Sunday, September 22, 2019
Home Authors Posts by Anthony Jensen

Anthony Jensen

40 POSTS 0 COMMENTS

ទី​​​បញ្ជាការដ្ឋាន​​​​​​អង្គរក្ស​​​ដែល​​​រើ​​​ចេញ​​​​​​បង្ហាញ​​​នូវ​​​សញ្ញា​​​ទីបញ្ចប់​​​នៃ​​​សករាជ​​​មួយ​​​

អតីត​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​អង្គរក្ស​​​​​​នៃ​​​កងអង្គរក្ស​​​ផ្ទាល់​​​របស់​​​​​​អតីត​​​ប្រធាន​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា លោក ជា ស៊ីម ដែល​​​​​​បាន​​​រំសាយ​​​ចោល​​​បន្ទាប់​​​ពី​​​មរណភាព​​​របស់​​​លោក​​​កាល​​​ពី​​​ខែ​​​មិថុនា គឺ​​​ឥឡូវ​​​នេះ​​​ជា​​​ការិយាល័យ​​​របស់​​​ក្រុម​​​ហ៊ុន​​​សន្តិសុខ​​​ឯកជន​​​មួយ។​​​ សញ្ញា​​​ពណ៌​​​ខៀវ​​​ក្រហម​​​​​​ដ៏​​​ធំ​​​ដែល​​​សរសេរ​​​ថា "កងអង្គរក្ស​​​សម្ដេច​​​អគ្គមហា​​​ធម្ម​​​ពោធិសាល ជា ស៊ីម" នៅ​​​ខាង​​​លើ​​​ទ្វារ​​​ចូល​​​​​​បរិវេណ​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៩​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​​​​ដាក់​​​ជំនួស​​​ដោយស្លាក​​​​​​សញ្ញា​​​ពីរ​​​អម​​​សង​​​ខាង​​​ទ្វារ​​​ដែក ពោល​​​គឺ​​​​​​រូប​​​​​​សន្តិសុខ​​​ស្ត្រី​​​នៅ​​​ម្ខាង និង​​​រូប​​​សន្តិសុខ​​​បុរស​​​នៅ​​​ម្ខាង​​​ទៀត ដែល​​​ផ្សាយ​​​អំពី​​​សេវា​​​ក្រុមហ៊ុន​​​សន្តិសុខ​​​​​​លីប្រា។ លោក ម៉ម ប៊ុននាង អ្នកនាំ​​​ពាក្យ​​​ព្រឹទ្ធសភា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា​​​​លោក ជា ស៊ីម ទទួល​​​បាន​​​ការ​​​ការពារ​​​ពី​​​អង្គរក្ស​​​រាប់​​​រយ​​​នាក់​​​ តែ​​​អ្នក​​​ទទួល​​​តំណែង​​​ស្នង​​​របស់​​​លោក​​​ជា​​​ប្រធាន​​​ព្រឹទ្ធសភា​​​គឺ​​​លោក សាយ ឈុំ មាន​​​​​​មធ្យោបាយធូរ​​​រលុង​​​ចំពោះ​​​សន្តិសុខ។​​​​​​​​​ អ្នកនាំ​​​ពាក្យ​​​ព្រឹទ្ធសភា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សម្តេច សាយ ឈុំ មិន​​​មាន​​​អង្គរក្ស​​​ច្រើន​​​ដូច​​​សម្តេច​​​ ជា ស៊ីម​​​ ទេ។ ខ្ញុំ​​​ឃើញ​​​ថា គាត់​​​មាន​​​​​​អង្គរក្ស​​​ប្រាំ ឬ​​​ប្រាំ​​​មួយ​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​ទៅ​​​តាម​​​សម្តេច​​​ពេល​​​លោក​​​ទៅ​​​ណា​​​ម្តងៗ"។ លោក ម៉ម ប៊ុននាង បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​កង​​​អង្គរក្ស​​​​​​លោក ជា ស៊ីម ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កង​​​ពល​​​តូច​​​លេខ​​​៧០ ជា​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ទទួល​​​​​​បន្ទុក​​​​​​ផ្តល់​​​សន្តិសុខ​​​​​​ដល់​​​មន្ត្រី​​​ជាន់​​​ខ្ពស់ និង​​​​​​មន្ត្រី​​​អ្នកមុខ​​​អ្នកការ​​​បរទេស។​​​ អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​និយាយ​​​ថា មាន​​​ហេតុ​​​ផល​​​​​​ផ្សេងៗ​​​​​​ដែល​​​​​​ក្រុម​​​សន្តិសុខ​​​លោក ឈុំ តិច​​​បើ​​​ប្រៀបធៀប​​​នឹង​​​​​​លោក ជា ស៊ីម ប៉ុន្តែ​​​បាន​​​យល់​​​ស្រប​​​ថា កង​​​កម្លាំង​​​ធំធេង​​​របស់​​​លោក ជា ស៊ីម មាន​​​​​​ប្រយោជន៍​​​​​​តិច​​​តួច​​​សម្រាប់​​​ការពារ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក។​​​ លោក កែម ឡី អ្នកធ្វើ​​​អត្ថាធិប្បាយ​​​នយោបាយ ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​បង្កើត​​​ក្រុម​​​​​​តស៊ូ​​​មតិ​​​មូលដ្ឋាន​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កងអង្គរក្ស​​​លោក ជា ស៊ីម គឺ​​​​​​ច្រើន​​​តែ​​​ជា​​​មរតក​​​នៃ​​​បក្ស​​​និយម​​​​​​នៅ​​​ក្នុង​​​ជួរ​​​​​​គណបក្ស​​​កាន់​​​អំណាច​​​នាចុង​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ និង​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​ប៉ុណ្ណោះ។​​​​​​ លោក ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​នេះ​​​គឺ​​​ជា​​​ជម្លោះ ហើយ​​​ប្រធាន និង​​​អនុប្រធាន​​​បាន​​​ព្យាយាម​​​រើស​​​អង្គរក្ស​​​ដ៏​​​ច្រើន​​​​​​រហូត​​​មក​​​ដល់​​​បច្ចុប្បន្ន​​​នេះ។​​​ សាយ​​​ ឈុំ នៅ​​​ពេល​​​នោះ​​​គឺ​​​ស្ថិត​​​នៅ​​​កណ្តាល​​​។ អ៊ីចឹង នោះ​​​ជា​​​ហេតុ​​​ដែល​​​ សាយ ឈុំ នឹង​​​មិន​​​រើស​​​អង្គរក្ស​​​ច្រើន​​​ទេ"។ លោក ឡី បាន​​​និយាយ​​​បន្ថែម​​​ថា ចំពោះ​​​មរណភាព​​​នៃ​​​លោក ជា ស៊ីម អង្គរក្ស​​​របស់​​​លោក​​​ត្រូវ​​​​​​​​​ផ្លាស់​​​ទៅ​​​បម្រើ​​​ការ​​​​​​នៅ​​​កន្លែង​​​ផ្សេងៗ​​​គ្នា។ ​​​លោក ឡី បាន​​​និយាយ​​​ថា "អង្គ​​​រក្ស​​​​​​គឺ​​​មិន​​​ត្រឹម​​​តែ​​​​​​រក្សា​​​សន្តិសុខ​​​ឲ្យ​​​ចៅហ្វាយនាយ​​​គេ​​​ទេ ប៉ុន្តែ​​​​​​ក៏​​​ការពារ​​​មុខ​​​ជំនួញ​​​គេ​​​ដែរ"។​​​ ទោះ​​​បី​​​​​​​​​មាន​​​តួ​​​នាទី​​​​​​កិត្តិយស​​​នៅ​​​ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្រោយ​​​មក​​​នៅ​​​ក្នុង​​​ឆាក​​​ជីវិត​​​របស់​​​លោក​​​ក៏​​​ដោយ ក៏​​​​​​លោក ជា ស៊ីម ​​​បាន​​​បង្កើត​​​នូវ​​​បណ្តាញ​​​សែ​​​ស្រឡាយ​​​នយោបាយ​​​ទូលំទូលាយ​​​នា​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៨០​​​ដែល​​​រយៈ​​​ពេល​​​ជាង​​​១០​​​ឆ្នាំ​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​ក្លាយ​​​ជា​​​បុរស​​​មាន​​​អំណាច​​​បំផុត​​​ម្នាក់​​​ក្នុង​​​បណ្តា​​​អ្នក​​​មាន​​​អំណាច​​​ជា​​​ច្រើន​​​​​​​​​របស់​​​ប្រទេស​​​កម្ពុជា។​​​​​​​​​ ក្នុង​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ក្រោយ​​​ពី​​​មរណភាព​​​របស់​​​លោក​​​កាល​​​ពី​​​ឆ្នាំ​​​មុន អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​  Human Rights Watch​​​ បាន​​​និយាយ​​​ថា អតីត​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​រូប​​​នេះ​​​នឹង​​​ត្រូវ​​​គេ​​​ចង​​​ចាំ​​​ថា​​​បាន​​​បង្កើត​​​ឲ្យ​​​មាន​​​គំរូ​​​​​​ក្នុង​​​ការ​​​ប្រើ​​​​​​ខុស​​​​​​នូវ​​​​​​កងកម្លាំង​​​សន្តិសុខ​​​រដ្ឋ។​​​​​​ លោក ប្រេដ អាដាម នាយក​​​ប្រចាំ​​​អាស៊ី​​​នៃ​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​ថា "មរតក​​​របស់​​​លោក​​​បន្ត​​​រហូត​​​មកដល់​​​សព្វថ្ងៃ​​​នេះ ដោយ​​​មាន​​​កងកម្លាំង​​​សន្តិសុខ​​​មិន​​​មាន​​​ការ​​​កែ​​​ទម្រង់​​​​​​​​​ គឺ​​​ធ្វើ​​​​​​​​​ឡើង​​​សម្រាប់​​​​​​តែ​​​ផល​​​ប្រយោជន៍​​​​​​គណបក្ស​​​កាន់​​​អំណាច ជា​​​ជាង​​​សម្រាប់​​​សាធារណជន"។​​​ កង​​​អង្គរក្ស​​​ដ៏​​​ធំធេង​​​របស់​​​លោក ជា ស៊ីម និង​​​បញ្ជី​​​ទីប្រឹក្សា​​​​​​​​​ច្រើន​​​នាក់​​​របស់​​​លោក​​​​​​​​​មាន​​​ឈ្មោះ​​​ក្នុង​​​បញ្ហា​​​ផ្លូវ​​​ច្បាប់​​​ ដោយ​​​មាន​​​អតីត​​​ប្រធាន​​​កងអង្គរក្ស​​​របស់​​​លោក​​​​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈពេល​​​១០​​​ឆ្នាំ​​​​​​ពី​​​បទ​​​ប្រព្រឹត្ត​​​ល្មើស​​​ជាច្រើន​​​។ ឈឿន ចាន់ថន ប្រធាន​​​អង្គរក្ស​​​ធ្លាក់​​​សក្តិ ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​កាល​​​ពី​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១២​​​ពី​​​បទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់ ពី​​​បទ​​​បញ្ជា​​​ឲ្យ​​​ប្រើ​​​​​​អាវុធ​​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ត្រឹម​​​ត្រូវ ក្លែង​​​ឯកសារ​​​ និង​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​។​​​ នៅ​​​ក្នុង​​​ខែ​​​ដដែល​​​នោះ តុលាការ​​​យោធា​​​​​​បាន​​​ផ្តន្ទាទោស​​​​​​អតីត​​​ប្រធាន​​​អង្គ​​​រក្ស​​​រូប​​​នេះ​​​ពី​​​បទ​​​​​​លក់ និង​​​បំផ្លាញ​​​ទ្រព្យសម្បត្តិ​​​យោធា​​​ដោយ​​​ខុស​​​ច្បាប់ ក៏​​​ដូច​​​ជា​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត។ លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​​​នាយក​​​វេទិកា​​​អនាគត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គរក្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​​​​គឺភាគច្រើន​​​ជា​​​​​​និមិត្ត​​​រូប​​​អំណាច ហើយ​​​​​​ជា​​​អង្គរក្ស​​​ដែល​​​លោក​​​ត្រេក​​​អរ​​​នឹង​​​ឃើញ​​​ហោចទៅ​​​ក្នុង​​​ករណី​​​លោក ជា ស៊ីម។ អ្នក​​​វិភាគ​​​នយោបាយរូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ខ្ញុំ​​​គិត​​​ថា ជា​​​បឋម​​​​​​ជា​​​វិធី​​​​​​និយាយ​​​របស់ ជា ស៊ីម​​​ ថា លោក​​​នៅ​​​តែ​​​ជា​​​មនុស្ស​​​សំខាន់​​​នៅ​​​ក្នុង​​​ជួរ​​​បក្ស។ សាយ ឈុំ មិន​​​អាច​​​ទាមទារ​​​អ្វីៗ​​​ដូច​​​គ្នា​​​បាន​​​ទេ ហើយ​​​លោក​​​ក៏​​​មិន​​​គួរ​​​ទាម​​​ទារ​​​ដែរ"។​​​​​​​​​​​​​​​​​​ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ល​​​ើ​​​​​​ក្រុម​​​អង្គ​​​រក្ស​​​លោក ហ៊ុន សែន ដែល​​​មាន​​​ចំនួន​​​រាប់​​​ពាន់​​​នាក់ថា "ពលរដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​ដែល​​​មាន​​​អង្គ​​​រក្ស​​​​​​មិន​​​មែន​​​យក​​ពួក​​​គេ​​​មក​​​ដើម្បី​​​ការពារ​​​ខ្លួន​​​ពួក​​​គេ​​​ទេ"។ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា " តើ​​​ហ៊ុន សែន​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​ក្រុម​​​អង្គរក្ស​​​មែន​​​ទេ?​​​អ្នក​​​អាច​​​សួរ​​​ចំណុច​​​​​​​​ដូច​​​គ្នា​​​នេះ​​​អំពី​​ ជា ស៊ីម។ ចម្លើយ​​​គឺ​​​អត់​​​ទេ"៕​​​  

