Thursday, October 17, 2019
Home Authors Posts by Anthony Jensen

Anthony Jensen

40 POSTS 0 COMMENTS

លោក ហោ ណាំហុង ​បដិសេធ​ថា លោក​​មិន​បាន​​​​ស្នើ​ឲ្យ​មាន​ការ​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ​នោះ​ទេ

កាល​​ពី​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​បាន​​​កោះ​ហៅ​​​បណ្ដា​អង្គទូត​​​ប្រចាំ​ប្រទេស​កម្ពុជា ​​ដើម្បី​ប្រាប់​ថា លោក​​មិន​​ជាប់​ពាក់​ព័ន្ធ​​ការ​​ចេញ​ដីកា​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​កាលពី​សប្ដាហ៍​មុន​ឡើយ​។ ​រដ្ឋមន្ត្រី​រូប​នេះ​​ក៏​បាន​ព្យាយាម​​ពន្យល់​បក​ស្រាយ​អំពី​​​​​វិធានការ​​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​​ស្វះ​ស្វែង​​​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ​តាម​ការ​ផ្ដន្ទាទោស​​បទ​បរិហារកេរ្តិ៍​​ដែល​មាន​​អាយុ​កាល​៤ឆ្នាំ​​ទៅ​ហើយ​ក្នុង​បណ្ដឹង​​​របស់​​លោក ហោ ណាំហុង ​ដោយ​អះអាង​ថា ​ជម្លោះ​​​​នេះ​មិន​មែនជា​រឿង​នយោបាយ​​ឡើយ ប៉ុន្តែ​គឺ​ជា​​រឿង​ផ្ទាល់​ខ្លួន​។ ​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​​ក្រោយ​ពី​ជំនួប​​របស់​លោក​ជាមួយ​មន្ត្រី​ការ​ទូត​​នៅ​ឯ​ក្រសួង​ការ​បរទេស​ថា "​ទាក់​​ទិន​ឯក​ឧត្ដម​ សម រង្ស៊ី ខ្ញុំ​បាន​ជម្រាប​អង្គទូត​ថា មិន​មែន​ជា​ទំនាស់​​រវាង​គណបក្ស​​ និង​គណ​បក្ស​​​​ទេ។ មិន​មែន​ជា​បញ្ហា​នយោបាយ​ទេ​។ វា​ជា​បញ្ហា​​រវាង​ឯក​ឧត្ដម​​ សម...

ប្រជាជន​កម្ពុជា​​កាន់តែច្រើន​ឡើង​​ងាកទៅប្រើ​ហ្វេសប៊ុក​ដើម្បី​ទទួលបាន​ព័ត៌មាន

យោង​តាម​​របាយ​ការណ៍​ដែលគ្រោង​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​​បើក​ទូលាយ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលផ្នែក​​បច្ចេកវិទ្យា ក្នុងស្រុក​​បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​កាន់​តែ​កើនឡើង​​កំពុង​ងាក​ទៅប្រើ​ប្រព័ន្ធ​អុីន ធឺណិត​ និង​ហ្វេសប៊ុក​​សម្រាប់ការ​​ទទួលបាន​ព័ត៌​មាន។ ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រចាំឆ្នាំ​លើ​ប្រធានបទ​ "ទូរស័ព្ទចល័ត​ និង​អីុនធឺណិត​​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥" ដែលផ្តល់​មូលនិធិដោយ​​កម្មវិធី Development Innovations របស់​​អង្គការ​ USAID និង​មូលនិធិ​អាស៊ី លើកឡើង​ថា ខណៈ ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​​នៅ​តែ​មើល​​ទូរទស្សន៍​សម្រាប់​បច្ចុប្បន្ន​ភាព​នៃ​ហេតុ ការណ៍​ ថ្មីៗប្រព័ន្ធអីុនធឺណិត និង​ហ្វេសប៊ុក ផ្តល់​​​​ព័ត៌​​​មាន​​​​​ឆាប់​រហ័សជាង។នៅក្នុង​ការ​ស្ទង់​មតិ​​ទូទាំង​ប្រទេស​ពី​សំណាក់​អ្នក​ចូលរួម​២.០៦៤នាក់​​ដែលមាន​អាយុ​ពី​១៥ទៅ​៦៥ឆ្នាំ ២៤,៩ ភាគរយ​នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ទាំងនោះ​បាន​ប្រាប់​ក្រុម​អ្នកស្រាវ​ជ្រាវ​ថា ហ្វេសប៊ុក/អីុនធឺណិត​គឺជា​ប្រភពព័ត៌មានដ៏"សំខាន់​បំផុត" ចំណែក ៣១,៨ ភាគរយ​​លើក​ឡើង​ថា ពួកគាត់​ពឹង​ផ្អែក​ជា​សំខាន់​លើ​ទូរទស្សន៍។​មាន​អ្នក​ផ្តល់​បទសម្ភាសន៍តែ​១៧,៨​ភាគ​រយ​ប៉ុណ្ណោះ​​លើកឡើង​ថា ពួកគាត់​​ស្តាប់​តាម​វិទ្យុ។ លោក ហ្សាវីយេ សូឡា (Javier Sola) ប្រធានកម្មវិធី​នៅ​វិទ្យាស្ថាន​បើក​ទូលាយ​​ និង​ជាអ្នកសរសេរ​របាយការណ៍​ម្នាក់​បាន​និយាយ​ ថា...

​ក្រោយ​​​ពី​​​​​​​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​អេដស៍​​​ ជន​​​រងគ្រោះ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​អនាគត​​​

