Sunday, November 17, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

យាយ ព្រឿង ដែល​ជាឈ្មួញ​​​ឈើ​​​ត្រូវ​​​បាន​​​​​ផ្តន្ទា​​​​​​​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ

អ្នកស្រី ហេង សំនៀង ដែលជាឈ្មួញ ឈើល្បីឈ្មោះត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ ផ្តន្ទាទោសកាលពីម្សិលមិញ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទកាប់ឈើខុសច្បាប់ ប៉ុន្តែបទចោទទី២ដែលស្ត្រីរូបនេះប្រឈមពីបទប្រឆាំងនឹងអ្នករាជការសាធារណៈមិនត្រូវបានលើកឡើងឡើយ។ អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ច្បាស់ថា យាយ ព្រឿង គឺជាឈ្មួញឈើល្បីឈ្មោះក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋាននៅខេត្តស្ទឹងត្រែង រហូតមកទល់នឹងពេលគាត់ត្រូវចាប់ខ្លួននៅក្រុងស្ទឹងត្រែងកាលពី ថ្ងៃទី១៣ ខែតុលា ខណៈគាត់ប៉ុនប៉ងរំដោះឈើមួយចំនួនចេញពីកន្លែងធ្វើការរបស់រដ្ឋអំណាច។ ចៅក្រមជំនុំជម្រះ ពេជ្រ វិជ្ជាធរ បានប្រកាសកាលពីម្សិលមិញថា "តុលាការផ្តន្ទាទោស ឈ្មោះ ហេង សំនៀង ឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ...

នគរ​បាលរារាំង​អ្នកហែ​ក្បួន​ស្នើ​​សុំ​ឱ្យ​​ដាក់​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​​​ខ្មែរ​​ក្រោម​ជា​ថ្ងៃ​បុណ្យ​ជាតិ

នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយនៅចំណុចជិតវត្តចាស់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីរារាំងមនុស្សប្រមាណ៣០នាក់ពីការហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំឱ្យដាក់បញ្ចូលថ្ងៃដែលបារាំង បានប្រគល់អតីតខេត្តកម្ពុជាក្រោមឱ្យទៅវៀតណាមជាផ្លូវការ ជាថ្ងៃបុណ្យជាតិ។ ថ្ងៃ៤ មិថុនា គឺជាខួបលើកទី៦៨នៃថ្ងៃដែលបារាំង បានកាត់អាណានិគមឥណ្ឌូចិនរបស់ខ្លួនឱ្យទៅវៀតណាម ជាព្រឹត្តិការណ៍មួយដែលនៅតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនចងកំហឹងនៅឡើយ ជាពិសេសខ្មែរក្រោមដែលយល់ថា វាគួរតែជាផ្នែកមួយរបស់ប្រទេសកម្ពុជា។ ជារឿយៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរំឭកថ្ងៃនេះតែងតែប្រឈមការប្រឆាំងជំទាស់ពីសំណាក់អាជ្ញាធរ ហើយព្រឹត្តិការណ៍នៅឆ្នាំនេះត្រូវបានលើកពេលដោយសារវាស្របនឹងថ្ងៃបោះឆ្នោតឃុំ សង្កាត់។ ពេលទៅដល់វត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារនៅម៉ោងប្រហែល៨ព្រឹក ក្រុមនេះបានព្យាយាមហែក្បួនឆ្ពោះទៅរដ្ឋសភានៅប្រហែល៤៥នាទីក្រោយ ប៉ុន្តែត្រូវបានមន្ត្រីនគរបាលប្រមាណ១០០នាក់ដែលប្រដាប់ដោយដំបង និងខែលបិទផ្លូវអមដោយរថយន្តយោធាធុនធំពីរគ្រឿង។ បន្ទាប់ពីប្រឈមមុខដាក់គ្នាមួយសន្ទុះ នគរបាលបានអនុញ្ញាតឱ្យប៉ុន្មាននាក់នៃអ្នកដាក់ញត្តិទាំងនេះជិះរថយន្តឆ្ពោះទៅកាន់រដ្ឋសភា ខណៈនគរបាលប្រដាប់អាវុធបានបិទផ្លូវមាត់ទន្លេរយៈពេល២ម៉ោងបន្ថែមទៀត។ លោក ថាច់ សេដ្ឋា...

