Monday, September 16, 2019
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

ក្រុម​​​អាវ​​​ក្រហម​​​ថៃ​​​នឹង​​​ចាប់​​​ផ្ដើម​​​ការ​​​តស៊ូ​​​នៅ​​​ក្រៅ​​​ប្រទេស​​​

យោងតាម​​​លោក ចក្រភព ផែនខែ សមាជិក​​​ស្ថាបនិក​​​នៃ​​​ក្រុមនិរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​មេដឹកនាំ​​​នៃ​​​ចលនា​​​ "អាវ​​​ក្រហម​​​" និយម​​​ប្រជា​​​ធិបតេយ្យ​​​ថៃ​​​ នៅខែនេះ​​​នឹង​​​បង្កើត​​​អង្គការ​​​មួយ​​​លើ​​​ទឹកដី​​​បរទេស​​​ដើម្បី​​​ប្រឆាំង​​​ក្រុម​​​យោធា​​​កាន់​​​អំណាច​​​ចុង​​​ក្រោយ​​​នេះ​​​នៅក្រុង​​​បាង​​​កក ប៉ុន្តែ​​​នឹង​​​មិន​​​ស្ថិត​​​នៅ​​​លើ​​​ទឹក​​​ដី​​​ប្រទេស​​​កម្ពុជា​​​ទេ។ លោក ចក្រភព បាន​​​ធ្វើជា​​​អ្នកនាំពាក្យ​​​ឲ្យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​ ថាក់​​​ស៊ីន ស៊ីណាវ៉ាត្រា មុន​​​ការ​​​បណ្ដេញ​​​លោក​​​ ថាក់​​​ស៊ីន ក្នុង​​​​​​រដ្ឋប្រហារ​​​យោធា​​​កាលពីឆ្នាំ​​​២០០៦​​​ ហើយ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំងពី​​​ការ​​​បង្ក្រាប​​​ដ៏ហិង្សា​​​ពី​​​សំណាក់​​​យោធា​​​លើ​​​ការ​​​តវ៉ា​​​របស់​​​ក្រុម​​​អាវ​​​ក្រហម​​​នៅ​​​ទូទាំង​​​ក្រុង​​​បាង​​​កក និង​​​ក្រុង​​​ប៉ាតាយ៉ា កាលពីខែមេសា ឆ្នាំ​​​២០០៩។ លោក​​​បាន​​​និយាយ​​​នៅ​​​ហាង​​​កាហ្វេមួយ​​​ក្នុង​​​រាជធានីភ្នំពេញ កាលពីថ្ងៃ​​​ព្រហស្បតិ៍​​​ថា ការ​​​បង្កើត​​​អង្គការ​​​និរទេស​​​មួយ​​​ដើម្បី​​​ប្រឆាំង​​​ក្រុម​​​យោធា​​​កាន់​​​អំណាច​​​ នឹង​​​ត្រូវ​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​ បន្ទាប់ពី​​​យោធា​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល​​​ជាប់​​​ឆ្នោត​​​​​​ ដែល​​​ដឹកនាំ​​​ដោយ​​​នាយក​​​រដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជា​​​ប្អូន​​​ស្រី​​​របស់​​​លោក​​​ ថាក់ស៊ីន។ លោក ចក្រភព បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​អុីម៉េល​​​មួយ​​​ថា "គោល​​​បំណង​​​សំខាន់​​​របស់​​​យើង​​​ក្នុង​​​ការ​​​បង្កើត​​​ក្រុម​​​តស៊ូនេះ​​​ គឺ​​​ដើម្បី​​​បញ្ជាក់​​​ថា របប​​​យោធា​​​ថ្មី​​​នៅ​​​ប្រទេស​​​ថៃ​​​  ខុស​​​ច្បាប់​​​ ប្រឆាំង​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​ និង​​​បំផ្លិច​​​បំផ្លាញ​​​ដល់​​​ប្រទេស​​​ថៃ​​​ និង​​​សហគមន៍​​​អន្តរជាតិ​​​។ សកម្មភាព​​​នឹង​​​មាន​​​ចាប់​​​ពី​​​នយោបាយ​​​-ការទូត​​​ដល់​​​ការ​​​សម្រប​​​សម្រួល​​​ក្រុម​​​ក្នុង​​​ស្រុក​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​តស៊ូនេះ​​​នឹង​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ប្រទេស​​​លោក​​​ខាង​​​លិច​​​សម្រាប់​​​ហេតុផល​​​ការទូត​​​ ហើយ​​​អាច​​​នាំ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាល​​​និរទេស​​​មួយ​​​។ លោក​​​ ចក្រភព បាន​​​ពន្យល់​​​នៅ​​​ក្នុង​​​អុីម៉េល​​​របស់​​​លោក​​​ថា "​ចំពោះ​​​យើង​​​ រដ្ឋាភិបាលនិរទេស​​​គឺជា​​​ដំណើរ​​​ការ​​​ធម្មតា​​។ ពេល​​​ណា​​​ក្រុម​​របស់​​​យើង​​​ត្រូវ​​​គេ​​​ទទួល​​​យក​​​ត្រឹម​​​ត្រូវ​​​ជា​​​អន្តរជាតិ​​​ហើយ វត្តមាន​​​នៃ​​​រដ្ឋាភិបាល​​​បែប​​​នេះ​​​នឹង​​​ដំណើរ​​​ការ​​​ស្ទើរតែ​​​ស្វ័យ​​​ប្រវត្តិ​​​"។ រដ្ឋប្រហារ​​​កាលពី​​​ខែ​​មុន គឺ​​​ជា​​​ការ​​​បញ្ចប់​​​ការ​​​តវ៉ា​​​រយៈពេ​​​ល​​​ប្រាំមួយ​​​ខែ​​​ ដែល​​​មាន​​​បំណង​​​ជំនួស​​​​​​រដ្ឋាភិបាល​​​របស់​​​លោកស្រី យីងឡាក់ ដោយ​​​ក្រុម​​​ប្រឹក្សា​​​មួយ​​​ដែល​​​មិន​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ ក៏ដូច​​​ជា​​​ភាព​​​តាន​​​តឹង​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ពាក់​​​ព័ន្ធទៅនឹង​​​ការ​​​ស្នង​​​រាជ្យ នៅ​ពេល​​​ណា​​​ព្រះមហាក្សត្រ​​​ ភូមិពល អាតុល្យតេជ ព្រះជន្ម​​​៨៦​​​វស្សា​ដែល​​​​​កំពុង​​​ប្រឈួននោះ​​​ចូលទិវង្គតទៅ។ ការ​​​តវ៉ា​​​ត្រូវ​​​បាន​​​ដឹកនាំ​​​ដោយ​​​អតីត​​​អគ្គលេខាធិការ​​​នៃ​​​គណបក្ស​​​ប្រជា​​​ធិបតេយ្យ​​​ ដែល​​​មិន​​​បាន​​​ឈ្នះ​​​ឆ្នោត​​​ជាតិ​​​ម្ដង​​​ណាទេ​​​តាំង​​​ពីឆ្នាំ​​​១៩៩២​​​មក ប៉ុន្តែ​​​បាន​​​គ្រប​​​់​​​គ្រង​​​នៅ​​​ចន្លោះ​​​ឆ្នាំ២០០៨ ដល់២០១១​​​ បន្ទាប់ពី​​​មាន​​​សេចក្ដី​​​សម្រេច​​​របស់​​​តុលាការ​​​ដែល​​​មាន​​​លក្ខណៈ​​​នយោ​​​បាយ​​​យ៉ាង​​​ខ្លាំង​​​។ លោក ចក្រភព បាន​​​និយាយ​​​កាលពីថ្ងៃ​​​ព្រហស្បតិ៍ថា សមាជិក​​​ក្រុម​​​អា​​​វ​​​ក្រហម​​​រាប់​​​រយ​​​នាក់​​​បាន​​​ភៀស​​​ខ្លួន​​​មក​​​ប្រទេស​​​កម្ពុជា អំឡុង​​​អំពើ​​​ហិង្សា​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០​​​ ប៉ុន្តែ​​​ភាគ​​​ច្រើន​​​បំផុត​​​នៃ​​​អ្នក​​​​​​ទាំង​​​នោះ​​​បាន​​​ត្រឡប់ទៅវិញ​​​​​​បន្ទាប់ពី​​​លោកស្រី យីងឡាក់ បាន​​​ជាប់​​​ឆ្នោត​​ឡើង​​​កាន់​​​អំណាច​​​នៅ​​​ឆ្នាំ​​​២០១១​​​។ លោក ចក្រភព បាន​​​និយាយ​​​ថា រណសិរ្ស​​​បង្រួប​​​បង្រួម​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​ប្រឆាំង​​​ភាព​​​ផ្ដាច់​​​ការ​​​ ជា​​ដៃគូ​​របស់​​​ក្រុម​​​អាវ​​​ក្រហម​​​ នៅពេល​​​នេះ​​​មិន​​លើក​​​ទឹក​​​ចិត្ត​​​ក្រុមអ្នកគាំទ្រ​​​ឲ្យ​​​មកកាន់​​​ប្រទេស​​​កម្ពុជា​​​ទេ ដើម្បី​​​ចៀស​​​វាង​​​បញ្ហា​​​ការ​​​ទូត​​​។ មេដឹកនាំ​​​អាវ​​​ក្រហម​​​ខ្លួនឯង​​​រស់​​​នៅ​​​និរទេស​​​ដោយសារ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រមាថ​​​ព្រះមហាក្សត្រ​​​ ជាទោស​​​មួយ​​​ដែល​​​អាច​​​ជាប់​​​ពន្ធនាគារ​​​ពី​​​៣​​​ឆ្នាំដល់​​​១៥​​​ឆ្នាំ​​​។ កាលពីថ្ងៃ​​​អង្គារ លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​​​សម្ពន្ធមិត្ត​​​ដ៏យូរ​​​​​​និង​​​ជា​​​មិត្ត​​​ភក្ដិ​​​លោក​​​ ថាក់ស៊ីន ផង​​​ដែរ​​​ បាន​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរកថាមួយ​​​ថា លោក​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អតីត​​​នាយក​​​រដ្ឋមន្ត្រីថៃ ឬ​​​អ្នកគាំទ្រ​​​របស់​​​គាត់​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ។ លោក ហ៊ុន សែន បាន​​​ណែនាំ​​​លោក​​​ ថាក់ស៊ីន ថា ត្រូវ​​​រង់ចាំ​​​ "មួយ​​​ឆ្នាំ​​​កន្លះ ឬពីរ​​​ឆ្នាំ​​​" ជាពេល​​​វេលា​​​ដែល​​​ក្រុមយោធា​​​កាន់​​​អំណាច​​​និយាយ​​​ថា ខ្លួន​​​នឹង​​​រៀប​​​ចំ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី។ លោក ចក្រភព បាន​​​និយាយ​​​ថា ឥឡូវ​​​នេះ​​​ការ​​​ពិភាក្សា​​​កំពុង​​​ធ្វើឡើង​​​ជាមួយ​​​ក្រុម​​​មន្ត្រី​​​មក​​​ពី​​​ប្រទេស​​​លោក​​​ខាង​​​លិច​​​មួយ​​​ចំនួន​​​អំពីការ​​​បង្កើត​​​ក្រុមតស៊ូ​​​ប្រឆាំង​​​នឹង​​​ក្រុម​​​យោធា​​​។ លោក ចក្រភព បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​អុីម៉េល​​​របស់​​​លោក​​​ថា " យើង​​​កំពុង​​​ទាក់ទង​​​ជាមួយ​​​អាជ្ញាធរ​​​មួយ​​​ចំនួន​ ហើយ​​​មិន​​​អាច​​​លាត​​​ត្រដាងបាន​​​ទេ ដើម្បី​​​ជា​​​ការ​​​គោរព​​​ពួក​​​គេ។គេ​​​មាន​​​ជំនឿថា​​​នឹង​​​មាន​​​ការ​​​ទទួលស្គាល់​​​ជា​​​ទូទៅ។ វា​​​ច្បាស់​​​ណាស់​​ថា ​​ប្រទេស​​​/អាជ្ញាធរ​​​កាន់​​​លទ្ធិប្រជាធិបតេយ្យ​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​ខក​​​ចិត្ត​​​ដូច​​​​​​គ្នា​​​​ចំពោះ​​​ការ​​​កាន់​​​អំណាច​​​ដោយ​​​យោធា​​​​​​នេះ"។ លោក​​​ ចក្រភព ក៏បាន​​​និយាយ​​​ដែរ​​​ថា លោក​​​រំពឹង​​​ថា លោក​​​នឹង​​​​​​ត្រូវ​​​តែ​​​ងតាំង​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​ក្រុម​​​ដែល​​​មិនទាន់​​​មាន​​​ឈ្មោះ​​​នៅឡើយ​​​នេះ ហើយ​​​ថា លោក ថាក់ស៊ីន​​​នឹង​​​មិន​​​ដើរ​​​តួនាទី​​​ផ្ទាល់ទេ។ ថាតើ​​​អតីត​​​នាយក​​​រដ្ឋមន្ត្រី នឹង​​​មាន​​​មុខ​​​តំណែង​​​ជា​​​ផ្លូវការ​​​ក្នុង​​​ក្រុ​​​ម​​​តស៊ូ​​​នៅ​​​ក្រៅ​​​ប្រទេស​​​ប្រឆាំង​​​ក្រុម​​​យោធា​​​កាន់អំណាច​​​ឬយ៉ាងណា ​​​លោក ចក្រភព បាន​​​និយាយ​​​ថា " ទេ។ អតីត​​​នាយក​​​រដ្ឋមន្ត្រី​​​ ថាក់ស៊ីន ត្រូវ​​​គេ​​​ចាត់ទុកជា​​​សម្ពន្ធមិត្ត​​​មួយ​​​សម្រាប់​​​សកម្មភាព​​​​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ប្រទេស​​​ថៃ"៕ មានិត​​​​​​​​​​​​​​​​​​​​​​  

