Sunday, November 17, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សារ​និយោជក​កាត់​ប្រាក់​ឈ្នួលរបស់​ខ្លួន​

កម្ម​ករ​កម្មការិនីមក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួនពីរ​បាន​បន្ត​ការធ្វើកូដ​កម្ម​កាល​ពី​ម្សិល​​មិញ​ទាម​ទារ​ឲ្យ​និយោ​ជក​របស់ខ្លួន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ពាក់​ក​ណ្តា​ល​​​សម្រាប់​ថ្ងៃ​ដែ​ល​ពួកគេ​បាន​ចូលរួម​ធ្វើកូដ​កម្ម​អំឡុង​ការ​ធ្វើ​បាតុកម្ម​ធំ​បំផុត​​ក្នុង​វិស័យ​កាត់​ដេរកាល​ពី​ដើម​ខែ​នេះ។ កម្មករ​កម្មការិនី​ប្រហែល ​៣.000នាក់​មក​ពី​រោង​ចក្រ​កាត់​ដេរ Quint Major  Industrial ក្នុង​ខេត្ត​កណ្តាល​មិន​បាន​ចូល​ធ្វើ​ការ​ទេ​ដោយ​​ធ្វើការ​ហែ​ក្បួនតវ៉ា​​តាម​ផ្លូវ​ជាតិលេខ​៤​ដើម្បី​ទាមទារ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​យ៉ាង​ហោច​ណាស់​ក៏ពាក់​កណ្តាល​ដែរ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ចូល​រួម​ធ្វើ​កូដ​កម្ម។ លោក សៀង រិទ្ធី ប្រធាន​សម្ព័ន្ធ​សហ​ជីព​សាមគ្គីភាព​ការ​ងារ​កម្ពុជា​​​​បាន​ឲ្យ​ដឹង​​ថា កម្មករ​កម្មការិនី​បាន​ហែក្បួន​ចម្ងាយ​ប្រហែល​​​កន្លះ​គីឡូម៉ែត្រ​ពី​រោង​ចក្រ​ឆ្ពោះ​ទៅ​ការិយា​ល័យ​​សាលា​ស្រុក​មុន​ពេល​អ្នក​គ្រប់​គ្រង​រោង​​ចក្រ​បាន​ប្រាប់​កម្មករថា ពួកគេ​មាន​ឆន្ទៈ​​ចរចា។ លោក​បាន​មាន​ប្រសាសន៍ថា​ “កម្មករ​កម្ម​ការិនី​របស់យើង​​ទាម​ទារ​ប្រាក់​ឈ្នួល​៥០ភាគរយ​សម្រាប់​ថ្ងៃដែល​ពួកគេ​ចូល​រួម​ធ្វើកូដកម្ម​ ប៉ុន្តែ​ រោង​ចក្រ​​មិន​ទាន់​បានឆ្លើយ​តប​តាម​សំណើរបស់​យើង​នៅ​ឡើយ​ទេ ហើយ​ពួកគេ​នឹង​ផ្ត​ល់​ចម្លើយ​  ”។​​​​ លោក​បាន​បន្ថែម​ថា​ “កម្ម​ករ​កម្មការិនី​ទាំង​អស់​ប្តេជ្ញាថា​ នឹង​មិន​ចូល​ធ្វើ​ការ​វិញ​ទេ ប្រសិនបើ​រោង​ចក្រ​មិន​បើក​ប្រាក់​ឈ្នួល​​ឲ្យ​ពួកគេ​៥០ភាគរយ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ចូលរួម​ធ្វើ​កូដ​កម្ម​ទេនោះ”។ លោក ភីធើ ប៉ាន (Peter Pan) អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជា​ជន​ជាតិ​តៃវ៉ាន់បានលើក​​ឡើង​ថា ​លោ​ក​សង្ឃឹម​ថា នឹង​អាច​ដោះ​ស្រាយ​វិវាទ​នេះ​បាន​នៅ​ថ្ងៃ​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​កម្ម​ករ​កម្មការិនីមួយ​ចំនួន​​មិន​មក​ធ្វើការ​ ហើយ​ចូលរួម​ធ្វើកូដកម្ម​នៅ​ខាង​ក្រៅ​នោះ ពួកគេ​ប្រាកដ​ជា​នឹង​មិន​ទទួល​បាន​ប្រាក់​​ឈ្នួល​ឡើយ...ប៉ុន្តែ​ថៅកែ​រោង​ចក្រ​ប្រហែល​ជា​សម្រេច​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ខ្លះ។ យើង​​ សង្ឃឹមថា​ កិច្ច​ប្រជុំ​ នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះបាន”។ លោក ចន ឃាង តំណាង​រោង​ចក្រ​មក​​ពី​សម្ពន្ធភាព​សហជីព​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍ថា កម្មករ​កម្មការិនី​ធ្វើ​កូដកម្ម​ប្រហែល​៦០០នាក់​មកពី​រោង​ចក្រ​ម៉ាន​ហាត​តាននៅក្នុង​​ខេត្ត​កំពង់​ចាមក៏បាន​ហែ​ក្បួន​ផង​ដែរ​កាលពី​ម្សិលមិញ ដើម្បី​ទាម​ទារ​​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ធ្វើ​កូដកម្មកន្លង​មក​ផង​ និង​ដើម្បី​​តវ៉ា​ចំពោះ​ការ​ផ្អាក​ការ​ងារ​របស់​តំណាង​​សហជីព​បួន​នាក់​ផង​។​ លោក​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្ម​ការិនី​បាន​ហែក្បួន​ទៅកាន់​ការិយាល័យ​នៃ​មន្ទីរការ​ងារ​ខេត្ត​​ដែល​នៅទីនោះ​មន្ត្រី​ពាក់​ព័ន្ធ​​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ចរចា​រវាង​កម្មករ​ និង​អ្នក​គ្រប់​គ្រង​រោងចក្រ​នៅ​ថ្ងៃ​នេះ។ លោក ខឹម វាសនា អនុប្រធានមន្ទីរ​ការ​ងារ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​អញ្ជើញ​ភាគី​ទាំង​ពីរ​ឲ្យ​មក​ជួប​ប្រជុំ​គ្នា​នៅ​ការិយាល័យ​របស់លោក​នៅ​ថ្ងៃនេះ​ដើម្បី​ព្យាយាម​ដោះស្រាយ​វិវាទ​នោះ។ លោក វាសនា ដែលនិយាយ​ថា លោក​សង្ឃឹម​​ថា នឹងមាន​ជំនួបនៅ​ថ្ងៃ​នេះ​នោះ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​អញ្ជើញ​តំណាងមួយ​ចំនួន​​របស់​កម្មករ​មក​ជួប​ប្រជុំគ្នា​ ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​បាន​លុប​ចោល​​វិញ​ដោយ​សារ​កម្មករ​បាន​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​ការ​ិយាល័យ។ ពួកគេ​​មិន​មាន​បំណង​​ជួប​ប្រជុំទេ ​​ពួកគេ​មក​បង្កបញ្ហា​តែ​ប៉ុណ្ណោះ”។ លោក...

សហជីព​​៖ ​​នឹងមាន​កូដកម្ម​ទ្រង់ទ្រាយ​ធំកាន់តែ​ច្រើន​ ​បើ​រដ្ឋាភិបាល និង​រោងចក្រ​មិនព្រម​ចរចា​​ទៀត

