Monday, January 20, 2020
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

លោក កឹម សុខា មាន​សេរីភាព​នៅ​ឡើយ​ និង​កំពុង​​​លាក់​​​ខ្លួន​ក្នុង​ទីស្នាក់​ការ​គណបក្ស​​​សង្គ្រោះ​ជាតិ​

ដោយមានសេរីភាពនៅឡើយក្រោយឆ្លងផុតមួយយប់ទៀត លោក កឹម សុខា អនុប្រធានគណបក្សនេះនៅតែមានស្មារតីរឹងមាំកាលពីម្សិលមិញ បន្ទាប់ពីកងកម្លាំងនគរបាលប្រដាប់អាវុធបានចំណាយពេលពេញមួយថ្ងៃនោះ  "ហ្វឹកហាត់" នៅចំណុចកាត់ជ្រុងពីកន្លែងស្នាក់អាស្រ័យរបស់លោកក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប។ លោក កឹម សុខា បានសម្ងំនៅក្នុងទីស្នាក់ការបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលនៅពេលនោះនគរបាលបានព្យាយាមសម្រុកចូលទីស្នាក់ការនេះ និងបានឃាត់រថយន្តរបស់ភរិយាលោកនៅក្នុងការប៉ុនប៉ងចាប់ខ្លួនលោកចំពោះការមិនចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការទាក់ទិនរឿងអាស្រូវផ្លូវភេទ។ កាលពីម្សិលមិញ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីរយនាក់បានលើកគ្នាចូលទៅក្នុងតំបន់ខាងមុខទីស្នាក់ការកណ្ដាលគណបក្សពីម៉ោងប្រហែល៧ព្រឹក ដើម្បីរារាំងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ទៀតចំពោះការមិនគោរពតាមដីកាតុលាការមួយទៀត ដោយលើកនេះចំពោះបទល្មើសព្រហ្មទណ្ឌដែលមិនបានចូលខ្លួនឆ្លើយបំភ្លឺក្នុងតុលាការពីរលើកចុងក្រោយ។ អ្នកគាំទ្រជាច្រើនបានពាក់អាវសដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ពីការចោទប្រកាន់ក្នុងឋានៈជាតំណាងរាស្ត្រជាប់ឆ្នោត និងរូបភាពរបស់បណ្ដាញទំនាក់ទំនងសង្គមដែលបង្ហាញពីនគរបាលប្រដាប់អាវុធក្នុងបរិវេណមួយនៅម្តុំកាច់ជ្រុងបានចូលលាយឡំក្នុងចំណោមអ្នកគាំទ្រ។ នគរបាលខ្លះប្រដាប់ដោយកាំភ្លើងវែង ហើយបានហ្វឹកហាត់តម្រង់ជួរក្នុងបរិវេណនោះដែលនៅចម្ងាយត្រឹមតែពីរបីរយម៉ែត្រ។ រនាំងដែកត្រូវបានដាក់ពង្រាយលើចិញ្ចើមផ្លូវចម្ងាយប្រហែល១គីឡូម៉ែត្រពីទីស្នាក់ការបក្ស ប៉ុន្តែគ្មានអ្នកណាប៉ះពាល់វាពេញមួយថ្ងៃ។ គិតរហូតមកទល់យប់ជ្រៅកាលពីយប់មិញ គ្មានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នោះទេ ហើយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅពេលល្ងាចនោះថា នគរបាលគ្រាន់តែធ្វើការហ្វឹកហាត់តាមទម្លាប់ប៉ុណ្ណោះ ហើយមិនបានបង្កការគំរាមកំហែងដល់លោក...

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មានឫស​គល់ក្នុង​គណបក្ស​ប្រឆាំង

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានបញ្ហាតិចតួចក្នុងពេលសព្វថ្ងៃនេះ ដោយបង្កើតការវាយ ប្រហារលើថ្នាក់ដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសនេះ ដោយចាត់ទុកលោក សម រង្ស៊ី ជា "អ្នកប្រកាន់ ពូជសាសន៍" មានម្តាយជាជនជាតិវៀតណាម និងលោក កឹម សុខា ជា "អាយ៉ងអាមេរិក" ជាប់ពាក់ព័ន្ធនឹង ទាសភាពផ្លូវភេទ។ លោក ផៃ ស៊ីផាន បាននិយាយថា មេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិជម្នះចង់...