គណៈ​​កម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត ​ចេញលទ្ធផល​ផ្លូវការ​នៃការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​

កាលពីយប់មិញ ​គណៈ​​កម្មាធិការ​​ជាតិ​រៀប​ចំការ​បោះឆ្នោត​​ហៅកាត់ គ.ជ.ប. បាន​ចេញ​​​​ផ្សាយ​​​​លទ្ធផល​ផ្លូវការ​​​នៃ​​​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​រាជធានី​​​ ខេត្ត​​​-ក្រុង​​​ ស្រុក-ខណ្ឌ ​​ដោយ​​​គណ​បក្សប្រជាជន​កម្ពុជា​​គ្រប់គ្រង​អំណាច​ទទួលបាន​​​​អាសនៈ​ចំនួន​២.៥៤០​ ឬ​៧៦,៤​ភាគ​រយ នៃ​ចំនួន​៣.៣២៤អាសនៈ​​​ ​នៅទូទាំង​ប្រទេស​។ តួលេខនេះ​ស្ទើរតែ​​​ដូច​​​គ្នា​​​​​ទាំង​​​ស្រុង​​​ទៅ​​​​នឹង​​តួលេខ​ចេញដោយ​​គណបក្សប្រជាជន​​កម្ពុជា នៅ​​​ថ្ងៃ​បន្ទាប់​​ពី​ការ​​​​​​បោះឆ្នោត ដែល​​​បង្ហាញ​​ថា ​គណបក្ស​ប្រជា​​ជនកម្ពុជា​​​ទទួលបា​នចំនួន​២.៥៤៣​​អាសនៈ​។ ​ក្នុងចំណោម​​អាសនៈ​សរុបចំនួន​២.២៣៤​បាន​​ទៅ​ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ និង​ចំនួន​៣០៦​អាសនៈ​​បាន​​ទៅ​ក្រុម​ប្រឹក្សា​​ខេត្ត ក្រុង​ និង​​រាជធានី។ យោងតាម​តួលេខ​​នេះ គណបក្ស​ប្រជាជន​កម្ពុជា​​ទទួលបាន​​សំឡេងភាគ​ច្រេើន​​​គ្រប់​​​កន្លែង​​​ទាំង​​​អស់​​​លើក​​​លែងតែ​​​​ក្រុម​​​ប្រឹក្សា​​​ពីរ​​នៃ​ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌចំនួន​៣.០១៨​​នៅទូទាំង​ប្រទេស​ ហើយ​​​ក៏​​​ឈ្នះ​​​ដែរ​​​នៅ​​​ក្នុង​​​​ក្រុម​ប្រឹក្សា​២៤​​​រាជធានី​​​ខេត្ត។ ​​សំឡេងភាគ​ច្រើន​​នេះ​នឹង​ធ្វើ​ឲ្យគណ​បក្សគ្រប់គ្រងអំ​ណាច​អាច​​គ្រប់គ្រង​​​ថវិកា​​ចែកចាយ​ឲ្យ​ក្រុម​ប្រឹក្សា​​នានា​ ព្រមទាំង​​តំណែង​​ប្រធាន​​ក្រុម​ប្រឹក្សាផង​​​។ ​គណ​បក្ស​សង្គ្រោះ​​ជាតិ​​​ទទួលបា​ន​​៧៦៥អាសនៈ​​​នៅ​​​ទូទាំង​ក្រុមប្រឹក្សា​ផ្សេងៗ​ ដោយ​ទទួល​បាន​​តួនាទី​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ​ចំនួន​៦៧៩​​​អាសនៈ​...

