Wednesday, November 13, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

ប្រធាន​ភូមិ​ CPP​ បញ្ជាឲ្យ​សមាជិកបក្ស​សិទ្ធិមនុស្ស​​ចេញ​ពី​ផ្លូវ​

ប្រធាន​ភូមិ​ថ្លុក​ត្របែក មក​ពី​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា នៅ​ក្នុងឃុំ​ភ្នំ​បាត ​ក្នុង​ខេត្ត​កណ្តាល ដែលបា​ន​បដិ​សេធ​មិន​អនុ​ញ្ញាត​ឲ្យ​សមាជិក​គណ​បក្ស​​សិទ្ធិុមនុស្ស​ ដែ​លជា​គណបក្ស​​ប្រឆាំង ប្រើ​ផ​្លូ​វ​ធំ​កាត់​តា​មទី​ប្រជុំ​ជន​ឡើយ ​ដោ​យ​សារ​តែ​ការ​ប្រើ​ពាក្យ​សម្តី​គ្រោត​គ្រាត​របស់​ពួកគេ​ ប្រឆាំង​​គណ​បក្ស​​របស់​គាត់​ នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​-សង្កាត់​​កា​ល​ពី​ដើ​ម​ខែ​នេះ​។ ​លោកប្រធា​ន​ភូមិ ចេង សុខុម បា​ន​​មា​ន​ប្រសាសន​៍​តា​ម​​ទូ​រ​ស័ព្ទ​កា​ល​ពី​ម្សិល​មិញ​ថា“​ខ្ញុំ​​បា​ន​ហាម​មនុស្ស​ទាំង​នេះ ​មិនឲ្យ​ប្រើ​​ផ្លូវ​នេះ​ ពី​ព្រោះ​ពួក​គេ​មិន​បា​ន​​ថ្លែង​អំ​ណរ​គុណ​អ្ន​ក​កសាង​ផ្លូវនេះ​ទេ”។ លោក​បា​ន​ពន្យល់​​ថាផ្លូវ​​នេះ​​ត្រូវ​បាន​ក្រាល​ក្រួស​ក្រហម​កា​ល​ព​ី​ឆ្នាំ​មុនជាមួយ​មូល​និធិ​ឃុំ​​ចំនួន៤លាន​​រៀល។ ​លោក សុ​ខុម ​បា​ន​​ចេញ​បញ្ជានេះ​ដំបូង​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​ភូមិ​មួ​យ​កាលពី​សប្តាហ៍​មុន​ និង​បា​ន​និយាយ​ពី​រឿង​នេះ​​​ម្តង​ទៀត ​នៅ​ឯ​ពិធី​​បុណ្យ​មួ​យ​ក្នុង​មូល​ដ្ឋាន​កា​ល​ពី​ថ្ងៃ​សៅរ៍​។ ​លោក​បា​ន​លើក​​ឡើង​ថា “ខ្ញុំ​គ្រាន់​តែចង់​លើក​​ឡើង​ពាក្យ​សម​្តី​ទាំង​នេះ​​ ដើម្បី​កុំ​ឲ្យ​មា​ន​កា​រ​រិះ​គន់​ ពី​ព្រោះ​អ្ន​ក​ទាំ​ង​នោះតែង​តែ​​​រិះ​គន់​យើង​ មុនពេល​បោះ​ឆ្នោត​ និង​រិះ​គន់​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គឺជា​អាយ៉ង​​របស់​វៀត​ណា​ម​”។ អ្នក​ភូមិ​ម្នាក់​ឈ្នោះ​ រឿន ធី ដែ​ល​គាំ​ទ្រ​គណ​​បក្សសិទ្ធិមនុស្ស​ នៅ​ក្នុង​កា​រ​បោះ​ឆ្នោត​នេះ ​បា​ន​មា​ន​ប្រ​សាសន៍​ថា គាត់​បាន​ឮថាលោក​ សុខុមចេញ​បញ្ជា​នេះ។គាត់​បាន​និយាយថា “ ប្រធាន​ភូមិ​រូប​នេះ​ ពិត​ជា​បាន​ហាម​អ្នក​គាំ​ទ្រ​គណបក្ស​សិទ្ធិ​​​​មនុស្ស​ មិន​ឲ្យ​ប្រើ​ផ្លូវ​ក្នុង​មូល​ដ្ឋាន​នេះ​មែន។ខ្ញុំ​គិតថា ប្រធាន​ភូមិ​រូប​នេះ​ខឹង​នឹង​ខ្ញុំ​ ពី​ព្រោះ​ខ្ញុំ​បាន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​នេះ”។ លោក អ៊ូ ចាន់រិទ្ធ ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​គណបក្ស​សិទ្ធ​ិមនុស្ស​​​នៅ​ក្នុង​ខេត្ត​នេះបាន​មាន​ប្រសាសន៍ថាការ​គំរាម​កំហែង​បែប​នេះ​ពី​មន្ត្រី​មូល​ដ្ឋាន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គ្មាន​អ្វី​ថ្មី​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​បាន​ឭ​ភាសា​េនះ​ច្រើន​លើក​ហើយ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ធម្មតា​ទេ​សម្រាប់​យើង​ ពី​ព្រោះ​ពួក​គេ​​តែង​តែ​គំរាម​ និង​បំភិត​បំភ័យ​ដូច្នេះ”។ទោះ​ជា​ធម្មតា ​ឬ​ក៏​មិន​ធម្មតាក៏​ដោយ​ លោកម៉ែន​ មករាអ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកប្រចាំ​ខេត្ត​នេះបានថ្លែង​​ថា ផ្លូវ​សាធារណៈ​បែបនេះ មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​បក្ស​ណាមួយ​នោះ​ទេ​ ហើយ​​នរណា​ក៏​អាច​ប្រើ​ផ្លូវ​នេះ​បាន​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រ​ធាន​ភូមិ​រូប​នេះ​មិន​គួរ​ប្រើ​អំណាច​របស់​ខ្លួន ហាម​ឃាត់​អ្នក​ដទៃ​នោះ​ទេ ពី​ព្រោះ​ពួក​គេ​ជាអ្នក​គាំ​ទ្រ​គណបក្ស​នយោ​បាយ ពី​ព្រោះ​ការ​ធ្វើ​ដូច្នេះជាការ​​ខុស​ច្បាប់​ និង​ការ​រើស​អើង​ផ្នែក​នយោ​បាយ​”។ លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​មាន​ប្រសាសន៍ថាលោក​សង្ស័យចំពោះ​​ការ​អះ​អាង​របស់គណ​បក្ស​សិទ្ធិ​មនុស្ស​។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​គិត​ថាអាជ្ញា​ធរ​មូល​ដ្ឋាន​របស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​របស់​យើង មិន​បាន​ធ្វើ​ដូច​ដែល​គណ​​​​បក្ស​​ប្រឆាំង​ចោទ​នោះ​ទេ”។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ហើយ​បើ​ទោះ​ជា​ពួកគេ​បាន​ធ្វើ​ដូច្នេះ​មែន វា​ទំនង​ជា​​ការ​លេង​សើច​ប៉ុណ្ណោះ។ គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃំុ-សង្កាត់កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា ដោយ​ទទួល​បាន​មុខតំណែង​​ចៅ​សង្កាត់​និង​មេ​ឃំុ​ជាង​១.៦០០​។គណបក្ស​​ សិទ្ធ​មនុស្ស​ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឃំុ-សង្កាត់​ជា​លើក​ដំបូង​របស់​ខ្លួន ​​ទទួល​បាន​១៨​អាសនៈ៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​

រោងចក្រ​​​អះអាងថា​​​អ្នក​​​ទិញ​​​បែរទៅ​​​ភូមា​​​វិញ​​​​​​បើការ​​​តវ៉ានៅ​​​បន្ត​​​