មតិ​ប្រឆាំង​ក្រើន​​​​​​​រំឭក​ថា គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ធំ​ជាង​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​

ការប៉ាន់ស្មានទៅលើឥទ្ធិពលផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានក្លាយជាចំណុចសំខាន់របស់បណ្តាអ្នកសង្កេតការណ៍នយោបាយកម្ពុជា ដែលលើកឡើងអំពីភាពប្រេះឆាក្នុងជួរគណបក្សនេះដែលបង្ហាញថា មិនសូវមានការពេញចិត្តក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ជាជាងការបង្ហាញការរិះគន់ទាក់ទងការប្រើប្រាស់សិទ្ធិខុស។ ការបកស្រាយបែបនេះ បង្ហាញឱ្យឃើញពីមនោគមវិជ្ជាមួយប្រភេទរបស់វិមានក្រឹមឡាំង ដែលទ្រទ្រង់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលិកលក្ខណៈផ្តាច់ការរបស់លោកទប់ទល់ក្រុមមាននិន្នាការកណ្តាលដែលស្និទ្ធនឹងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលសុទ្ធតែជាអនុប្រធានគណបក្សនេះ។ ចំណាប់អារម្មណ៍នេះបង្ហាញកាន់តែច្បាស់ នៅពេលលោក ស ខេង បានសម្តែងមតិកាលពីខែមុន ដែលទំនងជាការជំទាស់ទៅនឹងការចាប់ខ្លួនជាបន្តបន្ទាប់ស្របពេលរដ្ឋាភិបាលមានជំងឺភ័យខ្លាចកើតមានបដិវត្តន៍ពណ៌។ លោក ស ខេង បានមានប្រសាសន៍នៅចំពោះមុខក្រុមមន្ត្រីនគរបាលជាតិកាលពីថ្ងៃទី១៦ ខែឧសភាថា “ខ្ញុំចង់បញ្ជាក់ថា យោងតាមការយល់ឃើញរបស់ខ្ញុំ បដិវត្តន៍ពណ៌អាចនឹងកើតមានដោយសារភាពអសកម្មនៃការគ្រប់គ្រងរបស់យើង”។ បង្ហាញពីចំណុចមួយដែលគណបក្សប្រឆាំងតែងតែលើកឡើងម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកបានលើកឡើងទៀតថា “បើការគ្រប់គ្រងរបស់យើងអាចនឹងរួមរស់បានសុខសាន្តទាំងអស់គ្នា វាគ្មានហេតុផលត្រូវធ្វើបដិវត្តន៍ពណ៌នោះទេ”។ នៅថ្ងៃបន្ទាប់ លោក...

អ្នក​​​នាំ​​​ពាក្យ​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បញ្ជាក់​​​ថា នគរ​បាល​ប្រហែល​ជាមិន​ចាប់​ខ្លួន​លោក កឹម សុខា​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលប្រហែលជាមិនអនុវត្តដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលតុលាការនិយាយថានឹងចេញក្នុងពេលឆាប់ៗនេះឡើយ ប្រសិនបើខ្លួនយល់ថា ការចាប់ខ្លួនលោកអាចបង្កឲ្យមាន "ការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា"។ គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវចាប់ខ្លួនចំពោះការមិនចូលបំភ្លឺក្នុងតុលាការកាលពីសប្តាហ៍មុនក្នុងនាមជា "សាក្សី" នៅក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក។ កាលពីថ្ងៃទី២៦ ខែឧសភា នគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកប៉ុន្តែមិនបានសម្រេច ហើយលោកក៏ត្រូវបានចោទប្រកាន់បឋមនៅថ្ងៃបន្ទាប់។ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ដីកាចាប់ខ្លួននឹងចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោក  ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុវាយោកាលពីម្សិលមិញថា នគរបាលអាចនឹងមិនធ្វើតាមដីកាចាប់ខ្លួននោះទេ។ លោកថ្លែងថា "តាមច្បាប់ បើយើងមានដីកាពីតុលាការឲ្យចាប់ខ្លួន អាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តតាមដីកានោះ។...

