Wednesday, October 16, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

យាយ​ព្រឿង ដែល​ជាប់​សង្ស័យ​ថា​ ជា​​​ឈ្មួញឈើ​ច្រាន​ចោល​ការ​​ចោទ​ប្រកាន់​នៅ​ក្នុងសវនា​ការ​

ស្ត្រីឈ្មោះ ហេង សំនៀង ដែលជាប់សង្ស័យថា ជាឈ្មួញឈើ បានច្រានចោលការចោទប្រកាន់ពីបទកាប់ឈើដោយខុសច្បាប់ និងរារាំងមន្ត្រីរាជការអំឡុងសវនាការជំនុំជម្រះទោសរបស់ខ្លួនកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក៏បានផ្ដល់សក្ខីកម្មដាក់បន្ទុកមួយចំនួនដែរក្រោមការសាកសួរ។ អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ច្បាស់ថា យាយព្រឿង គឺជាឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់នៅខេត្តស្ទឹងត្រែង នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអង្គការសិទ្ធិមនុស្ស។ ស្ត្រីរូបនេះត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៣ ខែតុលា បន្ទាប់ពីបង្ហាញខ្លួននៅសង្កាត់រដ្ឋបាលព្រៃឈើក្នុងមូលដ្ឋានជាមួយបុរសមួយក្រុមប្រដាប់ដោយដំបង។ យោងតាមកងរាជអាវុធហត្ថដែលយាមកាមនៅសង្កាត់រដ្ឋបាលព្រៃឈើនោះបានឱ្យដឹងថា ស្ត្រីរូបនេះ និងមនុស្សរបស់គាត់បានព្យាយាមរំដោះគំនរឈើកាប់ខុសច្បាប់ដែលរកឃើញនៅលើចម្ការកៅស៊ូមួយក្បែរនោះនៅមួយថ្ងៃមុននោះ ប៉ុន្តែមិនបានសម្រេចឡើយ។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ គាត់ក៏ត្រូវបានបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ហើយនៅទីនេះគាត់ត្រូវបានចោទប្រកាន់ពីបទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតដែលត្រូវមានទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ  និងបទប្រឆាំងនឹងអ្នករាជការសាធារណៈដែលត្រូវមានទោសជាប់ពន្ធនាគាររហូតដល់៣ខែ។នៅឯសវនាការកាលពីម្សិលមិញ អ្នកស្រី ហេង សំនៀង បានបដិសេធថា គាត់គ្មានបំណងរំដោះឈើយកទៅវិញទេ...

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​​​​ទទួល​ស្គាល់​ថា​​​ខ្លួន​ពិតជាបាន​​បំភិត​បំភ័យ​​​អង្គការមិនមែន​រដ្ឋាភិបាល​

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ លោកបានមានប្រសាសន៍ថា "ខ្ញុំគ្រាន់តែនិយាយថា ក្រសួងមហាផ្ទៃបានចាប់ផ្ដើមការស៊ើបអង្កេតហើយ ព្រោះយើងចង់គំរាមអង្គការទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេនឹងធ្វើគ្រប់បែបយ៉ាងតាមចិត្តចង់ដែលបំពានច្បាប់"។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួន រួមទាំងថ្នាក់ដឹកនាំនៃអង្គការសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូផង បានស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំង ហើយត្រូវបានចុះក្នុង "បញ្ជីខ្មៅ" ជាផ្លូវការសម្រាប់ការអង្កេតតាមដាន បន្ទាប់ពីការបោះឆ្នោត...

