Wednesday, October 23, 2019
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

តុលាការ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​​ចំនួន​៣៧ពាន់ដុល្លារ

កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តដល់លោក ហេង សំរិន ប្រធានរដ្ឋសភាប្រហែល៣៧.៥០០ដុល្លារ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍លោកក្នុងទំព័រហ្វេសប៊ុក ដែលបានអះអាងដោយមិនត្រឹមត្រូវថា របប ហេង សំរិន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលវៀតណាមបានលើកបន្តុបលោក ហេង សំរិន ឱ្យធ្វើជាប្រធានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK)។ កាលពីខែវិច្ឆិកា លោក សម...

រដ្ឋាភិបាល​​​កម្ពុជា​អះអាង​​​ថា ​ក្រុង​​​​​​​​ម៉ានីល ជា​​​​​​​​​អ្នក​​​​​​​​​​សម្រេច​​​​មិន​​​​​​​​​ដាក់​​​​​​បញ្ចូល​​​​សាលដីកា​​​សមុទ្រ​ចិន​

កាលពីម្សិលមិញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធថា កម្ពុជា មិនបានរារាំងការដាក់បញ្ចូលសាលដីការបស់តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិ ប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកាលពីថ្ងៃច័ន្ទនោះទេ ហើយថា តាមពិតគឺភាគីហ្វីលីពីន ទេដែលជាអ្នកសម្រេចមិនដាក់បញ្ចូលវា។ ការលើកឡើងរបស់លោក ជុំ សុន្ទរី ផ្ទុយគ្នាស្រឡះនឹងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញរបស់លោក ពើហ្វេកតូ យ៉ាសាយ (Perfecto Yasay) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលបានបញ្ជាក់ថា ប្រទេសរបស់លោកបាន "ជំរុញយ៉ាងខ្លាំងក្លា" ឱ្យដាក់បញ្ចូលសាលដីកាតុលាការដែលខ្លួនឈ្នះក្ដីលើរដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែបានដកការទាមទារនេះវិញដើម្បីបុព្វហេតុសាមគ្គីភាពរបស់តំបន់។ បន្ទាប់ពីវិលត្រឡប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងវៀងចន្ទន៍ វិញ លោក ជុំ សុន្ទរី បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ការចោទប្រកាន់ថា កម្ពុជា បាន "វេតូ" (ជំទាស់) ការដាក់បញ្ចូលសាលដីកានេះតាមសំណើរបស់ចិន ដែលបានសន្យាផ្ដល់ជំនួយជាងកន្លះពាន់លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា នៅខែនេះនោះ មិនមែនជាការពិតឡើយ។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា "រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ខ្លួនឯងបានទទួលស្គាល់ថា នេះជាបញ្ហារវាងហ្វីលីពីន និងចិន គឺមិនមែនជាបញ្ហារវាងអាសា៊ន និងចិនទេ។...

