Thursday, November 21, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

លោក គិត ម៉េង​ ធានា​​ឱ្យ​ដោះ​លែង​​ឈើ​ប្រណីត​ដែល​សមត្ថ​កិច្ច​​រឹបអូស​បាន​នៅ​ជិត​ព្រំដែន​

យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។ សូមរំឭកថា ខណៈរថយន្តទាំងពីរគ្រឿងកំពុងដឹកជញ្ជូនឈើឱ្យក្រុមហ៊ុនមេធាវី Ang and Associates Lawyers ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង កាលពីថ្ងៃទី៣០ ខែមីនា ក៏ត្រូវបានឃាត់ទុក និងរឹបអូសនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីព្រំដែនវៀតណាម ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ហើយខុសផ្លូវឆ្ពោះទៅខេត្តតាកែវ ដែលជាគោលដៅផ្លូវការរបស់វា។...

ក្រសួងព័ត៌មាន​​​​ និង​​​អ្នក​​​កាសែត​​​កម្ពុជា​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្រទេស​ចិន​​​

មន្ត្រីក្រសួងមហាផ្ទៃ និងអ្នកកាសែតកម្ពុជាដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនឹងទទួលបានវគ្គបណ្តុះបណ្តាលពីសមភាគីចិន ហើយនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងថ្មីដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីម្សិលមិញ។ អ្នកកាសែត និងមន្ត្រីនឹងត្រូវផ្តល់ឲ្យនូវជំនាញរាយការណ៍ និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនៅក្នុងប្រទេសចិនដែលជាប់លំដាប់ថ្នាក់ជិតបាតតារាងនៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦របស់អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលដាក់ចំណាត់ថ្នាក់ឲ្យប្រទេសចំនួន១៨១ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជាំង ជាស៊ី (Jiang Jieshi ) រដ្ឋមន្ត្រីក្រសួងព័ត៌មានចិន។ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា ប្រទេសចិន "បានសន្យាធ្វើអ្វីៗគ្រប់យ៉ាងក្នុងគោលបំណងរៀបចំកម្មវិធីសិក្សាសម្រាប់អ្នកជំនាញកម្ពុជា"។ លោកបានបន្ថែមថា កម្មវិធីនេះនឹងបើកចំហសម្រាប់ទាំងបុគ្គលិកវិស័យឯកជន និងរដ្ឋ។ រដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្តល់មូលនិធិនិងបច្ចេកវិទ្យាសម្រាប់កម្មវិធីផ្លាស់ប្តូរគ្នាទៅវិញទៅមកនេះដោយបន្តដើរតួនាទីក្នុងពេលចប្ចុប្បន្នរបស់ខ្លួន ក្នុងនាមជាម្ចាស់ជំនួយធំបំផុតរបស់កម្ពុជា។ ការចំណាយលើកម្មវិធីនេះមិនត្រូវបានបង្ហាញនោះឡើយ។ លោក អ៊ុក គឹមសេង បានលើកឡើងទៀតថា មន្ត្រី និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចិនក៏នឹងមកបំពេញទស្សនកិច្ចនៅក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាផងដែរ។ លោកបានថ្លែងថា "ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកផ្តោតលើព័ត៌មាននយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និង ទេសចរណ៍ហើយវានឹងជួយយើងឲ្យដឹងថា អ្វីទៅដែលយើងមានរួមគ្នា"។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយវេទិកាមួយដែលរៀបចំធ្វើឡើងកាលពីខែតុលាដោយមន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សកុម្មុយនិស្តចិន ដែលបានយកវេទិកានេះអំពាវនាវស្នើសុំឲ្យមានការបង្កើន ការសហការគ្នា និងចែករំលែកព័ត៌មានរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ទូរទស្សន៍ វិទ្យុ និងកាសែតផ្សាយជាភាសា...