ក្រសួង​​ពិនិត្យ​តាម​ដាន​​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ចោទ​​ថា ​​លម្អៀង​លើ​បក្ស​សង្គ្រោះ​ជាតិ

អង្គការសង្គមស៊ីវិលមួយចំនួន និងនិយោជិតរបស់ខ្លួន រួមទាំងថ្នាក់ដឹកនាំអង្គការសិទ្ធិមនុស្សលីកាដូ និងអាដហុកផង ស្ថិតក្រោមការពិនិត្យតាមដានរបស់ក្រសួងមហាផ្ទៃ ចំពោះការជួយគណបក្សសង្គ្រោះជាតិ ហើយនឹងប្រឈមផ្លូវច្បាប់ប្រសិនបើវាពិតដូចការចោទប្រកាន់មែន នេះបើយោងតាមអ្នកនាំពាក្យក្រសួងនេះបានលើកឡើងកាលពីម្សិលមិញ។ ខណៈថ្នាក់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានច្រានចោលការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយថា ការស៊ើបអង្កេតណាមួយរបស់ក្រសួងគឺជា "កំហុសធំ"។ សំដៅដល់បញ្ជីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីផ្ដើមស៊ើបអង្កេតផ្លូវការ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រសួងមិនទាន់បានដាក់អង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលណាមួយចូលក្នុងបញ្ជីខ្មៅនៅឡើយទេ ប៉ុន្តែ "យើងនឹងចាត់វិធានការភ្លាមៗ ប្រសិនបើសកម្មភាពរបស់អ្នកទាំងនោះធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ"។ លោក ខៀវ សុភគ័ មិនបានបញ្ចេញឈ្មោះទាំងអស់របស់អង្គការទាំងនេះទេ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងនោះរួមមានទាំងអង្គការអាដហុក និងអង្គការលីកាដូផងដែរ។ លោកថ្លែងថា "អង្គការទាំងពីរនោះកំពុងស្ថិតក្រោមការស៊ើបអង្កេត ពីព្រោះសកម្មភាពភាគច្រើនរបស់ពួកគាត់...

មន្ត្រី​​​CNRP​​​ ត្រូ​​​វបាន​​​ឃាត់​​​ខ្លួនបន្ទាប់​​​ពី​​​បុក​​​ហើយ​​​រត់​​​ក្រោយ​​​ពេល​​​ជួបជុំ​ធ្វើ​យុទ្ធនាការ​ឃោស​​​នា​​​

យោងតាមមន្ត្រីនិងនគរបាលបានឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានសាកសួរនៅសាលាដំបូងខេត្តពោធិ៍សាត់កាលពីម្សិលមិញ ទោះបីជាយល់ព្រមសងសំណងដល់គ្រួសាររបស់ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ដែលលោកបានធ្វើឲ្យរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកហើយរត់ពេលចាកចេញពីចូលរួមធ្វើយុទ្ធនាការឃោសនាកាលពីថ្ងៃសៅរ៍។ លោក ចាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តពោធិ៍សាត់របស់គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៥ល្ងាចថ្ងៃសៅរ៍ក្នុងស្រុកភ្នំក្រវាញ ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីកន្លែងដែលលោកបានបុកក្មេងប្រុសរូបនេះឈ្មោះ ណាត សុវណ្ឌី ពេលកំពុងបើកបររថយន្តម៉ាក ប៉ាជេរ៉ូ នៅម៉ោង៣និង៣០នាទីរសៀល នៅក្នុងឃុំប្រមោយ ស្រុកវាលវែង នេះបើយោងតាមលោកអធិការស្រុក ធាង ឡេង ។ ពេលថ្លែងនៅអធិការដ្ឋាននគរបាលស្រុក កន្លែងដែលលោកត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ លោក ចាន់ សេងហ៊ត បានលើកឡើងថា មន្ត្រីគណបក្សសង្គ្រោះជាតិបានផ្តល់ប្រាក់សំណងចំនួន៥៧៥ដុល្លារដល់គ្រួសារក្មេងប្រុស ណាត សុវណ្ណឌី និងព្រមព្រៀងចេញថ្លៃព្យាបាលបន្ថែមទៀតផងដែរ។ លោកបានថ្លែងថា "គ្រួសារជនរងគ្រោះបានព្រមព្រៀងទទួលយកប្រាក់សំណង ប៉ុន្តែ នគរបាលបានបដិសេធមិនព្រមដោះលែងខ្ញុំទេ"។ លោក ចាន់ សេងហ៊ត បានលើកឡើងទៀតថា លោកបានបើករថយន្តគេចខ្លួនបន្ទាប់ពីបុកក្មេងប្រុសរូបនេះដែលរងរបួសប្រេះលលាដ៍ក្បាល និងរបួសក្បាលជង្គង់ធ្ងន់ធ្ងរហើយកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានោះ ដោយសារខ្លាចមហាជនព្រួតគ្នាវាយរហូតដល់ស្លាប់នៅកន្លែងកើតហេតុ នេះបើយោងតាមសំដីរបស់ម្តាយក្មេងប្រុសរងគ្រោះ។ អ្នកស្រី សុខ ស្រីណា អាយុ២៩ឆ្នាំ ជាម្តាយរបស់ក្មេងប្រុសរងគ្រោះបានលើកឡើងថាអ្នកស្រីបានប្រាប់នគរបាលថា អ្នកស្រីនឹងមិនដាក់ពាក្យប្តឹងលោក ចាន់ សេងហ៊ត ទេព្រោះគាត់បានព្រមព្រៀងសងសំណងហើយ។ អ្នកស្រីបាននិយាយថា...