ពីរឆ្នាំក្រោយមក ការព្រមានអំពីកិច្ចព្រមព្រៀងបង្ហាញថាពិត

រយៈពេលពីរទសវត្សរ៍មើលឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រត់លឿនជាងគូបដិបក្ខអន់របស់លោកបានធ្វើឲ្យអ្នកសង្កេតការណ៍ជាច្រើនទស្សន៍ទាយថា នឹងមានហេតុការណ៍អាក្រក់បំផុតកើតឡើង នៅពេលដែលមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចុងក្រោយបានទទួលយកការបរាជ័យក្នុងការបោះឆ្នោត ដើម្បីជាថ្នូរនឹងការសន្យាកំណែទម្រង់រយៈពេលពីរឆ្នាំមុននៅថ្ងៃនេះ។ បញ្ចប់ការតវ៉ារយៈពេលមួយឆ្នាំប្រឆាំងនឹងការចោទថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ លោក រង្ស៊ី បានទទួលយកកៅអីសភាចំនួន៥៥របស់គណបក្សលោកជាថ្នូរនឹងការសន្យាឲ្យមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្សថ្មី (គ.ជ.ប.) និងច្បាប់ដែលមានអំណាចទូលំទូលាយក្នុងការត្រួតពិនិត្យមើល។ កិច្ចព្រមព្រៀងនោះបាននាំមកនូវភាពស្ងប់ស្ងាត់ក្រោយពីមានការតវ៉ារយៈពេលមួយឆ្នាំដ៏មមាញឹក កូដកម្ម និងការបាញ់សម្លាប់ដោយកងរាជអាវុធហត្ថ ប៉ុន្តែ ចំពោះមនុស្សជាច្រើនវាជាកិច្ចព្រមព្រៀងមួយដែលតែងតែស្រេចតែលើការសុខចិត្តរបស់លោក ហ៊ុន សែន ក្នុងការមិនគោរពតាមកិច្ចសន្យារបស់លោក ហើយដាក់សម្ពាធលើគូប្រឆាំងរបស់លោកឲ្យយល់ព្រមនឹងការផ្លាស់ប្តូរ។ លោក ដេវិដ ឆាណល័រ ប្រវត្តិវិទូប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញដែលបានទស្សន៍ទាយថា ការឈប់ឈ្លោះគ្នានឹងមិននៅបានយូរទេ បានមានប្រសាសន៍ថា "ហ៊ុន សែន ជាអ្នកលេងអុកមិនធ្វើអ្វីមួយដែលអាចធ្វើឲ្យថយចុះដល់ ឬគំរាមកំហែងដល់ការគ្រប់គ្រងរបស់លោកទៅលើល្បែងនេះពីចម្ងាយទេ"។ លោក សុផល អ៊ា សាស្ត្រាចារ្យរងនៅមហាវិទ្យា អូស៊ីឌិនថល ក្នុងក្រុងឡូសអេនជឺឡេស បានមានប្រសាសន៍ពេលនោះថា "វាគ្រាន់តែជានយោបាយប៉ុណ្ណោះ។ ថ្ងៃស្អែកអ្វីៗនឹងខុសគ្នា"។ លោកបាននិយាយថា "មនុស្សនឹងត្រូវចាប់ខ្លួន មិនយូរមិនឆាប់។ មនុស្សខ្លះនឹងត្រូវដោះលែងវិញ។ វាជាល្បែងឆ្មានិងកណ្តុរ។ ប៉ុន្តែ មានតែកណ្តុរប៉ុណ្ណោះដែលផ្លាស់ប្តូរ"។ សូម្បីតែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា លោកត្រូវស៊ូទ្រាំលេបក្រួសលេបថ្ម ដើម្បីទទួលយកកិច្ចព្រមព្រៀងនោះ។ មានតែលោក រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាទំនងជាសុខចិត្តផ្លាស់ប្តូរភាពអាចសម្រេចបានរយៈពេលយូររបស់ខ្លួន ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចបានចាត់ទុកលោក ហ៊ុន សែន ជាបុរសម្នាក់ដែលមិនក្បត់ពាក្យសន្យារបស់លោក ហើយលោក សម រង្ស៊ី ទំនងជាជឿថា លោកខ្លួនឯងអាចផ្លាស់ប្តូរលោក ហ៊ុន សែន បាន។ លោក រង្ស៊ី បានមានប្រសាសន៍ក្នុងខែមេសា ឆ្នាំ២០១៥ថា "ជូនកាលប្រវត្តិសាស្ត្រអាចផ្លាស់ប្តូរតាមរយៈការប៉ះពាល់ផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចាប់ផ្តើមកសាងទំនុកចិត្តនោះគឺជាការប៉ះពាល់ដល់មនុស្ស។ ការវិភាគនយោបាយស៊ីជម្រៅធ្វើឲ្យយល់អំពីរឿងនេះ វាជារឿងផ្ទាល់ខ្លួន ឬខ្ញុំអាចនិយាយថា ជាការផ្សះផ្សាផ្លូវចិត្ត"។ ពីរឆ្នាំក្រោយមក លោក រង្ស៊ី ពេលនេះកំពុងតែរស់នៅជាថ្មីម្តងទៀតក្នុងការនិរទេសខ្លួនឯងនៅក្នុងក្រុងប៉ារីសប្រាំបួនខែមកហើយ ដើម្បីគេចវេះពីការកាត់ឲ្យជាប់ទោសដែលរដ្ឋាភិបាលបានលាតត្រដាងភ្លាមៗកាលពីចុងឆ្នាំមុន ដោយសារតែបរិហារកេរ្តិ៍អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។ លោក អ៊ា បាននិយាយក្នុងសារអុីម៉ែលកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនពេញចិត្តនិយាយចំៗអំពីការរលំដួលនៃទំនាក់ទំនងល្អូកល្អិននេះទេ។ លោកបាននិយាយថា "ខ្ញុំមើលឃើញការព្យាករបែបហ្នឹង មិនដូចខ្ញុំបានប្រាប់លោកអ៊ីចឹងទេ ប៉ុន្តែ ជាភាពពិតនិយមអកុសលរបស់កម្ពុជា។ លោក អេនស្តេន បាននិយាយថា ប្រសិនបើអ្នកនៅតែធ្វើដដែលៗ ហើយរំពឹងចង់បានលទ្ធផលខុសគ្នា នោះគឺជាអត្ថន័យនៃភាពឆ្កួតវង្វេង។  ទទួលយកកិច្ចព្រមព្រៀងនេះ ពីព្រោះលោកលោភលន់ លោកគិតថា ពេលនេះនឹងខុសគ្នា។ លោកខុសហើយ។ នៅពេលលោកខុស លោកចាកចេញពីប្រទេសដោយនិរទេសខ្លួនឯង គឺមានគ្រោះថ្នាក់ផ្នែកសីលធម៌ចំពោះសកម្មភាពរបស់លោក"។ តាមពិត គឺជាអ្នកផ្សេងទៀតដែលទទួលរងធ្ងន់ធ្ងរជាងគេពីការការបែរខ្នងដាក់មួយរំពេចរបស់លោក ហ៊ុន សែន ទៅលើវប្បធម៌សន្ទនាដែលលោក រង្ស៊ី និងលោកនាយករដ្ឋមន្ត្រីបានប្រកូកប្រកាសឲ្យសាធារណជនជឿថាជារឿងធម្មតាថ្មីរបស់ឆាកនយោបាយកម្ពុជា។ លោក សុខា ជាអនុប្រធានបក្សកំពុងតែសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញជិតពីរខែមកហើយ ពោលគឺចាប់តាំងពីនគរបាលប្រដាប់អាវុធបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ដោយសារខកខានមិនបានចូលបំភ្លឺទាក់ទងនឹងស្រីកំណាន់ដែលរដ្ឋាភិបាលនិយាយថា លោកមានស្នេហាលួចលាក់។ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ដោយសារតែបង្ហោះតាមហ្វេសប៊ុកទាក់ទងនឹងការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលលោក ហ៊ុន សែន ចាត់ទុកថាជាការអុជអាល។ លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយដែលគ្រប់គ្រងវេទិកាអនាគត កំពុងត្រូវគណបក្សប្រជាជនកម្ពុជាប្តឹងដោយសារតែអត្ថាធិប្បាយតាមវិទ្យុ ចំណែកឯ កែម ឡី ជាអ្នកអត្ថាធិប្បាយមានប្រជាប្រិយភាពនិងរិះគន់ឥតសំចៃត្រូវឃាតករបាញ់ស្លាប់នៅដើមខែនេះ។ មន្ត្រីគណបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាល២០នាក់ផ្សេងទៀតគ៏ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីឆ្នាំកន្លងមក រួមទាំងមន្ត្រីជ្រើសតាំងរបស់គណបក្សសង្គ្រោះជាតិមួយរូបសម្រាប់តួនាទីរដ្ឋបាលជាន់ខ្ពស់នៅក្នុង គ.