Sunday, October 20, 2019
Home Authors Posts by Alex Willemyns

Alex Willemyns

419 POSTS 0 COMMENTS
Associate editor

​បក្ស​តូច​ៗ​ខិត​ខំ​ទាក់​ទាញ​ចំណាប់​អារ​ម្មណ៍​​​​​​​តាមរយៈ​​​ការ​​​​ដេញ​ដោលមតិ

តំណាង​យុវជន​មក​ពី​គណបក្ស​ន​យោ​បាយ​​​ចំនួន​​​ប្រាំ​មួយ​​​​​​​ក្នុងចំណោម​គណបក្ស​ន​យោ​បាយ​ទាំង​ប្រាំបី​​ ដែល​​​នឹង​​​​ប្រកួត​ប្រ​ជែង​​​​​ក្នុង​​​ការ​​​បោះ​ឆ្នោតនៅ​​​ថ្ងៃ​អាទិត្យ​​​​នេះ​ ​បាន​​​តទល់​​​គ្នា​​​​​​​​​​​​នៅ​​​ក្នុង​​​ព្រឹតិ​​​្តការណ៍​​​ដេញដោល​​​មតិ​​​តំណាង​​​យុវជន​​​​​​ពហុបក្ស​​​​​​​​​ នៅ​​​​ក្នុង​​​​មជ្ឈ​មណ្ឌល​វប្បធម៌​ភ្នំ​ពេញ​​​​​ កាលពីថ្ងៃ​សៅរ៍​ ​​​។ ​វេទិកា​ជជែក​ដេញដោល​​​​​​​​​​​​​ក្រោមការ​​​​រៀប​​​​ចំ​​របស់​​​​​​​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​(IRI) ​​​ដែល​មាន​មូលដ្ឋាន​​​​នៅ​​​ក្រុង​វ៉ាសីុនតោន​ និង​​​​ត្រូវបាន​​​ផ្សព្វផ្សាយ​តាមរយៈ​​​​កញ្ចក់​ទូរទស្សន៍​សីុអិុនសីុ (CNC) កាលពី​យប់​មិញ​​នេះ​​​ ​ផ្ដោត​សំខាន់​​​​​លើ​ប្រធាន​បទ​​​ពាក់ព័ន្ធ​​​នឹង​​​​គុណភាព​នៃ​ការ​អប់​រំ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ និង​បញ្ហា​យុវជន​​​​​អត់​ការងារ​ធ្វើ​​​​ក្នុង​​​កម្រិត​​​ខ្ពស់​​​។ វេទិកា​នេះ​បាន​ចាប់​ផ្ដើម​​​​​​​​​មិនខុស​​​ពី​​​សព្វ​​​ដង​​​​​​​​​​​​ទេ​​​ ដោយ​​​យុវជន​ ហេង​ ​​​សួរ​​​​ អាយុ​៣៥​ឆ្នាំ​ ជា​​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​រំឭក​អ្នក​ចូល​រួម​ស្ដាប់​​​​​ ដែល​​​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅ​សាកល​​​វិទ្យាល័យ​ អំពី​តួនាទី​របស់​គណបក្ស​​​​នេះ​​​ក្នុង​ការ​ផ្ដួលរលំ​របប​ខ្មែរ​ក្រហម​​​​កាលពី​៣៤​ឆ្នាំ​មុន​។ លោក​  ហេង​  សួរ  បាន​​​និយាយ​​​ដោយ​​​មាន​​​ការ​​​ទះដៃ​​​អបអរ​​​សាទរ​​​​​​ថា “...

លោក​ ប៉ែន​ សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថានឹង​ក្លាយ​​​​ជា​​​​តំណាង​រាស្ត្រក្រោយ​​​ការ​បោះ​​​ឆ្នោត​​​

នៅ​ពេល​​រដ្ឋ​សភា​បង្កើត​ឡើង​បន្ទាប់​​ពី​ការ​​​​បោះ​ឆ្នោត​នៅ​ខែ​នេះ​នោះ លោក​ ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​ដំបូង​នៅ​ប្រទេស​​​​កម្ពុជា​ បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​ក្នុង​ទីក្រុង​ហាណូយ​ចាប់​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ១៩៩១ អាច​អង្គុយ​​ធ្វើ​ការ​ជិត​​បុរស​ម្នាក់​ដែល​លោក​ជឿ​ថា បាន​ក្បត់​លោក​កាល​ពី​​បី​ទស​វត្សរ៍​មុន​។ លោក​  ប៉ែន​  សុវណ្ណ  ដែល​ជីវិត​របស់​លោកបាន​តាម​ដាន​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​​​​ទំនើប​​​​ពី​ចលនា​ឥស្សរៈ​ប្រឆាំង​អាណា​និគម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០រហូត​ដល់​រ​ណ​សិរ្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ផ្តួ​ល​​រំលំ​ខ្មែរ​ក្រហម​ ក្នុង​ឆ្នាំ​១៩៧៩​ កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ស្ថិត​នៅ​​លើ​គេ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​នៅ​មណ្ឌល​កំពង់​ស្ពឺ។ ហើយ​លោក​រំពឹង​ថា នឹង​ទទួល​បាន​ជ័យ​ជម្នះ​។ លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា “មានអាសនៈ​ចំនួន​ប្រាំបី​ ហើយ​មានតែ​រូប​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ តើ​ខ្ញុំ​មិន​អាច​ឈ្នះ​ដូច​ម្តេច​កើត?”។ លោក​ ប៉ែន​ សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា  ចំណាត់​ការ​របស់​លោក​គ្រាន់​តែ​ជា​ការ​បន្ត​អាជីព​នយោបាយ​ដែល​លោក​ធ្លាប់​ប្រឡូក​​​​រួច​មក​ហើយ...