​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០​​០​​​គ្រួសារ​​​នឹ​​​ង​​​ត្រូវ​​​ឲ្យ​​​រើ​​​លំដៅ​ចេញ​​​ពី​​​លើ​​​ភ្នំ​​​គូលែន​​​​​​ទៅរស់នៅ​​​តាម​​​ជើងភ្នំ

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០0គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ លោក សាយ សំអាល់ បានលើកឡើងថា អ្នកភូមិទាំងនេះបានចូលទៅចាប់ដីនៅក្នុងឧទ្យានជាតិនេះ "ក្នុងពេលថ្មី" ដោយគ្មានប័ណ្ណកម្មសិទ្ធិដីធ្លីនោះឡើយ ជាហេតុធ្វើឲ្យកើតមានក្តីព្រួយបារម្ភថា ពួកគាត់នឹងបំផ្លាញតំបន់ដែលទាក់ទាញភ្ញៀវទេសចរមួយនេះដោយសារកាកសំណល់ដែលពួកគាត់បន្សល់ទុក និងដោយសារការតាំងលំនៅថ្មី។ភ្នំគូលែនមានទឹកធ្លាក់ ប្រាសាទសម័យអង្គរនិងកាំជណ្តើរ ព្រមទាំងបង្កាន់ដៃថ្មបាយក្រៀមដែលសល់ពីសម័យបុរាណ។ លោក សាយ សំអាល់ បានថ្លែងថា "យើងមិនអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនេះកាប់រានទន្ទ្រានព្រៃយកដីសង់ផ្ទះ ឬយកដីលក់ឲ្យអ្នកផ្សេង ហើយបន្ទាប់មកចាប់កន្លែងផ្សេងបាននោះឡើយ"។ លោកបានលើកឡើងទៀតថា បន្ថែមពីលើការធ្វើឲ្យខូចបរិស្ថាននៅក្នុងឧទ្យានជាតិនេះតាមរយៈការកាប់រានទន្ទ្រានព្រៃឈើនោះ កាកសំណល់ដែលបន្សល់ដោយប្រជាពលរដ្ឋរស់នៅក្នុងឧទ្យាននេះក៏បានធ្វើឲ្យមានក្លិនមិនល្អប៉ះពាល់ដល់ភ្ញៀវទេសចរ ផងដែរ។ លោកបានបន្ថែមថា "យើងនឹងស្នើសុំឲ្យពួកគាត់រើចេញពីទីនោះ ហើយអាជ្ញាធរខេត្តរបស់យើងនឹងរៀបចំដីមួយកន្លែងសម្រាប់ឲ្យពួកគាត់រស់នៅតាមជើងភ្នំ"។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានលើកឡើងទៀតថា ការសម្រេចឲ្យប្រជាពលរដ្ឋរើលំនៅនេះធ្វើឡើងកាលពីថ្ងៃពុធអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងខេត្តសៀមរាបដែលរៀបចំដោយអាជ្ញាធរអប្សរា ជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកផ្នែកគ្រប់គ្រងឧទ្យានជាតិមួយនេះ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (International Coordination Committee) ជាស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិដែលជាអ្នករៀបចំវេទិការវាងបុរាណវិទូ និងអ្នកជំនាញផ្សេង ស្តីអំពីថា តើត្រូវខិតខំបែបណាដើម្បីអភិរក្សតំបន់បេតិកភណ្ឌអង្គរ។ លោក សាយ សំអាល់ គ្មានព័ត៌មានលម្អិតទាក់ទិននឹងសហគមន៍នេះទេ ប៉ុន្តែថា ពួកគាត់បានមកតាំងលំនៅ "ក្នុងពេលថ្មីនេះ"...