UN ​​នឹង​ចោទសួរ​រដ្ឋាភិបាល​​​​​កម្ពុជា ទាក់ទិន​ជនជាតិ​ម៉ុងតាញ៉ា

មន្ត្រីនិយាយថា ឧត្ដមស្នងការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ នឹងសាកសួររដ្ឋាភិបាលជុំវិញសេចក្ដីសម្រេចរបស់ខ្លួនច្រានចោលការសុំសិទ្ធិជ្រកកោនរបស់ជនជាតិម៉ុងតាញ៉ាភាគច្រើនដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយ មួយខែបន្ទាប់ពីស្ថាប័ននេះបានរងការរិះគន់ចំពោះតួនាទីរបស់ខ្លួននៅក្នុងការបញ្ជូនមួយចំនួននៃជនស្វែងរកសិទ្ធិជ្រកកោនទាំងនេះទៅប្រទេសវៀតណាមវិញ។ កាលពីដើមខែនេះ ក្រសួងមហាផ្ទៃបានប្រកាសថា បីនាក់ក្នុងចំណោមជនជាតិម៉ុងតាញ៉ាដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ ត្រូវបានផ្ដល់សិទ្ធិកោនហើយ ចំណែកឯពាក្យស្នើសុំរបស់ជនជាតិម៉ុងតាញ៉ា៦៥នាក់ផ្សេងទៀតត្រូវបានច្រានចោល។ លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា តំណាង UNHCR បានជូនដំណឹងមកមន្ត្រីកម្ពុជាថា ពួកគេនឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ ដើម្បីសិក្សាពីមូលហេតុដែលពាក្យសុំយ៉ាងច្រើនរបស់ជនជាតិម៉ុងតាញ៉ាត្រូវបានច្រានចោល។ លោកលើកឡើងនៅពេលប្រកាសនោះថា ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់ដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោល នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ (ដែលពួកគេនិយាយថាខ្លួនបានរត់គេចដោយសារការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាល) ប្រសិនបើបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានច្រានចោល។ លោកថ្លែងថា "បណ្ដឹងឧទ្ធរណ៍មិនទាន់ចប់ទេ ប៉ុន្តែ UNHCR ចង់ឱ្យនាយកដ្ឋានជនភៀសខ្លួនរបស់យើងបកស្រាយឱ្យបានច្បាស់អំពីមូលហេតុសម្រេចទម្លាក់ជនជាតិម៉ុងតាញ៉ាទាំង៦៥នាក់។ UNHCR មិនយល់ស្របតាមការសម្រេចរបស់យើងទេ ដូច្នេះពួកគាត់ចង់ឱ្យយើងផ្ដល់ភ័ស្តុតាងជាក់លាក់សម្រាប់ការសម្រេចនេះ"។ ប្រធានការិយាល័យរូបនេះលើកឡើងទៀតថា អាចនឹងមានការផ្លាស់ប្តូរសម្រាប់អ្នកដែលពាក្យសុំរបស់ខ្លួនត្រូវបានច្រានចោលប្រសិនបើ UNHCR ផ្ដល់ភ័ស្តុតាងបន្ថែមទៀតសម្រាប់គាំទ្រករណីរបស់ពួកគេ។ លោកគូសបញ្ជាក់ថា "ចំនួនដែលយើងអាចផ្ដល់ការជ្រកកោនបាន នឹងកើនលើសពីបីនាក់ បើ...