​​ផ្សារហ៊ុន​ស្ថិត​ក្នុង​សភា​ព​​ស្ងប់​ស្ងាត់រយៈ​ពេល​ពីរឆ្នាំ​​​តាំង​ពី​ចាប់​ផ្តើម

ផ្សារ​មូល​បត្រ​កម្ពុជាបាន​ដំណើរការ​អស់​រយៈ​ពេល​ជិត​ពីរឆ្នាំ​មក​ហើយ តាំង​ពី​ត្រូវ​បាន​​បើក​សម្ពោធ​នៅ​ក្នុង​រាជធានីភ្នំពេ​ញ​ ​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិ​បាល​ពោរ​ពេ​ញ​ដោយ​មោទ​នភាព ​មន្ត្រីហិរញ្ញវត្ថុ​ជាន់​ខ្ព​ស់​ ​និង​ក្រុម​វិនិយោគិន​មក​ពី​ទូទាំងតំបន​់​។​ ​ក្តីរំពឹង​កាលពីដំបូង​គឺថា ​សហគ្រាស​រ​ដ្ឋ​ទាំងបី​នឹង​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុងរយៈ​ពេល​ប្រាំមួយខែ​បន្ទាប់​ពី​ផ្សារ​មូលបត្រ​កម្ពុជា​ចា​ប់​ផ្តើម​ដំណើរការ​។ ប៉ុន្តែ មិន​មានក្រុម​ហ៊ុន​ណា​​​មួយ​បាន​កំណត់​ពេល​វេលាច្បាស់​លាស់​​​​សម្រាប់​​​ចុះ​​​បញ្ជី​​​នេះ​​​ទេ។ ​នៅថ្ងៃទី​១៨ខែ​មេសា​ឆ្នាំ​មុន ​​នៅ​ផ្សារមូល​ត្រ​កម្ពុជា​ មាន​ឈ្មួញ​​​​មូល​ប​ត្រ​ជាច្រើន​ ហើយ​នៅពេល​នោះ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​បន្លឺសំឡេងជួង​ដាក់​ឲ្យ​ដំណើរ​​ការ​ បន្ទាប់​ពី​រដ្ឋាករ​ទឹ​កស្វយ័ត​ក្រុង​ភ្នំ​ពេញ​ បាន​សម្រេចចុះ​បញ្ជី​នៅ​លើផ្សារ​មូលបត្រ​នេះ​។ ​ប៉ុន្តែ បច្ចុប្បន្ន ​ផ្សារមូល​បត្រ​របស់​ប្រ​ទេស​​​​នេះ​ស្ថិត​ក្នុងសភាព​​​ស្ងប់​​​ស្ងាត់​​​។ ​នៅ​ពេល​​​ចូល​​​ទៅ​ផ្សារមូលបត្រ​កម្ពុជា​ដែ​ល​ស្ថិត​នៅ​លើ​​​អគារ​វិមាន​កាណាឌីយ៉ា​ ក្នុង​រាជ​ធានី​ភ្នំពេញ កាលពី​ម្សិល​មិញ​ គេ​ឃើ​ញ​ថា មាន​សភាព​ស្ងប់​ស្ងាត់​ ហើយ​ជាន់​ស​ម្រាប់​ជួញ​ដូរ​មូល​​​បត្រ​​​​ ត្រូវបាន​បិទ​ទ្វា​រ​តាំ​ងពីខែ​ធ្នូ​ ខណៈ​ដែល​ឈ្មួញ​​​​នៅ​ឯក្រុ​ម​ហ៊ុន​មូ​ល​បត្រ​នានា​ ត្រូវបានស្នើ​ឲ្យ​ជួញ​ដូរភាគ​ហ៊ុន​នៅ​ក្នុង​ការិ​យាល័យ​​របស់ខ្លួន​ផ្ទាល់ ដើ​ម្បី​កាត់បន្ថយថ្លៃ​ចំណាយ​​​ផ្សេង​​​ៗ​​​​ក្នុងការ​ជួញដូរ​។​ ​លោក ​សូលេល​ ឡាមុន​ (Soleil​ Lamu​n) នាយក​រង​ទទួល​បន្ទុក​ប្រតិ​បត្តិការ​ផ្សារ​មូល​បត្រ​កម្ពុជា បាន​មានប្រសាសន៍កាល​ពី​ម្សិល​មិញ​ថា “ ​ក្នុ​ង​ដំណាក់កាល​ដំបូង​ យើ​ង​គ្រាន់​ចង់​បង្ហា​ញ​​ផ្សារ​ភាគ​ហ៊ុនឲ្យ​ប្រជាជ​ន​កម្ពុជា​បាន​ស្គា​ល់ ក៏ប៉ុន្តែ ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ទេ​”​។​ លោក ​ឡា​មុន ​បាន​ឲ្យ​ដឹងថា​​...