គណបក្ស​ប្រជាជននិង​គណបក្ស​សង្គ្រោះជាតិ​បន្តចរចាឡើងវិញនៅ​ថ្ងៃនេះ

លោក គួយ ប៊ុនរឿន សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ឲ្យដឹង​​​កាលពី​​​ម្សិលមិញ​​​ថា តំណាង​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​នឹង​​​ជួប​​​គ្នា​​​នៅព្រឹក​​​នេះ ​​​ដើម្បីពិភាក្សា​​​អំពី​​​ភាព​​​ទាល់​​​ច្រក​​​នយោបាយដែល​​​​​​អូស​​​បន្លាយក្រោយ​​​ការ​បោះ​​​ឆ្នោត។ លោក​​​ គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍ថា លោក​​​នឹង​​​ជួប​​​ជាមួយ​​​លោក ព្រំុ សុខា  រដ្ឋលេខា​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​មកពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ នៅ​​​សណ្ឋាគារ​​​​​​មួយ​​​ក្នុង​​​រាជ​ធានី​​​ភ្នំពេញនៅ​​​ម៉ោង​​​៩​​​និង​​​៣០​​​នាទីព្រឹក ​​​ដើម្បីបន្ត​​ការ​ចរចាដែល​​​បានបរាជ័យ​កាលពីខែមុន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​សង្ឃឹម​​​ថា នឹង​​​មាន​​​លទ្ធផល​​​វិជ្ជមាន​​​ពីជំនួប​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ បន្ទាប់​​​មក​​​ក្រុមការ​ងារ​​​​បច្ចេកទេស​​​មកពី​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ជួប​​​ប្រជុំ​​​គ្នា​"។ លោក គួយ ប៊ុនរឿន បាន​​​បន្ថែម​​​ថា "ចុងក្រោយ នឹង​​​​មាន​​​​​​ជំនួបដ៏​​​សំខាន់​​​មួយ​ដែល​​​មេ​ដឹក​នាំ​​​ជាន់​​​ខ្ពស់​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ជួប​​​គ្នា​​​"។ គេមិន​​​អាច​​​ទាក់​​​ទង​​​លោក ព្រុំ សុខា ដើម្បីបញ្ជាក់ពី​​​គម្រោង​​​​​​នៃ​​​ជំនួប​​​នោះបាន​​​ទេ។ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​​​ជា​​​ជិត​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​ក្នុង​​​ការសន្ទនា​​​តាម​​​​​​ទូរស័ព្ទ​​​កាលពី​​​ដើម​​​ខែមេសាទៅហើយ ដោយ​​​លោក​​​ សម រង្ស៊ី លើក​​​ឡើង​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​អាច​​​បញ្ចប់​​​ការ​​​ធ្វើពហិការ​​​មិន​​​ចូល​​​ប្រជុំសភា​​​កាលពី​​​ថ្ងៃទី១១ ខែមេសា ប្រសិន​​​បើ​​​កាល​​​បរិច្ឆេទ​​​នៃការ​​​បោះឆ្នោត​​​ជាតិ​​​មុន​​​អាណត្តិ​​​ត្រូវ​​​បាន​​​កំណត់​​​នោះ​​​។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃទី១០ ខែមេសាថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែកក្កដា ឆ្នាំ​​​២០១៨ អាច​​​រំកិល​​​មក​​​ខែ​​​កុម្ភ​​​ៈ ឆ្នាំ​​​២០១៨បាន។ លោក សម រង្ស៊ី បាន​​​ច្រាន​​ចោល​​​កាលបរិច្ឆេទ​​​នេះ​​​ ប៉ុន្តែ​​​បាន​​​លើក​​​ឡើង​​​ថា នឹង​​​មាន​​​ការ​​​​​​ព្រម​​​ព្រៀងគ្នា​​​ “ក្នុង​​​ពេល​​​ប៉ន្មាន​​​ថ្ងៃ​​​ ឬប៉ុន្មាន​​​សប្ដាហ៍​​​យ៉ាង​​​យូរ​​​បំផុត​​​"។ លោក គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​​​ថា ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាគោល​​​ការ​​​ណ៍ដែលបាន​​ធ្វើឡើង​រវាង​​​លោក សម រង្ស៊ី និង​​​លោក​ ហ៊ុន​ សែន ដូច​​​ជា​​​ការ​​កែទម្រង់​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការបោះឆ្នោត ​​​(គ.ជ.ប.) នឹងធ្វើ​​​មុន​​​​​​កិច្ច​​​ពិភាក្សា​​​ណា​មួយ​​​​ស្តីពីបញ្ហា​​​ចម្រូង​​​ចម្រាស​​​ ដូច​​​ជា​​​កាល​​​បរិច្ឆេទនៃ​​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​ក្រោយ​​​ជាដើម។ លោក គួយ ប៊ុនរឿន បានមាន​​​ប្រសាសន៍ថា "ពីមុន យើង​​​ទាម​​​ទារ​​​ឲ្យ​​​គ.ជ.ប.ជា​​​ស្ថាប័ន​​​ធម្ម​នុញ្ញ ចំណែក​​​ឯគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​​​​ហៅ​​​ គ.ជ.ប.​​​ថាជា​​​ស្ថាប័ន​​​មួយ​​​ដែល​​​បាន​​​ចែង​​​ក្នុង​​​រដ្ឋធម្មនុញ្ញ។ ដូច្នេះ ខ្ញុំគិត​​​ថា យើង​​​នឹង​​​ស្វែង​​​រក​​​កិច្ច​​​ព្រម​​​ព្រៀង​​​អំពី​​​កំណែទម្រង់​​​​ គ.ជ.ប.” ។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក គួយ ប៊ុនរឿន នឹង​​​មក​​​ប្រជុំ​​​នៅ​​​ព្រឹក​​​នេះ​​​ដោយមាន​កាន់​​​ឯកសារ​​​ព្រាង​​​នៃ​​​កិច្ច​​​​​​ព្រម​​​ព្រៀង​​​​រួម​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ស្ដីពី​​​កំណែទម្រង់​​​ការ​​​បោះឆ្នោត​​​ ដែល​​​គណបក្ស​​​សង្គ្រោះជាតិ​​​សង្ឃឹម​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ទទួល​​​យក។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "ពិត​​​មែន​​​ហើយ​​​ មាន​​​ការ​ព្រម​​​ព្រៀង​​​រួច​​​ហើយ​​​អំពីចំណុច​​​សំខាន់ៗ។ ប៉ុន្តែ​​​អ្វី​​​នៅ​​​សេស​​​សល់​​​ដែល​​​ត្រូវ​​​ធ្វើ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ គឺ​​​ត្រូវ​​​បញ្ជាក់​​​ឲ្យបាន​​​លម្អិត​​​ ពីព្រោះ​​​អាច​​​នៅមាន​​​បញ្ហា​ស្មុគស្មាញខ្លះ។វា​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​យល់​​​ព្រម​​​ជា​​​គោល​​​ការណ៍​​​ទេ ឥឡូវ​​​នេះ​​​យើង​​​ត្រូវ​​​ពិភាក្សា​​​រក​​​មធ្យោបាយ​​ ​ថាតើ​​​ត្រូវ​​​អនុវត្ត​​​សេចក្ដី​​​សម្រេច​​​របស់យើង​​​ដោយ​​​វិធីណា" ។ លោកបាន​​​ពន្យល់​​​ថា "យើង​​​បាន​​​ដាក់បញ្ហានេះក្នុង​របៀបវារៈ​​​ហើយ ហើយនៅ​​​ពេល​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​អំពីបញ្ហានោះ​​​ យើង​​​នឹង​​​ងាក​​​ទៅ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ផ្សេងៗ​​​ទៀត ដូច​​​ជា ការ​​​រៀបចំ​​​និង​​​ការប្រព្រឹត្តទៅ​​​​​របស់​​​រដ្ឋសភា និង​​​អាជ្ញាប័ណ្ណ​​​វិទ្យុ​​​ ហើយនិង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ជាដើម។​​​ បន្ទាប់​​​មក​​​យើង​​​អាច​​​ដោះ​ស្រាយ​​​បញ្ហា​​​ដែល​​​លំបាក​​​បំផុត​​ គឺ​​​កាលបរិច្ឆេទ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​" ៕ សារុន​​​​​​​​​​​  