ទាហាន​ និង​នគរ​បាល​​​​​មណ្ឌលគិរី​​ស្ថិត​​ក្រោម​ការ​​​ស៊ើបពាក់ព័ន្ធ​រត់ពន្ធឈើ​

មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។ ឧត្ដមសេនីយ៍ត្រី ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្ត និងលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ពួកលោកបានបើកការស៊ើបអង្កេតនេះ បន្ទាប់ពីគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានអះអាងកាលពីម្សិលមិញថា ក្រុមនេះបានជួយដល់ពួកឈ្មួញរត់ពន្ធឈើ ល្មើសបម្រាមកាលពីខែមករា ឆ្នាំ២០១៦ លើការនាំចេញឈើទៅកាន់ប្រទេសវៀតណាម។ ឧត្ដមសេនីយ៍ត្រី ឈិត ម៉េងស្រេង...

អាជ្ញាធរ​អប្សរា​​​​ចុះ​​​រុះរើ​​​ផ្ទះ​​​ និង​​​តូប​​​សាងសង់​​​ខុស​​​ច្បាប់​​​នៅ​​​​​​ឧទ្យាន​​​អង្គរ​​​

កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ លោក យ៉ោម យ៉ាត នាយប៉ុស្តិ៍សង្កាត់នគរធំ ក្រុងសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរចាប់ផ្ដើមរុះដំបូលផ្ទះទី១ ហើយបានវាយកម្ទេចតូបលក់ដូរមួយដែលធ្វើពីឈើ។ កាលពីសប្ដាហ៍មុន អាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យាននេះបានលើកឡើងថា ផ្ទះនិងតូបលក់ដូរចំនួន៥២៣ត្រូវបានសាងសង់ ក្នុងតំបន់នេះចន្លោះពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដោយគ្មានការអនុញ្ញាត។ ប៉ុន្តែលោក យ៉ោម យ៉ាត បានមានប្រសាសន៍ថា លោកបានធ្វើការរាប់ទៅឃើញថា មានសំណង់ជាង៦០០ឯណោះ។ នាយប៉ុស្តិ៍នគរបាលរូបនេះមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រហែល១០០នាក់បានមកប្រមូលផ្ដុំគ្នាជុំវិញផ្ទះទី១កាលពីព្រឹកម្សិលមិញ...

ការ​​​ផ្លាស់ប្តូរតួនាទី​​​អភិបាល​​រាជធានី ខេត្ត​​​ធ្វើ​ឱ្យ​មានទាំង​​​ការ​​​សរសើរ​​​ និង​​​ការ​​​ខក​ចិត្ត​

យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាកាលពីចុងសប្ដាហ៍មានខ្លឹមសារថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តបីរូបទៀតគ្រោងនឹងធ្វើការផ្លាស់ប្ដូរ ហើយមន្ត្រីទាំងនេះនឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយបើកផ្លូវសម្រាប់អភិបាលខេត្តជាស្ត្រីលើកដំបូងរបស់ប្រទេសដែលត្រូវបានតែងតាំងក្នុងខេត្តកោះកុង។ ប៉ុន្តែទន្ទឹមនឹងអ្នកសង្កេតការណ៍បានកោតសរសើរអំពីការតែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងនេះ ក៏គេនៅមានមន្ទិលសង្ស័យអំពីការធ្វើកំណែទម្រង់ជាលក្ខណៈវិជ្ជមានណាមួយនៅក្នុងរាជធានីភ្នំពេញស្ថិតក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលនឹងត្រូវដំឡើងតួនាទីពីអភិបាលរងផងដែរ។ ព្រះរាជក្រឹត្យដែលត្រូវបានចេញដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃ សុក្រ នោះក៏បានតែងតាំងលោក គួច ចំរើន មន្ត្រីក្រសួងមហាផ្ទៃជាអភិបាលខេត្ត កំពង់ចាម និងលោក លី ឡេង អភិបាលរងខេត្ត ត្បូងឃ្មុំ ជាអភិបាលថ្មីនៃខេត្តនេះផងដែរ។ លោក សុខ...