ជ.ប. ថ្មី។ មន្ត្រីសម្ពន្ធមិត្តគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោក រ៉ុង ឈុន ដែលគណបក្សនេះបានតែងតាំងទៅក្នុងសមាជិក៩រូបរបស់ គ.ជ.ប. ឥឡូវនេះកំពុងប្រឈមមុខនឹងសវនាការបទព្រហ្មទណ្ឌ។ ប្រសិនបើលោកត្រូវកាត់ទោសឲ្យជាប់ពិរុទ្ធ គណបក្សសង្គ្រោះជាតិនឹងត្រូវផ្លាស់ប្តូរលោក ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាអាចទាត់ចោលជម្រើសដែលខ្លួនធ្វើ ហើយធ្វើឲ្យអស់លំនឹងដល់តុល្យភាពនៃគ.ជ.បដែលមានសមាជិក៩រូប ដែលមានមន្ត្រីជ្រើសតាំងបួនរូបមកពីគណបក្សនីមួយៗ និងមួយរូបជាសមាជិកមតិរួម។ គណបក្សប្រជាជនកម្ពុជាក៏ជំរុញឲ្យគណបក្សសង្គ្រោះជាតិទទួលយកអតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន គ.ជ.ប.ថ្មី ក៏ដូចជារក្សាទុកអគ្គលេខាធិការចាស់គឺលោក ទេព នីថា ដែលគណបក្សសង្គ្រោះជាតិបានចោទថា មើលការខុសត្រូវលើការបន្លំការបោះឆ្នោតនាឆ្នាំ២០១៣ ហើយចង់ឲ្យគេផ្លាស់ប្តូរ។ ការចុះបញ្ជីពេញលេញនៃបញ្ជីបោះឆ្នោតជាតិ ដែលមានគម្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ក៏ត្រូវបានពន្យារពេលបួនលើកមកហើយនៅឆ្នាំនេះ ដោយមានការត្អូញត្អែរអាក់អន់ចិត្តពីសំណាក់គណបក្សសង្គ្រោះជាតិនិងអ្នកសង្កេតការណ៍បោះឆ្នោត ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់មានគម្រោងនឹងធ្វើឡើងនៅខែមិថុនា។ អាជ្ញាបណ្ណទូរទស្សន៍ដែលសន្យាឲ្យគណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើឲ្យគណបក្សនេះគ្រប់គ្រងស្ថានីយដែលមិនលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាជាលើកដំបូងនៅក្នុងប្រទេស ក៏មានន័យតិចតួចដែរ ដោយអាជ្ញាធរហាមឃាត់ការដំឡើងអង់តែនផ្សាយនៅលើដីមួយឡូត៍ដែលខ្លួនបានទិញសម្រាប់ធ្វើស្ទូឌីយូ។ តាមទូរស័ព្ទពីប្រទេសបារាំង លោក រង្ស៊ី បានមានប្រសាសន៍ថា លោកមិនមួហ្មងចំពោះការមិនអើពើនឹងការព្រមានទាក់ទងនឹងកិច្ចព្រមព្រៀងនយោបាយទេ។ លោក រង្ស៊ី បានមានប្រសាសន៍ថា "ខ្ញុំមិនសោកស្តាយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទេ ព្រោះខ្ញុំចង់ឲ្យសន្តិភាពមានឱកាស។ ទោះបីជាមិនទំនងយ៉ាងណាក៏ដោយ ក៏យើងត្រូវឲ្យសន្តិភាពមានឱកាស ហើយខ្ញុំបន្តជឿជាក់ក្នុងវប្បធម៌សន្ទនា ពីព្រោះវាអាចនាំមកនូវការបញ្ចប់វប្បធម៌ហិង្សាដ៏រាលដាល"។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "យ៉ាងហោចណាស់ ហ៊ុន សែន និងខ្ញុំបានចាប់ផ្តើមធ្វើអ្វីមួយ។ យ៉ាងហោចណាស់ យើងក៏បានសាបព្រោះគ្រាប់ពូជ ដើម្បីឲ្យវាដុះលូតលាស់នៅថ្ងៃណាមួយដែរ"។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានទាត់ចោលការរិះគន់ថា លោកបានភៀសខ្លួនដើម្បីសុវត្ថិភាពទៅក្រុងប៉ារីស ដោយទុកឲ្យអ្នកផ្សេងដោះស្រាយផលវិបាកនានាទាក់ទងនឹងការបង្ក្រាបរបស់រដ្ឋាភិបាល។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "អ្នកមិនចាំបាច់ប្រយុទ្ធនៅក្នុងសមរភូមិដែលសត្រូវរបស់អ្នកចង់អូសទាញអ្នកឲ្យទៅក្នុងទេ។ សមរភូមិដែល ហ៊ុន សែន ចង់ទាញគូប្រឆាំងរបស់លោកឲ្យធ្លាក់ចូលទៅ គឺជាសមរភូមិហិង្សានៃការសម្លាប់មនុស្ស ហើយចាប់គេដាក់គុក"។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនបានដើរតួនាទីណាមួយនៅក្នុងបញ្ហាផ្លូវច្បាប់ជាច្រើនដែលឥឡូវនេះកំពុងប្រឈមមុខនឹងគណបក្សសង្គ្រោះជាតិទេ ហើយថា រដ្ឋាភិបាលចង់ជួបជាថ្មីជាមួយគណបក្សប្រឆាំង នៅពេលដែលតុលាការបានដំណើរការរឿងក្តីរួចស្រេច ដើម្បីដោះស្រាយបញ្ហានយោបាយខ្លះៗ។ លោក ឥសាន បាននិយាយថា "យើងមិនបានបិទទ្វារទៅលើវប្បធម៌សន្ទនាទេ ប៉ុន្តែ យើងចង់ឲ្យតុលាការចាត់វិធានការលើមនុស្សបីបួននាក់ដែលបំពានច្បាប់សិន ហើយអ៊ីចឹងយើងអាចចាប់យកវប្បធម៌សន្ទនាបាន"។ អ្នកនាំពាក្យរូបនេះបាននិយាយថា ដោយចរចាជាមួយគណបក្សសង្គ្រោះជាតិ នៅពេលដែលខ្លួនចង់ឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ និងដោះលែងមនុស្សដោយខុសច្បាប់ពីពន្ធនាគារ គឺជាមុខមាត់មួយអាក្រក់  "ព្រោះប្រសិនបើនិយាយរកគេនៅពេលនេះ សាធារណជននឹងរិះគន់យើង ហើយមិនមានទំនុកចិត្តចំពោះឯករាជ្យភាពរបស់តុលាការយើងទេ"។ លោក ឥសាន បានបដិសេធថា កិច្ចព្រមព្រៀងនាខែកក្កដា ឆ្នាំ២០១៤ ដែលបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឲ្យបញ្ចប់ការតវ៉ារបស់ខ្លួនមិនត្រូវបានបំផ្លាញចោលទេ។ ប៉ុន្តែ សម្រាប់អ្នកផ្សេង កិច្ចព្រមព្រៀងដែលអនុវត្តភ្លាមៗ និងជ្រងោៗ មួយសប្តាហ៍បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីរនាក់ត្រូវចាប់ដាក់ពន្ធនាការ ដោយសារតែតវ៉ានៅទីលានប្រជាធិបតេយ្យនៅខែនោះ ក៏ឆ្ពោះទៅរកទិសដៅតែមួយដែរ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា "វាបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ដោយមិនបានគិតអំពីលទ្ធផលនៅខាងក្រោយទេ។ គេមានពេលដើម្បីព្រាងកិច្ចព្រមព្រៀងដោយពិស្តារជាលាយលក្ខណ៍អក្សរ ហើយនោះគឺជាឱកាសខកខានធំបំផុត"។ ប្រធានវេទិកាអនាគតរូបនេះបាននិយាយថា "ទំនងជាមានភាពបន្ទាន់ដើម្បីដោះលែងអ្នកតំណាងរាស្ត្រ។ មេរៀនគឺថា ចុះកិច្ចព្រមព្រៀងដោយមិនចាំបាច់មានសេចក្តីពិស្តារមាំទាំ គឺធ្វើឲ្យវាខូច។ ប្រសិនបើមានកិច្ចព្រមព្រៀង គេត្រូវជាក់លាក់ ហើយពិស្តារដោយមានអត្ថន័យទាំងស្រុង"៕(រាយការណ៍បន្ថែមដោយ សេក ឧត្តម)

