Saturday, September 21, 2019
Home Authors Posts by Alex Consiglio

Alex Consiglio

50 POSTS 0 COMMENTS

លោក ហ៊ុន សែន និង​លោក សម រង្សុី ព្រម​ព្រៀង​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យក​អាសនៈ​រដ្ឋសភា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចេញ​ពី​កិច្ច​ចរចា​រយៈពេល​ប្រាំម៉ោង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ម្សិលមិញ ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​មិន​ចូល​រដ្ឋសភា ជា​ថ្នូរ​នឹង​ការ​ផ្លាស់​ប្ដូរ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ពួកគាត់​ចោទ​ថា បាន​លួច​បន្លំ​ការ​បោះ​ឆ្នោត​កាល​ពី​​​​ឆ្នាំ​មុន​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​តំណែង​​នៅ​រដ្ឋ​សភា​នៅ​សប្ដាហ៍​ក្រោយ​ នេះ​បើ​យោងតាម​លោក​ សម រង្ស៊ី។ ពួកគាត់​នឹង​ចូល​រួម​ជាមួយ​តំណាង​រាស្ត្រ​៦៨​រូប​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ចែង​ពី​ឯករាជ​​​ភាព​​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប រួម​ជាមួយ​សកម្មជន​គណបក្ស​មួយ​រូប​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​សប្ដាហ៍មុន​តាម​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ពីបទ​ "​ ដឹកនាំ​ចលនា​កុបកម្ម​" ក៏​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ​កាល​ពី​ម្សិលមិញ ដើម្បី​អនុញ្ញាត​ឲ្យពួកគាត់​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​រដ្ឋសភា។ សេចក្ដី​ប្រកាស​មួយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ចេញ​​បន្ទាប់ពី​ការ​ចរចា​នេះ​លើក​ឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នឹង​មាន​សមាជិក​៩​រូបដដែល​...

ទោះ​​​ជា​​​មាន​​​ការ​​​បង្ក្រាប​​​ ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​នៅ​​​តែ​​​ជ្រើស​​​រើស​​​ផ្លូវ​​​ខុស​​​ច្បាប់​​​

