Sunday, September 22, 2019
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ មិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។ សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។ លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ក្នុងថ្ងៃទី១ ខែពិធីបុណ្យសពរបស់លោក កែម ឡី ថា “គាត់ត្រូវគេស្គាល់តាមរយៈបទសម្ភាសន៍របស់គាត់តាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) ហើយគាត់បានរំឭកយើងពីអ្វីដែលកំពុងកើតឡើង នៃស្ថានភាពពិតប្រាកដ”។ លោកបានថ្លែងថា សមត្ថភាពរបស់លោក កែម ឡី ក្នុងការពន្យល់អំពីបញ្ហានយោបាយដែលមានលក្ខណៈស្មុគស្មាញដោយប្រើភាសាសាមញ្ញប្រចាំថ្ងៃ និងដោយមិនលម្អៀង បានធ្វើឱ្យសំឡេងរបស់លោកក្លាយជាកម្លាំងមួយដ៏មានឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈគណបក្សប្រជាជនកម្ពុជា បានព្យាយាមទប់ស្កាត់ការប្រឆាំងដែលកាន់តែកើនឡើង។ លោកបានលើកឡើងទៀតថា...

លោក កែម ឡី ​អ្នក​វិភាគ​នយោ​​​​បាយ​​ដ៏​លេចធ្លោ​​ត្រូវ​​ខ្មាន់​កាំភ្លើង​​​​​​បាញ់​សម្លាប់​ក្នុង​រាជធានី​ភ្នំពេញ​

លោក កែម ឡី ដែលប្រហែលជាអ្នកវិភាគនយោបាយដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា និងជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកម្សិលមិញនៅស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោកតែងតែទៅពិសាកាហ្វេ និងជួបជុំជាមួយមិត្តភក្ដិស្ទើរតែរាល់ព្រឹក។ អង្គុយតែម្នាក់ឯងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង (ស្តុបបូកគោ)អ្នកវិភាគវ័យ៤៦ឆ្នាំរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយមួយគ្រាប់បាញ់ចំពីក្រោយត្រចៀកខាងឆ្វេង និងមួយគ្រាប់បាញ់ចំក្រោមដៃខាងឆ្វេង  នេះបើយោងតាមការលើកឡើងរបស់លោក នង សុវណ្ណារ័ត្ន វេជ្ជបណ្ឌិតប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។   លោកមានប្រសាសន៍នៅម៉ោងប្រមាណ៣រសៀល បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពនៅខាងក្នុងស្តាម៉ាតអស់រយៈពេលជាច្រើនម៉ោងថា "គាត់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលពីក្រោយត្រចៀក និងមួយគ្រាប់ទៀតចំបោះដៃផុតធ្លាយមកទ្រូងខាងស្ដាំ"។ យោងតាមមន្ត្រីមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងក្រោយម៉ោង៨និង៣០នាទីព្រឹក។ បុគ្គលិកផ្នែកចាក់សាំងនិយាយថា ពួកគេគិតថា ស្នូរគ្រាប់កាំភ្លើងដែលបានផ្ដាច់ជីវិតលោក កែម ឡី គឺជាស្នូរទុស្សេខ្សែភ្លើង ដោយបុគ្គលិកម្នាក់ថែមទាំងបានរត់ទៅចុចកុងតាក់ប្រកាសអាសន្នដើម្បីបិទចរន្តអគ្គិសនីទៀតផង។ បុគ្គលិកផ្នែកចាក់សាំងម្នាក់ឈ្មោះ សំ ប្រសិទ្ធ អាយុ២៥ឆ្នាំ...

ភាព​​​លេច​​​ធ្លោ​​​និង​​​បដិវត្តន៍​​​​​​​​​នៃ​​​​​​’នារី​​​សង្គ្រោះ​​​’ ធី សុវណ្ណថា

ក្នុងរយៈពេល៦ខែបន្ទាប់ពីការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ សកម្មជនសង្គ្រោះជាតិវ័យជំទង់ ធី សុវណ្ណថា គឺប្រហែលជាតួអង្គនយោបាយដែលមិនជ្រើសតាំងនិងមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា ដោយក្លាយជាមុខមាត់របស់រូបសណ្ឋាននៃនយោបាយហ្វេសប៊ុកក្នុងប្រទេសនេះ។ រូបភាពនិងវីដេអូនៃសិស្សវិទ្យាល័យវ័យ១៨ឆ្នាំដ៏ទាក់ទាញនេះត្រូវបានបង្ហោះដោយគណបក្សប្រឆាំងទៅលើបណ្តាញសង្គមក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលបង្ហាញភាពប៉ិនប្រសប់អំពីផលប្រយោជន៍នៃការចូលរួមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ។ ការបង្ហោះមួយក្នុងខែមិថុនា ឆ្នាំ២០១៣ដោយអ្នកចាត់ចែងយុទ្ធនាការប្រចាំក្រុងភ្នំពេញរបស់បក្សសង្គ្រោះជាតិគឺ លោក លី សុវិជ្ជា ដែលនៅជិតរូបថតរបស់កញ្ញា សុវណ្ណថាដែលប្រមូលផ្តុំទង់ជាតិគណបក្សសង្គ្រោះជាតិតូចៗថា "គេដឹងថា នារីសង្គ្រោះជាតិវ័យក្មេងគឺស្អាត ហើយទន់ភ្លន់ នៅពេលដែលលោកអ្នកជួបពួកគេ"។ ក្នុងរយៈពេលប៉ុន្មានខែនៃបាតុកម្ម បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស កញ្ញា សុវណ្ណថាបានជួយដឹកនាំ ដោយអង្គុយលើដំបូលរថយន្ត ឡិចស៊ីស ស៊ូវរបស់នាង ពោលគឺស្រែកពាក្យរបស់គណបក្សប្រឆាំងថា "ហ៊ុន សែន អើយ ចុះចេញទៅ" ទន្ទឹមនឹងនោះក៏ប្រើទូរស័ព្ទស្មាតហ្វូនរបស់នាងថតព័ត៌មានសម្រាប់ទំព័រហ្វេសប៊ុក “I Love Cambodia Hot News II” ដែរ។ វីដេអូឃ្លីបបានជួយបំបែកភាពរឹតត្បិតដ៏តឹងរ៉ឹងរបស់គណបក្សប្រជាជនកម្ពុជាទៅលើបណ្តាញសារព័ត៌មាន ហើយក៏ជួយជំរុញគណបក្សសង្គ្រោះជាតិជិតនឹងទទួលបានជ័យជម្នះ ហើយប្រជាប្រិយភាពនិងភាពក្លាហានរបស់នាងបានធ្វើឲ្យនាងចូលកៀកនឹងមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខាតនៅឯការតវ៉ាដែលបានកើតឡើងនោះ។ កញ្ញា សុវណ្ណថា បានស្រែកទៅកាន់ក្រុមអ្នកតវ៉ាក្នុងខែធ្នូ ឆ្នាំ២០១៣ថា "ហ៊ុន សែន អន់អើយអន់ជាងស្រីទៀត។ បបួលបោះឆ្នោតឡើងវិញ អត់ហ៊ាន។ គាត់ចេញតាមទូរទស្សន៍ហើយសួរ 'តើខ្ញុំធ្វើអីខុស?' ពូមីង សួរតាមត្រង់ អ្នកណាធ្វើឲ្យពូមីងឈឺចាប់?” ហ្វូងមនុស្សបានឆ្លើយថា "ហ៊ុន សែន" ទន្ទឹមនោះកញ្ញា សុវណ្ណថាក៏ថតខ្លួនឯងសម្រាប់វីដេអូមួយទៀតដែរ។ បន្ទាប់មក មួយខែក្រោយពីរដ្ឋាភិបាលក្នុងខែមករា ឆ្នាំ២០១៤បានបង្ក្រាបហិង្សាលើការតវ៉ារបស់គណបក្សសង្គ្រោះជាតិទូទាំងក្រុងភ្នំពេញនោះ កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក សុខា បានចេញសេចក្តីថ្លែងការណ៍មួយបណ្តេញកញ្ញា សុវណ្ណថា ចេញពីបក្ស។ សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១ ខែកុម្ភៈសរសេរថា "គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ"។ លោក អេង ពន្លក ប្អូនប្រុសរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកទំព័រ “I Love Cambodia Hot News II” បាននិយាយប៉ុន្មានថ្ងៃក្រោយមកថា "ខ្ញុំព្រួយបារម្ភ។ ខ្ញុំសង្ស័យថា នាងជាគិញរបស់គណបក្សប្រជាជនកម្ពុជា"។ លោក ពន្លក បានពន្យល់ថា មានភ័ស្តុតាងដែលថា កញ្ញា សុវណ្ណថាជាចារនារីគណបក្សប្រជាជនកម្ពុជា ហើយក៏ជាដៃគូជាសម្ងាត់របស់សកម្មជនគណបក្សប្រជាជនកម្ពុជាលោក ផែ សុវណ្ណារិទ្ធ ដែលក្នុងអំឡុងពេលឃោសនាបោះឆ្នោតបានធ្វើជាគូបដិបក្សសំខាន់របស់នាងនៅលើហ្វេសប៊ុក ហើយក៏ការពារគណបក្សប្រជាជនយ៉ាងប្តូរផ្តាច់ដែរ។ លោក ពន្លក បាននិយាយថា "ខ្ញុំមិនដឹងទេក្នុងពេលអនាគតថា នឹងធ្វើយ៉ាងម៉េចចំពោះប្រជាប្រិយភាពរបស់ សុវណ្ណថា ប៉ុន្តែ...មានសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនគឺព្រួយបារម្ភ"។ លោកបានពន្យល់ថា លោកព្រួយបារម្ភអំពីការនិយាយរិះគន់តាមអ៊ិនធើណិតរវាងកញ្ញា សុវណ្ណថា និងលោក សុវណ្ណារិទ្ធ។ សម្រាប់មនុស្សជាច្រើន ការបណ្តេញចេញជាសាធារណៈទៅលើសិស្សវិទ្យាល័យមានប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិ គឺដូចជាការលេងសើច ហើយចំណាប់អារម្មណ៍មិនមានប្រយោជន៍ចំពោះការឆ្លើយតបរបៀបចាស់ទុំរបស់នាងទេ ដោយទទួលយកការបណ្តេញចេញទាំងមិនត្អូញត្អែរ ហើយក៏និយាយថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ។ កញ្ញា សុវណ្ណថា បាននិយាយកាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហារជាសាធារណៈកាន់តែច្រើនទៅលើផែនការដែលគេចោទថា ប្រឆាំងគណបក្សសង្គ្រោះជាតិថា "ខ្ញុំគិតថា កញ្ញា មនោវិទ្យា មិនគួរបារម្ភទេ"។ កញ្ញាបាននិយាយថា "អ្វីដែលគាត់និយាយគឺគ្មានភ័ស្តុតាងទេ។ វាមិនល្អសម្រាប់គណបក្សសង្គ្រោះជាតិ ឬសម្រាប់គាត់ទេ"។ វិធានការបែបនេះក៏មានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយប្រជាប្រិយភាពរបស់នាង ហើយនាងបន្តផលិតវីដេអូសម្រាប់អ្នកតាមដានទំព័រហ្វេសប៊ុកជិតកន្លះលាននាក់របស់នាង សូម្បីតែបើកបរទៅកាន់ក្រុងសៀមរាបក្នុងខែវិច្ឆិកា ដើម្បីគាំទ្រលោក រង្ស៊ី បន្ទាប់ពីលោកបាននិយាយថា លោកនឹងធ្វើដំណើរតាមយន្តហោះទៅទីនោះដើម្បីប្រឈមមុខនឹងការគំរាមចាប់ខ្លួនក៏ដោយ។ ប៉ុន្តែ រឿងនេះបានប្រែប្រួលក្នុងខែមីនា នៅពេលដែលមានខ្សែអាត់សំឡេងដែលត្រូវគេចោទថា ធ្វើឡើងរវាងលោក សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីស្នេហ៍របស់លោកត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុក។ ក្នុងឃ្លិបមួយ បុរសម្នាក់អះអាងថា កញ្ញា សុវណ្ណថា កំពុងប្រើគណបក្សសង្គ្រោះជាតិ ដើម្បីបោកប្រាស់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក។ ជាមួយនិស្សិតសាកលវិទ្យាល័យ ស្រី ចំរើន ដែលធ្វើយុទ្ធនាការបង្ខំឲ្យលោក សុខា ឆ្លើយតបនឹងការចោទប្រកាន់ថា លោកមានស្រីកំណាន់ ឬឲ្យលាលែងចេញពីតំណែងក្នុងគណបក្សសង្គ្រោះជាតិនោះ កញ្ញា សុវណ្ណថា ក៏បានចូលរួមយុទ្ធនាការនោះដែរ។ ចោទប្រកាន់លោក សុខា ថា ជួញដូរផ្លូវភេទ ចំពោះការនាំស្រីស្នេហ៍ទៅក្រុងបាងកក នាងក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទារជំងឺចិត្ត១លានដុល្លារពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការនិយាយផ្តោះផ្តងតាមទូរស័ព្ទ ហើយក៏អំពាវនាវឲ្យលោកអនុប្រធានបក្សរូបនេះចុះចេញពីតំណែងដែរ។ កញ្ញា សុវណ្ណថា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីខែឧសភា ដែលអង្គុយនៅក្បែរលោក ចំរើន ថា "បើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ មានន័យថា គាំទ្រឲ្យមនុស្សថោកទាប ល្មោភកាម និងគំាទ្រអំពើសាហាយស្មន់"។ កញ្ញា សុវណ្ណថា បាននិយាយពីរបីថ្ងៃក្រោយមកថា "ប្រសិនបើ  ដឹកនាំប្រទេស ឬកាន់តំណែងខ្ពស់ ខ្ញុំគិតថា ប្រទេសជាតិនឹងពោរពេញទៅដោយអំពើអនាចារ។ ប្រសិនបើបក្សគ្មាន កឹម សុខា ក៏មិនរលាយដែរ"។ ទោះបីជាអ្នកគាំទ្រជាច្រើនបានបកស្រាយយុទ្ធនាការប្រឆាំងនឹងលោក សុខា ថាជាការវាយប្រហារដែលរៀបចំស៊ីសង្វាក់គ្នាបានយ៉ាងល្អិតល្អន់ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏កញ្ញា សុវណ្ណថា បាននិយាយដោយទទូចថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយរិះគន់មេដឹកនាំរបស់ខ្លួនដោយសារតែព្រួយបារម្ភអំពីកិត្តិនាមរបស់គណបក្ស។ ទោះជាយ៉ាងនេះក្តី ការវាយប្រហារភ្លាមៗទៅលើលោក សុខា នាំឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះយ៉ាងគំហុក។ ក្នុងខែឧសភា អតីតអ្នកគាំទ្ររបស់នាងបានធ្វើយុទ្ធនាការដ៏ធំមួយដើម្បីចុច "មិនចូលចិត្ត" លើទំព័រនាង ដែលភ្លាមនោះក៏ត្រូវបានផ្អាក ចំពេលដែលនាងបង្កើនការធ្វើវេទិកាសាធារណៈរបស់អង្គការក្រៅរដ្ឋាភិបាលរបស់នាងតាមខេត្តនានា។ នៅពេលកញ្ញា សុវណ្ណថា បានបើកទំព័រឡើងវិញកាលពីខែមុន ការបង្ហោះសារដែលធ្លាប់តែមានប្រជាប្រិយភាពរបស់នាងបានក្លាយទៅជាវេទិកាតាមអុីនធើណិតសម្រាប់អ្នកគាំទ្រចាស់ៗរបស់នាងក្នុងការប្រកួតប្រជែងប្រើប្រាស់ពាក្យពេចន៍អាសអាភាសបំផុតដើម្បីវាយប្រហារនាងទៅវិញ។ ទោះជាយ៉ាងនេះក្តី ដោយបានធ្វើឲ្យមានកំហឹងដល់បណ្តាញអ្នកគាំទ្រគណបក្សប្រឆាំងដ៏ច្រើនលើសលប់ពេលកន្លងមកនោះ កញ្ញា សុវណ្ណថា ក៏បានមានអ្នកគាំទ្រថ្មីមួយចំនួនដែរស្ថិតនៅផ្នែកម្ខាងនៃគម្លាតនយោបាយ។ ស្ទើរតែពីរឆ្នាំចាប់តាំងពីការអំពាវនាវរបស់នាងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង សកម្មជនរូបនេះបានទទួលការអបអរក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រីដែលបានសរសើរការងារការពារបរិស្ថានរបស់នាងនៅក្នុងតំបន់អារែ៉ង ខេត្តកោះកុង។ លោក ហ៊ុនសែន បានមានប្រសាសន៍ថា "កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អ៊ីចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ"។ កញ្ញា សុវណ្ណថា បានឆ្លើយតបដោយសរសើរលោកនាយករដ្ឋមន្ត្រីជាសាធារណៈជាលើកដំបូង។ កញ្ញា សុវណ្ណថា បានសរសេរថា "នាងខ្ញុំ ធី សុវណ្ណថា សូមថ្លែងអំណរគុណ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសរសើរនាងខ្ញុំក្នុងការពារព្រៃឈើនៅតំបន់អារ៉ែង"។ កញ្ញាបានសរសេរទៀតថា "នាងខ្ញុំសូមគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ឧបសគ្គ "។ លោក សុវិជ្ជា អ្នកចាត់ចែងយុទ្ធនាការគណបក្សសង្គ្រោះជាតិដែលបាននាំកញ្ញា ធី សុវណ្ណថា ឲ្យចូលបក្សក្នុងឆ្នាំ២០១៣ និងបម្រើការងារជាអគ្គលេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍ បាននិយាយកាលពីថ្ងៃច័ន្ទថា ដំបូងលោកកត់សម្គាល់ឃើញភាពរឹងរូសរបស់សកម្មជនដែលមានប្រជាប្រិយភាពរូបនេះចំពោះគណបក្សសង្គ្រោះជាតិនៅដើមឆ្នាំ២០១៤។ លោក សុវិជ្ជា បាននិយាយដោយសំដៅទៅលើគណបក្សប្រជាជនកម្ពុជាថា "នាងចាប់ផ្តើមផ្លាស់ប្តូរក្រោយពីនាងមានបញ្ហាជាមួយ កឹម មនោវិទ្យា ហើយក៏ចាប់ផ្តើមទាក់ទង ផែ សុវណ្ណរិទ្ធ។ ផែ សុវណ្ណរិទ្ធ.... ធ្វើការជាមួយ ជា ចំរើន ដែលជាអ្នកនយោបាយជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា"។ លោកបាននិយាយថា "គេបានបង្កើតក្រុមនេះ ដើម្បីធ្វើកិច្ចការខ្លះរួមគ្នាគឺ ជា ចំរើន ស្រី ចំរើន ផែ សុវណ្ណារិទ្ធ និងធី សុវណ្ណថា។ គេធ្វើយុទ្ធនាការរួមគ្នា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ និងកឹម សុខា"។ លោក សុវិជ្ជា បានអះអាងថា លោក សុវណ្ណារិទ្ធ និងលោក ស្រី ចំរើន ដែលមានវ័យក្មេងជាងបានជួបគ្នានៅឯសាកលវិទ្យាល័យដែលឥឡូវនេះបានបិទទ្វារទៅហើយរបស់លោក ចំរើន ដែលមានវ័យចំណាស់ជាង មុននឹងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ពោលគឺមុននឹងនាំកញ្ញា សុវណ្ណថា ចូលទៅក្នុងក្រុមពួកគេ នៅពេលដែលគណបក្សសង្គ្រោះជាតិបានបណ្តេញនាងចេញ។ នៅតែជិតស្និទ្ធនឹងកញ្ញា សុវណ្ណថា ក្នុងអំឡុងពេលនាងស្ថិតនៅក្នុងគណបក្សសង្គ្រោះជាតិ លោក សុវិជ្ជា បាននិយាយថា ការពន្យល់តែមួយរបស់លោកចំពោះការប្តូរបក្សរបស់នាង គឺការសន្យាថានាងកាន់តែមានឈ្មោះល្បីល្បាញនិងមានទ្រព្យធន។ លោកបាននិយាយថា "នាងចង់បានលុយនិងផលប្រយោជន៍ អ៊ីចឹងទើបនាងទៅគណបក្សប្រជាជនកម្ពុជា។ បញ្ហាដែលបានកើតឡើងជាមួយនាង និង កឹម មនោវិទ្យា គឺជារឿងតូចតាចទេ។ អ្នកអាចពិចារណា វាជាការដោះសាដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ"។ កញ្ញា សុវណ្ណថា ជាយូរមកហើយត្រូវញាំញីដោយសំណួរទាក់ទងនឹងប្រភពនៃទ្រព្យធនរបស់នាង ដោយមានអ្នករិះគន់កត់សម្គាល់លើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់នាង និងរថយន្តឡិចស៊ីស ស៊ីវថ្មីសន្លាងមួយគ្រឿងរបស់នាង ប៉ុន្តែ នាងតែងតែថា ប្រាក់កាក់ទាំងនោះគឺបានមកពីជំនួញគ្រួសារនាង។ ទំនាក់ទំនងផ្លាស់ប្តូររបស់កញ្ញា សុវណ្ណថា គឺមិនមែនជាបញ្ហាដែលមជ្ឈដ្ឋានភាគច្រើនចង់ពិភាក្សាពេលនេះទេ ដោយកញ្ញា មនោវិទ្យា ជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ គឺចាប់តាំងពីខែតុលា ឆ្នាំ២០១៤មក បានបដិសេធមិននិយាយជាចំហទាក់ទិននឹងសកម្មជននេះទេ។ លោក សុវណ្ណារិទ្ធ ដែលក៏បានជួយដឹកនាំយុទ្ធនាការប្រឆាំងលោក សុខា ដែរ មិនបានឆ្លើយតបនឹងការស្នើសុំធ្វើអត្ថាធិប្បាយទេ។ កញ្ញា សុវណ្ណថា បានបដិសេធមិនឲ្យសម្ភាសពីរដង ដោយចុចបិទទូរស័ព្ទដាក់អ្នកយកព័ត៌មានម្តង ហើយបន្ទាប់មកកំណត់ការសម្ភាសដែលមិនបានកើតមានទេ។ លោក ចំរើន ជានិស្សិតសាកលវិទ្យាល័យវ័យក្មេង ដែលជាអ្នកធ្វើយុទ្ធនាការដ៏លេចធ្លោបំផុតប្រឆាំងលោក សុខា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ក៏បដិសេធមិនឲ្យសម្ភាសដែរ។ ប៉ុន្តែ និស្សិតរូបនេះ មិនដែលបដិសេធថា ខ្លួនមិនមែនជាមិត្តភក្តិរបស់កញ្ញា សុវណ្ណថា ទេ គឺអ្នកទាំងពីរទាក់ទងគ្នាជាចំហនៅតាមទំព័រហ្វេសប៊ុករបស់គេចាប់តាំងពីដើមឆ្នាំ២០១៤។ លោក ចំរើន បាននិយាយក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២៥ ខែមីនាថា "ខ្ញុំស្គាល់នាងព្រោះយើងធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមជាច្រើនជាមួយនាង។ ពេលណានាងចង់ទៅតំបន់ណាមួយ ឬចែកអំណោយពីមូលនិធិរបស់នាង ឬក៏ចុះទៅព្រំដែន យើងទៅជាមួយគ្នា"។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ ដែលដំបូងឡើយជំទាស់នឹងការបណ្តេញកញ្ញា សុវណ្ណថា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកគ្មានយោបល់ទៅលើរឿងអ្វីដែលនាំឲ្យអតីតសកម្មជនលេចធ្លោរូបនេះងាកទៅរកគណបក្សប្រជាជនកម្ពុជានោះទេ។ លោកបានមានប្រសាសន៍ថា "ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ។ ទុកឲ្យពលរដ្ឋវិនិច្ឆ័យទៅចុះ គឺអ្នកអាចឃើញប្រតិកម្មនៅលើហ្វេសប៊ុករបស់នាងហើយ"៕      

តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​បក្ស​​​ប្រឆាំង៖​​​ លោក ស ខេង និង​លោក​​​ កឹម ​​​សុខា​​​  ប្រហែល​​​បាន​ជជែក​គ្នា

តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបបាននិយាយកាលពីម្សិលមិញថា លោកកឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រីបានគំរាមកាលពីសប្តាហ៍មុនថា នឹងដាក់គុក "រហូត"នោះ បានទាក់ទងទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្វះស្វែងរកការចរចា។ លោក កឹម សុខា បាននិងកំពុងសម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិចាប់តាំងពីថ្ងៃទី២៦ខែឧសភាមក នៅពេលដែលនគរបាលបានព្យាយាមចាប់ខ្លួនលោក ជាផ្នែកមួយនៃរឿងអាស្រូវផ្លូវភេទដែលកំពុងត្រូវអាជ្ញាធរសើុបអង្កេតប៉ុន្តែ មិនទាន់បានប៉ះពាល់ទេតាំងពីពេលនោះមក ដោយគណបក្សប្រឆាំងបានគំរាមថានឹងធ្វើការតវ៉ាដ៏ធំប្រសិនបើលោកជាប់ពន្ធនាគារ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ កាលពីម្សិលមិញថា សហការីម្នាក់បានប្រាប់លោកថា លោក កឹម សុខា បានទាក់ទងលោក ស ខេង ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងសភាជាតិ ដើម្បីស្នើឲ្យមានការចរចាបន្ធូរស្ថានការណ៍។ ដោយសំដៅដល់ការប្រជុំមួយនៃក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅទីក្រុងម៉ានីលកាលពីសប្តាហ៍មុន លោក សុន ឆ័យ បានមានប្រសាសន៍ថា "មានសំណើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ ជួបលោក ស ខេង នៅពេលពួកគេមកពីក្រៅ ប្រទេសវិញ ប៉ុន្តែ យើងមិនបានឮការឆ្លើយ តបជាវិជ្ជមានទេ"។ លោកបានមានប្រសាសន៍ថា "ខ្ញុំជឿថា  ប្រាកដជាលោក កឹម សុខា។ ខ្ញុំជឿថា គឺតាមទូរស័ព្ទ។ គេបានប្រាប់ខ្ញុំអំពីរឿងនេះ ប៉ុន្តែ  មិនល្អិតល្អន់ទេ។ ថាតើវាជាសារ ឬជាការនិយាយទូរស័ព្ទ ខ្ញុំមិនដឹងច្បាស់ទេ"។ លោក សុន ឆ័យ បានបង្វែរសំណួរទៅលោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក  កឹម សុខា ដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ។ ក៏ប៉ុន្តែ សារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់អនុប្រធានគណបក្សសង្គ្រោះ ជាតិបានលើកឡើងថា លោកបានទាក់ទងទៅ "ថ្នាក់ដឹកនាំ" របស់គណបក្សប្រជាជនកម្ពុជាសុំឲ្យមានការចរចា។ សារនេះមានខ្លឹមសារថា "យើងនៅតែទាមទារឲ្យមានការចរចារវាងគណបក្សធំទាំងពីរនេះនៅក្នុងសភា។ បញ្ហាមួយនេះយើង បានបោះដៃទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួចហើយ ក៏ប៉ុន្តែ  យើងមិនទាន់ទទួលបានចម្លើយជាវិជ្ជមាននៅឡើយ"។ កូនស្រីរបស់លោក កឹម សុខា បាននិយាយ ថា គណបក្សសង្គ្រោះជាតិនឹងមិនយល់ព្រមទៅនឹងការព្រមព្រៀងណាមួយដែលមិនបញ្ចប់ការធ្វើទុក្ខបុកម្នេញរបស់គណបក្សប្រជាជនកម្ពុជាលើសកម្មជនគណបក្សសង្គ្រោះជាតិតាមរយៈប្រព័ន្ធតុលាការឡើយ...

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន សម្រេច​​​ នៅ​​​ពេល ‘នីតិរដ្ឋ’ អនុវត្ត​​​