នៅតែគ្មានការ​​​បក​​​ស្រាយ​​​អំ​​ពី​​​ការ​​​លើកលែង​​​ទោស​​​ដល់​​​អតីត​​​អភិបាល​​​ខេត្ត​​​

កាលពីម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលមិនបានផ្តល់ការពន្យល់ពីមូលហេតុដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រ ដល់លោក ខាំ ឃឿន អតីតអភិបាលខេត្តរតនគិរី ដែលត្រូវបានកាត់ឱ្យជាប់ទោសនៅក្នុងរឿងក្តីមួយក្នុងចំណោមរឿងក្តីកាប់ឈើខុសច្បាប់ដ៏អសោចបំផុតក្នុងប្រទេសកាលពីមួយទសវត្សរ៍កន្លងមក ប៉ុន្តែមិនដែលបានអនុវត្តទោសនៅក្នុងពន្ធនាគារសូម្បីតែមួយថ្ងៃ។ លោក ខាំ ឃឿន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំក្នុងឆ្នាំ២០០៦ចំពោះការជាប់ពាក់ព័ន្ធករណីកាប់ឈើនៅតំបន់ "កន្ទុយនាគ" ដែលក្នុងនោះគេឃើញក្រុមរកស៊ីឈើដ៏ធំមួយដឹកឈើប្រណីតចេញពីឧទ្យានជាតិវីរជ័យទៅប្រទេសវៀតណាមដែលមានទំហំជាទឹកប្រាក់ប្រមាណ១៥លានដុល្លារ។ ដោយស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ទាហាន និងនគរបាល១៤រូបដែលត្រូវបានកាត់ឱ្យជាប់ទោសនោះ អតីតអភិបាលខេត្តរូបនេះគឺជាបុគ្គលមួយរូបក្នុងចំណោម៩រូបដែលត្រូវបានផ្តន្ទាទោសកំបាំងមុខ។ មានពាក្យចចាមអារ៉ាមថា លោកបានភៀសខ្លួនទៅប្រទេសឡាវ។ យោងតាមច្បាប់ចម្លងនៃឯកសារមួយដែលបានចុះផ្សាយនៅក្នុងសៀវភៅរាជកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រោយពីរត់គេចខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍មក ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសលោក ខាំ ឃឿន តាមសំណើរបស់លោក ហ៊ុន សែន។ មិនមានការពន្យល់ទាក់ទិនសំណើរបស់លោក ហ៊ុន សែន ឡើយ។ លោក ប៉ាល់ ចាន់តារា នាយរងខុទ្ទកាល័យរបស់លោកបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងអំពីសំណើនេះទេ  ហើយបានបង្វែរសំណួរទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ លោក ផៃ ស៊ីផាន បានបដិសេធនៅពេលត្រូវបានសុំឱ្យពន្យល់អំពីសេចក្តីសម្រេចនេះ។លោកបានថ្លែងថា លោកមិនមានសិទ្ធិបកស្រាយហើយថា តើការលើកលែងទោសថា ត្រឹមត្រូវឬយ៉ាងណានោះ ហើយបានបង្វែរសំណួរទៅក្រសួងយុត្តិធម៌។ ទោះជាយ៉ាងណា...