ក្រុង​​​ប៉ោយ​​​ប៉ែត, ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​-ពេល​​​ដែលយុវជន​​​​ សុ ឃីម អាយុ​​​២៤​​​ឆ្នាំ​​​ មក​​​ពី​​​គ្រួសារ​​​កសិករ​​​ក្រីក្រ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​​​សម្រេច​​​ចិត្ត​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​ថា គាត់​​​ចង់​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ប្រទេស​​​ថៃ​​​នោះ គាត់​​​មិន​​​ទាំង​​​បាន​​​ពិចារណា​​​ការ​​​ដាក់​​​ពាក្យ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ និង​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ស្រប​​​ច្បាប់​​​នោះ​​​ទេ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​គាត់​​​បាន​​​បង់​​​ប្រាក់​​​១៥​​​ដុល្លារ​​​ឲ្យ​​​មេខ្យល់​​​ ហើយ​​​បាន​​​ចូល​​​រួម​​​នឹង​​​អ្នក​​​ភូមិ​​​៩០​​​នាក់​​​ផ្សេង​​​ទៀត ​​​​​​ដែល​​​​សុទ្ធ​តែ​ចង់​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ។ កាល​​​ពី​​​សប្តាហ​​៍​​​មុន  ពួក​​​គេ​​​​​​​​​​​​​​​បាន​​​ដើរ​​​ទាំង​​​អស់​​​គ្នា​​​កាត់​​​ព្រៃ​​​ក្រាស់ ហើយ​​​បាន​​​លួច​​​ឆ្លង​​​ព្រំ​​ដែន​​​នៅ​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ លោក​​​ ឃីម បាន​​​និយាយ​​​ថា " ពេល​​​យើង​​​ចូល​​​ដល់​​​ប្រទេស​​​ថៃ​​​ ទាហាន​​​ថៃ​​​ប្រហែល​​​១០​​​នាក់​​​បាន​​​រង​​​់​​​ចាំ​​​នៅ​​​ម្ខាង​​​ព្រំ​​​ដែន។  ពួក​​​គេ​​​បាន​​​បាញ់​​​បី​​​គ្រាប់​​​ទៅ​​​លើ​​​ ហើយ​​​បាន​​​ប្រាប់​​​យើង​​​ឲ្យ​​​នៅ​​​ស្ងៀម​​​"។ លោក​​​ ឃីម បាន​​​ក្រាប​​​​ទៅ​​​នឹង​​​ដី​​​ និង​​​បាន​​​សហ​​​ការ​​​ជា​​​មួយ​​​ទាហាន​​​ទាំង​​​នោះ​​​ ដែល​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​មន្ទីរ​ឃុំឃាំង​របស់​​​​នគរបាល។ លោក និង​​​ជន​​​ចំណាក​​​ស្រុក​​​ផ្សេងទៀត​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​​​​ឃាត់​​​ខ្លួន​​​មួយ​​​យប់​​​ មុន​​​ពេល​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​តាម​​​ច្រក​​​ទ្វា​​​រ​​​អន្តរ​​​ជាតិ​​​ប៉ោ​​​យ​​​ប៉ែត​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។ បើ​​​ទោះ​​​ជា​​​យុទ្ធសាស្ត្រ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ដោ​​យ​​​ស្រប​​​ច្បាប់​​​ក៏​​​ដោយ​​​ ក៏​​​ពល​​​ករ​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​តែ​​​ឆ្លង​​​ព្រំ​​​ដែន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ដដែល ដោយ​​​ពល​​​ករ​​​យ៉ាង​​​ហោច​​​ណាស់​​​៥.០០០នាក់​​​ត្រូវ​​​អាជ្ញាធរ​​​ថៃ​​​​​​​​​​​​​​​​​​​​​​​​ចាប់​​​បាន​​​និង​​​បញ្ជូន​​​មក​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មិថុនា គ្រាន់​តែ​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​មួយ​​​។ ខេត្ត​​​នេះ​​​មាន​​​ព្រំ​​​ដែន​​​រួម​​​ប្រវែង​​​​​១៥៣​​​គ​​​ីឡូម៉ែត្រ​​​​​​ជាមួយ​​​ប្រទេស​​​ថៃ​​​ ដោយ​​​មាន​​​ច្រក​​​ព្រំដែន​​​រាប់​​​រយ​​​ ទាំង​​​ស្រប​​​ច្បាប់​​​និង​​​ខុស​​​ច្បាប់​​​ អាច​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ចូល​​​បាន​​​ដោយ​​​ងាយ​​​ស្រួល​​​។ ដើម្បី​​​ទប់ស្កាត់​​​ការ​​​ឆ្លង​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ រដ្ឋាភិបាល​​​បាន​​​បញ្ចុះ​​​តម្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​ពី​​​១២៤​​​ដុល្លារ មក​​​ត្រឹម​​​បួន​​​​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​មុន ប៉ុន្តែ ដំណើ​​​រការ​​​ដាក់​​​ពាក្យ​​​​​​នៅ​​​ស្មុគ​​​ស្មា​​​ញ​​​នៅ​​​ឡើយ​​​ និង​​​ប្រើ​​​ពេល​​​វេលា​​​យូរ​​​ ហើយ​​​ពល​​​ករ​​​ជា​​​ច្រើន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​សូវ​យល់​​​​អំពី​​​របៀប​​​ដាក់​​​ពាក្យ​​​សុំ​​​ទេ​។ លោក ឃីម បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​ទាល់​​​តែ​​​សោះ​​​អំពី​​​ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ផ្តល់​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ដល់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ បន្ទាប់​​​ពី​​​ការ​​​ហូរ​​​ចូល​​ដ៏​​​គំហុក​​​នៃ​​​ពល​​​ករ​​​ជិត​​​២៥០.០០០នាក់​​​កាល​​​ពី​​​ខែ​​​មុន​​​ពី​​​ប្រទេស​​​ថៃ​​​ ក្នុង​​​ពេល​​​មាន​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា ក្រុម​​​យោធា​​​ថៃ​​​បាន​​​ចាប់​​​ខ្លួន និង​​​ថែម​​​ទាំង​​​បាន​​​សម្លាប់​​​ពល​​​ករ​​​ដែល​​​គ្មាន​​​ឯកសារ​​​ទៀត​​​ផង​​​។ លោក ឃីម​​​ បាន​​​និយាយ​​​ថា " ខ្ញុំ​​​មិន​​​ដែល​​​បាន​​​ឮ​​​អំពី​​​គោល​​​នយោបាយ​​​ណា​​​មួយ​​​ពី​​​រដ្ឋាភិបាល​​​ទេ​​​។ រដ្ឋាភិបាល​​​គួរ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​នេះ​​​ដល់​​​​​​ប្រជា​​​ជន​​​ក្នុង​​​ភូមិ​​​ និង​​​ឃុំ​​​​​​នានា"។ យោង​​​តាម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យដឹង​​​ថា គ្មាន​​​ពល​​​ករ​​​ណា​​​ម្នាក់​​​បាន​​​បញ្ចប់​​​​ដំណើរ​​​ការ​​​​សុំ​លិខិត​ឆ្លង​ដែន​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ ឬ​​​បាន​​​ឈាន​​​ដល់​​​ដំណាក់​​​កាល​​​ដាក់​​​ពាក្យ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ក៏​​​ទេ​ដែរ​​​ ចាប់​​​តាំ​​​ងពី​​ការ​​​ប្រកាស​​​ជួន​​​ដំណឹង​​​កាល​​​ពី​​​ថ្ងៃទី​​​២៤ ខែ​​​មិថុនា​​​មក។ ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ ពល​​​ករ​​​ត្រូវ​​​​​​មាន​​​ការ​​​បញ្ជាក់​​​អំពី​​​ការ​​​ងារ​​​ពី​​​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​ ឬ​​​ពី​​​និយោជក​​​ថៃ​​​ ហើយ​​​យក​​​វា​​​មក​ក្រសួង​​​ការងារ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។ បន្ទាប់​​​មក​​​ក្រសួង​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​ ដែល​​​ត្រូវ​​​យក​​​លិខិត​​​នោះ​​​ទៅ​ការិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​រាជ​​​ធានី​​​ ដើម្បី​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​។ ក្រោយ​​​មក​​​ទៀត​​​ ពល​​​ករ​​​ត្រូវ​​​ដាក់​​​ពាក្យ​​​ស​​​ុំ​​​ទិដ្ឋាការ​​​ការងារ​​​ថៃ។ ដំណើរ​​​ការ​​​ទាំង​​​មូល​​​អាច​​​ត្រូវ​​​ការ​​​ពេល​​​ជិត​​​៦០​​​ថ្ងៃទើប​បញ្ចប់​។ លោក ថាន គីម​​​សេង​​​ អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ "​​​មិន​​ទាន់​​​បាន​​​ទទួល​​​សំណើ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​ណា​​​មួយ​​​ពី​​​ក្រសួង​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ"។ លោក អាន ប៊ុន​​​ហាក់ ប្រធាន​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ TopManpower ជា​​​ក្រុម​​​ហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ចំនួន​​​ជិត​​​៥០​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ពី​​​រដ្ឋាភិបាល​​​ ដើម្បី​​​ជួយ​​​បញ្ជូន​​​ពល​​​ករ​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​ណែ​​​នាំ​​​គ្រប់​គ្រាន់​ពី​​​រដ្ឋាភិបាល​​​នៅ​​​ឡើយ​​​ទេ។ លោក ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំណើរ​​​ការ​​​នេះ​​​ចាំបាច់​​​ត្រូវ​​​មាន​​​ការ​​​ពន្យល់​​​ឲ្យ​​​ច្បាស់​​​"។ លោក​​​ ប៊ុន​​​ហាក់ បារម្ភ​​​ថា ​​​ពលករ​​​មួយ​​​ចំនួន​​​ ដែល​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​លោក​​​​​​អាច​​​ព្យាយាម​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​បួន​​​ដុល្លារ​​​ដោយ​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​ធ្វើ​​​ការ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​លោក​​​ខាត​​​ប្រាក់​​​ ព្រោះ​​​និយោជក​​​បង់ថ្លៃ​​​កម្រៃ​​​ជើង​​​សារ​​​ឲ្យ​​​លោក​​​សម្រាប់​​​ការ​​​ផ្តល់​​​ពល​​​ករ​​​។ លោក​​​ ប៊ុន​​​ហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ទី​​​ភ្នាក់​​​ងារ​​​របស់​​​លោក​​​មាន​​​ឈ្មោះ​​​ពល​​​ករ​​​ពីរ​​​បី​​​រយ​​​នាក់​​​ ប៉ុន្តែ​​​ មិនទាន់​​​បាន​​​ដំណើរ​ការ​​​​ពាក្យ​​​ស​​​ុំ​​​របស់​​​ពួក​​​គេ​​​ទេ​​​ ដោយ​​​សារការ​មិនស​ូវ​យល់​ច្បាស់​។ លោ​​​ក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា "រដ្ឋាភិបាល​​​ចាំបាច់​​​ត្រូវ​​​បង្ហាញ​​​គោល​​​ការណ៍​​​​ណែ​​​នាំ​​​ដល់​​​ពល​​​ករ​​​ និង​​​ទី​​​ភ្នាក់​​​ងារ​​​នានា។ អ្វី​​​ដែល​​​ជា​​​ដំណាក់​​​កាល​​​​​​ទាំង​​​នោះ​​​?