​​​​​​លោក​​​ ថោង​​​​​​​​​ សារ៉ាត់ ដែល​​​មក​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រក្សា​​​អាវុធ​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស។ លោក ខៀវ សុភ័គ អ្នក​​​​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន​​៍កាល​​​ពី​​​ម្សិលមិញ​​​ថា "យើង​​​កំពុង​​​តែ​​​​​​ស្វែង​​​រក​​​ ថោង សារ៉ាត់។ គាត់​​​បាន​​​លាក់​​​ខ្លួន​​​បាត់​​​ហើយ គាត់​​​ទំនង​​​ជា​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​ទេ"។ ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បាន​​​លើក​​​ឡើង​​​ថា ទី​​​កន្លែង​​​ជាក់​​​លាក់​​​របស់​​​ឧត្តម​​​សេនីយ៍ទោ​​​រូប​​​នេះ ដែល​​​ក៏​​​ជា​​​ឧកញ៉ា​​​ម្នាក់ ហើយ​​​គ្រួសារ​​​របស់​​​លោក​​​មាន​​​ជំនួញ​​​ធំៗ​​​​​​មួយ​​​ចំនួន​​​​​​នោះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ភាព​​​អាថ៌កំបាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ប្រហែល​​​នៅ​​​ប្រទេស​​​ថៃ​​​ វៀត​​​ណាម ឬ​​​ក៏​​​ឡាវ​​​​​​​​​ក៏​​​ថា​​​បាន​​​ តើ​​​យើង​​​អាច​​​ដឹង​​​តាម​​​របៀប​​​​​​ណា​​​ទៅ​​​?”។ លោក ឆៃ សីុណារិទ្ធ​​​ ប្រធាន​​​នាយកដ្ឋាន​​​កណ្ដាល​​​សន្តិសុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​បាន​​​ជ្រើស​​​រើស​​​ការិយាល័យ​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំងទែប៉ូល​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​ជួយ​​​ក្នុង​​​ករណី​​​នេះ​​​។ ឧត្តម​​​សេនីយ៍​​​ឯក ឆៃ សីុណារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ការិយាល័យ​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​របស់​​​យើង​​​។​​​ នៅ​​​​​​ពេល​​​យើង​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​ជួយ​​​ ពួក​​​គេ​​​ត្រូវ​​​តែ​​​សើុប​​​​​​អង្កេត​​​ករណី​​​នេះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា​​​ "ប្រសិន​​​បើ​​​គាត់​​​  គ្មាន​​​ទោស​​​ពៃរ៍​​​នោះ​​​ទេ ​​​គាត់​​​គួរ​​​តែ​​​ចេញ​​​មក​​​តទល់​​​នៅ​​​ក្នុង​​​តុលាការ​​​"។ លោក​​​​​​ លឹម សុខារស្មី​​​ នាយក​​​ស្តីទី​​​ការិយាល័យ​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​នៅ​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា នគរ​​​បាល​​​រាជ​​​ធានី​​​ដែល​​​កំពុង​​​ដឹក​​​នាំ​​​ការ​​​សើុប​​​អង្កេត​​​បាន​​​ទាក់ទង​​​មក​​​ការិយាល័យ​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​តែ​​​សហការ​​​ជាមួយ​​​​​​នគរ​​​បាល​​​រាជ​​​ធានី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​"៕ស៊ុយឈាង​​​​​​​​  

សមាជិក​​​គ្រួសារ​​​ដែល​​​គេ​​​បោះ​​​​​​ពស់​​​វែក​​​ចូលផ្ទះ​​​កំពុង​​​តែ​​​លាក់​​​ខ្លួន​​​

បន្ទាប់​​​ពី​​​ប្តី​​​ និង​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ហើយ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ក្នុង​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ស្ត្រី​​​មេ​​​គ្រួសារ​​​មួយ​​​រូប​​​ដែល​​​ជាប់​​​គាំង​​​នៅ​​​ក្នុង​​​វិវាទ​​​ដ​​​ីធ្លី​​​មួយ​​​ជាមួយ​​​ ក្រុម​​​ហ៊ុន​​​អាហរ័ណនីហរ័ណ​​​របស់​​​លោក ឃុន សៀ អ្នក​​​ជំនួញ​​​ផ្នែក​​​អចលនទ្រព្យ​​​ដ៏​​​មាន​​​អំណាច​​​ម្នាក់​​​ឥឡូវ​​​​​​​​​នេះ​​​កំពុង​​​​​​លាក់​​​ខ្លួន​​​ជា​​​មួយ​​​កូន​​​ប្រុស​​​អាយុ​​​១៨​​​ឆ្នាំ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ដោ​​​យ​​​ខ្លាច​​​ក្រែង​​​ខ្លួន​​​គឺ​​​ជា​​​អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បន្ទាប់។ យោង​​​តាម​​​លោក​​​ ហាន ម៉េង​​​ហឿង មេធាវី​​​របស់​​​គ្រួសារ​​​ដែល​​​ជាប់​​​គាំង​​​ក្នុង​​​វិវាទ​​​ដី​​ធ្លី​​​នេះ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា លោក​​​ លី ស៊្រាង​​​ខេង ​​​​​​​​​​​​​​​​​​​​​អាយុ​​​​​​៥៨​​​ឆ្នាំ និង​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ ឈ្មោះ លី សៀមិញ អាយុ​​​២៣​​​​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​​​ថ្ងៃ​​​អង្គារ បន្ទាប់ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រោម​​​ច្បាប់​​​ភូមិ​​​បាល​​​ពី​​​បទ​​​ប្រើ​​អំពើ​​​ហិង្សា​​​លើ​​​ម្ចាស់​​​អចលនទ្រព្យ​​​ម្នាក់​​​។ លោក ស៊្រាងខេង ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅផ្ទះ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក ហើយ​​​កូន​​​ស្រី​​​គាត់​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​ពេល​​​នាង​​​ទៅ​​​មើល​​​​​​ឪពុក​​​របស់​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​។ ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ពីរ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​យាយី​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​លើ​​​គ្រួសារ​​​នេះ​​​​​​នា​​​ពេល​​​កន្លង​​​មក​​​។ ហើយ​​​គ្រួសារ​​​នេះ​​​បាន​​​អះ​​​អាង​​​ថា វា​​​ជា​​​ការ​​​សង​​​សឹក​​​​​​ដោយ​​​សារ​​​ការ​​​​​​មិន​​​ព្រម​​​​​​ទទួល​​​យក​​​ប្រាក់​​​ចំនួន​​​១៥.