ប្រទេស​​​ចិន​​​សរសើរ​​​ភាពមិន​​​លម្អៀង​​​របស់​​​ភាគី​​​កម្ពុជា​​​ ​​​នៅ​​​​​ក្នុង​​​ជម្លោះដែន​​​ទឹក​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​

កាលពីម្សិលមិញ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសរសើរកម្ពុជាសម្រាប់ "ភាពមិនលម្អៀង" នៅក្នុងអាស៊ាន បន្ទាប់ពីកម្ពុជាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អាសា៊នក្នុងការលើកឡើងជាផ្លូវការនូវសាលដីការបស់តុលាការអន្តរជាតិស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ សាលដីកាកាលពីថ្ងៃទី១២ ខែកក្កដា បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដែនទឹកមួយភាគធំរបស់ចិននៅក្នុងដែនសមុទ្រនេះ ហើយភាគច្រើននៃប្រទេសសមាជិកអាស៊ានទាំង១០ចង់ឲ្យវាត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន លោក វ៉ាង យី និងលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញនិងថ្ងៃនេះ។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍រួមដែលចេញពីម្សិលមិញ មិនបានលើកឡើងអំពីសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិឡើយ បន្ទាប់ពីប្រទេសកម្ពុជាដែលក្នុងពេលថ្មីៗនេះចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លាររហូតដល់ឆ្នាំ២០១៨ បានវេតូ។ លោក វ៉ាង យី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រ បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានចេញមកថា "ចិនឯកភាពទាំងស្រុងជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតដែលមិនលម្អៀង និងការពារភាពត្រឹមត្រូវ"។ ដោយទំនងជារិះគន់សហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកនោះ លោក វ៉ាង យីបានមានប្រសាសន៍ថា "យើងនឹងមិនអនុញ្ញាត...