ព្រះ​​​មហាក្សត្រ​​​ព្រះ​​​រាជទាន​​​លើកលែង​​​ទោស​​​​​​អតីត​​​អភិបាល​​​ខេត្ត​​​

អតីតអភិបាលខេត្តមួយរូបដែលត្រូវបានកាត់ឱ្យជាប់ទោស ប៉ុន្តែមិនដែលស្ថិតក្នុងពន្ធនាគារចំពោះការជាប់ពាក់ព័ន្ធរឿងអាស្រូវកាប់ឈើខុសច្បាប់ដ៏ធំមួយមានទំហំជាទឹកប្រាក់រហូតដល់១៥លានដុល្លារទាក់ទិនឈើដែលបានកាប់ពីតំបន់ការពារមួយក្នុងចំណោមតំបន់ការពារដ៏ធំបំផុតនៅក្នុងប្រទេសនោះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ខាំ ឃឿន អតីតអភិបាលខេត្តរតនគិរី ត្រូវបានធ្វើឱ្យជ្រះស្រឡះក្នុងរឿងក្តីកាប់ឈើនៅតំបន់ "កន្ទុយនាគ" ដែលមានរយៈពេលជាង១០ឆ្នាំមកហើយ ដែលក្នុងនោះមានការជាប់ពាក់ព័ន្ធមន្ត្រីខេត្តជាន់ខ្ពស់មួយចំនួនទៀត តាំងពីនគរបាល និងនគរបាលព្រំដែនរហូតដល់រដ្ឋបាលព្រៃឈើនិងយោធាផង ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១៧ឆ្នាំក្នុងឆ្នាំ២០០៦ ពីបទទទួលសំណូក បំផ្លាញបរិស្ថាន និងក្លែងរបាយការណ៍នគរបាល។ ព្រះរាជក្រឹត្យលើកឡើងថា លោក ខាំ ឃឿន ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់លោក ហ៊ុន សែន។ ព្រះរាជក្រឹត្យនេះត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី...

ក្រុមហ៊ុន​​​​​​លោក​ គិត​​​ ម៉េង​​​ ​ស្នើ​​​​​​​​​​ឱ្យ​​​ដក​​​អត្ថបទ​​​ចេញ​​​​​ជា​ថ្នូរ​នឹង​ប្រាក់​

តំណាងបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម្នាក់ដែលរថយន្តពីរគ្រឿងរបស់ក្រុមហ៊ុននេះត្រូវបានអាជ្ញាធរឃាត់ទុកកាលពីសប្ដាហ៍មុន ចំពោះការព្យាយាមដឹកឈើទៅប្រទេសវៀតណាមនោះ  បដិសេធថាមិនមានកំហុសទេ ហើយនឹងជូនលុយកាក់ខ្លះដល់អ្នកយកព័ត៌មានឱ្យដកអត្ថបទចុះផ្សាយដំបូងចេញពីគេហទំព័រ។ កាលពីថ្ងៃអាទិត្យ  មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា អាជ្ញាធរក្នុងខេត្តត្បូងឃ្មុំបានឃាត់រថយន្តពីរគ្រឿងដឹកឈើពេញកាលពីពីរថ្ងៃមុន ដែលបម្រុងបើកឆ្លងចូលប្រទេសវៀតណាម ជាការរំលោភបំពានទៅនឹងបម្រាម ខែមករា ឆ្នាំ២០១៦ មិនឱ្យមានការនាំឈើ ចេញទៅកាន់ប្រទេសនោះ។ ក្រុមហ៊ុន Ang and Associates Lawyers ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញលិខិតអនុញ្ញាតចេញដោយរដ្ឋាភិបាលដល់អាជ្ញាធរនៅថ្ងៃបន្ទាប់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកឈើចេញពីខេត្តស្ទឹងត្រែង កន្លែងដែលក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប រានព្រៃសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។ លោក ចាន់ តារា ជំនួយការលោក ហ៊ាង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា តាមពិតអ្នកបើកបររថយន្តត្រូវដឹកឈើទាំងនោះឆ្ពោះទៅទិសខាងលិចទៅកាន់ខេត្តកណ្ដាល និងខេត្តព្រៃវែង ប៉ុន្តែពួកគេបែរជាប្រាប់មន្ត្រីគយថា ខ្លួនដឹកឆ្ពោះទៅប្រទេសវៀតណាម ទៅវិញ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទាំងលោក...