តំណាង​​​រោង​​​ចក្រ​​កាត់​​​ដេរ​​​​​ផ្គត់ផ្គង់​​​សម្លៀ​​​ក​​​​បំពាក់​​ យីហោ អេច អេន អឹម (H& M) ហ្គេប​(Gap) និង លីវ៉ាយ​​​ស្ត្រស(Levi Strauss) បាន​លើកឡើងកាល​​​ពីម្សិលមិញ​​​ថា ក្រុមហ៊ុន​បញ្ជា​ទិញរបស់​​​ខ្លួន​​​នឹង​​​​បញ្ជាទិញ​​​នៅ​​​កន្លែង​​​ផ្សេង​វិញ ​​​ប្រសិន​ការធ្វើ​​​កូដ​​​កម្ម​​​ទាមទារ​​​ប្រាក់​​​ឈ្មួល និង​​​ផល​​​ប្រ​​​យោជន៍​​​ខ្ពស់ជាង​​​មុន​​​ក្នុង​​​រោង​​​ចក្រ​​​ពីរ​​​របស់​​​ខ្លួន​​​នៅ​​​តែបន្ត​​​ទៀត​​​នោះ ។ ទោះយ៉ាងណា  មន្ត្រីនៅឯ​​មជ្ឈ​​​មណ្ឌល​​​អាមេរិក​​​ សម្រាប់​​​​​​ស្ថិរភាព​​​​​​ការងារ​​​អន្តរជាតិ​​​​ជា​​​អង្គការ​​​អន្តរជាតិ​​​លើក​​​ស្ទួយ​​​សិទ្ធិ​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ក្រុមហ៊ុនបញ្ជា​ទិញ​ទំនង​​​ជា​មិន​លុប​​​ចោល​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ទេ ​​​ហើយ​​​ថា​​​  រោង​​​ចក្រ​​​មាន​​​អារម្មណ៍ថា​​​ រង​​​សម្ពាធ​ពី​​​​ក្រុមហ៊ុនបញ្ជា​ទិញទាំង​​​នេះ ​​​ដើម្បី​​​រកដំណោះ​​​​ស្រាយ​​​ចំពោះ​​​ការ​​​តវ៉ាតែប៉ុណ្ណោះ​​​។ លោក​​​ លឹម ឆខៃ (Lim Chhor Khay)​​​​​​​​​​​​តំណាង​​​​ជាន់​​​ខ្ពស់​​​របស់​​​រោងចក្រ​​​កាត់ដេរ​​​អេសអិល​កម្ពុជា​​​មានម្ចាស់​​​ជាជនជាតិ​​​សិង្ហបុរី ដែល​​​មាន​កម្មករ​​​ប្រមាណ​​​៥.០០០នាក់ មក​​​ពី​​​រោង​​​ចក្រ​​​នេះ ​​​បាន​​​ធ្វើ​​​កូដកម្ម​​​តាំង​​​ពី​​​ថ្ងៃទី១២​​​ខែ​​​ឧសភា​​​មក​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុមហ៊ុន​បញ្ជា​ទិញ​​​ខ្លះ​​​ កំពុងតែ​​​ពិចារណា​​លើ​​​​​ការ​​​​ផ្លាស់​​​ទិស​ដៅ​​​ពាណិជ្ជកម្ម​​​របស់ខ្លួ​​ន ​​​ទៅ​​​កាន់ប្រទេស​​​ភូមា​​​វិ​​​ញ​ដោយ​​​សារ​​​តែ​​​កូដ​​​កម្ម​​​នៅ​​​តែ​​​បន្តនោះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បានប្រាប់​​​​ឈ្មោះ​​​របស់​​​ក្រុម​​​ហ៊ុន​ ​​​ដែល​​​បាន​​​និយាយ​​​​អំពី​​​ប្រភព​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​នោះ​​​ថា​​​ “ ក្រុម​ហ៊ុនបញ្ជា​ទិញ​​នឹង​​​ទុក​​​ពេល​​​ឲ្យយើង​​​មួយ​​​សបា្តហ៍​​​ទៀត​​​ ហើយ​​​ប្រសិន​​​បើ​​​កូដកម្ម​​​នៅ​​​តែ​​​បន្ត​ទៀត​នោះ​​​ ពួកគេនឹង​​​សំឡឹង​​​មើល​​​ទៅ​​​​​ភូមា​​​វិញ​​​ហើយ​​​”។ លោក​​​ ឆខៃ​​​ បាន​​​មាន​​​ប្រសាសន៍ថា ក្រុម​​​ហ៊ុន​​​បាន​​​ខាត​​​បង់ប្រាក់​​​ប្រហែល​​​មួយ​​​លាន​​​ដុល្លារ​​​ ដោយ​​​សារ​​​កូដកម្ម​​​នេះ។ លោក សាន សុផា តំណាង​​​របស់​​​សម្ពន្ធ​​​សហ​​​ជីព​​​​​​ប្រជា​​​ធិបតេយ្យកម្មករ​​​កាត់​​​ដេរ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ​​​កម្មករ​​​ប្រហែល​​​​១.