ប្រទេស​​​កម្ពុជា​​​រារាំង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​របស់​​​អាស៊ាន​​​ស្តីពី​​​បញ្ហា​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​

យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ប្រទេសកម្ពុជាបានរារាំងសេចក្តី ព្រាងដែលគាំទ្រសាលដីការបស់តុលាការគាំទ្រដោយអង្គការសហប្រជាជាតិប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ហើយកំពុងជំរុញឲ្យមានការដកចេញឃ្លាប្រើជាប្រចាំពីមុនមក ដែលសម្តែងក្តីកង្វល់អំពីសកម្មភាពយោធានៅតំបន់ដែនទឹកនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលកាលពីសប្តាហ៍មុនចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លារឲ្យនោះបានលើកឡើងថា កម្ពុជាមិនចង់ជ្រៀតជ្រែកក្នុងជម្លោះបរទេសពាក់ព័ន្ធនឹងអធិបតេយ្យភាពឡើយប៉ុន្តែ អ្នកអង្កេតការណ៍មួយរូបបានលើកឡើងថា កម្ពុជាគួរតែ "ឈប់ជ្រៀតជ្រែក" នៅក្នុងករណីនោះ។ ទីភ្នាក់ងារព័ត៌មានបារាំង (AFP) បានរាយការណ៍ថា សេចក្តីថ្លែងការណ៍នេះត្រូវចេញកាលពីម្សិលមិញ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវនៅថ្ងៃនេះរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី(Wang Yi) ប៉ុន្តែ ត្រូវបានថ្វើឲ្យខកខានដោយជម្លោះផ្ទៃក្នុង។ ទីភ្នាក់ងារព័ត៌មានបារាំងនេះបានរាយការណ៍បន្តថា ប្រទេសសមាជិកអាស៊ានទាំង១០បានចាប់ផ្តើមព្រាងសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ ដោយសមាជិកភាគច្រើន...

ឈ្មោះ​​​ហៅ​​​ក្រៅ​​​ជា​​​ការ​​​​​​ត្រូវ​​​ម៉ាច់​​​នឹង​​​​​​រឿង​​កំប្លែង​​​ កែម ឡី​​​