ឈើ​​ក្រុមហ៊ុន​​​​លោក​​​ គិត ម៉េង ត្រូវបាន​​​ចាប់​​​នៅជិត​​​ព្រំដែន​​​វៀត​​​ណាម

អាជ្ញាធរខេត្តត្បូងឃ្មុំបានចាប់រថយន្តពីរគ្រឿងបម្រុងនឹងបំពានបម្រាមរបស់រដ្ឋាភិបាល មិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមដោយដឹកឈើឆ្លងព្រំដែនឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីគយ និងមន្ត្រីកងរាជអាវុធហត្ថខេត្តបានឃាត់រថយន្តដឹកឈើពេញទាំងពីរគ្រឿងនេះចម្ងាយប្រហែលពីរទៅបីគីឡូម៉ែត្រពីច្រកព្រំដែនទន្លេចាម កាលពីថ្ងៃសុក្រ ដោយសង្ស័យថា រថយន្តទាំងពីរគ្រឿងនេះដឹកឈើដោយគ្មានអាជ្ញាប័ណ្ណ។ ឧត្ដមសេនីយ៍ទោ អេង ហ៊ី មានប្រសាសន៍ថា ក្រុមហ៊ុន Ang and Associates Lawyers ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបរបស់លោក គិត ម៉េង បានបង្ហាញលិខិតអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលដល់មន្ត្រីគយនៅថ្ងៃបន្ទាប់អំពីសិទ្ធិដឹកឈើពីខេត្តស្ទឹងត្រែង កន្លែងដែលគេកាប់រានដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនហាយដ្រូឡានកាង អិុនធើណេសិនណល អ៊ែនណើជីរបស់ចិន។ លិខិតអនុញ្ញាតនេះអនុញ្ញាតឱ្យក្រុមហ៊ុន Ang...

ស្នងការខេត្ត​​​កំពង់​​​ធំ​​​ត្រូវបាន​​​ផ្លាស់​​​ទៅក្រសួងមហាផ្ទៃក្រោយ​​​ការ​​​ស៊ើប​​​អង្កេត​​​ពាក់​​​ព័ន្ធ​​​ពុករលួយ​​​

មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា ស្នងការនគរបាលខេត្តកំពង់ធំដែលស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ត្រូវបានផ្លាស់ទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  ដើម្បីកាន់ការងាររបស់មន្ត្រីម្នាក់ដែលនឹងមកជំនួសរូបលោក។ លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ជូ សំអាន នឹងក្លាយជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយលោក អ៊ុក កុសល នឹងផ្លាស់មកកាន់តួនាទីជំនួសលោក ដោយពិធីតែងតាំងគ្រោងធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃអង្គារ។ លោកបានមានប្រសាសន៍បន្ថែមថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនឹងធ្វើជាអធិបតីនៅក្នុងពិធីតែងតាំងនោះ។ ការស៊ើបអង្កេតករណីឧត្ដមសេនីយ៍ទោ ជូ សំអាន នេះធ្វើឡើងបន្ទាប់ពីកូនចៅរបស់លោកប្រាំមួយនាក់បានដាក់ពាក្យបណ្ដឹងកាលពីខែមុន ចោទរូបលោកថាបានទាមទារប្រាក់ពី៥០០ដុល្លារដល់៧.០០០ដុល្លារជាថ្នូរនឹងការតែងតាំងតួនាទី។ លោក អុិត...

មន្ត្រី​​​នគរបាល​​​ប្រឈម​​​​​ទណ្ឌកម្ម​ បន្ទាប់ពី​ចោទ​​មេថាពុក​រលួយ​

ក្រសួងមហាផ្ទៃបានបញ្ចប់ការស៊ើបអង្កេតពីការដាក់ពាក្យបណ្តឹងចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយដ៏រាលដាលរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដោយការសម្រេចដាក់ទោសទាំងដើមចោទ និងចុងចោទ នេះបើយោងតាមរបាយការណ៍ដែលក្រសួងបានដាក់ជូននគរបាលជាតិ។ លោក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា "ខ្ញុំសូមបញ្ជាក់ថា ទាំងដើមចោទនិងចុងចោទទទួលទោសដូចគ្នា  ពីព្រោះពួកគេប្រព្រឹត្តកំហុសដូចគ្នា"។ ការស៊ើបអង្កេតលើលោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំបានចាប់ផ្ដើមបន្ទាប់ពីកូនចៅរបស់ខ្លួនប្រាំមួយនាក់បានដាក់ពាក្យបណ្ដឹងកាលពីខែកុម្ភៈ ចោទរូបលោកថាបានទាមទារប្រាក់សម្រាប់ការដំឡើងតួនាទី ដោយយកប្រាក់ចាប់ពី៥០០ដុល្លារដល់៧.០០០ដុល្លារ។ កូនចៅរបស់លោកពីរនាក់ គឺលោក អុិត គឹមស្រ៊ុន និងលោក ខៀវ ចាន់នី ក៏ត្រូវបានចោទប្រកាន់ផងដែរ។ ពាក្យបណ្ដឹងនោះត្រូវបានចាត់ទុកថា គ្មានភ័ស្តុតាងបញ្ជាក់ ប៉ុន្តែការស៊ើបអង្កេតមួយទៀតបានធ្វើឡើងនៅពេលមានពាក្យបណ្ដឹងដំបូង ដោយអះអាងជាថ្មីម្តងទៀតថា ឧត្ដមសេនីយ៍ទោ ជូ...