ខុមហ្វ្រែលចាប់ផ្តើម​​​យុទ្ធនាការ​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​​ផ្ញើសារ​​​​​​​​​​​​​ជា​អក្សរ​សួរ​​​​បេក្ខជន​​អំពី​គោល​នយោបាយ​បក្ស​

គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​​សេរី​​​និងយុត្តិធម៌​​​ នៅ​​​កម្ពុជា ​​​ហៅ​​​កាត់​​​ថា​​​ ខុមហ្វ្រែល​​​  បានបើក​​​កម្មវិធីមួយ​​​ក្នុង​​​គោល​​​បំណង​​​ចង់ឲ្យ​​​អ្នក​​បោះ​​​ឆ្នោត​​​មាន​​​ទំនាក់​​​ទំនង​​​ដោយ​​​ផ្ទាល់​​​ជាមួយ​​​បេក្ខជន​​​ឈរ​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​​ទៅ​​​នៅ​​​ក្នុង ខែ​​​នេះ។​​​ គម្រោង​​​ដែល​​មាន​​​ចំណង​​​ជើង​​​ថា “ ​សួរ​​​េបក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​” ហើយ​​​​ត្រូវ​​​បាន​​​បើក​​​ជា​​​ផ្លូវការ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​អនុ​​​ញ្ញាតឲ្យ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ផ្ញើ​​​សំណួរ​​​តាម​​​រយៈ​​​ការ​​​ផ្ញើសា​​​ទៅ​​​កាន់​​​បេក្ខជនឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រមក​​​ពី​​គណបក្ស​​​ចំនួន​​​បួន​​​ក្នុង​​​ចំណោម​​​​បក្ស​​​ទាំងប្រាំបី  ​​​ដែលចូលរួម​​​​​​ប្រកួត​​​​ប្រជែង​​​​គ្នា​​​នៅក្នុង​​​​​ការ​​​បោះ​​​ឆ្នោតជាតិ​​​​​​នេះ។ លោក ផាត​​​ សុភ័ក្រអ្នក​​​រៀប​​​ចំ​​​គម្រោង​​​នេះ​​​​បាន​​​លើក​​​ឡើង​​​ថា “ នៅ​​​ពេល​​​ប្រជា​​​ពល​​រដ្ឋ​​​ផ្ញើ​​​សារ​​មក សារនេះ​​​​​​នឹង​​​បង្ហាញ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​របស់​​​យើង​​​ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​បន្ត​​​ទៅកាន់​​​គណបក្ស​​​នីមួយៗ”។ លោក​​​បាន​​​បន្ត​​​ថា “ នៅ​​​ពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​ឆ្លើយ​​​តប​​​ យើង​​​​ត្រួត​​​ពិនិត្យ​​​មើ​​​​​​ល​​​ការ​​​ឆ្លើយ​​​តប​​​នេះ។ ប្រសិន​​​បើ​​​វា​​​ត្រឹម​​​ត្រូវ​​​ យើង​​​នឹង​​​បញ្ជូន​​​បន្ត”។ លោក សុភ័ក្រ បាន​​​មាន​​​ប្រសាសន៍​​​ថា ​ចាប់​​​​តាំង​​​ពី​​​ថ្ងៃ​​​សុក្រ​មក​​​​​ មាន​​​សំណួរ​​​ប្រហែល​​​ជា​​​៣០​​​ត្រូវ​​​បាន​​​ឆ្លើយ ហើយ​​​សំណួរ​​​ចំនួន​​​១២២​ផ្សេង​​​ទៀត​​​នឹង​​​កំពុង​​​រង់ចាំ​​​ចម្លើយ​​​ពី​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជាតំណាង​​​រាស្រ្ត​​​​​​។ គម្រោង​​​នេះ​​​អះអាង​​​នៅពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា  មាន​​​បេក្ខ​​​ជន​​​ឈរឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​ចំនួន​​​ប្រាំពីរ​​​រូប ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គណ​បក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ​​​ និងគណ​បក្ស​​​​​​​ខ្មែរ​​​ឈប់​​​ក្រ និង​​​បេក្ខ​​​ជន​​​មួយ​​​រូប​​​ទៀត​​​មក ​​​​​​ពី​​​គណបក្ស​​​សញ្ជាតិ​​​ខ្មែរ ប៉ុន្តែ លោក​​​សុ​​​ភ័ក្រ​​​  រំពឹង​​​ថា នឹងមាន​​​គណបក្ស​​​ជាច្រើនទៀត​​​​​​ចូល​​​រួម​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ថ្ងៃទី​​​២៨ ខែ​​​កក្កដា​​​។ លោក ឈឿយ ប៊ុនធឿន បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិប​​​តេយ្យ ​​​​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​សង្ឃឹម​​​ថា កម្មវិធី​​​នេះ​​​នឹង​​​ជួយ​​​គណបក្ស​​​របស់​​​លោក​​​ ផ្សព្វ​​​ផ្សាយ​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​។ លោក ប៊ុនធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​សង្ឃឹម​​​ថា អ្នក​​​បោះ​​​ឆ្នោត​​ នឹង​​​ស្វែង​យល់​​​ពី​​​គោល​​​នយោបាយ​​​របស់​​​យើង​​​កាន់​​​តែ​​​ច្បាស់​​​តាម​​​រយៈ​​​កម្មវិធី​​​នេះ”។ លោក​​​បាន​​​បន្ត​​​ថា “ នៅ​​​ពេល​​​អ្នក​​​បោះ​​​ឆ្នោត​​​ដឹង​​​ និង​​​ស្វែង​​​យល់​​​ពី​​​គោល​​​នយោ​​​បាយ​​​របស់​​​គណបក្ស​​​យើង​​​​ពួក​​​គាត់​​​នឹង​​​បោះ​​​ឆ្នោត​​ឲ្យ​​​​យើង”។ លោក ឃឹម សុខា បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​តំណាង​​​របស់​​​គណបក្ស​​​ខ្មែរ​​​ឈប់​​​ក្រ​​​ក៏​​​បាន​លើក​​​​ឡើង​​​ដូច្នេះ​​​ដែរ ដោយ​​​បាន​​​ថ្លែង​​​ថា​ លោក​​​​​សង្ឃឹម​​​ថា គម្រោង​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​គណ​បក្ស​​​ដែល​​​គេ​​​មិន​​​សូវ​​ស្គាល់់​​​របស់​​​លោក បង្ហាញ​​​​មុខ​​​​មាត់​​​កាន់​​​តែ​​​ច្រើន​​​នៅ​​​មុន​​​ថ្ងៃបោះ​​​ឆ្នោត។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​ “ គម្រោង​​​នេះ​​​នឹង​​​​ជួយ​​​ផ្ដល់​​​ដំណឹង​​​ដល់​​​សាធារណជន​​​ទូទៅ​​ថា ​គណបក្ស​​​របស់់​​​យើង​​​គឺ​​​ជា​​​គណបក្ស​​​មួយ​​​ដែល​​​នឹង​​​នាំ​​​ប្រជាធិបតេយ្យ​​​ពិត​​​ប្រាកដ​​​ដល់​​​ប្រទេស​​​​កម្ពុជា”។ លោក​​​បាន​​​បន្ថែម​​​ថា សំណួរ​​​ដែល​​​លោក​​​ទទួល​​​បាន​​​ពី​​​មុន​​​មក  ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទៅ​​​​នឹង​​​ការ​​​ចាប់​​​យក​​​ដីធ្លី តម្លៃអគ្គិសនី និង​​​គោល​នយោបាយ​​​យុវជន​​​របស់​​​គណ​​​បក្ស​​​លោក។ នៅ​​​ពេល​​​លោក សុភ័ក្រ​​​ កាលពី​​​ម្សិល  ​មិញ ​បាន​​​ទទួល​​​ស្គាល់​​​ភាព​​​មាន​​​កំណត់​​​នៃការ​​​ពិភាក្សា​​​​​​​​​​នយោបាយ​​​តាម​​​រយៈការ​​​ផ្ញើ​​​សារ  លោក​​​​សង្ឃឹម​​​ថា ការ​​​ផ្តោតទៅ​​​លើ​​​ការ​​​ផ្ញើ​​​សារ​​​តាម​​​រយៈទូរស័ព្ទ​​​ចល័ត​​​ នឹង​​​ផ្ញើ​​​ឲ្យ​​ប្រជាពល​រ​​​ដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​នានា អាច​​​មាន​​​​ទំនាក់​​​ទំនង​​​ដោយ​​ផ្ទាល់​​​ជាមួយ​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្រ្ត​​​។ លោក​​​បាន​​​គូសបញ្ជាក់​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​សង្ឃឹម​​​ថា នឹង​​​អាច​​​ទំនាក់​​​ទំនង​​​ជាមួយ​​​លោក​នាយក​​​រដ្ឋមន្ត្រី ឬក៏​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្សកាន់អំណាច​​​បាន​​​ផ្សេង​​​ទៀត​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ក្តី​​​រំពឹង​​​នេះ​ប្រហែល​​​​​ជា​​​មិន​​​សម្រេច​​​ដូច​​​បំណង​​​ឡើយ។ លោក​​​ សុភ័ក្រ​​​ បាន​​​លើកឡើង​​​ថា “ យើង​​​បាន​​​បញ្ជូន​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​គណ​​​បក្ស​ប្រជា​​​​​​ជន​​​កម្ពុជា​​​ ប៉ុន្តែ ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ជាប់​​​រវល់​​​ខ្លាំង​​​ណាស់​​​ ហើយ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​គម្រោងនេះ​​​បាន​​​ឡើយ”។ លោក​​​បន្ថែម​​​ថា “ យើង​​​មិន​​​ដឹង​​​ថា...