កន្លែង​ណា​​​ដែល​លោក សម រង្ស៊ី មិន​ក្រោក​តតាំង​​ គឺលោក កឹម សុខា ជា​អ្នក​ក្រោក​​តតាំង​ជំនួស​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងជាង១ទសវត្សរ៍មកហើយថា វាងាយស្រួលធ្វើជាមេដឹកនាំផ្ដាច់ការនៃប្រទេសកសិកម្មក្រីក្រមួយ នៅពេលអ្នកប្រឆាំងដ៏សំខាន់របស់ខ្លួនរស់នៅក្នុងអាផាតមិនក្បែរប៉មអង់តែនទួអុីហ្វែល (Eiffel Tower) ក្នុងទីក្រុងប៉ារីស។ ដោយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងវិលត្រឡប់មកវិញដើម្បីធ្វើឲ្យការបោះឆ្នោតក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣មានលក្ខណៈស្របច្បាប់ គូប្រជែងរបស់លោក ហ៊ុន សែន បានរស់នៅក្នុងប្រទេសតែប្រហែលពាក់កណ្ដាលប៉ុណ្ណោះនៃរយៈពេល១០ឆ្នាំកន្លងមកនេះ។ វាជាការពិតដ៏ឈឺចាប់សម្រាប់លោក សម រង្ស៊ី។ ៦ថ្ងៃមុនពេលលោកបានភៀសខ្លួនជាលើកចុងក្រោយដើម្បីគេចពីការគំរាមចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោកបានប្រៀបធៀបការតស៊ូរបស់ខ្លួនទៅនឹងការតស៊ូរបស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យរបស់ភូមា ដែលបានទ្រាំនឹងការឃុំខ្លួនឲ្យនៅតែក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំជំនួសឲ្យការរត់ភៀសខ្លួន។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅថ្ងៃដែលលោក...

​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​​​ត្រួស​ត្រាយ​​ផ្លូវ​ឆ្ពោះ​ទៅ​​​ការ​ចាប់​​​​លោក ​​កឹម សុខា ​​​​​​ដាក់​ពន្ធនាគារ

ដោយសម្ងំលាក់ខ្លួនមួូយថ្ងៃទៀតក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានសេរីភាពនៅឡើយគិតរហូតមកទល់យប់មិញនេះ ថ្វីបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចកោះប្រជុំក្នុងរដ្ឋសភាតែឯងកាលពីពេលព្រឹកក្នុងថ្ងៃដដែលដើម្បីអនុម័តការចាប់ខ្លួនលោកក្តី។ លោក កឹម សុខា ត្រូវបានចោទប្រកាន់បឋមចំពោះការមិនចូលបំភ្លឺក្នុងតុលាការក្នុងនាមជាសាក្សី។ កាលពីម្សិលមិញ លោក កឹមសុខា បានចំណាយពេលបង្ហោះរូបថតតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីកន្លែងមាន សុវត្ថិភាព នៃការិយាល័យរបស់គណបក្សសង្គ្រោះជាតិ ខណៈតំណាងរាស្ត្រមួយចំនួនរបស់គណបក្សនេះយាមការពារនៅខាងក្រៅ ហើយតំណាងរាស្ត្រផ្សេងទៀតដឹកនាំក្បួនរថយន្ត ដើម្បីថ្វាយញត្តិដល់ព្រះមហាក្សត្រសុំ ព្រះរាជអន្តរាគមន៍។ ក្នុងសម័យប្រជុំពេលព្រឹកដែលតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការ តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានប្រើវិធានការសម្រេចដោយសំឡេងភាគច្រើនធម្មតាថា សមត្ថកិច្ច អាចចាប់ខ្លួនលោក កឹម សុខា បាន ថ្វីបើលោកមានអភ័យឯកសិទ្ធិការពារខ្លួនពីការចោទប្រកាន់ក្ដី។ លោក ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញលទ្ធផលនៃការបោះឆ្នោតឯកបក្សបន្ទាប់ពីសម័យប្រជុំពេលព្រឹក ដោយប្រកាសថា មិនចាំបាច់ដកអភ័យឯកសិទ្ធិរបស់លោកកឹម សុខា...

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អវត្តមាន ក្នុង​​​ពេល​​​ពលរដ្ឋ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​