ឃុំ​​​រកា ខេត្ត​​​បាត់​​​ដំបង-សោម សារុន​​​​​​ ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​​​​ចាប់​​​តាំង​​​ពី​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​​​​​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន។ ​ចិញ្ចឹម​​​​​​ក្មួយ​​​ស្រី​​​​​​វ័យ​​​ក្មេង​​​​​​នៅ​​​ឯ​​​ផ្ទះ​​​ម្តាយ​​​​​​​​​នាង​​​នៅ​​​ឃុំ​​​រកា​​​កាល​​​ពី​​​សប្តាហ៍​​​មុន ស្ត្រី​​​មាន​​​វ័យ​​​៣៧​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ខ្លាច​​​គេ​​​មើល​​​ងាយ​​​ធ្វើ​​​​​ឲ្យ​​​អ្នក​​​ស្រី​​​​​​មិន​​​ហ៊ាន​​​​​​ដើរ​​​​​លក់​​​ចេក​​​ចៀន​​​​តាម​​​​​​ផ្លូវ​​​ក្រួស​​​ក្រហម​​​​​​ក្នុង​​​ភូមិ​​​នេះ ​​​ដូច​​​​​​ដែល​​​អ្នក​​​ស្រី​​​​​​ធ្លាប់​​​​​​ដើរ​​​លក់​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ទេ ព្រោះ​​​តែ​​​មាន​​​ជំងឺ​​​នេះ។ ​​​​​​​​​​​​​​​​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​​​​និយាយ​​​ថា "ខ្ញុំ​​​ខ្លាច​​​គេ​​​រើស​​​អើង​​​ ព្រោះ​​​ខ្ញុំ​​​​​​ផ្ទុក​​​​​​​​​អេដស៍​​​។ ឥឡូវ​​​​​​ខ្ញុំ​​​ឈប់​​​ធ្វើ​​​និង​​​លក់​​​ចេក​​​ចៀន​​​ទៀត​​​ហើយ ព្រោះ​​​ខ្ញុំ​​​​​​បារម្ភ​​​ថា​​​អ្នក​​​ភូមិ​​​​​​មិន​​​ហ៊ាន​​​ហូប​​​​​​ចេក​​​ចៀន​​​​​​ខ្ញុំ​​​ទេ។ គេ​​​គិត​​​ថា​​​គេ​​​នឹង​​​ឆ្លង​​​រោគ"។​​​​​​ ​នាង សារុន​​​ បាន​​​និយាយ​​​ថា ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​អ្នក​​​ស្រី​​​​​​​​​គឺ​​​ដោយ​​​សារ​​​តែ​​​​​​​​​ឃើញ​​​អ្នក​​​លក់​​​ចំណី​​​អាហារ​​​ផ្សេង​​​ទៀត​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក្នុង​​​ភូមិ​​​នេះ។​​​ អ្នក​​​ភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "​​​មាន​​​​​​ស្ត្រី​​​ម្នាក់​​​បាន​​​​​​លក់​​​ប្រហុក ប៉ុន្តែ​​​​​​ក្រោយ​​​ពី​​​គាត់​​​ឆ្លង​​​​​​ជំងឺ​​​អេដស៍​​​ អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​​​​​​​ក៏​​​ឈប់​​​ទិញ​​​​​​ប្រហុក​​​គាត់​​​ដែរ"។​​​​​​ មិន​​​មាន​​​លទ្ធ​​​ភាព​​​​​​ចិញ្ចឹម​​​ខ្លួន​​​ឯង​​​បាន នាង សារុន ដែល​​​មិន​​​ទាន់​​​មាន​​​ប្តី​​​នៅ​​​ឡើយ​​​ និយាយ​​​ថា​​​នាង​​​ពឹង​​​លើ​​​​​​ចំណូល​​​តិច​​​តួច​​​ស្តួច​​​ស្តើង​​​​​​របស់​​​​​​ប្អូន​​​​​​ស្រី​​​នាង​​​​​​ដើ​​​ម្បី​​​គ្រាន់​​​តែ​​​មួយរស់ៗ។​​​ នាង សារុន បាន​​​និយាយ​​​ថា "ឥឡូវ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​នៅ​​​ផ្ទះ​​​ ហើយ​​​ធ្វើ​​​ការ​​​ងារ​​​ផ្ទះ​​​​​​ប៉ុណ្ណោះ។ ប្អូន​​​ស្រី​​​​​​នាង​​​​​​បាន​​​​​​ធ្វើ​​​តេស្ត​​​ឈាម​​​ថា​​​មាន​​​​​​មេរោគ​​​អេដស៍​​​​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន។ ការ​​​ផ្ទុះ​​​ជំងឺ​​​បាន​​​ធ្វើ​​​ឲ្យ​​​ឃុំ​​​នេះ​​​ស្ងាត់​​​ជ្រងំ ដែល​​​មាន​​​ចម្ងាយ​​​តែ​​​ពីរ​​​បី​​​គីឡូ​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​​​​ភាគ​​​ខាង​​​កើត​​​​​​នៃ​​​​​​​​​ទី​​​រួម​​​ខេត្ត។​​​​​​ អាជ្ញាធរ​​​បាន​​​បន្ទោស​​​ការផ្ទុះ​​​មេរោគនេះ​​​ទៅ​​​លើ​​​លោក​​​ ញ៉ែម ជ្រិម ជាពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ប៉ុន្តែ មាន​​​ប្រជាប្រិយភាព​​​ក្នុង​​​ភូមិ​​​ ដែលតែង​​​តែ​​​ចាក់ថ្នាំ​​​និង​​​ព្យួរ​​​សេរ៉ូម​​​ដល់​​​ផ្ទះ​​​អ្នកភូមិ​​​នៅ​​​ឃុំ​​​រកា។ មន្ត្រី​​​ប៉ូលិស​​​និង​​​តុលាការ​​​និយាយថា លោក​​​ ជ្រិន ដែល​​​សវនាការ​​​របស់លោក​​​ពីបទ​​​ឃាតកម្ម​​​មាន​​​ស្ថាន​​​ទម្ងន់ទោស​​​ ការចម្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ និង​​​បើក​​​ការព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​បាន​​​បញ្ចប់​​​កាលពី​​​សប្តាហ៍មុន​​​ ហើយ​​​សាលក្រម​​​នឹង​​​ប្រកាស​​​នៅដើម​​​ខែក្រោយ​​​នេះ​​​ បាន​​ខក​​​ខាន​​​មិន​​​ដូរ​​​សឺរ៉ាំង​​​ពេល​​​ចាក់ថ្នាំ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ឆ្លង​​​ជំងឺ​​​ពីម្នាក់​​​ទៅ​​​ម្នាក់​​។​​​ ចាត់តាំង​​​ពី​​​មាន​​​ការ​​​ផ្ទុះ​​​ជំងឺ​​​នេះដំបូង​​​ក្នុង​​​ខែ​​​ធ្នូ មាន​​​អ្នកភូមិ​​​បាន​​​ឆ្លង​​​ជំងឺ​​​នេះ​​​១០នាក់​​​ ភាគច្រើន​​​ចាស់​​​ជរា​​​បាន​​​ស្លាប់​​។ លោក ប៊ី បេងស៊ នាយក​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​ បាន​​​និយាយថា លទ្ធផល​​​ធ្វើ​​​តេស្ត​​​ជាវិជ្ជមាន​​​ថ្មីៗ​​​បំផុត​​​នៃ​​​វីរុសនេះ​​​ បាន​​​កើត​​​ឡើង​​​ពីរសប្តាហ៍មុន​​​ប៉ុណ្ណោះ​​​។ ឥឡូវ​​​រយៈពេល​​​១០ខែ​​​ ចាប់តាំងពី​​​ការ​​​រាល​​​ដាល​​​ជំងឺ​​​ដំបូង​​​ អ្នកភូមិ​​​ដែលធ្វើ​​​តេស្ត​​​ថាមានជំងឺ​​​នេះ​​​នៅឃុំ​​​រកា​​​ និយាយថា ក្នុងពេល​​​ដែល​​​ការ​​​ភ័យ​​​តក់ស្លុត​​​ដំបូង​​​ព្រោះ​​​ឮថា ពួកគេ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍បាន​​​ស្ងប់​​​ស្ងាត់​​​ ហើយ​​​ពួកគេ​​​ចាប់​​​ផ្តើម​​​លេប​​​ថ្នាំ​​​ពន្យារ​​​ ពួកគេ​​​នៅ​​​តែ​​​ប្រឈម​​​នឹង​​​ភាព​​​លំបាក​​​ជាច្រើន​​​។ លោក ហាន ស្រី មាន​​​អាយុ​​​៤៦​​​ឆ្នាំ​​​ មាន​​​កូន​​​បីនាក់​​​ គឺពីរនាក់​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ បាន​​​និយាយ​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ត្រូវគេ​​​រើសអើង​​​ដោយ​​​សារ​​​តែ​​​ផ្ទុក​​​មេរោគ​​​នេះ​​​។ លោក ស្រី បាន​​​និយាយថា "អ្នកស្រុក​​​ផ្សេង​​​រើសអើង​​​យើង​​​។ ពេល​​​គេឮថា យើង​​​មក​​​ពី​​​ភូមិ​​​រកា ពួកគេ​​​ខ្លាច​​​យើង​​​"។ អ្នកភូមិ​​​រូបនេះ​​​បាន​​​និយាយថា "ឧទាហរណ៍​​​ ពេល​​​ខ្ញុំ​​​ទៅមន្ទីរពេទ្យ​​​ខេត្ត​​​ដើម្បី​​​ព្យាបាល​​​កូន​​​ខ្ញុំ​​​ អ្នកដទៃ​​​នឹង​​​មិន​​​មក​​​ក្បែរ​​​យើង​​​ទេ​​​ ពេល​​​ណា​​​គេ​​​ឮថា យើង​​​មក​​​ពី​​​រកា"។​​​​​​​​​​ ទោះជា​​​មាន​​​ការប្រឈម​​​មុខ​​​ទាំងនេះ​​​ក៏ដោយ​​​ ក៏អ្នកភូមិ​​​រូបនេះ​​​និយាយថា បញ្ហា​​​ចម្បង​​​បំផុត​​​ដែល​​​ប្រឈមមុខ​​​គ្រួសាររបស់​​​គាត់​​​ គឺ​​​ការ​​​រក​​​វិធី​​​បន្ត​​​ចិញ្ចឹម​​​ជីវិត​​​។ ​​លោក ស្រី​​​ បាន​​​និយាយថា "បញ្ហា​​​ធំ​​​គឺថា ខ្ញុំ​​​មិន​​​អាច​​​ធ្វើការ​​​ធ្ងន់​​​បាន​​​ទេ​​​ឥឡូវនេះ​​​"។ អតីត​​​កសិករ​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា គាត់​​​មាន​​​អារម្មណ៍​​​ទន់​​​ខ្សោយ​​​ល្ហិតល្ហៃ​​​ជាច្រើន​​​ខែ​​​​​មក​​​ហើយ​​​ បន្ទាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​។ លោក ស្រី បាន​​​និយាយបន្ថែម​​​ថា គាត់​​​និង​​​គ្រួសារ​​​គាត់​​​ឥឡូវនេះ​​​ពឹង​​​ផ្អែក​​​លើ​​​មាន់​​​​​​ទា​​​​​​ដែល​​​នៅ​​​សេស​​​សល់​​​ និង​​​ជំនួយ​​​ជា​​​អង្ក​​​ម្តង​​​ម្កាល​​​ពី​​​មន្ត្រី​​​រដ្ឋាភិបាល ​​​និងអង្គការ​​​ផ្តល់​​​ជំនួយ​​​នានា​​​។ លោក ស្រី បាន​​​និយាយ​​​ថា "ខ្ញុំ​​​​​​​​​ចិញ្ចឹម​​​ជ្រូក​​​ខ្លះ​​​នៅផ្ទះ​​​ ហើយ​​​ជួន​​​កាល​​​ក្រុម​​​ផ្តល់​​​ជំនួយ​​​មនុស្សធម៌​​​ និង​​​អ្នកនយោបាយ​​​ឧបត្ថម្ភ​​​ជាអង្ក​​​ និង​​​ម្ហូបអាហារ​​​ផ្សេងៗ​​​ទៀត​​​ ដូច្នេះ​​​ខ្ញុំ​​​អាច​​​បន្ត​​​រស់នៅ​​​។ ប៉ុន្តែ ខ្ញុំ​​​ព្រួយ​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​ផ្តល់​​​លុយកាក់​​​ ឬ​​​របស់​​​របរ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ជួយ​​​យើង​​​ជានិច្ចទេ"។ ​​អង្គុយ​​​ជុំវិញ​​​តុ​​​មួយ​​​នៅខាង​​​ក្រៅ​​​ការិយាល័យ​​​ព្រះពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ ជាអង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ស្រុក​​​ លោក លឿម ឡម អាយុ​​​៥២​​​ឆ្នាំ បាន​​​និយាយថា ទោះបី​​​ជា​​​គាត់​​​លែង​​​ឈឺចាប់​​​ពី​​​លេប​​​ថ្នាំ​​​ពន្យារ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​មិន​​​អាច​​​ហូប​​​អាហារ​​​បាន​​​​​​ក៏​​​ដោយ​​​ ក៏គាត់​​​នៅ​​​តែ​​​មាន​​​អារម្មណ៍​​​ឈឺ​​​ និង​​​ខ្សោយ​​​។ លោក ឡម បាន​​​និយាយ​​​ថា "កាលពី​​​មុន ខ្ញុំ​​​អាច​​​ទៅ​​​ស្រែ​​​ស្ទួង​​​ស្រូវ ហើយ​​​ទៅស្ទឹង​​​ដើម្បី​​​ស្ទួច​​​ត្រី​​​ ប៉ុន្តែ ពេល​​​នេះ​​​ខ្ញុំ​​​មិន​​​ទៅ​​​បាន​​​ទេ​​​។ ខ្ញុំ​​​មិន​​​មាន​​​កម្លាំង​​​គ្រប់​​​គ្រាន់​​​ទេ​​​"។ ​​ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​អង្គការ​​​ព្រះពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ លោក ឡម បាន​​​និយាយថា លោក​​​អាច​​​រក​​​លុយកាក់​​​បាន​​​ខ្លះ​​​ដោយ​​​ជួយ​​​ធ្វើការ​​​ស្ម័គ្រចិត្ត​​​ឲ្យ​​​អង្គការ​​​នេះ ​​​ហើយ​​​បណ្តុះ​​​ផ្សិត​​​នៅក្រោយ​​​ការិយាល័យអង្គការ ដោយ​​​រក​​​ចំណូល​​​បាន​​​៤៥​​​ដុល្លារ​​​ក្នុង​​​មួយខែ​​។ ប៉ុន្តែ គាត់​​​បាន​​​និយាយ​​​ថា វា​​​មិន​​​ទាន់​​​គ្រប់គ្រាន់​​​នៅឡើយ​​​ទេ​​​។​​​ លោក ឡម បាន​​​និយាយថា "ខ្ញុំ​​​សូម​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយយើង​​​បង្កើត​​​មុខ​​​របរ​​​ និង​​​ផ្តល់​​​កញ្ចប់​​​លុយ​​​ខ្លះៗ​​​ដល់​​​យើង​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មិន​​​ជួយ​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ទេ អ្នកភូមិ​​​មិន​​​អាច​​​រស់​​​បាន​​​ឡើយ"។ ប៉ុន្តែ មិន​​​មែន​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​សុទ្ធតែ​​​យល់​​​ថា ការ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​របស់​​​គេ​​​រារាំង​​​ពួកគេ​​​ពីការ​​​ធ្វើ​​​ការងារ​​​ទេ​​​។ អង្គុយ​​​ព័ទ្ធជុំវិញ​​​ដោយ​​​សមាជិក​​​គ្រួសារ​​​របស់គាត់​​​ គឺ​​​មាន​​​១៨​​​នាក់​​​​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅឯផ្ទះ​​​ឈើ​​​តូច​​​មួយ​​​របស់​​​គាត់​​​ លោកយាយ​​​ ឆាយ យ៉ាវ អាយុ៧៨ បាន​​​មាន​​​ប្រសាសន៍​​​ថា សាច់​​​ញាតិ​​​របស់​​​គាត់​​​នៅ​​​តែ​​​ប្រឹង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ ទោះបី​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក៏ដោយ។​​​​​​ មាន​​​ការ​​​យល់​​​ស្រប​​​ពីសាច់​​​ញាតិ​​​របស់​​​គាត់ លោកយាយ​​​ យ៉ាវ ដែល​​​ចៅ​​​ស្រី​​​​​​អាយុ​​​ប្រាំពីរ​​​ខែ​​​របស់​​​គាត់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺអេដស៍​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ​​​ បាន​​​មាន​​​មន្ទិល​​​​​​សង្ស័យ​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​អ្នក​​​ជិត​​​ខាង​​​របស់​​​គាត់​​​ដែល​​​ថា ពួកគេ​​​ខ្សោយ​​​ពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​ដាំដុះ​​​បាន​​​។ លោក​​​យាយ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ប្រហែល​​​គេ​​​ចង់​​​បាន​​​លុយកាក់​​​ពីរដ្ឋាភិបាល​​​ ឬ​​​អង្គការ​​​ផ្តល់​​​ជំនួយ​​​ដោយ​​​និយាយ​​​ថា ពួកគេ​​​ខ្សោយពេក​​​មិន​​​អាច​​​ធ្វើ​​​ការ​​​កើត​​​។ យើង​​​បន្ត​​​ធ្វើ​​​ស្រែ​​​ដូច​​​មុន​​​អ៊ីចឹង​​​ តើ​​​យើង​​​អាច​​​រស់​​​បាន​​​ទេ បើ​​​យើង​​​មិន​​​ធ្វើ​​​ស្រែ"។ លោក ជួប សុខ​​​​​​ចំរើន នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា ជា​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​បង្ការ​​​មេរោគអេដស៍ ដែល​​​ផ្តល់​​​​​​មូលនិធិ​​​​​​ដល់​​​អង្គការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ បាន​​​និយាយ​​​ថា គេ​​​យល់​​​ថា​​​អ្នក​​​ភូមិ​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​​​​ការ​​​វិល​​​ត្រឡប់​​​ទៅ​​​រក​​​ជីវិត​​​ធម្មតា​​​វិញ។​​​​​​​​​​​​ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា​​​​​​បញ្ហា​​​ទំនង​​​ជា​​​ផ្អែក​​​លើ​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ឆ្លង​​​​​​មេរោគ​​​អេដស៍ ជាជាង​​​ការ​​​ស្តែង​​​ចេញ​​​ផ្នែក​​​រាង​​​កាយ។ លោក