​​​​​​​​​​​​​​​​​​​”។ លោក​​​ គោស៊ុំ ​​​​​​សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តួច​​​ផ្តើម​​​របស់​​​រដ្ឋាភិបាល​​​មិន​​​បាន​​​សម្រេច​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " វា​​​ជា​​​ការ​​​លំបាក​​​ ដែល​​​ក្រសួ​​​ង​​​ការងារ​​​តែ​​​ឯង​​​​​​ផ្តល់​​​លិខិត​​​បញ្ជាក់​​​ដល់​​​ពល​​​ករ​​​នោះ​​​។ ពួក​​​គេ​​​គួរ​​​ទុក​​​ការ​​​ងារ​​​នេះ​​​ឲ្យ​ស្រុក​​​ ឬ​​​នាយក​​​ដ្ឋាន​​​"។ លោក សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ការ​​​ងារ​​​គួរ​​​ពិចារណា​​​ការ​​​ធ្វើ​​​វិមជ្ឈ​​​ការ​​​​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ចេញ​​​លិខិត​​​ឆ្លង​​​ដែន​​​ដល់​​​ពល​​​ករ។ លោក​​​បា​​ន​​​បន្ថែម​​​ថា "មន្ត្រី​​​ស្រុក​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មន្ទី​​​រ​​​ការ​​​ងារបាន​ ហើយ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​មេ​​​ឃុំ​​​ និង​​​ប្រធាន​​​ភូមិ​​​បាន ពីព្រោះ​​​ពួក​​​គេ​​​ស្គាល់​​​ប្រជា​​​ជន​​​របស់​​​ខ្លួន​​​យ៉ាង​​​ច្បាស់​​​"។ លោក សាត សមុទ្រ អនុរដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​​​​​​​​​​​​​​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​ រីឯ​​​ក្រុម​​​មន្ត្រី​​​​​​ក្រសួង​​​នេះ​​​ផ្សេង​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។ លោក នុត សំអុល​​​ ទី​​​ប្រឹក្សា​​​គម្រោង​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​ ដែល​​​បាន​​​និង​​​កំពុង​​​ជួយ​​​ពល​​​ករ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ចំណាក​​​ស្រុក​​​​​​ជា​​​ច្រើន​នាក់​​​​កំពុង​​​ជ្រើស​​​រើស​​​ការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រព័ន្ធ​​​ថ្មី​​​នេះ​​​ ឬ​​​មិន​​​បាន​​​យល់​​​ពី​​​វា​​​ឡើយ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "បញ្ហា​​​គឺ​​​ថា រដ្ឋាភិបាល​​​បាន​​​ប្រកាស​​​ការ​​​កែ​​​ប្រែ​​​ថ្មី​​​សម្រាប់​​​លិខិត​​​ឆ្លង​​​ដែន និង​​​​ដំណើរការ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ណា​​​មួយ​​​​​​ឡើយ"។ លោក សំអុល បាន​​​បន្ថែម​​​ថា ពល​​​ករ​​​ជាច្រើន​​​​​​នាក់​​​ធ្វើ​​​ចំណាក​​​ស្រុក​​​តាម​​​រដូវ​​​ ដោយ​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ប្រមូល​​​ផល​​​ស្រូវ​​​ និង​​​បន្ទាប់​​​មក​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ។ លោក​​​បាន​​​ឲ្យដឹង​​​ថា " ពួក​​​គេ​​​មាន​​​ពេល​​​ពីរ​​​បី​​​ខែ​​​ប៉ុណ្ណោះ។ ពួក​​​គេ​​​មិន​​​ចង់​​​រង់​​​ចាំ​​​ដំណើរ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ឡើយ​​​"។ លោកស្រី យ៉ត ណាង​​​ មេឃុំ​​​ដំរី​​​នៅ​​​ខេត្ត​​​កំពង់​​​ធំ ជា​​​ទី​​​ដែល​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ច្រើន​​​​​​ជាង​​​១.០០០​​​នាក់​​​បាន​​​​​​ត្រឡប់​​​ទៅ​​​វិញ​​​កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និង​​​កំពុង​​​ចាក​​​ចេញ​​​ជា​​ថ្មី​​​ម្តង​​​ទៀត​​​ដើម្បី លួច​​​ចូល​​​ប្រទេស​​​ថៃ​​​តាម​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​។ លោកស្រី ណាង បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ ចេះ​​​តែ​​​សួរ​​​ខ្ញុំ​​​ចង់​​​ដឹង​​​ពី​​​ព័ត៌​​​មាន​​​អំពី​​​របៀប​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ដំណើរ​​​ការ​​​​​​ធ្វើ​​​របៀប​ណា​នោះ​​​ទេ។ ខ្ញុំ​​​​​​មិន​​​ដឹង​​​​​​ប្រាប់​​​គេ​​​ថា យ៉ាង​​​ដូច​​​ម្តេច​​​ទេ។ ខ្ញុំ​​​មិន​​​ដឹង​​​ប្រាកដ​​​ថា ធ្វើ​​​របៀប​​​ណា​​​ឡើយ​​"។ អ្នក​​​ស្រី ភូ កែវ អាយុ​​​២០​​​ឆ្នាំ​​​ និង​​​ប្តី​​​របស់​​​អ្នកស្រី ឈ្មោះ លី ស៊ីណាត​​​ អាយ​​​ុ​​​២១​​​ឆ្នាំ បាន​​​​​​ធ្វើ​​​ការ​​​ជា​​​កម្មករ​​​សំណង់​​​នៅ​​​ប្រទេស​​​ថៃ មុន​​​មាន​​​រដ្ឋ​​​ប្រហារ​​​។ ពួកគេ​​​បាន​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​បា​​​ន​​​ព្យាយាម​​​ឆ្លង​​​ម្តង​​​ទៀត​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​ចាប់​​​។ អ្នកស្រី​​​ កែវ ដែល​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​ថ្ម​​​ពួក​​​ ខេត្ត​​​បន្ទាយ​​​មានជ័យ​ ​​​និង​​​មាន​​​ផែនការ​​​​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ជាថ្មី​​​ទៀត​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​បាន​​​និយាយ​​​ថា "ទៅ​​​ទី​​​​​​នោះ​​​ដោយ​​​​​​​​​​​​​​​​ខុស​​​ច្បាប់​​​គឺ​​​ស្រួល​​​ជាង​​​ និង​​​លឿន​​​ជាង​​​"។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​បាន​​​លិខិត​​​ឆ្លង​​​ដែន ហើយ​​​ខ្ញុំ​​​បាន​​​ឮ​​​តាម​​​វិទ្យុ​​​ថា វា​​​មាន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ទៅ​​​សួរ​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា វា​​​ថ្លៃ​​​១៥០​​​ដុល្លារ​​​"។  អ្នកស្រី​​​ទំនង​​​ជា​​​មិនបាន​​​ធ្វើ​​​តាម​​​របៀប​​​ត្រឹម​​​ត្រូវ​​​ទេ​​​​​​ មុន​​​ពេល​​​ស្នើ​​​សុំ​​​លិខិត​​​ឆ្លងដែន​​​បួន​​​ដុល្លារ​​​នោះ​។ អ្នក​​​ស្រី កែវ​​​ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​ឲ្យ​​​ពួក​​​គេ​​​មក​​​ជួយ​​​យើង​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្នុង​​​ភូមិ​​​របស់​​​យើង​​​"។ នៅ​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ ច្រក​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​មាន​​​នៅ​​​តាម​​​បណ្តោយ​​​​​​ស្ទឹង​​​បត់​​​ ជា​​​ស្ទឹង​​​មួយ​​​នៅចន្លោះ​​​ប្រទេស​​​កម្ពុជា​​​ និង​​​ថៃ​​។ ច្រក​​​មួយ​ក្នុង​ចំណោម​ស្រក​ទាំង​នោះ​​​​ស្ថិត​​​នៅ​​​អែប​​​ការិយាល័យ​​​នគរបាល​​​ការពារ​​​ព្រំដែន​​​ស្ទឹង​​​បត់។ មន្ត្រី​​​នគរបាល​​​ព្រំ​​​ដែន​​​ម្នាក់​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​ ដែល​​​សុំ​​​មិន​​​​​​ប្រាប់​​​ឈ្មោះ​​​ ពីព្រោះ​​​គាត់​​​ពាក់​​​ព័ន្ធ​​​​​​ក្នុង​​​សកម្មភាព​​​​​​ខុស​​​ច្បាប់​​​ បាន​​​ពន្យល់​​​ថា រាល់​​​យប់​​​​​​ ពល​​​ករ​​​ពី​​​៣០​​​នាក់​​​ទៅ​​​៥០​​​នាក់​​​បាន​​​ឡើង​​​ជិះ​​​ទូក​​​ និង​​​ក្បូន​​​​​​ទាញ​​​ដោយ​​​​​​ខ្សែ​​​ពួរ​​​​​​​​​​​​​​​​​​ ដើម្បី​​​ឆ្លង​​​ទឹក​​​​​​ ម្នាក់ៗ​​​ចំណាយ​​​ប្រហែល​​​បី​​​ដុល្លារ។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​អាច​​​នាំ​​​អ្នក​​​ទៅ​​​ដល់​​​ទី​​​នោះបាន​​​​ ពីព្រោះ​​​នគរ​​​បាល​​​នៅ​​​ទី​​​នោះ​​​ស្គាល់​​​ខ្ញុំ​​​"៕មានិត​​​  