លោក​​​ ហ៊ុន សែន ទទួល​​​បាន​​​ការ​​​ Like លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ច្រើន​​​ជាង​​​លោក​​​ សម រង្ស៊ី

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជិត​​​ឈាន​​​​​​ដល់​ការ​​​​ទទួល​​​បាន​​​ប្រជា​​​ប្រិយភាព​​​ខ្លាំង​​​បំផុត​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នៅ​​​កម្ពុជា​​​ដោយ​​​ឥឡូវ​​​នេះ​​​បាន​​​វ៉ាដាច់​​​​លោក ​​​សម ​​​រង្ស៊ី ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ដ៏​​​ក្តៅ​​​គគុក​​​ ដើម្បី​​​ទទួល​​​បាន​​​ការ​​​ចុច​​​ចូល​​​ចិត្ត​​​ (Like) តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​។ គិត​​​​ត្រឹម​ល្ងាច​​​ម្សិលមិញ ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្លូវ​​​ការ​​​​​​របស់​​​លោក ហ៊ុន សែន​​​ មាន​​​ការ​​​កើន​​​ឡើង ​​​​​​ នូវ​ការ​​​ចុច ​​​Likeដល់​​​ទៅ​​​ជាង​​​២.១០៨.៨០០​​​ នាក់​ ដោយ​​​វ៉ាដាច់​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្លូវ​​​ការ​​​របស់​​​លោក សម រង្ស៊ី ដែល​​​ទទួល​​​បាន​​​ការ​​​ចុច​ Like​​​ប្រហែល ២.០៩៤.៨០០ នាក់​ ។ ដោយ​​​ទទួល​​​បាន​​ចំនួន​​​នៃ​​​ការ​​​ចុច Like ជិត​​​៣៧០​​​.០០០​​នាក់​ កាលពី​មួយ​​​ខែ​​​មុន ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ហ៊ុន សែន ដែល​​​បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ ទើប​​​តែមានការ​​​​ទទួល​​​ស្គាល់​​​ដោយ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​ខែ​កញ្ញា​ នោះ​​​ ឥឡូវ​​​នេះ​​​ទទួល​​​បាន​​​ប្រជា​​​ប្រិយភាព​​​ខ្លាំង​​​បំផុត​​​ទី​​​៣​​​នៅ​​​កម្ពុជា​​​​​​ពោល​​​គឺ​​​ចាញ់​តែ​ទំព័រ​ហ្វេស​ប៊ុក​របស់​​​​វីអូអេ(VOA)​​​និង​​​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​​​ចម្រៀង​​​ មាស​​​ សុខ​​​សោភា ប៉ុណ្ណោះ​​​ ។ ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​ទំព័រ​​​ហ្វេស​​​​​​ប៊ុក​​​របស់​​​ខ្លួន​​​ជា​​​ផ្លូវ​​​ការ​​​មក​​​​​​...

សុខ ទូច ​​​​​​គំរាម​​​ប្តឹង​​​អតីត​​​​​​និស្សិត​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​របស់​​​ខ្លួន

អ្នក​​​ស្រាវជ្រាវ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ស្រាវ​​​​​​ជ្រាវ​​​លេចធ្លោ​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​ដឹង​​​​ថា ខ្លួន​​​ជាប់​​ទាក់ទិន​​​នឹង​​​រឿង​​​ចម្រូង​​​ចម្រាស ​​​មួយ​​​ទៀត​​​ពាក់​ព័ន្ធ​​​នឹង​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​ដោយ​​​លើក​​​នេះ​​​បាន​​​គំរាម​​​ប្តឹង​​​អតីត​​​និស្សិត​​​ម្នាក់​​​នៅ​​​សាកល​​​វិទ្យាល័យ​​​របស់​​​លោក​ជុំវិញ​ការ​​​បង្ហោះ​​​ហ្វេស​​​ប៊ុក​​​ដែល​​​តវ៉ា​​​អំពី​​​តម្លៃ​​​សិក្សា​​​នៅ​​​សាកលវិទ្យាល័យ​​​នេះ។ ក្នុង​​​សារ​​​មួយ​​​ដែល​​​បង្ហោះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នួន វិទ្យាធិកា​​​អាយុ​​​២៦​​​ឆ្នាំ អតីត​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ បាន​​​និយាយ​​​ថា នាង​​​ត្រូវ​​​ប្រឈម​​​នឹង​​​ការ​​​ចំណាយ​​​ចាំបាច់​​​ជាច្រើន​​​លើ​​​សាលា​​​នៅ​​​ពេល​​​ជិត​​​បញ្ចប់​​​ការ​​​សិក្សា​​​កាលពី​​​ខែ​​​កុម្ភៈ​​​

កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​ពុក​​​រលួយ​​​ខ្លាំង​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់​​​​​​អាស៊ីអាគ្នេយ៍