កា​ល​ពី​ម្សិល​​​មិញសហ​​ជី​ព​ដែលនៅ​​​ពីក្រោយ​កូដ​កម្ម​​ទូ​​ទាំង​ប្រទេស​ដែល​បា​ន​ផ្អាកកាលពី​ពេល​​ថ្មីៗ​នេះបា​ន​បង្ហាញជំហរ​​​​បន្តទាម​ទារ​​ប្រាក់​ឈ្នួល​​​អប្បបរមា​ប្រចាំ​​​ខែ​១៦០​ដុល្លារ​សម្រាប់​កម្មករ​​រោង​ចក្រ​កាត់​ដេរ​​​ចំ​នួន​៦០០.០០០នាក់​​នៅ​ក្នុង​ប្រទេ​ស​​​កម្ពុជា​ ​និង​បា​ន​ប្តេជ្ញា​បន្ត​​​កូដ​កម្ម​ ប្រ​សិ​ន​បើ​រដ្ឋា​​ភិ​បា​ល​ និង​រោង​ចក្រ​មិន​ព្រម​​ចរចា​នៅ​ពេល​ឆាប់ៗ​​នេះ​។ លោក រ៉ុង ឈន់ ប្រធា​ន​​សហ​ព័ន្ធសហ​​ជីពកម្ពុជា ​​បា​ន​មា​ន​ប្រសាសន៍​ថា​ “យើង​គ្រាន់​តែ​ផ្អាក​កូដកម្ម​​មួ​យ​រយៈប៉ុណ្ណោះ​។ ប្រសិន​បើ​គ្មាន​​ដំ​ណោះ​ស្រាយ​សមស្រប​​​ណា​មួ​យ​សម្រាប់​ក​ម្មករ​​​ទេ​នោះ ​​នឹង​មា​ន​​​​ការ​ប្រកាស​មួ​យ​ឲ្យ​មា​ន​មហាកូដកម្ម​​មួ​យ​ទៀត​ គឺ​មហា​កូដកម្ម​​ដោ​យសន្តិ​វិធីមួយ”។ កូដកម្ម​​​ទាំ​ង​នេះ​​​បា​ន​បង្ខំ​ឲ្យ​រោង​ចក្រ​​កាត់​ដេរ​​ជាង​៥០០នៅ​ក្នុង​ប្រទេ​សកម្ពុជា​​បិទ ឬកាត់បន្ថយ​កា​រ​ផលិត​​មួ​យ​​រយៈ​ និង​​ឈាន​ទៅ​រក​ការ​​បញ្ចប់​​​ដោយ​មានអំ​ពើ​ហិង្សាមួ​យកើតឡើង​​កា​ល​ពី​​​ថ្ងៃ​ទី​​៣ខែមករា ​​នៅ​ពេល​កង​រាជ​អា​​វុធ​ហត្ថ​​​បាញ់​​ប្រហា​រ​​ទៅលើ​ក្រុ​ម​​​អ្នក​ត​វ៉ានៅ​ខាងក្រៅ​​រោង​ចក្រ​មួ​យ​ក្នុង​រាជ​​​ធានីភ្នំ​ពេញ​ ដោ​យ​ធ្វើឲ្យ​មនុស្ស​​ចំ​នួន​​ប្រាំ​នាក់​​ស្លាប់ និងជា​ច្រើន​នាក់​​ទៀត​​រង​របួស​។ កាល​​ពី​ម្សិល​មិ​ញ​ សហ​ជី​ព​ចំ​នួ​ន​ប្រាំ​​បីបា​ន​ចេញ​សេចក្តីថ្លែ​ង​ការ​​​ណ៍​មួ​យ​​​ ដើម្បីអំពាវ​នា​វ​ឲ្យ​​មា​ន​កា​របន្ត​ការ​ចរចាអំ​ពី​ប្រាក់​ឈ្នួល និង​​​កា​រ​​ពា​រ​​ការទាម​​ទារ​ប្រាក់​​ឈ្នួល​​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​​សារ​​​ព័ត៌មា​ន​មួ​យ​ក្នុង​​រាជ​​ធានី​ភ្នំពេញ​ ក្នុង​ពេល​​ដែលរដ្ឋា​ភិ​បាល​​បដិ​សេធ​មិន​​​ជំរុញឲ្យ​មា​ន​ការ​ដំ​ឡើង​ប្រាក់​ឈ្នួល​​​អប្បបរមា​ ឲ្យឡើង​ដល់​លើស​ពី១០០​ដុល្លារ។ រដ្ឋាភិបាល​​​ និង​រោងចក្រ​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​​ឈ្នួល​ទ្វេ​ដង​ភ្លាម​ៗជំរុញ​ឲ្យ​ ប្រទេស​កម្ពុជាមានប្រាក់​ឈ្នួ​ល​​ក្នុង​​វិ​ស័យ​កាត់​ដេរ​​ខ្ពស់​​ជាង​នៅ​ក្នុង​ប្រទេ​ស​​​ជា​គូប្រ​កួត​ប្រជែង​ និង​នាំឲ្យ​រោង​ចក្រ​​កាត់​​ដេរជា​ច្រើនដែល​​​បច្ចុប្បន្ន​គ្រប​​ដណ្តប់​លើ​វិស័យ​នាំចេញ​​របស់​កម្ពុជា​ និ​ង​ទទួល​​បា​ន​ប្រាក់​ចំ​ណូ​ល​​​ជាង​​ប្រាំពាន់​លា​ន​ដុល្លារកា​ល​ពី​ឆ្នាំ​មុន ​​​បង្កើត​​អាវ​​ជី​វ​កម្ម​​​របស់​ខ្លួន​នៅប្រទេស​ដទៃ។ ក៏ប៉ុន្តែ​ដូច​​ដែល​ក្រុ​ម​មេដឹក​នាំ​សហជីព​វែក​ញែក​កាល​​ពី​ម្សិល​មិញ ប្រាក់​ឈ្នួល​​១៦០ដុល្លារ​ដែល​​ពួ​កគេ​កំ​ពុ​ង​​​តែ​​​ទាម​​ទា​រ​នោះ ស្រប​គ្នា​នឹង​សំ​​​ណើ​​ចេញ​​ពី​​ក្រុ​ម​​​ការ​​ងារ​មួ​យ​​បង្កើត​​ឡើង​កាល​​​ពី​​ចុង​ឆ្នាំ​មុន​​ដោ​យ​រដ្ឋា​​ភិ​បាល​​ខ្លួ​ន​ឯង​។ កា​ល​​​ពី​​ខែ​សី​ហា​ លោក ​អ៊ិត សំ​ហេង​ រដ្ឋ​មន្ត្រី​ក្រសួ​ង​​​ការ​​ងារ​ និង​​​បណ្តុះ​​បណ្តាល​​​វិជ្ជា​​​ជី​វៈ​​​បា​ន​​​បង្កើត​ក្រុ​ម​កា​រ​​​ងារ​​មួយមា​ន​សមាស​ភាព​​ជាតំ​​ណា​ង​​​​រដ្ឋាភិបាល​ រោងចក្រ និង​តំ​​ណាង​​សហ​ជីព​ ដើម្បី​​ពិ​ភាក្សាដោះ​ស្រាយ​ប្រព័ន្ធ​ប្រាក់​ឈ្នួល​​ឲ្យ​​បា​ន​សម​រម្យ​មួ​យ​សម្រាប់​​វិ​ស័យ​​កាត់​ដេរ។ រយៈ​ពេលពីរ​ខែ​ក្រោ​យ​មក ក្រុម​កា​រ​​​ងារ​​មួ​យ​​ដែល​បង្កើត​​​ឡើង​​​ដោ​យ​​​​គ​ណៈ​​​កម្មការ​​​នេះ​ បា​ន​សន្និដ្ឋាន​​​ថា ​កម្មករកាត់​ដេរ​ត្រូ​វកា​រ​ប្រាក់​​យ៉ាង​​តិច១៥៧ដុល្លារ​ក្នុង​មួយ​​ខែ​ដើម្បី​​រស់​​នៅ​ដោ​យ​​សម​រម្យ ​ជា​​តួ​លេខ​មួ​យ​​ដែល​សហ​​​ជី​ព​​​ទាំ​​ង​នេះ​​​ទទួល​​យក​បា​ន​។ លោកស្រី​ ម៉ន ញឹម ​​ប្រធា​ន​សហ​ព័ន្ធ​កម្មករ​កាត់ដេរឯក​រាជ្យ​​​ជាតិ​​នៅ​កម្ពុជា​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​នេះ​​ជា​មូ​ល​ហេតុ​​​ដែល​សហ​ជី​ព​ទាំ​ង​នេះ​មិន​ទទួល​យក​​៩៥ដុល្លារ ដែល​បន្ទាប់​មកត្រូវ​បាន​ដំ​ឡើង​​ដល់១០០​ដុល្លារ ​ដែល​រដ្ឋា​ភិបាល​​កំ​ណត់ជា​​ប្រាក់​​ឈ្នួល​​​អប្ប​បរមា​​ថ្មី​​កា​ល​​ពី​​ថ្ងៃ​​​ទី​២៤ ​ខែ​ធ្នូ។ លោកស្រី​​បានថ្លែ​ង​ថា “ដូច្នេះ កា​រ​ដំឡើង​​​ប្រាក់​​​​ឈ្នួ​ល​ មិន​ត្រូ​វបា​ន​​ធ្វើ​ឡើង​​ទៅ​តាម​​មូល​ដ្ឋាន​ណា​មួ​យ​ទេ​ ដូច្នេះ​វិធី​​​​​​ដែលពួ​ក​​​​គេបា​ន​កំ​ណត់​​ កម្មករ​មិ​ន​ពេញចិត្ត​​​ទេ​...។ ​មិន​ផ្អែក​​លើការ​ស្រាវ​​ជ្រាវ​ទេ​។ នោះ​ជា​​​មូ​ល​ហេតុ​​​ដែល​កម្មករ​​​​របស់​យើង​​ធ្វើ​កូដកម្ម” ។ នៅ​​ពេល​​បា​ន​ប្រកាស​​​​សេចក្តី​សម្រេច​​​របស់​​ក្រសួង​កា​រ​​​ងារ និង​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​ជីវៈ ​ដែល​កំ​ណត់​​ប្រាក់​ឈ្នួ​ល​៩៥​​ដុល្លារ​កា​ល​ពី​ចុង​ខែ​ធ្នូ លោក អ៊ិត សំ​ហេង ​​បា​ន​ថ្លែងថា ​រដ្ឋា​ភិ​បាល​​ចង់​ឲ្យ​​ខ្ពស់​​​ជា​ង​នេះ​  ក៏ប៉ុន្តែ​ត្រូ​វ​​ប្រៀប​​​ធៀបប្រាក់​ឈ្នួ​ល​នៅ​ក្នុ​ង​​ប្រទេ​ស​​​ជិត​ខាង​​ផងដែរ។ យោង​តា​ម​​តួ​លេខ​​កាលពីខែ​ធ្នូរបស់​អង្គកា​រ​​​​ពល​កម្ម​អន្តរ​ជាតិ​ ទាក់ទង​នឹងប្រទេ​ស​​នាំចេញ​​សម្លៀក​បំពាក់​​ច្រើន​ជាង​គេ​ចំ​នួ​ន​​២៥ រួ​ម​ទាំ​ងប្រ​​ទេស​​​ភូមាផង​ដែរ​ ប្រាក់​​ឈ្នួ​ល​​​អប្បបរមា៨០​ដុល្លារ​​​នៅ​ក្នុង​​​ប្រទេ​ស​កម្ពុជា ស្ថិត​នៅ​លំ​ដាប់​​ទាប​​បំ​ផុត​ទី​៨។ ប្រទេ​ស​​បង់​ក្លា​ដែសកំណត់ប្រាក់​ឈ្នួល​៧២,០៣​ដុល្លារ ​  ភូមាប្រាក់​ឈ្នួល​៥៧,៦៨​ដុល្លារ វៀត​ណាម​៧៧,៩៣ដុល្លារ។ អង្គការពល​កម្ម​​​អន្តរ​​ជាតិ​​បា​ន​​​បង្ហា​ញ​​​ថា ប្រទេស​​​ភាគច្រើន​​​នៅ​ក្នុង​បញ្ជី​​នេះ​​មា​ន​​ប្រាក់​ឈ្នួល​​​អប្បបរមា​​ខុស​​​ៗ គ្នាតាមតំ​បន់ ហើយ​​​ប្រាក់​ឈ្នួល​​​ដែល​​​មា​ន​​នៅ​ក្នុ​ង​​​បញ្ជី​នេះតំ​​ណា​ង​ឲ្យ​តួ​លេខ​​ទាប​បំ​ផុត​នៅ​ក្នុងប្រទេស​​នីមួយៗ។ សហ​​​ជីព​​​ដែលនៅ​​ពី​ក្រោ​យ​​កូដកម្ម​ទាំង​នេះ​ ចង់​ឲ្យ​មា​ន​កា​រ​​ពិ​ភាក្សា​​គ្នា​​​នៅ​អ​នា​​​គត​​ដើម្បី​​​​បញ្ចូល​តួ​​នា​ទី​ផ្លូវ​ការ​​​មួ​យ​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​។ លោក ​​អា​ត ​​ធន់ ប្រធាន​​សម្ព័ន្ធ​​សហជីព​ប្រជា​​​ធិប​តេយ្យ​កម្មករ​កាត់​​ដេរ​កម្ពុជា ​​​បា​ន​មា​ន​ប្រសាស​ន៍ថា “យើង​ត្រូ​វ​​ការ​​អង្គកា​រ​​​ពល​កម្ម​អន្តរ​ជាតិចូ​ល​​រួ​ម​​ការ​​ចរចា​។ ប្រសិ​ន​​​អង្គកា​រ​​​ពល​កម្ម​អន្តរ​​ជាតិ​​ ​មា​ន​វត្ត​មា​ន​ យើង​នឹ​ង​មា​ន​តម្លា​ភាព​”។ សមា​​​គ​ម​រោ​ង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា ​បា​ន​លើក​ឡើង​ថា ​ខ្លួ​ន​នឹង​​បន្ត​​ការ​ចរចា​​​អំពី​ប្រាក់​ឈ្នួល​​​ ប្រ​សិ​ន​​បើ​ និង​នៅ​ពេល​ណា​ដែល​រដ្ឋា​ភិ​បាល​កោះ​​ប្រ​ជុំ​ក្រុ​ម​​ប្រឹក្សាការ​ងា​​រ​ ដែល​មាន​តំ​​ណា​ង​​​រដ្ឋា​ភិ​បាល​ រោង​ចក្រ និង​សហ​ជីព ក៏ប៉ុន្តែ​​​មិន​មាន​តំណាង​​​អង្គការ​​ពល​កម្ម​​​អន្តរ​ជាតិទេ​៕ ប៊ុននី​​