០០០ដុល្លារ​​​​​​ជា​​​សំណង​​​នៃ​​​ផ្ទះ​​​​​​ដែល​​​គ្រួសារ​​​នេះ​​​បាន​​​កាន់​​​កាប់​​​ជា​​​យូរ​​​មក​​​ហើយ​​​នោះ​​​។ កាល​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​មុន​​​ គេ​​​បាន​​​បោះ​​​ពស់​​​វែក​​​តាម​​​បង្អួច​​​ចូល​​​ផ្ទះ​​​​​​របស់​​​គ្រួសារ​​​នេះ​​​។ អ្នក​​​ស្រី​​​ ម៉ក់ ស៊ីវហុង​​​ ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​លោក ស៊្រាងខេង បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ ​​​នៅ​​​ពេល​​​លាក់​​​ខ្លួន​​​ពី​​​នគរ​​​បាល​​​ថា "តុលាការ​​​ និង​​​អាជ្ញាធរ​​​កំពុង​​​ធ្វើ​​​ដូច្នេះ​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​យើង​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​យើង​​​"។ អ្នក​​​ស្រី ស៊ីវហុង បាន​​​និយាយ​​​ថា សន្តិសុខ​​​ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក ឃុនសៀ និង​​​ដែល​​​ឃ្លាំមើល​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ គឺ​​​ជា​​​ជន​​​ប្រព្រឹត្តិ​​​អំពើ​​​ហិង្សា​​​ ដែល​​​រួម​​​មាន​​​ទាំង​​​ការ​​​វាយ​​​ដំ ការ​​​ធ្វើ​​ឲ្យ​​​មាន​​​អគ្គិភ័យ​​​ និង​​​ការ​​​សម្លាប់​​​សត្វ​​​ចិញ្ចឹម​​​របស់​​​គាត់​​ផង​​​ដែរ​​​នោះ​​​។​​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា "ពួក​​​គេ​​ដឹង​​​ថា យើង​​​គឺ​​​ជា​​​គ្រួសារ​​​តែ​​​មួយ​​​គត់​​​ដែល​​​​​​នៅ​​​សល់​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​។ សន្តិសុខ​​​​​​​​​​​​​​​​​បាន​​​ខិត​​​ខំ​​​ធ្វើ​​​គ្រប់​​​មធ្យោបាយ​​​ដើម្បី​​​បំភិត​​​បំភ័យ​​​យើង​​​ ប៉ុន្តែ យើង​​​មិន​​​ខ្លាច  ទេ។តែ​​​​​​យើង​​​ខ្លាច​​​នគរ​​​បាល​​​"។ លោក ឃុនសៀ ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ទទួល​​​បាន​​​សិទ្ធិ​​​គ្រប់​​​គ្រង​​​ដី​​​ធ្លី​​​ ដែល​​​គ្រួសារ​​​នេះ​​​កំពុង​​​រស់​​​នៅ​​​ នៅក្នុង​​​ការ​​​ដោះ​​​ដូរ​​​មួយ​​​​​​ជាមួយ​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពី​​​ដើម​​​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​មុន​​​ បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​បដិសេធ​​​មិន​​​ព្រម​​​ចាក​​​ចេញ​​​របស់​​​គ្រួសារ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​សាង​​​សង់​​​ខុន​​​ដូនៅ​​​ទី​នេះ​​​​​​​​​​​​​​​​​​​​​។ គ្រួសារ​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​ ដែល​​​នៅ​​​ជាប់​​​អគារ​​​​​​មួយ​​​ ដែល​​​មាន​​​សាលាសង្កាត់​​​បឹង​​​កក់​​​១ និង​​​ការិយាល័យ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​នៅ​​​ទី​​​នោះ​​​តាំង​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​​​​មក​​​​​​ម្លេ៉ះ​​​រហូត​​​ដល់​​​មាន​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​។ យោង​​​តាម​​​អ្នកស្រី សីុវហុង បាន​​​ឲ្យ​​​ដឹង​​​ថា គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​គឺ​​​ស្ថិ​​​តក្នុង​​​គ្រួសារ​​​ចំនួន​​​បី​​​ដែល​​​បដិសេធ​​​​​​មិន​​​ព្រម​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​លោក ឃុន សៀ ​​រហូត​​​ដល់​​​ខែ​​​កញ្ញា ។ ប៉ុន្តែ នៅ​​​ពេល​​​នោះ​​​​​​គ្រួសារ​​​ចំនួន​​​ពីរ​​​​​​ព្រម​​​ទទួល​​​យក​​​ប្រាក់​​​សំណង​​​ ហើយ​​​​​​យល់​​​ព្រម​​​ចាក​​​ចេញ​​​​​។ លោក ម៉េងហឿង បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​បាន​​​ដាក​​​់​​​ពាក្យ​​​ប្តឹង​​​គ្រួសារ​​​របស់​​​អ្នកស្រី ស៊ីវហុង​​​ ទៅ​​​សាលា​​​ដំបូង​​​កាល​​​ពីខែ​​​កញ្ញា​​​ ប៉ុន្តែ សមាជិ​​​ក​​​ទាំង​​​បួន​​​នាក់​​​នៅ​​​ក្នុង​​​គ្រួសារ​​​នេះ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ដីកា​​​​​​កោះ​​​ឲ្យ​​​ចូល​​​ខ្លួន​​​ដើម្បី សា​​ក​​​សួរ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ម្តាយ​​​ ហើយ​​​និង​​​កូន​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​គេ​​​តាម​​​ចាប់ខ្លួន​​​​​​ដើម្បី​​​យក​​​មក​​​សាក​​​សួរ​​​ ព្រោះ​​​ថា ឈ្មោះរបស់​​​ពួក​​​​​​គាត់​​​ក៏​​​ស្ថិត​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​​​​របស់​​​លោក​​​ ឃុន សៀ ដែរ"។ លោក សឿ វណ្ណនី ព្រះរាជ​​​អាជ្ញារង​​​ និង​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ លី លឹម​​​ម៉េង ដែល​​​បាន​​​សាក​​​សួរ​​​លោក ស៊្រាង​​​ខេង​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​៕ស៊ុយ​​​ឈាង​​​​​​​​​  

ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍បុក ហើយ​រត់​ នៅ​ជាប់គាំង​ក្នុង​តុលាការ​