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចេញ​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​-ក្រុង​ ស្រុក-ខណ្ឌ ដែល​បង្ហាញ​ថា គណបក្ស​នេះ​ទទួល​បាន២.៥៤៣​អាសនៈ​ ឬ​ប្រហែល​៧៧​ភាគ​រយ​នៃ​អាសនៈ​សរុប​ចំនួន​៣.៣២៤។ កាលពី​ថ្ងៃ​អាទិត្យ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២ បាន​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​-ក្រុង​ ស្រុក​-ខណ្ឌ​ នៅ​តាម​តំបន់​របស់​ខ្លួន​។ លទ្ធផល​បណ្ដោះអាសន្ន​ ដែល​ គ.ជ.ប.​ បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៨.៣៧៩​សំឡេង​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​២.៩៥៩​សំឡេង​ ប៉ុន្តែ ​គ.ជ.ប. មិន​ទាន់​បាន​គណនា​លទ្ធផល​បោះឆ្នោត​នេះ​ជា​ផ្លូវ​ការ​តាម​រូប​មន្ត​ ដើម្បី​កំណត់​អាសនៈ​ដែល​គណបក្ស​នីមួយ​ៗ​ទទួល​បាន​ទេ​។ លទ្ធផល​បណ្ដោះអាសន្ន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​តាម​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ បង្ហាញ​ថា...

អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​កោះ​​​ហៅ​​​និស្សិត​​​ម្នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សរសេរ​​​តាម​​​ហ្វេសប៊ុក