កម្មក​ររោង​ចក្រកាត់​ដេរ​មួយ​ចំនួន​ធ្វើ​កូដកម្ម​ឡើង​វិញ​ដោយ​សារ​​រោង​ចក្រ​មិន​​​​បើក​ប្រាក់​​ឈ្នួល​

កម្ម​ករ​រោង​ចក្រ​កាត់ដេរ​រាប់​ពាន់​នាក់​មក​ពី​រោង​ចក្រ​ចំនួន​បួន​បាន​ធ្វើ​កូដកម្ម​ឡើង​វិញ​នៅ​សប្តាហ៍នេះ​ដើម្បី​តវ៉ា​ចំពោះ​សេចក្តី​សម្រេច​របស់​និយោ​ជក​ខ្លួន​ដែល​​មិន​ព្រម​បើក​ប្រាក់​​ឈ្នួល​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​មិន​បាន​ធ្វើការ​អំឡុង​ការ​ធ្វើ​កូដកម្ម​នៅទូទាំង​ប្រទេស​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ។ តំណាង​សហជីពនិង​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​បានលើកឡើង​កាល​ពី​ម្សិល​មិញ​ថា កម្ម​​​ករ​​​ចន្លោះ​​​ពី​៨.៥០០​នាក់​ទៅ​១២.៥០០​នាក់​នៅ​រោង​ចក្រ​​​​ចំនួន​បួន​ គឺ​រោង​ចក្រ​ពីរ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ មួយ​នៅក្នុង​ខេត្ត​កណ្តាល និង​មួយ​ទៀត​នៅ​​​ក្នុង​​​​ខេត្ត​កំពង់​ចាម​​​បាន​ធ្វើ​កូដ​​​កម្ម​ឡើង​​​វិញ។ លោក ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្ម​ករ​បាន​មាន​ប្រសា​សន៍​ថា “នេះ​គឺ​ជា​ការ​ធ្វើ​កូដកម្ម​ឈានចូលថ្ងៃទី​២ហើយ​របស់​កម្មករ​រោង​ចក្រ​កាត​់​ដេរ​ដែល​បាន​ទាម​ទារ​ឲ្យ​រោង​ចក្រ​ពីរ​នៅក្នុង​​រាជ​ធានី​ភ្នំពេញ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ ​ព្រោះ​រោង​ចក្រ​​​​​​នេះ​​បាន​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​១០០​​​ភាគ​រយ​នៅពេល​ពួកគេ​មិនបាន​​ធ្វើ​ការ​អំឡុង​​​​​ពេល​​ធ្វើ​កូដ​កម្ម”។ តំណាង​សហជីព​នៅ​រោង​ចក្រ​ពីរ​ទៀត​បាន​លើក​ឡើង​ថា កម្ម​ករ​នៅទី​នោះ​បាន​ធ្វើ​កូដកម្ម​ដោយ​មូល​ហេតុ​ដូច​គ្នា​នេះ​ដែរ។ ការ​ធ្វើកូដកម្ម​ថ្មី​​នេះ​កើ​តមាន​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​កូដកម្ម​ក្នុង​វិស័យ​កាត់​ដេរ​ដ៏​ធំ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​​នេះ ហើយ​អំឡុង​ការ​ធ្វើ​កូដកម្ម​នោះ​ កម្ម​ករ​ទាម​ទារ​ដំឡើង​​​​​​​ប្រាក់​ខែ​គោល​​ក្នុង​វិស័យ​នេះ​ទ្វេដងដល់​១៦០​ដុល្លារ​ ដែល​បាន​បង្ខំឲ្យ​រោងចក្រចំនួន​៥០០​កន្លែង​នៅ​​​​​​ទូទាំង​ប្រទេស​បិទ​ទ្វារ​ ឬ​កាត់​​បន្ថយ​ផលិត​កម្ម​អស់​រយៈពេល​ជា​ច្រើន​​ថ្ងៃ។ ដោយ​រដ្ឋាភិបាល​និង​រោង​ចក្រ​កាត់​ដេរ​​មិន​ព្រម​​​ដំឡើង​ប្រាក់​​ខែ​គោល​​ឲ្យ​​លើស​ពី​១០០ដុល្លារ​នោះ កូដកម្ម​បាន​បញ្ចប់​ដោយ​​​ហិង្សា​ ​នៅពេល​​ដែល​នគ​រ​បាល​បាន​បាញ់​​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​​រោង​ចក្រ​កាត់​ដេរ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ដោយ​បាន​បណ្តាល​ឲ្យ​កម្ម​ករ​ប្រាំ​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ទៀត។ បើ​ទោះ​ជា​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ណែនាំសមាជិក​របស់​ខ្លួន​កុំ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ដល់​កម្ម​ករ​ដែល​បាន​ត្រឡប់​ចូល​មក​ធ្វើ​ការ​វិញ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​ធ្វើ​កូដ​កម្ម​ ដោយ​លើក​ឡើង​តាម​ច្បាប់​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​​ក៏​ដោយ ក៏​រោង​ចក្រ​​មួយ​ចំនួន​បាន​សម្រេច​​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​របស់​ខ្លួន​ពាក់​កណ្តាល​ដែរ។ យោង​តាម​សហជីព​បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ដែល​កម្ម​ករ​បានធ្វើ​កូដកម្ម​ឡើង​​វិញ​នោះ​​មិន​បើក​ប្រាក់​ឈ្នួល​សម្រាប់​​​​​​​ថ្ងៃ​ដែល​កម្មករ​មិន​បាន​ធ្វើ​ការ​ឡើយ​។ ជៀម សុវណ្ណ ជា​កម្មការិនី​ម្នាក់​នៅ​រោង​ចក្រ​ Quality Textile ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា តាម​ធម្មតា​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​១៤០ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​រោងចក្រ​បាន​កាត់​១៨ដុល្លារ​សម្រាប់​ថ្ងៃដែល​គាត​់​ចូលរួម​ធ្វើ​កូដកម្ម​កាល​ពី​​ខែ​មុន។ គាត់​​និយាយ​ថា កម្មករ​ជាង​ពាក់​កណ្តាល​ក្នុង​ចំណោម​កម្មក​រ​ប្រហែល​១.៥០០​នាក់​​​ឥឡូវ​នេះ​មិន​ព្រម​​ចូលធ្វើការ​វិញ​ឡើយ។...

ក្រសួង​ការ​ពារជាតិ​លើកឡើង​ថា មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​មិន​បាន​ប្រព្រឹត្ត​អំពើពុក​រលួយ​

កាល​ពីម្សិលមិញ​ ក្រសួង​ការពារ​ជាតិ​បាន​លើកឡើង​ថា ពាក្យ​បណ្តឹង​ដែល​ប្តឹង​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​បទ​ពុក​រលួយ​ និង​ប្រព្រឹត្ត​ប​ទ​ល្មើស​ជាច្រើន​ទៀត​នោះ​ត្រូវ​បាន​​​​​ដោះ​ស្រាយ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០​១១​។ កាល​ពីថ្ងៃ​សុក្រ​ ទាហា​​ន​ខេត្ត​បាន​ជូន​ដំណឹង​​​ទៅ​​អង្គ​ការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដ​ហុក​ពី​ពាក្យ​បណ្តឹង​មុនៗ​របស់ខ្លួន​ដែលប៉្តឹង​ទៅ​តុលាការ​និង​មន្ត្រី​រដ្ឋាភិបាល​ ដែល​ក្នុង​ពាក្យ​បណ្តឹង​នោះ​ពួកគេ​បាន​​​​ចោទ​ប្រកាន់​លោក​ឧត្តម​សេនីយ៍​ត្រី ផ្លន​ តារា មេ​បញ្ជា​ការ​​​​កង​យោ​ធពល​ខេម​រភូមិន្ទ​ខេត្ត​បន្ទាយ​មាន​ជ័យ​និងលោក​វរសេនីយ៍​​​​​​​ឯក​ កែវ សេងឡុង ​មេ​បញ្ជាការ​រង​ដែលត្រូវ​ជា​សាច់ថ្លៃ​របស់​លោក​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​​​​ជា​ច្រើន ​​រួម​មាន​​​ការ​កាត់​ប្រាក់​ខែ​ទាហាន​ យោធិន​ពិការ​ អតីត​យុទ្ធ​ជន​ លួច​ទ្រព្យ​សម្បត្តិ​កង​យោ​ធពលខេម​រ​ភូមិន្ទ​ និង​បន្ថែម​ឈ្មោះ​ខ្មោច​ក្នុង​បញ្ជី​បើក​ប្រាក់​ខែ​។ លោក វណ្ណ ឆោម អតី​តមេ​បញ្ជា​ការ​​​​រង​​ខេត្ត​​ជា​តំណាង​ទាហាន​ទាំង​នោះ​បាន​ងាក​ទៅ​​​​រក​អង្គការ​អាដ​ហុក​វិញ​កាល​ពីថ្ងៃ​សុក្រ ដោយ​លើកឡើង​ថា តុលាការ​ និង​មន្ត្រី​រដ្ឋា​​​ភិបាល​មិន​បាន​ដោះស្រាយពាក្យ​​ប​ណ្តឹង​​នោះ​​​​រយៈ​ពេល​ច្រើន​ឆ្នាំ​​មក​ហើយ​​រួម​ទាំង​ លោក​ ទៀ​ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិនិង​លោក​​​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផង។ ទោះ​យ៉ាង​ណា លោក...