នៅពេលដែលបុរសម្នាក់ដែលគេចោទថាជាឃាតករសម្លាប់ កែម ឡី បានប្រាប់ថាឈ្មោះ ជួប សម្លាប់ ក្រោយពីបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិភាពកាលពីថ្ងៃទី១០ ខែកក្កដានោះ រឿងនេះគួរឲ្យរន្ធត់និងភ្ញាក់ផ្អើល។ លោក ជួន សុវណ្ណ ស្នងការនគរបាលក្រុងភ្នំពេញបាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនោះថា "ឈ្មោះនេះ យើងពិបាកជឿ។ តាំងពីណាពីណីមក មិនដែលនរណាដាក់ឈ្មោះកូនថា សម្លាប់ ទេ"។ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានសួរតាមធ្វិតធើថា តើមនុស្សឈឺណាដែលមានគំនិតបែបនេះ? អ្នកណាលេងសើចបែបនេះ? នរណាទៅន៎?” ការស៊ើបអង្កេតធម្មតាមួយដែលធ្វើឡើងដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសង្ឃប្រឆាំង នៅថ្ងៃបន្ទាប់មកបានលាតត្រដាងឲ្យឃើញឈ្មោះពិតរបស់ជនសង្ស័យជាឃាតករគឺ អឿត អាង។ ប៉ុន្តែ អាជ្ញាធរទំនងជាមិនចាប់អារម្មណ៍ ហើយកាលពីថ្ងៃពុធបានចោទប្រកាន់បុរសនេះពីបទឃាតកម្មដោយប្រើឈ្មោះហៅក្រៅគួរឲ្យព្រឺខ្លួន។ ប៉ុន្តែ ប្រសិនបើការប្រើជាផ្លូវការនូវឈ្មោះ ជួប សម្លាប់ មិនអាចពន្យល់បានទេនោះ មានរឿងមួយដែលកើតឡើងជ្រងោៗគឺជាអត្ថបទរិះគន់ធ្ងន់ៗ១៩រឿងទៅលើមេដឹកនាំរដ្ឋាភិបាលដែលលោក កែម ឡី បានចេញផ្សាយជារឿងកំប្លែងក្នុងពេលពីរសប្តាហ៍មុននឹងលោកស្លាប់។ ដោយប្រើឈ្មោះឌឺដងមានដូចជា ពូវីឡាប្រាំ ចំពោះមន្ត្រីជាន់ខ្ពស់មួយរូប ឬឈ្មោះថា មិនខ្វល់ ចំពោះមេដឹកនាំនយោបាយមានមនសិការតិចតួច រឿងកំប្លែងទាំងនេះបានទាក់ទាញទាំងសំណើច ទាំងសាររបស់វា។ បង្ហោះនៅលើហ្វេសប៊ុករវាងថ្ងៃទី២៧ ខែមិថុនា និងរសៀលដែលលោកត្រូវគេបាញ់សម្លាប់ សាច់រឿងខ្លះក៏ទំនងជារិះគន់ដែលមិនឲ្យដឹងច្បាស់ និងចំអកឡកឡាយទៅលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដូចជាមានបុរសម្នាក់ដែលមានឈ្មោះថា ស្តេចឃ្មុំ ឈ្មោះហៅក្រៅថា ពូខ្លាំង។ ស្តេចឃ្មុំបាននិយាយនៅក្នុងរឿងកំប្លែងនេះថា "ខ្ញុំមានទ្រនិច មានពិសដែលមិនមានអ្វីមករារាំងខ្ញុំបានឡើយ ត្រូវតែកម្ទេចឲ្យអស់បើមានសត្វណាប្រឆាំងនឹងខ្ញុំ ត្រូវប្រើកម្លាំង និងពិសរបស់ខ្ញុំ"។ ស្តេចឃ្មុំនិយាយបន្តថា "បើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំឈ្នះ ឱ្យតែខ្ញុំបានសេចក្តីសុខ និងបងប្អូនកូនចៅខ្ញុំបានសេចក្តីសុខ ទោះអ្នកណាស្លាប់ឱ្យស្លាប់ទៅ"។ នៅក្នុងរឿងមួយទៀត ពូវីឡាប្រាំ ប្រឹងដោះស្រាយវិបត្តិធ្ងន់ធ្ងរដែលប្រឈមមុខនឹងអ្នកភូមិនៅក្នុងភូមិមួយដែលលោកទៅសួរសុខទុក្ខ ដោយមានអ្នកភូមិជាច្រើនត្អូញត្អែរអំពីការបាត់បង់ស្រែចម្ការ ដោយសារជំពាក់បំណុលធនាគារ ហើយកូនចៅត្រូវទៅរកការងារធ្វើនៅប្រទេសគេ។ លោកប្រាប់កសិករដែលជំពាក់បំណុលគេរុំកោះថា "មិនអ្វីទេ ចាំគណបក្សយើងជួយ។ ឥឡូវយើងធ្វើសាលារៀន ផ្លូវ មន្ទីរពេទ្យ ស្ពានថ្នាល់។ ល។ យើងជាប់ឆ្នោតជួយឲ្យបងប្អូនមានជីវភាពធូរធារ ! យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?”។ ដោយប្រើឈ្មោះចម្លែកប៉ុន្តែត្រូវម៉ាច់ថា ជ្រួលជ្រើម តម្លាភាព និងហួសស្តាយ ដែលលាយឡំបញ្ចេញបញ្ចូលឡែបខាយនៅក្នុងសាច់រឿងនោះ អ្នកតាមដានហ្វេសប៊ុកចំនួន១២៥.