កូន​​​ប្រុស​​​មន្ត្រី​​​នគរបាល​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​ត្រូវបាន​​​បន្ថយ​​​ឋានន្តរស័ក្តិ​​​​​​​

មន្ត្រីនគរបាលជាតិមួយរូបបានប្រកាសកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់និងត្រូវជាកូនប្រុសមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួយរដ្ឋាភិបាលផងនោះ ត្រូវបានបន្ថយឋានន្តរស័ក្ដិបន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូឃ្លីបដែលបង្ហាញថា មន្ត្រីរូបនេះបានបាញ់គំរាមរថយន្តមួយគ្រឿងចេញពីរថយន្តរបស់ខ្លួនក្រោយពីបើកប៉ះរថយន្តនោះខណៈដែលបើកជែង។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា លោក លឹម ចំណាន កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូបត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ទោមកវរសេនីយ៍ត្រី ហើយបានដកតួនាទីពីនាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្ដាលតាមបញ្ជារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងនៅក្នុងវីដេអូឃ្លីបមួយដែលបានបង្ហោះក្នុងគេហទំព័រនគរបាលជាតិកាលពីម្សិលមិញថា "សម្ដេចក្រឡាហោម ស ខេង បានសម្រេចដាក់វិន័យលោក លឹម ចំណាន បើទោះជាយើងមិនបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះក៏ដោយ"។ លោកបានថ្លែងថា លោក លឹម ចំណាន ត្រូវបានដកឋានៈពីនាយរងការិយាល័យចរាចរណ៍មកជាមន្ត្រីនគរបាលធម្មតា។ ឪពុករបស់គាត់គឺ លោក ប៉ុល...

នគ​​​រ​​​បាល​​​ដែល​​​បាញ់​​​គំរាម​​​រថយន្ត​អំឡុង​​​ពេល​​​បើក​​​បរ​​​មិន​​ប្រឈម​​​ការ​​​ចាប់ខ្លួន

ស្នងការនគរបាលខេត្តមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីនគរបាលចរាចរម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបាញ់គំរាមរថយន្តមួយគ្រឿងទៀតបន្ទាប់ពីការបើកបុក ហើយរត់នោះមិនត្រូវបានចាប់ខ្លួនទេ ដោយសារឪពុករបស់បុរសរូបនេះមានតួនាទីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ លោក ឯម រដ្ឋា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោក លឹម ចំណាន នាយករងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្តាលបានបាញ់គំរាមរថយន្តមួយគ្រឿងទៀតពីរថយន្តតូយូ៉តាកាមេរីរបស់ខ្លួនក្រោយពីគាត់បើកជែងរថយន្តនោះតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា "ចំណាន គឺជាកូនប្រុសរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ"។ លោកបានបន្ថែមថា "មានសេចក្តីរាយការណ៍ថា បុរសរូបនេះបានបាញ់គំរាមរថយន្តមួយគ្រឿងទៀតបន្ទាប់មកបានបើកគេច ក្រោយពីរថយន្តរបស់ខ្លួនបានបុករថយន្តផ្សេងទៀត"។ វីដេអូឃ្លីបនៃហេតុការណ៍នោះដែលត្រូវបានចែករំលែកតាមប្រព័ន្ធអីុនធឺណិតដោយគេហទំព័រព័ត៌មាន Fresh News កាលពីថ្ងៃ អាទិត្យ បង្ហាញថា រថយន្តតូយ៉ូតាកាមរីនេះបានបើកប៉ះរថយន្តមួយគ្រឿងទៀតខណៈដែលបើកជែងក្នុងស្ថានភាពមេឃភ្លៀង មុនពេលបង្កើនល្បឿនយ៉ាងលឿន។ ខណៈដែលរថយន្តមួយគ្រឿងទៀតព្យាយាមបើកដេញតាមដោយចុចស៊ីផ្លេផង អ្នកបើករូបនោះបានចុចកញ្ចក់ទ្វាររថយន្តចុះ ហើយបញ្ចេញកាំភ្លើងមកក្រៅ មុនពេលឮស្នូរផ្ទុះអាវុធ។ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានបទបញ្ជាពីថ្នាក់លើឲ្យធ្វើការផាកពិន័យ លឹម ចំណាន ។ ប៉ុន្តែមិនបញ្ជាក់ពីចំនួនទឹកប្រាក់ផាកពិន័យទេ។ លោកបានថ្លែងថា "ចំណាន មិនត្រូវបានចាប់ខ្លួនទេ ព្រោះគាត់គឺជាកូនប្រុសមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល"។ នៅពេលទាក់ទងកាលពីពេលម្សិលមិញ លោក ប៉ុល លឹម អតីតអគ្គស្នងការរងនគរបាលជាតិបានអះអាងថា លឹម ចំណាន គឺជាកូនប្រុសរបស់លោក ហើយបានថ្លែងថា លោកបានទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ...