០០០នាក់​​​បាន​​​បន្ត​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​មិញ​នៅខាង​​​មុខ​​​រោង​​​ចក្រ​​​នេះ​​​ ដើម្បីទាមទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់ខែ​​​ប្រាំដុល្លារ​​​ប្រចាំខែ​​​និង​​​២៥​ដុល្លារ​​​ផ្សេងទៀត​​​​​​ រីឯមន្ត្រី​​​នគរ​​​បាល​​​និងកង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​ប្រមាណ​​​ជា​​​១០០នាក់​​​បាន​​​ត្រួត​​​ពិនិត្យ​​​ការ​​​តវ៉ា​​​នេះ​​​៕ ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា                                                    

​កម្មករនៅ​រោង​ចក្រ​ផ្គត់ផ្គង់សម្លៀក​បំពាក់​យីហោធំៗ​ពីរបន្តការតវ៉ា​ ក្នុងរាជ​ធានី​ភ្នំ​ពេញ​

កម្មករកាត់ដេរប្រហែល​៣.000​នាក់​មកពី​រោង​ចក្រ​ពីរ​ ដែល​ផ្គត់ផ្គង់សម្លៀក​បំពាក់​​​យី​​​ហោអន្ដរជាតិឡេវីស្ត្រស (Levi Strauss) អេចអេនអឹម (H&M) និងហ្គេប (Gap) បាន​បន្កការ​តវ៉ា​ទាម​ទារដំឡើងប្រាក់​ឈ្នួស​ឲ្យ​បាន​ខ្ពស់​ជាង​មុន​កាល​ពី​ម្សិល​មិញ​ នៅ​ក្នុង​​​ខណ្ឌ​មាន​ជ័យក្នុង​រាជធានីភ្នំពេញ​ មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​កាន់​ក្រសួង​សង្គមកិច្ច។ នៅ​ពេលពួក​គេ​បាន​មក​ដល់មុខ​ក្រសួង​​​សង្គមកិច្ច​ កម្មករធ្វើ​ការ​ឲ្យ​រោង​ចក្រ​​​ អេស​​​អិល​​​ ហ្គាមិន ប្រូសេស៊ីង (SL Garment Processing (Cambodia) .Ltd) ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​សិង្ហបុរីបាន​បិទ​មហាវិថីព្រះមុនីវង្ស ​​ដ៏​មមាញឹក​អស់ រយៈពេលប្រហែលមួយ​ម៉ោង ក្នុង​អំឡុង​ពេល​នោះ ​មន្ដ្រី​នគរ​បាល​​ខណ្ឌ​​​​ជាង​១០​នាក់ ​បាន​ព្យាយាម​រុញ​ច្រាន​ពួក​គេ​ត្រឡប់​ទៅ​ក្រោយ​វិញ​ ដើម្បី​បញ្ចៀស ការ​កកស្ទះ​ចរាចរ​ណ៍។ លោក អាត់​ ធន់​ ប្រធាន​​​សម្ពន្ធ​​​សហព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ កម្មករកាត់ដេរ​កម្ពុជា​​​​​​ បានមានប្រសាសន៍ថាតំណាង​កម្មករ​ជាង​​២០​រូបត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ក្រសួង​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ​ ដែល​នៅ​ពេល​នោះ ​មន្ដ្រី​ក្រសួងបាន​ប្រាប់ពួក​​​​គេ​ថានឹង​ជួយ​រកដំណោះ​ស្រាយឲ្យពួកគេ​។ លោក អាត់ ធន់ បាន​បន្ដទៀត​ថា“ ពួក​គេ​បាន​ទទួលសំណើ​របស់​យើង​រួច​ហើយ​ និង​ពួកគេ​បាន​សន្យា​នឹង​​យើង​ថានឹង​ចរចាជាមួយក្រុម​ហ៊ុន​នៅ​ព្រឹក​ថ្ងៃ​ស្អែក។យើង​សង្ឃឹម​ថាស្ថាប័នរដ្ឋាភិបាល ​នឹងមាន​ដំណេាះ​ស្រាយ​ដល់ពួក​យើង​”។ លោក ឃួន ណារិន អនុរដ្ឋលេខាធិការ​​​​ក្រសួង​សង្គមកិច្ច​...