សហ​​​ជី​ព​ចង់​ឲ្យរដ្ឋាភិបាល​​ និ​ង​​រោ​ង​ចក្រកាត់​ដេរ ត្រឡប់​ទៅ​រក​តុ​​ចរចា​អំ​ពី​ប្រាក់​​ឈ្នួ​ល​អប្បបរមាវិញ

សហ​​ជី​ព​​​ដែល​​នៅ​​ពី​ក្រោយ​​​កូដ​កម្ម​រយៈ​ពេលប៉ុន្មាន​​​ថ្ងៃ​​​ដែល​​​នាំ​​ឲ្យ​មា​ន​មនុស្ស​​​ស្លាប់​​នៅ​​​ក្នុងខែ​​​នេះ ​​បា​ន​ឲ្យ​ដឹង​ថា ​​ខ្លួ​ន​នឹង​​ស្នើ​​​​ជា​​​ផ្លូ​វ​​​ការ​​​នៅក្នុង​​ថ្ងៃ​​នេះ​​ឲ្យ​ក្រសួ​ង​​កា​រ​​​ងារ​​​និ​ង​បណ្តុះ​​បណ្តាល​​​​វិជ្ជា​​​ជី​វៈ​បន្ត​ការ​​ចរចា​​​អំ​ពី​​ប្រាក់​​​ឈ្នួ​ល​​​អ​ប្បបរមា​​​ថ្មី​មួ​យ​​សម្រាប់​​វិ​ស័យ​​​កាត់​​ដេរដ៏សំខាន់​​​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា និ​ង​បា​ន​លើក​​​​​ឡើ​ង​ថា ខ្លួ​ននឹង​​​ធ្វើ​​ការ​តវ៉ា​​​ទៀត ប្រសិន​​​​បើ​សំ​ណើ​​​​របស់​​​ខ្លួ​ន​​ត្រូ​វ​បា​ន​​ច្រាន​ចោល។ សហ​​ជី​ព​ចំ​នួ​ន​​ប្រាំ​​​មួយ​​​បា​ន​ដឹក​នាំ​​​កូ​ដ​​កម្មដើម្បី​​ទាម​​ទារ​​ឲ្យមា​ន​ការ​​​ដំ​ឡើង​ប្រាក់​​ឈ្នួល​​អប្បបរមា​ប្រចាំខែ​ដល់​​​១៦០​​​ដុល្លារ ហើយ​នៅពេល​នោះ កម្លាំង​កង​​រាជ​​អា​​​វុ​​ធ​​ហត្ថ​​​បា​ន​បាញ់​​​ទៅ​​លើ​ក្រុ​ម​​អ្នក​ត​វ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​មួ​យ​​​ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​ពេញ​​​កា​ល​​ពី​ថ្ងៃ​​​ទី​៣​​ខែ​មក​រា ​ជាហេតុ​បណ្តាលឲ្យមនុស្ស​​​​ប្រាំ​​នាក់​ស្លាប់ និ​ង​​ធ្វើ​​ឲ្យ​មនុស្ស​​ជា​ច្រើន​​​នាក់​​រ​​ង​របួស​។ បើ​ទោះជា​ចាប់​​​តាំ​ង​ពី​​ពេល​នោះ កម្មករ​ភាគ​ច្រើន​​​បា​ន​វិល​​ត្រឡប់​ចូល​​​ធ្វើ​ការ​​​វិញហើយ​​ ក្រ​សួ​ង​​ការ​​​ងារ និង​បណ្តុះ​​​បណ្តាល​វិជ្ជា​​​ជី​វៈ​​​បា​ន​​​យល់​​ព្រម​​​​​​ដំ​ឡើង​ប្រាក់​​​ឈ្នួ​ល​​អ​ប្បបរមា​ពី​៨០​​ដុល្លារ ​ដល់​១០០​ដុល្លារក្នុង​​មួ​យ​​ខែ​ក៏​​ដោយ ក៏​សហ​​​ជី​ព​ទាំង​នេះ​​​បា​ន​លើក​ឡើង​​​កា​ល​​​ពី​​ម្សិល​​មិញ​​​ថា ​​ពួក​គេ​​នៅ​​តែទាម​​ទារ​ប្រាក់​​ឈ្នួ​ល​​១៦០​ដុល្លារ​ដដែល។ លោក គង់ ​​អា​ទិត្យ អនុ​ប្រធា​នសម័្ពន្ធ​សហ​​ជី​ព​ប្រជា​ធិប​​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​​បា​ន​មាន​​ប្រ​សាស​​ន៍​ថា “យើង​​​ចង់​ចរចា​ជាមួ​យ​​​ក្រ​សួ​ង​​​កា​រ​​ងារ និង​ប​ណ្តុះ​​​​​​​បណ្តាល​​​វិជ្ជា​​ជី​វៈ និ​ង​​​និ​យោ​ជក​​​ជំនួស​កា​រ​​តវ៉ា​។ ប៉ុន្តែក្នុ​ង​ករណី​​​ដែល​​ពួ​ក​​គេមិន​ផ្តល់ឲ្យយើង​នូវ​ដំ​ណោះស្រាយទេ​នោះ យើង​នឹង​​បន្ត​​ធ្វើ​ការ​​តវ៉ា​នៅខែ​ក្រោយ​​​ទៀត”។ លោក ប៉ាវ ស៊ី​ណា ប្រ​ធា​​ន​ចល​នា​​សហ​ជី​ព​កម្មករចម្រុះ​ ​​បា​ន​លើក​ឡើង​​ថា សហ​​​ជី​ព​​​​បី​​ទៀត​ក៏​នឹង​​ចុះ​​​ហត្ថ​លេខា​​លើ​សំ​ណើ​សុំ​ឲ្យ​​មា​ន​កា​រ​​ចរចា​​​ផង​ដែរ ​ហើយ​ថា ​ពួ​ក​គេមា​ន​សំ​ណើ​​​មួ​យ​​ចំ​​នួន​​​ទៀត​សម្រាប់រដ្ឋា​​ភិ​បាល​ផង​ដែរ​។ លោក​ ស៊ី​​ណា ​​បា​ន​​​​មា​ន​ប្រសាសន៍​​ថា “នៅ​ក្នុ​ង​​​លិខិ​ត​នេះ ​មេដឹកនាំ​សហ​​ជី​ព​​ក៏​​នឹង​​ស្នើ​ឲ្យ​រដ្ឋា​​ភិ​បាល​​បញ្ឈប់​​កា​រ​​ប្រើ​​​ហិង្សា​លើ​កម្មករ​​​យើង​ អំ​ឡុ​ង​ការ​​​តវ៉ា​ ​និង​ឈប់​គំរាម​​មេ​ដឹក​នាំ​​សហ​​ជី​ព​​​យើង​ដែរ។ យើង​ស្នើ​​ឲ្យ​និយោ​​ជក​​​អ​នុញ្ញាត​ឲ្យ​​មេដឹក​នាំ​សហ​​ជី​ព ​​​​និង​​​តំ​ណាង​របស់​​យើង​​​វិ​ល​ត្រឡប់​​ទៅ​ធ្វើការ​វិញ បន្ទាប់​​ពី​​​ពួក​គេ​​ត្រូ​វ​បា​នចោទ​ប្រកាន់​​​ថា​បា​ន​​ញុះ​​​ញង់​​​កម្មករ​​ឲ្យធ្វើ​​កូដកម្ម”។ លោក​​បា​ន​​អះ​អា​ង​​​ថា រោង​ចក្រ​ជាច្រើន​​​​នៅ​ទូ​ទាំង​ប្រទេ​សបា​ន ​និង​កំ​ពុ​ង​តែ​​​បដិសេធ​​​មិ​ន​អ​នុញ្ញាត​ឲ្យ​​តំ​ណាង​​សហ​​​ជីព​​​របស់​​​ខ្លួ​ន​​ទៅ​​ធ្វើ​ការ​​នៅក្នុង​​សប្តាហ៍​​នេះ ប៉ុន្តែ​មិន​បា​ន​​ផ្តល់​​សេចក្តី​លម្អិត​​​ឡើយ​។ ​រោ​ង​​ចក្រ​​​​ជាង​​១០០​​​បា​ន​​ដាក់​ពាក្យ​​បណ្តឹង​ទៅ​សាលា​ដំ​បូ​ង​រាជ​​​ធា​​នី​ ដើម្បីប្តឹង​​សហ​ជី​ព​​ចំ​នួ​ន​​ប្រាំ​​មួ​យ​ ​ដោ​យ​​ចោទ​​សហ​​​ជី​ព​ទាំ​ង​​នោះ​ថា​​​ បា​ន​ញុះ​​​ញ​ង់​​ក្រុ​ម​​អ្នក​តវ៉ា​ឲ្យប្រើ​ ​​​អំ​​ពើ​ហិង្សា។ ទាក់ទង​នឹង​​កា​រ​​ចរចា​បន្ថែ​ម​​ទៀតអំ​ពី​ប្រាក់​ឈ្នួល​​​អ​ប្បបរមានេះ មន្ត្រី​មួយរូប​នៅ​ក្រសួ​ង​ការ​​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​​ជី​វៈ ​បា​ន​លើក​ឡើង​កាល​ពីម្សិល​មិញ​ថា លោក​មិន​ត្រូវ​​​​បាន​អនុញ្ញាតឲ្យ​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ទេ​។ លោក​ ប្រាក់ ​​ចាន់​​​ធឿន អគ្គ​នា​​យក​ នៃ​​អគ្គ​នា​​យក​ដ្ឋាន​ដោះស្រាយ​វិ​​​វាទ​ការ​​ងារ​​នៅ​ក្រសួ​ង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​​បា​ន​​ឲ្យ​ដឹង​ថា ក្រសួ​ង​​​កំ​ពុង​រៀបចំ​​ផែន​ការ​​​ជួ​ប​​​ជា​មួ​យ​​សហ​​​ជី​ព​ទាំ​ង​នេះ​នាពេល​ឆាប់ៗ​​​នេះ​ ​ក៏ប៉ុន្តែ​​​​គ្រាន់​តែ​ជុំរុញ​ឲ្យពួកគេ​ឈប់​​តវ៉ា​​​ទៀត​ប៉ុណ្ណោះ។ លោក​បា​ន​មាន​ប្រ​សាស​​ន៍​ថា​ “យើង​នឹង​មិន​​​ជជែក​អំពី​ប្រាក់​​ឈ្នួ​ល​​​ទេ យើង​នឹង​គ្រាន់​​តែ​ពន្យល់​​ពួ​ក​គេ​កុំ​ឲ្យ​ញុះ​​ញង់​កម្មករឲ្យ​​ធ្វើ​ការ​​តវ៉ា​ប៉ុណ្ណោះ”។ សមា​​គម​រោ​ង​ចក្រកាត់​​ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​​ថា GMAC ​​បា​ន​​ឲ្យ​ដឹង​ថា ខ្លួ​ន​មិនចូល​​រួ​ម​​កា​រ​​ចរចា​​អំ​ពី​ប្រាក់​​ឈ្នួ​ល​​​​អប្ប​បរ​មា​​ជា​មួយ​​​សហ​​ជី​ព​​ទាំងនេះ​ទេ ពីព្រោះ​​​ពួ​ក​គេ​គ្រាន់​​​តែ​​​តំ​ណាង​​​​ឲ្យ​សហ​​ជី​ព​​​ភាគតិចក្នុ​ង​វិស័​យ​នេះ​​​ប៉ុណ្ណោះ​។ លោក កែន លូ អគ្គ​លេខា​ធិការ​សមាគម​GMAC បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “យើង​មិ​ន​​​​ចរចាជា​​មួ​យ​សហ​​​ជី​ព​ភាគ​​តិ​ច​​ទេ​”។ លោកបា​នឲ្យដឹង​បន្ថែមទៀត​ថា “នៅ​ក្នុង​យន្តការ​ណា​​មួ​យក៏ដោយ ​យើង​គួរ​​ចរចាតែ​​​ជាមួ​យ​​សំឡេង​​ភាគ​ច្រើន​​​ប៉ុណ្ណោះ”។ ទោះ​​​ជា​យ៉ាង​ណា លោក កែន លូ ​នឹ​ង​ចូ​ល​​​រួ​ម​​​​​​កិច្ច​ប្រជុំ​​គ​ណៈ​កម្មាធិ​ការប្រឹក្សា​ការ​ងារតែ​ប៉ុណ្ណោះ ប្រសិនបើ​មាន​ការ​អំពាវ​ពីក្រសួ​ង​កា​រ​​ងារ​​​និង​បណ្តុះ​​​បណ្តា​ល​​​វិជ្ជា​​ជី​វៈ​។ ទាក់ទង​ទៅ​នឹង​​សេចក្តីអះ​​អា​ង​​​​របស់​សហ​​ជីព​​​ថា ​តំ​ណាង​​​របស់​​​ខ្លួ​ន​មិន​ត្រូ​វ​បាន​​អនុញ្ញាត​ឲ្យ​ត្រឡប់​​ទៅ​​​ធ្វើ​កា​រ​វិញ​ លោក កែ​ន លូ ​​បា​ន​​ថ្លែ​ង​ថា ​​ការ​ចោទ​​ប្រកាន់​នេះ​​​ទូ​ទៅ​​ពេក​ហើយ ​ហើយ​ថា ​សហ​ជីព​​​នឹ​ង​ត្រូ​វ​ផ្តល់​ឲ្យ​ GMAC នូវ​​សេចក្តី​លម្អិត​ មុន​​ពេល​​ខ្លួ​ន​​​​អា​ច​​​​ស៊ើប​អង្កេត​៕ ប៊ុននី (រាយការណ៍បន្ថែមដោយ Zsombor Peter)