នគរបាល​​​នៅ​​​តែ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ធ្វើ​​​ជា​​​ភ័ស្តុតាង​​​បញ្ជាក់​​​ពី​​​ការ​​​ល្មើស​​​ច្បាប់​​​

យោង​​​តាម​​​ច្បាប់ ស្រោម​​​អនាម័យ​​​មិន​​​អាច​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​តុលាការ​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ពី​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​ខុស​​​ច​​​្បាប់​​​បាន​​​ឡើយ ពីព្រោះ​​​វា​​​អាច​​​បន្ទុច​​​បង្អាក់​​​ការ​​​ប្រើ​​​ប្រាស់​​​វា និង​​​រួម​​​ចំណែក​​​ធ្វើ​​​ឲ្យ​​​ជំងឺ​​​អេដស៍ និង​​​ជំងឺ​​​ឆ្លង​​​តាម​​​រយៈ​​​ការ​​​រួម​​​ភេទ​​​ផ្សេង​​​ៗ​​​ទៀត​​​រីក​​​រាល​​​ដាល​​​។ ​​​​​​​​​​​​ ប៉ុន្តែ​​​កម្លាំង​​​នគរ​​​បាល​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​​​​មួយ​​​ចំនួន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ហាក់​​​ដូច​​​ជា​​​មិន​​​ខ្វល់​​​ពី​​​រឿង​​​នេះ​​​ឡើយ​​​។ ពីរ​​​​​​ដង​​​ក្នុង​​​​​​សប្តាហ៍​​​​​​នេះ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​បើក​​​​​​សវនា​​​ការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​សញ្ចរកម្ម​​​ ដែល​​​ក្នុង​​​នោះ​​​ស្រោម​​​អនាម័យ​​​ត្រូវ​​​បាន​​បង្ហាញ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​ពិត​​​ជា​​​បាន​​​កើត​​​ឡើង​​​មែន​​​។ នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ទាំង​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​​​​ ទាំង​​​ព្រះរាជ​​​អាជ្ញា​​​រង​​​សុទ្ធ​​​តែ​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​ការ​​​រក​​​ឃើញ​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ប្រឆាំង​​​ម្ចាស់​​​ហាង​​​ម៉ាស្សា ឈ្មោះ ទ្រី តិច​​​ ។  ចៅ​​​ក្រម​​​ជំនុំ​​​ជម្រ​​​ះ ជួន សុខ​​​រស្មី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ " នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ស្រោម​​​អនាម័យ​​​ និង​​​របស់​​​ផ្សេង​​​ៗ​​​ទៀត​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​អ្នក​​​ឯង"។ ព្រះ​​​រាជ​​​អាជ្ញា​​​រង ជេត  ខេមរា បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​​ថា ស្រោម​​​អនាម័យ​​​ត្រូ​​​វបាន​​​រក​​​ឃើ​ញ​​​នៅក្នុង​​​បន្ទប់​​​នីមួយៗ​​​ក្នុង​​​ហាង​​​ម៉ាស្សា យីហោ " ១៦៨" ។ កាល​​​ពី​​​ម្សិលមិញ ម្ចាស់​​​ហាង​​​ម៉ាស្សា​​​ម្នាក់​​​ទៀត​​​ឈ្មោះ ហេង សុធា ត្រូ​​​វ​​​បាន​​​តុលាការ​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​ពីរ​​​ឆ្នាំ​​​ពី​​​បទ​​​ធ្វើ​​​សញ្ចរកម្ម​​​។ ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ ជា សុខ​​​ហ៊ាង​​​ ដែល​​​បាន​​លើក​​​ឡើង​​​ពី​​​ភ័ស្តុ​​​តាង​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​រក​​​​​​ឃើញ​​​ស្រោម​​​អនាម័យ​​​​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ហាង​​​ម៉ាស្សា​​​ យីហោ "៩៩៩" របស់​​​អ្នកស្រី ហេង​​​ សុធា ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រួម​​​ជាមួយ​​​សៀវ​​​ភៅ​​​កត់ត្រា​​​មួយ​​​ក្បាល ន​​​ិង​​​ទូរស័ព្ទ​​​ដៃ​​​ពីរ​​​គ្រឿង។ គួរ​​​បញ្ជាក់​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​ " គោល​​​នយោបាយ​​​ ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​១០០ភាគ​​​រយ" ​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​ដោយសារ​​​ការ​​​រាល​​​ដាល​​​នៃ​​​ជំងឺ​​​អេដស៍ ​​​ក្នុង​​​ប្រទេសកម្ពុជា ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​ដ៏​​​កាច​​​សាហាវ​​​នេះ ​​​​​​មួ​​​យ​​​ផ្នែក​​​តាម​​​រយៈ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ផ្ទះ​​​បន​​​រក្សា​​​ទុក​​​​​​​​​​​​​​​​​ស្រោម​​​អនាម័យ​​​ដោយ​​​គ្មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ការ​​​​​​ចាប់​​​ខ្លួន​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​។ គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ការ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​បាន​​​កើន​​​ឡើង​​​ជា​​​ពិសេស​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​រក​​​សី​​​ុ​​​ផ្លូវ​​​ភេទ និង​​​ម៉ូយ​​​របស់​​​គេ​​​ ដែល​​​ជា​​​ក្រុម​​​ប្រឈម​​​ហា​​​និ​​​ភ័យ​​​ខ្ពស់​​​បំផុត​​​ ហើយ​​​អត្រា​​​ជំងឺ​​​អេដស៍​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​លំដាប់។ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បង្ក្រាប​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​ និង​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ និង​​​នគរបាល​​​ចាប់​​​ផ្តើម​​​បិទ​​​ផ្ទះ​​​បន​​​មក​​​ របរ​​​រក​​​សីុ​​​ផ្លូវ​​​ភេទ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​ជា​​​កន្លែង​​​ស្រប​​​ច្បាប់​​​ ដូច​​​ជា​​​ហាង​​​ម៉ាស្សា ឬ​​​ហាង​​​ខារ៉ាអូខេ​​​​​ជា​​​ដើម។ ហើយ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បង្ហាញ​​​ថា មាន​​​សេវា​​​បម្រើ​​​ផ្លូវ​​​ភេទ​​​នៅ​​​តាម​​​កន្លែង​​​ទាំង​​​នេះ នគរបាល​​​បាន​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​។ វរសេនីយ៍​​​ទោ កែវ ធា នាយការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ស្រោម​​​អនាម័យ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា ពួកគេ​​​លក់​​​ផ្លូវ​​​ភេទ"។លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​ហាង​​​ម៉ាស្សា ឬ​​​ហាង​​​ខារ៉ាអូខេ​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​បម្រើ​​​សេវា​​​ផ្លូវ​​​ភេទ​​​ គឺ​​​ជា​​​អាវុធ​​​មុខ​​​ពីរ​​​។ លោក​​​បាន​​​បន្ត​​​ថា " ជា​​​ឧទាហរណ៍​​​ ជា​​​ធម្មតា​​​មនុស្ស​​​ប្រើ​​​កាំបិត​​​សម្រាប់​​​ចិត​​​បន្លែ​​​ ប៉ុន្តែ នៅ​​​ពេល​​​នរណា​​​ម្នាក់​​​ប្រើ​​​កាំបិត​​​នោះ​​​ដើម្បី​​​ចាក់​​​សម្លាប់​​​នរណា​​​ម្នាក់ វា​​​នឹង​​​​​​ក្លាយ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ពី​​​បទ​​​ល្មើស​​​។ ស្រោម​​​អនាម័យ​​​ការពារ​​​មិន​​​ឲ្យ​​​ឆ្លង​​​មេរោគ​​​។ វា​​​ត្រឹម​​​ត្រូវ​​​ហើយ ប៉ុន្តែ ពួកគេ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ដើម្បី​​​លក់​​​ផ្លូវ​​​ភេទ​​​"។ អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​អំងឺ​​​អេដស៍​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​ប្រសិទ្ធ​​​ភាព​​​នៃ​​​គោល​​​នយោបាយ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​របាយការណ៍​​​ឆ្នាំ​​​២០១០​​​ ដោយ​​​ក្នុង​​​នោះ​​​​​ខ្លួន​​​បាន​​​​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​បច្ចុប្ប​​​ន្ន​​​ភាព​​​លើ​​​គោលនយោបាយ​​​នេះ ​​​ដើម្បី​​​ប្រែ​​​ប្រួល​​​ទៅ​​​តាម​​​របរ​​​រក​​​សីុ​​​ផ្លូវ​​​ភេទ​​​ដែល​​​បា​​​ន​​​កែ​​​ប្រែ​​​​​មុខ​​​មាត់​​​ថ្មី។ របាយការណ៍នេះមាន​ខ្លឹមសារ​​​ដូច្នេះ​​​ថា " ចាំ​​​បាច់​​​​​​ត្រូវ​​​អភិវឌ្ឍដំណោះ​ស្រាយ​ថ្មី​ៗ​​​​​​ជា​​​​​​បន្ទាន់​​​លើ ​​១០០ភាគរយ។ដំណោះស្រាយទាំងនេះ​​គួរតែ​​​ពង្រីក​​ការ​អនុវត្ត​​គោលនយោបាយនេះ​​​​​​ទៅ​​ដល់​​​កន្លែង​​​ថ្មីៗ ដែល​​​​​មាន​​​បម្រើ​​​​សេវា​​​ផ្លូវ​ភេទ​​... ធានា​​​​​​ថា​​​ម្ចាស់​​​​​កន្លែង​​​​​កម្សាន្ត​​​ ​​និងមន្ត្រី​​អនុវត្ត​​​​​​​ន៍​​​ច្បាប់​​គោរព​​​តាម​​​​"។ របាយការណ៍នេះ​ក៏បញ្ជាក់​ដែរថា បន្ទាប់ពី​​​​ច្បាប់​​ជួញ​ដូរមនុស្ស​​​​​បាន​ចូល​​ជា​ធរមាន​​​​​​នៅ​​​ក្នុង​​​​​ឆ្នាំ​​​២០០៨​មក ចំនួន​អ្នក​​​រកស៊ី​ផ្លូវភេទ​នៅតាម​ផ្ទះ​បន​​បាន​​​ធ្លាក់ចុះ​​ពីចំនួន​​៦.០០០នាក់​ក្នុងឆ្នាំ​​២០០៦ មក​នៅ​ត្រឹម​១.៧៧៥នាក់​​​​ក្នុង​​​ឆ្នាំ​​​២០០៩ ចំណែក​​​ឯអ្នក​បម្រើផ្លូវ​​​ភេទ​ក្រៅផ្ទះ​បន​​​វិញ ​បា​ន​កើន​ឡើង​​ពី​២៦.០០០នាក់​​ក្នុងឆ្នាំ​២០០៧​​ ដល់​​៣២.៤១៨​នាក់​​ក្នុងឆ្នាំ​​២០០៩។ លោក ​ទឹម វ៉ូរ៉ា នាយក​ប្រតិបត្តិនៃ​គណ​ៈកម្មាធិការ​សម្របសម្រួល​​​​​ប្រ​​​យុទ្ធ​​​នឹង​​​ជំងឺ​​អេដស៍​ដែល​ជាបណ្តាញ​​​​អង្គការក្រៅ​​រដ្ឋាភិបាលក្នុង​​​ស្រុក​​​ និងអន្តរជាតិ​ ​បានមាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​​​បាន​ចេញ​សារាចរណែនាំ​​មួយ​ក្នុងឆ្នាំ​២០១១​ដែល​​​លើក​​​ឡើង​​​ថា ស្រោម​​អនាម័យ​នៅ​តាម​​កន្លែង​កម្សាន្ត​ គួរតែប្រើ​​​​​​ប្រាស់​​​សម្រាប់​​​ធ្វើ​​​​ជា​ភ័ស្តុតាង​​ក្នុង​ករណី​​ចាប់​រំលោភ​​​​បាន​​​ហើយ​​​។ លោកមាន​ប្រសាសន៍​​​ទៀត​​​ថា " ​​យើងបានព្យាយាម​​​អប់​រំនគរបាល។​ ស្រោមអនាម័យ​​គ្រាន់​តែ​​ជាផ្នែក​មួយ​នៃ​ភ័ស្តុតាង​ប៉ុណ្ណោះ​។ ខ្ញុំគិតថា ​វា​​បាន​ប្រសើរ​​ជាង​មុន​​​ហើយ ​ប៉ុន្តែ​វានៅ​តែ​ជា​បញ្ហា​​​។ នគរបាល​​ចាំបាច់​ត្រូវ​ស្វែង​​រក​​ភ័ស្តុតាង​ផ្សេង​​ៗទៀត​"។ ​លោក...

ចៅអធិការមួយ​អង្គត្រូវ​បាន​ផ្សឹក​ដោយសារស្រវឹងស្រា​ បើកបររថយន្ត​ និង​ក្លែង​ជាមន្ត្រីកងរាជអាវុធហត្ថ

ស្រុកស្អាង, ខេត្តកណ្ដាល-យោង​តាម​នគរបាល​ឲ្យដឹងថា ព្រះគ្រូចៅអធិការ​វត្ត​ទួល​ក្រសាំង​ត្រូវ​បាន​​ផ្សឹក​កាលពី​​ថ្ងៃពុធ​ បន្ទាប់​ពី​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ខណៈ​ដែល​ស្រវឹង​ស្រា​ហើយ​បើក​បរ និង​ស្លៀកពាក់​ឯកសណ្ឋាន​កង​រាជអាវុធ​ហត្ថ​។ ព្រះតេជគុណ​ ផង់​ មាស ព្រះជន្ម៧០​ព្រះវស្សា ​គង​់​នៅវត្ត​ទួល​ក្រសំាង បាន​ជិះ​រថយន្ត​ជាមួយ​ព្រះតេជគុណ ខាន់ ហេង ជា​ព្រះគ្រូចៅអធិកានៅពេល​គ្រោះ​ថ្នាក់​ចរចរណ៍​នោះ​។ ព្រះតេជគុណ​ ផង់ មាស បានមាន​សង្ឃដីកា​ថា ព្រះតេជគុណ ហេង បានឈប់​ទិញ​ស្រាបៀរ​នៅ​តាម​ផ្លូវពេល​ធ្វើ​ដំណើរ​ទៅ​បុណ្យ​សព​ញោម​ប្រុស​របស់​ព្រះអង្គ​ ហើយ​បាន​ផឹក​ស្រា​បៀរពេលកំពុង​បើក​បរ​។ នៅពេល​នោះ ព្រះ​អង្គ​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ដោយ​មាន​ឈ្មោះ "...