​​​យោង​​​តាម​​​សន្ទស្សន៍​​​នៃ​​​ការ​​​យល់​​​ឃើញ​​​អំពី​​​អំពើ​​​ពុក​​​រលួយ(CPI)​​​ឆ្នាំ​​​២០១៥​​​របស់​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​(T.I.)ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ និង​​​ដែល​​​ត្រូវ​​​បាន​ច្រាន​​​ចោល​​​ភ្លាម​​​ៗ​​​ដោយ​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​កម្ពុជា​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​ឥឡូវ​​​នេះ​​​ប្រទេស​កម្ពុជា​​​ត្រូវ​​​បាន​​​​ចាត់​​​ទុក​​​ថា ជា​ប្រទេស​​​​​​​ពុក​​​រលួយ​​​ខ្លាំង​​​ជាង​​​គេ​​​បំផុត​​​ក្នុង​​​តំបន់​​​​អាស៊ីអាគ្នេយ៍​​​។ ខណៈ​​​​ពិន្ទុ​ CPI របស់​ប្រទេស​កម្ពុជា​​​​នៅ​​​​​​តែ​​​ដូច​​​កាល​​​ពី​​​ឆ្នាំ២០១៤ ពោលគឺ​នៅតែ​​មាន​​​តួលេខ​​​២១​​​លើ​​​១០០​​​​​​នោះ ប្រទេស​​​នេះ​​​គ្មាន​​​ការ​​​វិវឌ្ឍ​​​ ​​​ដូច​​​ប្រទេស​​​ភូមា​​​ ដែល​​​គេ​​​ឃើញ​​​ថា បាន​​​កើន​​​ឡើង​​​១​​​ពិន្ទុ ពោល​​​គឺ​​​ទទួល​​​បាន​​​២២​​​​​​ពិន្ទុ​​​នោះ​​​ឡើយ​​​។ ការ​​​ទទួល​​​បាន​​​​​​ពិន្ទុ​​​សរុប​​​២១​​​របស់​​​ប្រទេស​​​ កម្ពុជា គឺ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​ស្មើ​​​នឹង​​​ប្រទេស​​​ប៊ូរុនឌី​​​ និង​​​ប្រទេស​​​សីុមបាវ៉េ​​​ ដែល​​​សុទ្ធ​​​តែ​​​ជាប់​​​លំដាប់​​​ថ្នាក់​​​ទី​​​១៥០​​​ក្នុង​​​ចំណោម​​​ប្រទេស​​​​​​១៦៧​​​ ដែល​​​ត្រូវ​​​បាន​​​សិក្សា​​​ស្ទាប​​​ស្ទង់​​​មតិ​​​ក្នុង​​​សន្ទស្សន៍​​​សម្រាប់​​​ឆ្នាំ​​​នេះ​​​ ពោល​​​គឺ​​​សុទ្ធតែ​ចាញ់​​​ប្រទេស​​​ភូមា​​​១​​​ពិន្ទុ។ រី​​​ឯ​​​ប្រទេស​​​សិង្ហ​​​បុរី​​​វិញ​​​ទទួល​​​​​​ពិន្ទុ​​​​​​៨៥​​​ជា​​​ពិន្ទុ​​​ខ្ពស់​​​បំផុត​​​ក្នុង​​​តំបន់ និង​​​ខ្ពស់​​​បំផុត​​​ទី​​​៨​​​លើ​ពិភព​​​លោក​​​។ ពេល​​​ថ្លែង​​​អំឡុង​​​ពេល​​​ចាប់​​​ផ្តើម​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​របាយការណ៍​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ លោក ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​ បាន​​​លើក​​​ឡើង​​​ថា ​​​ពិន្ទុ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​មួយដែល​មាន​​​ "អំពើ​​​ពុក​​​រលួយ​​​ខ្ពស់​​​​"។ លោក ព្រាប កុល បាន​​​​​​សន្មតថា​ ការ​​​​មិន​​​រីក​​​ចម្រើន​​​របស់​​​កម្ពុជា​​​​​​គឺ​​​ដោយ​​​សារ​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "និយាយ​​​ឲ្យ​​​សាមញ្ញ​​​ទៅ ប្រព័ន្ធ​​​តុលាការ​​​ និង​​​នីតិរដ្ឋ​​​នៅ​​​តែ​​​​​​មាន​​​បញ្ហា​​​ ហេតុ​​​ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខាត​​​ពិន្ទុ​​​ហើយ​​​កម្ពុជា​​​បាត់​​​បង​​​់​​​ឱកាស​​​ក្នុង​​​ការ​​​បង្កើន​​​ពិន្ទុ​​​របស់​​​ខ្លួន​​​សម្រាប់​​​ឆ្នាំ​​​២០១៥។ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ការ​​​វិនិយោគ​​​ និង​​​បរិយា​​​កាស​​​ពាណិជ្ជកម្ម​​​វិញ​​​ ឃើញ​​​ថា មាន​​​ភាព​​​ប្រសើរ​​​​​​ឡើង​​​"។ ថ្លែង​​​បន្ទាប់​​​ពី​​​ពិធី​​​នេះ​​​លោក...

របាយការណ៍​​​និយាយថា កម្ពុជា​​​​​​ស្ថិត​​​នៅ​​​លើ​​​ចំណុច​​​​​​ប្រើ​​​អំណាច​​​ផ្តាច់​​​ការ​​​​​​​​​