សព​​ឧប​នាយក​​រដ្ឋ​​មន្ត្រី សុខ អាន ​ត្រូវ​បាន​បូជា​​លើ​សួន​​​ច្បារ​មុខ​វត្តបទុម ​ក្នុង​​រាជធានី​ភ្នំពេញ​ ​

សពឧបនាយករដ្ឋមន្ត្រី សុខ អាន ម្នាក់ក្នុងចំណោមមនុស្សជំនិតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជឿទុកចិត្តបំផុត ត្រូវបានបូជានៅចំពោះមុខបណ្តាឥស្សរជន ព្រះសង្ឃ និងអ្នកគោរពស្រឡាញ់មកពីស្រុកកំណើតរបស់លោកដែលបានចូលរួមពិធីបូជាសពលោកនៅលើសួនច្បារមុខវត្តបទុមកាលពីព្រឹកម្សិលមិញ។ លោក សុខ អាន ដែលទ្រព្យសម្បត្តិគ្រួសាររបស់លោកបានកើនឡើងប្រដំប្រសងនឹងមុខតំណែងសាធារណៈរបស់លោកដែលក្នុងរយៈពេល៣៥ឆ្នាំមកនេះបានកាន់មុខតំណែងកំពូលៗយ៉ាងច្រើនក្នុងជួររដ្ឋាភិបាល បានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺគ្មានការបញ្ជាក់ក្នុងជន្មាយុ៦៦ឆ្នាំ។ បន្ទាប់ពីពិធីបង្សុកូលតាមបែបប្រពៃណីព្រះពុទ្ធសាសនា  និងការអានវិយោគកថាសង្ខេបពីប្រវត្តិស្នាដៃការងាររបស់លោក សុខ អាន លោក ហេង សំរិន ប្រធានរដ្ឋសភាបានជូនព្រះអគ្គីដល់សពដែលតម្កល់នៅកណ្ដាលមេរុច្រើនជាន់ ធ្វើឱ្យផ្សែងខ្មៅហុយខ្មួលខ្មាញ់ទៅលើអាកាស។ លោក សុខ ពុទ្ធិវុធ កូនប្រុសរបស់លោក...