កម្មករ​ចំណាក​ស្រុក​គិត​ថា មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈគ្មាន​ប្រយោជន៍​សម្រាប់ពួកគេ​

ស្រុក​ព្រៃឈរ, ខេត្តកំពង់ចាម/ស្រុក​ស្ទោង, ខេត្តកំពង់ធំ-អ្នកស្រី ឆែ ណយ ជា​​​កម្មករ​ចំណាក​ស្រុក​ម្នាក់​ ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ភូមិ​កំណើត​របស់​គាត់​​​វិញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ក្នុង​សប្ដាហ៍​នេះ​ បាន​ច្បូត​សក់​កូន​ស្រី​អាយុ​៨​ឆ្នាំ​របស់​នាង​មិន​ឈប់​សោះ​។ ហើយ​គាត់​​​​បាន​ថើប​កូនស្រី​របស់​ខ្លួន​ស្ទើរ​គ្រប់នាទី​។ អ្នកស្រី ណយ អាយុ​២៩​ឆ្នាំ​ ដែល​បាន​ចាក​ចេញ​ពី​ឃុំមៀន​​​ ទៅ​ប្រទេស​ថៃ​កាលពីខែ​ឧសភា​ ឆ្នាំ​២០១៣​ បាន​និយាយ​ថា " ខ្ញុំ​នឹក​​​នាង​ខ្លាំង​ណាស់​។ ហេតុដូច្នេះហើយ ទើប​ខ្ញុំថើប​នាង​ហើយ​ថើប​ទៀត​។ ប៉ុន្តែ​មិន​យូរទេ​ ខ្ញុំ​នឹង​ត្រឡប​់ទៅ​ប្រទេស​ថៃវិញ​ហើយ។ ខ្ញុំត្រូវ​ការ​រក​ប្រាក់​ដើម្បីផ្គត់​​​ផ្គង់​​​នាង​"។ កម្មករ​ខ្មែ​រ​ចំណាក​ស្រុក​ជាង​១៥០.០០០​នាក់​ ដូចជា​អ្នកស្រី ណយ...

មាន​ការ​ចោទ​សួរ​​​​ជុំ​វិញ​ភាព​មិនអើ​​ពើ​​​របស់​នគរបាល​​​​​ក្នុងករណី​បុក​​​ហើយ​រត់

កាល​​ពីម្សិល​មិញ យោធា​បាន​​​បង្ហាញ​​អត្ត​សញ្ញាណ​​​ទាហាន​​​ដែល​​​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​​​និ​ងម្នាក់​​ទៀត​រងរបួស​ធ្ងន់​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​បុក​ហើយ​រត់​​កាល​ពីសប្តាហ៍​មុន​ហើយ ប៉ុន្តែ​​នគរ​បាល​​បាន​ឲ្យដឹងថា ​​ពួកគេ​​​នឹង​​​ធ្វើការ​​ចោទប្រកាន់​​​ពីបទ​ព្រហ្ម​​ទណ្ឌ​​ ​បើទោះ​ជា​គ្រួសារ​​​របស់​ជនរងគ្រោះ​​មិន​ដាក់​ពាក្យបណ្ដឹង​ក៏ដោយ។ កាល​ពី​សប្តាហ៍មុន ​រថ​យន្តសង្គ្រោះ​បន្ទាន់​​មួយ​គ្រឿង​​របស់​កងយោធ​​​ពល​ខេមរភូមិន្ទ​បាន​បុក​​ម៉ូ​​តូមួយ​គ្រឿង​​​នៅក្នុងខណ្ឌ​​​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ដោយ​ធ្វើ​ឲ្យ​​យុវជន​ម្នាក់​​​ឈ្មោះ​ សន ប៉ាល់​ ​អាយុ​​១៩ឆ្នាំ ស្លាប់ និងប្អូន​​ប្រុស​​​​​ឈ្មោះ​ សន ច័ន្ទ ​​​អាយុ​១៨ឆ្នាំ​​រង​របួស​​ធ្ងន់​។ លោកអនុសេនីយ៍ត្រី មុយ សុភាព ​អាយុ​​៤៥ឆ្នាំ ជាអ្នក​បើក​បរ​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​​ដែល​បាន​រត់​គេចខ្លួន​​​ពី​កន្លែង​កើតហេតុ​ ត្រូវបាន​បង្ហាញ​​អត្ត​សញ្ញាណ​​កាល​ពី​​ម្សិល​មិញ ​​​ដោយ​​លោកវរសេនីយ៍ត្រី​ ឡេង...

ទោះ​​ជា​​រដ្ឋាភិបាល​​​កិន​​​កម្ទេច​​ឌីស​​​ថត​​​ចម្លងរាប់​​​សែន​​​បន្ទះចោល ក៏​​​អាជីវ​​​ករ​​​នៅ​​​តែ​​​មិន​​​​​​បារម្ភ