រយៈ​​​ពេល​​​ជាង​​​ប្រាំ​មួយ​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​លោក ថូម៉ាស ប៊ីឈ័រ ជន​​​ជាតិ​​​អៀរឡង់ ដែល​​​ត្រូវ​​​បាន​​​រថយន្ត​​​ទំនើប​​​មួយ​​​គ្រឿង​​​បុក​​​ស្លាប់​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញមក ចៅ​​​ក្រម​​​សើុប​​​សួរ​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​សប្តាហ៍​​​នេះ​​​ថា ​​​លោក​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​ជាប់​​​សង្ស័យ​​​គឺ​​​កូន​​​ស្រី​​​អាយុ​​​២០​​​ឆ្នាំរបស់​​​លោក​​​វរសេនី​យ៍​​​ត្រី​​​​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ម្នាក់​​ឡើយ។  លោក ថូម៉ាស ប៊ីឈ័រ អាយុ​​​៣០​​​ឆ្នាំ​​​កំពុង​​​បណ្តើរ​​​កង់​​​របស់​​​ខ្លួន​​​កាត់​​​មហា​​​វិថី​​​ព្រះមុនីវង្ស​​​ក្នុង​​​សង្កាត់​​​បឹង​​​កេង​​​កង​​​​​​១ ខណ្ឌ​​​ចំការ​​​មន​​​វេលា​​​រំលង​​​អធ្រាត្រ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កញ្ញា ស្រាប់​​​តែ​​​រថយន្ត​​​ម៉ាក​​​ Range Rover ស៊េរី​​​ទំនើប​​​មួយ​​​គ្រឿង​​​បើក​បុក​​​គាត់​​​តែ​​​ម្តង។ គាត់​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ។ នគរ​​​បាល​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​នោះ​​​ថា ឈ្មោះ​​​ សិលា​​​ រតនៈ កូន​​​ស្រី​​​របស់​​​វរសេនីយ៍​​​ត្រី ហ៊ូ សិលា ប្រធាន​​​ការិយាល័យ​​​ហិរញ្ញវត្ថុ​​​ផ្នែកសឹក​​​រង​​​នៃ​​​កង​​​យោធពល​​​​​​ខេមរភូមិន្ទ​​​្ទ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​។ របាយ​ការណ៍ពាក់ព័ន្ធ​ករណីនេះ​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​មាន​​​ខ្លឹម​​​សារ​​​ថា "សិលា រតនៈ បាន​​​បើក​​​រថយន្ត​​​ Range Rover ពណ៌​​​ស​​​មួយ​​​គ្រឿង... ហើយ​​​បុក លោក​ប៊ីឈ័រ​​ ថូម៉ាស​ អែដម៉ុន អាយុ​​​៣០​​​ឆ្នាំ​​​ស្លាប់​​​នៅ​​​ពេល​​​លោក​​​​កំពុង​បណ្ដើរ​​​កង់​​​របស់​​​ខ្លួន ហើយ​​​នាង​​​បាន​​​គេ​​​ច​​​ខ្លួនបាត​់​​​​"។ ប៉ុន្តែ បើ​​​ទោះ​​​ណា​​​ជា​​​ទទួល​​​បាន​​​របាយការណ៍​​​ពី​​​លោក មាស ច័ន្ទ​​​ពិសិដ្ឋ​​​ ព្រះ​​​រាជ​​​អាជ្ញារង​​​កាល​​​ពីថ្ងៃទី​​​៣ ខែវិច្ឆិកា​​​ ក៏​​​ដោយ​​​ ក៏​​​ចៅ​​​ក្រម លាង សំណាត មិន​​​ទាន់បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​នៅឡើយដែរ​​​។ ចៅ​​​ក្រម សំណាត បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ការិយាល័យ​​​របស់​​​លោក នៅ​​​តុលាការ​​​កាល​​​ពី​​​ដើមសប្តាហ៍នេះ​​​ថា "តុលាការ​​​ត្រូវ​​​រក​​​ឲ្យ​​​ឃើញ​​​អ្នក​​​ដែល​​​ជា​​​ជន​​​សង្ស័យ​​​ពិត​​​ប្រាកដ​​​ ដែល​​​បាន​​​បើក​​​រថយន្ត​​​ទំនើប​​​នេះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កញ្ញា រតនៈ ដែល​​​មិន​​​បានយកចិត្តទុកដាក់នឹង​ដី​​​កោះ​​​ហៅ​​​របស់​​​តុលាការ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៦​​​ ខែ​​​តុលា និង​​​ម្ចាស់​​​រថយន្ត​​​ Range Rover គឺ​​​កញ្ញា​​ ហង្ស លីន​ដា​ ​​​ដែល​​​មាន​​​អាយុ​​​២០​​​ឆ្នាំ​​​​​​ដែរ គឺ​​​​​​​​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​ជន​​​សង្ស័យ ហើយ​​​លោក​​​​​​មិន​​​ចង់​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​វ័យ​​​ក្មេង​​​នេះ​​​ខុស​នោះឡើយ​​​។ លោក សែម គន្ធា អន​ុប្រធាន​​​នគរបាល​​​ចរាចរ​​​រាជ​​​ធានី​​​ដែល​​​បាន​​​ចង​​​ក្រង​របាយការណ៍​​​បឋម​​​ ដែល​​​ក៏​​​បានចេញឈ្មោះ កញ្ញា រតនៈ ថាជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែរ​​​នោះ​​​ក៏​​​បាន​​​មាន​​​ប្រសា​សន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ឥឡូវ​​​នេះ​​​កញ្ញា លីនដា និង​​​កញ្ញា​​​ រតនៈ កំពុង​​​តែ​​​ចង្អុល​​​ដាក់​​​គ្នា​​​។ លោក​បាន​មាន​ប្រសាសន៍ដោយ​​​បដិសេធ​​​មិន​​និយាយ​​​លម្អិតថា "តាម​​​​​​ខ្ញុំយល់​​​​ ហង្ស​ លីន​ដា និង សិលា រតនៈ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​នៅ​​​ក្នុង​​​តុលា​ការ​​​"។ ចៅក្រម​​​ សំណាត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ទេ​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​រឿង​​​ក្តី​​​នេះ​​​បន្ថែម​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះ​​​គឺ​​​ជា​​​រឿង​​​សម្ងាត់​​​របស់​​​តុលាការ​​​"៕សារុន​​​​​​  

គ្រួសារ​​​ដែល​​​គេ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ក្នុង​​​ផ្ទះ​​​នៅ​​​មាន​​​អារម្មណ៍​​​ភ័យ​​​ខ្លាច​​​នៅ​​​​​​ឡើយ​​​

មាន​​​តែ​​​មិត្ត​​​ភក្តិ​​​​​​ទុក​​​ចិត្ត​​​ទេ​​​ ដែល​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​លោក ស៊ន ស៊ីន អាយុ​​​៥៦​​​ឆ្នាំ ជា​​​អ្នក​​​គួក​​​ជេ​​​ដី​​​នៅ​​​មន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ ជា​​​ទី​​​ដែល​​​លោក​​​ជា​​​សះ​​​ស្បើយ​​​ជា​​​បណ្តើរ​​​ៗ​​​ពី​​​របួស​​​ដោយ​​​សារ​​​ការ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់​​​លោក​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ សីុន​​​ ធាវី កូន​​​ស្រី​​​របស់​​​លោក​​​ ស៊ន ស៊ីន ដែល​​​គេ​ច​​​ផុត​​​ដោយ​​​មិន​​​រង​​​របួស ប៉ុន្តែ ប្អូន​​​ប្រុស​​​អាយុ​​​១១​​​ឆ្នាំ​​​របស់​​​នាង​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​ពី​​​ការ​​​ផ្ទុះ​​​គ្រាប់​​​បែក​​​នេះ ភ័យ​​​ខ្លាច​​​ក្រែង​​​ឪពុក​​​របស់​​​នាង​​​នឹង​​​អាច​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ម្តង​​​ទៀត​​​ប្រសិន​​​នាង​​​អនុញ្ញាត​​​ឲ្យ​​​ "ជន​​​ប្លែក​​​មុខ​​​" ចូល​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ឪពុក​​​របស់​​​នាង​​​។ ធាវី បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា "ករណី​​​នេះ​​​គឺ​​​វា​​​អាថ៌កំបាំង​​​ណាស់។ វាលំបាក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ឃាត​​​ករ​​​។ យើង​​​កំពុង​​​តែ​​​ប្រុង​​​ប្រយ័ត្ន​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​ជន​​​ដែល​​​​​​មិន​​​ស្គាល់​​​ និង​​​ប្លែក​​​មុខ​​​​​​​​​​​​​​​​​​ គឺ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​សួរ​​​សុខ​​​ទុក្ខ​​​គាត់​​​ទេ​​​"។ ធាវី កំពុង​​​ទទួល​​​​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​ជា​​​មួយ​​​គ្រួសារ​​​របស់​​​នាង​​​នៅ​​​ទី​​​ធ្លា​​​មុខ​​​ផ្ទះ​​​​​​ក្នុង​​​សង្កាត់​​​ឃ្មួញ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ទី​​​៩ ខែ​​​តុលា​​​​​​ នៅ​​​ពេល​​​នោះ​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​​​​ឆ្លង​​​កាត់​​​ ហើយ​​​គប់​​​គ្រាប់​​​បែក​​​ចូល​​​ទី​​​ធ្លា​​​មុខ​​​ផ្ទះ​​​របស់​​​នាង​តែ​​​ម្តង​​​។ ស៊ីន ដារ៉ា​ ដែល​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​ ធាវី បាន​​​ស្លាប់​​​​​​នៅក្នុង​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា​​​នៅ​​​​​​បី​​​បួន​​​ម៉ោង​​​ក្រោយ​​​កើត​​​ហេតុ​​​។ ឪពុក​​​របស់​​​នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​មែ៉ត​​​ ដោយ​​​មាន​​​របួស​​​រលាក​​​ជើង​​​ និង​​​បៀម​​​​អំបែង​​​គ្រាប់​​​ត្រង់​​​ពោះ​​​។​ក្មេង​​​ប្រុស​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់​​​ និង​​​បុរស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​រួម​​​មាន​​​មិត្ត​​​ភក្តិ​​​ជិត​​​ស្និទ្ធ​​​្ធ​​​របស់​​​លោក​​​ ស៊ន ស៊ីន គឺ​​​លោក ដន សុខ អាយុ​​​៣២​​​ឆ្នាំ​​​​​​​​​​​​ ជា​​​អ្នក​​​រក​​​ស៊ី​​​ចង​​​ការ​​​ប្រាក់​​​សុទ្ធ​​​តែ​​​​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នៅ​​​ឡើយ​​​។ នៅ​​​យប់​​​ថ្ងៃ​​​កើត​​​ហេតុ​​​មន្ត្រី​​​នគរ​​​បាល​​​​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​ ដែល​​​ម៉ូតូ​​​របស់​​​ពួក​​​គេ​​​មាន​​​ពណ៌​​​ក្រហម​​​​​​ដូច​​​ម៉ូតូ​​​ជន​​​សង្ស័យ​​​ដែល​​​សាក​​្សី​​​បាន​​​រៀប​​​រាប់​​​ប្រាប់​​​ ប៉ុន្តែ ពួក​​​​​​គេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​នៅ​​​ពេល​​​គេ​​​ដឹង​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​មិន​​​មែន​​​ជា​​​ជន​​​ដៃ​​​ដល់​​​។ លោក យឹម​​​ ដាវុធ ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​​​​​​​របស់​​​នគរ​​​បាល​​​ខណ្ឌ​​​ដែល​​​ទទួល​​​បន្ទុក​​​​​​ករណី​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​រៀប​​​រាប់​​​ពី​​​ករណី​​​នេះ​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ពេល​​​លោក​​​បាន​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ចេញ​​​ពី​​​ការិយាល័យ​​​របស់​លោក​​​ថា "ខ្ញុំ​​​កំពុង​​​ធ្វើ​​​ការ​​​​​​លើ​​​ករណី​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​សូម​​​បដិសេធ​​​មិន​​​ប្រាប់​​​អ្វី​​​ឡើយ​​​។ ប្រសិន​​​បើ​​​អ្នក​​​រក​​​ឃើញ​​​អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​សូម​​​ជួយ​​​ប្រាប់​​​ខ្ញុំ​​​ផង​​​"។ លោក ញៀន ណន នាយ​​​នគរ​​​បាល​​​សង្កាត់​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ជន​​​ដៃ​​​ដល់​​​ធ្វើ​​​រឿង​​​នេះ​​​ប្រហែល​​​ជា​​​ទាក់​​​ទង​​​នឹង​​​រឿង​​​គំនុំ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មិន​​​មែន​​​​​​ត្រឹម​​​តែ​​​នគរ​​​បាល​​​របស់​​​ខ្ញុំ​​​ទេ​​​ ប៉ុន្តែ នគរ​​​បាល​​​ផ្សេង​​​ទៀត​​​ក៏​​​កំពុង​​ធ្វើ​​​ការ​​​លើ​​​ករណី​​​នេះ​​​ផង​​​ដែរ​​​។ ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​មាន​​តម្រុយ​​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​"។ ប៉ុន្តែ ធាវី ដែល​​​បាន​​​បិទ​​​ហាង​​​លក់​​​គ្រឿង​​​ទេស​​​នៅ​​​ផ្ទះ​​​របស់​​​នាង ហើយ​​​មាន​​​ផែន​​​ការ​​​ផ្លាស់​​​ទៅ​​​នៅ​​​ផ្ទះ​​​មួយ​​​ផ្សេង​​​ទៀត​​​របស់​​​ឪពុក​​​នាង​​​មាន​​​យោបល់​​​មួយ​ផ្សេង​។ ​​​នាង​​​បា​​​ន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន​​​្ទ ខណៈ​​​កំពុង​​​មើល​​​គេ​​​លើក​​​កេស​​​ស្រា​​​បៀរ​​​ដាក់​​​លើ​​​រថយន្ត​​​ដែល​​​មាន​​​​​​ស្នាម​​​ប្រហោង​​​ដោយសារ​​​គ្រាប់បែក​​​ថា "ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​គេ​គប់​​​គ្រាប់​​​បែក​​​ចង់​​​សម្លាប់​​​សមាជិក​គ្រួសារ​​​របស់​​​ខ្ញុំ​​​ ឬ​​​មិត្ត​​​ភក្តិ​​​របស់​​​ឪពុក​​​របស់​​​ខ្ញុំ​​​​​​​​​  ដែល​​​បាន​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​ជា​​​មួយ​​​គ្រួសារ​​​ខ្ញុំ​​​"។ ប៉ុន្តែ នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​លោក ដន សុខ​​​ បាន​​​និយាយ​​​ថា