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​ហៅ​​​និស្សិត​​​​​ម្នាក់​​​នៅ​សាលា​​​សារព័ត៌មាន​​​របស់​​​រដ្ឋ​​​​​​មួយ​​​ឲ្យ​​ទៅ​​​ជួប​​គាត់​​​នៅ​​​ការិយាល័យ​​​របស់គាត់​​​ បន្ទាប់ពី​​​និស្សិត​​​រូប​​​នេះ​​បាន​​​សរសេរ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​នាង​​​សួរ​​​អំពី​​​អត្ថន័យ​​​នៃ​​​បាឋកថា​​​ដែល​​​លោក​​​បាន​​​ថ្លែង​​​កាលពី​​​សប្ដាហ៍មុន​​​។ កាលពីថ្ងៃ​​​ព្រហស្បតិ៍ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​អំពី​​​ការ​​​ធ្វើ​​​ជា​​​អ្នក​​​នាំពាក្យ​​​ទៅកាន់​​​និស្សិត​​​ឆ្នាំទី២ ប្រហែល​​​២០​​​នាក់​​​នៅ​​​ដេប៉ាតឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ និង​​​សារគមនាគមន៍​នៃសាកល​​​វិទ្យាល័យ​​​ភូមិន្ទភ្នំពេញ មុន​​​​​​ពេល​​​បើក​​​ឱកាស​​​ឲ្យ​​​និស្សិត​សួរ។ សំណួរ​​​ផ្ដោត​​​លើ​​​ការ​​​ក្ដោប​​​ក្ដាប់​​​ដ៏តឹង​​​រ៉ឹង​​​របស់​​​រដ្ឋាភិបាល​​​លើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ដោយ​​​និស្សិតម្នាក់​​​បាន​​​សួរ​​​ពីមូល​​​ហេតុ​​​ចំពោះការ​​​មិន​​​ផ្ដល់​​​អាជ្ញាប័ណ្ណទូរទស្សន៍​​​ដល់​​​លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​មួយ ដែល​​​មាន​​​ទំនាក់​​​ទំន​ង​​​ដោយ​​​ចំហ​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ លោក ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​ប្រាប់​​​និស្សិត​​​រូប​​​នេះ​​​ថា "ប្រសិន​​​បើ​​​យើង​​​អនុញ្ញាត​​​ឲ្យ​​​លោក ម៉ម សូណង់ដូ មាន​​​ស្ថានីយ​​​ទូរទស្សន៍​​​ដើម្បី​​​ហេតុផល​​​នយោបាយ​​​ យើង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​ មិនមែន​​​តែ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ប៉ុណ្ណោះទេ គឺ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ និង​​​មនុស្សគ្រប់​​​គ្នា​​​ផង​​​ដែរ​​​។ វា​​​មិន​​​ល្អ​​​សម្រាប់​​​ទស្សនិកជន​​​​​​ទេ​​​ ពីព្រោះ​​​មនុស្ស​​​គ្រប់​​​គ្នា​​​គាំទ្រភាគីរៀង​​​ៗ​​​ខ្លួន​​​ ហើយ​​​វានាំ​​​ឲ្យ​​​មាន​​​បរិយាកាស​​​បែងចែក​​​ជា​​​បក្ខ​​​ពួក"។ លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា អ្នកកាសែត​​​មួយ​​​​​​ចំនួន​​​ដែល​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បម្រើ​​​ឲ្យ​​​ "ផល​​​ប្រយោជន៍​​​ពិសេស​​​" របស់​​​បរទេស​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "មនុស្ស​​​មួយ​​​ចំនួន​​​ត្រូវបាន​​​គេ​​​ហៅ​​​ឲ្យ​​​មក​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​ក្នុង​​​នាម​​​ជា​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​"។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដឹង​​​ថា បុគ្គលិក​​​មួយចំនួន​​​នៅ​​​កាសែត​​​ ឌឹ ខេម​​​បូឌា ដេលី គឺ​​​មួយ​​​ចំនួនតូច​​​ មិន​​​ច្រើនទេ ត្រូវ​​​បាន​​​គេ​​​ជួល​ឲ្យ​​​​មក​​បំពេញ​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ជា​​​អ្នក​​​សរសេរ​​​អត្ថបទ​​​ ឬស្រាវជ្រាវ​​​។ ពួកគេ​​​មិនមែនជា​​​អ្នកកាសែត​​​អាជី​ពទេ ប្អូនៗ​​​ដឹង​​​​ទេ?"។ និស្សិត​​​ម្នាក់បាន​​​ឆ្លើយ​​តប​​​វិញ​​​ថា "ខ្ញុំមិនដែល​​​ឮ​​​អំពី​​​រឿង​​​នេះទេ"។ លោក​​​ ផៃ ស៊ីផាន បាន​​​ឆ្លើយ​​​តប​​​ថា "ពីព្រោះ​​​ប្អូនមិនមែន​​​ជា​​​រដ្ឋាភិបាល​​​"។ បន្ទាប់ពី​​​បាឋកថា​​​នោះ​​​ និស្សិត​​​មួយចំនួន​​​​​​​​​នៅ​​​ដេប៉ាតឺម៉ង់​​​​នេះ​​​បាន​លើក​​​យក​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​​ទៅ​​​សួរ​​​អំពីបាឋកថា​​​នេះ​​​ និង​​​មាន​​​និស្សិត​​​ម្នាក់​​​បាន​សរសេរ​​​នៅ​​​តាម​​​ហ្វេសប៊ុក​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក ផៃ ស៊ីផាន ខឹង​​​។ និស្សិត​​​ផ្នែក​​​សារព័ត៌មាន​​​ឈ្មោះ តិច ចាន់រចនា បាន​​​សរសេរ​​​នៅតាម​​​ហ្វេសប៊ុក​​​ក្រោយ​​​ពី​​​បាឋកថា​​​នោះ​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​និយាយ​​​អំពីអ្វីទេ ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​បរិយាកាស​​​អស់។ លោក ផៃ ស៊ីផាន បាន​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​ហៅ​​​កញ្ញា ចាន់រចនា ឲ្យ​​​មកជួប​​​ ប៉ុន្តែ​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ពី​​​ខ្លួន​​​លោក​ប៉ុណ្ណោះ​​ ក្រោយ​​​ពី​​​មាន​​​ការ​​​ភាន់​​​ច្រឡំ​​​របស់​​​និស្សិត​​​រូប​​​នេះ​​​។ លោ​​​ក​​​បានមាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​និយាយ​​​ជាមួយនិស្សិត​​​ម្នាក់​​​។ សាលា​​​បាន​​​អញ្ជើញ​​​ខ្ញុំមក​​​ ដូច្នេះ​​​ខ្ញុំ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​លះបង់​​​ពេល​​​វេលា​​​របស់​​​ខ្ញុំដើម្បីអប់រំនិស្សិត​​​។ ពួកគេ​​​មិន​​​គួរ​​​ឈ្លើយ​​​ទេ"។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "គេ​​​គួរ​​​តែ​​​មាន​​​ក្រម​​​សីលធម៌ជា​​​និស្សិត​​​ ប៉ុន្តែ​​​គេ​​​សរសេរ​​​មិន​​​ល្អ​​​នៅតា​​​ម​​​ហ្វេសប៊ុក​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំត្រូវ​​​សាកសួរ​​គេ​​​"។ អ្នកនាំាពាក្យ​​​រដ្ឋាភិបាល​​​រូប​​​នេះ​​​ក៏បាន​​​គំរាម​​​ចាត់វិធានការ​​​ផ្លូវ​​​ច្បាប់​​​ផង​​​ដែរ​​​ ប្រសិន​​​មិន​​​មាន​​​ការ​​​បង្ហាញ​​​ពី​​​ប្រភព​​​នៃការ​​​ថត​​​សំឡេង​​​របស់​​​លោក​​​ទេ។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មាន​​​ថា "លោក​​​ត្រូវ​​​ប្រាប់​​​ខ្ញុំ​​​ពីអ្នក​​​ដែល​​​ឲ្យ​​​ខ្សែអាត់​​​ថត​​​សំឡេង​​​នោះទៅ​​​លោក។ ខ្ញុំ​​​​​​ផ្តោត​​​លើ​​​ប្រភព​​​នេះ​ ​​បើ​​​មិន​​​ដូច្នោះ​​​ទេ ខ្ញុំនឹង​​​ប្ដឹង​​​លោក​​​ទៅ​​​តុលាការ​​​។ ខ្ញុំ​​​ចង់ដឹ​ង​​​ថា នរណា​​​ឲ្យ​​​ខ្សែអាត់​​​សំឡេង​​​នេះ​​​មក​​​លោក បើ​​​មិន​​​ប្រាប់​​​ទេ លោក​​​នឹង​​​មាន​​​បញ្ហា​​​"។ “ពួកគេ​​​មិន​​​បាន​​​សុំថត​​​សំឡេង​​​ខ្ញុំទេ ហើយ​​​ពួកគេ​​​បាន​​​យក​​​វា​​​ទៅ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ទៀត។ វាជាការ​​​បំពាន​​​។ ប្រសិន​​​បើ​​​ខ្ញុំគិត​​​ថា វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​របស់​​​ខ្ញុំ ខ្ញុំអាច​​​ប្ដឹង​​​ទៅ​​​តុលាការ​​​បាន​​​"។ លោក​​​បាននិយាយ​​​ថា "ខ្ញុំ​​​គ្រាន់​​​តែព្យាយាម​​​ជួយ​​​ពួកគេ​​​ ហើយ​​​ពួកគេ​​​បាន​​​បំពាន​​​ខ្ញុំ"។ លោក ផៃ ស៊ីផាន ក៏បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះអ្នក​​​កាសែត​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាត់​​​ទុក​​​ថា បម្រើ​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​​​​បរទេស​​​នោះ​​​ដែរ។ លោក​​​បាន​​​និយាយ​​​ថា " ខ្ញុំ​​​គោរព​​​ប្រភព​​​របស់​​​ខ្ញុំ"។ កញ្ញា ចាន់រចនា បាន​​​បដិសេធ​​​កាលពី​​​ម្សិលមិញ​​​មិននិយាយ​​​ថា តើ​​​នាងទៅជួប​​​លោក ផៃ ស៊ីផាន ឬអត់​ទេ។ លោក សោម រតនា ប្រធាន​​​ដេបា៉តឺម៉ង់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួយ​​​ការ​​​របស់​​​លោក​​​បានទទួល​​​សំណើរបស់​​​លោក ផៃ ស៊ីផាន ហើយ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​ឲ្យ​​​និស្សិត​​​រូប​​​នេះ​​​។ នៅពេល​​​សួរ​​​ថា តើ​​​លោក​​​មាន​​​តួនាទី​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​​ឬយ៉ាង​​​ណា​​​នៅពេល​​​មន្ត្រីជាន់ ខ្ពស់​​​ហៅនិស្សិត​ឲ្យទៅជួប​​​នោះ លោក រតនា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំគិត​​​ថា លោក​​​អាច​​​និយា​​​យ​​​ជាមួយ​​​នាង​​​បាន​​​។ ខ្ញុំមិន​​​បាន​​​ស្ដាប់​​​បាឋកថា​​​នោះទេ ហើយ​​​ខ្ញុំ​​​គិត​​​ថា ខ្ញុំមិនគួរ​​​និយាយ​​​អំពី​​​រឿង​​​នេះ​​​ឡើយ​​​។ នេះគឺជា​​​បញ្ហា​​​រវាង​​​នាង​​​ និង​​​លោក ផៃ ស៊ីផាន"។ (ការ​​​បង្ហាញ​​​ព័ត៌មាន​​​៖ និពន្ធនាយក​​​ម្នាក់​​​នៅ​​​កាសែត​​​នេះ​​​កំពុង​​​ធ្វើ​​​ជា​​​គ្រូក្រៅម៉ោង​​​នៅ​​​ដេបា៉តឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​ និង​​សារគមនាគមន៍ ហើយអ្នក​​​យកព័ត៌មាន​​​ម្នាក់​​​ដែល​​​សរសេរ​​​អត្ថបទ​​​នេះ​​​ធ្លាប់​​​ធ្វើការ​​​នៅ​​​សាលានេះ​​​ក្នុង​​​តួនាទី​​​ដូច​​​គ្នា​​​ដែរ​​​កាលពីមុន)៕ គឹមហឿន​​​​​​​​​​​​​​​  

ល្បិច​គេច​ខ្លួន​របស់​​​មេដឹក​នាំ​សហ​ជីព​​​វ័យ​​​ក្មេង​ម្នាក់​​​ ប្រែ​ប្រួល​តាម​កាលៈ​ទេសៈ​