ការ​រៀប​ចំ​សម្រាប់​គម្រោងសាងសង់​សួន​ថ្មី​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​កំពុង​តែ​ដំណើរ​ការ​

មន្ត្រី​សាលា​​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​បណ្ដេញ​អ្នក​លក់​ដូរ​ទាំង​អស់​ចេញ​ពី​សួន​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​សួន​ថ្មី​មួយ​ដោយ​ក្រុម​ហ៊ុន​​​ដែល​គ្រប់​គ្រង​ដោយ​​​​កូន​ស្រី​របស់​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជវាំង​។ លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ​​​គម្រោង​​សាង​សង់​សួន​ថ្មី​នេះ​​ស្ថិត​នៅ​លើ​ដី​មួយ​កន្លែង​នៅ​ចន្លោះ​តីរវិថី​ស៊ីសុវត្ថិ​ និង​មហាវិថី​សុធារស​ និង​ដី​នេះ​គ្រប់​គ្រង​ដោយ​សា​លា​រាជ​ធានី​ភ្នំពេញ និង​ព្រះ​បរម​រាជវាំង​ ហើយ​​កិច្ច​ព្រម​ព្រៀង​​នៃ​ការ​សាង​សង់​សួន​ថ្មី​នេះ​ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វីស្ប៉ាន​​​ដែល​​គ្រប់​គ្រង​ដោយ​លោក​ស្រី គង់ ប៉ាន់យ៉ា ជា​កូន​ស្រី​របស់​លោក គង់ សំអុល​ រដ្ឋ​មន្រ្តី​ព្រះ​បរម​រាជ​វាំង​។ លោក ឃួង​ ស្រេង​ បាន​មាន​ប្រសាសន៍​បន្ត​ថា “ ព្រះ​បរម​រាជ​វាំង​មាន​គម្រោង​សាង​សង់​សួន​ថ្មី​នេះ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​​​គម្រោង​នេះ​ទើប​តែ​​ចាប់​ផ្ដើម​ដំណើរ​ការ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​យល់​ព្រម​​” លោក​​បដិ​សេធ​​​មិន​និយាយ​ថា​ គម្រោង​សាង​សង់​សួន​នេះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប៉ុន្មាន​​​ ឬ​សួន​​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច​នោះ​ឡើយ​។ លោក សុខ សម្បត្តិ​ អភិបាល​ខណ្ឌ​ដូន​ពេញ​ បាន​បញ្ជាក់​ថា ​អ្នក​លក់​ដូរ​​រាប់​រយ​​នាក់​នៅ​ជុំវិញ​​​​សួន​នៅ​មុខ​ព្រះ​បរម​រាជវាំង​​ត្រូវ​បាន​បណ្តេញ​ចេញ​រួច​ហើយ​​ដើម្បី​បើក​ផ្លូវ​សម្រាប់​​ការ​សាង់​សង់​សួន​នេះ​។ លោក​បាន​បន្ត​ថា “ យើង​​សាង​សង់​សួន​ថ្មី​នេះ​​ដើម្បី​​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ដល់​​ព្រះ​បរម​រាជ​វាំង​។ អ្នក​លក់​ដូរ​...