ខ្លួន​​​​​​មិន​​​​​​ដែល​​​​​​មាន​​​ទំនាស់​​​ជា​​​មួយ​​​អតិថិជន​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​មាន​​​បញ្ហា​​​ជា​​​មួយ​​​នរណា​​​ម្នាក់​​​ឡើយ រួម​​​ទាំង​​​អ្នក​​​ដែល​​​បាន​​​ខ្ចី​​​លុយ​​​ពី​​​ខ្ញុំ​​​ផង​​​ដែរ​​​"។ លោក ស៊ន ស៊ីន បាន​​​និយាយ​​​ថា ដី​​​ដែល​​​មាន​​​វិវាទ​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ដែល​​​លោក​​​បាន​​​លក់​​​ទៅ​​​ឲ្យ​​​​​​​​​អ្នក​​​ភូមិ​​​ចំនួន​​​ប្រាំពីរ​​​គ្រួសារ​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ក៏​​​អាច​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​គប់​​​គ្រាប់​​​​​​បែក​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​និយាយ​​​ថា  លោក​​​បាន​​​ទិញ​​​ដី​​​នេះ​​​ពី​​​ស្ត្រី​​​ម្នាក់​​​ ដែល​​​បាន​​​ទិញ​​​ដីនេះ​​​ពី​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ទៀត​​​ដែល​​​ជា​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុន​​​​​​កូរ៉េ​​​មួយ​​​។ លោក កៃ​​​ វិសាល មេធាវី​​​របស់​​​ក្រុមហ៊ុន​​​កូរ៉េ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា វិវាទ​​​បាន​​​កើត​​​ឡើង​​​ព្រោះ​​​បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​បាន​​​លក់​​​ដី​​​នេះ​​​ដោ​យ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​។ រីឯ​​​លោក លី គឹមលុន ដែល​​​ជា​​​មេធាវី​​​របស់​​​លោក ស៊ន ស៊ីន វិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ទាំង​​​ស្រុង​​​។ អ្នកស្រី​​​ ឈិន​​​ ស្រី​​​នាង​​​ ប្រពន្ធ​​​ម្នាក់​​​​​​​​​ក្នុង​​​ចំណោម​​​ប្រពន្ធ​​​ចំនួន​​​បី​​​​​​នាក់​​​របស់​​​លោក ស៊ន ស៊ីន​​​  និង​​​ជា​​​ម្តាយ​​​របស់​​​ក្មេង​​​ប្រុស​​​ ស៊ីន ដារ៉ា​​​ បាន​​​និយាយ​​​ថា​​​ គាត់​​​មិន​​​អាច​​​ផ្ដល់​​​​​​តម្រុយ​​​ណា​​​មួយ​​​ឡើយ ហើយ​​​​​​ក៏​​​គ្មាន​​​សង្ឃឹម​​​ថា នឹង​​​អាច​​​រក​​​ជន​​​ដៃ​​​ដល់​​​ឃើញ​​​ដែរ។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​អាច​​​​​​រៀប​​​រាប់​​​ពី​​​អារម្មណ៍​​​របស់​​​ខ្ញុំ​​​បាន​​​ទេ។ ខ្ញុំ​​​រន្ធត់​​​ណាស់។ ខ្ញុំ​​​គិត​​​ថា ប្តី​​របស់​​​ខ្ញុំ​​​មិន​​​មែន​​​ជា​​​គោល​​​ដៅ​​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​នោះទេ ព្រោះគាត់​​​ជា​​​មនុស្ស​​​ល្អ ហើយ​​​ខ្ញុំ​​​គ្មាន​​​សង្ឃឹម​​​ថា នគរបាល​​​​​​អាច​​​ចាប់ខ្លួន​​​ឃាត​​​ករ​​​បាន​​​នោះ​​​ទេ​​​"៕ស៊ុយ​​​ឈាង​​​  

ម្តាយ​រៀបរាប់​អំពី​អាពាហ៍​ពិពាហ៍​បង្ខិត​បង្ខំ​របស់​កូន​ស្រី​ដែល​ត្រូវ​គេ​សម្លាប់

ម្តាយ​របស់ វ៉ា ដារី បាន​រៀបរាប់​កាលពី​ម្សិលមិញ​ថា មុនពេល​នាង​ត្រូវ​បានគេ​ធ្វើ​ឃាត​យ៉ាង​ព្រៃផ្សៃ​កាលពី​ខែ​កុម្ភៈ កូន​ស្រី វ៉ា ដារី ហាក់​ដូចជា​អ្នក​ទោស​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​អ៊ីចឹង គឺជា​ផ្ទះ​កម្ពស់​២​ជាន់មាន​របង​ព័ទ្ធ​ជំុវិញ ដែល​ផ្តល់​ឲ្យ​នាង​ដោយ​ឧត្តម​សេនីយ៍​យោធា​ផ្កាយ​២ម្នាក់ ដែល​ត្រូវ​តុលាការ​ចោទ​កាលពី​ថ្ងៃ​អាទិត្យ ពីបទ​សម្លាប់នាង​និង​កូនស្រី​អាយុ​៦​ឆ្នាំ​របស់​ពួកគេ។ នគរបាល​អាំងទែប៉ូល​បាន​ចាប់​ខ្លួន គឹម ម៉ារីនថា ជា​ឧត្តមសេនីយ៍ទោ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ពាណិជ្ចករ​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​ថៃ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ឧត្តម​សេនីយ៍ ម៉ារីនថា ២​ករណី​ពីបទ​មនុស្ស​ឃាតគិតទុក​ជាមុន កាលពី​ថ្ងៃ​អាទិត្យ។ អ្នកមីង មីលីលី...

រដ្ឋ​​​មន្ត្រី​​​ការ​​​ពារ​​​ជាតិ​​​ថា កម្មវិធី​​​វះ​​​កាត់​​​ក្រលៀន​​​​​​មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ​​​មិន​​ព្រម​​​បញ្ជាក់​​​លម្អិត​​​ឡើយ​​​

កាល​​​ពី​​​ម្សិលមិញ​​​ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ បាន​​​បដិសេធ​​​ថា កម្មវិធី​​​បណ្តុះ​​​បណ្តាល​​​វះ​​​កាត់​​​ក្រលៀន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា​​​ព្រះកេតុមាលា​​​​​​ មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ លោក​​​មិន​​​ព្រម​​​បញ្ជាក់​​​​​​លម្អិត​​​​​​ពី​​​កម្មវិធី​​​​​​ដែល​​​នគរ​​​បាល​​​បាន​​​សង្ស័យ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ថា ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​សរីរាង្គ​​​​​​​​​មនុស្ស​​​មួយ​​​ក្រុម​​​នោះ​​​ឡើយ​​​​​​​​​។ លោក ទៀ បាញ់​​​ បាន​​​លាត​​​ត្រដាង​​​កម្មវិធី​​​នេះ​​​ជា​​​សាធារណៈ​​​នៅ​​​សប្តាហ៍​​​នេះ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​បាន​​​សាក​​​សួរ​​​ឧត្តម​​​សេនីយ៍​​​ឯក លី សុវណ្ណ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ និង​​​ឧត្តម​​​សេនីយ៍​​​ទោ កែវ​​​ ដាវុធ អនុ​​​ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ ជុំ​​​វិញ​​​អ្វី​​​ដែល​​​គេ​​​សង្ស័យ​​​​​​ថា ជា​​​បណ្ដាញ​​​ជួញ​​​ដូរ​​​ក្រលៀន​​​មនុស្ស​​​។ លោក ទៀ បាញ់​​​ និង​​​ឧត្តម​​​សេនីយ៍​​​ទាំង​​​​​​ពីរ​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា ការវះកាត់​​​ក្រលៀន