Wednesday, September 18, 2019
Home Authors Posts by Ben Paviour

Ben Paviour

137 POSTS 0 COMMENTS

រដ្ឋាភិបាល​​​យល់​​​ព្រម​​​លើ​​​អគារ​​​កម្ពស់​​​១៣៣​​​ជាន់​​​

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​រៀប​​​ចំ​​​​ដែនដី​​​និយាយកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ថា រដ្ឋា​​​ភិបាល​​​​​​បាន​​​ផ្តល់​​​ការ​​​យល់​​​ព្រម​​​​​​ចុង​​​ក្រោយ​​​​​​សម្រាប់​​​​​​​​​សាងសង់​​​អគារ​​​​​​ភ្លោះ​​​កម្ពស់​​​១៣៣​​​ជាន់​​​​​​ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​​​​អស់​​​៣ពាន់​​​លាន​​​ដុល្លារ​​​ដែល​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​អះអាង​​​ថា​​​នឹង​​​សាង​​​សង់​​​ចប់​​​​​​នៅ​​​ឆ្នាំ​​​២០១៨។ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ លោក ជៀម​​​ សុផលមករា បាន​​​បញ្ជាក់​​​ថា​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រុ៉ង គ្រុប​​​ ​​​​​​​​​បាន​​​ទទួល​​​ការ​​​យល់​​​ព្រម​​​​​​លើ​​​គម្រោង​​​រួច​​​ហើយ ​​​ដែល​​​​​​មាន​​​សណ្ឋាគារ​​​​​​មួយ ការិយាល័យ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​​​​មាន​​​បំណង​​​​​​​​​បញ្ចប់​​​ការ​​​​​​សាងសង់​​​នៅ​​​ឆ្នាំ​​​​​​២០១៨។​​​​​​​​​ លោក សុផលមករា​​​បាន​​​និយាយថា "​​​ខ្ញុំ​​​បាន​​​សួរ​​​មន្ត្រី​​​នៅ​​​​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នៅ​​​ក្រសួង​​​ ហើយ​​​គេ​​​ប្រាប់​​​ខ្ញុំ​​​ថា​​​ គម្រោង​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​យល់​​​ព្រម​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​​​​ថ្ងៃ​​​ចុះ​​​ហត្ថ​​​លេខា​​​ទេ"។​​​ មណ្ឌល​​​​​​ពាណិជ្ជកម្ម​​​ភ្លោះ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​នឹង​​​​​​សាង​​​សង់​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ដី​​​​​​៥​​​ហិកតា​​​ទល់​​​មុខ​​​​​​កាស៊ីណូ​​​ ណាហ្គាវើល​​​ ហើយ​​​ស្ថិត​​​ក្នុង​​​បណ្តា​​​អគារ​​​ខ្ពស់​​​​​​បំផុត​​​​​​នៅ​​​លើ​​​ពិភព​​​លោក នៅ​​​ពេល​​​ដែល​​​សាង​​​សង់​​​រួច​​​"។ ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​​​​កាន់​​​កាប់​​​​​​សណ្ឋាគារ​​​ អ៊ិន​​​ធឺ​​​ខុន​​​ធី​​​ណែន​​​ថល​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ហើយ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​លោក ថេង ប៊ុនម៉ា ជា​​​សេដ្ឋី​​​​​​លាក់​​​មុខ​​​ដែល​​​មាន​​​ប្រវត្តិ​​​ដក​​​កាំ​​​ភ្លើង​​​​​​​​​​​​បាញ់​​​ពេល​​​មាន​​​ជម្លោះ ដែល​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​គឺ​​​មាន​​​ទ្រព្យ​​​ធន​​​​​​បាន​​​មក​​​ពី​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន។​​​​​​​​​ គម្រោង​​​​​​នេះ​​​​​​​​​មាន​​​កើត​​​ឡើង​​​​​​ក្នុង​​​ពេល​​​ដែល​​​​​​ទី​​​ផ្សារ​​​​​​អចលនទ្រព្យ​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​កំពុង​​​តែ​​​បង្ហាញ​​​នូវ​​​សញ្ញា​​​ហូរ​​​ហៀរ។​​​​​​​​​ ក្នុង​​​របាយការណ៍​​​នា​​​ពេល​​​ថ្មីៗ​​​បំផុត​​​នេះ​​​ដែល​​​គ្រប​​​ដណ្ត​​​ប់​​​លើ​​​​​​ឆមាស​​​ទី​​​ពីរ​​​​​​នៃ​​​ឆ្នាំ​​​២០១៥ ទីប្រឹក្សា​​​​​​អចលនទ្រព្យ​​​ ណៃ ហ្វ្រែង និយាយ​​​ថា គម្រោង​​​ការិយាល័យ​​​ លក់​​​រាយ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​​​​បាន​​​កើន​​​ឡើង​​​​​​យ៉ាង​​​គំហុក ដោយ​​​មាន​​​​​​ការ​​​ផ្តល់​​​ខុនដូ​​​​​​ដែល​​​នឹង​​​កើន​​​ឡើង​​​​​​៦៤១​​​ភាគរយ​​​នៅ​​​ឆ្នាំ​​​២០១៨។ របាយការណ៍​​​ដែល​​​មិន​​​បញ្ចូល​​​មណ្ឌល​​​​​​ថៃ​​​ប៊ុន​​​រ៉ុង​​​ និយាយ​​​ថា វិស័យ​​​ខុន​​​ដូ​​​​​​រំពឹង​​​ថា​​​​​​នឹង​​​ទទួល​​​​​​រង​​​សម្ពាធ​​​ធ្លាក់​​​ចុះ​​​ក្រោម​​​​​​ខ្លាំង​​​ ដោយសារ​​​តែ​​​​​​ការប្រកួត​​​ប្រជែង​​​ហួស​​​ហេតុ​​​​​​ពី​​​​​​ឆ្នាំ​​​២០១៧​​​តទៅ ហើយ​​​ព្យាករណ៍​​​ថា ​​​ការិយាយល័យ​​​នៅ​​​ទំនេរ​​​​​​នឹង​​​​​​ឡើង​​​ដល់​​​​​​៣៧​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​២០១៨។​​​​​​​​​​​​​​​​​​​​​​​​ អគារ​​​ខ្ពស់​​​បំផុត​​​​​​ក្នុង​​​ប្រទេស​​​ ពោល​​​គឺ​​​​​​​​​អគារ​​​វឌ្ឍនៈ កាពីថល ​​​កម្ពស់​​​៣៩​​​ជាន់​​​​​​អាច​​​​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​នូវ​​​វាសនា​​​របស់​​​អគារ​​​ភ្លោះ​​​​​​នេះ។​​​​​​ អ្នកចាត់ការ​​​ជួល​​​ជាន់​​​ខ្ពស់​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​បាន​​​ប្រាប់​​​​​​កាសែត​​​​​​ ឌឹ ហ្កាដៀន​​​​​កាល​​​ពី​​​ខែ​​​កក្កដា ​ថា សាងសង់​​​ចប់​​​ក្នុង​​​ឆ្នាំ​​​២០១៤ អគារ​​​នេះ​​​​​​ទទួល​​​បាន​​​អត្រា​​​ចូល​​​​​​នៅ​​​ប្រហែល​​​៣០​​​ភាគរយ​​​នៅ​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៥។ លោក សឹង ប៊ុណ្ណា ប្រធាន​​​​​​ក្រុម​​​ហ៊ុន​​​អចលន​​​ទ្រព្យ​​​​​​​​​ប៊ុណ្ណា រៀល​​​ធី គ្រុប​​​ ​​​​​​កាល​​​ពី​​​មុន​​​ស្មាន​​​ថា គម្រោង​​​អគារ​​​ភ្លោះ​​​នេះ​​​នឹង​​​ប្រើ​​​រយៈ​​​ពេល​​​យ៉ាង​​​ហោច​​​ណាស់​​​បី​​​ទៅ​​​បួន​​​ឆ្នាំ​​​​​​ ដើម្បី​​​សាងសង់​​​រួច​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ស្មាន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​សារ​​​មិន​​​បាន​​​ឃើញ​​​​​​គម្រោង​​​សាង​​​សង់​​​ពិស្តារ៕  