ក្រោយ​​​ពី​​​មាន​​​ការ​​​រលំ​​​ដួល​​​កិច្ច​​​សន្ទនា​​​ផ្នែក​​​នយោបាយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​ប្រហារ​​​ជួន​​​កាល​​​ហិង្សា​​​ប្រឆាំង​​​នឹង​​​​​​មេដឹក​​​នាំ​​​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​សកម្ម​​​ជន ប្រទេស​​​កម្ពុជា​​​​​​បាន​​​​​​រអិល​​​ធ្លាក់​​​​​​ដល់​​​១០​​​ចំណុច​​​​​​នៅ​​​ក្នុង​​​សន្ទស្សន៍​​​ប្រជាធិបតេយ្យ​​​នៃ​​​​​​ក្រុម​​​ស៊ើបការ​​​សេដ្ឋកិច្ច ពោល​​​គឺ​​​​​​​​​ដល់​​​ចំណុច​​​នៃ​​​ការ​​​ប្រើ​​​អំណាច​​​ផ្តាច់​​​ការ។ របាយការណ៍​​​ដែល​​​ចេញ​​​កាល​​​ពី​​​​​​ចុង​​​សប្តាហ៍​​​មុន និយាយ​​​ថា ​​​ក្នុង​​​ពេល​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ក្នុង​​​សន្ទស្សន៍​​​ឆ្នាំ​​​២០១៤ ដោយសារ​​​តែ​​​មាន​​​កិច្ច​​​ព្រមព្រៀង​​​នៅ​​​ឆ្នាំ​​​នោះ​​​រវាង​​​រដ្ឋាភិបាល​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​បាន​​​បញ្ចប់​​​​​​​​​ភាពទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​រយៈ​​​ពេល​​​១០​​​ខែ តែ​​​ការ​​​វិវត្ត​​​ថ្មីៗ​​​​​​​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្ថានការណ៍​​​ប្រជាធិបតេយ្យ​​​របស់​​​ប្រទេស​​​នេះ​​​កាន់​​​តែ​​​ធ្លាក់​​​ចុះ​​​ដុន​​​ដាប។ របាយការណ៍​​​ដែល​​​ចាត់​​​ថ្នាក់​​​​​​​​​លេខ​​​១១៣​​​ក្នុង​​​ចំណោម​​​​​​១៦៧​​​ប្រទេស​​​ដែល​​​បាន​​​ស្ទង់ សរសេរ​​​ថា "​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា កិច្ច​​​ព្រម​​​ព្រៀង​​​​​​ឆ្នាំ​​​២០១៤​​​​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​ប្រឆាំងទទួល​​​បរាជ័យ​​​ នៅ​​​ពេល​​​ដែល​​​​​​រដ្ឋា​​​ភិបាល​​​​​​ចាប់​​​ផ្តើម​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុង​​​ខែតុលា ឆ្នាំ​​​២០១៥ ដោយ​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​ការ​​​ធ្លាក់ចុះ​​​គំហុក​​​​​​ចំពោះ​​​ពិន្ទុ និង​​​ចំណាត់​​​ថ្នាក់​​​​​​របស់​​​ប្រទេស​​​នេះ"។​​​​​​​​​​​​​​​​​​​​​ ចាប់​​​តាំង​​​ពី​​​​​​ខែ​​​តុលា មាន​​​អ្នក​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​ច្រំ​​​ធាក់​​​​​​នៅ​​​ខាង​​​ក្រៅ​​​សភា​​​ដោយ​​​ក្រុម​​​មនុស្ស​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​ត្រូវ​​​បាន​​​គេ​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​​​​អនុប្រធាន​​​សភា​​​ជាតិ ហើយ​​​ដីកា​​​ចាប់​​​ខ្លួន​​​ចំនួន​​​ពីរ​​​បាន​​​ចេញ​​​​​​ឲ្យ​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ជា​​​ថ្មី​​​​​ម្តង​​​ទៀត​​​​​​បាន​​​ធ្វើ​​​និរទេស​​​ខ្លួន​​​ឯង។​​​​​​ របាយការណ៍​​​និយាយ​​​ថា "​​​ប្រទេស​​​កម្ពុជាធ្លាក់​​​ចុះ​​​១០​​​កន្លែង​​​​​​នៅ​​​ក្នុង​​​ចំណាត់​​​​​​ថ្នាក់​​​ពី​​​លេខ​​​១០៣​​​ទៅ​​​​​​ដល់​​​លេខ​​​​​​១១៣ ដោយ​​​មាន​​​ពិន្ទុ​​​នៅ​​​ខាង​​​ចុង​​​នៃ​​​​​​​​​ប្រភេទ​​​របប​​​ផ្តាច់​​​ការ​​​"។ សន្ទស្សន៍​​​ប្រចាំ​​​ឆ្នាំ​​​​​​ត្រូវ​​​ចាត់​​​ទុក​​​​​​ជា"​​​រូប​​​ភាព​​​នៃ​​​ស្ថាន​​​ភាព​​​ប្រជា​​​ធិបតេយ្យ​​​ទូទាំង​​​ពិភព​​​លោក" ហើយ​​​​​​ផ្អែក​​​លើ​​​​​​កត្តា​​​៥ ដែល​​​រួម​​​មាន​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​ពហុបក្ស ដំណើរការ​​​នៃ​​​រដ្ឋាភិបាល ការចូលរួម​​​ផ្នែក​​​នយោបាយ វប្បធម៌នយោ​​​បាយ និង​​​សេរីភាព​​​ពល​​​រដ្ឋ។ ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ខ្វល់​​​អំពី​​​របាយ​​​ការណ៍​​​នោះ​​​ទេ ដែល​​​មាន​​​ចាង​​​ហ្វាង​​​មាន​​​ស្នាក់​​​ការ​​​នៅ​​​ក​​​្នុង​​​ក្រុង​​​ឡុងដ៍។​​​​​​ លោក សុខ ឥសាន បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​មិន​​​ចាប់​​​អារម្មណ៍​​​នឹង​​​ការ​​​វាយ​​​តម្លៃ ឬ​​​ការ​​​ចាត់​​​ថ្នាក់​​​ប្រទេស​​​ទេ។ឥឡូវ​​​នេះ ជីវភាព​​​រស់​​​នៅ​​​របស់​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កំពុង​​​ល្អ​​​ប្រសើរ។ ការ​​​វាយ​​​តម្លៃ​​​​​​របស់​​​ប្រទេស​​​មួយ​​​ទៀត​​​​​​ទៅ​​​លើ​​​ប្រទេស​​​កម្ពុជា​​​មិន​​​សំខាន់​​​ទេ"។ ​​​ក្នុង​​​ខណៈ​​​ដែល​​​អ្នក​​​នាំពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ច្រាន​​​ចោល​​​សន្ទស្សន៍​​​ប្រជាធិបតេយ្យ​​​នៅ​​​ឆ្នាំ​​​នេះ ក៏​​​អ្នកវិភាគ​​​នយោបាយ​​​ និង​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​​​​មនុស្ស​​​បាន​​​និយាយ​​​ថា ចំណាត់​​​ថ្នាក់​​​ទាប​​​​​​របស់​​​ប្រទេស​​​កម្ពុជា គឺ​​​មាន​​​ភាព​​​​​ត្រឹម​​​ត្រូវ។ លោកស្រី ចក់ សុភាព នាយិកា​​​ប្រតិបត្តិ​​​នៃ​​​មជ្ឈមណ្ឌល​​​​​​​​​សិទ្ធ​​​ិមនុស្ស​​​កម្ពុជា