ធ្វើ​​​ឡើង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ គឺ​​​ជា​​​ផ្នែក​​​នៃ​​​កម្ម​​​វិធី​​​បណ្ដុះ​​​បណ្ដាល​​​មួយ​​​សហ​​​ការ​​​​​​ជាមួយ​​​ក្រសួង​​​ការពារ​​​ជាតិ​​​របស់​​​ប្រទេស​​​ចិន ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​អ្នក​​​ជំងឺ​​​ស្ម័គ្រ​​​ចិត្ត​​​ជន​​​ជាតិវៀត​​​ណាម​​​​​​​​​​​​។ នគរ​​​បាល​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​លើ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ក្រោយ​​​ពី​​​មាន​​​ព័ត៌​​​មាន​​​មួយ​​​​​​បង្ហោះ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​ ដែល​​​អះ​​​អាង​​​ថា ការ​​​វះ​​​កាត់​​​ខុស​​​ច្បាប់​​​កំពុង​​​ធ្វើ​​​ឡើង​​​នៅ​​​ទីនេះ​​​នោះ​​​​​​ បាន​​​ដក​​​ខ្លួន​​​លែង​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ទៀត​​​ហើយ​​​ បន្ទាប់ពី​​​ឧត្ដម​​​សេនីយ៍​​​ទាំង​​​នេះ​​​បាន​​​បញ្ជាក់​​​ប្រាប់​​​ពួក​​​គេ​​​ថា កម្ម​​​វិធី​​​នេះ​​​គ្មាន​​​អ្វី​​​ខុស​ឡើយ​​​​​​​​​​។ កាល​​​ពី​​​ម្សិលមិញ លោក ទៀ បាញ់ មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​អ្នក​​​ជំងឺ​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​វិធី​​​ណា​​​ ឬ​​​ថា​​​តើ​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​ដើម្បី​​​ទទួល​​​បាន​​​​​​ការ​​​អនុញ្ញាត​​​ការ​​​វះ​​​កាត់​​​ក្រលៀន​​​អ្នក​​​ជំងឺ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ ដែល​​​ល្មើស​​​នឹង​​​ច្បាប់​​​ជួញ​​​ដូរ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​អំពី​​​ការ​​​លាត​​​ត្រដាង​​​សេចក្តី​​​លម្អិត​​​ស្តី​​​ពី​​​អ្នក​​​ជំងឺ​​​ទាំង​​​នេះ​​​ថា "វា​​​មិន​​​ចាំ​​​បាច់​​​ទេ​​​។ កម្មវិធី​​​នេះ​​​មិន​​​​​​មែន​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ វា​​​ជា​​​កម្ម​​​វិធី​​​បណ្តុះ​​​បណ្តាល​​​សម្រាប់​​​វេជ្ជ​​​បណ្ឌិត​​​យោធា​​​ ”។ ប៉ុន្តែ នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ ការ​​​សាក​​​សួរ​​​ព័ត៌​​​មាន​​​ស្តី​​​ពី​​​កម្ម​​​វិធី​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ស្វាគមន៍​​​ឡើយ​​​។ ឧត្តម​​​សេនីយ​​​៍​​​ទោ​​​ កែវ ដាវុធ អនុ​​​ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​បាន​​​ដើរ​​​ចេញ​​​យ៉ាង​​​ប្រញាប់​​​ពី​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ ហើយ​​​​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទប់​​​ការិយាល័យ​​​របស់​​​លោក​​​​​​ដោយ​​​បិទ​​​ទ្វារ​​​ជិត​​​។ ពេល​​​នោះ​​​ក្រុម​​​សន្តិសុខ​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ចាក​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​នេះ។ សន្តិសុខ​​​ម្នាក់​​​ដែល​​​មិន​​​ព្រម​​​ប្រាប់​​​ឈ្មោះ​​​របស់​​​ខ្លួន​​​និយាយ​​​ថា "ករណី​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​​​ហើយ​​​។ តើ​​​មក​​​សួរ​​​នាំ​​​អី​​​ទៀត​​​?”។ ពេល​​​នោះ​​​ក្រុម​​​សន្តិ​​​សុខ​​​បាន​​​ប្រាប់​​​ទៅ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា ប្រសិន​​​បើ​​​ពួក​​​គេ​​​មិនព្រម​​​ចាក​​​ចេញ​​​ទេ​​​ ខ្លួន​​​នឹង​​​ចាប់​​​ទាញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​បរិវេណ​​​មន្ទីរ​​​ពេទ្យ​​​​​​។ វរសេនីយ៍ទោ​​​ អាន អាន់ អនុ​​​ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​មក​​​ពី​​​ជួរ​​​កង​​​ទ័ព​​​វៀតណាម​​​​​​​​​​​​​​​បាន​​​អម​​​ដំណើរ​​​អ្នក​​​ជំងឺ​​​ជន​​​ជាតិ​​​វៀតណាម​​​មក​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា "ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​បាន​​​ទេ​​​ ពីព្រោះ​​​វា​​​ជា​​​រឿង​​​សម្ងាត់​​​របស់​​​យោធា"៕​​​សុខុម​​​  

សិស្សមួយ​ចំនួន​មាន​គម្រោង​លួច​ចម្លង​ ហើយ​មួយច​ំនួន​ទៀត​ទៅឲ្យ​ព្រះសង្ឃស្រោច​ទឹក

ទោះ​បី​ដឹង​ថា អនាគត​របស់​ខ្លួន​អាស្រ័យលើ​ការ​​ប្រឡង​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ក៏ដោយ ក៏ ស៊ុន វីរៈ អាយុ​១៩​ឆ្នាំ​គ្មានការ​ភិត​ភ័យ​ឡើយ​។ សិស្ស​រូប​នេះ​មាន​គម្រោង​លួច​ចម្លង​ដដែល​។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​បាន​លើក​ឡើង​ពីការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ថ្ងៃ​នេះ​ថា ជា​ឱកាស​ដើម្បី​កែ​ទម្រង់​ដំណើរ​ការ​ប្រឡង​ដែល​ត្រូវ​បាន​ញាំញី​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​ការ​លួច​ចម្លង និង​ការ​សូក​ប៉ាន់​ ហើយ​ដើម្បី​ធ្វើ​ឲ្យមាន​ទំនុក​ចិត្ត​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ឡើង​វិញ។ ប៉ុន្តែ​ បើ​ទោះណា​ជា​រដ្ឋាភិបាល​បានប្រឹងប្រែងលុប​បំបាត់​ការ​លួច​ចម្លង​ក៏ដោយ ក៏ វីរៈ បាន​និយាយ​​កាលពី​ម្សិលមិញ​ថា ខ្លួន​នៅ​តែ​មាន​គម្រោង​ទិញ​វិញ្ញាសា​ និង​ក្រដាស​ចម្លើយ​មក​ទន្ទិញ​ឲ្យ​ចាំ​មុន​ពេល​ប្រឡង​ដដែល។ វីរៈ បាន​និយាយ​ថា " វា​មាន​តម្លៃ​ពី​២០០​ទៅ​៣០០​ដុល្លារ។ វា​មាន​តម្លៃ​ប្រហែល​១០​ដុល្លារ​ក្នុង​មួយ​មុខ​វិជ្ជា...