បញ្ហា​ប្រឈម​ថ្មី​ទាក់ទង​ប្រជា​ប្រិយភាព​របស់​គណបក្ស​ប្រជា​ជន​ស្ថិត​ក្នុង​ចំណោម​ព្រះសង្ឃ

គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​​ឥទ្ធិពល​យូរ​មក​ហើយ​​លើ​ព្រះ​ពុទ្ធ​សាសនា​​នា​​​ក្នុង​ប្រទេស​​​​កម្ពុជា ដោយ​ព្រះ​សង្ឈ​ជា​ច្រើន​អង្គ​ រួម​ទាំង​សម្តេចសង្ឃ​​ ទេព​ វង្ស ដែល​ជា​សម្តេច​អគ្គ​មហា​​សង្ឃរាជ​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា គាំទ្រ​គណ​​​​បក្ស​​​​កំពុង​កាន់​អំណាច។ ប៉ុន្តែ តាម​ការ​សម្ភាស​ជាមួយ​ព្រះ​សង្ឃ​ជាង​១២អង្គនៅ​វត្ត​សំខាន់​ៗ​ចំនួន​​បួន​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ព្រះ​សង្ឃ​ទាំង​នេះ​បាន​បង្ហាញ​ពី​ព្រះទ័យ​របស់​ខ្លួន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​នេះ។ នៅ​វត្ត​ឧណ្ណាលោម វត្ត​បទុម វត្ត​​​លង្កា និង​​​​វត្ត​ស្រះ​ចក​ ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​សម្ភាស​ទាំងនោះ​បាន​មាន​សង្ឃ​ដីកា​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​ចាប់​យក​ដីធ្លី និង​អំពើ​ហិង្សា​ពី​សំណាក់​នគរ​បាល​បាន​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​គាំទ្រ​គណបក្ស​ប្រឆាំង។ ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​ជន្ម​២៨ព្រះ​វស្សា​គង់​នៅ​វត្ត​ឧណ្ណាលោម បាន​មាន​សង្ឃ​ដីកា​ថា “ ព្រះ​សង្ឃ​ភាគ​ច្រើន​មាន​និន្នាការ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​ ពីព្រោះ​ព្រះ​អង្គ​យល់​ដឹង​អំពី​ស្ថាន​ភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា” ដោយ​ព្រះ​អង្គ​ពន្យល់​​ថា ព្រះ​អង្គ​ពេញ​ចិត្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ ដោយ​សារ​ផែន​ការ​របស់​គណបក្ស​នេះ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ និង​មានការ​ដំឡើង​ប្រាក់​ខែ​​​។“...

ចោរលួច​ទិន្ន​ន័យ​តាម​កុំព្យូទ័រ​​ក្នុង​ស្រុក​អុក​ឡុក​​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