បាន​​​និយាយ​​​ថា ចំណាត់​​​ថ្នាក់​​​ទាប​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​មិន​​​គួរ​​​​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ទេ។ លោកស្រី ចក់ សុភាព បាន​​​និយាយ​​​ក្នុង​​​អ៊ីម៉ែល​​​ថា "​​​ឆ្នាំ​​​មុន​​​ឃើញ​​​មាន​​​ព្រឹត្តិការណ៍​​​វិវត្ត​​​គួរ​​​ឲ្យ​​​ព្រួ​​​យ​​​បារម្ភ​​​មួយ​​​ចំនួន​​​ដែល​​​ជា​​​​​​ជំហាន​​​​​​​​​ដើរ​​​ថយ​​​ក្រោយ​​​ចម្បង​​​សម្រាប់​​​​​​ការលូតលាស់​​​ប្រជាធិបតេយ្យ​​​នៅ​​​កម្ពុជា ជាពិសេស​​​ការ​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​​​​គណបក្ស​​​ប្រឆាំង​​​ បន្ទាប់​​​ពី​​​​​​ការ​​​រលំ​​​ដួល​​​វប្បធម៌​​​សន្ទនា​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ ចំណាត់​​​ថ្នាក់​​​​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​​​​ពិត​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​​​​ឲ្យ​​​ឃើញ​​​ថា ប្រជា​​​ធិបតេយ្យ​​​​​​កំពុង​​​រង​​​ការ​​​គំរាម​​​កំហែង​​​នៅ​​​កម្ពុជា"។ លោក កែម ឡី អ្នកធ្វើ​​​អត្ថាធិប្បាយ​​​​​​នយោបាយ​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​បង្កើត​​​​​​ក្រុម​​​តស៊ូ​​​មតិ​​​មូល​​​ដ្ឋាន​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ បាន​​​និយាយ​​​ថា ប្រទេស​​​កម្ពុជា​​​​​​ជា​​​ពិសេស​​​ខ្វះ​​​​​​វប្បធម៌​​​នយោ​​​បាយ។​​​​​​​​​ លោក កែម ឡី បាន​​​និយាយ​​​​​​​​​សំដៅ​​​ទៅ​​​លើ​​​​​​លោក ហ៊ុន សែន និង​​​ក្រុម​​​គ្រួសារ​​​​​​របស់​​​លោក​​​ថា "មាន​​​ត្រឹម​​​តែ​​​មនុស្ស​​​ម្នាក់ ឬ​​​​​​មាន​​​តែ​​​មួយ​​​គ្រួសារ​​​​​​គ្រប់​​​គ្រង​​​ប្រព័ន្ធ​​​ទាំង​​​អស់ រួមទាំង​​​​​​ព្រះ​​​បរម​​​រាជ​​​វាំង"។ លោក កែម ឡី បាន​​​និយាយ​​​បន្ថែម​​​ថា ​​​ដោយ​​​មាន​​​​​​រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មុនៗ​​​សន្យា​​​ថា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​​​​​​​​​​ដែល​​​ពុំ​​​ដែល​​​កើត​​​មាន​​​ឡើង គួបផ្សំ​​​​​​​​​ជាមួយ​​​​​​​​​ការ​​​យល់​​​ដឹង​​​​​​ផ្នែក​​​នយោ​​​បាល​​​កាន់​​​តែ​​​កើន​​​ឡើង​​​​​​ក្នុង​​​បណ្តា​​​ពល​​​រដ្ឋ​​​ ប្រទេស​​​នេះ​​​កំពុងចូល​​​មក​​​កៀក​​​នឹង​​​ចំណុចរបត់​​​មួយ។​​​​​​​​​​​​ អ្នកធ្វើ​​​អត្ថាធិប្បាយ​​​​​​នយោបាយ​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​ពេល​​​នេះ​​​ ពល​​​រដ្ឋ​​​​​​ស្រេក​​​ឃ្លាន​​​​​​ចង់​​​បាន​​​ប្រទេស​​​ប្រជាធិបតេយ្យ​​​ ប៉ុន្តែ​​​​​​រដ្ឋាភិបាល​​​ ពោល​​​គឺ​​​មេដឹក​​​នាំ​​​​​​ចាស់​​​ៗ​​​ដោយ​​​មាន​​​វប្បធម៌ចាស់ គឺ​​​មិន​​​ចង់​​​​​​ផ្លាស់​​​ប្តូរ​​​ទេ"។​​​ លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​​​​ដ៏​​​លេចធ្លោ​​​ បាន​​​និយាយ​​​ថា ក្នុង​​​ខណៈ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​សម​​​នឹង​​​មាន​​​ចំណាត់​​​ថ្នាក់​​​​​​ទាប​​​នៅ​​​លើ​​​​​​សន្ទស្សន៍​​​ វា​​​គឺ​​​ជា​​​កំហុស​​​​​​​​​ក្នុង​​​ការ​​​ដំឡើង​​​​​​​​​ចំណាត់​​​ថ្នាក់​​​ដោយ​​​ផ្អែក​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​នា​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​។​​​​​​ លោក អ៊ូ វីរៈ បាន​​​និយាយ​​​ថា "កិច្ច​​​ព្រម​​​ព្រៀង​​​មិន​​​ធ្វើ​​​ឲ្យ​​​អ្វី​​​បាន​​​ល្អ​​​ប្រសើរ​​​ទេ"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា សន្ទស្សន៍​​​ឆ្នាំ​​​មុន​​​​​​ហាក់​​​ដូច​​​ជា​​​​​​ការ​​​វិភាគ​​​ពី​​​ចម្ងាយ​​​ពេក។​​​ លោក អ៊ូ វីរៈ បាន​​​និយាយ​​​ថា "គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​មាន​​​អារម្មណ៍​​​ថា​​​រង​​​ការ​​​គំរាម​​​កំហែង។ ការក្តោប​​​ក្តាប់​​​អំណាច​​​របស់​​​គេ​​​ គឺ​​​ពិត​​​ជា​​​រង​​​ការ​​​គំរាម​​​កំហែង។ សំណួរ​​​គឺ​​​​​​ថា​​​តើ​​​គេ​​​នឹង​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​ម៉េច។ តើ​​​គេ​​​​​​នឹង​​​​​​ប្រតិកម្ម​​​​​​ដោយ​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ហើយ​​​ក្លាយ​​​ជា​​​មាន​​​ប្រជាធិបតេយ្យ​​​ជាង​​​មុន ដើម្បី​​​ឲ្យ​​​គេ​​​អាច​​​ផ្គាប់​​​ចិត្ត​​​​​​​​​ក្មេង​​​ជំនាន់​​​ក្រោយឬ? ឬក៏​​​គេ​​​នឹង​​​​​​ពិតជា​​​ធ្វើ​​​ការ​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​ចំណុច​​​គ្រប់​​​យ៉ាង​​​នៃ​​​ការ​​​រស់​​​នៅ​​​នៅ​​​កម្ពុជា​​​? ខ្ញុំ​​​គិត​​​ថា​​​យើង​​​មិន​​​ទាន់​​​ដឹង​​​ទេ"៕ រើន​​​(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ឃី សុវុឌ្ឍី)​​​​​​      

លោក ហ៊ុន សែន សោក​ស្តាយ​នឹង​ផល​ប៉ះពាល់​ពី​ការ​ប្រកួត​ប្រជែង​បរទេស​ក្នុង​វិស័យ​ស្រូវ​អង្ករ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ច្រើន ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស ដែល​នាំ​ឲ្យ​តម្លៃ​ថោក ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ​អង្ករ​មិន​អាច​សម្រេច​បាន​គោលដៅ​ដ៏​ខ្ពស់ ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១០។ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​សំខាន់ៗ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ប្រចាំ​ឆ្នាំ​នៅ​សណ្ឋាគារ​សុខា ក្នុង​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​សរសើរ​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​គម្រោង​ស្រូវ​អង្ករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​បាន​កត់​សម្គាល់​ថា ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​ក្នុង​តំបន់​បាន​កម្រិត​ចំនួន​សរុប​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា។ ក្នុង​ឆ្នាំ​២០១០ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​១​លាន​តោន​សម្រាប់​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥ ជា​តួលេខ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មិន​អាច​សម្រេច​បាន។ ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​នៅ​ដើម​ខែ​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​និយាយ​ថា ថ្វីបើ​មាន​ការ​កើន​ឡើង​៣៩​ភាគរយ​ក្នុង​ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​២០១៥​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​បាន​បញ្ជូន​អង្ករ​តែ​៥៣៨.៣៩៦​តោន​ប៉ុណ្ណោះ​ទៅ​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន...