ខណៈ​​​ពិភព​​​លោក​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​ CNRP និង CPP សកម្ម​​​ជន​​​ និ​​​ងអ្នក​​​គាំទ្រ​​​យល់​​​ថា ខ្លួន​​​ចាញ់​​​បោក CNRP

កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ដែល​​​សហ​​​គមន៍​​​អន្តរ​​​ជាតិ​​​កោត​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ ដើម្បី​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ក្នុង​​​រដ្ឋសភា​​​ អ្នក​​​គាំទ្រ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​គាំទ្រ​​​រិះ​​​គន់​​​​​​មិន​​​សំចៃ​​​មាត់​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​​​​នេះ​​​​​​និយាយ​​​ថា ខ្លួន​​​ចាញ់​​​បោក​​​គណបក្ស​​​មួយ​​​ ដែល​​​កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​មុន​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​អំណាច។ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​បញ្ចប់​​​ការធ្វើ​​​ពហិការ​​​របស់​​​ខ្លួន​​​មិន​​​ចូល​​​សភា​​​​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ជួរ​​​គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ខ្លួន​​​បន្ទោស​​​ថា ជា​​​អ្នក​​​រៀប​​​ចំ​​​ទុក​​​ជាមុន​​​នូវ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ កាល​​​ពីខែ​​​កក្កដា ឆ្នាំ​​​២០១៣ ​​​ឲ្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ទទួល​​​ជ័យ​​​ជម្នះ។ ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អង្គការ​​​អន្ត​​​រ​​​ជាតិ​​​ និង​​​ប្រទេស​​​ជា​​​ច្រើន​​​ដែល​​​បាន​​​អប​​​អរ​​​សាទរ​​​គណបក្ស​​​ទាំង​​​ពីរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​ពួក​​​​​​គេ​​​។ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា "នៅ​​​ទីបំផុត​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​រក​​​ឃើញ​​​មតិ​​​រួម​​​ហើយ​​​ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​។ ពួក​​​គេ​​​សម​​​នឹង​​​ទទួល​​​បាន​​​ការ​​​អបអរ​​​សាទរ​​​របស់​​​យើង ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​នឹង​​​រីក​​​រាយ​​​អប​​​អរ​​​សាទរ"។ ប៉ុន្តែ អ្នក​​​គាំទ្រ​​​​​​ជាច្រើន​​​​​​​​​​​​ ដែល​​​ធ្លាប់​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​បាតុ​​​កម្ម​​​ជា​​​មួយ​​​​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​​​​ខែ​​​ ដើម្បី​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន បាន​​​ចាត់​​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ថា ជា​​​ទង្វើ​​​ក្បត់​​​​​​ពួក​​​គេ​​​។​​​​​​ ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុនទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិ​​​ធម៌​​​សង្គម​​​ ដែល​​​ធ្លាប់​​​បាន​​​ចូល​​​រួម​​​គាំទ្រ​​​បាតុ​​​កម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ បាន​​​​​​មាន​​​​​​សង្ឃ​​​ដីកា​​​ថា "គណបក្ស​​​សង្គ្រោះ​​​ជាតិ​​កំពុង​​​ព្យាយាម​​​បម្រើ​​​ផល​​​ប្រយោជន៍​​​របស់​​​បក្ស ​​​មិន​​​មែន​​​ផល​​​ប្រយោជន៍​​​របស់​​​​​​ប្រជា​​​រាស្ត្រ​​​ទេ។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ជា​​​ជន​​​ភូត​​​កុហក និង​​​ជា​​​ជន​​​ឆបោក​​​។ យើង​​​លែង​​​គាំទ្រ​​​ពួក​​​គេ​​​ទៀត​​​ហើយ​​​។ ពួក​​​គេ​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​ប្រជា​​​ពល​​​រដ្ឋ​​​ថា ពួក​​​​​​គេ​​​នឹង​​​មិន​​​ចរចា ហើយ​​​នឹង​​​មិន​​​ចូល​​​សភា​​​ឡើយ​​​។ ពួក​​​គេ​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​តស៊ូ​​​ប្រឆាំង​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​"។ ផ្ទុយ​​​មក​​​វិញ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​បែ​​​រ​​​ជា​​​​​​យល់​​​ព្រម​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​ជាមួ​​​​​យ​​​នឹង​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ថា គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ នឹង​​​ត្រូ​​​វធ្វើ​​​ឲ្យ​​​ក្លាយ​​​ជា​​​​​​ស្ថាប័ន​​​ធម្មនុញ្ញ ដោយ​​​មាន​​​សមាស​​​ភាព​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​ រួម​​​ជាមួយ​​​សមាជិក​​​ទី​​​៩​​​មួយ​​​រូប​​​ទៀត​​​ដែល​​​ជ្រើស​​​រើស​​​ដោយ​​​មាន​​​​​​ការ​​​ឯក​​​ភាព​​​គ្នា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​។ ប្រសិន​​​បើ​​​ គណបក្ស​​​ទាំង​​​ពីរ​​​មិន​​​អាច​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ទី​​​៩​​​​​​ទេ​​​នោះ​​​ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បច្ចុប្បន្ន​​​​​​ត្រូវ​​​រក្សា​​​ទុក​​​ឲ្យ​​​​​​​​​នៅ​​​ដដែល។ គណបក្ស​​​ប្រឆាំង​​​ក៏នឹង​​​ទទួល​​​បាន​​​តំណែង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ចំនួន​​​ពាក់​​​កណ្តាល​​​ក្នុង​​​ចំណោម​​​​​​គណៈកម្មការ​​​ទាំង​​​១០​​​របស់​​​រដ្ឋ​​​សភា​​​ ដែល​​​រួម​​​មានទាំង​​​​​​គណៈកម្មការថ្មី​​​ គឺ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ផងដែរ​​​ ដោយ​​​លោក កឹម សុខា​​​ អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​កាន់​​​មុខ​​​តំណែង​​​ជា​​​អនុ​​​ប្រធាន​​​ទី១​​​នៃ​​​រដ្ឋ​​​សភា​​​។ នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​ខាង​​​ក្រោយ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ លោក ព្រំ សុទ្ធី