អង្គភាពប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​អតីត​ម​ន្ត្រី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ពីបទ​ពុក​​​រលួយ

ក្រុមមន្ត្រីខេត្ត​និង​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​​​​អំពើ​ពុក​រលួយ​បានលើក​ឡើង​កាល​ពីម្សិលមិញ​ថា កាលពីថ្ងៃសុក្រ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួ​យ​បាន​ចាប់ខ្លួន​អតីត​មន្ត្រី​​​ជាន់​​​ខ្ពស់​​មួយ​​​រូប​​​នៃ​​​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ពី​បទ​​​​​​​​ក្លែង​ឯកសារ​ និងលក់​​ដីទំហំ​៩៩២​ហិកតា​​ដែលបាន​​​ក្លាយ​​​ជា​​​កម្មសិទ្ធ​​​របស់​​​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយរួច​​​ទៅហើយ​​​។ យោង​តាម​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជ​អាជ្ញារ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បានឲ្យដឹង​ថា លោក អ៊ុក កែវរតនៈ ដែល​​ជា​អនុ​ប្រធាន​រដ្ឋបាល​ខេត្ត​ ព្រមទាំង​ជា​អ្នក​នាំ​ពាក្យសាលា​​​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចោទ​ប្រកាន់​រួច​ហើយ​ពីបទ​ក្លែង​ឯកសារ​ និង​ប្រព្រឹត្តិអំពើពុក​រលួយ​។ ព្រះ​រាជ​អាជ្ញារូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​ ទី ពៅ មេធាវី​ការ​ពារ​លោក កែវ រតនៈ ដែល​តាមការ​ចោទប្រកាន់ថា​ បាន​​ឃុប​ឃិត​គ្នា​​​​ក្លែង​ឯក​សារ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​សៅរ៍​ និង​ចោទ​ប្រកាន់​ពី​បទ​​ល្មើស​ដូច​គ្នានេះ។ លោក​ ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំងពីរ​  ត្រូវ​បានចោទ​ប្រកាន់ពីបទ​ក្លែង​ឯក​សារ​ និងប្រព្រឹត្តអំពើពុក​រលួយ​ ហើយឥឡូវ​នេះ​ពួកគេ​ទាំងពីរ​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​​​គារ​​ខេត្ត​” ។ លោក​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​បន្ថែម​​​ទេ​ ដោយលើកឡើង​​ថា បច្ចុប្បន្ន​​​​ករ​ណី​​​នេះ​​​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​​​ខេត្ត​។ ​លោក​ អ៊ុក ស៊ី​ផាន​ អនុ​ប្រធាន​ពន្ធនាគារ​ខេត្តបាន​អះអាងថា អ្នក​​ទាំងពីរនាក់​នេះ​​​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន​នា​គារ​ខេត្ត​​។ យោង​តាម​មន្ត្រី​ម្នាក់​នៅ​អង្គភាព​ប្រ​ឆាំ​ង​អំពើ​ពុក​រលួយដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ដោយ​សារ​លោក​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា លោក ទី ពៅ​ ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយកាលពីថ្ងៃ​ព្រហស្បតិ៍។ អម​​​ជាមួយ​នឹង​លោក​ ទី ពៅ អង្គភាព​​​​ប្រឆាំង​អំពើពុក​រលួយ​ក៏​​បាន​សាក​សួរ​លោក ឃូ ពៅ អភិបាល​ស្រុក​ស្វាយចេក និង​លោក សោម សុខេន ប្រធាន​ការិយាល័យ​អធិការ​កិច្ច​ខេត្ត​ដែរ​​​​​​ពាក់ព័ន្ធ​ករណី​នេះ​ ប៉ុន្តែ​បុរស​ទាំង​ពីរ​រូប​នេះ​ក្រោយមក​ត្រូវ​ដោះ​លែង​វិញ​ ហើយ​គេ​មិន​រំពឹង​ថា ត្រូវ​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់​ឡើយ​។ លោក ឃូ ពៅ​ បាន​មាន​ប្រសាសន៍កាល​ពីម្សិលមិញ​ថា លោក​ត្រូវ​បាន​សាក​សួរ​ដោយ​​​សារ​​ប័ណ្ណ​កម្មសិទ្ធិ​ដីដែល​ក្លែង​នោះ​មាន​ហត្ថ​លេខា​របស់​លោក។​ លោក​បាន​មាន​ប្រសាសន៍​ថា ដី​ដែល​មាន​បញ្ហា​នោះ​ដំបូង​ឡើយ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ថា ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​​មាន​ជ័យ​។ លោក​បាន​មាន​ប្រសាសន៍​ថា “អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​ខ្ញុំ​មក​សាកសួរ​ ពីព្រោះ​ខ្ញុំ​បាន​ចុះហត្ថ​លេខា​លើ​ឯក​សារ​ក្លែង​នោះ ដែល​បាន​ផ្ដល់​ដីទំហំ​៩៩២​ហិកតា​ទៅ​ឲ្យក្រុម​ហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ ប៉ុន្តែ​ពួកគេ​បាន​អនុញ្ញាត​ឲ្យខ្ញុំ​វិល​ត្រឡប់​ទៅផ្ទះវិញ​ហើយ​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើពុក​រលួយ​ទេ ហើយ​​​ខ្ញុំបានធ្វើ​រឿង​នេះ  ពីព្រោះ​អាជ្ញាធរ​បាន​ប្រាប់​ខ្ញុំឲ្យធ្វើ​ដូច្នេះ​”៕សារុន

រោង​ចក្រ​កាត់​ដេរ​ជាង​១០០​ដាក់​ពាក្យ​ប្តឹង​សហជីព​ចំនួន​៦ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​កូដកម្ម​