០០០នាក់របស់ កែម ឡី បានចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោករយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោកបានស្លាប់ ដើម្បីធ្វើអត្ថាធិប្បាយទៅលើឈ្មោះ ជួប សម្លាប់។ អ្នកប្រើហ្វេសប៊ុកម្នាក់មានឈ្មោះ ប៉ាន ពិសិដ្ឋ បានសរសេរថា "បើលោកដាក់ឈ្មោះ ជួប សម្លាប់ នៅក្នុងរឿង គ្រាន់តែមើលបន្តិចក៏ចង់សើចដែរ។ ទម្រាំតែឈ្មោះឃាតករ សូម្បីតែក្មេងក៏មិនជឿដែរ។ អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ភក្តី សាមិន បាននិយាយថា "គួរឲ្យចាប់អារម្មណ៍មែនទែន ឈ្មោះ ជួប សម្លាប់ នេះ។ នរណារៀបចំកម្មវិធីនេះ តើគេបានគិតអំពីសាច់រឿងទេ? ចុះគេគិតថា ការសម្លាប់មនុស្សម្នាក់គឺជារឿងកំប៉ិកកំប៉ុកឬ? ឱព្រះអើយ ហេតុអីក៏ចិត្តអ្នកអាក្រក់ម្លេះ?” ទ្រឹស្តីនេះមិនបានកំណត់នៅតែតាមបណ្តាញសង្គមនោះទេ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រះរាជវង្សានុវង្សដែលចូលរួមជាមួយគណបក្សសង្គ្រោះជាតិជាចំហ បានមានបន្ទូលតាមទូរស័ព្ទនៅថ្ងៃអាទិត្យថា ព្រះអង្គជឿថា ឈ្មោះរបស់ឃាតករបញ្ជូននូវសារដ៏ច្បាស់លាស់មួយ។ ទ្រង់ ធម្មិកោ បានមានបន្ទូលថា "ឈ្មោះទាំងអស់នៅក្នុងរឿងកំប្លែងរបស់លោកគឺសំដៅទៅលើមនុស្សនៅក្នុងជួររដ្ឋាភិបាល ហើយខ្ញុំគិតថា ការប្រើឈ្មោះ ជួប សម្លាប់ ជាឈ្មោះហៅក្រៅសម្រាប់ខ្មាន់កាំភ្លើង គឺជាការសំដៅដ៏ច្បាស់លាស់ទៅលើរឿងកំប្លែង។ វាត្រូវធ្វើឡើងដោយមនុស្សដែលខឹងនឹងគេហៅឈ្មោះបែបហ្នឹង"។ ទ្រង់មានបន្ទូលថា "ឈ្មោះហៅក្រៅបង្ហាញថា ឃាតកម្មនេះគឺកើតចេញពីអ្នកដែលធ្លាប់អាននិងឮរឿងកំប្លែងរបស់ កែម ឡី"។ អ្នកផ្សេងទៀតបានផ្តល់យោបល់ថា រឿងកំប្លែងដ៏មានប្រជាប្រិយភាពបានដើរតួនាទីក្នុងឃាតកម្មរបស់ កែម ឡី។ នៅថ្ងៃនៃមរណភាពរបស់អ្នកវិភាគនយោបាយនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃប្រឆាំង បានបង្ហោះវីដេអូនៅក្នុងហ្វេសប៊ុកដោយអះអាងថា កែម ឡី បានប្រាប់ព្រះអង្គនៅថ្ងៃទី៧ ខែកក្កដាថា លោកបានទទួលព័ត៌មានគួរឲ្យជឿទុកចិត្តថា មានគេចង់សម្លាប់លោក ហើយក្រោយមកនឹងសម្លាប់ព្រះសង្ឃដែរ។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ហេតុផលគឺមានបីយ៉ាង។ ទី១ រឿងកំប្លែងនយោបាយច្រើនភាគដែលលោកបានបង្ហោះនៅលើហ្វេសប៊ុក ដែលមានចំណងជើងថា "បុរសពាក់អាវស មានបេះដូងខ្មៅ" ដែលនិយាយអំពីអ្នកនយោបាយខ្មែរជាន់ខ្ពស់មួយរូបបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំង។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកានៅក្នុងវីដេអូដែលសំដៅទៅលើរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលទាក់ទងនឹងទ្រព្យសម្បត្តិគ្រួសារ ហ៊ុន សែន ដែល កែម ឡី បានលើកមកនិយាយថ្មីៗនេះតាមវិទ្យុថា "ទី២ គាត់បានបង្កើតរឿងកំប្លែងនយោបាយពីភាគ១ដល់១៤។ ហើយទី៣ គេខឹងខ្លាំងក៏វាយប្រហារ កែម ឡី ទាក់ទងនឹងរបាយការណ៍ពីក្លូប៊ល វិតណេស។ លោក សម អុិន ជាមិត្តភក្តិរបស់ កែម ឡី និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលអ្នកវិភាគនយោបាយរូបនេះបានជួយបង្កើតឡើងកាលពីឆ្នាំមុន បាននិយាយថា លោកជឿថា រឿងកំប្លែងនោះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់មានកំហឹង។ ប៉ុន្តែ លោកសង្ស័យថា ឈ្មោះមានក្នុងសាច់រឿងបង្ហាញឲ្យឃើញយ៉ាងច្បាស់ ហើយក៏បង្កឲ្យមានកំហឹង។ លោកបាននិយាយថា "ចំពោះខ្ញុំ ឈ្មោះ ជួប សម្លាប់ ទំនងគ្រាន់តែគំរាមកំហែង និងបំភិតបំភ័យ ដើម្បីភ្ជាប់ទៅនឹងរឿងកំប្លែងរបស់ កែម ឡី ប៉ុណ្ណោះ។ តាមវិធីណាមួយ ទ្រង់ ធម្មិកោ បានមានបន្ទូលថា ច្បាស់ណាស់ថា រឿងកំប្លែងរបស់ កែម ឡី បង្ហាញថា មានប្រសិទ្ធភាពអស្ចារ្យក្នុងការផ្សព្វផ្សាយគំនិតរបស់គាត់។ ទ្រង់ ធម្មិកោ បានមានបន្ទូលថា "ប្រសិនបើ កែម ឡី គឺគ្រាន់តែជាអ្នកអត្ថាធិប្បាយ ហើយបោះពុម្ពផ្សាយអ្វីៗនៅក្នុងសារព័ត៌មានជារឿយៗ នោះគេនឹងមិនសម្លាប់លោកទេ។ ប៉ុន្តែ លោកកាន់តែគ្រោះថ្នាក់ទៅៗចំពោះមនុស្សមួយចំនួន"។ ព្រះអង្គបានមានបន្ទូលថា "លោកកំពុងបំផ្លាញផលប្រយោជន៍របស់គេតាមរយៈរឿងកំប្លែងនិងការអត្ថាធិប្បាយរបស់លោក។ តាមរយៈរឿងនេះ លោកពន្យល់អំពីអយុត្តិធម៌នៃសង្គមខ្មែរ ហើយអយុត្តិធម៌នេះគឺជាឥន្ធនៈចម្បងសម្រាប់បដិវត្ត"៕