ក្រសួង​​​វប្បធម៌​​​បាន​​​កិន​​​​​​កម្ទេច​​​ឌីស​​​ថត​​​ចម្លង​​​​​​ចោល​​​ចំនួន​​​៣០​​​មឺុន​​​បន្ទះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ អំឡុង​​​ពិធី​​​កិន​​​កម្ទេច​​​ឌីស​​​ថត​​​ចម្លង​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ដើម្បី​​​បង្ហា​​​ញ​​​ពី​​​ការ​​​ខិត​​​ខំប្រឹង​​​បង្ក្រាប​​​ការ​​​លួច​​​ថ​​​ត​​​ចម្លង​​​។  ប៉ុន្តែ តូប​​​ ឬ​​ហាង​​​លក់​​​ឌីសនានា​​​​​​ទូ​​​ទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​លក់​​​ឌីវីឌី​​​ភាព​​​យន្ត​​​ថត​​​ចម្លង​​​ក្នុង​​​តម្លៃ​​​១,៥​​​០​​​ដុល្លារ​​​ ឬ​​​ថោក​​​ជាង​​​នេះ​​ ម្ចាស់​​​តូប ឬ​​​ហាង​​​ទាំង​​​នោះ​​​និយាយ​​​ថា ពួកគេ​​​គិត​​​ថា វា​​​មិន​​​គំរាម​​​កំហែង​​​ដល់​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ឡើយ​​​។ អាជីវ​​​ករ​​​ម្នាក់​​​ឈ្មោះ សុខ ពណ្ណរាយ​​​ ដែល​​​មាន​​​ហាង​​​លក់​​​ឌីស​​​​​​ថត​​ចម្លង​​​​​​មួយ​​​នៅ​​​​​​តាម​​​បណ្តោយ​​ផ្លូវ​​​​​​មាត់​​​ទន្លេ​​​​​​និយាយ​​​ថា " វា​​​ធម្មតា​​​ទេ​​ ប្រសិន​​​បើ​​​មន្ត្រី​​​​​ក្រសួង​​​មក​​​យក​​​​​​ប្រាក់ យើង​​​នឹង​​​ឲ្យ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ពួកគេ​​​​​​ឆ្មក់​​​បង្ក្រាប​​​កន្លែង​​​របស់​​​យើង​​​"។ អាជីវ​​​ករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ ជីម ម៉ាឡៃ ដែល​​​លក់​​​សីុ​​​ឌី និង​​​ឌីវីឌីនៅ​​​ផ្សារ​​​ធំ​​​ថ្មី​​​និយាយ​​​ថាមន្ត្រី​​​ម្នាក់​​​ម្នាក់​​​មក​​​ពី​​​ក្រសួង​​​វប្បធម៌​​​បាន​​​មក​​​ជួប​​​គាត់​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ដើម្បី​​​ប្រគល់​​​លិខិត​​​ព្រមាន​​​ឲ្យ​​​ឈប់​​​លក់​​​ឌីស​​​ថត​​ចម្លង​​​ទៀត​​​។អ្នក​​​ស្រី​​​និយាយ​​​ថា "ខ្ញុំ​​​នឹង​​​លក់​​​ទំនិ​​​ញ​​​​​​ទាំង​​​អស់​​​របស់​​​ខ្ញុំ​​​​​​​​​​​​​​​​​​នៅ​​​ទី​​​នេះ​​​ដដែល។ ខ្ញុំ​​​នឹង​​​មិន​​​ទិញអា​​​អូរីជីណលទេ​​​ ពីព្រោះ​​​វា​​​ថ្លៃ​​​ពេក​​​"។ ទោះ​​​បី​​​ជា​​​អ្នក​​​ស្រី​​​និយាយ​​​ថា គាត់​​​មិន​​​ដែល​​​បង់​​​ប្រាក់​​សូក​​​ប៉ាន់​​​​ដោយ​​​ផ្ទាល់​​​ដើម្បី​​​ការ​​​ពារ​​​ទំនិញ​​​នៅ​​​ក្នុង​​​​​​តូប​​​របស់​​​គាត់​​​ក្តី ក៏​​គាត់​​​ដឹង​​​ថាត្រូវ​​​ធ្វើ​​​យ៉ាង​​​ម៉េច​​​ដែរ​​​ ប្រសិន​​​បើ​​​ប្រឈម​​​នឹង​​​​​​ការ​​​គំរាម​​​ដក​​​ហូត​​​ទំនិញ​​​របស់​​​គាត់​​​។  ​​​អ្នកស្រី​​​និយាយ​​​ថា " ប្រសិន​​​បើ​​​មន្ត្រី​​​​​​ក្រសួ​​​ង​​​វប្បធម៌​​​មក​​​ទារ​​​ប្រាក់​​​ យើង​​​នឹង​​​ឲ្យទៅ​​​ពួកគេ​​​"។ លោក គង់​​​ កន្ថា​​​រ៉ា​​ អនុ​​​រដ្ឋ​​​លេខាធិការ​​​ក្រសួ​​​ង​​​វប្បធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ហាង​​​និង​​​តូប​​​លក់​​​ឌីស​​​ថត​​ចម្លង​​​ជាង​​​៥០​​​កន្លែង​​​​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ ត្រូវ​​​បាន​​​ឆ្មក់​​​បង្ក្រាប​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​នេះ ប៉ុន្តែ លោក​​​មិន​​​បាន​​​បញ្ជាក់​​​ពី​​​ទី​​​តាំង​​​ទាំង​​​នោះ​​​ទេ​​​។ លោក ឃឹម​​​ សារិទ្ធ​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ ​​​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​លក់​​​ឌីវីឌី​​​ភាព​​​យន្ត​​​ថត​​​ចម្លង​​​បាន​​​​​​ជួប​​​ការ​​​លំបាក​​​ដោយ​​​សារ​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​គណៈ​​​កម្មាធិការ​​​អន្តរ​​​ក្រសួង​​​ បង្ក្រាប​​​បទល្មើស​​​ភាពយន្ត​​​និង​​​វីដេអូ ដែល​​​ជា​​​ទី​​​ភ្នាក់​​​ងារ​​​ទទួល​​​ភារកិច្ច​​​អនុវត្ត​​​ច្បាប់កម្ម​​​សិទ្ធិ​​​បញ្ញា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " មន្ត្រី​​​មក​​​ពី​​​គណៈ​​​កម្ម​​​ការ​​​អន្តរ​​​ក្រសួង​​​បង្ក្រាប​​​បទ​​​ល្មើស​​​ និងវីដេអូ​​​រាយការណ៍​​​គ្រប់​​​ពេល​​​ថា ពួកគេ​​​នឹ​​​ង​​​ធ្វើ​​​​​​ឲ្យ​​​ការ​​​លក់​​​ឌីស​​​ថត​​​ចម្លង​​​ធ្លាក់​​​ចុះ។ វា​​​ពិបាក​​​នឹង​​​ធ្លាក់​​​ចុះណាស់​​​ដោយសារ​​​តែ​​​នៅ​​​ពេល​​​​​​ពួកគាត់​​​ទៅ​​​បង្ក្រាប​​​ ពួកគាត់​​​យក​​​លុយ​​​ពី​​​អាជីវ​​​ករ​​​"។ ប្រទេស​​​កម្ពុជា​​​បាន​​​អនុម័ត​​​ច្បាប់​​កម្ម​​​សិទ្ធិ​​​បញ្ញា និង​​​ច្បាប់​​​ប៉ាតង់​​​ដំបូង​​​របស់​​​ខ្លួ​​​ន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៣​​​ ជា​​​លក្ខខណ្ឌ​​​តម្រូវ​​​មួយ​​​​​​ដែល​​​ត្រូវ​​​តែ​​​ធ្វើ​​​ មុន​​​នឹង​​​​​​អាចចូល​​​រួម​​​ជាមួយ​​​អង្គការ​​​ពាណិជ្ជកម្ម​​​ពិភព​​​លោក​​​បាន​​​។ ប៉ុន្តែ ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​ មា​​​ន​​​ការ​​​វិវឌ្ឍ​​​តិច​​​តួច​​​ណាស់​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​ច្បាប់​​​កម្ម​​​សិទ្ធិ​​​បញ្ញា។ លោក​​​ ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​សន្និសីទមួយ​​​ស្តី​​​ពី​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​កាល​​​ពី​​​ខែ​​​មីនា​​​ថា ការ​​​មិន​​​ដោះ​​​ស្រាយ​​​​​បញ្ហា​​​លក់​​​ឌីស​​​ចម្រៀង​​​ និង​​​ឌីស​​​ភាព​​​យន្ត​​​ថត​​​ចម្លង បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​វិស័យ​​​កម្សាន្ត​​​មិន​​​កើន​​​ឡើង។ ប៉ុន្តែ សម្រាប់​​​លោក សុខ ភ័ក្រ​​​ ដែល​​​បាន​​​បើក​​​ហាង​លក់​​​ឌីស​​​មួយ​​​​​​កន្លែង​​​នៅ​​​តាម​​​បណ្តោយ​​​​​​ផ្លូវ​​​​​​មាត់​​​ទន្លេ​​​កាល​​​ពីពីរ​​​​​​ឆ្នាំ​​​មុន​​​ លោក​​​មិន​​​លក់​​​ឌីស​​​ច្បាប់​​​ដើម​​​ទេ​​​។ គាត់​​​និយាយ​​​ទៀត​​​ថា " ​​​ឌី​​​សភាព​​​យន្ត​​​មួយ​​​​​​តម្លៃ​​​១,៥០​​​ដុល្លារ​​​​​​ពិបាក​​​លក់​​​ណាស់​​​ទៅ​​​ហើយ​​​។ នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប្រសិន​​​បើ​​​តម្លៃ​​​ដូច​​​នៅ​​​អឺរ៉ុប​​​ គ្មាន​​​នរណា​​​ហ៊ាន​​​​​​ទិញ​​​ឌីស​​​ភាព​​​យន្ត​​​ទេ​​​"។ ទោះ​​​ជាយ៉ាង​​​ណា​​​លោក​​​ អ៊ុង ណារ៉េត ប្រធាន​​​សមាគម​​​ខ្សែ​​​ភាព​​​យន្ត​​​កម្ពុជា ជា​​​ស្ថាប័ន​​​ឯករាជ្យ​​​មួ​​​យ​​​ដែល​​​ត្រូវ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​វិច្ឆិកាឆ្នាំ​​​មុន​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​មាន​​​ការ​​​ការ​​​ពារ​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ម្ចាស់​​​ហាង​​​ ឬ​​​ម្ចាស់​​​តូប​​​ត្រូវ​​​តែ​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​ហើយ​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​របៀប​​​រក​​​សីុ​​​។លោក​​​មាន​​​ប្រសាសន៍​​​ថា " ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​លក់​​​ឌីស​​​ថត​​​ចម្លង​​​ជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ហើយ​​​ពេល​​​នេះ​​​ត្រូវ​​​តែ​​កែ​​​ប្រែ​​​"។ លោក អ៊ុង ណារ៉េត ដែល​​​សមាគម​​​របស់​​​លោក​​​រាប់​​​បញ្ចូល​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​ខ្សែ​​​ភាព​​​យន្ត​​​ធំៗ​​​បំផុត និង​​​រោង​​​ចាក់​​​បញ្ចាំង​​​​​​ភាព​​​យន្ត​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏ធំ​​​មួយ​​​ដើម្បីនាំ​​​ចូល​​​ឌី​​​ស​​​​​​ភាពយន្ត​​​ច្បាប់​​​ដើម​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ។ លោក​​​មាន​​​ប្រសាសន៍ថា នៅ​​​ពេល​​​ឌីស​​​ភាព​​​យន្ត​​​មក​​​ដល់ ​​​សមា​​​ជិក​​​​​​សមាគម​​​របស់​​​លោក​​​ដែល​​​រួម​​​មាន​​​តូប ឬ​​​ហាង​​​លក់​​​ឌីស​​​​​​ចំនួន​​​៣៥​​​កន្លែង​​​ នឹង​​​ត្រូវយក​​​​​​ឌីស​​​ថត​​​ចម្លង​​​របស់​​​ពួកគេ​​​​​​ទៅ​​​ប្តូរ​​​យក​​​ឌីស​​​ច្បាប់ដើម។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " ពួកគេ​​​កំពុង​​​រង់​​​ចាំ​​​ផ្លាស់​​​ប្តូរ។ ពួកគេ​​នឹង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​យើង​​​មិន​​​​​​អាច​​​បណ្តោយ​​​ឲ្យ​​​ពួកគេ​​​បន្ត​​​បែប​​​នេះ​​​ទៀត​​​ដោយ​​​សារ​​​តែ​​​ពួកគេ​​​ខ្លាច​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​នោះ​​​ទេ​​​​​​"៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

​​​កម្មករ​ប្តេជ្ញា​​​ចិត្ត​​តវ៉ាកាន់​តែ​​ខ្លាំងឡើង​​បន្ទាប់​ពីចេញ​ពី​​​​​ពន្ធនាគារ​​​