ចាប់ខ្លួនសកម្មជន។ ផ្តន្ទាទោសពួកគេឲ្យ ជាប់ពន្ធនាគារក្នុងរយៈពេលយូរជាងទោសដែលសម្រេចដាក់លើឃាតករ ជនចាប់រំលោភ ឬអ្នកជួញដូរគ្រឿងញៀន។ បន្ទាប់មកបានធ្វើឲ្យពួកគេចុះខ្សោយតាមរយៈការឃុំឃាំងខណៈមានការស្វះស្វែងរកការសម្រុះសម្រួលពីគណបក្សប្រឆាំង។ ការគំរាមកំហែងដោយបើកចំហពីសំណាក់តុលាការពុករលួយ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងអ្នករិះគន់រដ្ឋាភិបាល ធ្វើឲ្យអ្នករិះគន់ដែលមិនសូវលុះមិនហ៊ាននិយាយស្តីអ្វីឡើយ។ ពេលណាមានការអំពាវនាវឲ្យដោះលែងអ្នកទោស តែងតែបដិសេធយ៉ាងដាច់អហង្ការថាគ្មានការគ្រប់គ្រងលើតុលាការទេ ហើយលើកឡើងពី "នីតិរដ្ឋ" ។ ការប្រើប្រាស់សារពីរបែបនេះ ដែលបំភ័យគូប្រជែងនយោបាយដោយការចាប់ដាក់ពន្ធនាគារ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញបើមានការដោះលែងនោះ ធ្លាប់បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់គណបក្សប្រជាជនកម្ពុជានាឆ្នាំកន្លងៗមក ដោយជារឿយៗបានធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ។ ប៉ុន្តែ សារមិនសីុគ្នាទាំងពីរនេះកម្របង្ហាញឲ្យឃើញជាក់លាក់ណាស់ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើពាក្យគំរាមចាប់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារអស់មួយជីវិត និងបដិសេធថា គ្មានឥទ្ធិពលណាមួយក្នុងសំណុំរឿងនេះនោះ។ លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលប្រដាប់អាវុធព្យាយាមចាប់ខ្លួនលោកនៅទីនោះកាលពីថ្ងៃទី២៦ខែឧសភាមកម្លេ៉ះ ជាផ្នែកនៃការតាមដានសើុបអង្កេតរាប់ខែរបស់រដ្ឋាភិបាលលើរឿងស្នេហាលួចលាក់របស់លោក។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "អាម្សៀនេះកំពុងតែភ័យ មិនទាំងហ៊ានចុះមកក្រោមខ្លាចគេទៅចាប់ទៀត ហើយមកថា លោក ហ៊ុន សែន ភ័យ។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឲ្យហើយ អាគុក! កុំព្រហើនហ្អាស"។ បន្ទាប់មកលោក ហ៊ុន សែន បានព្រមានអ្នកទាំងឡាយណាដែលគិតថា លោកកំពុងតែធ្វើទុកបុកម្នេញគូប្រឆាំងដ៏សំខាន់របស់លោកនៅក្នុងប្រទេស។ ដោយលើកឡើងពីសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗដែលប្រើពាក្យធ្ងន់ៗថា...