អ្នក​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​ក្នុង​ស្រុក​​មួយ​ក្រុម​​ បាន​អុក​ឡុក​គេហទំព័រ​របស់​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​តវ៉ា​នូវ​អ្វី​ដែល​ពួក​គេ​អះអាង​ថា ជា​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​​ដើម្បី​​ចុះ​ឈ្មោះ​ជន​អន្តោប្រវេសន៍​វៀតណាម​​​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​ក្នុង​ខែ​នេះ​។ ដោយ​​មិន​ធ្វើ​​ការ​ទំនាក់​ទំនង​ជា​ធម្មតា​ ជាមួយ​​អ្នក​​បោះ​​ឆ្នោត​ដើម្បី​ពិនិត្យ​​មើល​ព័ត៌មាន​លម្អិត​​​នៃ​​ការ​ចុះ​ឈ្មោះ​របស់​ខ្លួន​នោះ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​នៅ​លើ​គេ​ហ​ទំព័​រ​រ​បស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​លេច​ឡើង​នូវ​សារ​មួយ​ដែល​មាន​​​ស្រមោល​ពណ៌​ខ្មៅ​ ដោយ​បង្ហាញ​រូប​បិទ​មុខ​ជា​​ឈុត​ចុង​ក្រោយ​​ក្នុង​រឿង​​​ “ ​មហាជន​ផ្តាច់​ការ”​របស់​លោក​​​ឆាលី​ឆាប​លីន​ (Charlie Chaplin) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​​​ ជា​ចលនា​​សង្គ្រាម​ប៉ាកា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ហ្វា​ស៊ីស​​ និង​មាន​លិខិត​មួយច្បាប់​​​ផ្ញើ​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ឡាយ​ព្រះ​ហស្តដោយ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី។ សារ​មួយ​ពី​ជន​អនាមិក​ម្នាក់​បាន​និយាយ​ថា “ ​លទ្ធិប្រជាធិបតេយ្យ​គឺ​ត្រូវ​​បាន​ផ្ដល់​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប​។ ប្រជា​ពលរដ្ឋ​​ទាំង​អស់​គ្នា​ជា​ចលនា​បដិវត្ត​អាច​ផ្លាស់​ប្ដូរ​ពិភព​លោក​បាន​”។  សារ​នោះ​​បន្ត​ថា “ ​យើង​ជា​ជន​អនាមិក​ យើង​​​គោរព​សាសនា​ យើង​នឹង​មិន​អនុ​គ្រោះ​ ​ហើយ​យើង​មិន​អាច​បំភ្លេច​បាន​​ឡើយ​”។ ការ​អុក​ឡុក​គេហទំព័រ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​​ដោយ​មនុស្ស​បី​នាក់​ដែល​ហៅ​ខ្លួន​ឯង​ថា ជា​កង​ទ័ព​កម្ពុជា​ និង​ជា​សមាជិក​អ្នក​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​​អន្តរជាតិ​។ អ្នក​​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​​ក៏​បាន​​ជ្រៀត​ចូល​ក្នុង​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ DDoS ជា​ប្រព័ន្ធ​​មួយ​ ដែល​​ធ្វើ​ឲ្យ​ប្រព័ន្ធ​អុីន​ធើណិត​មិន​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​១២​ម៉ោង​។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​ម្នាក់​​ប្រចាំ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា គេហទំព័រ​ទាំង​ពីរ​ត្រូវ​បាន​ជួស​ជុល​ឲ្យ​ដំណើរ​ការ​ធម្មតា​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​។ អ្នក​​សម្រប​សម្រួល​ការ​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​នេះ​បាន​ផ្តល់​សម្ភាស​តាម​ប្រ​ព័ន្ធ​ស្កាយ​​(Skype Intervew)​កាលពី​ម្សិល​មិញ​ថា​​ ខ្លួន​គឺ​​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​មាន​​​​ឈ្មោះថា​​​ប្លេក សាយ​​ប៊ើ​ (Black Cyber) ​​​បាន​និយាយ​ថា​ “ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អុីន​​ធើណិត​មិន​ដំណើការ​បន្តិច​បន្តួច​​​​​ប៉ុណ្ណោះ​​លើ​​គេហទំព័រ​ necelect.​org.kh និង​ធ្វើ​ឲ្យ​ខូច​ខាត​​គេហទំព័រ​ voterlist.​org.​kh​​ តែ​បន្តិចបន្តួចផង​ដែរ” ។ អ្នក​លួចទិន្នន័យ​តាម​កុំព្យូទ័រ​រូប​នោះ​​​បន្ត​ថា​ “ សមាជិក​របស់​យើង...​ជឿ​ថា បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ផ្សព្វ​ផ្សាយ​តាម​គេហ​​​ទំព័រ​នោះ​ មាន​​ឈ្មោះ​ជន​ជាតិ​វៀត​ណាម​ ដោយ​ប្រើ​ប្រព័ន្ធ​កាម៉េរ៉ា​ ​ភ្ជាប់​​នឹង​ប្រព័ន្ធ​កុំព្យូទ័រ​ ដើម្បី​បន្លំ​​សំឡេង​របស់​ខ្លួន​​ ហើយ​ដោយ​​ការ​ភ័យ​ខ្លាច​ក្រុម​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​របស់​អាមេរិក​​ស្ទាក់​ចាប់​បាន​។ លោក ទេព...

គណបក្ស​​សង្គ្រោះ​ជាតិ​​មិន​​​សូវ​មាន​​ប្រជា​ប្រិយភាព​​​ក្នុងអតីត​​មូល​ដ្ឋាន​រឹង​មាំ​របស់​ខ្មែរ​ក្រហម​