សកម្ម​​ភាព​​​​​​វាយកម្ទេច​​អគារ​​​សម័យអាណានិគមបារាំង​មួយខ្នងនៅតែ​​​​​​​​​​​កំពុង​​​​​បន្ត​នៅឡើយ

ការ​វាយ​កម្ទេច​អគារ​សម័យ​អាណានិយម​​​​បារាំង​​​​​ជា​​​ប្រវត្តិ​សាស្ត្រ​មួយនៅត្រង់​​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​លេខ​១០៨​ និង​ មហាវិ​ថី​ព្រះ​នរោត្តម​ ​បាន​បន្ត​​​កាល​ពី​ម្សិល​មិញ​ ​ ​ទោះ​បី​ជា​អង្គការ​ យូណេស្កូ​​ (UNESCO) ​​​បាន​​លើក​ឡើង​​​​​អំពី​​​​ការព្រួយ​​​​បារម្ភថា​ គួរ​តែ​ជួស​ជុល​អគារ​​​នេះ​​​​ជំនួស​​​វិញ​​ក្តី​។ លោក​ អ៊ុន​ សារុន​ មេការ​ទទួល​ម៉ៅ​ការ​វាយ​កម្ទេច​អគារ​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ដឹង​ថា​ តើ​ត្រូវ​ចំណាយ​ពេល​​យូរ​​ប៉ុណ្ណា​ ទើប​​​វាយ​កម្ទេច​អគារ​នេះ​រួច​រាល់​នោះ​ទេ​ ដោយ​សារ​តែ​​​​កម្មករ​ត្រូវ​តែ​​ធ្វើ​ឲ្យ​​ប្រា​កដ​ថា​ ធ្វើ​យ៉ាង​ណា​​​កុំ​ឲ្យ​ខូច​ខាត​ដល់​​​អគារ ​​​​ដែល​​នៅ​ជាប់​​គ្នា​។ លោក​បាន​លើក​ឡើង​ថា​ “​ ឥ​ឡូវ​នេះ​ យើង​​ត្រូវ​​ការ​ពេល​វេលា​​បន្ថែម​​ទៀត​ ដើម្បី​វាយ​កម្ទេច​អគារមួយ​ខ្នង​នេះ​ឲ្យ​​រួចរាល់​ ពី​ព្រោះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​​​ចំពោះ​​​ផ្ទះ​​​នានាដែល​នៅ​ជុំ​វិញ​អគារ​នេះ”។ កាល​ពី​សប្តាហ៍​មុន ​មន្ត្រី​​មួយ​​រូប​​​នៅ​​អង្គការ​យូណេស្កូ​ បាន​សម្តែង​​ការ​បារម្ភ​ជុំ​វិញ​ការ​បន្ត​វាយ​កម្ទេច​អគារ​ ដែល​បាន​សាង​សង់​នៅក្នុង​សម័យ​អាណា​និគម​និយមបារាំង​នា​សតវត្ស​រ៍​ទី​១៩​មួយ​ខ្នង​នេះ​ ហើយ​បាន​លើក​ឡើង​ថា​ ក្រសួង​វប្ប​ធម៌​ គួ​រតែ​​​ជូន​​ដំណឹង​​​​ឲ្យបាន​មុន​ នៅ​មុន​ពេល​​​​​​មានសម្រេច​ចិត្ត​ឲ្យវាយ​កម្ទេច​អាគារ​នេះ។ ​​​​ពេល​នេះ​​ មិន​​ទាន់​មាន​​ព័ត៌​​មាន​​​​​​​លម្អិត​សម្រាប់​ទំនាក់​ទំនង​​​​​ទៅ​​​ម្ចាស់​​​​​អគារ​​នេះដែល​​សាលា​រាជ​ធានី​ភ្នំ​ពេញ ​ប្រាប់​​ថា​ មាន​ឈ្មោះ​ កាំង​...