ក្រសួង​​​មហាផ្ទៃ​​​សុំ​​​ជំនួយ​​​ពី​​​​​​អាំង​​ទែ​​​ប៉ូល​​​ដើម្បី​​​តាម​​​ចាប់​​​​​​អ្នក​​​​​​កាត់​​​ត​​​រូប​​​ភាព​​​លោក​​​ស្រី ប៊ុន រ៉ានី​​​​​​

យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រសួង​​​នេះ​​​បាន​​​ស្នើ​​​ឲ្យ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ជួយ​​​ចាប់​​​ខ្លួន "ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​រស់​​​នៅ​​​ក្រៅ​​​ប្រទេស" ​​​ដែល​​​ក្រសួង​​​នេះ​​​ជឿ​​​ថា ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​កាត់​​​ត​​​ និង​​​ផ្សព្វ​​​ផ្សាយចែក​រំលែក​​​​រូប​​​ថត​​​របស់​​​ភរិយា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ រូ​​​ប​​​ថត​​​កាត់ត​ដែល​​​លេច​​​ឡើង​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ចុង​​​​ខែ​​​​មុន​​​បាន​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​លោក​​​​ស្រី ប៊ុន រ៉ានី ស្ថិត​ក្នុង​ឥរិយាបថ​ឈរ​​​កន្ធែក​​​ជើង​​​ ពេល​​​ថត​​​រូប​​​ជាមួយ​​​ស្វា​​​មី​​​ និង​​​ចៅ​​​ៗ​​​ ចំនួន​​​៦​​​នាក់​​​អំឡុង​ពេល​​​​សម្រាក​​​វិស្សម​​​កាល​​​​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ ដើម្បី​​​អប​​​អរ​​​សាទរ​ឆ្នាំ​​​ថ្មី​​​ឆ្នាំ​​​សកល​​​។ នៅ​​​ក្នុង​​​សារ​មួយ​បង្ហោះ​តាម​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ខ្លួនកាល​​​ពី​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​ធ្នូ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​ក្តៅ​ក្រហាយ​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​រូប​​​ថត​​​នេះ​​​ដោយ​​​ចែក​​​រំលែក​រូប​​​ភាព​​​​​ផ្ទាំង​​​ស្គ្រីន​​​​​​ស្ត​​​ី​​​ពី​​​រូប​​​ថត​កាត់​​​ត​​​ និង​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​មួយ​​​ដែល​​​បាន​​​​​​បង្ហោះ​​​រូប​​​ថត​​​នេះ។ នៅ​​​ក្នុង​​​រូប​​​ភាព​​​ផ្ទាំង​​​ស្គ្រីន​​​នោះ​​​ ម្ចាស់​​​គណនី​​​ឈ្មោះ​​​ "Haknukman Leung” បាន​​​សរសេរ​​​ថា "ស្អី​​​គេ​​​!! ស្ត្រី​​​ទី​​​១​​​ខ្មែរ​​​ឈរ​​​អ៊ីចឹង​​​!!!ពិត​​​ជា​​​គំរូ​​​អាក្រក់​​​របស់​​​នារីខ្មែរ​​​មែន​​​!ជោ​​​មើល​​​ប្រពន្ធ​​​ផង​​​ជោ!!!”។ ដោយ​​​ចោទ​​​ប្រកាន់​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ថា បាន​​​កាត់​​​ត​​​រូប​​​ថត​​​នេះ លោក​​​ ហ៊ុន ​​​សែន បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សារ​​​មួយ​​​អម​​​ដោយ​​​រូប​​ភាព​​​ផ្ទាំង​​​ស្គ្រីន​​​​​​នេះ​ថា "រាល់​​​ទង្វើ​​​ទាំង​​​ឡាយ​​​​​​ណា​​​ដែល​​​បំផ្លាញ​​​ដល់​​​កិត្តិយស​​​ខ្ញុំ និង​​​គ្រួសារ​​​ក្នុង​​​នាម​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​ប្រទេស​​​មួយ ​​​គឺ​​​ពួក​​​គេ​​​ត្រូវ​​​​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះមុខ​​​ច្បាប់"។ គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​បដិសេធ​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ទេ​​​។ លោក...

​បុរស​ជា​ប្ដី​និយាយ​ថា ប្រពន្ធ​របស់​ខ្លួន​​​បាត់​បង់​ជីវិត​ បន្ទាប់​ពី​​​​​​គ្រូពេទ្យ​​មិន​​ព្រម​​​សង្គ្រោះ​បន្ទាន់​​​

ស្ត្រី​អាយុ​៣១​ឆ្នាំ​ម្នាក់​ដែល​រង​របួស​ក្បាល​​​ធ្ងន់​ធ្ងរ​នៅ​ក្នុង​សកម្មភាព​​វាយ​ប្រហារ​ដោយ​ជន​ប្រដាប់​ដោយ​ពូថៅ​នៅ​​ក្រុង​ព្រះ​សីហនុ​កាល​ពីថ្ងៃ​អង្គារ​ បាន​ស្លាប​់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​​រសៀល​ម្សិលមិញ បន្ទាប់ពី​គ្រូ​ពេទ្យ​មិន​ព្រម​ស្គែន​​ខួរ​ក្បាល បញ្ចូលឈាម​ និង​វះកាត់ឲ្យ​ នេះបើយោង​តាម​ប្តី​របស់ស្ត្រីរូបនេះ។ អ្នកស្រី​ អ៊ុំ​ ផាន់​ណា​ អាយុ​៣១​ឆ្នាំ​ និង​ម្តាយ​​​របស់​អ្នកស្រី​​ឈ្មោះ​ ទូច​ សំអូន​ អាយុ​៦៧​ឆ្នាំ​ ព្រមទាំង​កូន​ប្រុស​អាយុ​៥​​ឆ្នាំ​របស់គាត់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​កាល​​ពី​រសៀល​ថ្ងៃអង្គារ​​ បន្ទាប់​ពី​ពូួកគាត់​​ជាមួយនឹង​កូន​ៗ​​បួននាក់ផ្សេង​ទៀតត្រូវ​ជន​សង្ស័យ​មិន​ស្គាល​់អត្តសញ្ញាណ​វាយ​នឹង​ខ្នង​ពូថៅ​​​ ខណៈ​ពួកគាត់​កំពុង​ដេកលង់លក់​នៅក្នុង​ផ្ទះ​ដ៏តូច​មួយ​ក្នុង​សង្កាត់​១ ​ក្រុង​ព្រះសីហនុ។​ កូនស្រី​​ម្នាក់​​អាយុ​១៣​ឆ្នាំ​ក្នុង​ចំណោម​កូន​ទាំង​បួន​​នាក់​នេះ​​របស់​អ្នកស្រី អ៊ុំ ផាន់ណា ក៏​បាន​ស្លាប់​ដោយ​សារ​របួស​ដែរ​កាលពី​ម្សិល​មិញ ពេល​កំពុង​ត្រូវ​បាន​ដឹក​​ពី​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​​មក​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ​ ជាមួយ​​បង​ប្អូន​បង្កើត​ពីរ​នាក់​ផ្សេង​ទៀត​។ ​នៅ​ផ្លូវ​​ខាង​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ​មិន​យូរ​ប៉ុន្មាន​មុន​ពេល​​ប្រពន្ធ​​​​ស្លាប់​នៅ​ម៉ោង​​​​ប្រហែល​​​​១​​រសៀល​​កាល​ពី​ម្សិលមិញ ​លោក...