កង​ទ័ព​ស៊ើបអង្កេត​ផែនការ​រដ្ឋ​ប្រហារ​​​​ប្រឆាំង​​​​​​​​​រដ្ឋាភិបាល ​ហើយ​​​​​ចល័ត​​​​​រថក្រោះ​មក​ក្បែរ​​​ភ្នំពេញ

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះយោធាកំពុងស៊ើបអង្កេតវីដេអូមួយដែលក្នុងនោះបុរសម្នាក់បានប្រកាសផែនការធ្វើរដ្ឋប្រហារប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដោយឡែកពីនេះបានចល័តកងរថក្រោះពីព្រំដែនថៃ មកកៀករាជធានីភ្នំពេញ សម្រាប់ "ជួសជុល"។ ការប្រកាសនេះបានកើតមានឡើង ខណៈមានការរំពឹងទុកថាប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់នឹងប្រមូលផ្ដុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ទៅកាន់ភូមិកំណើតរបស់លោកក្នុងខេត្តតាកែវ ចម្ងាយប្រមាណ៧០គីឡូម៉ែត្រនាភាគនិរតីរាជធានី។ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា យោធាបានចាប់ផ្ដើមស៊ើបអង្កេតវីដេអូមួយដែលត្រូវបានបញ្ចូលក្នុងយូធ្យូបនិងបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ បង្ហាញពីបុរសម្នាក់ហៅខ្លួនឯងថា "សៀមរាបអង្គរ" ដែលអំពាវនាវឱ្យយោធាត្រៀមខ្លួនធ្វើរដ្ឋប្រហារ។ លោកថ្លែងថា "សកម្មភាពនេះគឺពិតជាឆ្កួតណាស់ ហើយកងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងស្រាវជ្រាវវែកមុខជនដែលចង់ធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។ យើងនឹងមិនបណ្ដោយឱ្យរដ្ឋប្រហារកើតឡើងនៅកម្ពុជាឡើយ ហើយនេះគឺជាសកម្មភាពដ៏ឆ្កួតមួយដែលយើងមិនអាចអត់ឱនឱ្យបាន"។ អង្គុយពីខាងមុខផ្ទាំងក្រណាត់យោធាប៉ារ៉ា និងនិយាយសំនៀងដូចអ្នកខេត្តកោះកុង ភាគនិរតីជិតព្រំដែនថៃ បុរសដែលមិនបញ្ជាក់អត្តសញ្ញាណនេះបានប្រកាសផែនការមិនច្បាស់លាស់ "ដើម្បីរំដោះប្រទេសពីរបបផ្ដាច់ការរបស់លោក ហ៊ុន...

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​​ទៅ​សួរ​សុខ​ទុក្ខលោក កឹម សុខា​

លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានមកសួរសុខទុក្ខលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីម្សិលមិញនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ទីដែលលោកបាននិងកំពុងសម្ងំលាក់ខ្លួនរយៈពេលជិត២ខែមកហើយ អំឡុងពេលមានការគំរាមកំហែងចាប់លោកដាក់ពន្ធនាគារអស់មួយជីវិតដោយលោកនាយករដ្ឋមន្ត្រី។ លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សនៅពេលនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ហើយការមកសួរសុខទុក្ខរបស់លោក ម៉ាលីណូស្គី នេះធ្វើឡើងបន្ទាប់ពីការមកសួរសុខទុករបស់ឯកអគ្គរដ្ឋទូតបរទេស ផ្សេងៗទៀតកាលពីខែមុន។ លោក មុត ចន្ថា ទីប្រឹក្សាលោក កឹម សុខា កញ្ញា កឹម...

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​

ឯកអគ្គរដ្ឋទូតជិតចប់អាណត្តិរបស់ប្រទេសអាល្លឺម៉ង់បានលើកឡើងនៅក្នុងសប្តាហ៍នេះថា មនុស្សជាច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជាជឿថា ពួកគេមានតួនាទីធ្វើអ្វីៗសម្រាប់ប្រទេសកម្ពុជានៅក្នុងការទប់ស្កាត់កុំឲ្យគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច និងកុំឲ្យគណបក្សនេះធ្វើឲ្យប្រទេសបែកខ្ញែក ហើយតាមរយៈនេះ "ពលរដ្ឋគ្រប់រូបអាចទាញការសន្និដ្ឋានផ្ទាល់ខ្លួនបាន" ថា តើវានឹងមានការបោះឆ្នោតដោយសេរី ឬក៏អត់នៅក្នុងឆ្នាំ២០១៨។ លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall) បានមកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំរាជធានីភ្នំពេញកាលពី៣ឆ្នាំមុន ស្របពេលមានភាពចលាចលក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ក្រោមស្ថានភាពនយោបាយស្រដៀង គ្នាដើម្បីទៅធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសអេក្វាទ័រ។ នៅក្នុងកិច្ចសម្ភាសន៍មួយនៅឯស្ថានទូតអាល្លឺម៉ង់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោក  វ៉ុន ម៉ាស្កាល់ អាយុ៦២ឆ្នាំបានលើកឡើងថា លោកបានចំណាយពេលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដោយបានជួបជាមួយអ្នកនយោបាយមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា "ពលរដ្ឋមួយចំនួនហាក់បីដូចជាមើលឃើញគណបក្សប្រឆាំងត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះ។ ប្រសិនបើគណបក្សនេះព្យាយាមដណ្តើមអំណាច គេដាច់ខាតត្រូវតែបំបិទមាត់គណបក្សនេះ"។ ពេលសួរថា...

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មានការសង្ស័យតិចតួចចំពោះមេខ្លោងនៅពីក្រោយការធ្វើឃាតអ្នករិះគន់គណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់ និងដ៏មានប្រជាប្រិយភាពរូបនេះ។ ការធ្វើឃាតនៅទីសាធារណៈទាំងកណ្តាលថ្ងៃចែសនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងករណីវាយប្រហារលើអ្នកផ្សេងៗទៀត ដែលបានចោទសួរអំពីការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង ៣១ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋយ៉ាងច្រើននេះមិនសង្ស័យលើអ្នកណាម្នាក់ផ្សេងទៀតឡើយ។ ទោះជាយ៉ាងណា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ផ្សេងពីនេះជុំវិញឃាតកម្មនេះ ហើយបែរជាបង្ហាញថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះថាអាចជាពិរុទ្ធជនទៅវិញ។ អត្ថបទមួយស្តីពីការស្លាប់របស់លោក កែម ឡី បង្ហោះតាមគេហទំព័រហ្វ្រេសញូស (Fresh News)...