សាររបស់ ស៊ូ ជី ចំពោះ​កម្មករ​ចំណាក​ស្រុក​លាន់ឮ​នៅកម្ពុជា

រយៈពេលជិតប្រាំបីខែក្រោយពីការទទួលជ័យជម្នះលើការបោះឆ្នោតរបស់អ្នកស្រីនោះ មេដឹកនាំប្រជាធិបតេយ្យភូមា អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីសប្តាហ៍មុនបានធ្វើដំណើរបង្កប់នូវអារម្មណ៍ក្តុកក្តួលទៅកាន់ក្រុងបាងកក ដោយបានជួបជាមួយកម្មករខ្លះៗនៃកម្មករចំណាកស្រុកជាង២លាននាក់ដែលបានភៀសខ្លួនមកកាន់ប្រទេសថៃ ដើម្បីធ្វើជាកម្មករមានកម្រៃទាប។ អ្នកស្រី ស៊ូជី បានប្រាប់កម្មករដែលអ្នកស្រីសង្ឃឹមថា ស្ថានការណ៍នៅក្នុងប្រទេសភូមាគឺល្អប្រសើរយ៉ាងឆាប់រហ័ស ដើម្បីឲ្យពួកគេអាចវិលត្រឡប់មកមាតុភូមិវិញក្នុងពេលឆាប់ៗ ហើយរកការងារនៅទីនោះ ពោលគឺសារមួយនៃសុទិដ្ឋិនិយមដែលមានទិដ្ឋភាពរំភើបចិត្តរបស់កម្មករភូមាដែលប្រមូលផ្តុំគ្នាយំក្រោមតំណក់ភ្លៀង ក្នុងខណៈដែលអ្នកស្រីនិយាយ។ សម្តីរបស់អ្នកស្រីក៏បានលើកឡើងពីសំណាក់ទស្សនិកជនដែលមិនគួរឲ្យជឿគឺ អ្នកដែលសកម្មនៅក្នុងទំព័រហ្វេសប៊ុកដែលកំពុងតែរីកដុះដាលនៅកម្ពុជា ដែលសាររបស់អ្នកស្រី ស៊ូជី ត្រូវបានបកប្រែ និងមានខ្លឹមសារយ៉ាងសាមញ្ញថា "តោះយើង ត្រឡប់ទៅផ្ទះយើងវិញ" ហើយដាក់បញ្ចូលនៅលើរូបអ្នកស្រីនិយាយ គឺបានផ្សព្វផ្សាយព្រោងព្រាតយ៉ាងឆាប់រហ័សតាំងពីថ្ងៃសៅរ៍។ មានពលករខ្មែរប្រមាណ៦០០.០០០នាក់ដែលបានចាកចោលគ្រួសាររបស់ខ្លួន ដើម្បីរកការងារធ្វើបានកម្រៃខ្ពស់នៅប្រទេសថៃ ទោះបីជាមានរបាយការណ៍ជារឿយៗថា មានការធ្វើបាប និងលក្ខខណ្ឌការងារមិនល្អនៅតាមព្រំដែនក៏ដោយ ក៏សាររបស់អ្នកស្រី ស៊ូជី ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបានសរសេរថា "មិនត្រឹមតែជាភាសាររបស់អ្នកដឹកនាំទេ ប៉ុន្តែជាភាសានៃអ្នកម្តាយដែលមានព្រហ្មវិហារធម៌ពិតចំពោះកូនៗ។ មេដឹកនាំប្រភេទនេះមានមិនច្រើនទេ។ ខ្ញុំចង់ឃើញលោកស្រី អ៊ុងសាន ស៊ូជី មកទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់នេះ"។ សាររបស់លោក កុល ដែលបង្ហោះកាលពីថ្ងៃសៅរ៍ជាប់នឹងរូបភាពកម្មករភូមាយំនៅកន្លែងដែលអ្នកស្រី ស៊ូជី និយាយគឺបានទាក់ទាញ "ឡៃ"៥០០០ ហើយចែករំលែក២០០០ដង។ រូបនេះក៏បានជំរុញឲ្យមានការសរសេរសន្ធឹកសន្ធាប់ ដែលភាគច្រើនចាត់ទុកអ្នកស្រី ស៊ូជី ជាមាតាគំរូមួយរូបដែលផ្ទុយគ្នានឹងថ្នាក់ដឹកនាំរបស់កម្ពុជា គឺយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើស្ថានភាពលំបាកលំបិនរបស់ពលករចំណាកស្រុក។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរថា "ពេលខ្ញុំនឹកឃើញដល់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំភូមាដ៏ល្បីល្បាញ មកបបួលកូនរបស់គាត់ពីប្រទេសថៃ ត្រឡប់ទៅផ្ទះគេវិញ បេះដូងខ្ញុំឈឺផ្សាខ្លាំងណាស់ មិនដឹងថ្ងៃណាកូនយើងមានវាសនាត្រឡប់មកផ្ទះវិញដែរ" ។ លោកបានសរសេរថា "ទាំងនេះជាសម្ដីមាសរបស់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ចុះកម្ពុជាវិញ?” ភាពចាំបាច់របស់យុវជនដែលត្រូវចាកចោលគ្រួសារនិងសហគមន៍របស់ខ្លួន ដើម្បីស្វែងរកប្រាក់កម្រៃសមរម្យនៅក្រៅប្រទេស បានក្លាយជាបញ្ហានយោបាយដ៏សំខាន់ នោះជាបញ្ហាមួយដែលមិនមានការជួយដោយមានការឆ្លើយតបយ៉ឺតយ៉ាវពីមន្ត្រីកម្ពុជា នៅពេលដែលកម្មករត្រូវគេធ្វើបាប។ បញ្ហាត្អូញត្អែរទាក់ទងទៅនឹងភាពអសកម្មរបស់រដ្ឋាភិបាលគឺកាន់តែអាក្រក់ទៅ ដោយមានការលាតត្រដាងថា សាច់ញាតិរបស់មន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់មានក្រុមហ៊ុនខ្លះៗដែលជ្រើសរើសកម្មករខ្មែរឲ្យធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលនៅទីនោះ តាមសេចក្តីរាយការណ៍មានករណីអាក្រក់បំផុតមួយចំនួនបានកើតឡើង។ លោក កុល បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយពន្យល់អំពីការអំពាវនាវទូទៅនៃសាររបស់អ្នកស្រីថា "យើងមិនបានឃើញមេដឹកនាំបច្ចុប្បន្នរបស់យើងមានទស្សនដូច ឬមានផ្នត់គំនិតដូច អ៊ុងសាន សូ៊ជី ទេ"។ លោកបាននិយាយថា "មេដឹកនាំបច្ចុប្បន្នរបស់យើងជំរុញឲ្យពលរដ្ឋធ្វើចំណាកស្រុក ហើយមានមោទនភាពដោយអួតថា ជនជាតិខ្មែរដែលទៅធ្វើការនៅបរទេសគឺជំរុញឲ្យមានកំណើនសេដ្ឋកិច្ច"។ លោក កុល បាននិយាយថា លោកជឿថា ប្រាក់បញ្ញើមកពីបរទេសបានជួយក្រុមគ្រួសារក្រីក្រនៅប្រទេសកម្ពុជា ប៉ុន្តែ លោកបានបន្ថែមថា ភាពឈឺចុកចាប់ពីការងារផ្សេងៗ ពោលគឺរងការធ្វើបាបផ្នែកផ្លូវកាយ ឬផ្លូវភេទ មានប្រាក់កម្រៃទាប បង្ខំឲ្យធ្វើការហួសកម្លាំង ឬត្រូវជាប់ពន្ធនាគារ គឺបន្តញាំញីដល់កម្មករ។ លោក កុល បាននិយាយថា "ពលរដ្ឋខ្មែររាប់រយរាប់ពាន់នាក់បានធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយភាគច្រើនត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ អ្នកខ្លះ ជាពិសេសនៅប្រទេសថៃរងការធ្វើបាប ឬការកេងប្រវ័ញ្ច ហើយនោះជាហេតុដែលភាសារបស់ អ៊ុងសាន ស៊ូជី បានធ្វើឲ្យរំជួលចិត្តដល់បេះដូងជនកម្ពុជា"។ លោក មឿន តុលា ប្រធានក្រុមសិទ្ធិការងារសង់ត្រាល់ បាននិយាយពីប្រទេសម៉ាឡេស៊ី ដែលនៅទីនោះលោកកំពុងធ្វើការទាក់ទងនឹងបញ្ហាអ្នកបម្រើតាមផ្ទះថា "សាររបស់អ្នកស្រីគួរឲ្យរំជួលចិត្តណាស់... ព្រោះគេគ្រប់គ្នាយល់ថា ជាកម្មករចំណាកស្រុក អ្នកមិនទទួលបានការការពារ ហើយក៏ទទួលរងការធ្វើបាបដែរ"។ លោក តុលា បាននិយាយថា ប្រតិកម្មពីសំណាក់ជនកម្ពុជាភាគច្រើន គឺមិនមែនអំពីអ្នកស្រី ស៊ូជី ដែលហៅពលករចំណាកស្រុកឲ្យវិលត្រឡប់មកមាតុភូមិវិញទេ ប៉ុន្តែ គំនិតដែលថា ឱកាសកាន់តែប្រសើរឡើងនៅក្នុងប្រទេសភូមា គឺបណ្តាលឲ្យអ្នកស្រីគំរាមប្រទេសថៃ ដោយសារតែការធ្វើបាបពលករភូមា ដែលជាសសរទ្រូងនៃកម្លាំង ពលកម្មរបស់ប្រទេសអ្នកស្រី។ លោកបាននិយាយថា បញ្ហានេះផ្ទុយគ្នានឹងរដ្ឋាភិបាលកម្ពុជា ដែលកាលពីខែធ្នូបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសម៉ាឡេស៊ី ដើម្បីចាប់ផ្តើមឡើងវិញនូវការនាំអ្នកបម្រើតាមផ្ទះជាជនជាតិខ្មែរទៅកាន់ប្រទេសនោះ ទោះបីជាមានការអះអាងជាបន្តបន្ទាប់ថា មានការធ្វើបាបពីសំណាក់ថៅកែរបស់គេក៏ដោយ។ លោកបាននិយាយបន្ថែមថា "វាពិតជាខុសគ្នាស្រឡះនៅពេលដែល អ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសថៃ ហើយនិយាយថា 'មិនអីទេ តោះ នាំគ្នាទៅផ្ទះវិញ'។ សារនេះដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ដើម្បីឲ្យផ្តល់ការការពារបន្ថែមទៀតទៅលើសិទ្ធិកម្មករ ព្រោះជំនួញថៃនានាភាគច្រើនពឹងផ្អែកលើពលករចំណាកស្រុកទាំងនេះ"។ លោកបាននិយាយបន្ថែមថា "ប្រសិនបើគេចាកចេញទៅ ហើយខ្មែរក៏ចេញទៅដែរនោះ ជំនួញនានាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ សូម្បីតែខ្ញុំមិនមកពីប្រទេសភូមាក៏ដោយ ប៉ុន្តែ សារនេះគួរឲ្យរំជួលចិត្តខ្លាំងណាស់ ខ្ញុំស្ទើរតែស្រែកយំ ព្រោះវាបង្ហាញថាជាមេដឹកនាំដែលទទួលខុសត្រូវមួយរូប"។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា លោកមិនគាំទ្រសេចក្តីអំពាវនាវឲ្យពលករចំណាកស្រុកវិលត្រឡប់មកមាតុភូមិវិញទេ ដោយលោកបញ្ជាក់ថា ជនជាតិភូមាភាគច្រើននៅក្នុងប្រទេសថៃ តាមពិតទៅបានភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសរបស់គេ ហើយមិនស្វែងរកការងារល្អៗឡើយ។ លោក ឥសាន បានមានប្រសាសន៍ដោយពន្យល់ថា រដ្ឋាភិបាលកំពុងស្វែងរកយ៉ាងសកម្មនូវទីផ្សារការងារបរទេស ដើម្បីបំពេញការខ្វះខាតឱកាសការងារនៅកម្ពុជាថា "យើងមិនយក អ៊ុងសាន ស៊ូជី ជាគំរូទេ"។ អ្នកនាំពាក្យរូបនេះបាននិយាយថា "គ្រប់ប្រទេសទាំងអស់មានកម្មករចំណាកស្រុកដូចៗតែគ្នាទេ។ យើងស្វែងរកទីផ្សារការងារនៅបរទេសសម្រាប់ពលរដ្ឋយើង ប៉ុន្តែយើងសុំឲ្យប្រជាជនយើងធ្វើការនៅទីនោះដោយស្របច្បាប់"។ លោក ឡា ម៉ាទីន ទីប្រឹក្សាផ្នែកការងារនៅស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកបានមានប្រសាសន៍ថា " ការអំពាវនាវរបស់អ្នកស្រី ស៊ូជីឲ្យកម្មករវិលត្រឡប់មកប្រទេសវិញ គឺមានបំណងយកចិត្តអ្នកគាំទ្រជាច្រើនដែលស្ថិតក្នុងចំណោមពលករចំណាកស្រុកភូមានៅក្នុងប្រទេសថៃ ហើយជារឿងគួរឲ្យសង្ស័យ។ លោកបាននិយាយថា "នេះជាសារនយោបាយរបស់ អ៊ុងសាន ស៊ូជី ព្រោះអ្នកស្រីធ្វើបែបនេះទាក់ទងនឹងផលប្រយោជន៍នយោបាយរបស់គាត់។ ចំណាកស្រុកគឺជាចរន្តធម្មជាតិ។ វាមិនមែនរឿងអាក្រក់ទេ។ អ្វីដែលអាក្រក់គឺប្រសិនបើពួកគេចូលមកដោយខុសច្បាប់"។ លោក ម៉ាទីន បានមានប្រសាសន៍ថា មន្ត្រីកម្ពុជាបានធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីជួយលុបបំបាត់ការធ្វើបាបពលករចំណាកស្រុកពីសំណាក់ជំនួញថៃ ហើយថា លោកមិនអាចរារាំងជនជាតិខ្មែរមិនឲ្យមកធ្វើការទីនោះបានទេ។ លោកបាននិយាយថា "ប្រាក់ខែនៅប្រទេសថៃខ្ពស់ជាងនៅស្រុកខ្មែរ។ នេះជាហេតុដែលពលរដ្ឋចង់មកធ្វើការនៅទីនេះ"។ លោក រស់ សារ៉ាត់ វ័យ៣៦ឆ្នាំ ដែលបានចាកចេញពីស្រុកកំណើតក្នុងខេត្តកំពង់ធំ ដើម្បីរកការងារធ្វើជាអ្នកអ៊ុតខោអាវក្នុងក្រុងបាងកកក្នុងឆ្នាំ២០១១ បាននិយាយថា គាត់ច្រណែននឹងពលករចំណាកស្រុកភូមាដែលរស់នៅប្រទេសថៃដែលមានមេដឹកមាំប្រកបដោយព្រហ្មវិហារធម៌មកសួរសុខទុក្ខពួកគេ។ លោក សារ៉ាត់ បាននិយាយថា "ខ្ញុំគិតថា អ៊ុងសាន ស៊ូជី ចង់ប្រមូលជនជាតិគាត់ទៅស្រុក ហើយធ្វើការក្នុងស្រុកវិញ ព្រោះគាត់មិនចង់ឲ្យជនជាតិគាត់ជួបការលំបាកនៅទីនេះ"។ កម្មករចំណាកស្រុករូបនេះបាននិយាយបន្ថែមថា គាត់ពិតជាចង់ត្រឡប់មកប្រទេសវិញ ប្រសិនបើមានឱកាសការងាររច្រើន។ កម្មកររូបនេះបាននិយាយថា "ខ្ញុំក៏ចង់ឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរធ្វើដូចអ្នកស្រីដែរ ប៉ុន្តែខ្ញុំមិនគិតថា មេដឹកនាំរដ្ឋាភិបាលយើងមានសមត្ថភាពជួយប្រជាជនយើងឲ្យរកបានការងារល្អៗ និងជួយក្រុមគ្រួសារយើងបានទេ"៕រើន  

លោក​​​ កឹម សុខា រំឭកខួប​​​គម្រប់​​​មួយ​​​ខែ​​​​​​នៃ​​​ការ​​​សម្ងំលាក់ខ្លួន​​​​​​ក្នុង​​​ទី​​​ស្នាក់​​​ការ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិរំឭកខួបគម្រប់មួយខែនៃការសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់បក្សលោកក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយគ្មានការប្រាប់ឲ្យដឹងពីគម្រោងចាកចេញនោះឡើយ រីឯអាជ្ញាធរវិញបង្ហាញជំហរស្ទាក់ស្ទើរនៅក្នុងការចាប់ខ្លួនលោក។ លោក កឹម សុខា បាននិងកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិតាំងពីថ្ងៃទី២៦ ខែឧសភាមកម្លេ៉ះ ជាពេលដែលនគរបាលបានព្យាយាមសម្រុកចូលទៅក្នុងទីស្នាក់ការនេះដើម្បីចាប់ខ្លួនលោក ដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការទាក់ទិនរឿងស្នេហា លួចលាក់ដែលអាជ្ញាធរខិតខំសើុបអង្កេតយ៉ាងយកចិត្តទុកដាក់តាំងពីខែមីនាមក។ លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកជាន់ខ្ពស់បំផុតនៅគណបក្សប្រឆាំងបន្ទាប់ពីលោកប្រធាន សម រង្ស៊ី និងលោក កឹម សុខា នោះ បានលើកឡើងនៅក្នុងសុន្ទរកថាមួយខាងក្រៅទីស្នាក់ការកណ្តាលបក្សកាលពីព្រឹកម្សិលមិញថា "យុទ្ធសាស្ត្ររបស់យើងគឺត្រឹមត្រូវ"។ អ្នកគាំទ្របាននិងកំពុងការពារនៅខាងក្រៅទីស្នាក់ការនេះចាប់តាំងពីលោក កឹម សុខា បានទៅពួនសម្ងំលាក់ខ្លួនមកម្លេ៉ះ។ លោក ប៉ុល ហំម បានលើកឡើងទៀតថា ការជម្នះរបស់លោក កឹម សុខា នៅក្នុងការប្រឈមនឹងការបំផិតបំភ័យ គឺជាការខិតខំដើម្បីបញ្ចប់ការធ្វើទុកបុកម្នេញម្តងហើយម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជាមកលើ់គណបក្សប្រឆាំងនៅកម្ពុជាអំឡុងពេលបោះឆ្នោត ប៉ុន្តែនៅតែរំពឹងថានឹងឈ្នះនៅថ្ងៃបោះឆ្នោត។ លោកបានថ្លែងថា "យើងមិនមែនគ្រាន់តែមកដើម្បីការពារមេដឹកនាំ កឹម សុខា ទេ ប៉ុន្តែ ថែមទាំងមកដើម្បីទាមទារឲ្យមតិជាតិ និងអន្តរជាតិឃើញថា ស្ថានភាពនយោបាយមិនទាន់ល្អគ្រប់គ្រាន់ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឡើយទេ"។ មន្ត្រីគណបក្សសង្គ្រោះជាតិបានគេចវេះម្តងហើយម្តងទៀតពីសំណួរថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីជួយឲ្យលោក កឹម សុខា បានចេញពីកន្លែងលាក់ខ្លួនមកវិញទោះជាយ៉ាងណាកូនស្រីរបស់អនុប្រធានគណប្រឆាំងរូបនេះ បានលើកឡើងកាលពីដើមខែនេះថា មានតែការបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមរយៈតុលាការលើមន្ត្រី និងសកម្មជនគណបក្សប្រឆាំងឲ្យបានសព្វគ្រប់ទេ...

លោក សម រង្ស៊ី៖ កុំប្រៀប​ធៀប​ខ្ញុំទៅនឹង​លោកស្រី អ៊ុង​ សាន ស៊ូជី

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសុំកុំឲ្យអ្នកគាំទ្រប្រៀបធៀបរូបលោកជាមួយលោកស្រី អ៊ុង សាន ស៊ូជី មេ ដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៅភូមា ដោយលើកឡើងថា លោកមិនខ្លាចវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារទេ ប៉ុន្តែ លោកបារម្ភថា លោកអាចត្រូវគេសម្លាប់ដោយឥតប្រយោជន៍។ ការនិរទេសខ្លួនរបស់លោក សម រង្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានសើរើទោសជាប់ពន្ធនាគាររបស់លោក រងរិះគន់ពីសំណាក់អ្នកគាំទ្រក៏ដូចជាគូបដិបក្ខកាលពីខែមុន ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សបានស្ថិតនៅក្នុងប្រទេសកម្ពុជា តតាំងនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីចាប់ខ្លួនលោក។ និយាយទៅកាន់អាណិកជនខ្មែរនៅក្នុងទីក្រុងឡូវែល រដ្ឋមា៉សាជូសេត កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃដំណើរទៅរៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ត្រូវបានសួរដេញដោលអំពីមូលហេតុដែលលោកមិនតតាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន...