អតីត​​​គ្រូ​​​បង្រៀន​​​ថ្នាក់​​​បឋម​​​សិក្សា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​កាន់​​​អំណាច​​​ជាយូរ​​​មក​​​ហើយ​​​ ដាក់​​​សម្ពាធ​​​ឲ្យទទួល​​​យក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។​​​​​​​​​​​​ លោក ព្រំ សុទ្ធី ដែល​​​សង្ឃឹម​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​នឹង​​​បន្ត​​​ធ្វើ​​​ពហិការ​​​របស់​​​ខ្លួន​​​ ទោះ​​​បី​​​ជា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​មាន​​​ការ​​​ឃុំ​​​ខ្លួន​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ប្រាំបីរ​​​ូប​​​ ក្រោយ​​​ពី​​​មានការ​​​តវ៉ា​​​ហិង្សា​​​មួយ​​​កើត​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា​​​ក្តី បាន​​​មាន​​​ប្រសាសន៍​​​ថា " ពួកគេ​​​បាន​​​ចាប់​​​ខ្លួន​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង។ ការ​​​ចរចា​​​នេះ​​​ គ្មាន​​​តម្លា​​​ភាព​​​ ឬ​​​យុត្តិធម៌​​​ឡើយ​​​"។ លោក ព្រំ សុទ្ធី វ័យ​​​៦១​​​ឆ្នាំ​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រួច​​​ហើយ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​បន្ត​​​គ្រប់​​​គ្រង​​​​​​ប្រទេស​​​តាម​​​ដាន​​​ចាស់​​​របស់​​​ខ្លួន​​​ដដែល​​​ ដែល​​​លោក​​​ចាត់​​​ទុក​​​ថា មាន​​​ "អំពើ​​​ពុក​​​រលួយ​​​ និង​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​"។ លោក សម​​​ រង្ស៊ី ប្រធាន​​​គណបក្សប្រឆាំង​​​ បាន​​​លើក​​​ឡើង​​​ពីក្តី​​​បារម្ភ​​​របស់​​​អ្នក​​​គាំទ្រ​​​មោះ​​​មុត​​​របស់លោក​​​នៅក្នុង​​​​​​សុន្ទរកថា​​​មួយ​​​បង្ហោះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពីម្សិលមិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដូច្នេះ​​​ថា “មុន​​​នឹង​​​វិនិច្ឆ័យ​​​ ឬ​​​ធ្វើការ​​​ថ្កោល​​​ទោ​​​ស​​​អ្វី​​​មួយ​​​ សូម​​​បង​​​ប្អូន​​​​​​ជន​​​រួម​​​ជាតិ​​​រង​​​់ចាំ​​​បន្តិច​​​សិន​​​ ទាល់​​​តែ​​​ពេល​​​វេលា​​​ការងារ​​​របស់​​​យើង​​​ លទ្ធផល​​​ដែល​​​យើង​​​ទទួល​​​បាន​​​​​​ បាន​​​ចេញ​​​ជា​​​រូប​​​រាង​​​ច្បាស់​​​លាស់​​​ ទើប​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​អាច​​​វិនិច្ឆ័យ​​​ថា យើង​​​ធ្វើ​​​នេះ​​​ត្រូវ​​​ ឬ​​​មិន​​​ត្រូវ។ បញ្ហា​​​សំខាន់​​​បំផុត​​​គឺ​​​ការ​​​កែប្រែ​​​ គ.ជ.ប. ហើយ​​​វា​​​មិន​​​អាច​​​កើត​​​ឡើង​​​ទេ​​​​​​ប្រសិន​​​បើ​​​យើង​​​មិន​​​កែ​​​ប្រែ​​​ច្បាប់​​​តាម​​​រយៈ​​​រដ្ឋសភា​​​ ដើម្បី​​​ធ្វើ​​​វិសោធ​​​នកម្ម​​​រដ្ឋធម្មនុញ្ញ​​​​​​"។ លោក ជា សាវ៉ន អតីត​​​មន្ត្រី​​​នគរបាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​ហើយ​​​ នៅ​​​ក្នុង​​​កិច្ច​​​ខំប្រឹង​​​ប្រែង​​​របស់​​​ខ្លួន ដើម្បី​​​ក្លាយ​​​ជា​​​អ្នក​​​ពិនិត្យ​​​មើល​​​អំណាច​​​របស់​​​រដ្ឋាភិបាល​​​នៃ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា។​​​​​​​​​​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​អំណាច​​​ខ្លះ​​​ដែរ ដើម្បី​​​ដាក់​​​សម្ពាធ​​​​​​លើ​​​គណបក្ស​​​​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​។ពីមុន​​​ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្្វី​​​បាន​​​ទេ​​​។ យ៉ាង​​​ហោច​​​ណាស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា លែង​​​ធ្វើ​​​អ្វី​​​​​​តាម​​​អំពើ​​​ចិត្ត​​​បាន​​​ដូច​​​មុន​​​ទៀត​​​ហើយ​​​​​​"។ ប៉ុន្តែ តាម​​​រយៈ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​យល់​​​ស្រប​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​លើ​​​ការ​​​ជ្រើស​​​រើស​​​សមាជិក​​​ទី​​​៩​​​ ឬក៏​​​​​​រក្សា​​​ទុក​​​ឲ្យ​​​នៅ​​​ដដែល​​​នោះ​​​ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​មិន​​​អាច​​​ធានា​​​​​​អ្វីបាន​​​សោះ​​​ឡើយ​​​ នេះ​​​បើ​​​តាម​​​ការ​​​ក្រើន​​​រំឭក​​​របស់​​​លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយសេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា(ខុម​​​ហ្វ្រែល)។ លោក គល់ បញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​​​​ទុក​​​ចិត្ត​​​នរណា​​​ម្នាក់​​​ដែល​​​មិន​​​ចូល​​​បក្សសម្ព័ន្ធ​​​ឡើយ។ គ្មាន​​​ផ្លូវ​​​ដែល​​​ពួក​​​គេ​​​ជ្រើស​​​រើស​​​បុគ្គល​​​ឯករាជ្យ​​​​​​ទេ។វា​​​នឹង​​​មិន​​​កើត​​​ឡើង​​​ទេ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​ច្រាន​​​ចោល​​​"។ អ្នកស្រី​​​ ទេព វន្នី ជាសកម្ម​​​ជន​​​ដីធ្លី​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​ចេញ​​​មុខ​​​និយាយ​​​រិះ​​​គន់​​​មិន​​​សំចៃ​​​មាត់​​​នៅ​​​ឯ​​​បាតុកម្ម​​​របស​​​់​​​គណបក្ស​​​ប្រឆាំង អំឡុង​​​រយៈពេល​​​ប៉ុន្មាន​​​ខែ​​​ចុង​​​ឆ្នាំ​​​២០១៣​​​ ដែល​​​មាន​​​ការ​​​តវ៉ា​​​ច្រើន​​​បំផុត និយាយ​​​ថា អ្នកស្រី​​​ខក​​​ចិត្ត​​​​​​ចំពោះ​​​សម្ប​​​ទាន​​​យ៉ាង​​​ច្រើន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​នៅ​​​សប្តាហ៍​​​នេះ​​​។ អ្នក​​​ស្រី​​​និយាយ​​​បន្ត​​​ទៀត​​​ថា "យើង​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ពួក​​​គាត់​​​ ពីព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ជា​​​ក្តីសង្ឃឹម​​​ចុង​​​ក្រោយ​​​សម្រាប់​​​ពួក​​​យើង​​​ ធ្វើ​​​ឲ្យ​​​ប្រទេស​​​របស់​​​យើង​​​​​​ប្រសើរ​​​ឡើង​​​ និង​​​ការ​​​ពារ​​​ប្រជា​​​ជន​​​របស់​​​យើង​​​ពីគណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​។ ប៉ុន្តែ ពេល​​​នេះ​​​ក្តី​​​សង្ឃឹម​​​របស់​​​ពួក​​​យើងរលាយ​​​បាត់​​​អស់​​​ហើយ​​​"៕សុខុម​​​​​​​​​​​​​​​​​​   ​​​