ប៉ាង វណ្ណី និយាយ​​​ថា នៅមុន​​​ឆ្នាំនេះ គាត់មិន​​​ដែលគិត​​​អំពី​​​ការ​​​ចូល​​​រួម​​​ការ​​​តវ៉ា ឬ​​​ការ​​​តស៊ូ​​​ដើម្បី​​​សិទ្ធិកម្មករ​​​ឡើយ​​​ ប៉ុន្តែ​​​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំខែ​​​បាន​​​ផ្លាស់​​​ប្ដូរ​​​ការ​​​គិត​​​បែប​​​នេះ​​​។លោក វណ្ណី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ទី​​​៣ ខែមករា នៅពេល​​​ដែល​​​កង​​​រាជអាវុធ​​​ហត្ថ​​​បង្ក្រាប​​​ទៅលើ​​​បាតុកម្ម​​​ហិង្សា​​​នៅតា​​​ម​​​ផ្លូវ​​​វេង​​​ស្រេង ដែល​​​ជាប់ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​តវ៉ា​​​របស់​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ទូទាំង​​​ប្រទេស​​​ដើម្បីទាម​​​ទារ​​​ប្រាក់​​​ខែគោល​​​ចំនួន១៦០​​​ដុល្លារ​​​។ យ៉ាង​​​ហោច​​​ណាស់​​​មនុស្ស​​​ប្រាំនាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ និង​​​ជាង​​​៤០​​​នាក់​​​ទៀត​​​បា​​​ន​​​រង​​​របួស​​​អំឡុង​​​ពេល​​​ប៉ះទង្គិច​​​គ្នា​​​នោះ ដែល​​​លោក វណ្ណី បាន​​​បដិសេធ​​​ថា​​​មិន​​​បាន​​​ចូលរួម​​​។លោក វណ្ណី អាយុ​​​៣៨​​​ឆ្នាំ ដែល​​​បាន​​​ធ្វើការ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​អស់​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា "វា​​​អយុត្តិធម៌​​​អ្វី​​​ដែលពួកគេ​​​បានធ្វើ​​​មក​​​លើយើង​​។ ខ្ញុំនឹង​​​ចូលរួមការ​​​តវ៉ា​​​នៅ​​​ពេលអនាគត​​​ ដោយសារ​​​តែ​​​រឿង​​​ដែល​​​បាន​​​កើត​​​ឡើង​​​ចំពោះខ្ញុំ"។ លោក​​​ វណ្ណី ស្ថិត​​​ក្នុង​​​ចំណោម​​​មនុស្ស​​​២៣​​​នាក់​​​ដែល​​​បាន​​​ជាប់ពន្ធនាគារ​​​ និង​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ពីបទ​​​បង្ក​​​របួស​​​ស្នាម​​​ដោយ​​​ចេតនា​​​ និង​​​បំផ្លាញ​​​ទ្រព្យសម្បត្តិ​​​ អំឡុង​​​ការ​​​តវ៉ា​​​កាលពីខែ​​​មករា ដែល​​ធ្វើ​​​ឡើង​​​ស្រប​​​ពេល​​​នឹង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះជាតិ។ សាលា​​​ដំបូង​​​រាជធានីភ្នំពេញ បាន​​​ប្រកាស​​​​​​សាល​​​ក្រម​​​កាលពី​​​ថ្ងៃសុក្រ ​​​ចោទ​​​បុរស​​​ទាំង​​​២៣​​​នាក់​​​ ដោយ​​​ការ​​​ព្យួរទោស​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យពួកគេចាក​​​ចេញ​​​ពី​​​តុលាការ​​​ក្នុង​​​នាមជា​​​មនុស្ស​​​មាន​​​សេរីភាព​​​ជាមួយ​​​​​​ប្រវត្តិជាប់ទោស​​​។ គាត់​​​បាន​​​និយាយ​​​ថា មុនពេល​​​ចាប់ខ្លួនគាត់​​​ លោក វណ្ណី មិន​​​ដឹង​​​ថា តើ​​​គាត់​​​ជាប់ពាក់ព័ន្ធ​​​នឹង​​​សហជីព​​​ឬអត់ទេ។ នៅ​​​ក្នុង​​​ពន្ធនាគារ​​​គាត់​​​បានជួប​​​មិត្ត​​​រួមទោស​​​ គឺ​​​លោក វន់ ពៅ ដែល​​​ជា​​​មេដឹកនាំសហជីព​​​ដ៏ធំមួយ​​​ និង​​​ជា​​​ប្រធាន​​​សមាគម​​​អ្នក​​​​​រត់ម៉ូតូឌុប និង​​​អ្នក​​​រត់រ៉ឺម៉កម៉ូតូកង់​​​បី។  លោក វណ្ណី បាន​​​និយាយ​​​ថា "យើង​​​បាន​​​និយាយ​​​ជាច្រើន​​​ដង​​​ហើយ​​​។ គាត់​​​បានបង្ហាញខ្ញុំ​​​អំពី​​​ភាព​​​អយុត្តិធម៌ទាំង​​​អស់​​​។ គាត់​​​បង្ហាញ​​​ខ្ញុំថា យើង​​​អាច​​​តស៊ូឡើងវិញ​​​"។ កាលពីម្សិលមិញ លោក វណ្ណី បានចូលរួម​​​ជាមួយ​​​លោក វន់ ពៅ ជាមួយ​​​អតីត​​​អ្នក​​​ទោស​​​ផ្សេង​​​ទៀត​​​ និង​​​ព្រះសង្ឃ​​​ដើម្បី​​​និមន្ត​​​លោក​​​សូត្រមន្ត​​​ និ​​​ង​​​បរិភោគ​​​អាហារ​​​ពេល​​​ល្ងាច​​​នៅ​​​ផ្ទះ​​​របស់​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ។ លោក កឹម សុខា ដែល​​​គណបក្ស​​​របស់​​​លោក​​​បាត់​​​មុខ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់ពីការ​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រួសារ​​​របស់​​​លោក​​​ជា​​​អ្នក​​​រៀប​​​ចំ​​​ពិធី​​​នេះ​​​ មិន​​​មែន​​​គណបក្ស​​​របស់​​​លោកជា​​​អ្នក​​​រៀប​​​ច់ទេ​​​។ ក្នុង​​​រយៈពេល​​​​​​ប៉ុន្មាន​​​ខែ​​​ដែល​​​មនុស្ស​​​ទាំង​​​នេះ​​​​​​បាន​​​ជាប់ពន្ធនាគារ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​មិនសូវ​​​បាន​​​ចូលរួម​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ដោះ​​​លែង​​​មនុស្ស​​​ទាំង​​​នេះទេ ដើម្បីកុំឲ្យ​​គេ​យក​​​ករណីនេះ​​​ធ្វើ​​​នយោបាយ​​ទៀត​​​។ រដ្ឋាភិបាល​​​អះអាង​​​ថា ការ​​​តវ៉ា​​​ដោយ​​​ហិង្សា​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​នៅ​​​ចុង​​​ឆ្នាំមុន​​​ជាប់​​​ពាក់ព័ន្ធដោយ​​​ផ្ទាល់​​​ជាមួយ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅ​​​ក្នុង​​​ទីលាន​​​ប្រជាធិបតេយ្យ​​​។ លោក កឹម សុខា បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌​​​មាន​​​ដែល​​​មកជួប​​​ជុំគ្នា​​​នៅ​​​ផ្ទះ​​​របស់​​​លោក​​​ថា "តាង​​​នាម​​​ឲ្យ​​​មេដឹកនាំ​​​គណបក្ស​​​ យើង​​​មិន​​​ចង់​​​ទៅ​​​ទេ ពីព្រោះ​​​​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​អ្នក​​​ផ្សេង​​​ចោទយើង​​​ថា នៅ​​​ពីក្រោយ​​​បញ្ហា​​​នេះ​​​"។ លោក វន់ ពៅ ប្រធាន​​​សមាគមប្រជាធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ បាន​​​និយាយ​​​ថា ផែន​​​ការ​​​ភ្លាមៗ​​​របស់​​​លោក​​​គឺ​​​ត្រូវ​​​ប្ដឹ​​​ង​​​ជំទាស់​​​សាល​​​ក្រម​​​ប្រឆាំង​​​រូប​​​លោក និង​​​អ្នក​​​តវ៉ា​​​ផ្សេង​​​ទៀត​​​ ព្រមទាំង​​​ដាក់ពាក្យ​​​បណ្ដឹង​​​ជាផ្លូវការ​​​ប្ដឹង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​បាន​​​បាញ់​​​សម្លាប់​​​មនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំនាក់​​​។ លោក​​​បាននិយាយ​​​ថា "យើង​​​ប្ដេជ្ញា​​​និង​​​ស្បថ​​​នៅ​​​ចំពោះមុខ​​​ព្រះសង្ឃ​​​ថា ទោះបីជា​​​យើង​​​បានជាប់ពន្ធនាគារ​​​ប្រាំ​​​ខែ​​​ហើយ​​​ក៏ដោយ ក៏​​​យើង​​​មិន​​​បាក់​​​ស្មារតីដែរ​​​។ បេសកកម្ម​​​របស់​​​យើង​​​មិន​​​ទាន់​​​ចប់ទេ ឲ្យ​​​តែ​​​នៅ​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​ សិទ្ធិកម្មករ និង​​​ប្រទេស​​​ជាតិ​​​នៅតែ​​​មិន​​​មាន​​​លទ្ធិ​​​ប្រជាធិបតេយ្យ"។ ផ្អោ សារ៉ាត់ អាយុ​​​២៦​​​ឆ្នាំដែល​​​បាន​​​ជាប់ពន្ធនាគារ​​​អស់រយៈពេល​​​ប្រាំខែ​​​ដែរ​​​នោះ គឺ​​​ជា​​​សន្តិសុខ​​​នៅ​​​កន្លែង​​​កម្សាន្ត​​​មួយ​​​មុនពេល​​​កង​​​រាជ​​​អាវុធហត្ថ​​​ធាក់​​​ទម្លាយទ្វារ​​​គាត់​​​កាលពីថ្ងៃ​​​ទី​​​៣ ខែមករា។ គាត់​​​ក៏បដិសេធ​​​ថា មិន​​​បាន​​​ជាប់ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​គាត់​​​ និង​​​ចោទ​​​ប្រកាន់ពីបទ​​​ព្រហ្មទណ្ឌនេះទេ​​​។ ប្រពន្ធ​​​របស់​​​លោក សារ៉ាត់  ដែល ជាកម្មករ​​​រោងចក្រកាត់​​​ដេរ​​​បាន​​​សម្រាល​​​កូន​​​ដំបូង​​​របស់​​​ពួកគាត់​​​ បួន​​​ថ្ងៃ​​​មុនការ​​​ចាប់​​​ខ្លួន​​​ប្ដីគាត់​​​។ គាត់​​​បាននិយាយ​​​ថា "ខ្ញុំយំ​​​ក្នុង​​​ពន្ធនាគារ​​​ជារៀង​​​រាល់ថ្ងៃ​​​។ ខ្ញុំនឹក​​​ប្រពន្ធ​​​និង​​​កូន​​​ខ្ញុំ"។ លោក​​​ សារ៉ាត់ បាន​​​និយាយ​​​ថា គាត់​​​ក៏មាន​​​បំណង​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​របស់​​​កម្មករ​​​ផង​​​ដែរ​​​​​​ជាពិសេស​​​ការ​​​ខំប្រឹង​​​ប្រែង​​​ដើម្បីកែលម្អ​​​លក្ខខណ្ឌការ​​​ងារ​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ​​​ប្រហែល​​​៦០០.០០០​​​នាក់​​​នៅទូទាំង​​​ប្រទេស​​​ដែលភាគច្រើន​​​​​​ជា​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ដូច​​​ជា​​​ប្រពន្ធ​​​របស់​​​គាត់​​​អ៊ីចឹង​​​ដែរ​​​។​ លោក សារ៉ាត់​ បាននិ​យាយ​​​ថា "ខ្ញុំ​​​ខឹង​​​ណាស់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​អីទេ ហើយគេ​​​បាន​​​ចាប់ខ្ញុំដាក់​​​ពន្ធនាគារ​​​។ ចាប់ពីពេលនេះទៅ ប្រសិន​​​បើ​​​មាន​​​ការ​​​តវ៉ា​​​ណាមួយ​​​ខ្ញុំនឹង​​​ចូលរួម​​​។ ថៅកែ​​​ខ្ញុំ​​​​​​ដឹង​​​ថា​​​ ខ្ញុំមិន​​​ខុស​​​ទេ​​​ ហើយ​​​បាននិយាយ​​​ថា ខ្ញុំនឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​​ខ្ញុំធ្វើ​​​វិញ​​​។ ប៉ុន្តែ​​​ខ្ញុំនឹង​​​មិន​​​ទទួល​​​បាន​​​ប្រាក់​​​ប្រាំខែនោះមក​​​វិញទេ"៕ គឹមហឿន ​​​​  