ចំពោះលោក សៀង រិទ្ធី​​​​​​ វ័យ​​​ ២៧ ​​​ឆ្នាំជាប្រធាន​​​សហព័ន្ធ​​​សហជីព​​​សាមគ្គីភាព​​​ការងារ​​​កម្ពុជា ​​​​​​ការ​​​រត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​គឺជារឿងធម្មតាមួយ។ លោក សៀង រិទ្ធី​​​​​​ បាន​​​លើក​​​ឡើង​​​បន្តទៀតនៅ​​​ក្នុង​​​បទ​​​សម្ភាស​​​​មួយ​​​ក្នុង​​​បរិវេណ​​​វត្ត​​​ឧណ្ណាលោម ​​​រាជធានីភ្នំពេញ​​​ កាលពីម្សិលមិញថា "យើង​​​គ្រាន់​​​តែ​​​បើក​​​បរ​​​ជុំវិញ​​​ក្រុង​​​ដើម្បី​​​កុំឲ្យ​​​អាជ្ញាធរ​​​ចាប់​​​អារម្មណ៍ ហើយ​​​ពួកយើង​​​បន្ត​​​ផ្លាស់​​​ប្ដូរ​​​ផ្ទះ​​​សំណាក់​​​ក្នុង​​​ក្រុង​​​ និងនៅ​​​ជាយ​​​ក្រុង​​។ ពេលខ្លះ ​​​ខ្ញុំក៏បិទ​​​ទូរស័ព្ទ​​​របស់​​​ខ្ញុំដែរ ​​​ពីព្រោះ​​​ខ្ញុំ​​ខ្លា​​​ច​​​ពួកគេ​​​តាម​​​ដាន​​​ពួក​​​យើង​​​តាម​​​បណ្ដាញ​​​ស្រុីជី"។ ​​​បច្ចុប្បន្ន មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​ និង​​​ប្រពន្ធ​​​របស់​​​លោក​​​​​​កំពុង​​​​​​​​បើក​​​​​​រថយន្ត​​​តូយ៉ូតា​​​កូរ៉ូឡា ពណ៌បៃតង​​​របស់​​​ខ្លួន​​​ដើម្បីគេច​​​ខ្លួន​​​ បន្ទាប់ពី​​​លោក​​​ និង​​​មន្ត្រីសហជីព​​​ប្រាំមួយនាក់​​​ទៀត​​​ត្រូវ​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន់ពី​​​បទ​​​ញុះញង់​​​កម្មករ​​​កាត់ដេរ​​​បិទ​​​ផ្លូវ​​​ខាង​​​មុខ​​​រោងចក្រ​​​ស្បែក​​​ជើង​​​វីង​​​ស្តា ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ កាលពីព្រឹក​​​ថ្ងៃអង្គារ។ លោក​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ប្រាំមួយ​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ខណៈពេល​​​ពួកគេ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ពីរគ្រឿង​​​បំពាក់​​​ដោយ​​​ឧគ្ឃោសនសព្ទ​​​ឆ្ពោះ​​​ទៅ​​​រោង​​​ចក្រ​​​វីង​​​ស្តា កន្លែង​​​ដែល​​​មាន​​​ហេតុការណ៍​​​បាក់​​​រលំអគារ​​​បណ្ដាល​​​ឲ្យមាន​​​មនុស្ស​​​ស្លាប់​​​កាលពី​​​ឆ្នាំមុន​​​។ សាលាដំបូង​​​ខេត្ត​​​កំពង់ស្ពឺ បាន​​​ចោទ​​​ប្រកាន់​​​មនុស្ស​​​ទាំង​​​ប្រាំមួយនាក់​​​នេះកាលពីថ្ងៃ​​​អង្គារ ប៉ុន្តែ​​​នគរ​​​បាល​​​មិនបាន​​​ចាប់​​​ខ្លួន​​​លោក សៀង រិទ្ធី ដែល​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​គម្រោង​​​បិទ​​​ផ្លូវ​​​ជាតិ​​​ អំឡុង​​​​​​កូដ​​​កម្ម​​​នេះ​​​ដោយ​​​ការ​​​ដុត​​​កង់​​​រថយន្ត​​​នោះ​​​ទេ ដោយសារ​​​តែ​​​​​គាត់​​​ចាក​​​ចេញពី​​​ផ្ទះ​​​យឺត​​​យ៉ាវ​​​​។ អ្នកស្រី សែម ឡា អាយុ​​​២៦​​​ឆ្នាំ ជា​​​ភរិយា​​​របស់​​​លោក សៀង រិទ្ធី និយាយ​​​ថា "នៅថ្ងៃ​​​ណាមួយ​​​ប្ដី​​​របស់​​​ខ្ញុំមុខ​​​ជា​​​ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន​​​បាន​​​មិន​​​ខាន​​​" ខណៈ​​​ពេល​​​ដែលលោក សៀង រិទ្ធី សម្លឹង​​​​មើល​​​ទូរស័ព្ទ​​​ iPhone 5s ពណ៌ទឹក​​​​​​ប្រាក់​​​របស់​​​លោក​​​។  អ្នកស្រីនិយាយ​​​ថា អ្នកស្រី​​​បាន​​​តាម​​​ដាន​​​ជាប់នូវ​​​សវនាការ​​​ពន្យារ​​​ពេល​​​ពីរ​​​លើក​​​ក្នុង​​​ការ​​​ជំនុំជម្រះ​​​អ្នក​​​តវ៉ា​​​ និង​​​មេដឹកនាំ​​​សហជីព​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​បង្ក្រាប​​​កូដកម្ម​​​កាល​​​ពីខែ​​​មករា។  អ្នកស្រី​​​បាន​​​និយាយ​​​ទៀតថា "ខ្ញុំបារម្ភថា គាត់​​​នឹង​​​មាន​​​វាសនា​​​ដូច​​​មនុស្ស​​​ទាំង​​​២៣​​​នាក់​​​ ដែល​​​សំណុំរឿងរបស់ពួកគេ​​​គ្មាន​​​ដំណោះស្រាយ និង​​​ចេះតែ​​​ពន្យារ​​​ពេល​​​ ហើយពេល​​​នោះ​​​យើង​​​មិនដឹង​​​ថា គាត់​​​នឹង​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​យូរ​​​ប៉ុណ្ណាទេ "។ ការ​​​និយាយ​​​បែប​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យលោក​​​ សៀង រិទ្ធី ផ្ទុះសំណើច​​​។  លោក គឹម សុផាន់​​​ណារ៉ា ​អធិការស្រុក​​​គង​​​ពិសី បាន​​​បញ្ជាក់​​​កាលពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​​ នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់​​​ខ្លួន​​​មេដឹកនាំសហជីព​​​រូប​​​នេះ​​​ ដើម្បីឃុំខ្លួន​​​បណ្ដោះ​​​អាសន្ន។​​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា យើង​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ សៀង រិទ្ធី"។ លោក សៀង រិទ្ធី​​​ មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចូល​​​ប្រឡូក​​​ក្នុង​​​ការ​​​ងារ​​​ជា​​​សកម្មជន​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ កាល​​​លោក​​​ជា​​​និស្សិត​​​សិក្សា​​​នៅ​​​សាកលវិទ្យាល័យ​​​ភូមិន្ទ​​​នីតិសាស្ត្រ និង​​​វិទ្យា​​​សាស្ត្រសេដ្ឋកិច្ច ដោយលោក​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ធ្វើការ​​​នៅ​​​សមាគម​​​គ្រូបង្រៀន​​​កម្ពុជា​​​ឯករាជ្យ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដឹង​​​ពីការ​​​លំបាក​​​របស់​​​កម្មករ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​របស់​​​ពួកគេ​​​ និង​​​ចំណុច​​​ខ្សោយ​​​របស់​​​សហជីព​​​មួយចំនួន​​​ទៀត​​​"។ កាលពីខែមេសា ឆ្នាំ​​​២០១១​​​ លោក សៀង រិទ្ធី និងមនុស្ស​​​មួយ​​​ចំនួនទៀត​​​នៅ​​​ក្នុង​​​សមាគមនេះ​​​ បាន​​​បង្កើត​​​សហជីព​​​ថ្មីមួយ​​​ឈ្មោះ​​​ថា សហព័ន្ធសហជីព​​​សាមគ្គីភាព​​​ការងារ​​​កម្ពុជា។  លោក សៀង រិទ្ធី​​​ បាន​​​ពន្យល់​​​ថា "ពេល​​​នោះ យើង​​​រវល់​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​នឹង​​​ការ​​​​​​ធ្វើ​​​កូដកម្ម និង​​​បាតុកម្ម ពោលគឺ​​​រៀង​​​រាល​​​់​​​ខែ​​​ និង​​​រាល់​​​​​​សប្ដាហ៍ចាប់​​​តាំង​​​ពី​​​ពួក​​​យើង​​​បាន​​​ព្យាយាម​​​ជួយ​​​កម្មករ​​​មក​​​"។ លោក​​​បាន​​​អះអាង​​​ថា ពេល​​​នេះ​​​ សហជីព​​​របស់​​​លោក​​​មាន​​​សមាជិក​​​ចំនួន​​​៥០.០០០​​​នាក់​​​នៅ​​​តាម​​​រោងចក្រ​​​ចំនួន​​​២០។  យោងតាម​​​លោក សៀង រិទ្ធី បាន​​​ឲ្យដឹង​​​ថា សមាជិក​​​ម្នាក់​​​ៗ​​​ត្រូវ​​​បង់​​​៥០​​​សេនដុល្លារ ឲ្យ​​​សហជីព​​​នេះ​​​ក្នុង​​​មួយខែៗ​​​ ដើម្បីជួយ​​​ដល់​​​សកម្មភាព​​​របស់ខ្លួន​​​ និង​​​ដើម្បី​​​ឲ្យ​​​សហជីព​​​នេះ​​​មាន​​​លទ្ធភាព​​​អាច​​​កោះ​​​ហៅ​​​មេដឹកនាំសហជីព​​​​​​ផ្សេង​​​ទៀត​​​ឲ្យ​​​ចូល​​​រួ​ម​​​គាំទ្រ​​​ក្នុង​​​កូដកម្ម។  លោក សៀង រិទ្ធី បាន​​​លើក​​​ឡើង​​​ដោយ​​​មាន​​​មោទនភាព​​​ថា "ពេល​​​នេះ​​​សហជីព​​​ទាំង​​​អស់នៅតាម​​​​រោងចក្រនីមួយៗ ​​​សុទ្ធតែមាន​​​បទ​​​ពិសោធន៍​​​ធ្វើកូដកម្ម ដូចជា​​​ដុតកង់ឡាន និង​​​បិទ​​​ផ្លូវ​​​ជា​​​ដើម​​​"។ លោក​​​បាន​​​អះអាង​​​ថា កាលពីព្រឹក​​​ថ្ងៃអង្គារ កម្មករ​​​រោងចក្រ​​​វីង​​​ស្តា បាន​​​សុំឲ្យ​​​សហជីព​​​របស់លោកជួយ ​​​បន្ទាប់ពី​​​សហជីព​​​សេរីកម្មករ ដែល​​​ធ្លាប់​​​បាន​​​ដឹកនាំ​​​កូដកម្ម​​​មុនៗ កាលពីចុង​​​ខែ​​​មេសា បាន​​​លុប​​​ចោល​​​កូដកម្ម ដោយសារ​​​ប្រឈម​​​នឹង​​​ដីកា​​​របស់​​​តុលាការ​​​ និង​​​ការ​​​គំរាម​​​ធ្វើ​​​មហាកូដកម្ម​​​បាន​​​បញ្ឈប់​​​។  លោក សៀង រិទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​របស់​​​លោក​​​ដែល​​​ល្បី​​​ខាង​​​តស៊ូមតិ​​​ដ៏ខ្លាំង​​​ក្លា​​​សម្រាប់​​​កម្មករ​​​កាត់​​​ដេរ ប៉ុន្តែ​​​ដែល​​​គ្មាន​​​សមាជិកណា​​​ម្នាក់​​​របស់​​​ខ្លួន​​​នៅ​​​រោងចក្រ​​​វីងស្តានោះ គឺ​​​ជា​​​ជម្រើស​​​ដ៏ល្អ​​​សម្រាប់​​​កម្មករ​​​ដែល​​​សហជីព​​​របស់​​​ពួកគេ​​​មិនសូវ​​​ហ៊ាន​​​ធ្វើ​​​សកម្មភាព​​​តវ៉ា។  លោក​​​បាន​​​បន្តទៀត​​​ថា " នៅពេល​​​យើង​​​ធ្វើការ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ យើង​​​ដឹង​​​ពីជោគ​​​វាសនា​​​របស់​​ខ្លួនទៅហើយ​​​។ នៅថ្ងៃណាមួយ ​​​​​​យើង​​​នឹង​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ ឬត្រូវ​​​ចាប់​​​ខ្លួន​​​ ហើយពេល​​​នោះ​​​យើង​​​នឹង​​​ត្រូវ​​​តស៊ូតាម​​​ផ្លូវ​​​ច្បាប់​​​"៕ សុខុម​​​​​​​​​​​​​​​​​​​​​​​