នគរបាល​​​​​​ឃាត់ក្បួន​​​រថយន្ត​​​​​​អ្នក​​​ភូមិ​​​មិន​​​ឱ្យ​​​ធ្វើ​​​ដំណើ​​​រមក​​​ដាក់​​​ញត្តិ​​​នៅ​​​ភ្នំពេញ​​​

កាលពីម្សិលមិញ អាជ្ញាធរក្នុងខេត្តកំពង់ ស្ពឺបានឃាត់អ្នកភូមិប្រហែល២០០នាក់មិនឲ្យធ្វើដំណើរតាមរថយន្តមកកាន់រាជធានី ភ្នំពេញដើម្បីដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធបញ្ហាក្រុម ហ៊ុនចម្ការអំពៅដែលពួកគាត់ចោទថា បានប្លន់យកដីរបស់ពួកគាត់ ដោយប្រាប់អ្នកដាក់ញត្តិទាំងនោះថា ពួកគេកំពុងតែបង្កើនការរក្សាសន្តិសុខ ពីព្រោះលោកនាយករដ្ឋមន្ត្រីធ្វើដំណើរមកកាន់តំបន់នេះ។ ក្រុមអ្នកភូមិមានគម្រោងមកជួបគ្នានៅក្នុងរាជធានីភ្នំពេញជាមួយអ្នកភូមិមកពីខេត្តកោះកុង និងខេត្តឧត្តរមានជ័យដែលមានទុក្ខ លំបាកស្រដៀងគ្នាដើម្បីស្នើឲ្យលោក ហ៊ុន  សែន  ចុះហត្ថលេខាលើផែនការធំមួយដែលរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយសហភាព អឺរ៉ុបដែលនាំចូលស្ករសកម្ពុជាឱ្យផ្តល់សំណងសមរម្យដល់ពួកគាត់។ លោក សឿន សុខុម អ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកដាក់ញត្តិទាំងអស់បាននិយាយថា នគរបាលបានឃាត់ខ្សែរថយន្តរបស់ពួកគាត់ដែលមាន១១គ្រឿងចំនួនពីរដងតាមផ្លូវមកពីស្រុកឱរ៉ាល់ ប៉ុន្តែ ពួកគាត់នៅតែបន្តបើកទៅមុខ ហើយលើកទី២បើកកាត់ចម្ការអំពៅ។ ពួកគាត់បានឈប់ទៅមុខលែងរួចដោយសារមានរបាំងផ្លូវធ្វើពីដែកដែលអាចចល័តបាននៅក្នុងស្រុកថ្ពង។លោកបាននិយាយថា "នគរបាលបានគំរាមប្រើអំពើហិង្សាប្រសិនបើយើងមិនស្តាប់ពួកគេ"។ លោកបានបន្តថា លោក មួង ធី អភិបាលស្រុក ឱរ៉ាល់បានយល់ព្រមអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរថ្ងៃអង្គារ ប៉ុន្តែ បានប្តូរចិត្តកាលពីព្រឹកម្សិលមិញ។ នគរបាលដែលបានឃាត់ពួកគាត់បាននិយាយថា ពួកគេបង្កើនការការពារសន្តិសុខជូនលោក ហ៊ុន សែន ដែលលោកមកកាន់ ខេត្តនេះដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល។ លោក សឿង សុខុម បាននិយាយថា "ខ្ញុំគិតថាអាជ្ញាធររឹតត្បិតសេរីភាពប្រជាពលរដ្ឋពីព្រោះពួកគេមិនបានធ្វើតាមច្បាប់ឡើយ"។ លោកបានថ្លែងថា អ្នកភូមិ "មានសិទ្ធិតវ៉ាទាមទារឲ្យមានដំណោះស្រាយ ពីព្រោះពួកគាត់កំពុងប្រឈមភាពអយុត្តិធម៌"។ លោក ឈាង ពយ អ្នកបើករថយន្តម្នាក់ក្នុងចំណោមអ្នកបើករថយន្តទាំងនោះ បាននិយាយថា លោកត្រូវបានគេគំរាមចាប់ខ្លួន។ លោកបាននិយាយថា...

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គ្រោង​​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ិនប៉ិចបានមានបន្ទូលកាលពីម្សិលមិញថា ទ្រង់នឹងយាងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅខែក្រោយ ឬពីរខែទៀតដើម្បីជួយបញ្ចុះបញ្ចូលប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះឱ្យចៀសវាងសង្គ្រាមអាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ភាពតានតឹងនៅក្នុងតំបន់បានកើនឡើងកាលពីពេលថ្មីៗនេះ ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះគ្មានប្រទេសណាមួយបានប្រកាសពីបំណងធ្វើសង្គ្រាមឡើយ។ អំឡុងពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកយកព័ត៌មាននៅព្រះបរមរាជវាំងកាលពីម្សិលមិញ ព្រះអង្គម្ចាស់បានមានបន្ទូលថា "ខ្ញុំនឹងធ្វើទស្សនកិច្ចជាលក្ខណៈឯកជននៅ ប្រទេសកូរ៉េខាងជើងដើម្បីសុំឱ្យមេដឹកនាំប្រទេសនេះបញ្ឈប់ផែនការធ្វើសង្គ្រាមនុយក្លេអ៊ែរ ពីព្រោះយើងយល់ថា ពេលដំរីជល់គ្នា គឺងាប់តែស្រមោចសង្អារ"។ សូមបញ្ជាក់ថា សម្ដេចឪ នរោត្តម សីហនុ ដែលជាបិតារបស់ព្រះអង្គម្ចាស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គីម អុីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង ដោយចាប់ផ្ដើមពីចំណុចប្រទេសទាំងពីរចូលជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធក្នុងសង្គ្រាមត្រជាក់អំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ជាញឹកញាប់ សម្ដេចឪបានយាងទៅគង់នៅព្រះរាជដំណាក់ដ៏ធំស្កឹមស្កៃមួយដែលមិត្តរបស់ព្រះអង្គបានសាងសង់ថ្វាយទ្រង់នៅក្រៅរដ្ឋធានីព្យុងយ៉ាង អំឡុងពេលជាច្រើនឆ្នាំដែលព្រះអង្គនិរទេសព្រះកាយ...

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​លុយ​​​​​​ និង​​​ចែកអំណោយ​​​ដល់​​​​​​អ្នក​​​គាំទ្រ​​​