ស្រុក​អន្លង់​វែង​​​, ខេត្ត​ឧត្ដរ​មាន​ជ័យ​-ប្រសិន​​​​បើ​​​​​​​បច្ចុប្បន្ន​គឺ​ជា​សម័យ​ខ្មែរ​​​ក្រហម​​​មិន​​​ទាន់​​​ចុះចូល​​​ជាមួយ​នឹង​​​​រដ្ឋា​ភិបាល​​​​​វិញ​​​​​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រហែល​ជា​​​អាច​​​​ពឹង​ផ្អែក​លើ​​ស្រុក​អន្លង់​វែង ​​​ក្នុង​​​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ​​​ដើម្បី​​​ដណ្តើម​​​​​​​យក​​​ជ័យ​​​ជម្នះ​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នាពេល​​​ខាង​​​មុខ​​​នេះ។ ជា​​​​អតីត​មូលដ្ឋាន​រឹង​មាំ​បំផុត​របស់​ខ្មែរ​ក្រហម ថ្នាក់ដឹក​នាំ​ស្រុក​អន្លង់​វែង​បាន​​​​បើក​យុទ្ធនាការ​ទ័ព​ព្រៃ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ បង្ក​​​​​​​ឲ្យ​​​មាន​​​ការ​ប្រយុទ្ធ​គ្នា​​​ក្នុង​​​​​​​​ខែ​កក្កដា ឆ្នាំ​១៩៩៧​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ តាមរយៈ​​​ការ​​​​ចូល​រួម​ជាមួយ​កង​កម្លាំង​​​​​​​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម រណឫទ្ធិ​ ក្នុង​​​បំណង​​​ផ្តួលរំលំ​​​លោក ហ៊ុន សែន ហើយ​ទើប​​​នឹង​​​បាន​ចុះ​ចូល​​​​​ជា​​​ស្ថាពរ​​​​ជាមួយ​រដ្ឋាភិបាល​ក្រោមការ​​​​ដឹក​នាំ​របស់​​​​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​១៩៩៩​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បើក​​យុទ្ធនាការ​ឃោសនា​​​បោះឆ្នោត​​​នៅ​ក្នុង​ស្រុក​​​​អន្លង់​វែង​កាល​ពី​ថ្ងៃ​សៅរ៍​​​​​​​​​​​​ ដោយ​មាន​ការ​ដង្ហែ​ក្បួន​​ដែល​មាន​​​ការ​​​​​​ចូលរួម​​​ពី​​​​អ្នក​គាំ​ទ្រ​​​​រាប់​ពាន់​នាក់​នោះ​​​ ​ការ​​​ស្វាគមន៍​​​ដែល​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ទទួលបាន​អំឡុង​​​ពេល​​​​ឃោសនា​​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​​​សាធារណជន ​គឺ​សំឡេង​​​​ចេញ​ពី​​​ឧគ្ឃោស​ន​ស័ព្ទ​ ដែល​ត្រូវបាន​​​ចង​ភ្ជាប់​​​នឹង​​​​ផ្ទាំង​​​​​​រូប​​​​ភាព​​​លោក ហ៊ុន សែន​ ។ ​​​ឧគ្ឃោសនស័ព្ទ​​​​​​​ជាប់​​​ផ្ទាំង​​​រូបភាព​​​លោក​​​​នាយករដ្ឋមន្ត្រី​​​នៅ​ទល់​មុខ​​រង្វង់​​​មូល​​​កណ្តាល​​​ស្រុក​​​​​​​​​​ដែល​​​មាន​​​​​​​​​ស្តូប​​​​​អនុស្សារីយ៍​​​ពណ៌​លឿង​ក្រោម​​​ការ​​​​ឧបត្ថម្ភ​របស់​​​លោក ហ៊ុន សែន ​កាល​​​ពី​ឆ្នាំ​២០០០​​​ ហើយ​ដែល​​​ឥឡូវ​​មាន​បិទ​ទង់​បក្ស​ប្រជាជន​កម្ពុជា​​​​​ពេញ​​​នេះ​​​ បន្លឺ​​​សំឡេង​​​​​​​​​ថា “ សូម​ជន​​​រួម​​​ជាតិ​​​ចង​ចាំ​ថា ប្រសិន​បើ​​​​​​​បង​ប្អូន​​​បោះឆ្នោត​ឲ្យ​លោក កឹម សុខា និង​លោក សម រង្សុី វា​មិនខុស​​​ពី​​​ការ​​​​បោះ​ឆ្នោត​​​​ឲ្យ​​​ខ្មែរ​ក្រហម​វិល​​​ត្រឡប់​មក​វិញ​ម្ដង​ទៀត​​​​ទេ​​​”។ អំឡុង​ពេល​​​​​​​យុទ្ធនាការ​ឃោសនា​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​​នៅ​ក្នុង​ស្រុក​អន្លង់​វែង​​​កាលពី​ថ្ងៃសៅរ៍ លោក​ឃ្លាំង សំអឿន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​អន្លង់​វែង ​បាន​​​ឲ្យ​​​ដឹង​​​ថា​​​...

ដើម្បីទាក់​ទាញរកសន្លឹកឆ្នោត គណ​បក្ស​សង្គ្រោះ​ជាតិ​​ងាកទៅ​រក​​ឥទ្ធិពល​នៃសម្រស់​ស្ត្រី​វ័យ​ក្មេង​