នគរបាល​យឺតយ៉ាវ​​​ក្នុងការ​ស៊ើបអង្កេត​បន្ទាប់ពី​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍បុក​ហើយ​រត់

​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​រយៈ​​​​​ពេល​​​ជិត​​មួយ​​​សប្ដាហ៍​​​មក​​​ហើយ​​​ដែល​​​កម្លាំង​​​នគរ​​​បាល​​​រាជធានីភ្នំពេញមិន​​​ទាន់​​​​​​ស៊ើប​​​អង្កេត​​​ការ​​​បុក​​​ហើយ​​​រត់​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​កាលពីយប់​​​ថ្ងៃសុក្រ នៅពេល​​​ដែល​​​រថយន្ត​​​រ៉ង់​រូវើ​បាន​​​​បុក​​​ម៉ូតូ​​​មួយគ្រឿង​​​នៅ​​​ជិ​​​ត​​​ក្រសួង​​​ពាណិជ្ជកម្ម​បណ្ដាល​​​ឲ្យ​​​បុរសពី​​​រ​​​នាក់​​​ស្លាប់ និ​​​ងម្នាក់​​​ទៀត​​​របួស​​​ធ្ងន់នៅឡើយទេ​​​។ ប៉ុន្តែ​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​មិន​​​បាន​​​ធ្វើ​​​ការ​​​សើុប​​​​​​សួរ សូម្បីការ​សើុប​​​​​​សួរបឋម​​​អំពី​​​អ្វី​​​ដែល​​​បានកើត​​​ឡើង​​​នៅ​​​យប់​​​នោះ​​​ទេ ដែលនៅ​​​ពេលនោះ​​​បុរស​​​ពីរ​​​នាក់​​​បាន​​​បាត់​​​បង់ជីវិត​​​ ហើយ​​​រថយន្ត​​​ទំនើប​​​នោះ​​​បាន​​​បើក​​​ចេញ​​​យ៉ាង​​​លឿនពី​​​កំណាត់​​​មហាវិថី​​​សហព័ន្ធរុស្ស៊ី ដែល​​​សម្បូរ​​​ដោយ​​​ធនាគារ​​​ ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ និង​​​ហាង​​​លក់​​​រថយន្ត​​​។ ថាង រដ្ឋា អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​ក​​ន្លែង​​​កើត​​​ហេតុ​​​ ចំណែក​​​ ខ្នាត សាត អាយុ​​​២១​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​នៅ​​​ពេល​​​ប​​​ន្តិច​​​ក្រោយ​​​មក។ ឡុង ស្រូយ អាយុ​​​១៨​​​ឆ្នាំ​​​រង​​​របួសធ្ងន់។ លោក អ៊ុច ចំណាន ជា​​​ឪពុក​​​មារបស់ ឡុង ស្រូយ បាន​​​និយា​​​យ​​​ថា "ក្មួយ​​​ប្រុស​​​របស់​​​ខ្ញុំ​​​រង​​​របួស​​​ធ្ងន់ និង​​​បាក់​​​ជើង​​​។ នគ​​​របាល​​​នៅ​​​​​​មិនទាន់​​​បាន​​​មក​​​សួរ​​​នាំខ្ញុំ​​​នៅ​​​មន្ទីរពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ​​-សូវៀត​​​ដដែល​​​"។ លោក ពាង មឿង បាន​​​ប្រចាំការ​ក្នុង​​​នាម​​​ជា​​​សន្តិសុខ​​​ម្នាក់​​​កាលពី​​​យប់​​​ថ្ងៃសុក្រនៅស្ថានីយ​​​ប្រេង​​​ឥន្ធនៈតូតាល់​​​ក្បែរ​​​នោះ ហើយ​​​បាន​​​ឃើញ​​​ការ​​​បុក​​​​​​មនុស្ស​​​ស្លាប់​​​នេះ​​​កើត​​​ឡើង​​ចម្ងាយ​តែប៉ុន្មាន​​​មែ៉ត្រ​​​ប៉ុណ្ណោះ។ លោកបាន​​​និយាយ​​​ថា "ខ្ញុំបាន​​​ឃើញ​​​រថយន្ត​​​រ៉ង់រ៉ូវើ​​​នោះ​ពណ៌ខ្មៅ ប៉ុន្តែ​​​នគរ​​​បាល​​​មិន​​​បាន​​​សួរ​​​នាំខ្ញុំ​​​អំពី​​​អ្វី​​​ដែល​​​បានកើត​​​ឡើង​​​ទេ​​​"។ លោក ម៉ន ម៉េត អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​តូតាល់​​​នោះ​​​បាន​​​និយាយ​​​ថា នគរ​បាល​​​មិន​​​បាន​​​ទាក់​​​ទង​​​លោក​​​ដើម្បី​​​សុំពិនិត្យ​​​មើលរូបភាព​​​ពី​​​​​​កាមេរ៉ាសុវត្ថិភាព​​​អំឡុង​​​​​​ពេល​​​កើត​មាន​​​គ្រោះ​​​ថ្នាក់ចរាចរណ៍​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា "គ្មាន​​​នគ​​​រ​​​បាល​​​ណាម​​​ក​​​សួរ​​​នាំ​​​ទេ។ គ្មាន​​​បុគ្គលិក​​​របស់​​​យើង​​​ណាម្នាក់​​​ត្រូវ​​​បាន​​​សួរ​​​នាំឡើយ​​​"។ នៅ​​​ហាង​​​លក់​​​រថយន្ត​​​នីសាន់​​​ក្បែរ​​​នោះដែរ លោក គឹម ចាន់ឆាយា តំណា​​​ងផ្នែក​​​លក់​​​ក៏បាន​​​និយាយ​​​ផង​​​ដែរ​​​ថា អាជ្ញាធរ​​​មិន​​​បាន​​​សុំពិនិត្យមើល​​​កាមេរ៉ា​​​សុវត្ថិភាព​​​របស់​​​ខ្លួនឡើយ ។  លោក​​​បាន​​​និយាយ​​​ថា "គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​ឡើង​​​នៅទីនោះ​​​គ្រប់​​​ពេលវេលា"។ លោក​​​បាន​​​ពន្យល់​​​ថា អ្នក​​​បើក​​​បរ​​យានយន្ត​​​ដែល​​​​​​បត់​​​ខុស​​​ច្បាប់​​​ត្រង់​​​ផ្លូវ​​​​​​ប្រសព្វ​​​ក្បែរ​​​នោះ តាម​​​ធម្មតា​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ នគរ​​​បាល​​​មិន​​​ដែល​​​មក​​​សាក​​​សួរ​​​យើង​​​ទេ"។ លោក ស៊ុន សុវណ្ណ នាយ​​​នគរ​​​បាល​​​ចរាចរ​​​ខណ្ឌ​​​សែន​​​សុខ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់់លោកបាន​​​និយាយជាមួយសាក្សីនៅ​កន្លែង​កើត​ហេតុហើយ ប៉ុន្តែ​​​រវល់​​​ពេក​​​មិន​​​​បាន​​​បន្ត​​​​​ការ​​​ស៊ើប​​​អង្កេត​​​នោះ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​មិនមាន​​​ពេល​​​ច្រើន​​​ដើម្បីធ្វើការ​​​លើរឿង​​​នេះទេ ពី​​​ព្រោះ​​​យើង​​​បាន​ចាត់ចែង​ឲ្យ​​​មន្ត្រី​​​របស់​​​យើង​​​ការ​​​ពារ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​"។ លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​ហើយ ប៉ុន្តែ​​​ថា លោក​​​រង់ចាំ​​​សាក្សី​​​មក​​​ផ្ដល់ភ័ស្តុ​​​តាង​​​ដល់​​​នគរ​​​បាល​​​។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​មិន​​​បាន​​​យករូបភាព​​​វីដេអូមក​ពិនិត្យទេ ពីព្រោះ​​​ក្នុង​ពេលកន្លង​​​មក​​​ វា​​​មិន​​​សូវ​​​មាន​​​ប្រយោជន៍​​​​​​។ ប្រសិ​​​ន​​​បើ​​​នរណា​​​ម្នាក់​​​ប្រាប់​​​យើងឲ្យបាន​​​​ច្បាស់​​​លាស់​​​អំពី​​​រថយន្ត​​​នោះ ខ្ញុំនឹង​​​តាម​​​ដានរថយន្ត​នោះ"៕ សារុន​​​​​​​​​​​​