គណបក្សប្រជាជនកម្ពុជាបានវង្វេងផ្លូវ ដោយមិនអើពើនឹងពលរដ្ឋកម្ពុជា ក្នុងខណៈដែលមេដឹកនាំរបស់ខ្លួនដែលរស់នៅសុខស្រួលនឹងទ្រព្យធននិងអំណាច គឺបង្កើនជំងឺនិងក្អែលរបស់ក្រុមមន្ត្រីដែលប្រឈមនឹងការពិនិត្យពិច័យតិចតួចពីសាធារណជន។ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងសុន្ទរកថារយៈពេល៦ម៉ោងតាមទូរទស្សន៍ ក្រោយពីការស្ទើរតែចាញ់ឆ្នោតរបស់គណបក្សលោកក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ គឺជាការអំពាវនាវឲ្យគណបក្សកាន់អំណាចត្រូវតម្រង់ទិសជាថ្មី។ ឥឡូវនេះ ប្រទេសកម្ពុជាមានគណបក្សប្រឆាំងដែលអាចសម្រេចបាននិងរួបរួមគ្នា ហើយគណបក្សកាន់អំណាចត្រូវកែប្រែ បើមិនដូច្នេះទេ គឺទុកឲ្យពលរដ្ឋងាកមកប្រឆាំងនឹងខ្លួនដោយមិនអាចបដិសេធបានទេ។ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា "ទីមួយ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង"។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ទីពីរ ត្រូវងូតទឹករួចហើយត្រូវដុសក្អែល។ ដុសក្អែលដោយអ្នកដទៃជួយដុសក្អែល។ ឆ្លុះកញ្ចក់ហ្នឹងគឺប្រើវិធីច្រើន។ យើងត្រូវរៀនទទួលការពិត"។ ប៉ុន្តែស្ទើរតែរយៈពេល៣ឆ្នាំក្នុងអាណត្តិ៥ឆ្នាំ ផ្ទុយទៅវិញ គណបក្សរបស់លោក ហ៊ុន សែនចំណាយពេលវេលាច្រើនដោយវាយបំបែកកញ្ចក់ទាំងនោះ គឺហាក់ដូចជាពួកគេជាប្រភពនៃជំងឺដង្កាត់ផ្សេងៗទៅវិញ ដោយចាប់ដាក់ពន្ធនាគារលើតំណាងរាស្ត្រនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងតាមដានមន្ត្រីអង្គការសហប្រជាជាតិនិងអ្នកវិភាគនយោបាយ។ ទន្ទឹមនឹងនេះ វិស័យគាំពារសុខភាពខ្ទេចខ្ទាំកើតមានដោយមិនមានការជួសជុល អំពើពុករលួយបន្តញាំញីដល់វិស័យសាធារណៈ ហើយពលរដ្ឋវ័យក្មេងៗរាប់រយរាប់ពាន់នាក់នាំគ្នាពពាក់ពពូនចេញក្រៅប្រទេសដើម្បីរកការងារធ្វើ ដោយនាំឲ្យមានសំណួរថាតើគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរអ្វីពិតប្រាកដនោះ។ កូនីកា កែវ អាយុ២៨ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា លី គួន យូវនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថា វានាំឲ្យមានអារម្មណ៍ខូចចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងដែលឥឡូវនេះរំពឹងថាមានអ្វីប្រសើរជាងនេះ។ កញ្ញា កែវ បាននិយាយថា "ជាអកុសល ច្រើនណាស់ បើមិនទាំងអស់ទេ មេដឹកនាំដែលកម្ពុជាមានគឺគ្មានមេត្តា ហើយមិនសុខចិត្តរៀនពីអតីតកាលទេ។ គេគ្មានមេត្តា ហើយគ្រាន់តែចាប់អារម្មណ៍នឹងការដឹកនាំប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់អំពីអ្នកដទៃឡើយ"។ កញ្ញា កែវ បាននិយាយថា "ដោយហេតុថាយើងមានគោលនយោបាយល្អខ្លះៗ មានវិធីជាច្រើនសម្រាប់ពុករលួយ ហើយក៏មានផលប្រយោជន៍ជាច្រើនដែលគេផ្តល់ឲ្យដែលគ្មានការងារអ្វីបានធ្វើរួចទេ"។ កញ្ញា កែវ បាននិយាយបន្ថែមថា រដ្ឋាភិបាលនៅតែមិនអាចបម្រើសេវាកម្មជាមូលដ្ឋានបានទេ។ កញ្ញា កែវ បាននិយាយថា "អ្នកចង់ទិញរបស់អ្វីមួយនៅបរទេស ហើយផ្ញើមកស្រុកខ្មែរឬ?