ឆ្លងកាត់​​​ទ្វីប

នៅឯរោងចក្រ​​​ក្នុងក្រុង​​​ភ្នំពេញ​​​ កម្មករ​​​រៀបចំ​​​អង្ករដើម្បី​​​នាំចេញ​​​ រូបភាព ដោយ John vink ឈរមើល​​​ក្រុម​​​កម្មករ​​​មួយ​​​ដែលកំពុង​​​តែបែក​​​ញើស​​​ជោកអាវ​​​ និង​​​លើក​​​​​​ការ៉ុង​​​អង្ករ​​​គ្រាប់​​​វែង​​​កម្ពុជា​​​ទម្ងន់​​​៥០គីឡូក្រាមក្នុង​​​មួយ​​​​​​ការ៉ុង​​​ដាក់​​​លើ​​​ឡាន​​​កុងតឺនឺ លោក​ ធី ហុងរិទ្ធ បាន​​​ពន្យល់​​​ថា ការ​​​ដឹក​​​ជញ្ជូន​​​គឺជាការ​​​ចាប់​​​ផ្តើម​​​នៃ​​​ដំណើរ​​​មួយ​​​ ដែលឆ្លងកាត់​​​តាម​​​ទ្វីបពីរ​​​។

សាលក្រម​​​ក្នុង​​​ករណី​​​ឆ្លង​​​មេរោគ​​​ ​​​​​​អេដស៍យ៉ាង​​​រាល​​​ដាល​​​ សម្រេច​​​ ​​​​​​ដោយ​​​គ្មាន​​​​​​ភ័ស្តុតាង​​​វេជ្ជសាស្ត្រ​​​

នៅ​​​ពេល​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​​​​ឲ្យ​​​លោក ​​​យ៉ែម ជ្រិន គ្រូពេទ្យ​​​ភូមិ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ដែល​​​ ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​​​​ចម្លង​មេ​​​រោគ​​​អេដស៍​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដល់​​​ទៅ​​​ជាង​​​២៨០នាក់​​​ នៅ​​​ក្នុង​​​ឃុំ​​​រកា ជាប់​​​ពន្ធនាគារ​​​​រយៈ​ពេល​២៥​​​ឆ្នាំនោះ​ វា​​​ទំនង​​​ជា​​​មិន​​​បាន​​​ពិចារណា​​​លើ​​​ភ័ស្តុ​​​តាង​​វេជ្ជសាស្ត្រ​​​ឡើយ​​ នេះ​បើយោងតាមកិច្ច​សម្ភាសន៍​​ជាមួយ​វេជ្ជបណ្ឌិត​និង​មន្ត្រី​សុខាភិបាល​។​​ តុលាការ​​​ក៏បាន​​​​បន្ត​​​សាលក្រម​​​ផ្តន្ទាទោស​​​​​​ដែរ​​​ ទោ​​​ះ​បី​​​ជា​​​គ្មាន​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​​​​​​ដែល​បច្ចុប្បន្ន​​​កំពុង​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​នៅ​​​វិទ្យាស្ថាន​​​បា៉ស្ទ័រ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​ដែល​​​ អាច​ជួយ​​​​ក្នុង​​​ការ​​​​​​លាត​​​ត្រដាង​​​ប្រភព​​​​​​ដើម​​​នៃ​​​​ការ​​​ឆ្លង​​​មេរោគ​​​អេដស៍យ៉ាងរាលដាល​នៅ​​​​ក្នុង​​​ឃុំ​​​រកា​​​ ហើយ​ដែល​​​​នឹង​​​ត្រូវ​​​បញ្ចប់​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​​ខាង​​​មុខ​​​នោះ។ ខណៈ​​​ព្រះរាជ​​​អាជ្ញា​​​ពឹង​​​ផ្អែក​​​យ៉ាង​​​ខ្លាំង​​​លើ​​​សក្ខី​​​កម្ម​​​របស់​​​អ្នក​​​ភូមិ​​​​​​​​​​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ជិត​​​៩០​​​នាក់​​​អំឡុង​​​ការ​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​ក្តី​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​របស់​​​លោក យ៉ែម​​​ជ្រិន​​​ នៅ​​​ក្នុង​​​ខែ​​​តុលា តុលាការ​​​បាន​​​លើក​​​ឡើង​​​ ​​​​នៅ​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​បើក​​​សវនាការ​​​ជំនំុជម្រះ​​​ថា ខ្លួន​​​ក៏​​​ចង់បាន​​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថានប៉ាស្ទ័រ​​ ដែល​​​កំពុង​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​យ៉ាង​​​សកម្ម​​​អំពី​​​មេ​​​រោគ​​​អេដស៍​​​​​​ ដែល​​​បាន​​​ឆ្លង​​​យ៉ាង​រាល​​​ដាល​​​ជា​​​ លើក​​​ដំបូង​​​ក្នុង​​​ឃុំ​​​រកា កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​ដែរ​​​។ វា​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​ការ​​​ធ្វើ​​​តេស្ត​​​មួយ​​​ណា​​​ដែល​​​តុលាការ​​​សំដៅ​​​លើ​​​។ យោង​​​តាម​​​លោក​​​ Didier Fontenille ប្រធាន​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​តេស្ត​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថាន​​​របស់​​​លោក​​​ផ្តោត​​​​​​លើ​​​​​​កត្តា​​​បី​​​​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា គឺ​​​សំណាក ​​​ឈាម​​​​របស់​​​អ្នក​​​ភូមិ​​​ឃុំ​​​រកា ស៊ឺរាំង​​​ដែល​​​​រឹប​​​អូស​​​បាន​​​ពីផ្ទះ​​​របស់​​​លោក យ៉ែម​​​ ជ្រិនដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​​​​ កាល​​​ពីខែ​​​ធ្នូ និង​​​​​​ប្រភព​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​។ ខណៈ​​​សំណាក​​​ឈាម​​​ត្រូវ​​​បាន​​​ធ្វើ​​​តេស្ត​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់ពី​​​មាន​កា​​​រផ្ទុះឡើង​នូវ​​​​​ករណី​​​​នេះ​​​​ដើម្បី​​​បញ្ជាក​​​់​​​អំពី​​​ការ​​​ឆ្លង​​​យ៉ាង​រាល​​​ដាល​​​នោះ​​​​...