សុខចំរើន​​​ បាន​​​និយាយ​​​ថា "ករណី​​​ឃុំ​​​រកា​​​ គឺ​​​ពិត​​​ជា​​​​​​ស្ថានភាព​​​ខុស​​​គ្នា ដែល​​​ក្រុម​​​គ្រួសារ​​​មួយ​​​មាន​​​ឆ្លង​​​ពីរ​​​ឬ​​​បី​​​នាក់​​​។​​​​​​ រឿង​​​នេះ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ជួប​​​បញ្ហា​​​លំបាក។ គេ​​​​​​មិន​​​មាន​​​ទឹក​​​ចិត្ត​​​ គេ​​​មិន​​​មាន​​​​​​​​​សង្ឃឹម​​​​​​​​​​​​​​​ដោយសារ​​​តែ​​​មាន​​​ជំងឺ​​​នេះ"។​​​​​​​​​​​​​​​​​​ លោក​​​នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា​​​ក្នុង​​​ពេល​​​ដែល​​​ការ​​​ប្រឹង​​​ប្រែង​​​​​​ផ្តល់​​​ការ​​​ពិគ្រោះ​​​​​​​​​ផ្នែក​​​ផ្លូវ​​​ចិត្ត​​​​​​ដោយ​​​អង្គ​​​ការ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ រួម​​​មាន​​​​​​ការ​​​នាំ​​​អ្នក​​​ដែល​​​ឆ្លង​​​​​មេរោគ​​​អេដស៍​​​​​​​​​ពី​​​តំបន់​​​ផ្សេងៗ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​​​​មក​​​និយាយ​​​រៀប​​​រាប់​​​ពី​​​បទ​​​ពិសោធ​​​ផ្ទាល់​​​ខ្លួន​​​​​​ដើម្បី​​​ប្រាប់​​​​​​អ្នកភូមិ​​​រកា​​​ គឺ​​​បាន​​​ជួយ​​​កាត់​​​បន្ថយ​​​អារម្មណ៍​​​ឈឺ​​​ចាប់​​​​​​របស់​​​អ្នក​​​ឆ្លង​​​មេរោគ​​​អេដស៍ តែ​​​បញ្ហា​​​នៅ​​​តែ​​​មាន​​​នៅ​​​ឡើយ។​​​ នាយក​​​ប្រតិបត្តិ​​​អង្គ​​​ការខាណា បាន​​​និយាយ​​​ថា "ស្ថានភាព​​​គឺ​​​ខុស​​​គ្នា។ នេះ​​​ជា​​​ហេតុ​​​ដែល​​​អ្នក​​​ខ្លះ​​​​​​មិន​​​អាច​​​ធ្វើ​​​ស្រែ​​​បាន​​​ពេញ​​​ដៃ​​​ពេញ​​​ជើង​​​ ពួកគេ​​​មិន​​​អាច​​​រក​​​ចំណូល​​​បាន ព្រោះ​​​ពួកគេ​​​ព្រួបារម្ភ​​​អំពី​​​ជំងឺ​​​នេះ"។​​​ លោក​​​​​​បាន​​​និយាយ​​​ថា ភាពអាម៉ាស់​​​ដែល​​​អ្នក​​​ភូមិ​​​ប្រឈម​​​មុខ​​​ក៏​​​បាន​​​រួម​​​ចំណែក​​​​​​​​​​​​ក្នុង​​​​​​ការ​​​ប៉ះ​​​ទង្គិច​​​ផ្លូវ​​​ចិត្ត។ លោក ទា ផល្លា អនុប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិប្រយុទ្ធនឹង​​​ជំងឺអេដស៍ សើស្បែក​​​ និង​​​កាមរោគ បាន​​​និយាយថា លោកជឿជាក់​​​ថា កិច្ច​​​ប្រឹងប្រែងរបស់​​​​​​រដ្ឋាភិបាល​​​និង​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ដើម្បី​​​កាត់​​​បន្ថយ​​​ភាព​​​ខ្មាស់អៀន​​​បាន​​​ទទួល​​​ជោគជ័យ។ លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយថា "ទាក់ទង​​​នឹង​​​ភាព​​​អាម៉ាស់​​​ និងការរើសអើង​​​ ខ្ញុំគិត​​​ថា យើង​​​បាន​​​ធ្វើ​​​ច្រើន​​​រួច​​​មកហើយ​​​ ដើម្បី​​​ប្រយុទ្ធប្រឆាំង​​​នឹង​​​រឿងនេះ"។​​​​​​​​​​ លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា "យើង​​​ធ្វើការ​​​ជាមួយ​​​សាលា​​​ យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អាជ្ញាធរ​​​មូលដ្ឋាន យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​អ្នកភូមិ​​។ ពេលណា​​​យើង​​​ជួបប្រទះ​​​ភាព​​​អាម៉ាស់ និង​​​ការ​​​រើសអើង​​​ យើង​​​ត្រូវ​​​ចាត់វិធានការ​​​.... ហើយ​​​មាន​​​ដំណោះស្រាយ។ ឥឡូវនេះ ពលរដ្ឋ​​​យល់​​​ច្បាស់​​​  លោកដឹង​​​ហើយ​​​ គឺ​​​ថា ការ​​​ហូប​​​អាហារ​​​ជាមួយគ្នា​​​ ការលេង​​​ជាមួយ​​​គ្នា​​​ មិន​​​ឆ្លង​​​មេរោគ​​​អេដស៍ទេ​​​"។ លោកវេជ្ជបណ្ឌិត ផល្លា បានមាន​​​ប្រសាសន៍​​​បន្ថែមថា ក្នុងពេល​​​ដែល​​​រដ្ឋាភិបាល​​​មាន​​​ផែនការ​​​ក្នុង​​​ថវិកា​​​ឆ្នាំ​​​២០១៦ ដើម្បី​​​ជួយ​​​ឃុំរកា​​​ដោយ​​​មាន​​​គម្រោង​​​ជាច្រើន​​​ រួមមាន​​​ អនាម័យ​​​ទឹកស្អាត​​​ ការឧបត្ថម្ភ​​​ផ្នែកសង្គម​​​ និង​​​ការងារ​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​ បាន​​​ផ្តល់​​​ថវិកា​​​សាងសង់​​​អគារ​​​ពីរជាន់​​​ មាន​​​គ្រែ២០​​​ បន្ថែម​​​ទៅនឹង​​​មណ្ឌល​​​សុខភាពឃុំ​​​ ហើយ​​​ជុសជុល​​​ផ្លូវថ្នល់​​​ទៅដល់​​​ឃុំនោះ​​​ គឺ​​​មាន​​​សារៈសំខាន់​​​ដែល​​​ថា អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅភូមិ​​​រការ​​​មិន​​​ពឹង​​​ផ្អែក​​​លើ​​​ជំនួយ​​។ លោកវេជ្ជបណ្ឌិត ផល្លា បាន​​​និយាយ​​​បន្ថែមថា "បញ្ហា​​​សំខាន់​​​បំផុត​​​ ថាតើ​​​អ្នក​​​​​​​​ឆ្លង​​​មេរោគអេដស៍​​​ឬអត់​​​ទេ គឺ​​​​​​ថា​​​ជាការ​​​តស៊ូ​​​ដើម្បី​​​រស់​​"។ លោកវេជ្ជបណ្ឌិត​​​រូបនេះ​​​បាន​​​បន្ថែម​​​ថា អង្គការ​​​ពុទ្ធសាសនា​​​ដើម្បី​​​អភិវឌ្ឍ​​​ បាន​​​ជួយ​​​បង្កើត​​​ក្រុម​​​ជួយ​​​ខ្លួន​​ឯង​​​ដែល​​​មាន​​​អ្នក​​​ភូមិ​​​រកា​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ចំនួន​​​១៤​​​នាក់​​​ក្នុងការ​​​ផ្តល់​​​ប្រឹក្សា​​​នៅ​​​ក្នុង​​​ឃុំនោះ។​​​ ជាជាង​​​ពឹង​​​ផ្អែក​​​តែ​​​ទៅ​​​លើ​​​ជំនួយ​​​ឧបត្ថម្ភ​​​ លោកវេជ្ជបណ្ឌិត​​​ ផល្លា បាន​​​និយាយបន្ថែមថា "យើង​​​កំពុង​​​កសាង​​​ភាព​​​រឹងមាំ។ ផ្នែក​​​នៃ​​​រឿងនេះ​​​មិនមកពី​​​ខាង​​​ក្រៅទេ ប៉ុន្តែ ចេញ​​​មក​​​ពី​​​ខាង​​​ក្នុង​​​សហគមន៍​​​ នៅក្នុង​​​ប្រជាពលរដ្ឋ​​​ខ្លួនឯង​​​ ដូច្នេះ​​​អ្នកដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​អាច​​​មាន​​​ឥទ្ធិពល​​​លើ​​​អ្នក​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​"។ ត្រឡប់​​​មក​​​ឃុំរកាវិញ នាង សារុន បាន​​​និយាយថា ក្នុង​​​ពេល​​​ដែល​​​​​​នាង​​​និង​​​អ្នកភូមិ​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ដទៃ​​​ទៀត ​​​លែង​​​មាន​​​អារម្មណ៍​​​តក់ស្លុត​​​ដូច​​​ដែល​​​ពួកគេ​​​ដឹងថា​​​ឆ្លង​​​មេរោគ​​​អេដសន៍​​​ដំបូងទៀត​​​ហើយ​​​នោះ​​​ តែ​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​ខ្លួនឯង​​​អាច​​​ត្រឹម​​​តែ​​​ដោះស្រាយ​​​បញ្ហា​​​របស់​​​សហគមន៍​​។​​​ អតីតអ្នកលក់​​​ចេកចៀន​​​រូបនេះ​​​បាន​​​និយាយថា "ខ្ញុំច​​​ង់​​​ឲ្យ​​​អង្គការ​​​និង​​​រដ្ឋាភិបាល​​​ជួយ​​​យើង​​​នៅពេល​​​អនាគត​​​ទៀត​​​។ ខ្ញុំ​​​ខ្លាច​​​ថា ប្រសិន​​​បើ​​​គេ​​​មិន​​​ជួយ​​​យើង យើង​​​នឹង​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុខភាព​​​របស់​​​យើង​​​​​​"៕​​​រើន    

ការ​ជំនុំជម្រះពេទ្យ​​​​ដែលបង្កឲ្យ​​​ការឆ្លង​មេរោគអេដស៍បញ្ចប់​

ក្រុងបាត់ដំបង-សវនាការ ​ជំនុំជ​ម្រះ​គ្រូ​​​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ ឲ្យ​អ្នកភូមិ​ជាង​២៧០នាក់​ឆ្លង​មេរោគ​អេដស៍​បាន​បញ្ចប់​កាល​ពីល្ងាច​ថ្ងៃពុធ ​ បន្ទាប់ពី​មាន​សវនាការ​រយៈពេល​ប្រាំថ្ងៃ​នៅតុលាការ​ខេត្ត​បាត់ដំបង​ ហើយ​សាលក្រម​​នឹង​ប្រកាសនៅដើម​ខែធ្នូ។ អាជ្ញាធរ ​និយាយ​ថា លោក យ៉ែម ជ្រិន អាយុ​៥៦​ឆ្នាំ​ ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​មេរោគ​អេដស៍​នៅក្នុង​ឃុំ​រកា ស្រុកសង្កែ​ ដែល​ត្រូវរាយការណ៍​ឲ្យ​ដឹង​ដំបូង​កាល​ពី​ខែធ្នូ​ឆ្នាំមុន។​ រហូត​មកដល់​ពេល​នេះ​មាន​អ្នកភូមិ​ដែល​កើតជំងឺ​អេដស៍ដប់​នាក់​បានស្លាប់។ សវនាការ ​បាន​ផ្តល់​ទឡ្ហីករណ៍​​​ថា លោក ជ្រិន​ ដែល​ត្រូវ​បាន​ចោទ​ពីបទ​ឃាតកម្ម​មានស្ថានទម្ងន់​ទោស​ ការចម្លង​រីរុសហ៊ីវ​ដោយ​ចេតនា និង​បើក​ការ​ព្យាបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ បាន​បង្ក​ឲ្យ​មាន​​​​ការ​រីករាយ​ដាល​​​ជំងឺ​​​នេះ​​​​ ព្រោះ​មិន​បាន​ដូរឧបករណ៍​ពេទ្យ​ពេល​ព្យាបាល​ដោយ​ចាក់ថ្នាំ​ និង​ព្យួរសេរ៉ូម​...

តុលាការ​​​បន្ត​​​សវនាការជំនុំជម្រះ​រឿងក្តី​​របស់​​​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណជុំវិញ​​​ការ​ផ្ទុះ​មេរោគ​អេដស៍

ក្រុង​បាត់ដំបង-សវនាការ​ជំនុំជម្រះ​​រឿង​ក្ដី​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ដែល​ជាប់​ចោទ​ថា បាន​​ធ្វើឲ្យ​អ្នក​ភូមិ​ជាង​២៧០​នាក់ ឆ្លង​ មេរោគ​អេដស៍​​នោះ បាន​បន្ត​កាលពី​ម្សិល មិញ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដោយ​លោក​​ព្រះរាជអាជ្ញារង​ ហេង លុយ ​បាន​ហៅ​​ អ្នក​ភូមិ​២៥​នាក់​ដែល​ឆ្លង​មេរោគ​​អេដស៍​មក​ផ្ដល់​សក្ខីកម្ម​អំឡុង​សវនាការ​រយៈ​ពេល​១ ថ្ងៃ​នេះ។ ជាការ​ខំប្រឹង​ប្រែងដើម្បី​​​ដំណើរ​ការ​​​ឲ្យ​បាន​ឆាប់​រហ័សនូវ​បញ្ជីឈ្មោះ​សាក្សី​ដ៏ច្រើន​​នោះ លោកស្រី យិច ឈាណាវី ​​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​​​បាន​កែសម្រួល​នីតិវិធី​តុលា​ការ​កាលពី​ម្សិលមិញ ដោយ​អនុញ្ញាត​​​​ឲ្យ​​​មេធាវី​​របស់​លោក យ៉ែម ជ្រិន ដាក់​សំណួរ​​ទៅ​កាន់​សាក្សី​​ អមដោយ​ការ​​ចោទ​សួរ​ខ្លីៗដោយ​លោកស្រី ឈាណាវី និង​សហ ចៅក្រម​ពីរ​រូប​ទៀត​។ សាក្សី​សរុប​៣៥​នាក់​ត្រូវ​បាន​​ហៅ​​ឲ្យ​មក​​​ផ្តល់​​​សក្ខីកម្ម​​​ក្នុង​សវនាការ​ ជំនុំជម្រះ​រយៈ​ពេល​ពីរ​ថ្ងៃ​ដំបូង​​​នេះ។ លោក យ៉ែម​ ជ្រិន ​ត្រូវ​បាន​ចោទ​ប្រកាន់ ពីបទ​​មនុស្ស​ឃាត​មាន​ស្ថានទម្ងន់​ទោស​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​​រាល​ដាល​ឆ្លង​មេរោគអេដស៍​​​ដ៏​ច្រើន​ក្នុង ឃុំរកា ស្រុក​​សង្កែ ដែល​​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ ​ចាប់​តាំង​​ពី​ពេល​នោះ​មក មាន​​​អ្នក​ភូមិ១០នាក់​​ហើយ បាន​ស្លាប់​ដោយ​សារ​មេរោគ​អេដស៍។ អាជ្ញាធរ​លើក​ឡើង​ថា លោក យ៉ែម ជ្រិន...

គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​​ឡើង​សវនាការក្នុង​​​ករណី​​​ផ្ទុះ​​​មេរោគ​​​អេដស៍

ក្រុង​​​បាត់​​​ដំបង-ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​​ដែល​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ពាក់​​​ព័ន្ធ​​​​​​នឹងការ​ធ្វើ​ឲ្យ​​​​​អ្នក​ភូមិ​ជាង​​​២៧០​​​នាក់​​​ឆ្លង​​​មេរោគ​​​អេដស៍នោះ​ ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង។ នៅក្នុង​​​សាល​​​សវនាការ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ លោក យ៉ែម ជ្រិន បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ឆ្លង​​​រាលដាល​​​នៃ​មេរោគ​​​អេដស៍​​​ដែល​​​កើត​​​ឡើង​​​ក្នុង​​​ឃុំ​​​រកា ស្រុក​​​សង្កែ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុនឡើយ​ដោយ​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ប្រើ​​​សឺរាំុង​​​ឡើង​​​វិញ​​​ដូច​​​ដែល​​​ព្រះរាជ​​​អាជ្ញា​​បាន​​​ចោទ​​​ប្រកាន់​​នោះទេ​។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​​​​ មក​ មាន​អ្នក​​​ភូមិ​​​ដែល​ឆ្លង​​​មេរោគ​​​អេដស៍​​​ចំនួន​​​១០​​​នាក់​​​ហើយ​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​​​​។ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​មនុស្ស​​​​​​ ឃាត​​​ដែល​​​មាន​​​ស្ថាន​​​ទម្ងន​​​់ទោស​​​តាម​​​មាត្រា​​​២០៥​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​មែន​​​នោះ លោក ​​​យ៉ែម ជ្រិន អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ អស់​​​មួយ​​​ជីវិត​​​។គ្រូពេទ្យ​​​អាយុ​​​៥៦​​​ឆ្នាំ​​​រូបនេះ​​​ក៏​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បើក​​​កន្លែង​​​ ព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​ និង​​​​ធ្វើ​​​ឲ្យ​​​មាន​​​ ការ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ផង​ដែរ​​។ ដោយ​​​មាន​​​ការ​​​សួរ​​​សំណួរ ពី​​​លោកស្រី​ យិច ​​​ឈា​​​ណាវី ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ដែល​​​ហាម​​​អ្នកយក​​​ព័ត៌មាន​​​មិន​​​ឲ្យ​​​យក​​​សៀវ​​​ភៅ​​​កត់ត្រា និង​​​ប៊ិច ចូល​​​សាល​​​សវនាការ​​​​​​ ​​​និង​​​ពី​​​លោក ហេង លុយ ព្រះរាជ​​​អាជ្ញារង​​​នោះ លោក យ៉ែម ជ្រិន បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​មិន​​​ដឹង​​​ឡើយ​​​ថា...

ប៉ូលិស​រាំង​ផ្លូវ​អ្នក​ហែ​ក្បួន​នៅ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភព​លោក

អ្នក​តវ៉ា​ជាង​១.០០០​នាក់​មកពី​សហគមន៍​ប្រហែល​៥០​នៅ​ទូទាំង​ប្រទេស​បាន​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចូល​រួម​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ និង​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​និង​ផ្ទះ​សំបែង ប៉ុន្តែ​ការ​ហែក្បួន​របស់​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ក្រុង ដែល​បាន​អះអាង​ថា អ្នក​តវ៉ា​បាន​បង្ក​ហានិភ័យ​ដល់​សន្តិសុខ។ ចាប់​ផ្តើម​ការ​ហែ​ក្បួន​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​នៅ​អតីត​តំបន់​ដី​ក្រហម ជា​ទីតាំង​នៃ​ការ​បណ្តាញ​ចេញ​ដោយ​បង្ខំ​និង​ហិង្សា​ក្នុង​ឆ្នាំ​២០០៩ អ្នក​តវ៉ា ដែល​នាំមុខ​ដោយ​ក្រុម​មួយ​មាន​កាន់​ផ្ទះ​ឈើ​គំរូ​ដ៏​ធំ បាន​ដើរ​ទៅ​កាន់​រដ្ឋ​សភា​នៅ​ក្បែរ​នោះ ឈប់​រយៈ​ពេល​ប្រហែល​៣០​នាទី ខណៈ​ដែល​តំណាង​៤​រូប​បាន​ដាក់​ញត្តិ​ទៅ​តំណាង​រាស្ត្រ​នៅ​ខាង​ក្នុង​អគារ​សភា។ កាន់​បដា​ជាច្រើន​ដែល​រួម​មាន​ពាក្យ​ស្លោក "គ្មាន​ផ្ទះ គ្មាន​ដីធ្លី គ្មាន​ជីវិត" និង "ដីធ្លី និង​ទី​លំនៅ អ្នក​តវ៉ា​មិន​មែន​ជា​អ្នក​បដិវត្ត​ពណ៌" អ្នក​ដែល​បាន​ជួបជុំ​គ្នា បន្ទាប់​មក​បាន​ដើរ​ហែ​ឆ្ពោះ​ទៅ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជិត​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​រាំង​ផ្លូវ​ដោយ​នគរបាល​ក្រុង​និង​កម្លាំង​រាជ​អាវុធហត្ថ​ជាង​១០០​នាក់...

ប្រេសិត​សហ​ប្រជាជាតិ​ថ្លែង​ជា​លើក​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្រុង​ហ្សឺណែវ

លោក​ស្រី រ៉ូណា ស្មីត អ្នក​ធ្វើ​របាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ (HRC) ក្នុង​ទី​ក្រុង​ហ្សឺណែវ​ជា​លើក​ដំបូង ដោយ​បាន​ប្រាប់​អង្គការ​នេះ​ថា លោក​ស្រី​មាន​ផែនការ​ផ្តោត​លើ​មនុស្ស​ដែល​ទន់​ខ្សោយ​ក្នុង​ប្រទេស​នេះ។ ការ​បង្ហាញ​មុខ​របស់​លោក​ស្រី ស្មីត នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​លោក​ស្រី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំបួន​ថ្ងៃ​នៅ​កម្ពុជា ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី ចាប់តាំង​ពី​ទទួល​បាន​ការ​តែងតាំង​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក សុរិយា​ ស៊ូបេឌី កាលពី​ខែ​មីនា ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​ស្រី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ លោក​ស្រី ស្មីត បាន​មាន​ប្រសាសន៍​ថា "បន្ថែម​ពី​លើ​ការ​ពិនិត្យ​និង​ផ្អែក​លើ​កិច្ចការ​របស់​បុព្វាធិការី​របស់​ខ្ញុំ ខ្ញុំ​ជឿ​ថា...

ប្រេសិត UN បញ្ចប​​​់បេសកកម្ម​ដោយ​​​សុំ​​​ឲ្យពង្រឹងនីតិរដ្ឋ​​​នៅកម្ពុជា

​​​​​លោក​​​ស្រី រ៉ូណា ស្មីត (Rhona Smith) ​​​អ្នក​​​រាយ​​ការណ៍​​​ពិសេស​​​ថ្មី​​​របស់​​អង្គការ​​​សហ​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​បាន​​​លើក​​​ឡើង​​​​​​នៅក្នុង​សន្និសីទ​កាសែត​​​មួយ​កាលពី​ម្សិលមិញ​​​ថា លោក​​​ស្រី​​​យល់​​​ស្រប​​​ចំពោះ​​​​ការ​​​អំពាវ​​​នាវ​​​​​របស់​​​អ្នក​​​កាន់​​​តំណែង​​មុ​​​ន​​​លោក​ស្រី​​​ឲ្យ​​​មាន​​ការ​​​ពង្រឹង​​​នីតិ​​​រដ្ឋ​​​នៅកម្ពុជា​​​ ប៉ុន្តែ លោក​​​ស្រី​​​បាន​​​​​​បន្ថែម​​​ថា លោក​​​ស្រី​​​មាន​​​ការ​​​ស្ញប់​ស្ញែង​​​​​ អំឡុង​​ពេល​បំពេញការងារ​​​​​​​លើក​​​ដំបូង​​​របស់​​​លោក​​​ស្រី ដោយ​​​សារ​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ចូល​​​រួម​​​​​​ធ្វើ​​​កំណែទម្រង់​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា សកម្មជន​​​ការ​​​ពារ​​​សិទ្ធិ​មនុស្ស​​​ក្នុង​​​ស្រុក​​បានបង្ហាញមន្ទិល​ថា ការ​​​សន្យា​​​​​​​​​​​​​គាំទ្រ​​​​​​​​​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​លោក​​​ស្រី ​រ៉ូណា ​ស្មីត ​​​និង​​​​ការ​​​ងារ​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​​​សហប្រជាជាតិ​​​​ គឺ​​​គ្រាន់តែ​​​ជា​​​​ការ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​​​​ប៉ុណ្ណោះ​​​ ដោយ​​​មាន​​​សកម្ម​​​ជន​​​ម្នាក់​​​ចាត់​​​ទុក​​​ការ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​លោកស្រី​​​ថា ជា​"​​​ការ​ចាប់ផ្តើម​ការ​ងារ​ដំបូង​​"​​​។ ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ស្រី រ៉ូណា ​ស្មីត ​​ធ្វើ​​​ឡើង​​​នៅ​​​ពេល​​​លោកស្រី​​​បញ្ចប់​​​​​​ការ​​​បំពេញ​​​​​​​​​ការ​​​ងារ​​​រយៈ​​​ពេល​​​៩ថ្ងៃ​​​ ដែល​​​ជា​​​បេសកកម្ម​​​លើក​ដំបូង​​​បន្ទាប់​ពី​​​លោកស្រី​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​​កាល​​​ពី​​​ខែ​​​មីនា​ឲ្យធ្វើ​ជា​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​​​​​ប្រចាំ​​​​​​​កម្ពុជា​​​។ លោក​​​ស្រី​​​គ្រោង​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​អំពី​​​អ្វី​​​ដែល​​​លោក​​​ស្រី​​​ទទួល​​​បាន​​​ជា​​​លើក​​​ដំបូង​​​ទៅ​​​កាន់​​​សម័យ​​​ប្រជុំ​​​លើក​​​ទី​​​៣០​​​របស់​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​នៅថ្ងៃ​​​អង្គារ ។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មាន​​​គម្រោង​​​ធ្វើ​​​ការងារ​​​​បន្ថែម​​​ទៀត​​​លើ​​​ការ​​​ងារ​​​របស់​​​អ្នក​​​កាន់​​​តំណែង​​​មុន​​​ខ្ញុំ​ចំនួន​​​ប្រាំ​​​រូប​​​។ ខ្ញុំ​​​យល់ស្រប​ចំពោះ​ទស្សនៈ​​​ដែល​​​ថា ការ​​​ពង្រឹង​​​​​ច្បាប់​​​បន្ថែម​​​ ការ​​​អភិវឌ្ឍ និង​​​ការធានា​​​ឯករាជ្យ​​​​​​​​​នៃ​​​ស្ថាប​​​័ន​​​ទាំង​​​នោះ​​ដែលមាន​តួនាទីជាក់​​​លាក់​​​​​ក្នុង​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ ជា​​​ពិសេស​​​ប្រព័ន្ធ​​​តុលាការ​​​ គឺ​​​មានសារៈសំខាន់​​​​​​សម្រាប់​​​កសាង​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ​​​ឲ្យ​​​មាន​​​ស្ថិរភាព​​​ដែល​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចង់​​​បាន​​​"។ កាល​​​ពីខែ​​​វិច្ឆិកា​​​ ក្រោយការ​​​ចាប់​​​ខ្លួន​​​សមា​ជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​និង​​​សកម្មជន​​​ការ​​​ងារ​​​សិទ្ធិ​​​ដីធ្លី​​​មួយ​​​ចំនួន​​​ លោក សុរិយា ស៊ូបេឌី​​​អ្នក​​​កាន់​​​តំណែង​​​មុន​​​ លោក​​​ស្រី រ៉ូណា ស្មីត​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយដោយ​​​​រិះ​គន់​​​ចំពោះ​​​កង្វះ​​​​ឯករាជភាព​​​​​​របស់​​​ប្រព័ន្ធ​​​តុលា​ការ​​​កម្ពុជា​​​។ លោក​​​ សុរិយា ស៊ូបេឌី ​​​ថ្លែង​​​អំឡុង​​​ពេល​​​​​នោះ​​​ថា "អ្នក​​​ដែលព្យាយាម​​​​ប្រើ​សេរី​ភាព​​​មូល​​​​​ដ្ឋាន​​​អាច​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​ ចោទ​​​ប្រកាន់​​​និង​​​ផ្តន្ទាទោស​​​​​​ ដោយ​ផ្អែក​លើ​​មូល​​​ហេតុ​​​​តិច​​​តួច​​​​​​​​​​ឬ​គ្មាន​សោះ​។ចំពោះ​​​ករណី​​​បែបនេះ​​​យុត្តិ​​​ធម៌​​​នៅក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​ដែល​មាន​​​​​ការ​ងារ​ជាច្រើន​​​ត្រូវ​ដោះ​​​ស្រាយ​​​​​​​​អាច​​​​នឹង​មាន​​​​ការ​សម្រេច​យ៉ាង​លឿន​​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់"​​​។ នៅ​​​ឯសន្និសីកាសែត​​​កាល​​​ពី​​​ម្សិលមិញ  លោក​​​ស្រី រ៉ូណា ស្មីតក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​ការ​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ស្នើ​​​ឲ្យ​​​អ្នក​​​រាយការណ៍​​​ពិសេស​​​​​រូបនេះ​​​ផ្តោត​ការ​យក​​​ចិត្ត​​​ទុក​​​​ ពេល​ជួប​ពិភាក្សា​​​គ្នា​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​ផងដែរ​។  លោក​​​ស្រី​បាន​​​គូស​​​​​​​បញ្ជាក់​​​ថា លោក សុរិយា ស៊ូបេឌី បាន​​​លើក​​​ឡើង​​​ពីបញ្ហា​​​ដូច​​​គ្នា​​​នេះ​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ចុង​​​ក្រោយ​​​របស់​​​លោក​​​​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​​​​រាយការណ៍​​​ពិសេស​​​។ លោក​​​ស្រី​បាន​​​អាន​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​​​អ្នក​​​កាន់​​​តំណែង​​​មុន​​​លោក​​​ស្រី​​​ដែល​​​លោក​​​ស្រី​​​​​យល់​​​ស្រប​​​​នោះ​ថា "​​​នៅ​​​ក្នុង​​​​ឆាក​នយោបាយ​​​កម្ពុជា ​​​​គួរ​​តែ​គ្មាន​​​​ការ​​​រើស​​​អើង​​​​​ជាតិ​​​សាសន៍​​​ ការ​​​ស្អប់​​​ខ្ពើម​​​ជន​​​បរទេស និង​​​ការ​​​​​រើស​​​អើង​​​គ្រប់​​​រូប​​​ភាព​​​ណា​​​មួយ​​​​​​"។ មន្ត្រី​​​រដ្ឋាភិបាល​​​ និង​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​​​​​​​ធ្លាប់​​​បាន​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សារួច​​​មក​​​ហើយ​​​ចំពោ​​​ះការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​​ពីសំណាក់​គណបក្សសង្គ្រោះ​​​ជាតិ​​​ ដែល​​​មេដឹក​​​នាំ គណបក្ស​​​នេះ​​​ជា​​​រឿយៗ​​​តែង​​​តែ​​​ប្រើ​​​ភាសារើស​​​អើង​​​ជាតិ​​​​សាសន៍ ​នៅ​ពេល​​​សំដៅ​​​លើ​​​ពល​​​រដ្ឋ​​​វៀតណាម​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ពេល​​​ថ្លែង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ស្រី រ៉ូណា ស្មីត បាន​​​គូស​​​បញ្ជាក់​​​​​ថា ការដែលអាចមាន​ការ​​​រើស​​​អើង​​​ជាតិ​​​​សាសន៍​​​​​ដែល​​​ប៉ះពាល់​​​ដល់​​​សិទ្ធិមនុស្ស​​​មិន​​​ត្រូវ​​​បាន​​​រឹត​​​បន្តឹង​​​ឡើយ​​​នៅក្នុង​ឆាក​នយោបាយ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មិន​​​ថា​​​ពល​​​រដ្ឋ​​​ក្រីក្រ និង​​​សិទ្ធិ​​​ដីធ្លី​​​ ស្ត្រី​​​និង​​​ការ​​​ទទួល​​​បាន​​​យុត្តិធម៌​​​ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ និង​ការ​​​ទទួល​​​ស្គាល់​​​ឋានៈជន​​​ភៀស​​​ខ្លួន​​​ កម្មករ​​​ និង​​​​​សិទ្ធិ​​​ការ​​​ងារ​​​ទេ​​​ ការដែលអាច​មាន​ការ​​​រើស​​​អើង​​​ពូជ​​​សាសន៍​​​ដែលធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​ កើត​​​មាន​​​​យ៉ាង​ច្រើន"​​​​។ លោក​​​ស្រី រ៉ូណា ស្មីត​​​ បាន​​​បញ្ចប់​​​ដោយ​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​​​​ត្រូវ​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​​ដោយ​​​ការ​​​ទទួល​​​យ៉ាង​​​រាក់​​​ទាក់​​​អំឡុង​​​ពេល​​​​​លោក​​​ស្រី​​​ជួប​​​ជាមួយ​​​មេដឹក​​​នាំ​​​កម្ពុជា​​​ដូច​​​ជា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី លោកឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ ​​សុខ​​​ អាន រដ្ឋមន្ត្រីក្រសួង​​​មហាផ្ទៃ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​​​​​យុត្តិធម៌ និង​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ការងារ​​​ជាដើម​​​។ លោក​​​ស្រី​​​បានមានប្រសាសន៍​​​ថា "ខ្ញុំ​​​មាន​​​ការ​​​​​​ភ្ញាក់​​​ផ្អើល​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ បន្ទាប់ពី​​​បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​ដោយសារ​​​​ការ​​​លើក​​​សរសើរ​​​ និង​​​ការ​​​សន្យា​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​សហការ​​​ជាមួយ​​​ការិយា​ល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​"។ លោក អ៊ូ វីរៈ ដែលជា​អ្នកវិភា​​​គនយោ​បាយ​​​ និង​​​​ជាស្ថាបនិក​អង្គការ​​​វេទិកា​​​អនាគត​​​ដែល​​​ជា​​​អង្គការ​​​វិភាគ​​​ និង​​​ស្រាវ​​​ជ្រាវ​​​នយោ​បាយ​​បាន​​​​​​លើក​​​ឡើង​​​ថា ខណៈ​​​រដ្ឋាភិបាល​​​មាន​​​​​ភាពរាក់​​​ទាក់​​​ជាមួយ​​​ លោក​​​ស្រី រ៉ូណា ​ស្មីត ​ក្នុង​​​​​ពេល​​​ឥឡូវ​​​ ស្ថានភាព​​​អាច​​​នឹង​​​ផ្លាស់​​​ប្តូរ​​​នៅ​​​ពេល​​​លោក​​​ស្រី​​​រិះ​​​គន់​​​ពី​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​កាន់​​​តែ​​​ខ្លាំង​​​។ ដោយ​​​គូស​​​បញ្ជាក់​​​ពី​​​អ្វីដែល​​​កើត​​​ឡើង​​​ដូច​​​​គ្នា​​​ចំពោះ​​​​អ្នកកាន់​​​តំណែង​​​មុន​​​ លោក​​​ស្រី ​រ៉ូណា ស្មីត​​​ ដូច​​​ជា​​​លោក សុរិយា ស៊ូបេឌី និង​​​លោក យ៉ាស ហ្គាយ ​​​ជា​​​ដើម​​​ មុន​​​ពេល​​​ពួក​​​គាត់​​​មានទំនាក់ទំនង​មិនល្អ​ជាមួយ​​​មេដឹក​​​នាំកម្ពុជា​​​ លោក​​​ អ៊ូ វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះ​​​គឺជា​​​រឿង​​​កើត​​​ឡើង​​​ដដែល​​​។ គាត់​​​ទើប​​​តែ​​​ចាប់​​​ផ្តើម​​​ការ​​​ងារ​​​ក្នុង​​​ដំណាក់​​​កាល​​​​​​​​ដំបូង​​​​​​ ហើយ​​​រដ្ឋាភិបាល​​​​​​ប្រើ​​​ពាក្យ​​​ផ្អែម​​​ល្ហែម​​​ដើម្បី​​​បង្ហាញ​​​ថា ពួកគេ​​​​​​ចូល​​​រួម​​​សហការ​​​"។ លោក នី ចរិយា ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​អង្គការ​​​​​​អាដហុក​​​បាន​​​យល់​​​​ស្រប​​​ចំពោះ​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ​អ៊ូ ​វីរៈ ទាក់ទិន​​​នឹង​​​បេសកកម្ម​​​លើក​​​ដំបូង​​​របស់​​​អ្នក​​​រាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​រង់​​​ចាំ​​​​​រហូត​​​ដល់​​​បេសកកម្ម​​​ទី​​​២​​​ ឬទី​​​៣​​​សិន​​​។ ​ប្រសិន​​បើ​​​គាត់​​​ចាប់​​​ផ្តើម​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ ខ្ញុំ​​​គិត​​​ថា ​គាត់​​​នឹង​​​មានការលំបាក​ក្នុង​ការ​​​​​​​សហការ​​​ជាមួយ​​​​​រដ្ឋាភិបាល​ជាមិនខាន​​​"៕ស៊ុយឈាង

លោក ហ៊ុន សែន ប្រាប់​​​ប្រេសិត​​​​​​សិទ្ធ​​​ិ​​​មនុស្ស​​​ឲ្យ​​​ផ្តោត​​​លើ​​​ការ​​​រើស​​​អើង​​​ជាតិសាសន៍​​​

អ្នក​​​នាំពាក្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​​​​លោក​​​ ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​​​រាយការណ៍​​​ ពិសេស​​​ថ្មី​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​នៅ​​​កម្ពុជា​​​ដោយស្នើ​​​ឲ្យ​​​អ្នក​​​រាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​ផ្តោត​​​​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​លើ​​​ការ​​​រើស​​​អើងជាតិ​​​សាសន៍​​​។  បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ពិភាក្សា​​​រយៈ​​​ពេល​​​១ ម៉ោង​​​នៅ​​​ឯ​​​អគារ​​​ការិយាល័យ​​​របស់​​​លោក  ហ៊ុន សែន​​​ ក្នុង​​​រាជធានីភ្នំពេញ លោក អៀង  សុផាល្លែត ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​នាយក​​​ រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា  លោក ហ៊ុន សែន  និង​​​លោក​​​ស្រី រ៉ូណា ស្មីត បាន​​​ពិភាក្សា​​​អំពី​​​តួនាទី​​​របស់​​​លោក​​​ស្រី​​​ និង​​​វិធី​​​​ដែល​​​រដ្ឋាភិបាល​​​និង​​​អ្នក​​​រាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​។ លោក អៀង សុផាល្លែត​​​ បាន​​​លើក​​​ឡើង ទៀត​​​​ថា អំឡុង​​​កិច្ច​​​ប្រជុំ​​​ពិភាក្សា​​​ លោក  ហ៊ុន  សែន បាន​​​ចាត់​​​ទុក​​​សិទ្ធិ​​​មនុស្ស​​​ថា ជា​​​ "សិទ្ធិ​​​រស់​​​រាន​​​មាន​​​ជីវិត​​​​​​ សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​អប់​​​រំ​​​ និង​​​សិទ្ធិ​​​ទទួល​​​បាន​​​​អាហារ​​​គ្រប់​​​គ្រាន់​​​​​​" និង​បាន​​​ចាត់ទុក​ការរើសអើង​​​​ជាតិ​​​សាសន៍​​​ថា ជា​​​បញ្ហា​​​ដែល​​​លោក​​​ស្រី រ៉ូណា​​​ ស្មីត​​​ គួរ​​​ដោះ​​​ស្រាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជា​​​ពិសេស​​​ សម្តេច​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ស្រី​​​ពិនិត្យ​​​មើល​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​នៅ​​​កម្ពុជា​​​"។ ទោះ​​​បីជា​​​លោក អៀង សុផាល្លែត​​​ មិន​​​រៀប​​​រាប់​​​ច្រើន​​​ក៏​​​ដោយ​​​ តែ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​រិះ​​​គន់​​​​​​មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ថា បាន​​​ប្រើ​​​ពាក្យ​​​រើស​​​អើង​​​ចំពោះ​​​ពល​​​រដ្ឋ​​​វៀត​​​ណាម​​​។ លោក សុរិយា ស៊ូបេឌី អតីត​​​អ្នក​​​រាយការណ៍​​​ពិសេស​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុ​​​ងរបាយការណ៍​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ​​​លោក​ត្រូវ​បាន​​​គេ​​​ "ព្រមាន​​"​ដោយ​​ភាសាបែបនេះ​​​​។ ទោះ​​​ជាយ៉ាង​​​ណា លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​​​​លើ​​​ក​​​ឡើង​​​ថា ការ​​​ផ្តោត​​​របស់​​​លោក​​​ ហ៊ុន សែន លើ​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍ គឺ​​​ជា​​​វិធី​​​សាស្ត្រ​​​ដើម្បី​​​បង្វែរ​​​ចំណាប់​​​អារម្មណ៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​បទ​​​ប្បញ្ញត្តិ​​​នៅ ក្នុង​​​ច្បាប់​​​ដើម្បី​​​ទប់​​​ស្កាត់​​​ និង​​​ដាក់​​​ទោស​​​ទណ្ឌ​​​ការ​​​រើស​​​អើង​​​ជាតិ​​​​​​សាសន៍​​​ណា​​​មួយ​​​រួច​​​ហើយ​​​។ ប្រហែល​​​ជា​​​គាត់​​​ចង់​​​បង្វែរ​​​ចំណាប់​​​អារម្មណ៍​​​ពី​​​បញ្ហា​​ត្រូវ​​​ដោះ​​​ស្រាយ​​​បន្ទាន់​​​ផ្សេង​​​ៗ​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ក្រោយ​​​​​​ការ​​បង្ក្រាប​​​និង​​​ក្រោយ​​​អ្វី​​​ដែល​​​យើង​​​បាន​​​ឃើញ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗមក​​​នេះ​​​"។ កាល​​​ពី​​​ខែ​​​កក្កដា សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​១១​​​រូប​​​ត្រូវ​​​បានផ្តន្ទា​​​ទោស​​​​​​ឲ្យជាប់​​​ពន្ធនាគារ​​​ចន្លោះ​​​ព​​​ី​​​៧​​​ឆ្នាំ​​​ទៅ​​​២០​​​​​​ឆ្នាំ​​​ពី​​​បទ​​​កុបកម្ម​​​ ខណៈ​​​លោក​​​...