អ្នកស្រី ហ៊ុន សារ៉ាន់ បានចូលរួមការប្រជុំរយៈពេល៣០នាទីជាមួយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍នៅភោជនីយដ្ឋានអាហារសមុទ្រតាមមាត់ទន្លេមួួយកន្លែងក្នុងខណ្ឌចំការមន។ អ្នកស្រីបានចាកចេញទៅវិញជាមួយប្រាក់៥០.០០០រៀល និងការណែនាំឲ្យបោះឆ្នោត ឲ្យគណបក្សកាន់អំណាច។ អ្នកស្រី ហ៊ុន សារ៉ាន់ អាយុ៦៤ឆ្នាំ ជាអ្នករស់នៅក្នុងអគារប៊ូឌិញស ដែលបានជាប់គាំងជាមួយអ្នកភូមិផ្សេងៗទៀតនៅក្នុងការចរចាគ្នាជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធសំណងសម្រាប់ផ្ទះរបស់អ្នកស្រីនោះបាននិយាយថា "គេបានប្រាប់យើងឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មកគេនឹងដោះស្រាយបញ្ហាទាំងអស់ឲ្យយើង"។ ដោយចូលរួមជាមួយប្រជាពលរដ្ឋប៉ុន្មានរយនាក់ផ្សេងទៀតមកពីទូទាំងខណ្ឌនេះអ្នកស្រី ហ៊ុន សារ៉ាន់ បានស្តាប់ពេលមន្ត្រីគណបក្សសន្យាដោះស្រាយបញ្ហារបស់ពួកគាត់និងបន្តផ្តល់សន្តិភាព និងស្ថិរភាព ជាថ្នូរនឹងសន្លឹកឆ្នោតរបស់ពួកគាត់នៅក្នុងការបោះឆ្នោតឃុំសង្កាត់នាខែក្រោយ។ អ្នកស្រី ហ៊ុន សារ៉ាន់ បានចាកចេញពីកន្លែង ប្រជុំជាមួយនឹងប្រាក់ដែលគេឲ្យ ប៉ុន្តែ គ្មានឆន្ទៈថ្មីណាមួយចំពោះគណបក្សកាន់អំណាចនោះឡើយ។ អ្នកស្រីបាននិយាយថា "វាមិនបានផ្លាស់ប្តូរអ្វីឡើយ"។ អ្នកស្រីបានបដិសេធមិននិយាយថា គណបក្សណាដែលអ្នកស្រីគាំទ្រនោះឡើយ ប៉ុន្តែ បានគូសបញ្ជាក់ថា បងប្អូនស្រីរបស់អ្នកស្រី គឺជាចៅសង្កាត់គណបក្សប្រឆាំង។ "ខ្ញុំមិនប្តូរចិត្តរបស់ខ្ញុំឡើយ"។ មន្ត្រីដែលចូលរួមក្នុងការប្រជុំនេះសុទ្ធតែមិនសូវមានឆន្ទៈផ្តល់ព័ត៌មាននោះឡើយ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលត្រូវបានពិភាក្សានោះឡើយ។ លោកបានលើកឡើងថា "វាគ្រាន់តែជាការប្រជុំជាមួយសមាជិកបក្សតែប៉ុណ្ណោះ ហេតុដូច្នេះគ្មានអ្វីត្រូវបង្ហាញជាសាធារណៈទេ"។ ទោះជាយ៉ាងណា គេមិនច្បាស់ទេថា តើ អ្នកចូលរួមតាមពិតសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ឬយ៉ាងណានោះ។ ការឲ្យស្បៀងអាហារ សម្លៀកបំពាក់ ឬប្រាក់បន្តិចបន្តូចនៅមុនការបោះឆ្នោតគឺជារឿងដែលកើតមានគ្រប់ទីកន្លែង ហើយគឺជាផ្នែកដ៏សំខាន់នៃរដូវកាលមុនថ្ងៃបោះឆ្នោតជាពិសេសសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ប៉ុន្តែ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗបានចោទសួរអំពីប្រសិទ្ធភាពនៃការធ្វើដូច្នេះ ហើយគណបក្សប្រឆាំងបានអះអាងជាយូរមកហើយថា...

នគរបាល​​​ឃាត​​​់​​​ខ្លួន​​​មនុស្ស​​​បួននាក់​​​អំឡុង​​​ការ​​​ឆ្មក់ចូល​​​ផ្ទះ​​​មួយ​​​សង្ស័យ​​​រកស៊ី​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុ​​​ងខេត្ត​​​រតនគិរី​​​