កម្មករ​​​រាប់​​​ពាន់​​​នាក​​​់​​​មកពីរោងចក្រកាត់ដេរ អេសអិល សន្យាថា ​​​នឹង​​​បន្ដធ្វើ​​​​កូដ​​​កម្ម​​​ក្នុងសង្កាត់បឹងទំពុន

កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​បិទ​​​ផ្លូវ​​​លេខ​​​៣៧១ ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​រាជធានី​​​ភ្នំពេញ​​​ នៅក្នុង​​​ថ្ងៃទី​​​២ ​​​នៃ​​​កូដ​​​កម្ម​​​ហើយថ្ងៃនេះ ពួកគេបាន​​​និយាយថា ពួកគេ​នឹង​​​បន្ដ​​​ធ្វើ​​​កូដកម្មទៀត ​​​ប្រសិន​​​បើ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​មិន​​​យល់​​​ព្រម​​​តាម​​​ការទាម​​​ទារ​​​របស់​​​ខ្លួនទេនោះ។ លោក អាត់ ធន់ ប្រធាន​​​សម្ពន្ធ​​សហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរ​​​កម្ពុជា ​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ក្នុងពេល​​​ធ្វើ​​​កូដ​​​កម្ម កាល​ពី​​​ថ្ងៃ​​​សៅរ៍ កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មក​​​ពី​​​រោង​​​​ចក្រ ​​​អេសអិល ជាង​​​៣.000​​​នាក់​​​ ​​​បាន​​​នាំគ្នាបិទ​​​ផ្លូវ​​​មិន​​​ឲ្យ​​មាន​ចរាចរណ៍ឆ្លងកាត់បាន​​​ នៅក្នុង​​​សង្កាត់បឹង​​​ទំ​​​ពុន​​​ចាប់តាំង​​​ពី​​​ម៉ោង​​​២​​​រសៀល រហូត​​​ដល់ម៉ោង​​​៤ល្ងាច។ បន្ថែម​​​លើ​​​ការ​​​ទាម​​​ទារ​​​ប្រាក់​​​បន្ថែម​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ សម្រាប់​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ ១៥​​​ដុល្លារ ​​​សម្រាប់​​​ថ្លៃ​​​ជួល​​​ផ្ទះ និង​​​​​​៥​​​ដុល្លារ​​​បន្ថែម​​​លើ​​​ប្រាក់​​​បៀវត្សរ៍ប្រ​​​ចាំ​​​ខែនោះ ក្រុម​​​កម្មករ​​​ក៏​​​បាន​​​តវ៉ា​​​ចំពោះ​​​ការ​​​សម្រេចរបស់​​​ក្រុម​​​ហ៊ុនដែល​​​បានបញ្ឈប់​​​​សមាជិក​​​សហជីពរបស់​​​ខ្លួន​កាលពី​​​សប្ដាហ៍​​​មុន​​​ផង​​​ដែរ។ លោក អាត់ ធន់​​​ បាន​​​មាន​​​ប្រសាសន៍​បន្ថែម​ទៀត​​​ថា​ “គាត់​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុសទេ។​​​ យើង​​​​​​ធ្វើ​​​កូដ​​​កម្ម​​​ពីព្រោះ​​​ក្រុម​​​ហ៊ុន​​​មិន​​​អនុញ្ញាតឲ្យ​​​មន្ត្រី​​​របស់​​​យើង​ដែលក្រុម​ហ៊ុន​បានបញ្ឈប់​នោះ ត្រឡប់មក​​​ធ្វើ​​​ការ​​​វិញ”។ លោកក៏បានមានប្រសាសន៍ឲ្យដឹង​​​ផង​ដែរ​ថា  មានកម្មករសរុប​​​ចំនួន​​​៦.