រោង​ចក្រ​កាត់​ដេរ​ជាង​១០០​បានដាក់​ពាក្យ​ប្តឹង​សហ​ជីព​ចំនួន​ប្រាំមួយ​ ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​កូដ​កម្មដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្ប​បរមា​​ទ្វេ​ដង​​កាល​ពី​ពេល​ថ្មីៗ​ ហើយ​មេធាវី​តំណាង​រោង​ចក្រ​កាត់​ដេរ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា អាច​នឹង​មាន​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​។ រោង​ចក្រ​កាត់​ដេរ​ទាំង​នេះ​បាន​ចោទ​ប្រកាន់សហជីពដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​​រដ្ឋាភិបាល​ទាំង​ប្រាំមួយនេះ​ពី​បទ​ញុះញង់​ឲ្យមានការ​​តវ៉ា​ ដែលពេល​ខ្លះបាន​ផ្ទុះ​​អំពើ​ហិង្សានិងពី​បទ​​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​របស់​រោង​ចក្រ​។​​សហ​ជីព​​ទាំង​នេះ​សុទ្ធតែ​បាន​បដិសេធ​ចំពោះ​​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​ងាក​ទៅ​ចោទ​​ប្រកាន់​កង​សន្តិសុខ​ថា​ បាន​ប្រើ​កម្លាំង​ហួស​ហេតុ​លើ​​អ្នក​តវ៉ា​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​  ​ប្រាំ​នាក់​​ស្លាប់​និង​៤២នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​សប្តាហ៍​មុន។ លោក​ ប្រាក់ សាវុធ​ ប្រធាន​ក្រឡា​បញ្ជី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​មក ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​ច្រើន​​ព​ី​លោក​ ខៀវ​ សំបូរ​ មេធាវី​តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​តំណាង​ឲ្យ​រោង​ចក្រ​កាត់​ដេរ​ជាង​៥០០​នៅ​កម្ពុជា​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ លោក​ បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​ទៀត​ទៅ​តុលា​ការ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​”។ លោក​ សំបូរ​ បាន​លើក​ឡើង​ថា មេដឹក​នាំ​​សហជីព​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​យកមក​​ផ្តន្ទាទោស​​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ឬ​ក៏​បញ្ជាក់​ថា​ តើ​រោង​ចក្រ​នឹង​ទារ​ប្រាក់​សំណង​ប៉ុន្មាន​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ត្រូវ​​ការ​​ឲ្យ​មនុស្ស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ញុះ​ញង់​និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​ ហើយ​យើង​ត្រូវ​តែ​ទាមទារ​ប្រាក់​សំណង​”។ លោក​បាន​បន្ថែម​ថា “ យើង​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​១០០​ ហើយ​យើង​បាន​ប្តឹង​ទៅ​​តុលា​ការ​រួច​ហើយ​។ ខ្ញុំ​សង្ឃឹម​ថា ពាក្យ​បណ្តឹង​នឹង​កើន​ដល់​២០០​ឬ​ច្រើន​ជាង​នេះ​​នៅ​ប៉ុន្មានថ្ងៃ​ក្រោយ​”។ តុលាការ​បាន​ឲ្យ​ដឹង​ថា ​មក​ទល់​នឹង​ពេល​នេះ​ខ្លួនបាន​កោះ​ហៅ​មេ​ដឹកនាំ​សហ​ជីព​ចំនួន​ពីរនាក់​មក​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​មាន​ដូច​ជា​លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​​ស៊ី​ខៅឌូ និង​លោក​ រ៉ុង​ ឈុន​ប្រធានសម្ព័ន្ធសហជីពកម្ពុជា​។ មេដឹក​នាំ​ទាំង​ពីរ​ក្នុង​ចំណោម​មេ​ដឹក​នាំ​សហ​ជីព​ទាំង​ប្រាំមួយ​នេះ​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ម្សិលមិញ។ ​ រីឯ​មេ​ដឹក​នាំ​​សហជីព​ចំនួន​បួន​នាក់​ផ្សេង​ទៀត​​និយាយ​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​ណា​មួយ​ពី​តុលាការ​នៅ​ឡើយ​ទេ។ លោក​ ពៅ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​​ចលនា​កម្មករ​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​​ទៅ​បង្ហាញ​ខ្លួន​ប្រសិន​តុលា​ការ​កោះ​ហៅ​ខ្ញុំ​ឆ្លើយ​បំភ្លឺ​”។ ​ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ឡើយ​ព្រោះ​កម្មករ​រាប់​ពាន់​នាក់​នឹង​ក្រោក​ឈរ​ឡើង​តវ៉ា​ ពី​ព្រោះ​ពួក​គាត់​គាំ​ទ្រ​សហ​ជីព​របស់​ខ្ញុំ។​ កម្មករ​រាប់​ពាន់​នាក់​ បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​តវ៉ា​ប្រឆាំង​អាជ្ញាធរ​និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ប្រសិនបើ​មេ​ដឹក​នាំ​សហ​ជីព​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ពួក​គាត់​នឹង​តស៊ូ​រហូត​ដល់​ស្លាប់  ​ទោះបី​ជា​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ក៏​ដោយ​”។ លោក ស៊ី​ណា​ បាន​លើក​ឡើង​ថា លោក​ក៏ទទួល​បាន​ដំណឹង​ពី​ការិយាល័យ​សាខា​របស់​សហជីព​លោក​នៅ​ក្នុង​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង​ដែរ​ថា នគរបាល​ប្រហែល​២០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ខាង​ក្រៅ​អគារ​មួយក្នុង​គោល​បំណង​បំបាក់​ស្មារតី​កម្មករ​កុំឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ​ឬ​ក៏​ស្វែង​រក​ជំនួយ​ពី​សហជីព​។ ​លោក​ កែវ ហ៊ន​ អធិការ​​រង​នគរ​បាល​ក្រុង​បាវិត​ បាន​លើក​ឡើង​ថា លោក​ពំុ​បាន​ដឹង​ពី​ការ​ដាក់​ពង្រាយនេះ​ទេ។ លោក​ស្រី​ ឆេង​ ឡាង​ អនុ​ប្រធាន​សហ​ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា សហ​ជីព​របស់​លោក​ស្រី​មិន​ទទួល​បាន​ពាក្យ​បណ្តឹង​ឬ​ដីកាកោះ​ហៅ​ពី​តុលាការ​ឡើយ​ ប៉ុន្តែ​អ្នក​ស្រី​បាន​ត្រៀម​ខ្លួ​ន​រួច​ហើយ​។ លោក​ស្រី​បាន​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ត្រៀម​មេធាវី​ ដើម្បី​ការ​ពារ​យើងពី​ពាក្យ​បណ្តឹង​​រួច​ហើយ​ ទោះបី​ជា​យើង​មិន​ទាន់​បាន​​ទទួល​បាន​សេចក្តី​បង្គាប់​ពី​តុលាការ​ក៏ដោយ​”។ ទោះ​បី​ជា​កម្មករ​ភាគច្រើន​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ប្រមាណ​៦០០.០០០​នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​ក៏​ដោយ​ ក៏​សហជីព​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ការ​តវ៉ា​បន្ត​ទៀត​ ប្រសិន​​បើ​រដ្ឋាភិបាល​និង​រោង​ចក្រ​នៅតែបដិសេធ​មិន​ព្រម​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ទ្វេដង​ឲ្យ​ដល់​១៦០​ដុល្លារតាម​ការទាម​ទារ​នោះ​។ នៅ​ពេល​រោង​ចក្រ​កាត់​ដេរ​ស្ថិត​ក្នុង​ដំណើរ​ការ​បើក​ប្រាក់​ខែ ​សម្រាប់​ខែ​មុនឲ្យ​កម្មករ​​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​​​​កម្ពុជា​កាល​ពី​ម្សិល​មិញ​​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ក្រសួង​ការ​ងារ​ដើម្បី​ប្តឹង​អំពី​ការ​ទាម​ទារ​របស់​សហ​ជីព​ ដែ​ល​ទាម​ទារ​ឲ្យ​មាន​ការ​បើក​ប្រាក់​ខែ​ពេញ​​មួយ​ខែ​ឲ្យ​កម្មករ​សូម្បី​តែ​នៅ​ថ្ងៃ​ធ្វើ​កូដ​កម្ម​ក៏​ដោយ​។ សមាគម​បាន​ស្នើ​ឲ្យ​ក្រសួង​ចេញ​លិខិត​បញ្ជាក់​មួយ​ច្បាប់​ដើម្បី​ពន្យល់​ថា ច្បាប់​មិន​តម្រូវ​ឲ្យ​រោង​ចក្រ​បើក​ប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ធ្វើ​កូដ​កម្ម​ទាំងនោះ​ឡើយ៕​ ស៊ុយ​ឈាង (រាយ​ការណ៍​បន្ថែម​ដោយ​ Zsombor Peter)

រោងចក្រ​​​ប្ដឹង​​​សហជីព ខណៈ​​​ពេល​​​ដែលកូដករ​​​ចូលធ្វើ​​​ការ​​​ងារវិញ​​​

ខណៈ​​​ពេលដែល​​​កម្មករ​​​កម្មការិនី​​​រោង​​​ចក្រកាត់​​​ដេរ​​​បន្ត​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​នៅតាម​​​រោង​​​ចក្រ​​​របស់​​​ខ្លួន​​​វិញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ បន្ទាប់ពី​​​​​​កូដកម្ម​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ ​​​បាន​​​​​​ផ្ទុះ​​​អំពើហិង្សា​​​កាល​​​ពីសប្ដាហ៍​​​មុន​​​នោះ​​​ ថៅ​​​កែ​​​រោងចក្រ​​​​​​មួយ​​​ចំនួន​​​មិន​​​បង្អង​​​ពេល​​​​​​នឹង​​​ការ​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​​​​សហជីព​​​នៅ​​​ពី​​​ក្រោយ​​​​​​កូដកម្ម​​​ ដើម្បីទាមទារ​​​សំណង​​​ឡើយ​​​។ លោក​​​ ប្រាក់​​​ សាវុធ​​​ ប្រធាន​​​ក្រឡា​​​បញ្ជី​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​រោងចក្រ​​​ប្រាំ​​​ហើយ​​​ ដែល​​​បាន​​​ដាក់​​​ពាក្យប្ដឹង​​​​​​សហជីព​​​ទាំង​​​នោះ​​​ ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​មាន​​​ប្រសាសន៍​​​បញ្ជាក់​​​ថា រោងចក្រ​​​ណា​​​ខ្លះ​​​ជា​​​អ្នក​​​ប្ដឹង​​​ ឬ​​​សហជីព​​​ណា​​​ខ្លះ​​​ដែល​​​រង​​​ការ​​​ប្ដឹង​​​ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​ពី​​​រោងចក្រ​​​ចំនួន​​​ប្រាំ​​​​​​” មុន​​​ពេល​​​​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​​​​ទៅ​​​លោក​​​ ខៀវ​​​ សំបូរ​​​ មេធាវី​​​តំណាង​​​ឲ្យ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា។ លោក ខៀវ សំបូរ​​​ បាន​​​បញ្ជាក់​​​ថា ម្ចាស់​​​រោងចក្រ​​​ពិត​​​ជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹងមែន​​​​​​ ប៉ុន្តែ​​​លោក​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​ដែរ​​​។ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក​​​...

រដ្ឋាភិបាល​​ពេល​នេះនៅ​តែ​មិន​ទាន់​ប្រាប់​ពី​ទី​កន្លែង​​ឃុំ​ខ្លួន​អ្នក​តវា៉​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

មេធាវី​ការពារ​ក្តី​ម្នាក់​និង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ដឹង​ឲ្យ​ថា កាល​ពី​ម្សិល​មិញ មន្ត្រី​តុលា​ការ​និង​មន្ត្រី​ពន្ធនាគារ​បាន​បន្ត​លាក់​បាំង​ទី​តាំង​របស់​មនុស​្ស​ចំនួន​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ​ដែល​កំពុង​ធ្វើ​កូដកម្ម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍មុន​។ មនុស្ស​១០​នាក់​រួម​មាន​មេដឹក​នាំ​សហ​ជីព​និង​សកម្ម​ជន​នយោ​បាយ​ត្រូវ​ទាហាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ។ ហើយ​មនុស្ស​១៣​នាក់​បន្ថែម​ទៀត​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ​អំឡុង​ពេល​បង្ក្រាប​លើ​ការ​តវ៉ាមួយ​ដែល​បណ្តាល​ឲ្យ​កម្មករ​កាត់​ដេរ​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​​សារ​ត្រូវ​គ្រាប់​កាំភ្លើង​ពិត​។ លោក​ អំ សំអាត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​នៅអង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​និង​មេធាវី​របស់អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​ដំណឹង​ណា​មួយ​នៅ​ឡើយ​ទេ។ លោក​ សំអាត​ បាន​មាន​ប្រសាសន៍​ថា​​​​​​  “ មក​​ទល់​នឹង​ថ្ងៃ​នេះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយពី​ទី​តាំង​របស់​ពួក​គេ​នៅ​ឡើយ​ទេ​។ មេ​ធាវី​ការពារ​ក្តី​ទាំង​អស់​របស់​យើង​ និង​សាច់​ញាតិ​របស់​អ្នក​ដែល​ត្រូវ​​​គេ​ចាប់​ខ្លួន​ក៏បាន​បញ្ជាក់​ដែរ​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ពីទី​តាំង​របស់​កូន​ក្តី​ខ្លួន​នៅ​ឡើយ​ទេ”។ លោក​ សំអាត​ បាន​បន្ថែម​ថា “ នៅ​តែ​មាន​​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំឃាំង​នៅ​មណ្ឌល​កែ​ប្រែ​៣ និង​មណ្ឌល​កែ​ប្រែ​៤​ ដែល​ជា​​​ពន្ធនាគារ​ដ៏​ធំ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់​ចាម។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ បុគ្គលិក​របស់​យើង​នឹង​ចុះ​ទៅ​ពន្ធ​នាគារ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ត្រួត​ពិនិត្យ”។ លោក ជូង​ ជូងី មេធាវី​ការ​ពារ​ក្តី​របស់​មនុស្ស​ចំនួនប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បាន​លើក​ឡើង​ថា លោក​នឹង​ដាក់​សំណើ​ទៅ​កាន់​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ ជួស​មុខ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​  ប៉ុន្តែ​លោក​​នៅ​តែ​មិន​ទាន់​ដឹង​ថា​ តើ​កូន​ក្តី​របស់​លោក​​ស្ថិត​នៅ​ទី​ណា​នោះ​ទេ​។ លោក​ ចាន់​ សុវ៉េត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​លើក​ឡើង​ថា លោក​ក៏​ជឿជាក់​ថា​ មនុស្ស​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទាំង​២៣​នាក់នោះ​កំពុង​ត្រូវ​បា​ន​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម​ដែល​គេ​ល្បី​ថា ជា​ពន្ធនាគារ​ធ្វើ​បាប​អ្នក​ទោស​​​។ សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​ដោយ​អង្គការ​លី​កាដូ​និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​រៀបរាប់​ថា មណ្ឌល​​​​កែ​ប្រែ​៣​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ពន្ធនាគារ​ដែល​លំបាក​បំផុតមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ គា​ សុវណ្ណា​ ប្រធានមណ្ឌល​កែ​ប្រែ​៣​​​​បាន​បដិសេធ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ទោស​មិន​នៅ​ទី​នោះ​ឡើយ​ ប៉ុន្តែ​គេ​មិន​អាច​ទាក់​ទង​លោក​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។ លោក សុក សំអឿន​ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជា​អង្គការ​ក្រៅ​រដា្ឋ​​ភិបាល​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​បាន​លើក​ឡើង​ថា លោក​មិន​ធ្លាប់​ឃើញ​ករណី​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ចាប់​តាំង​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​​ជាតិ​ក្នុង​ឆ្នាំ​១៩៩៣​មក​។ លោក​ សំអឿន​ បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​បញ្ហាមួយ​​ដែល​បាន​កើត​ឡើង​ជា​ញឹក​ញាប់​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​នេះ​ប្រហែល​ជា​យើង​បាន​ត្រឡប់​ទៅ​កាន់​សម័យ​នោះ​វិញ​ហើយ​មើល​ទៅ​”។ លោក​បាន​បន្ថែម​ទៀត​ថា “  ​ជួន​កាល​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ទាក់​ទង​មេធាវី​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ថ្ងៃ​ណា​មួយ​ ពួក​គេ​នៅ​តែ​មិន​អាច​លាក់​បាំង​ពី​ទី​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស​ទាំង​នោះ​បាន​ឡើយ​”៕ ស៊ុយឈាង