ទាហាន​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រុង​កំពង់​ចាម

ក្រុង​កំពង់​ចាម​-ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​អាវុធ​បាន​រារាំង​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​នៅ​ទី​នេះ​កាល​ពីម្សិលមិញ ប៉ុន្តែ​លោក​ទាំង​ពីរ​បាន​ថ្លែង​សុន្ទរកថា​រយៈ​ពេល​ខ្លី​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​នេះ​នៅមុខ​កន្លែង​​​ដែល​ទាហាន​បាន​បិទ​ផ្លូវ​​នោះ និង​​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​នេះ។

រដ្ឋាភិបាលកម្ពុជា​ព្រមព្រៀង​​​​ទទួលយក​ជន​ភៀសខ្លួន​ពីប្រទេស​អូស្ត្រាលី​

មន្ត្រី​ម្នាក់​នៅ​ក្រសួង​ការ​បរទេស​និយាយ​កាលពីម្សិលមិញ​ថា រដ្ឋាភិបាល​បាន​ព្រមព្រៀង​​ “ជាគោលការណ៍” ក្នុងការ​​ទទួល​យក​​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​ដែល​បច្ចុប្បន្ន នេះ​កំពុង​ត្រូវបាន​​ឃុំខ្លួន​ដោយ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ដែន​កោះ​ណូរ៉ូ​នៅ​បាស៊ីហ្វិក​ខាង​ត្បូង​ ហើយ​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​កម្ម​វិធី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​​លើក​ឡើង​ថា អង្គការ​នេះ​​អាច​​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ផែន​ការ​នេះ​។ លោក អ៊ូច បូរិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បានមាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួបរវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​​​​​​​​​​បរទេស​ និង​លោក​ ស្រី ហ្លាវៀ ប៉ាន​សៀរី ឧត្តម​​​​​​​​​​ស្នង​ការ​រង​អង្គ​ការ​សហ​​​ប្រជា​​​ជាតិ​​​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ថា ឥឡូវ​នេះ​គេ​កំពុង​រៀប​ចំ​​កិច្ច​ការ​​​លម្អិត​នៃ​​កិច្ច​ព្រម​ព្រៀង​នេះ​។ លោក អ៊ូច​​​ បូរិទ្ធ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា “បច្ចុប្បន្ន​ ករណី​នេះ​កំពុង​ត្រូវ​បាន​សិក្សាខណៈ​ពេល​រាជ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ពិសេស​​មួយ​ដើម្បី​សិក្សា​លើ​សំណើ​របស់​ប្រទេស​អូស្ត្រាលី​”។ លោក​បាន​ពន្យល់​ថា “ជារួម​រាជ​រដ្ឋា​ភិ​​​បាល​មិន​​ទាន់​បាន​យល់​ព្រម​នៅ​ឡើយ​ទេ...

អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាសម្រេចឲ្យ​ចុង​ចោទ​​ឡើង​សវនាការ​នៅដំណាក់​កាលទី២