៥០០​​​នាក់​​​​គ្រោងជួប​ជុំ​គ្នា​ធ្វើ​​​កូដកម្ម​​​នៅ​​​ថ្ងៃ​​​នេះ នៅក្នុង​​​កន្លែង​ដដែល។ ហើយលោកបានមានប្រសាសន៍​​​ថា ​​​ ពួក​គេ​​​​ភាគច្រើនកំពុង​​​ខឹង​​​យ៉ាង​​​​ខ្លាំង បន្ទាប់​​​ពី​​​កូដ​​​កម្ម​​​ជាច្រើន​​​ថ្ងៃ​​​មក​​​នេះ។ ក្រុម​​​កម្មករដែលធ្វើកូដកម្មនេះ ​​​បាន​​​បិទ​​​ផ្លូវ​​​លេខ​​​៣៧១​​​​​​កាល​ពី​​​ថ្ងៃ​​​សុក្រ​​​ មុន​​​ពេល​​​ត្រូវ​​​បំបែក ​​​ដោយ​​​កម្លាំង​​​នគរ​​​បាល។ លោក​​​ អាត់ ធន់ ថែមទាំង​មានប្រសាសន៍ ​ព្រ​មានថា ​“វាអាច​ដែរ​​ថា ក្រុមកម្មករ​​​​​​តវ៉ា​ទាំងអស់នេះនឹង​​​ប្រើអំពើ​ហិង្សា ​ពី​ព្រោះ​កូដកម្ម​​​អហិង្សា​​​របស់ពួកគេមិន​​​អាចធ្វើ​​​អ្វីឲ្យ​​​ក្រុម​​​ហ៊ុន​​​ឆ្លើយ​តប​​​នឹង​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួនបាន”។ ​​​​​​​​​​​​​​​​​​​​​លោក ជឹម ស៊ីថា អធិការនគរបាលរង​​​ខណ្ឌ​​​មាន​​​ជ័យ បាន​​​មាន​​​ប្រសាសន៍ថា កម្លាំងនគរ​​​បាល​​​ត្រូវ​បាន​​​ត្រៀម​​​សម្រាប់​ទប់​​​ទល់នឹង​​​កូដ​​​កម្ម​​​នៅ​​​​ថ្ងៃ​​​នេះ។លោក​​​ ជឹម ស៊ីថា បាន​​​មាន​​​ប្រ​សា​សន៍​ថា“យើង​​​បាន​​​ត្រៀម​​​កម្លាំង​​​រួច​​​ហើយ ដើម្បី​​​ទប់​​​ទល់​​​អ្នក​​​ធ្វើ​​​កូដកម្ម ប្រ​​​សិន​​​បើ​​​មាន​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “អ្ន​​​ក​​​ធ្វើ​​​កូដ​​​កម្ម​​ខ្លះស្រវឹង ហើយវា​​​មាន​ការ​​ ពិបាកក្នុង​​​ការ​និយាយ​ប្រាប់​ហេតុផល​​​ឲ្យ​​​ពួកគេ​​​នៅស្ងៀម​​​”។លោក អ៊ា ជីប​​​អ៊ាង អ្នក​​​គ្រប់​​​គ្រង​​​បុគ្គលិក​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ អេសអិល បានមាន​​​ប្រសា​​សន៍​​​ថា ក្រុម​​​ហ៊ុន​​​នឹង​​​មិន​​​កែប្រែ​​​ប្រាក់​​​ឈ្នួល​​​សម្រាប់កម្មករ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​ថា “ខ្ញុំ​​​មិនដឹង​​​ថា ពួកគេ​​​ចង់បាន​​​អ្វី ​​​​​​និង​​​ត្រូវ​​​ការអ្វី​​​ឲ្យ​​​ពិត​​​ប្រា​​​កដ​​​នោះទេ”។  កាលពី​​​ថ្ងៃ​​​សុក្រ​​​ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ បានបង្គាប់ឲ្យ​​​កម្មករ​​​ ដែល​​​ធ្វើកូដ​​​កម្ម​​​នេះ ​​​វិលត្រឡប់​​​ទៅ​​​ធ្វើការ​​​សិន​​​ ទម្រាំដល់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាល​សម្រេច​​សេចក្តី​អំពីជម្លោះ​​​របស់​​​ពួកគេ​ជា មួយ​​​នឹង​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ៕        ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​