សហជីព​ប្រាប់កម្មករ​​ទាំង​អស់​​ឲ្យ​ផ្អាក​កូដកម្ម​ជា​បណ្តោះ​អាសន្ន​

សហជីព​នៅ​ពី​ក្រោយ​កូដកម្ម​នៅ​តាម​រោង​ចក្រកាត់​ដេរ​កាលពី​សប្តាហ៍​មុន បាន​លើក​ឡើង​ថា សមាជិក​មួយ​ចំនួន​ធំ​របស់​ខ្លួន​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​​នៅ​សប្តាហ៍​នេះ ប៉ុន្តែ ពួកគេ​មិន​បាន​ច្រាន​ចោល​លទ្ធ​ភាព​នៃការ​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​នៅ​ក្នុង​ខែ​នេះទេ។ កម្មករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​កូដកម្ម​ដោយ​ចាប់​ផ្តើមកាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម្បី​ទាម​ទារ​​សុំ​ដំឡើង​ទ្វេដង​លើ​ប្រាក់​ខែ​អប្បបរមា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ឲ្យដល់​១៦០ដុល្លារ​ ជា​​កត្តា​បងំ្ខឲ្យ​រោង​ចក្រ​មួយ​ចំនួន​ក្នុង​ចំណោម​​​រោង​ចក្រ​ជាង​៥០០នៅ​ទូទាំង​ប្រទេស​ត្រូវ​បិទ​​ទ្វារ​ ហើយ​រោង​ចក្រ​ជាច្រើន​ទៀត​ត្រូវ​កាត់​បន្ថយ​ផលិតកម្ម​។ កូដកម្ម​នេះ​បាន​ផ្ទុះ​អំពើ​ហិង្សា​ នៅ​ពេល​កង​រាជអាវុធ​ហត្ថ​បាន​បើកការ​បាញ់​​ប្រហារ​តម្រង់​ទៅ​លើ​ក្រុម​បាតុករដែល​គប់​ដប​សាំង​ និង​ដុំថ្ម​ដាក់​សមត្ថកិច្ច​នៅ​ខាង​ក្រៅ​រោង​ចក្រ​​​​មួយ​​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​​​បាត់​បង់​ជីវិត និង​ជាង​៤០នាក់​​​រង​របួស។ លោកស្រី ឆេង ឡាងអនុប្រធាន​សម្ព័ន្ធ​សហជីព​វាយន ភណ្ ឌឯករាជ្យ​ជាតិ​កម្ពុជា​​ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហ​ជីព​ចំនួន​ប្រាំមួយ​នៅ​ពីក្រោយ​កូដ​កម្ម​នេះ​បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​ គិត​រហូតមក​​ទល់​នឹង​ថ្ងៃ​ច័ន្ទសប្តាហ៍​នេះ កម្មករ​កាត់​ដេរ​ប្រមាណ​៨០ ភាគរយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ជាង​ពាក់​កណ្តាល​​​នៅ​តាម​​បណ្តា​​​ខេត្ត​បាន​ត្រឡប់​ទៅ​ធ្វើការ​​នៅ​តាម​រោង​ចក្រ​របស់​ខ្លួន​វិញ​ហើយ​។ លោកស្រី​មាន​ប្រសាសន៍​ថា “កម្មករ​ភាគ​ច្រើន​បាន​វិល​ត្រឡប់ទៅ​​ធ្វើការ​វិញ​ហើយ​”​។ លោកស្រី​លើក​ឡើង​ថា សហជីព​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​ធ្វើការវិញ​អំឡុង​ដើម​ខែ​នេះ ជា​ពេល​ដែល​រោ​ង​ចក្រ​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ហើយ​នឹង​សម្រេច​ក្នុង​ពេល​ឆាប់​ៗនេះថា តើ​នឹង​បន្ត​កូដកម្ម​របស់​ខ្លួន​ដោយ​វិធី ណា និង​នៅ​ពេល​ណា​។ លោកស្រី​មាន​ប្រសាសន៍​ថា “ ប្រធាន​ របស់​ខ្ញុំ​មាន​គម្រោង​ជួប​ជាមួយ​មេដឹក​នំា​សហជីព​ផ្សេង​ៗទៀត​ដើម្បី​ពិភាក្សា​គ្នា​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​បន្ត​ធ្វើ​បាតុកម្ម​ ហើយ​យើង​នឹង​ធ្វើ​សន្និសីទ​កាសែត​​ក្នុង​បំណង​​ប្រាប់​សាធារណជន​ថា យើង​នឹង​មិន​លាក់​ខ្លួន​ ឬរត់​គេច​ពីការ​ចាប់​ខ្លួន​ឡើយ​” ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា ពួកគេ​មិន​ទាន់​កំណត់​កាលបរិច្ឆេទសម្រាប់​​កិច្ច​ប្រជុំ​នោះ​នៅ​ឡើយ​ទេ។ កាលពីថ្ងៃ​ទី​៣០ ខែ​ធ្នូ ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ផ្តល់​អនុ​សាសន៍ឲ្យ​លោក​ដកអាជ្ញាប័ណ្ណ​របស់​សហ​ជីពដែល​​នៅ​ពីក្រោយ​កូដកម្ម​ និង​ឲ្យ​កាត់​ទោស​មេដឹក​នាំ​សហជីព​ទាំង​នោះ​ទៅ​តាម​ច្បាប់​ ប្រសិន​បើ​ពួកគេ​មិន​បញ្ឈប់​កូដកម្ម។ ចាប់​តាំង​ពី​នោះ​មក ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក រ៉ុង​ ឈុន ប្រធាន​​សហ​​ព័ន្ធ​សហជីព​កម្ពុជា​ ឲ្យ​ចូល​ខ្លួនឆ្លើយ​បំភ្លឺ​ជុំវិញ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​កន្លែង​តវ៉ា​មួយ​ចំនួន​។ កាល​ពី​ម្សិលមិញ​ លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា លោកមិន​ទាន់​ដឹងថា ​តើ​នៅ​ពេល​បន្ទាប់​សហ​​ជីព​នឹង​ធ្វើ​អ្វី​នោះ​ទេ។ លោក​លើក​ឡើង​ថា “យើង​ចង់​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងប់​ស្ងាត់​ ហើយ​យើង​មិន​ទាន់​ដឹង​ពី​ផែនការ​បន្ទាប់​របស់​យើង​នៅ​ឡើយ​ទេ”។ ទោះ​ជាយ៉ាង​ណា​ លោក​មាន​ប្រសា​សន៍​ថា ​លោក​នឹង​គោរព​តាម​ដីកាកោះ​ហៅ​របស់​​សាលា​ដំបូង​រាជធានីភ្នំពេញ ចុះ​ថ្ងៃ​ទី​៤​ ខែ​មករា ហើយ​បាន​បដិសេធ​ការ​អះអាង​ក្នុង​ពេល​ថ្មី​ៗនេះ​ដោយ​សហជីព​មួយ​ទៀត​ដែល​បាន​លើក​ឡើង​ថា លោក​បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​កន្លង​មក​នេះ។ លោក​បានមាន​​ប្រសាសន៍​ថា គេ​មិន​អាច​ទាក់​ទង​លោក​បាន​ដោយ​សារ​តែ​ថ្ម​ទូរស័ព្ទ​របស់​លោក​​ខូច​។ លោក អ៊ូម វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅកាត់​ថា ស៊ីខៅឌូ ក៏​បាន​អះ​អាង​ដែរ​ថា បាតុកម្ម​នឹង​បន្ត​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ និង​ដើម្បី​ប្រឆាំង​ការ​បាញ់​សម្លាប់​បាតុករ​កាលពី​ថ្ងៃសុក្រ​។ លោក​បាន​ថ្លែង​ថា “កម្មករ​បាន​សន្យា​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​អាជ្ញាធរ​ ពីព្រោះ​ពួកគេ​បាន​ប្រើ​ប្រាស់​អាវុធ​សម្លាប់​បាតុករ​ដៃ​ទទេ ហើយ​យើងមិន​អាច​ទទួល​យក​ចរិត​ឃោរ​ឃៅ​បែប​នេះ​បាន​ឡើយ​។ យើង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ យើង​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​ប៉ុណ្ណោះ​ ដើម្បី​រង់​ចាំ​សេចក្តីសម្រេច​ពី​កិច្ច​ប្រជុំ​បន្ទាប់​របស់​យើង​”។ លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ ​​មាន​ប្រសា​សន៍​ថា កម្មករ​រោង​ចក្រកាត់​ដេរចន្លោះ​ពី​៥០​ទៅ​៦០ភាគរយ​បាន​ចូល​ធ្វើការ​វិញ​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​ថា កូដកម្ម​បាន​ឈាន​ដល់​​ទី​បញ្ចប់​ហើយ។ លោក​មាន​ប្រសាសន៍បន្ត​​​​​ថា “អ្វី​ដែល​យើង​បារម្ភ​រហូត​មក​ទល់​ពេល​នេះ​បាន​ចប់​ហើយ​”។ ពាក់​ព័ន្ធ​ចំណុច​ថា ​តើ​កម្មករ​​ធ្វើ​កូដកម្ម​គួរ​តែ​ទទួលបាន​ប្រាក់​ឈ្នួល​សម្រាប់​ពេល​ដែល​​ពួកគេ​មិនបាន​បំពេញ​ការងារ​ ឬ​យ៉ាង​ណា​នោះ​ លោក កែន លូ ​​​ បាន​បញ្ជាក់​​ថា ជំហរ​របស់​​សមា​គម​​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​ ដែល​ផ្អែក​លើ​ច្បាប់​ការងារ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​នៅ​តែ​ដដែល​។ លោក​មាន​ប្រសាសន៍​ថា “គោលការណ៍​ជាមូលដ្ឋាន​របស់​យើង​គឺ​ច្បាស់​លាស់​ណាស់។ មិន​ធ្វើការមិន​បាន​លុយ”។ លោក​លើក​ឡើង​​ថា សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាសជូន​ដំណឹង​ដល់​​សមាជិក​របស់​ខ្លួនដើម្បី​​ផ្តល់​អនុសាសន៍​ដល់​ពួកគេ​ពាក់​ព័ន្ធ​ច្បាប់​នេះ និង​កុំ​ឲ្យ​ពួកគេ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​សម្រាប់​ពេល​ដែល​ពួកគេ​មិន​បាន​បំពេញការងារ។ លោក​បាន​មាន​ប្រសាសន៍​ថា សមាគម​នេះ​ក៏​បាន​ជួប​ប្រជុំ​គ្នា​ដែរ​កាលពី​ព្រឹក​ម្សិល​មិញ​ដើម្បី​វាយ​តម្លៃ​ពីទំហំ​​ខូច​ខាត​ដែល​បាតុករ​​បាន​បង្ក​ឡើង​ទៅ​លើ​រោង​ចក្រ​នានា​ ដើម្បី​ត្រៀម​ទាមទារ​ប្រាក់​សំណង​នៅ​ក្នុង​ពាក្យ​បណ្តឹង​ក្នុង​ពេល​ឆាប់​ៗ​របស់​ខ្លួន​ប្តឹង​សហជីព​ទាំង​នេះ​។ តំណាង​សហជីព​បាន​លើក​ឡើង​ថា ពេល​​នេះ​មិន​ទាន់​អាចនិយាយបាន​​​ថា តើ​រោង​ចក្រ​​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​ខ្លះ​ ឬ​ទាំង​អស់​សម្រាប់ពេល​ដែល​ពួកគេ​មិន​បាន​បំពេញ​ការងារ​ឬ​យ៉ាង​ណាទេ។ លោកស្រី ឆេង ឡាង​ អនុប្រធាន​សម្ព័ន្ធ​សហជីព​វាយនភណ្ឌ​ឯករាជ្យជាតិ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា លោកស្រី​ទទួល​បាន​ដំណឹង​ពី​សមាជិក​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែងថា រោង​ចក្រ​​នៅ​ទីនោះបើក​​ប្រាក់ឈ្នួល​ឲ្យ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ សម្រាប់​រយៈពេល​បី​ថ្ងៃ​ដែល​ពួកគេ​មិន​បាន​បំពេញការងារ​។ លោក ប្រាក់​ ចាន់​ធឿន អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ដោះ​ស្រាយ​កូដកម្ម​ បាត​ុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ​បា​ន​យល់​ស្រប​នឹង​សមាគម​រោងចក្រកាត់​ដេរ​នៅកម្ពុជា​ថា រោង​ចក្រ​មាន​សិទ្ធិ​មិន​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​សម្រាប់​ពេលដែល​​ពួកគេ​ចូល​រួម​ធ្វើកូដកម្ម។ ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា ក្រសួង​ នឹង​ផ្តល់អនុសាសន៍ ឲ្យរោង​ចក្រ​ទាំង​នោះ​​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ចំនួន​ដែរ​ សម្រាប់​ថ្ងៃ​ដែល​ពួកគេ​មិន​បានបំពេញ ការ​ងារ​ក្នុង​បំណង​ទប់​ស្កាត់ភាព​​​ចលាចល​បន្ថែម​ទៀត​។ ក្រសួង​ការងារ​គ្រោង​នឹង​ជួប​ចរចា​ជា​មួយ​សហជីព​នៅ​ថ្ងៃ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ឈប់​ធ្វើកូដកម្ម​បន្ត​ទៀត ​ប៉ុន្តែ​បាន​ពន្យារ​ពេលជំនួប​នេះ​ដោយ​សារ​តែ​លោក​ អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជាប់​រវល់។ សមាគម​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ស្ថាន​ភាពចលាចល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ បាន​ធ្វើ​ឲ្យ​រោងចក្រ​ខាត​បង់​ប្រាក់​ប្រមាណ​២០០លាន​ដុល្លារ​ ហើយ​ការ​បញ្ជា​ទិញ​ពី​រោង​ចក្រ​ទាំងនេះនឹងធ្លាក់​ចុះ​រហូត​ដល់​៣០ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ៕ សុខុម (រាយការ​ណ៍​បន្ថែម​ដោយ  Zsombor Peter )