មន្ត្រីនគរបាលម្នាក់បាននិយាយថា នគរបាលខេត្តរតនគិរីបានឆ្មក់ចូលផ្ទះឈ្មួញម្នាក់ដែលសង្ស័យថារកស៊ីឈើខុសច្បាប់កាលពីព្រឹកម្សិលមិញ ដោយចាប់ខ្លួនមនុស្សបួននាក់និងរឹបអូសឈើប្រណីតបានមួយចំនួនធំ ព្រមទាំងរថយន្តបីគ្រឿងដែលតាមការអះអាងថា ត្រូវគេប្រើដើម្បីដឹកឈើទាំងនេះ។ លោក ហួត បូរី អធិការនគរបាលក្រុងបានលុងបានមានប្រសាសន៍ថា ការឆ្មក់ចូលក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលមូលដ្ឋានឃើញរថយន្តដឹកឈើចេញចូលផ្ទះនេះក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមក។ លោកថ្លែងថា "យើងបានចាប់ខ្លួនមនុស្សបួននាក់អំឡុងការឆ្មក់ចូលនេះ"។ លោកបានបន្ថែមថា លោកមិនទាន់ដឹងថា តើម្ចាស់ផ្ទះនេះស្ថិតក្នុងចំណោមអ្នកទាំងបួនដែលឃាត់ខ្លួនខណៈពេលកំពុងត្រូវសាកសួរនៅប៉ុស្តិ៍នគរបាលក្នុងមូលដ្ឋានឬយ៉ាងណាឡើយ។ លោក ហួត បូរី បានមានប្រសាសន៍ថា ទាំងប្រភេទឈើ និងចំនួនឈើ ដែលត្រូវបានអារជាបន្ទះក្តារខ្លីៗនេះ បច្ចុប្បន្ននេះគេមិនទាន់ដឹងនៅឡេើយទេ ខណៈក្រុមមន្ត្រីមកពីរដ្ឋបាលព្រៃឈើកំពុងរាប់ចំនួន និងធ្វើការវាស់វែងនៅឡើយ ប៉ុន្តែលោកជឿថា ឈើនេះជាប្រភេទឈើប្រណីត។ លោកបានបន្ថែមថា "រថយន្តឡិចស៊ីសមួយគ្រឿង រថយន្តវ៉ែនមួយគ្រឿង និងរថយន្តតូយ៉ូតា តាកូម៉ាមួយបាំងកន្លះមួយគ្រឿងទៀត ក៏ត្រូវបានរឹបអូសអំឡុងការឆ្មក់ចូលនោះដែរ"៕សារុន

ជនជាតិ​​ភាគតិច​​​ម៉ុងតាញ៉ា​ចំនួន​​​២៥នាក់​​នឹងត្រូវបញ្ជូន​​​ពី​​​កម្ពុជា​​​ត្រឡប់ទៅ​​វៀតណាមវិញ

ថ្វីបើអះអាងថាខ្លួនបានរត់គេចពីការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាលយ៉ាងណាក្ដី ក៏ជនជាតិភាគតិចម៉ុងតាញ៉ា ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន២៥នាក់នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញនៅថ្ងៃច័ន្ទតាមការស្ម័គ្រចិត្ត ដោយគេគិតថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកអនុម័តចំណាត់ការនេះ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានលើកឡើងកាលពីម្សិលមិញ។ លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ មានប្រសាសន៍ថា UNHCR ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនឹងជួយក្រុមនេះឆ្លងដែន បន្ទាប់ពីពួកគេសុខចិត្តវិលត្រឡប់ទៅវិញ ក្រោយពួកគេបានធ្លាក់ការវាយតម្លៃដើម្បីទទួលបានឋានៈជាជនភៀសខ្លួន។ លោកលើកឡើងថា "អ្នកទាំងនោះមិនត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសកម្ពុជាទេ ពោលគឺពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកវិញ។ UNHCR បានធ្វើសំណើទៅនាយកដ្ឋានជនភៀសខ្លួនសុំបញ្ជូនជនជាតិម៉ុងតាញ៉ា២៥នាក់ត្រឡប់ទៅប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗ ហើយយើងបានដាក់សំណើនេះជូនសម្ដេចក្រឡាហោម ស ខេង រួចហើយ"។ លោកបានបន្ថែមថា...