ការិយាល័យប្រៃសណីយ៍គឺឥតបានការទេ។ ចង់នាំចេញរបស់របរទៅបរទេសឬ? ត្រូវបង់ពន្ធច្រើនណាស់ឲ្យមន្ត្រីគយ បើមិនដូច្នេះទេ ត្រូវឆ្លងកាត់តាមនីតិវិធីអូសបន្លាយ ព្រោះអ្នកមិនបានបង់សំណូក។ នេះជាកម្ពុជាដែលយើងស្គាល់និងរស់នៅ"។ ទន្ទឹមនឹងមានការអំពាវនាវឲ្យរដ្ឋផ្តល់នូវសេវាកម្មជាមូលដ្ឋាននិងការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន គឺក្លាយជាជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ក្រុមមន្ត្រីដែលភ័យខ្លាច"បដិវត្តន៍ពណ៌"នោះ ក៏មានអ្នកតវ៉ាប្រាំនាក់ទៀតត្រូវឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារតែពាក់អាវខ្មៅប្រមូលផ្តុំគ្នា។ លោក កែម ឡី អ្នកវិភាគនយោបាយដែលដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែជឿថា គេអាចរស់រានបានគឺដោយគ្រាន់តែអនុវត្តតាមសៀវភៅយុទ្ធសាស្ត្រចាស់ដែលគេថែរក្សាអំណាចរបស់ខ្លួន ចំណែកឯលោក ហ៊ុន សែនដែលមានឧបាយកល គឺកម្ទេចចោលអ្នកប្រឆាំង។ លោក ឡី បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា "វាជាវប្បធម៌នយោបាយចាស់។ រដ្ឋាភិបាលមានអំណាចប្រមូលផ្តុំ គេត្រូវបើកចំហបន្ថែមទៀត ឲ្យមានតម្លាភាព និងគណនេយ្យភាព"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា "បើទោះបីជារដ្ឋាភិបាលកំពុងចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋបាលខ្លះៗក៏ដោយ ក៏គេនៅតែគិតអំពីហេតុផលនយោបាយនិងខ្លួនឯង។ គេគ្រាន់តែគិតអំពីគ្រួសារពួកគេ កូនប្រុសគេ កូនចៅគេ គេទុកចោលមនុស្សមានសមត្ថភាព ហើយមិនអាចកែទម្រង់បានទេ"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា"មានយុវជនមានសមត្ថភាពច្រើនមែនទែនដែលខ្ញុំស្គាល់នៅក្នុងប្រព័ន្ធរដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងរត់ចេញពីប្រព័ន្ធនេះ។ មិនមានឱកាសសម្រាប់ពួកគេនៅទីនោះទៀតទេ"។ កង្វះឱកាសសម្រាប់និស្សិតរៀនចប់សាកលវិទ្យាល័យក្មេងៗនិងឆ្លាតៗដែលកើតក្រៅរង្វង់ក្រុមកាន់អំណាច គឺមិនមានការជួយជ្រោមជ្រែងអើពើពីរដ្ឋាភិបាលទេ។ កាលពីខែមុន មានការលាតត្រដាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់តំណែង"ជំនួយការ"ដល់កូនប្រុសពីរនាក់របស់លោកនៅក្នុងអង្គភាព ដោយបណ្តាលឲ្យសាធារណជនរិះគន់និងលើកឡើងអំពីបក្សពួកនិយមនៅក្នុងស្ថាប័នដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការប្រព្រឹត្តបែបនេះ។ ប៉ុន្តែលោក យ៉ិនទៀង ដែលធ្វើសន្និសីទកាសែតពីរថ្ងៃក្រោយពីការតែងតាំងបានប្រកាសជាសាធារណៈនោះ គឺមិនសុំទោសឡើយ ដោយបបួលអ្នករិះគន់របស់លោកឲ្យបង្ហាញថា គេមានសមត្ថភាពជាងកូនប្រុសរបស់លោក។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "សូមប្រឡងជាមួយកូនខ្ញុំទៅ។ មុខវិជ្ជាទីមួយ ភាសាអង់គ្លេស ទីពីរ បាញ់និងអំពីរឿងអាវុធ វាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវករយ៉ាងម៉េច និងលោតពីយន្តហោះ"។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "បើឈ្នះកូនខ្ញុំ ខ្ញុំនឹងប្រគល់កៅអីហ្នឹងឲ្យ"។ កើតឡើងចំពេលដែលមានការផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងមន្ត្រីអង្គការសហប្រជាជាតិមួយរូបដោយសារប្រគល់ប្រាក់២០៤ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំងមួយរូបនោះ រឿងនេះគឺធ្វើបានតិចតួច ដើម្បីបញ្ជៀសសំណួរទាក់ទងនឹងគោលបំណងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សំណួរស្រដៀងគ្នាត្រូវបានគេលើកឡើងអំពីថាតើពុករលួយពិតប្រាកដអ្វីខ្លះដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ក្រាប ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើងក្នុងឆ្នាំ២០១០ដឹកនាំដោយលោក យ៉ិនទៀង ដែលនៅពេលនោះគឺជាទីប្រឹក្សាជំនិតបំផុតមួយរូបក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន។ កាលពីឆ្នាំមុន លោក យ៉ិនទៀង បានសម្រេចថា មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបដែលទទួលបានប្រាក់សំណូកជាង ៣៥១.០០០ដុល្លារអាមេរិក ក្នុងការផ្តល់កុងត្រាមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីចែកមុងដល់អ្នកភូមិ នឹងមិនត្រូវបានផ្តន្ទាទោសទេ។ ផ្ទុយទៅវិញ លោក យ៉ិនទៀងគ្រាន់តែបញ្ជាឲ្យមន្ត្រីរូបនោះសងប្រាក់មកវិញប៉ុណ្ណោះ។ ការស្ទង់មតិនាខែធ្នូឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា អំពើពុករលួយ ការអត់ការងារធ្វើនិងសេដ្ឋកិច្ច គឺជាការព្រួយបារម្ភចម្បងរបស់ពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើន"កំពុងតែមើលឃើញប្រទេសផ្សេងទៀតនិងស្តង់ដារសេវាល្អប្រសើរនៅក្នុងប្រទេសទាំងនោះ"។ លោក ចាន់សម្បត្តិ បុង ជានិស្សិតវ័យ២១ឆ្នាំនៅឆ្នាំទីបួននៃសញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថា ជ័យជម្នះពីដំបូងខ្លះៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបាត់ពុករលួយពីប្រព័ន្ធអប់រំក្នុងឆ្នាំ២០១៣គឺបានធ្វើឲ្យអ្នកមានមន្ទិលស្ងើចដែរ។ លោក បុង បាននិយាយថា "ទន្ទឹមនឹងនេះ ករណីពុករលួយប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលរួមទាំងឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺនាំឲ្យមានការអបអរសាទរច្រើនពីសាធារណជន ទោះបីជាមជ្ឈដ្ឋានខ្លះជឿថា ករណីនេះជាហេតុផលនយោបាយក៏ដោយ"។ លោក បុង បាននិយាយថា "ម៉្យាងវិញទៀត ការជាប់ទាក់ទងរបស់ACU ទៅក្នុងរឿងស្នេហារ កឹម សុខា ជាមួយស្រីកំណាន់របស់លោក គឺបណ្តាលឲ្យមានការរិះគន់យ៉ាងច្រើនទាក់ទិននឹងភាពគួរឲ្យជឿទុកចិត្តនិងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យប្រឆាំងអំពើពុករលួយ"។ និស្សិតរូបនេះដែលបាននិយាយថាខ្លួនគឺនៅតែជាអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្តបានបន្ថែមថា គឺមិនត្រឹមតែរឿងប៉ុណ្ណោះទេ ប៉ុន្តែមានពលរដ្ឋច្រើនណាស់ដែលខឹងនឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសនេះ។ លោក បុង បាននិយាយថា "មនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់របស់លោក គឺតែងតែគេចទៅប្រទេសជិតខាង មានដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ"។ និស្សិតរូបនេះបាននិយាយបន្ថែមថា "ចំពោះអ្នកក្រីក្រ គេគ្មានជម្រើសណាក្រៅតែពីទ្រាំរស់នៅក្នុងប្រព័ន្ធខ្ទេចខ្ទាំសព្វថ្ងៃនេះទេ"។ ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រួយបារម្ភបែបហ្នឹងគឺលើកឡើងជ្រុលពេកដោយអ្នករិះគន់រដ្ឋាភិបាល ហើយក៏មិនដែលលើកឡើងដោយអ្នកភូមិទេ នៅពេលដែលមន្ត្រីរដ្ឋាភិបាលចុះទៅជួបពួកគាត់។ លោក ស៊ីផានបាននិយាយអំពីការត្អូញត្អែរជាទូទៅអំពីសេវាថែទាំសុខភាពថា "ខ្ញុំមិនដែលឮពួកគេសួរអ៊ីចឹងទេ"។ លោក ស៊ីផានបានមានប្រសាសន៍ថា "គេសួរថា ហេតុអីគ្រូពេទ្យមិនមានវត្តមានរយៈពេល២៤ម៉ោង   ឬហេតុអីគេមិនមានមធ្យោបាយដឹកជញ្ជូន អ៊ីចឹងយើងដោះស្រាយបញ្ហាហ្នឹង"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា "ពលរដ្ឋ ដូចជាខ្ញុំបានចែករំលែកជាមួយលោកហើយ គឺមិនដែលគិតថាទៅប្រទេសសិង្ហបូរី ថៃ ឬវៀតណាមទេ ដរាបណាគេជាអ្នកមាន ហើយមានជម្រើស។ ពលរដ្ឋធម្នតាពេញចិត្តនឹងអ្វីដែលគេមាន"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានកំពុងតែដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាទាំងឡាយដែលអ្នកភូមិតែងតែលើកឡើង នៅពេលដែលចុះទៅជួបពួកគាត់។ លោកបាននិយាយថា "ពលរដ្ឋពិតប្រាកដនិយាយអំពីការរំលោភដីធ្លី។ គេចង់បានដីសម្បទានសង្គមកិច្ចសម្រាប់ដាំដុះ ហើយយើងក៏មានគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថាគេមានដីនោះ។ បន្ទាប់មក គេត្អូញត្អែរអំពីផ្លូវថ្នល់និងសាលារៀន ហើយយើងត្រូវប្រាកដថាសេវាបែបហ្នឹងត្រូវផ្តល់ជូន"។ ប៉ុន្តែក្នុងពេលដែលផ្លូវថ្នល់និងសាលារៀនគឺជាអាហាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកន្លងមកក៏ដោយ ក៏ដោយមានបញ្ហារំលោភយកដីធ្លីដែលលើកឡើងច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលជួយគណបក្សសង្គ្រោះជាតិឲ្យដណ្តើមយកបានអតីតមណ្ឌលសំខាន់តាមជនបទដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានោះ បញ្ហាជាច្រើនក៏បានប្រែប្រួលក្នុងរយៈពេលបីឆ្នាំមកនេះដែរ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ក្នុងសារអ៊ីម៉េលកាលពីសប្តាហ៍មុនថា គណបក្សប្រជាជនកម្ពុជាគឺប្រឈមនឹងចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ប្រសិនបើបក្សនេះមិនឈឺឆ្អាលនឹងការថ្នាក់ថ្នាំងកាន់តែច្រើនឡើងរបស់ពលរដ្ឋទេ ហើយជំរុញការចាប់ខ្លួនអ្នករិះគន់នោះ។ លោក រង្ស៊ី បាននិយាយថា "ពលរដ្ឋវ័យក្មេងៗនិងមានចំណេះដឹងជ្រៅជ្រះទំនងសម្លឹងមើលទៅមុខ ហើយមិនមើលទៅក្រោយឡើយ។ គេទំនងប្រៀបធៀបកម្ពុជានាពេលបច្ចុប្បន្នគឺមិនមែននៅជាមួយប្រទេសដែលស្ថិតក្រោមរបបខ្មែរក្រហមទេ ប៉ុន្តែស្ថិតនៅជាមួយប្រទេសជិតខាង"។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកបានទទួលស្គាល់ថា ជោគជ័យភាគច្រើនរបស់គណបក្សសង្គ្រោះជាតិកើតឡើង គឺមិនមែនមកពីលក្ខណៈធ្វើឲ្យគេចូលចិត្តពីកំណើតរបស់ខ្លួនទេ ប៉ុន្តែ ដោយសារតែបក្សនេះគឺជាជម្រើសផ្សេងទៀតពីគណបក្សប្រជាជនកម្ពុជា ដែលលោកបាននិយាយថាបានលែងដុសក្អែលខ្លួនឯងឲ្យស្អាតស្អំ។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "ទុកជា ហ៊ុន សែន អាចបំបែកគណបក្សសង្គ្រោះជាតិបានក៏ដោយ ក៏នឹងមានគណបក្សសង្គ្រោះជាតិមួយផ្សេងទៀតដែលនឹងច្របាច់បញ្ចូលគ្នា គឺមានន័យថាមានកម្លាំងប្រជាធិបតេយ្យរួបរួមមួយទៀតដែលត្រួសត្រាយផ្លូវសម្រាប់ផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរកសម័យថ្មី"៕  

បើ​លោក​ រ៉ុង ឈុន​ ចាកចេញ បក្ស​ប្រជាជន​អាច​វេតូសមាជិក​គ.ជ.ប.ថ្មី

តំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីម្សិលមិញថា រាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតែងតាំងដោយគណបក្សសង្គ្រោះជាតិ ដែលឥឡូវនេះប្រឈមសវនាការជំនុំជម្រះពីបទព្រហ្មទណ្ឌចំពោះ "ការប្រើអំពើហិង្សាដោយចេតនា" នឹងត្រូវអនុម័តយល់ព្រមដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្ន។ លោក រ៉ុង ឈុន គឺជាអ្នកដែលត្រូវបានតែងតាំងមួយរូបក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងបួនរូបរបស់គណបក្សសង្គ្រោះជាតិនៅក្នុង គ.ជ.ប. ក្រោមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត១ឆ្នាំរបស់គណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសជាថ្នូរនឹងកំណែទម្រង់បោះឆ្នោតស្ទើរទាំងស្រុង រួមទាំងការកែទម្រង់គ.ជ.ប.ផងដែរ។ ក្រោមកិច្ចព្រមព្រៀងនេះ គណបក្សនីមួយៗបានជ្រើសរើសសមាជិកបួនរូបក្នុងចំណោមសមាជិកក្រុមប្រឹក្សា៩រូបរបស់ គ.ជ.ប. កាលពីឆ្នាំមុន ដោយសមាជិកទី៩ត្រូវបានអនុម័តយល់ព្រមដោយគណបក្សទាំងពីរ។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូប ត្រូវបានជូនដំណឹងកាលពីថ្ងៃពុធថា លោកនឹងត្រូវចូលរួមក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ទាក់ទិនការប្រើអំពើហិង្សាកាលពីឆ្នាំ២០១៤។ ច្បាប់របស់គ.ជ.ប.ចែងថា សមាជិកក្រុមប្រឹក្សាបាត់បង់តួនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនោះ។ លោក សុន ឆ័យ...

បេក្ខជន​ដែល​គេ​តែងតាំង​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គ.ជ.ប.​នឹង​ឡើង​តុលាការ

យោង​តាម​លិខិត​មួយ​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​តែងតាំង​បួន​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ទាក់ទិន​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​នៃ "អំពើ​ហិង្សា​ដោយ​ចេតនា"។ លោក រ៉ុង ឈុន មេដឹកនាំ​សហជីព ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​សមាជិក​មួយ​រូប​នៃ​សមាជិក​គណៈកម្មាធិការ​ប្រាំបួន​រូប​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត បន្ទាប់ពី​​ស្ថាប័ន​នេះ​បង្កើត​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១៥។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នីមួយៗ​បាន​ជ្រើសរើស​សមាជិក​បួន​រូប និង​បាន​ព្រមព្រៀង​លើ​សមាជិក "អព្យាក្រឹត" មួយ​រូប​ក្រោម​កិច្ច​ព្រមព្រៀង​នយោបាយ​នា​ខែ​កក្កដា​ឆ្នាំ​២០១៤​ជា​ប្រវត្តិសាស្ត្រ។ លោក ឈុន បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៤ ពី​បទ "អំពើ​ហិង្សា​ដោយ​ចេតនា" ទាក់ទិន​នឹង​កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់ដេរ ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ហិង្សា​ដោយ​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​នោះ។ កាលពី​ថ្ងៃ​ពុធ លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​មួយ​អំពី​សវនាការ​នៅ​ពេល​ខាង​មុខ។ ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៦​ខែ​មេសា ចៅក្រម​ស៊ើបសួរ​នៅ​តុលាការ​ក្រុង​ភ្នំពេញ...

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

កាលពី​ម្សិលមិញ កាសែត​មួយ​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត ហើយ​​ដក​ចេញវិញ​​ភ្លាមៗ​នូវ​អត្ថបទ​​មួយ​ ដែល​​ចោទ​សួរ​​ពី​មូលហេតុ​​​​​​​គ្មាន​​​​​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​នៅ​ក្នុង​ករណី​ឃាត​កម្ម​លើ​តារាសិល្បៈ​ ​ក្នុង​នោះ​​រួម​មាន​ទាំង​​អ្នក​នាង​ ​​​ពិសិដ្ឋ ពិលិកា ​​តាម​ចោទ​ថា​ជា​ស្រីកំណាន់​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​របាយការណ៍​មួយ​នៅ​ឆ្នាំ​១៩៩៩​​ អះអាង​ថា​ត្រូវ​​បាន​សម្លាប់​តាម​បញ្ជា​​របស់​ភរិយា​លោក​ផង​ដែរ​។ កាសែត​កម្ពុជា​​ថ្មី​ប្រចាំ​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន មា៉ណា ដែល​ជា​កូន​ស្រី​​​បង្កើត​របស់​​លោក ហ៊ុន សែន បាន​បង្ហោះ​អត្ថបទ​រិះគន់ធ្ងន់ៗ​នេះ​នៅ​លើ​គេ​បង្អស់​នៃ​គេហ​ទំព័រ​​របស់​ខ្លួន​​អម​ដោយ​រូប​​ថត​អ្នក​នាង​ ពិសិដ្ឋ ពិលិកា ​នៅ​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​​ភ្លាមៗ​នៅ​ម៉ោង​១១និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​។