ដោយសារ​​​ការ​ខ្វះ​មូលនិធិ​ និង​បណ្ដាញ​​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​​មាន​​​មិន​​​ខ្វះ​​​សម្រាប់​​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​​​ងាក​​​ទៅ​រក​​​ធនធាន​​​មួយ​​​​​​ដែល​​​​​​ខ្លួន​​​​អួត​​​ថា​​​ កំពុង​​​មាន​​​ចំនួន​​​កើនឡើង​​​ នោះ​​​គឺ​​​​ស្ត្រី​វ័យ​ក្មេង​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រៀម​ខ្លួន​​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​​​ខាងមុខ​​​នេះ​​​ អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​ជាច្រើន​បាន​ទៅ​​​ប្រមូល​ផ្ដុំ​​​​​គ្នា​​​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ ​មាន​ស្ត្រី​បង្ហាញ​ម៉ូត​វ័យ​ក្មេង​​​មួយ​​​ចំនួន​​​​​​ដែល​បាន​នាំ​គ្នា​ចង​ទង់​បក្ស​​​​យ៉ាង​​​ញាប់ដៃ​​​ញាប់​​​ជើង​​​។ ខណៈ​​​​ពួក​គេ​កំពុង​អង្គុយ​​​ធ្វើការ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុកដាក់​​​​ សមាជិក​បក្ស​ម្នាក់​បាន​ថត​រូប​ពួក​គេ​ ហើយ​បន្ទាប់​មក​បាន​បង្ហោះ​រូបភាព​​​​សហការី​ទាំងនោះ​​​​លើ​​​​គេហទំព័រ​​​​ភ្ជាប់​​​បណ្តាញ​​​ទំនាក់​ទំនង​​​សង្គម​​​ហ្វេស​​ប៊ុក​ ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​​របស់​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​។ សារ​​​មួយ​​​នៅ​ក្បែរ​រូប​ភាព​ដែល​បង្ហាញ​​​សកម្មភាព​​​របស់​​​​ស្ត្រី​វ័យ​ក្មេង​ក្នុង​​​ឯកសណ្ឋាន​​​​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​​​ខ្លឹមសារ​​​​ថា“ យើង​គឺ​​​ជា​ស្ត្រី​​​​ដែល​​​បាន​ត្រៀម​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​​សម្រាប់​ការ​សង្គ្រោះ​ជាតិ​ខ្មែរ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ ​​​ខាង​​​មុខ​​​នេះ​​​។ ចុះ​អ្នក​វិញ​ តើ​បាន​ត្រៀម​ខ្លួន​សម្រាប់​​​​ការ​​​សង្គ្រោះ​ជាតិ​ហើយ​ឬ​​​នៅ​?”។ រូប​ភាព​ដែល​មាន​ចំណង​ជើង​ថា “ អ្នក​ណា​​​​ក៏​​​ដឹង​​ថា ស្ត្រី​​​​សង្គ្រោះ​ជាតិ​​​សុទ្ធតែ​​​​​​​ក្មេងៗ​​​​​​​ស្អាត​​​ៗ​​​ និង​សុភាព​រាប​សា​នៅ​ពេល​អ្នក​ជួប​ពួកគេ​” បាន​​​ទទួល​ការ​ចុច​​​ឡែក​​​ (likes) ​​​បញ្ជាក់​​​ពី​​​ការ​​​ពេញចិត្ត​​​ពី​​​មនុស្ស​​​ជាង​៧០០​​​នាក់​​​នៅ​លើ​គេហទំព័រ​ហ្វេស​ប៊ុក​ ហើយ​ត្រូវ​បាន​ចេញ​រំលែក​ជាង​១៣៥​ដង​នៅ​លើ​ទំព័រ​​​ហ្វេសប៊ុក​​​នេះ​​​​។ ខណៈ​​​នៅ​សល់​​​តែ​​​​​​​​​​ជាង​មួយខែ​​​​ទៀត​​​ដល់​​​ថ្ងៃ​​​បោះ​ឆ្នោត​​​​​នោះ​​​ ពេលនេះ​គណបក្ស​សង្គ្រោះ​​​​ជាតិ​​​​កំពុង​​​សង្ឃឹម​ថា នឹង​​​អាច​​​ទទួល​បាន​ប្រជាប្រិយ​ភាព​បន្ថែម​​​ទៀត​​​តាមរយៈ​​​​ការ​បញ្ចូល​​​​ស្ត្រី​វ័យក្មេង​វាងវៃ​​​​ និង​គួរ​ឲ្យ​ទាក់​ទាញ​ទៅក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​​ប្រជា​ពលរដ្ឋ​ជាង​ពាក់​កណ្ដាល​មាន​អាយុ​ក្រោម​៣០​​​ឆ្នាំ​នោះ​​​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​​ព្យា​យាម​​​ប្រកួត​ប្រជែង​ជាមួយ​ចលនា​យុវ​ជន​​​​ដ៏​​​​ជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។ លោក លី សុវិជ្ជា ប្រធាន​​​​ផ្នែក​​​យុទ្ធនាការ​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​​​​រាជធានី​ភ្នំពេញ ដែល​បាន​បង្ហោះ​រូប​ភាព​ស្ត្រី​វ័យ​ក្មេង​​​​ទើប​ជ្រើស​ចូល​​​​​ថ្មី​បំផុត​​ កាលពី​សប្ដាហ៍​មុន​​​នោះ​​​ ​បាន​ឲ្យ​​​ដឹង​​​ថា ចាប់​តាំង​ពី​មាន​ការ​បង្ហោះ​​​រូប​ភាព​ទាំង​នេះ​តាម​អ៊ីនធើណិត​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ទាក់​ទាញ​​​​បាន​​​មនុស្ស​​​​ជា​​​ច្រើន​នាក់​​​ឲ្យ​មក​ចូល​រួម​ក្នុង​យុទ្ធនាការ​​របស់​ខ្លួន​។ លោក សុវិជ្ជា ​មាន​​​ប្រសាសន៍​​​​ថា“ ស្ត្រី​​ក្មេងៗ​​​ ​​ស្អាត​​​ៗ​ តែង​តែ​មាន​មិត្ត​ភក្តិ​ច្រើន ​ជា​ពិសេស​​​​គឺ​​​បុរស​​​ៗ ដែល​កំពុង​​សិក្សា​ជាមួយ​ពួកគេ​​​​។ ហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា អ្នក​ត្រូវ​តែ​នាំ​មិត្ត​ភក្តិ​របស់​អ្នកឲ្យ​មក​ចូល​រួម​ជា​មួយ​យើង​ តើ​បាន​ទេ?”។ លោក​បាន​បន្ថែម​ថា ចាប់​តាំង​​ពី​​​ពេល​​​លោក​​​​​​​​​​​​បង្ហោះ​រូប​ភាព​ទាំងនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក  ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​​​​សមាជិក​​​ជា​​​យុវជន​ប្រមាណ​២០០នាក់​មក​ចូល​រួម​ជាមួយ​គណបក្ស​នេះ​ក្នុង​​​នាម​​​ជា​​​អ្នក​​​​ស្ម័គ្រចិត្ត​។ កាលពី​ថ្ងៃ​​​សៅរ៍...