មន្ត្រី​​​ជាន់​​​ខ្ពស់​​​ជាច្រើន​​​មក​​គោរព​​​វិញ្ញាណក្ខន្ធ​​​សពលោក សុខ អាន

កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានទៅគោរពវិញ្ញាណក្ខន្ធសពលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធក្នុងអាយុ៦៦ឆ្នាំជាប់មិនដាច់នៅគេហដ្ឋានរបស់លោកស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញអំឡុងកំពុងមានការរៀបចំពិធីបុណ្យសពដែលគ្រោងចំណាយថវិកា៧៥០.០០០ដុល្លារ។ សពលោក សុខ អានបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៦ព្រឹកដោយមានវត្តមានសមាជិកក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបរង់ចាំទទួលនៅផ្លូវចុះចតនៅអាកាសយានដ្ឋាន មុនពេលដឹកទៅកាន់គេហដ្ឋានរបស់លោកដែលមានកម្ពស់ច្រើនជាន់ស្ថិតក្នុងខណ្ឌដូនពេញ។នៅម៉ោងប្រហែល៩ព្រឹក មានការរៀបចំដំឡើងរោងរួចរាល់ខណៈក្រុមមន្ត្រីមួយចំនួនរួមមានលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះអង្គុយនៅខាងក្រៅញ៉ាំអាហារពេលព្រឹក។ នៅពេលរសៀល លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមួយចំនួនទៀតបានដើរចូលទៅក្នុងគេហដ្ឋានដើម្បីគោរពវិញ្ញាណក្ខន្ធបុរសរូបនេះដែលបានបម្រើការងារដ៏យូរក្នុងនាមជាដៃស្តាំរបស់លោកនាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យម្នាក់បានអានសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី លើកសរសើរលោក សុខ អាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងប្រទេសកម្ពុជាសម័យទំនើបនេះ រួមមានការរួមចំណែកចំពោះ "ការបង្រួបបង្រួមជាតិ" និង "ការការពារលទ្ធិប្រជាធិបតេយ្យ" ជាដើម ដែលសមិទ្ធផលទាំងនេះហើយធ្វើឱ្យលោកទទួលបានការប្រទានគោរមងារពីព្រះមហាក្សត្រជា "សម្តេច" កាលពីដើមសប្តាហ៍នេះ។ ថ្លែងនៅខាងក្រៅគេហដ្ឋាននេះ លោក ស៊ុន គន្ធរ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបាននិយាយសរសើរលោក សុខ អាន ដែលគេប្រដូចទៅនឹងតួអង្គអាទិទេពមានដៃច្រើនក្នុងសាសនាហិណ្ឌូ ដែលកាន់កាប់តួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋ។ លោកបានមានប្រសាសន៍ថា "ខ្ញុំបានចូលរួមក្នុងការងារជាច្រើនជាមួយគាត់ ហើយខ្ញុំក្រៀមក្រំណាស់ចំពោះការស្លាប់របស់គាត់ ពីព្រោះយើងលែងឃើញគាត់ទៀតហើយ ពីព្រោះគាត់ទៅចោលយើងរហូតហើយ"។ ពិធីបុណ្យសពនឹងបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ បន្ទាប់់មកសពលោក សុខ អាន នឹងត្រូវដង្ហែទៅបូជានៅសួនមុខវត្តបទុម។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប៉ាន់ស្មានពីការចំណាយក្នុងពិធីបុណ្យសពថា អស់ប្រហែល៧៥០.០០០ដុល្លារ ដោយប្រើប្រាស់ថវិការដ្ឋ។ លោកបានមានប្រសាសន៍ថា "យើងមិនអាចប៉ាន់ស្មានឱ្យជាក់លាក់ថា ចំណាយអស់ប៉ុន្មានសម្រាប់ការរៀបចំពិធីបុណ្យសពរយៈពេលបួនថ្ងៃបានឡើយ ប៉ុន្តែរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់យើងឱ្យក្រសួងសេដ្ឋកិច្ចទុកប្រាក់៣ពាន់លានរៀលក្នុងធនាគារសម្រាប់ប្រើប្រាស់បន្ទាន់អំឡុងពិធីបុណ្យសព"។ ស្របពេលមានការកាន់ទុក្ខ និងការដឹងគុណនោះ ព័ត៌មានស្ដីអំពីពីការលៃលកប្រាក់ទុកសម្រាប់បុណ្យសពលោក សុខ អាន បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតាមហ្វេសប៊ុក ដោយមានការលើកឡើងថា ឧបនាយករដ្ឋមន្ត្រីរូបនេះ និងក្រុមគ្រួសាររបស់លោករកបានប្រាក់គ្រប់គ្រាន់ហើយអំឡុងពេលលោកនៅកាន់អំណាចដើម្បីរ៉ាប់រងការចំណាយនេះដោយមិនចាំបាច់ប្រើប្រាស់ថវិការដ្ឋនោះឡើយ៕សារុន