រដ្ឋមន្ត្រី​អត់ដឹង​សោះ​​ពេល​ព្រះមហាក្សត្រ​​តែងតាំង​អគ្គនាយក​ ទទក ថ្មី​

កាលពីថ្ងៃសៅរ៍ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរតួនាទីអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលគ្រប់គ្រងដោយរដ្ឋដោយ ទំនងជាធ្វើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកនាំពាក្យក្រសួងមួយរូបមានការភ្ញាក់ផ្អើល។ ព្រះរាជក្រឹត្យនេះផ្លាស់ប្ដូរតួនាទីលោក កឹម គុណវឌ្ឍន៍  អតីតអគ្គនាយកយូរមកហើយដែលបានជួយបង្កើតស្ថានីយទូរទស្សន៍នេះក្នុងឆ្នាំ១៩៨៣ ដោយតែងតាំងលោក ឃឹម វុទ្ធី ដែលពីមុនជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាជាអ្នកឡើងកាន់ជំនួស។ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍កាលពីម្សិលមិញថា ការតែងតាំងមិនទាន់ "ផ្លូវការ" ទេបច្ចុប្បន្ន ។ លោក អ៊ុក គឹមសេង បានថ្លែងថា "ខ្ញុំបានឃើញព្រះរាជក្រឹត្យហើយ ប៉ុន្តែការតែងតាំងមិនទាន់ផ្លូវការនៅឡើយទេ...។ ការតែងតាំងផ្លូវការនឹងត្រូវប្រកាសក្រោយពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានវិលត្រឡប់ពីប្រទេសសិង្ហបុរីវិញ"។ លោកបានបន្ថែមថា លោកមិនដឹងថាលោករដ្ឋមន្ត្រីនឹងវិលត្រឡប់មកវិញនៅពេលណានោះឡើយ។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ...

កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ​ច្រាន​ចោល​សេចក្ដី​រាយការណ៍​​​ព័ត៌មាន​​អំពី​ការ​​​​​​ជួញដូរ​ខុស​ច្បាប់​

កាលពីម្សិលមិញ កងរាជអាវុធហត្ថខេត្តតាកែវបានបដិសេធសេចក្ដីការណ៍ព័ត៌មានដែលថា មន្ត្រីរបស់ខ្លួនមួយចំនួនកាលពីពេលថ្មីៗបានអនុញ្ញាតឱ្យឈ្មួញឈើមួយក្រុមរួចខ្លួនបន្ទាប់ពីជំរិតទារប្រាក់សំណូកពីពួកគេចំនួន ១.៥០០ ដុល្លារ ពេលដឹកឈើទៅប្រទេសវៀតណាម។ កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន CEN និង Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានរាយការណ៍ថា មន្ត្រីកងរាជអាវុធហត្ថបួនរូបរួមទាំងលោក សុខ ឡេះ នាយសេនាធិការរងខេត្តមួយរូបផងបានឃាត់រថយន្តពីរគ្រឿងកាលពីយប់មិញមុនពេលដឹកឈើធ្នង់កាត់ស្រុកអង្គរបុរីឆ្ពោះទៅប្រទេសវៀតណាម ជាការរំលោភបំពានបម្រាមមិនឱ្យនាំឈើចេញ។ គេហទំព័រព័ត៌មាន CEN និង Fresh News បានរាយការណ៍ថា អ្នកកាសែតរបស់ខ្លួនមានវត្តមាននៅកន្លែងកើតហេតុ ហើយបានឮមន្ត្រីទាំងនោះទាមទារប្រាក់ចំនួន ១.៥០០ ដុល្លារ ទើបអនុញ្ញាតឱ្យរថយន្តទាំងនេះទៅបាន។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក...