Tuesday, September 17, 2019
Home Authors Posts by Anthony Jensen

Anthony Jensen

40 POSTS 0 COMMENTS

​វដ្ត​​​នៃ​​​ស្រូវ​​​

ភាគ2:​​​ ស្រូវ​​​ស្រាល រយៈពេល​​​បី​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​ដាំ​​​ កសិករ​​​នៅ​​​ខេត្ត​​​កែប​​​ចាប់​​​ផ្តើម​​​ច្រូត​​​កាត់​​​ស្រូវ​​​ស្រាល​​​​ដែល​​​ប្រើរយៈ​​​ពេល​​​និង​​​ការងារ​​​តិច​​​ក្នុងការ​​​​​​ដាំដុះ​​​​​។ នេះជា​​​ផ្នែក​​​ទី២​​​នៅក្នុង​​​ផ្នែក​​​ទាំង​​​១២​​​ស្តីពី​​​វដ្ត​​​ស្រូវ​​​ប្រចាំឆ្នាំ​​​នៅ​​​កម្ពុជា​​​ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​ប្រចាំខែ​​​។ ស្រុក​​​ដំណាក់​​​ចង្អើរ​​​ ខេត្ត​​​កែប​​​- កសិករ​​​ទូទាំង​​​ប្រទេស​​​បញ្ចប់​​​ការ​​​ដកស្ទូង​​​នៅ​​​ពាក់​​​កណ្តាល​​​ខែ​​​សីហា​​​ គឺ​​​ការដក​​​សំណាប​​​និងការស្ទូង​​​ ចំណែកឯ​​​កសិករ​​​ផ្សេងទៀត​​​ច្រូតកាត់​​​ស្រូវ​​​ស្រាល​​​របស់​​​ខ្លួន។

ភាគី​​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ី​រៀប​​​​​​​​រាប់​​​ពី​​ហេតុ​ការណ៍​​​ដ៏​រន្ធត់​​នៃ​ការ​​សម្លាប់​​​​ក្រុម​ជន​ជាតិ​ចាម

ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​​​នៅ​សាលា​​​​ក្ដី​ខ្មែរ​ក្រហម​​ បាន​​រៀប​រាប់​ប្រាប់​​សាលា​ក្ដី​កាល​​​​ពី​ម្សិលមិញ​ថា គាត់​បាន​ស្តាប់ឮ​សមាជិក​គ្រួសារ​​​​​​របស់​គាត់​ស្រែក​យំ​​ដង្ហោយ​​​ហៅ​ព្រះ​អាឡោះ​​​មុន​ពេល​កម្មាភិបាល​ខ្មែរ​ក្រហម​​​សម្លាប់​ពួក​គេ​​​ចោល​ ខណៈ​គាត់​ និង​ប្រពន្ធ​​របស់​គាត់​ពួន​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​នោះ​​។ លោក ហុឹម ម៉ាន់ អាយុ​៦៦​ឆ្នាំ ​ជា​អ្នក​ភូមិ​​ជន​​​​​​​ជាតិ​ចាម​​មកពី​​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម បាន​ឡើង​ក្រចក​សេះ​​​ដើម្បី​ផ្តល់​សក្ខី​កម្ម​ បន្ទាប់ពី​សាក្សី​ពីរ​នាក់​​​បាន​រៀបរាប់​​​មុន​នេះ​ក្នុង​សប្ដាហ៍​នេះ​អំពី​ការ​ចាប់​ខ្លួន និង​ការ​សម្លាប់​​​​ជន​ជាតិ​ចាម​​រាប់​រយ​នាក់​យ៉ាង​រង្គាល​​នៅ​ក្នុង​ឃុំ​ពាម​ជីកង ស្រុក​កងមាស ក្នុង​ឆ្នាំ​១៩៧៧ ជា​ហេតុការណ៍​មួយ​ដែល​មាន​​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​​គេច​ផុត​ពី​ស្លាប់​។ អំឡុង​​ពេល​ផ្តល់​​សក្ខី​កម្ម​កាលពី​ម្សិលមិញ លោក ហុឹម ម៉ាន់ ​និយាយ​ថា អ្នក​ដែល​នៅ​រស់​រាន​ទាំង​ពីរ​នាក់​នោះ គឺ​រូប​​គាត់ និង​ប្រពន្ធ​របស់​គាត់​។ គាត់​និយាយ​ទៀត​ថា "​ខ្ញុំ​​ផ្ទាល់​បាន​ស្ថិត​ក្នុង​ចំណោម​​​​ជនជាតិ​ចាម​ ដែល​ត្រូវ​បាន​ប្រមូល​ចាប់​​​នាំ​ទៅ​​កាន់​រណ្ដៅ​ក្នុង​វត្ត​អូរ​​ត្រកួន។...

នៅ​ពេល​ប្រេសិត​សហ​ប្រជាជាតិ​មក​ដល់ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ចម្ងល់​ចំពោះ​ប្រសិទ្ធភាព

នៅ​ពេល​លោក​ស្រី រ៉ូណា ស្មីត អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​របស់​លោក​ស្រី​នៅ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ សកម្មជន​សិទ្ធិ​មនុស្ស​សំខាន់ៗ​យល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​លោក​ស្រី​ដែល​អាច​មាន​ឥទ្ធិពល​លើ​ស្ថានការណ៍​ជាក់​ស្តែង។ លោក​ស្រី ស្មីត សាស្ត្រាចារ្យ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ ណ័រសាំប្រៀ នៃ​ប្រទេស​អង់គ្លេស ទទួល​បាន​ការ​យល់ព្រម​តែងតាំង​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថ្មី​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ខែ​មីនា ដោយ​បន្ត​ការងារ​ពី​លោក សុរិយា​ ស៊ូបេឌី (Surya Subedi) ដែល​បាន​ចប់​អាណត្តិ​៦​ឆ្នាំ​របស់​លោក​នៅ​ដើម​ឆ្នាំ​នេះ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ស្មីត ដែល​កាលពី​ដំបូង​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា ត្រូវ​បាន​លប់​ចោល ព្រោះ "មូលហេតុ​ភ័ស្តុភារ" ហើយ​ត្រូវ​បាន​រៀប​គម្រោង​ជាថ្មី​សម្រាប់​ខែ​នេះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​នេះ...

សាក្សីរៀបរាប់​​​ប្រាប់​សាលា​ក្តីខ្មែរ​​​ក្រហម​​​ពី​ការ​សម្លាប់ខ្មែរអិុស្លាម​​​​យ៉ាង​​​រង្គាល​

កាល​​​ពី​​​ម្សិលមិញ សាក្សី​​​ម្នាក់​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហមបាន​​​រៀប​​​រាប់​​​ប្រាប់​​​តុលាការ​​​ពី​​​របៀប​​​ដែលខ្លួន​​​បាន​​​ជួយ​​​យាម​​​​​​​​ខ្មែរ​​​អិុស្លាម​​​រាប់​​​រយ​​​នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ មុន​​​ពេល​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​កម្ទេច​​​អំឡុង​​​របប​​​កម្ពុជា​​​ប្រជា​​​ធិបតេយ្យ​​​។ លោក សែន ស៊្រុន​​​ អាយុ​​​៦៦​​​ឆ្នាំ ដែល​​​​​​មាន​​​ ភារកិច្ច​​​​ឡើង​​​ត្នោតនៅក្នុង​​​​​កង​​​ចល័ត​​​មួយ​​​ បាន​​​និយាយ​​​ថា គាត់​​​​ត្រូវ​​​បាន​​​កម្មាភិបាល​​​ ខ្មែរ​​​ក្រហម​​​​​​​​ក្នុង​​​ឃុំ​​​ពាម​​​ជីកង​​​ ស្រុក​​​កង​​​មាស​​​ ឲ្យ​​​ជួយ​​​យាម​​​អ្នក​​​ភូមិ​​​ខ្មែរ​​​អិុស្លាម ខណៈ​​​ដែល​​​ពួក​​​គាត់​ត្រូវ​​​បាន​​​ចាប់​ប្រមូល ​​​និង​​​ដឹក​​​យក​​​ទៅ​​​មន្ទីរ​​​សន្តិ​​​សុខ​​​វត្ត​​​អូរ​​​ត្រកួន​​​ក្នុង​ខែ​​​មីនា ឬ​​​ខែ​​​មេសា​​​ឆ្នាំ​​​១៩៧៧​​​។

មន្ត្រី​វិទ្យាស្ថាន​ធនធាន​មនុស្ស​សមុទ្រ​កម្ពុជា​មាន​ចម្ងល់​លើ​ការ​អះអាង​រំលោភ​បំពាន​ដោយ​កម្មករ​នាវា​សមុទ្រ

ពីរ​ថ្ងៃ​ក្រោយពី​បុរស​បួន​នាក់​ត្រូវ​បាន​និរទេស​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​រត់​គេច​ខ្លួន​ពី​កប៉ាល់​ទំនិញ​ដែល​ចត​នៅ​ប្រទេស​ហ្វីលីពីន​មក មន្ត្រី​ម្នាក់​នៅ​វិទ្យា​ស្ថាន​ធនធាន​មនុស្ស​សមុទ្រ​ដែល​ក្រុម​នេះ​បាន​សិក្សា បាន​មាន​ចម្ងល់​ទៅ​លើ​សេចក្តី​រាយការណ៍​អំពី​ការ​ធ្វើ​បាប។ លោក រ៉ាយអិន យ៉ាង ប្រធានផ្នែក​បណ្តុះ​បណ្តាល​នាវិក​នៅ​វិទ្យា​ស្ថាន​ធនធាន​មនុស្ស​សមុទ្រ​កម្ពុជា (CMHRI) ក្នុង​ក្រុង​ភ្នំពេញ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ស្របតាម​អនុសញ្ញា​ស្តីពី​ស្តង់ដា​បណ្តុះ​បណ្តាល វិញ្ញា​បន​ប័ត្រ និង​ឃ្លាំ​មើល របស់​អង្គការ​សមុទ្រ​អន្តរជាតិ បុរស​ទាំង​នោះ​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ជា "កម្មករ​សមុទ្រ​ធម្មតា" លើ​កប៉ាល់​ប្លូ អិមភឺរើ​១ (Blue Emperor 1)។ ក្នុង​តួនាទី​នេះ លោក យ៉ាង បាន​អះអាង​ថា...

មេធាវីការ​ពារ​​ចុងចោទ​នៅ​សាលាក្តី​ខ្មែរក្រហម ដើរ​ចេញ​ពី​សាល​សវនា​ការ

នីតិវិធី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​ត្រូវ​បាន​ផ្អាក​កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​មេធាវី​ការ ​ពារក្តី​​​​​របស់ នួន ជា និង​ ខៀវ សំផន ​បាន​ដើរ​ ចេញពី​សាល​សវនាការ​​​ ដោយ​មេធាវី​មួយ​​​រូប​​​បាន​ចាត់​​​ទុក​​​​​សវនាការ​​​លើ​ឯកសារ​​​ដែល​​​កំពុង​ដំណើរការ​នោះ​ថា ​​​"គួរ​ឲ្យ​អស់​សំណើច"​។ សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ដោយ​មាន​​ការ​ធ្វើ​បទបង្ហាញ​​​ដោយ​អយ្យការអំពី​ខ្សែ​អាត់​វីដេអូ​ខ្លីៗ​​ ការ​ដក​ស្រង់​ប្រភព​ខ្លីៗ​បន្ទាប់​បន្សំ និង​​ការ​រៀប​រាប់​ពី​សម័យ​កម្ពុជា​ប្រជា ធិបតេយ្យ ។ ប៉ុន្តែ​សវនាការ​នេះ​​ត្រូវ​បាន​រំ​ខាន​ ដោយ​មាន​ការ​ជំទាស់ពី​លោក វីកទ័រ កូប៉េ មេធាវី​ការ​ពារ​ នួន ជា ដែល​​មិន​យល់​ស្រប​នឹង​ការ​ប្រើ​ប្រាស់​​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរដោយ​មាន​​​ការ​​គ្រោង​ទុក​របស់​អយ្យការរូប​នេះ ដែល​ក្នុង​នោះ​​មាន​​ប្រតិចារឹក​​​នៃ​បទ​​សម្ភាសន៍ជាមួយ​​សាក្សី​ជាដើម។ លោក​ កូប៉េ បាន​ថ្លែង​ថា "​ឯកសារ​ទាំង​នេះ​គួរ​ត្រូវ​យក​មក​ពិភាក្សា​ ទាំង​ឯកសារ​​​កើត​ឡើង​នៅ​ពេល​ដូច​គ្នា​ ​ឯកសារ​​ផ្សេង​ៗ​មាន​ទាំង​សៀវភៅ ឬ​ទិនានុប្បវត្តិ​​ជា​ដើម​ ​លើក​លែង​តែ​​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរ...​នេះ​មិន​មែន​ជា​អ្វី​ដែល​អង្គ​ជំនុំជម្រះ​ចង់សំដៅ​ដល់​​នោះ​ឡើយ​"។ លោក​បាន​​បន្ថែម​ថា “ ប្រសិន​បើ​​អយ្យការ​​​​រូបនេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​ពី​កំណត់​ហេតុ​ស៊ើបអង្កេត​ជា​លាយ​លក្ខណ៍​អក្សរ​នោះ ការ​ពិត​យើង​ឈាន​​​ដល់​​​ស្ថាន​ភាព​ជាប់​​​គាំង​​​​ពាក់កណ្តាល​ទី​។ ខ្ញុំ​គិត​ថា យើង​មិន​គួរ​ទៅ​ដល់​ចំណុច​នោះ​ឡើយ"។ សវនាការ​​លើ​ឯកសារ​​​ធ្វើ​ឡើង​ក្នុង​គោល​...

សាកល​វិទ្យាធិការ​លើកឡើង​ថា ធ្លាប់​បាន​ដាស់តឿន​និស្សិត​ម្នាក់កុំឲ្យ​ធ្វើសកម្មភាព​នយោបាយ​

បន្ទាប់​​​ពី​​​និស្សិត​​​ម្នាក់នៅ​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ដាក់​ពន្ធនាគារ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃសៅរ៍ ជំុវិញ​​​ការ​​​បង្ហោះ​​​សារ​​​តាម​​​បណ្តាញ​​​សង្គម​​​អំពាវ​​​នាវ​​​ឲ្យធ្វើ​​​ "បដិវត្តន៍​​​ពណ៌" នៅ​​​ក្នុង​​​ប្រទេ​​​សកម្ពុជា​​​មក​​​  កាល​​​ពី​​​ម្សិល​​​មិញ សាកល​​​វិទ្យាធិការ​​​​​​នៃ​​​សាកល​វិទ្យាល័យ​​​នេះ​​​បាន​​​អះអាង​​​ថា ​នយោ​បាយ​​​ "បាន​​​បំពុល​​​" និស្សិត​​​នៅ​​​សាកល​វិទ្យា​ល័យ​​​​​របស់​​​លោក​​​។ នគរ​​​បាល​​​បាន​​​ចាប់ខ្លួន​​​ គង់ រ៉ាយ៉ា ​​​អាយុ​​​២៥​​​ឆ្នាំ​​​នៅ​​​សាកល​​​វិទ្យាល័យ​​​នេះ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​និស្សិត​​​​​​រូប​​​នេះ​​​បាន​​​បង្ហោះ​​​​​សារ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​ខ្លួនកាល​​​ពី​​​ដើម​​​ខែ​​​នេះ ដែល​​​​​​ក្នុង​​​នោះ​​​និស្សិត​​​រូប​​​នេះ​​​បាន​​​ប្តេជ្ញា "ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​របប​​​សម្រាប់​​​សង្គម​​​ខ្មែរ​​​"។ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ រ៉ាយ៉ា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ ហើយ​​​ត្រូវ​​​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​។ បទ​​​ឧក្រិដ្ឋ​​​នេះ​​​មាន​​​ទោស​​​ជាប់​​​​​ពន្ធនាគារ​​​អតិបរមា​​​ពីរ​​​ឆ្នាំ​​​។ ​​​​​​​​កាល​​​ពី​​​ម្សិលមិញ លោក សុខ ទូច ​សាកល​វិទ្យាធិការ​​​នៃ​សាកល​​​វិទ្យាល័យ​​​ខេមរៈ និង​​​ជា​​​​​​អ្នក​​​វិភាគ​​​នយោបាយ​​​ដ៏​​​ឆ្នើម​​​មួយ​​​រូបបាន​​​មាន​​​ប្រសាសន៍​​​ថា ខ្លួន​​​លោក​​​ផ្ទាល់​​​បាន​​ដាស់តឿន​​ រ៉ា​​​យ៉ា អំពី​​​គ្រោះ​​​ថ្នាក់​​​នៃ​​​សកម្មភាព​នយោ​បាយ​​​​​តែ​​​ពីរ​​​បី​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​មុន​​​ពេល​​​និស្សិត​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន បន្ទាប់​​​ពី​​​មាន​​​ការ​​​ត្អួញ​​​ត្អែរ​​​ពី​​​សាស្ត្រា​​​ចារ្យជាច្រើន​។ លោក សុខ ទូច បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ប្រាប់​​​និស្សិត​​​រូប​​​នេះ​​​ថា អ្នក​​​កុំចង់​​​​ចូល​​​រួម​​​​ក្នុង​​​​នយោបាយ​​​អី ពីព្រោះ​​​អ្នក​​​នយោបាយ​​​មួយ​​​​​​ចំនួន​​​គ្រាន់​​​តែ​​​ប្រើ​​​ប្រាស់​​​យើង​​​ឲ្យ​​ធ្វើ​​​អ្វី​​​ដែល​​​​​​ពួកគេ​​​ចង់​​​​​​​​តែ​​​ប៉ុណ្ណោះ ប៉ុន្តែ គាត់​​​មិន​​​ស្តាប់​​​ខ្ញុំ​​​ទេ ហើយ​​​បាន​​​ដើរ​​​ចេញ​​បាត់​​​​"។ ​លោក​​​​​​​​បាន​​​​​​បន្ត​​​ថា រ៉ាយ៉ា បាន​​​លើក​​​ឡើង​​​ថា ​សកម្មភាព​​​​​នយោ​បាយ​​​គឺ​​​ជា​​​សិទ្ធិ​​​របស់​​​គាត់​​​។ លោក​​​បាន​​​ថ្លែង​​​ថា "ខ្ញុំ​​​ដឹង​​​ថា គង់​​​ រ៉ាយ៉ា ​មាន​គំនិត​​ធ្វើ​បដិវត្តន៍​​​ពណ៌។គាត់​​​តែង​​​តែ​​​ជំទាស់​​​ជាមួយ​​​និស្សិត​​​ដទៃទៀត​នៅ​​​ក្នុង​​​ថ្នាក់​​របស់​​​ខ្លួន​​​អំពី​​​បញ្ហា​​​នយោបាយ​​​។ ឥឡូវនេះ​យុវជន​​​នៅ​​​តាម​​​សាលា​​​រៀន​​​ កំពុង​​​តែ​​​បំពុល​​​ដោយ​​​បញ្ហា​​​នយោបាយ​​​"។ លោក គិន ភា សាកល​​​វិទ្យាធិការ​​​រងនៃ​​​សាកល​​​វិទ្យាល័​​​យ​​​ខេមរៈ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋបាល​​​សាកល​​​វិទ្យាល​​័យ​​​បាន​​​សហការ​​​ជាមួយ​​​​​​នគរបាល​​​​​ក្នុងរយៈពេល​ប៉ុន្មាន​​​ម៉ោង​​​​​​​ដែល​ឈាន​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​និស្សិត​​​រូប​​​នេះ​​​។ លោក គិន ភា បាន​​​ថ្លែង​​​ថា "ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា តើ​​​និស្សិត​​​រូប​​​នេះ​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​រដ្ឋា​ភិបាល​​​ ឬ​​​សង្គម​​​ទាំង​​​មូល​​​ឡើយ​​​។ ទោះ​​​យ៉ាង​​​ណា​​​ ការ​​​លើក​​​ឡើង​​​ ឬ​​​ការ​​​បញ្ចេញ​​​យោបល់​​​របស់​​​និស្សិត​​​រូប​​​នេះ ហួស​​​ពី​​​សេរីភាពនៃការ​​​​បញ្ចេញ​​​មតិ​​​ដូច​​​ដែល​​​​​​រដ្ឋាភិបាល​​​​​បាន​​ធ្វើការ​ពិចារណា​”។ លោក​​​បាន​​​បន្ថែម​​​ថា "ជា​​​ការ​​​ពិត ​​​នគរ​​​បាល​​​​​​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​យើង​​​​​​ថត​​​ចម្លង​​​ជីវ​​​ប្រវត្តិ​​​របស់​និស្សិត​​​រូប​​​នេះ​​​ ហើយ​​​យើង​​​បាន​ថត​ចម្លង​​​​ឲ្យ​​​នគរ​​​បាល​​​"។ កាល​​​ពី​​​ដើម​​​ខែ​​​នេះ ​​​ក្រសួង​​​អប់​​​រំ​​​បាន​​​ចេញ​​​​​សារាចរ​​​ណែ​​​នាំ​​​មួយ​​​ហាម​​​ឃាត់​​​សកម្ម​​​ភាព​​​នយោ​បាយ​​​នៅ​​​តាម​​​គ្រឹះស្ថាន​​​​សិក្សា​​​ ដោយ​​​លើក​​​ឡើង​​​ថា ក្រសួង​​​នឹង​​​​​ផាក​​​ពិន័យ​​​ ឬ​​​បិទ​សាលា​​​ណា​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ ឬ​​​ជំរុញ​​​ឲ្យមាន​​​សកម្មភាព​​​នយោបាយ​​​។ នៅ​​​ពេល​​​នោះ​​​អ្នក​​​រិះ​​​គន់​​​​​​បាន​​​លើក​​​ឡើង​​​ថា ​សារាចរ​​​​​ណែ​​​នាំ​​​នេះ​​​ប៉ះពាល់​​​ដល់​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ និង​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​តាម​​​​​​រដ្ឋធម្មនុញ្ញ។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​​​នៅ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​​​​មាន​ប្រសាសន៍​​​​​ថា ការ​​​ព្យាយាម​​​របស់​​​លោក សុខ ទូច ដើម្បី​​​រា​រាំង​​​​​​គង់​​​ រ៉ាយ៉ា កុំ​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​សកម្ម​ភាព​​​នយោ​​បាយ​​​​​​​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ ​​​បាន​​​រំលោភ​​​​​​សិទ្ធិ​​​របស់​​​គាត់​​​។ លោក​​​​​​មានប្រសាសន៍​​​ថា "បុគ្គលិក​រដ្ឋបាល​​​ ​​និង​​​សាស្ត្រាចារ្យ​​​គ្រប់​​​រូប​​​អាច​​​ណែនាំ​​​និស្សិត​​​បាន ​​​ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​ធ្វើ​​​អ្វី​​​ខុស​​​ឆ្គង​​​ ប៉ុន្តែ ​ប្រសិន​​​​​​បើ​​​ពួក​​​គេ​​​គ្រាន់​​​តែ​​​ចូល​​​រួម​​​ក្នុង​​​នយោ​បាយ​​​ នោះ​​​​​​ពួក​​​គាត់​​​មិន​​​អាច​​​ណែនាំ​ ឬហាម​​​ឃាត់​​​ពួក​​​គេ​​​បាន​​​ឡើយ​​​"។ លោក​​​ អំ សំអាត ក៏​​​បាន​​​​មាន​ប្រសាសន៍​​​​ផង​​​ដែរ​​​​​​ថា សាលា​​​រៀន​​​ទាំង​​​អស់​​​គួរ​​​តែជួយ​​​​ដល់​​​អាជ្ញា​ធរ​​​​​ក្នុង​​​ករណី​​​ដែល​​​មាន​​​បទ​​​ឧក្រិដ្ឋ​​​កើត​​​ឡើង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​និស្សិត​​​ធ្វើ​​​ខុស​​​ឆ្គង​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ឧក្រិដ្ឋ​​​សាស្ត្រាចារ្យ ឬបុគ្គលិក​​​​រដ្ឋបាល​​​​​គួរ​​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ ប៉ុន្តែ​​​ប្រសិន​​​បើ​​​ការ​​​សហការ​​​នេះ​​​​​គឺដោយសារ​ការ​​​​បញ្ចេញ​​​មតិ​​​ពី​​​​បញ្ហា​​​នយោបាយ​​​ នោះ​​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ច្បាប់​​​"។ បន្ទាប់ពី​​​ការ​​​ចាប់​​​ គង់ រ៉ាយ៉ា​​​ ដាក់​​​ពន្ធនា​គារ ​​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​​ក្រសួង​​​មហា​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អាជ្ញាធរ​​​មាន​​​ការ​​​អាណិត​​​អាសូរ​​​ដល់​​​និស្សិត​​​រូប​​​នេះ​​​ ប៉ុន្តែ ត្រូវ​​​តែ​​​ចាប់ខ្លួនគាត់​។ ដោយ​បដិសេធ​មិន​និយាយ​លម្អិត ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ បានមាន​​​ប្រសាសន៍​​​កា​​​ល​​​​​​​​ពី​ថ្ងៃ​​​អាទិត្យ​​​ថា "យើង​​​​​​ខក​​​ចិត្ត​​ចំពោះ​​​​យុវ​​​ជន​​​​​​រូប​​​នេះ​​​ណាស់​​​ ពីព្រោះ​​​គាត់​​​ចង់​​​សិក្សា​​​​​ ប៉ុន្តែ​គាត់​​​ក៏​​​ជឿ​​​លើ​​​ការ​​​ឃោសនា​​​បែប​ញុះញង់​ផ្សព្វផ្សាយ​ដោយ​​​គណបក្ស​​​នយោបាយមួយ​​​​ដែល​​​ចង់​​​កាន់​​​កាប់​​​អំណាច​​​ដែរ​​​"។ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន បាន​​​ប្រើ​​​វោហារសាស្ត្រ​​​ប្រឆាំង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដោយ​​​ហៅ​​​លោក ​សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ថា ជា ​"មេចោរ" ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​លោក ​ហុង សុខ​​​ហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​​​​លោក​​​ក៏​​​បាន​​​បង្ហោះ​​​សារ​​​តាម​​​ប្រព័ន្ធ​​​ហ្វេសបុ៊ក​​​ផង​​​ដែរ​​​។ លោក ហុង សុខហួរ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ខែ​​​សីហា ក៏​​​ត្រូវ​​​បាន​​​ចោទ​​​​​ប្រកាន់​​​ដោយ​​​រដ្ឋាភិបាល​​​ពីបទ​​​ព្យាយាម​​​ធ្វើ​​​បដិវត្តន៍ពណ៌​​​តាម​​​រយៈ​​​ការ​​​​​​អត្ថាធិប្បាយ​​​ពី​​​សន្ធិ​​​​ សញ្ញា​​​ព្រំដែន​​​​​​ជាមួយ​​​វៀតណា​​​មផង​​​ដែរ។ មិត្ត​​​ភក្តិ​ម្នាក់​​​របស់​​​ រ៉ាយ៉ា ដែល​​​ជា​​​សកម្ម​​​ជន​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​ខ្លាច​​​ការ​រក​​​រឿង​​​ពី​​​អាជ្ញាធរ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា រ៉ាយ៉ា បាន​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​នយោបាយ​​​ ប៉ុន្តែ មិន​​​បាន​​​បង្ក​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​រដ្ឋាភិបាល​​​ឡើយ​​​។ គាត់​​​បាន​​​និយាយ​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​រ៉ាយ៉ា គឺជា​​​សមាជិក​​​យុវជន​​​ខ្មែរ​​​មហានគរ​​​​​ប៉ុន្តែ នៅ​​​ឆ្នាំ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​បង្កើត​​​ក្រុម​​​របស់​​​ខ្លួន​​​គឺ​​​បណ្តាញ​​​និស្សិត​​​កម្ពុជា​​​ ដែល​​​មាន​​​សមាជិក​​​មួយ​​​ចំនួន​​​តែ​​​ប៉ុណ្ណោះ​​​​​​ ហើយ​​​បាន​​​ផ្តោត​​​លើ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ដី​​​ធ្លី​​​។ មិត្ត​​​ភក្តិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "អង្គការ​​​នេះ​​​តែង​​​តែ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​អង្គការ​​​សិទ្ធិ​​​​មនុស្ស​​​នានា​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គេ​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ប្រឈម​​​​​​បញ្ហា​​​"។ មិត្ត​​​ភក្តិ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា រ៉ាយ៉ា ​ពិតជា​គ្មាន​​​បំណង​​​ចាប់​​​ផ្តើម​​​ធ្វើ​​​បដិវត្តន៍​​​​​​ឡើយ​​​។ ​​​​គាត់​​​គ្រាន់​​​តែ​​​បញ្ចេញ​​​មតិ​​​របស់​​​ខ្លួន​​​តាម​​​ហ្វេស​​​​​​​​ប៊ុក​​​ប៉ុណ្ណោះ​​​។ លោក​​​ កង​​​ គង់ ឪពុក​​​របស់​​​ រ៉ាយ៉ា បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​បាន​​​ដាស់​​​តឿន​​​កូន​​​ប្រុស​​​របស់​​​លោក​​​កុំ​​ឲ្យ​​​និយាយ​​​ពី​​​បដិវត្តន៍​​​ពណ៌​​​ បន្ទាប់​​​ពី​​​ឮលោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថ្កោល​​​ទោស​​​អ្នក​​​ដែល​​​ស្វះ​​​ស្វែង​​​​​​​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ប៉ុន្តែថា កូន​​​ប្រុស​​​របស់​​​លោក​​​គ្មាន​​​បំណង​​​ធ្វើ​​​សកម្ម​​​ភាព​​​ទាក់​​​ទង​​​បទ​​​ឧក្រិដ្ឋ​​​ឡើយ​​​។ លោក កង​​​ គង់ បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​សូម​​​ស្នើ​ឲ្យ​​​សម្តេច ហ៊ុន សែន ដោះ​​​លែង​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ដើម្បី​​​ឲ្យ​​​វា​​បាន​ទៅ​​​រៀន​​​វិញ ពីព្រោះ​​​វា​​​​​គ្មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​ទេ​​​​"៕ សារុន

វដ្ត​​​នៃ​​​ស្រូវ​​​​​​

ផ្នែក១:ការ​​​ស្ទូង នៅ​​​ក្នុង​​​ខេត្ត​​​កែប កសិករ​​​បាន​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​សប្តាហ៍​​​​​​ដក​​​ស្ទូង​​​សំណាប​​​​​​ដែល​​​នឹង​​​ត្រូវ​​​ច្រូត​​​កាត់​​​​​​ក្នុង​​​រយៈពេល​​​ប្រហែល​​​៤​​​ខែ។ នេះ​​​ជា​​​​​​ផ្នែក​​​​​​ទី​​​មួយ​​​​​​នៃ​​​​​​១២​​​ផ្នែក​​​​​​ស្តី​​​ពី​​​វដ្ត​​​ស្រូវ​​​នៅ​​​កម្ពុជា​​​ដែល​​​នឹង​​​ត្រូវ​​​​​​ចេញ​​​ផ្សាយ​​​ប្រចាំ​​​ខែ។ ស្រុកដំណាក់​​​ចង្អើរ ខេត្ត​​​កែប-ឱន​​​​​​​​​ដួស​​​ទឹកពី​​​ឡាំង​​​ ដើម្បី​​​​​​លាង​​​ជម្រះ​​​ដី​​​ចេញ​​​ពី​​​ជើង​​​ លោក ហ៊ាង ហ៊ាប​​​ ពន្យល់​​​ថា​​​ជា​​​កសិករ​​​ម្នាក់​​​ ទំនាក់​​​ទំនង​​​របស់​​​លោក​​​នឹង​​​ស្រូវ​​​មាន​​​ទាំង​​​លក្ខណៈ​​​សាមញ្ញ ទាំង​​​សារៈ​​​សំខាន់។ កសិករ​​​មាន​​​វ័យ​​​៣៤​​​ឆ្នាំ​​​ដែល​​​មាន​​​កូន​​​បី​​​នាក់​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ស្រែ​​​​​​​​​សំ​​​ខាន់​​​ណាស់​​​សម្រាប់​​​ជីវិត​​​អ្នក​​​ស្រែ។ គ្មាន​​​ស្រូវ​​​​​​មាន​​​ន័យ​​​ថា​​​គ្មាន​​​ជីវិត​​​ដែរ"។​​​ រួម​​​ជាម​​​ួយ​​​អ្នក​​​ភូមិ​​​​​​៣០​​​នាក់​​​ផ្សេង​​​ទៀត លោក ហ៊ាបទើប​​​តែ​​​​​​ចាក​​​ចេញ​​​ពី​​​វាល​​​ស្រែ​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ ជា​​​កន្លែង​​​ដែល​​​លោកចំណាយពេល​​​​​​ពេញ​​​​​​មួយ​​​ព្រឹក​​​ស្ទួង​​​សំណាប​​​ គឺ​​​មាន​​​​​​រយៈពេល​​​មួយ​​​ខែកន្លះ​​​ បន្ទាប់ពី​​​សាប​​​ហើយ​​​។​​​ កសិករ​​​រូបនេះ​​​បាន​​​និយាយ​​​ថា  "ការស្ទួង​​​គឺ​​​ពិបាក​​​ជាង​​​គេ​​​។ យើង​​​ត្រូវ​​​ដក​​​សំណាប​​​ សម្អាត​​​ឲ្យ​​​ស្អាត​​​ ទុក​​​មួយ​​​កន្លែង​​​ ហើយជញ្ជូន​​​ទៅ​​​ដាក់​​​ក្នុង​​​ស្រែ​​​ដើម្បី​​​ស្ទួង​​​ពីរ​​​បី​​​ថ្ងៃ​​​ក្រោយ​​​មក​​​"។​​​ កសិករ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ថាន​ភាព​​​វាល​​​ស្រែ​​​ គឺ​​​ជាបញ្ហា​​​ដែល​​​លំបាក​​​គួរ​​​ឲ្យ​​​នឿយហត់​​​។​​​ ​​​​​​​​​​​​​​​​​​​​​កសិកររូប​​​នេះ​​​បាន​​​និយាយ​​​ថា ដីនិង​​​ភក់​​​ក្នុង​​​វាល​​​ស្រែ​​​ខ្លះ​​​អាច​​​រឹង​​​ហើយ​​​ស្អិត​​​។ សំណាប​​​ខ្លះ​​​មាន​​​ឫសវា​​​ជាប់​​​នឹង​​​ភក់​​​។ យើង​​​ត្រូវ​​​ប្រយ័ត្ន​​​ប្រយែង​​​ពេល​​​ដក​​​សំណាប​​​ ដើម្បី​​​ចៀសវាង​​​កំុ​​​ឲ្យ​​​ខូច​​​ឫស​​​របស់​​​វា​​​។ យោង​​​តាម​​​វិទ្យាស្ថាន​​​ស្រា​​​វជ្រាវ​​​ស្រូវ​​​អន្តរជាតិ​​​ឲ្យ​​​ដឹង​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជា​​​វិធីសាស្ត្រ​​​ដែល​​​គេ​​​ប្រើ​​​ទូទៅ​​​នៅ​​​ក្នុង​​​ទ្វីប​​​អាស៊ី​​​។ ការដក​​​​​​និង​​​ការស្ទូងសំណាប​​​ដែល​​​មាន​​​អាយុ​​​​​​​​​១៥​​​ទៅ​​​៤០​​​ថ្ងៃ​​​ ក្រោយ​​​ពី​​​សាបហើយ​​​​​​ កសិករ​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​សំណាប​​​នោះ​​​ដុះឡើង​​​ ហើយ​​​សម្អាត​​​ស្មៅ​​​។ ឆ្នាំ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​កែប​​​ ការ​​​ស្ទូង​​​ត្រូវ​​​ពន្យារពេល​​​ដោយ​​​សារតែ​​​មាន​​​ភ្លៀង​​​មិន​​​គ្រប់​​​គ្រាន់​​​។ ដូចដែល​​​លោក ហ៊ាប បាន​​​ពន្យល់​​​គឺថា បច្ចេកទេស​​​ស្ទូង​​​ដោយ​​​ដៃ​​​ដែល​​​អនុវត្ត​​​ទូទាំង​​​ប្រទេស​​​កម្ពុជាគឺជា​​​ដំណើរការ​​​លំបាក​​​ណាស់​​​។​​​ កសិករ​​​ដក​​​សំណាប​​​ដោយ​​​ដៃ​​​ ចង​​​ជាកណ្តាប់​​​ ហើយ​​​រក្សាទុក​​​ពីរបី​​​ថ្ងៃ​​​ ហើយ​​​បន្ទាប់មក​​​យក​​​ទៅ​​​​​​ស្ទូង​​​​​​​​​នៅ​​​ក្នុង​​​ស្រែ​​​ផ្សេង​​​មាន​​​លក្ខណៈ​​​ជា​​​ជួរៗ​​​។ ប្រសិនបើ​​​សំណាប​​​មិនត្រូវ​​​បាន​​​ស្ទូង​​​ឲ្យ​​ទាន់ពេល​​​វេលាទេ​​​ វា​​​​​​នឹង​​​ខូច​​​។ ដើម្បី​​​ឲ្យ​​​ការ​​​ស្ទូង​​​ធ្វើ​​​ទៅ​​​ទាន់​​​ពេល​​​វេលា​​​ កសិករ​​​នៅ​​​ក្នុង​​​ស្រុក​​​ដំណាក់​​​ចង្អើ​​​រ​​​ធ្វើ​​​ស្រែ​​​ប្រវាស់ដៃ​​​។​​​ ប្រសិន​​​បើ​​​កសិករ​​​ជួយស្ទូង​​​អ្នកជិត​​​ខាង​​​ អ្នកជិត​​​ខាង​​​នោះ​​​នឹង​​​ជួយ​​​ស្ទូង​​​វិញ​​​។ កសិករ​​​ ពុធ គឹមអៀន អាយុ​​​៤៥​​​ឆ្នាំ​​​ បាន​​​ពន្យល់ថា "ឧទាហរណ៍ ប្រសិនបើ​​​ខ្ញុំ​​​ជួយ​​​គេបួន​​​ប្រាំនាក់​​​នៅ​​​ក្នុងភូមិ​​​ខ្ញុំ​​​ អ៊ីចឹង​​​ពេល​​​ដល់​​​ស្រែ​​​ខ្ញុំ​​​ បួន​​​ប្រាំនាក់​​​នោះ​​​ក៏​​​មក​​​ជួយ​​​ខ្ញុំវិញ។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ការស្ទូង​​​សំណាប​​​គឺ​​​ជាកិច្ច​​​ការ​​​គ្រួសារ​​​ រួមមាន​​​កូនស្រី​​​អាយុ​​​៨ និង​​​១៣​​​ឆ្នាំ​​​ក៏តាម​​​អ្នកស្រី​​​ទៅ​​​ស្ទូង​​​ជាលើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​នេះដែរ។ ដើរ​​​ត្រឡប់​​​មក​​​វាល​​​ស្រែ​​​ដើម្បី​​​ស្ទូង​​​រយៈពេល​​​ជាច្រើន​​​ម៉ោង​​​មុននឹង​​​កម្តៅ​​​ថ្ងៃ​​​ត្រង់​​​ជះពន្លឺ​​​កាន់​​​តែ​​​ខ្លាំង​​​ លោក ហ៊ាប បាន​​​និយាយថា ក្រោយ​​​ពី​​​ស្ទូង​​​រយៈពេល​​​មួយខែ​​​ ការងារ​​​នេះ​​​នឹង​​​ជិត​​​ចប់​​​។ កសិករ​​​រូបនេះ​​​បាន​​​និយាយថា  "យើង​​​នឹង​​​បញ្ចប់​​​ការ​​​ស្ទូង​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​ ​​​ចំពោះខ្ញុំ​​​ ខ្ញុំ​​​ត្រូវ​​​ជួយ​​​ស្ទូង​​​គេ​​​បួនទៅ​​​ប្រាំថ្ងៃ​​​ទៀត​​​ ពីព្រោះ​​​ខ្ញុំ​​​ជំពាក់​​​ដៃ​​​គេ​​​"។ ម៉ា ផាង អាយុ​​​៨០ឆ្នាំ ​​​មាន​​​ស្រែមួយដែល​​​លោក​​​ ហ៊ាប និង​​​កសិករ​​​ផ្សេងទៀត​​​កំពុង​​​តែ​​​ស្ទូង​​​ បាន​​​កត់​​​សម្គាល់​​​ថា​​​ វិធីនេះ​​​មាន​​​ការ​​​ប្រែប្រួល​​​តិចតួច​​​ណាស់​​​ ក្នុងរយៈ​​​ពេល​​​ជាង​​​៧០ឆ្នាំ​​​ដែល​​​លោកយាយ​​​ធ្វើ​​​ស្រែ​​​។ លោក​​​យាយ​​​ ផាង បាន​​​និយាយ​​​ក្នុង​​​ខណៈ​​​ដែល​​​លោក​​​យាយ​​​ដក​​​សំណាប​​​ បន្ទាប់​​​មក​​​គោះ​​​នឹង​​​បាត​​​ជើងដើម្បី​​​ឲ្យ​​​ដី​​​ជ្រុះ​​​ចេញពី​​​ឫស​​​ថា "វា​​​មិន​​​ពិបាក​​​ទេ ព្រោះ​​​ខ្ញុំ​​​ធ្វើ​​​ស្រែ​​​រាប់​​​ឆ្នាំ​​​មក​​​ហើយ​​​"។ លោក​​​យាយ ផាង បាន​​​និយាយ​​​ថា "គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​​គ្នា​​​ពីពេល​​​ដែល​​​ខ្ញុំ​​​រៀនធ្វើ​​​ស្រែ​​​ពី​​​​​ពុកម៉ែ​​​ខ្ញុំ​​​​​​កាល​​​នៅ​​​ក្មេង​​​នោះ​​​ទេ​​​។​​​ យើង​​​តែង​​​តែ​​​ស្ទូង​​​របៀប​​​នេះឯង​​"៕ រើន​​​​​​   ​​​​​​​​​​​​​​​​​​​

តំណាង​​​ឧស្សាហកម្មភាព​​​យន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​ប្តូរ​​​ទៅ​​​ទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​

តំណាង​​​ឧស្សា​​​ហកម្ម​​​ភាព​​​យន្ត​​​​​​បាន​​​​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ខិត​​​ខំ​​​បន្ថែម​​​ទៀត​​​​​​ដើម្បី​​​​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ចែក​​​ចាយ​​​​​​​​​​​​និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​ឲ្យ​​​ឈប់​​​លក់​​​ និង​​​ទិញ​​​​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​ ដោយសារ​​​តែ​​​ការអនុវត្ត​​​ច្បាប់​​​ពុំ​​​មាន​​​ប្រសិទ្ធិភាព​​​ ហាង​​​ដែល​​​លក់​​​ឌីវីឌី​​​ខុស​​​ច​​​្បាប់​​​នៅ​​​តែ​​​បន្ត​​​អាជីវកម្ម​​​​​​របស់​​​ខ​​​្លួន​​​ដោយ​​​គ្មាន​​​ឧបសគ្គ​​​​។​​ លោក​​​ ស៊ីមុ៉ន ឈូ (Simon Choo) ប្រធាន​​​ផ្នែក​​​ចែក​​​ចាយ​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ Westec Media Limited បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​រដ្ឋាភិបាល​​​បាន​​​អនុវត្ត​​​​​​ច្បាប់​​​កម្ម​​​សិទ្ធិ​​​បញ្ញា ដែល​​​ចូល​​​ជា​​​ធរមាន​​​ចាប់​​​តាំ​​​ងពី​​​ឆ្នាំ ២០០៣​​​មក​​​ម្តង​​​ម្កាល​​​នោះ​​​ ការ​​​ខិត​​​ខំ​​​ប្រឹង​​​​​​ប្រែង​​​ក្នុង​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​របស់​​​រដ្ឋាភិបាល​​​ពុំ​​​ទទួល​​​បាន​​​ប្រសិទ្ធិភាព​​​ខ្លាំង​​​ឡើយ​​​។ លោក​​​ ឈូ បាន​​​មា​​ន​​​ប្រសាសន៍​​​នៅ​​​ខាងក្រៅ​​​សិក្ខាសាលា​​​ស្តី​​​ពី​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​ ដែល​​​រៀប​​​ចំ​​​រួម​​​គ្នា​​​ដោយ​​​ក្រុម​​​ហ៊ុន  Westec Media Limited ស្ថានទូត​​​អាមេរិក​​​ និង​​​សមាគម​​​​​​ភាព​​​យន្ត​​​កម្ពុជា​​​​​​នោះ​​​ថា "ខ្ញុំ​​​បាន​​​ឃើញ​​​មាន​​​ការ​​​អនុវត្ត​​​​​ច្បាប់​​​មួយ​​​ចំនួន​​​ ប៉ុន្តែ វា​​​មិន​​​គ្រប់​​​គ្រាន់​​​​​​ក្នុង​​​ការ​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ ​​​ ​​​ខ្លាច​​​រអា​​​នោះ​​​ឡើយ​​​...​​​នៅ​​​ពេល​​​ណា​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​ ពួក​​​គេ​​​តែង​​​តែ​​​ទទួល​​​បាន​​​ដំណឹង​​​ជា​​​មុន​​​"។ លោក ឆាយ​​​ បូរ៉ា​​​ ប្រធាន​​​សមាគម​​​ភាព​​​យន្ត​​​កម្ពុជា​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​រហូត​​​មក​​​​​​ទល់​​​ពេល​​នេះ​​​នៅ​​​តែ​​​​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​អ្នក​​​លក់​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​បាន​​​នោះ​​​​​​ ឧស្សាហកម្មភាព​​​យន្ត​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​​​​​​​ផ្តោត​​​លើ​​​ការ​​​អប់​​​រំ​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "រឿង​​​សំខាន់​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ គឺ​​​​​​ត្រូវ​​​​​​ធ្វើ​​​ឲ្យ​​​ពល​​​រដ្ឋ​​​យល់​​​ដឹង​​​​​​អំពី​​​របៀប​​​ចំណាយ​​​លើ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​។ ប្រាក់​​​ដែល​​​ប្រើ​​​សម្រាប់​​​ទិញ​​​ឌីវីឌី គឺ​​​ជា​​​ប្រាក់​​​ដែល​​​យើង​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ឧស្សាហកម្ម​​​នេះ​​​ដោយ​​​ជួយ​​​ផលិត​​​ករ​​​ភាព​​​យន្ត​​​អាច​​​ផលិត​​​ភាព​​​យន្ត​​​ដែល​​​ល្អ​​​អស្ចារ្យ​​​មួយ​​​ផ្សេង​​​ទៀត​​​"។ លោក​​​ បូរ៉ា បាន​​​ទទួល​​​ស្គាល់​​​អំពី​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​កម្ពុជា​​​ ដែល​​​ធ្លាប់​​​តែ​​​ទិញ​​ឌីវីឌី​​​ក្លែងក្លាយ​​​​​​ក្នុង​​​ចន្លោះ​​​ពី​​​១ដុល្លារ ដល់​​​១.៥​​​ដុល្លារ​​​ឲ្យ​​​ប្តូរ​​​ទៅទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា ភាព​​​ជោគ​​​ជ័យ​​​ក្នុង​​​ឧស្សាហកម្មភាព​​​យន្ត​​​ គឺ​​​ពឹង​​​ផ្អែក​​​អំណាច​​​ចំណាយ​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា " សេដ្ឋកិច្ច​​​កំពុង​​​មាន​​​កំណើន​​​ អ៊ីចឹង​​​អ្វី​​​ៗ​​​​​​អាច​​​ផ្លាស់​​​ប្តូរ​​​។ ប្រសិន​​​បើ​​​ យើង​​​មាន​​​ប្រាក់​​​ អ៊ីចឹង​​​យើង​​​ត្រូវ​​​តែ​​​ទិញ​​​ផលិត​​​ផល​​​ល្អៗ។ ប្រសិន​​​បើ​​​យើង​​​គ្មានប្រាក់​​​ទេ​​​ អ៊ីចឹង​​​យើង​​​ប្រាកដ​​​ជា​​​ងាក​​​ទៅ​​​ទិញ​​​ផលិត​​​ផល​​​ថោក​​​ៗ​​​វិញ​​​"។ លោក ឈាង ឡេង អ្នក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​​​​ចែក​​​ចាយ​​​ និងលក់​​​ឌីវីឌី ស៊ីឌី វើល បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​Westec Media Limited និង​​​ក្រុម​​​សប្បាយ​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​មាន​​​ចរាចរណ៍​​​នៅ​​​លើ​​​ទីផ្សារ​​​​​​ ដោយ​​​លក់​​​ក្នុង​​​តម្លៃ​​​៣ដុល្លារ​​​ក្នុង​​​មួយ​​​ឌីស ប៉ុន្តែ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ខិត​​​ខំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​បែប​​​នេះ​​​​​​កំពុង​​​​​​​​​ជួប​​​ការ​​​លំបាក​​​។ លោក​​​ ឈាង ឡេង  បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នៅ​​​ពេល​​​ឌីវីឌីច្បាប់​​​ដើម​​​មាន​​​តម្លៃ​​​ថ្លៃ​​​ ម្ចាស់​​​ហាង​​​នីមួយ​​​ៗ​​​រអ៊ូរទាំ​​​ថា មាន​​​អតិថិជន​​​តិច​​​ណាស់​​​ដែល​​​ចង់​​​ទិញ​​​ឌីវីឌី​​​ស្រប​​​ច្បាប់​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "គេ​​​មិន​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ ព្រោះ​​​ឌីវីឌី​​​  អា​​​ច​​​លក់​​​ដាច់​​​​​​ច្រើន​​​ដោយ​​​សារ​​​វា​​​មាន​​​​​​តម្លៃ​​​ថោក​​​"។ ប៉ុន្តែ លោក ឈូ បាន​​​លើក​​​ឡើង​​​ថា ម្ចាស់​​​ហាង​​​អាច​​​ចំណេញ​​​បាន​​​ច្រើន​​​ទៅ​​​វិញ​​​ទេ​​​ ប្រសិន​​​បើ​​​​​​ពួក​​​គេ​​​ផ្លាស់​​​ប្តូរ​​​ទំនិញ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ហាង​​​របស់​​​ខ្លួន​​​នោះ​​​។​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា "អ្នក​​​គ្រប់​​​គ្នា​​​និយាយ​​​ថា ខ្លួន​​​ប្រហែលមិន​​​រស់​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ខុស​​​ទាំង​​​ស្រុង​​​។ តាម​​​ពិត​​​ទៅ​​​ ខ្ញុំ​​​គិត​​​ថា ការ​​​លក់​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​គឺ​​​វា​​​គ្មាន​​​និរន្តរភាព​​​ទេ​​​។ វា​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​១ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​​​​មួយ​​​ឌីវីឌី​​​ អ៊ីចឹង​​​បើ​​​អ្នក​​​​​លក់​​​បាន​​​៦០​​​ឌីវីឌី​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ អ្នក​​​​​​មិន​​​អាច​​​រស់​​​បាន​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា "អ៊ីចឹង​​​យើង​​​ផ្តល់​​​ជម្រើស​​​ល្អ​​​ដល់​​​ពួក​​​គេ​​​ គឺ​​​លក់​​​ទំនិញ​​​ស្រប​​​ច្បាប់​​​ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ​​​ច្រើន​​​ អ៊ីចឹង​​​អាច​​​រស់​​​បាន​​​ហើយ​​​"។ សម្រាប់​​​ម្ចាស់​​​ហាង​​​លក់​​​ឌីវីឌី​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ ព្រោះ​​​នគរ​​​បាល​​​ធ្លាប់​​​បាន​​​ឆ្មក​​់​​​ចូល​​​ហាង​​​មួយ​​​ផ្សេង​​​ទៀត​​​របស់​​​នាង​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លំបាក​​​ក្នុង​​​ការលក់​​​ឌីវីឌីច្បាប់​​​ដើម​​​ គឺ​​​មិន​​​​​​មែន​​​​​​​​​ដោយសារតែ​​​​តម្លៃ​​​តែ​មួយ​មុខ​នោះ​​​ទេ​​​។ នាង​​​បាន​​​និយាយ​​​ថា "វា​​​លំបាក​​​ក្នុ​​​ងការ​​​លក់​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​នៅ​​​កម្ពុជា ព្រោះ​​​បើ​​​ទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​គេ​​​ត្រូវ​​​ចំណាយ​​​ពេល​​​យូរ​​​​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​រឿង​​​ថ្មីៗ​​​"។ នាង​​​បាន​​​ពន្យល់​​​ថា អតិថិ​​​ជន​​​របស់​​​នាង​​​រំពឹង​​​ថា​​​នឹង​​​អាច​​​ទិញ​​​បាន​​​ខ្សែ​​​ភាពយន្ត​​​ដែល​​​ខ្លួន​​​ចូល​​​ចិត្ត​​​ បន្ទាប់​​​ពី​​​រោង​​​កុន​​​​​​បាន​​​ចាក់​​​បញ្ចាំង​​​រួច​​​ភ្លាម​​​។ នាង​​​បាន​​​បន្ថែម​​​ថា "តើ​​​យើង​​​អាចទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​ពី​​​​​​ក្រុម​​​ហ៊ុន ស៊ីឌី វើល យក​​​មក​​​លក់​​​ម៉េច​​​នឹង​​​កើត​​​ទៅ​​​ ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​ចេញ​​​ឌីវីឌី​​​លក់​​​យូរ​​​ពេក​​​ បន្ទាប់​​​ពី​​​រឿង​​​ត្រូវ​​​បាន​​​ចាក់​​​​​​បញ្ចាំង​​​តាម​​​រោង​​​កុន​​​​​​រួច​​​នោះ​​​?”៕ស៊ុយ​​​ឈាង​​​  

មិនដល់​​​មួយ​​​ឆ្នាំ​​​ផង​​​បន្ទាប់​​​ពី​​​បើក​​​ដំណើរ​​​ការ​​​ ហាង​​​មួយ​​​ចំនួន​​​នៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​បាន​​​បិទ​​​ទ្វារ​​​

មិន​​​ដល់​​​១០​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​ផ្សារទំនើប​​​អីុអន ដែល​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​២០០លាន​​​ដុល្លារ​​​​​បាន​​​បើក​​​ទ្វារ​​​សម្រាប់​​​អតិថិជន​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ មាន​​​ហាង​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំពីរ​​​នៅ​​​ក្នុង​​​ផ្សារ​​​ទំនើប​​​ដ៏ធំបំផុត​​​នៅ​​​កម្ពុជា​​​នេះ​​​បាន​​​បិទ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ដោយ​​​ពួក​​​​​​គេ​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​ថា មាន​​​តែ​​​មនុស្ស​​​ច្រើន​​​ ប៉ុន្តែ​​​ពុំ​​​សូវ​​​មាន​​​អ្នក​​ទិញ​​​ និង​​​ដោយ​​សារ​​​តែ​​​ការ​​​រំខាន​​​ពី​​​​​​ការ​​​សាង​​​សង់​​​នៅ​​​ផ្សារ​​​នេះ​​​។ ខណៈ​​​ផ្សារទំនើប​​​អីុអន​​​បដិសេធ​​​មិន​​​ផ្តល់​​​តួលេខ​​​​​ពិត​​​ប្រាកដ​​​សម្រាប់​​​ចំនួន​​​នៃ​​​ហាង​​​ ភោជនីយដ្ឋាន និង​​​ហាង​​​កាហ្វេ ដែល​​​ដើរ​​​ចេញ​​​ពី​​​ផ្សារ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជប៉ុន​​​នេះ​​​ ការ​​​សម្ភាស​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​​​​បាន​​​បង្ហាញ​​​ថា មាន​​​ហាង​​​យ៉ាង​​​តិច​​​​​​ប្រាំពីរ​​​បាន​​​បិទ​​​ទ្វារ​​​ ក្នុង​​​នោះ​​​មាន​​ហាង​​​​​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​បិទទ្វារ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​កុម្ភៈ​​​មក​​​ម្លេ៉ះ​​​។ ហាង​​​ទាំង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ហាង​​​ Fox Wine Bistro ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​តែមួយ​​​ដែលបើក​​​​​​ហាង​​​​​​ Brown Cafe នៅ​​​ក្នុង​​​ស្រុក​​​ និង​​ហាង​​​​​​​ Miam Miam  ជា​​​ភោជនីយដ្ឋាន​​​សិង្ហបុរី​​​ដែល​​​ចាប់​​​ដៃ​​​គូរ​​​​​​ជា​​​មួយ​​​​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​​​​ CBM ។ ហាង​​​ដែល​​​បិទ​​​ទ្វារ​​​ផ្សេង​​​ៗ​​​ទៀត​​​គឺ​​​ហាង​​​ Ya Kun Kaya Toast របស់​​​សិង្ហបុរី​​​ ភោជនីយដ្ឋាន​​​ជប៉ុន Kushiage Kushisho  ហាង​​​ជប៉ុន Pao Pao ហា​​​ង​​​សម្លៀក​​​បំពាក់​​​ក្នុង​​​ស្រុក​​​ Espada  និង​​​ហាង​​​ Amadana ជាហាង​​​របស់​​​ជប៉ុន​​​ដែល​​​លក់​​​ឧបករណ៍​​​អេឡិចត្រូនិក​​​​​​ទំនើប​​​ៗ។ ហើយ​​​ហាង​​​នំប័ុង​​​របស់បារំាង​​​ដែល​​​​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ឈ្មោះ Eric Kayser និង​​​ដែល​​​មាន​​​ទីតាំង​​​នៅខាង​​​ក្រៅ​​​អគារ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​​​គ្រោង​​​នឹង​​​បិទ​​​ទ្វារ​​​​​​របស់​​​ខ្លួន​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​ដែរ​​​ ប៉ុន្តែ នៅ​​​រក្សា​​​ហាង​​​នំប័ុង​​​ដ៏​​​តូច​​​មួយ​​​ក្នុង​​​អគារ​​​។ ដោយ​​​មាន​​​ទី​​​តាំង​​​នៅ​​​លើ​​​ដី​​​ទំហំ​​​១០០.០០០ម៉ែត្រក្រឡា​​​​​​ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​មហាវិថី​​​សុធារស​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ផ្សារ​​​ទំនើប​​​ដែល​​​មាន​​កម្ពស់​​​៤ជាន់​​​នេះ​​​ ត្រូវ​​​បាន​​​សម្ពោធ​​​កាល​​​ពីខែ​​​មិថុនា​​​ នៅ​​​ក្នុង​​​ពិធី​​​មួយ​​​ក្រោម​​​អធិបតីភាព​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក Fumio Kishida រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ជប៉ុន​​​។ ដោយ​​​មាន​​​ហាង​​​សរុប​​​ចំនួន​​​១៩០​​​ រោង​​​កុនអេក្រង់​​​​​​ប្រាំពីរ​​​​​​មួយ​​​ កន្លែង​​​ជិះ​​​ស្គី​​​ទឹក​​​កក​​​មួយ​​​ ស្ទូឌីយ៉ូ​​​ទូរទស្សន៍​​​មួយ​​​ និង​​​កន្លែង​​​លក់​​​អាហារ​​​ចម្រុះ​​​​​​មួយ​​​កន្លែង​​​នោះ​​​ ផ្សារ​​​ទំនើប​​​នេះ​​​ផ្តល់​​​នូវ​​​ទំនិញ​​​ដែល​​​ហាង​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​រា​​​ជធានី​​​គ្មាន ហើយ​​​វា​​​គឺ​​​ជា​​​ជំហាន​​​ដ៏​​​សំខាន់​​​មួយ​​​នៅ​​​ក្នុង​​​ការ​​​ពង្រីក​​​សេដ្ឋកិច្ច​​​នៅ​​​កម្ពុជា​​​។ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅពេល​​​នោះ​​​ថា "ទីតាំង​​​នេះ​​​គឺជា​​​កន្លែង​​​មួយ​​​ដែល​​​បង្ហាញ​​​ពី​​​សក្ដានុពល​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​នានា​​​នៅ​​​កម្ពុជា"។ ប៉ុន្តែ ទោះ​​​បី​​​ជា​​​ផ្សារ​​​ទំនើប​​​អីុអន​​​អះអាង​​​ថា មាន​​​មនុស្ស​​​ប្រហែល​​​១២​​​លាន​​​នាក់​​​បាន​​​មក​​​ផ្សារ​​​របស់​​​​​​ខ្លួន​​​ចាប់​​​តាំង​​​​​​ពី​​​ពេល​​​បើក​​​ទ្វារ​​​មក​​​ក៏​​​ដោយ​​​ តែ​​​ម្ចាស់​​​ហាង​​​មួយ​​​ចំនួន​​​ដែល​​​ត្រូ​​​វបាន​​​សម្ភាស​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​បាន​​​បញ្ជាក់​​​ប្រាប់​​​ពី បញ្ហា​​​មួយចំនួន​​​ដែល​​ជះឥទ្ធិពល​​​​​​ដល់​​​ការ​​​លក់​​​ និង​​​ដែល​​​ជា​​​បញ្ហា​​​ដ៏​​​​​​គួរ​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​នោះ​​​។ លោក​​​ ចាង​​​ ប៉ុន​​​លាង​​​  ដៃគូ​​​គ្រប់គ្រង​​​ហាង​​​ Fox Wine Bistro បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​មាន​​​មនុស្ស​​​ច្រើន​​​នាំ​​​គ្នា​​​មក​​​ផ្សារ​​​ទំនើប​​​នេះ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ក៏​​​ដោយ​​​ តែ​​​មាន​​​មនុស្ស​​​តែ​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​បាន​​​មក​​​ហាង​​​របស់​​​ខ្លួន ដោយ​​​លោក​​​បាន​​​ពន្យល់​​​ហេតុ​​​ផល​​​ថា បរិស្ថាន​​​ជុំ​​​វិញ​​​ផ្សារ​​​ទំនើប​​​អីុអន​​​ ក៏​​​ជា​​​ផ្នែក​​​មួយ​​​ដែល​​​ជះ​​​ឥទ្ធិពល​​​ដល់​​​ការ​​​លក់​​​ដែរ​​​។ លោក ប៊ុនលាង​​​ បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា "មាន​​​អតិថិជន​​​ជា​​​ច្រើន​​​ទៅ​​​ ​​​​​​​​​​​​ ប៉ុន្តែ តាម​​​អ្វីដែល​​​យើង​​​​​​សង្កេត​​​ឃើញ​​​គឺ​​​ថា ពុំ​​​សូវ​​​មាន​​​មនុស្ស​​​ទិញទំនិញ​​​ឡើយ​​​ ជា​​​ពិសេស​​​​​​ហាង​​​ដែល​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ ហេតុ​​​ដូច្នេះ​​​ទើប​​​យើង​​​សម្រេច​​​បិទទ្វារ​​​"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា "តាម​​​អ្វី​​​ដែល​​​ខ្ញុំ​​​និង​​​ក្រុម​​​ការ​​​ងារ​​​គិត​​​គឺ​​​ថា ប្រសិន​​​បើ​​​យើង​​​​​​ក្រឡេក​​​មើល​​​ផ្សារ​​​ទំនើប​​​នៅ​​​ក្នុង​​​ទីក្រុង​​​ផ្សេង​​​ៗ​​​ និង​​​​​​ប្រទេស​​​ជិត​​​ខាង​​​​​​ វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​ផ្សារ​​​ទំនើប​​​នោះ​​​ទេ​​​។វា​​​មាន​​​ការិយាល័យ​​​នៅ​​​ព័ទ្ធ​​​ជុំវិញ ហេតុ​​​ដូច្នេះ​​​មាន​​​មនុស្ស​​​មក​​​ហាង​​​ទាំង​​​នោះ បន្ទាប់​​​ពី​​​​​​​​​ធ្វើ​​​ការ​​​ងារ​​​រួច។ រីឯ​​​ផ្សារ​​​ទំនើប​​​អីុអន​​​វិញ គឺ​​​គ្មាន​​​ការិយាល័យ​​​ណា​​​មួយ​​​នៅ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​មក​​​ផ្សារ​​​នេះ​​​ ហើយ​​​ចូល​​​ទៅ​​​​​​ខាង​​​ក្នុង​​​ផ្សារ​​​​​​ដោយ​​​មិន​​​បាន​​​ចំណាយ​​​ពេល​​​វេលា​​​សម្រាប់​​​ហាង​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​ឡើយ​​​"។ លោក Alex Matcheret ម្ចាស់​​​ហាង​​​នំប័ុង​​​បារាំង​​​ដែល​​​ទិញ​​​សិទ្ធិ​​​ពី​​​ហាង​​​ Erikc...