លោក និល ណុន ប្រធាន​អង្គជំនុំជម្រះ​​បានសម្រេចកាល​ពីថ្ងៃ​សុក្រថា លទ្ធផល​​ពិនិត្យ​សុខភាព​ចុងចោទ ខៀវ សំផន និង នួន ជា នៅសា​លាក្តី​ខ្មែរ​ក្រហម​កាល​ពីខែ​មុន បង្ហាញ​ថា​ ចុង​ចោទទាំងពីរ​​អាច​ឡើង​តុលា​ការ​​​នៅក្នុង​ដំណាក់​កាល​ទី២ នៃសំណុំរឿង​​បណ្តឹង​ប្រឆាំង​នឹង​ខ្លួន។ ក្រុមមេធាវី​ការពារ​ នួ​ន ជា អាយុ​៨៧ឆ្នាំ  និង ខៀវ សំផនអាយុ​៨២ឆ្នាំ ​​​​លើកឡើង​​អំពី​អសមត្ថភាព​កូន​ក្តី​របស់​ខ្លួនក្នុងការ​ប្រ​មូល​អារម្មណ៍អំឡុង​សវនាការ​​ជំនុំ ជម្រះ ។ ​កាល​ពីក្នុង​ខែ​កុម្ភៈ លោកចៅក្រម និល ណុន ​បាន​បង្គាប់​ឲ្យ​ធ្វើការ​​ពិនិត្យ​​សុខភាព​ចុង​ចោទ​ទាំង​ពីរ​នាក់នេះ មុនពេលរៀបចំ​ពេល​វេលា​បើក​សវនាការ​ជំនុំ​ជម្រះ​សម្រាប់​សំណុំរឿង​ក្តី​​០០២/០២។ នៅក្នុងសេចក្តី​សម្រេចចំនួនពីរ​កាល​ពី​ថ្ងៃ​សុក្រ លោកចៅក្រម និល ណុន បាន​លើក​ឡើងថា ​ការ​ត្រួត​ពិនិត្យ​សុខភាព​ត្រូវ​ធ្វើ​ឡើងដោយ​វេជ្ជបណ្ឌិត​មួយក្រុមមានគ្នា​បីនាក់​ រួមមាន វេជ្ជបណ្ឌិតផ្នែកវិកលចរិត​ ស៊ីណា ហ្វា​ស៊ែល (Seena Fazel) វេជ្ជ​បណ្ឌិត​ព្យាបាលផ្នែក​មនុស្ស​ចាស់ ចាន់ គិនមីង (Chan Kin Ming) និង​វេជ្ជបណ្ឌិតផ្នែក​សសៃប្រសាទ ហួត លីណា បានបង្ហាញថា ខៀវ សំផន និង នួន ជា ​មានសុខភាពមាំមួន និង​មាន​សតិល្អ​​​អាច​ឡើងតុលា​ការ​ក្នុង​សំណុំ​រឿង​ក្តី​០០២/​០២​បាន។ យោងតាម​ខ្លឹមសារ​​នៃសេចក្តីសម្រេច​​ថា​ខៀវ សំផន ​​អាចឡើងតុលាការបាន​ បានឲ្យ​ដឹងថា “ក្រុមជំនាញ​បានពិនិត្យ​​ជន​ជាប់​ចោទ​ខៀវ សំផន រយៈពេល​ពីរថ្ងៃ គឺថ្ងៃទី​២៤និង​២៥​ខែមីនា និងបាន​ពិនិត្យ​របាយការណ៍​ពិនិត្យ​ជំងឺ​រាល់សប្តាហ៍​ រៀបចំដោយ​គ្រូពេទ្យ​នៅឯមន្ទីរឃុំឃាំង​​របស់​​អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុងតុលាការ​កម្ពុជា”។ ឯកសារ​ដដែល​មានខ្លឹម​សារ​បន្ថែមទៀត​ថា “ពួកគាត់សន្និដ្ឋាន​ថា ​គាត់​មានសុខភាព​ល្អ​ ​ទោះបីជា​មាន​លក្ខខណ្ឌវេជ្ជសាស្ត្ររបស់​គាត់ ដែល​មានស្រាប់ក៏ដោយ”។ ឯកសារនេះ​បន្តថា “ពួកគេបានសន្និដ្ឋាន​ថា​ ជនជាប់ចោទ ខៀវ សំផន មិន​មាន​ជំងឺ​សសៃ​ប្រសាទទេ និងបាន​រកឃើញថា គ្មាន​ភស្តុ​តាងណាមួយ​​បញ្ជាក់ភាព​មិនប្រក្រតី​ផ្នែក​សសៃ​ប្រសាទ ​​លើសពីអ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​​អាយុ​និង​សាវតា​របស់​ខ្លួន”។ ឯកសារ​ដដែល​មានខ្លឹម​សារ​បន្ត​ទៀត​ថា “ពួកគេយល់ថា គាត់​អាច​ចូលរួម​សម្រាប់​រយៈពេល​​ពេញលេញ​ក្នុងសវនាការ​ជំនុំ​ជម្រះ​ ​​​ដោយ​មានការ​សម្រាក​ធម្មតា​នៅ​ក្នុង​សវនា​ការ​​ជំនុំជម្រះ​​​”។ លោក ឡាស អូលសេន (Lars Olsen) មន្ត្រី​ផ្នែកទំនាក់ទំនង​ច្បាប់​​នៅសាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ថ្លែងថា សេចក្តីសម្រេច​ប្រហាក់​ប្រហែលគ្នា​មួយ​ត្រូវបាន​ធ្វើឡើង​ទាក់​ទង​នឹង​លទ្ធភាព​របស់​​ នួន ជា ក្នុង​ការ​ឡើង​តុលា​ការនៅ​​ក្នុងសំណុំរឿងក្តី​០០២/​០២។ លោក អូលសេន បានមានប្រសាសន៍​ថា “ជា​ទូទៅបំផុត​ គេថា ពួកគាត់​ត្រូវបានមើល​ឃើញ​ថា អាចឈរនៅមុខតុលាការ ក៏ប៉ុន្តែ​គ្មាន​សេចក្តី​លម្អិត​ទាក់ទង​នឹង​ស្ថានភាព​របស់​​ពួកគាត់​​ទេ​”។ សេចក្តីសម្រចអំពី​សុខភាព​របស់​ ខៀវ សំផន ក៏ឲ្យដឹងដែរថា បើទោះជា​មាន​សេចក្តី​សម្រេច​ពីរក៏ដោយ ​ក៏សំណើ​សុំអង្គុយ​​រយៈ​​ពេលខ្លី​​ជាងនេះ​ក្នុង​សវនាការជំនុំជម្រះ​ក្តី នឹង​ត្រូវ​​បានពិចារណាផងដែរ​។ លោកស្រី ម៉ារី កាប៉ូតតូ (Marie Capotorto) សមាជិក​ក្នុងក្រុមមេធាវីការពារក្តី​របស់​ ខៀវ សំផន ​បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​អំពី​សេចក្តី​សម្រេច​របស់លោកចៅក្រម និល ណុន ក៏ប៉ុន្តែ​លោកស្រីបានលើកឡើងថា ក្រុម​ការពារ​​ចុង​ចោទ​​នឹងបន្ត​ជំរុញឲ្យ​មានការ​កំណត់​ពេល​វេលា​​​អង្អុយ​ក្នុងសវនាការ​តិចជាងមុន​ក្នុងសំណុំ​រឿង​ក្តី​០២២/០២៕ ប៊ុននី  

លោក​ សម រង្ស៊ី​ លើកឡើង​​ថា គណបក្ស​លោកនឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​តាម​ការ​គ្រោង​ទុក​ដដែល

បន្ទាប់ពី​ការ​ចរចា​រវាង​គណបក្ស​និង​គណ​បក្ស​បរាជ័យ​កាលពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញថា គណបក្ស​របស់​លោក​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ។ លោក សម រង្ស៊ី ដែល​គ្រោង​វិល​ត្រឡប់​ពីការ​ធ្វើដំណើរទៅ​​តំបន់​អឺរ៉ុប​វិញ​នៅ​ថ្ងៃ​ពុធ បាន​មាន​ប្រសាសន៍ថា ការ​​​មិន​អាច​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ជួប​ចរ​ចា​​ជាមួយ​លោក​​​​​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​​ពី​ដើម​ខែ​នេះ មាន​ន័យ​ថា ការ​ត​វ៉ា​ប្រឆាំ​ង​រដ្ឋា​ភិបាល​​នឹង​បន្ត​ធ្វើ​​ដូច​​ការ​គ្រោង​ទុក។ លោក សម រង្ស៊ី ​លើកឡើង​តាម​អុី​ម៉េល​ថា “អ្វីៗ​នឹង​ធ្វើ​តាម​ការ​គ្រោង​ទុក​ដដែល...​ព្រោះ​​​​​​​មិន​មាន​កិច្ច​ព្រម​ព្រៀង​​ណា​មួយ​​ទេ”។ លោក​បាន​មាន​ប្រសាសន៍ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏នឹង​ចូលរួម​ការ​ហែ​ក្បួន​នៅ​ទិវា​​ពលកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ​។ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា លោក​ សម រង្ស៊ី ​​បាន​មាន​ប្រសា​សន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​ប្រាស់​យុទ្ធនាការ​ឃោស​នា​រយៈពេល​ពីរ​សប្តាហ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​ ក្រុង ស្រុក​ ​ខណ្ឌ​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា ​ដើម្បី​ប្រឆាំង​នឹង​បម្រាម​មិន​ឲ្យ​ធ្វើការ​ត​វ៉ា​ដែល​បាន​ដាក់​កាលពី​ខែ​មករា​​នេះ​។ ទោះ​យ៉ាង​ណា កាលពី​ថ្ងៃទី​៩ ខែ​មេសា...