កងយោពលខេមរភូមិន្ទ​​​នឹង​​​ទទួលបានការ​បង្វឹក​​​​​​​ក្បាច់​​​គុន​​​​បុរាណ​​​ខ្មែរ

មន្ត្រីយោធាបានប្រកាសអំឡុងសន្និសីទកាសែតមួយកាលពីម្សិលមិញថា ទាហាននិងទាហានទើបជ្រើសរើសថ្មីឲ្យចូលបម្រើការនៅក្នុងកងយោធពលខេមរភូមិន្ទ នឹងត្រូវទទួលបានការបង្វឹកក្បាច់គុនបុរាណល្បុក្កតោ។ លោក អិុត សារ៉ាត់ នាយផ្នែកហ្វឹកហ្វឺននៃក្រសួងការពារជាតិបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់កម្ពុជា សហព័ន្ធកីឡាល្បុក្កតោ និងសមាគមយុទ្ធក្រមខមបានចុះកិច្ចព្រមព្រៀងបង្វឹកទាហានអំពីរបៀបប្រយុទ្ធដៃទល់ដៃ។ លោកបានលើកឡើងទៀតថា សហព័ន្ធនីមួយៗតំណាងឲ្យសាលាក្បាច់គុនខ្មែរខុសៗគ្នា ប៉ុន្តែ បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយកងយោធពលខេមរភូមិន្ទដើម្បីបំប៉នសមត្ថភាពរបស់ទាហានតាមរយៈកម្មវិធីបង្វឹកជាប្រព័ន្ធ។ ឧត្តមសេនីយ៍ឯក អិុត សារ៉ាត់ បានលើកឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងរាជធានីភ្នំពេញថា "បច្ចុប្បន្នមានអាវុធទំនើបៗច្រើនណាស់នៅលើពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅតែត្រូវការក្បាច់គុននៅក្នុងការធ្វើសង្គ្រាម"។លោកបន្ថែមថា កម្មវិធីនេះនឹងជួយបំប៉នទាហានឲ្យមានសមត្ថភាពកាន់តែខ្ពស់ ហើយថែមទាំងជួយ"ការពារកេរដំណែលក្បាច់គុនជាតិ"ផងដែរ។ ឧត្តមសេនីយ៍ឯករូបនេះបានលើកឡើងបន្តទៀតថា លោកមិនរំពឹងថា ទាហានខ្មែរនឹងប្រើប្រាស់ក្បាច់គុននេះនៅក្នុងសង្គ្រាមឡើយ បុ៉ន្តែថា ទោះជាយ៉ាងណាវានឹងជួយប្រែក្លាយពួកគេឲ្យកាន់តែមានទំនុកចិត្ត និងក្លាយជាអ្នកចម្បាំងដែលមានជំនាញ។ លោកបានពន្យល់ថា កងយោធពលខេមរភូមិន្ទធ្លាប់បានបង្វឹកទាហានរបស់ខ្លួនអំពីរបៀបប្រយុទ្ធដៃទល់នឹងដៃជាយូរមកហើយ ប៉ុន្តែមិនបានបង្វឹកក្បាច់គុនបុរាណខ្មែរក្នុងលក្ខណៈជាប្រព័ន្ធនោះឡើយ ដោយសារតែមានការខ្វែងគំនិតគ្នានៅក្នុងសមាគមក្បាច់គុនជុំវិញបញ្ហាថាតើគួរតែយកទម្រង់មួយណាមកបង្វឹក។ លោកបានថ្លែងថា "កងយោធពលខេមរភូមិន្ទរបស់យើងមានក្បាច់គុនរួចហើយប៉ុន្តែ មិនមែនជាក្បាច់គុនរបស់ជាតិយើងទេហើយឥឡូវនេះសហព័ន្ធចំនួនបីបានបូករួមបញ្ចូលក្បាច់គុនរបស់ពួកគេទៅជាក្បាច់គុនមួយ  អត្តសញ្ញាណជាតិយើង"។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិបានលើកឡើងថា ឥឡូវនេះនឹងមានការធ្វើការងារដើម្បីចាប់ផ្តើមរៀបចំបង្វឹកក្បាច់គុនសម្រាប់កម្មវិធីនេះ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលក៏ជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោដែរនោះបានលើកឡើងថា "យើងនឹងដាក់បញ្ចូលកម្មវិធីនេះទៅក្នុងអង្គភាពយោធាទាំងអស់នៅទូទាំងប្រទេស ព្រមទាំងសាលាមន្ត្រីនាយកទាហានផងដែរ"។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា លោករីករាយដែលក្រុមក្បាច់គុនរួមគ្នាផ្តល់ក្បាច់គុនរបស់ខ្លួនដល់កងយោធពលខេមរភូមិន្ទ ហើយថា វានឹងជួយជំរុញបន្ថែមទៀតលើការខំប្រឹងប្រែងដើម្បីធ្វើឲ្យក្បាច់គុនល្បុក្កតោត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ។ លោកបានបន្ថែមថា "យើងកំពុងតែរៀបចំឯកសារដាក់ជូនអង្គការយូណេស្កូដើម្បីចុះបញ្ជីក្បាច់គុននេះជាបេតិកភណ្ឌរបស់យើង"។ កាលពីខែមករា លោកស្រី ភឿង...

ដប់​ឆ្នាំ​ក្រោយ​មក រឿងរ៉ាវ​ជាច្រើននៅ​​​តែ​​​​ដូច​ដប់​ឆ្នាំ​មុន

ព័ត៌មានវិភាគ វិបត្តិកើតឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតជាតិ។ គូប្រជែងដ៏យូរមកហើយពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមកម្លាំងគ្នាទាមទារឲ្យលោកចុះចេញពីតំណែង និងបដិសេធមិនចូលធ្វើការនៅសភា។ វាស៊ីពេលអស់ មួយឆ្នាំ ទម្រាំតែមានការព្រមព្រៀងទុកឲ្យលោក ហ៊ុន សែន បន្តកាន់អំណាចរយៈពេលបួនឆ្នាំទៀត។ គូប្រជែងមួយរូបមិនសប្បាយចិត្តនឹងការព្រមព្រៀងដូចគូប្រជែងម្នាក់ទៀតទេ ប៉ុន្តែដោយខាំធ្មេញសង្កត់ចិត្ត ក៏បានយល់ព្រមនឹងកិច្ចព្រមព្រៀងនោះ ដោយធ្វើឲ្យសង្វៀននយោបាយមានភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី មុនពេលលោក ហ៊ុន សែន ចាប់ផ្តើមលេងល្បិចឲ្យគូប្រជែងម្នាក់ប្រឆាំងនឹងគូប្រជែងម្នាក់ទៀត។ បន្ទាប់មក ភាពតានតឹងទាក់ទិននឹងព្រំដែនជាប់ប្រទេសវៀតណាមក៏កញ្ជ្រោលឡើង ដោយធ្វើឲ្យប៉ះពាល់លោក ហ៊ុន សែន។ មិនយូរប៉ុន្មានក្រោយមកទៀត...