​របាយការណ៍​​​​​​​បញ្ជាក់​​ថា ក្រុម​ហ៊ុន​ថ្នាំជក់​ដ៏ធំ​​​នៅ​​​កម្ពុជា ជះ​ឥទ្ធិ​ពល​​លើ​​ បទដ្ឋាន​គតិយុត្តិ​ស្ដីពី​ការ​ជក់​បារី​

​​នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង (BAT) ​ទទួល​បាន​ "មេដាយ​មាស​" លើក​ទី៣​ជាប់​ៗ​គ្នា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជា​ការ​ទទួល​ស្គាល់​ការ​​គ្រប់​គ្រង​​សាវជីវកម្ម​​បាន​​ល្អ នេះ​បើ​យោង​តាម​ព្រឹត្តិ​បត្រ​ព័ត៌មាន​​ចេញ​​ផ្សាយ​​កាលពី​ខែ​កក្កដា​របស់​ក្រុម​ហ៊ុន​នេះ​។ លោក ដេល ម៉ាកខ្លេន (Dale Mclean) នាយក​​​​​ទីផ្សារ​​របស់​ក្រុម​ហ៊ុន BAT ​ប្រចាំតំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​បាន​​ប្រាប់​​ព្រឹត្តិបត្រ​ព័ត៌មាន​នេះ​ថា ​"​ក្នុង​នាម​ជាសាជីវ​កម្ម​​ដែល​មាន​ការ​ទទួល​​​ខុស​​​​ត្រូវ​របស់​កម្ពុជា យើង​ចាត់​ទុក​​​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​ជួយ​​ដល់​ការ​អភិវឌ្ឍ​ប្រទេស​នេះ និង​ប្រជាជន​" ហើយ​​​​បាន​សម្ដែង​ "​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ"​​ ដល់​លោក ហ៊ុន សែន ចំពោះ...

អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​​ប្រឈម​​ហានិភ័យ​ខ្ពស់​​​នៃ​ការ​ឆ្លង​មេ​រោគ​អេដស៍

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ឆ្នាំ​២០១២​​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ ​​​អន​​​ឡាញ​​​ PLOS ONE នៅ​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​​​ក្នុង​ចំណោម​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី​​​ក្នុង​ប្រទេស​កម្ពុជាខ្ពស់​ជាង​មធ្យមភាគ​ទូទាំង​​ប្រទេស​​​ជិត​​​៦​​​ដង​​​​។ ការ​​​​ស្រាវជ្រាវ​​​​ដែល​​​​គាំទ្រ​ដោយ​​​​អង្គការ​ USAID ​បាន​សម្ភាស​ និង​ធ្វើ​​តេស្ត​​លើ​​​អ្នកប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រី ​(អ្នក​​​​​ដែល​កើត​មក​​ជា​ប្រុស​​​ ប៉ុន្តែ​បាន​កំណត់​ថា ជា​ស្ត្រី​ឬ​ជា​ភេទ​​ទី៣) ​ប្រហែល ​៨៩១​នាក់ ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ឬ​លើស​ពីនេះ​​ ហើយ​បាន​រក​ឃើញ​ថា អត្រា​ឆ្លង​មេរោគ​ អេដស៍​មាន​​៤,១៥​ភាគរយ​​ បើ​​ធៀប​​​​ទៅ​នឹង​​ប្រជាជន​ទូទៅ​ដែល​មាន​​តែ​០,៧​ ភាគរយ​ប៉ុណ្ណោះ។ ជិត​១ភាគ៣​នៃ​អ្នក​ដែល​បាន​សម្ភាស​ជា​ផ្នែក​នៃ​ការ​ស្ទង់​មតិ​ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ពួកគេ​ត្រូវ​បាន​រំលោភ​​បំពាន​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​មក​ ហើយ​ជាង​ពាក់​កណ្ដាល​រាយ​ការណ៍​ថា បាន​ជួប​ប្រទះ​ការ​រើស​អើង​នៅ​​​ក្នុង​​​ឆាក​ជីវិត​​របស់​ខ្លួន​។ ប៉ុន្តែ​ក្រុមចុះ​​សិក្សា​​ក៏​បាន​បង្ហាញ​ពី​ភាព​ស៊ាំ​ផង​​​ដែរ​​​ដោយ​​​​មាន​តែ​១៥​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​​​​រាយ​ការណ៍​ថា មិន​សូវ​​ឲ្យ​​​តម្លៃ​​​ខ្លួន​ឯង​ ជា​កត្តា​ដែល​អ្នក​ស្រាវជ្រាវ​ចាត់ទុក​ថា​ ជា​​​មូល​​​ហេតុ​​​នាំ​​​​​​ទៅ​​​រក​​​​ហានិភ័យ​ខ្ពស់​នៃការឆ្លង​មេរោគ​អេដស៍​។ ប៉ិច ជីវ៉ា តារា​ម៉ូដែល និង​តារាសម្ដែងប្តូរភេទពីបុរស​​​ទៅជា​​​ស្ត្រីអាយុ​២៩​ឆ្នាំ​​បាន​​និយាយ​​​​ថា ការ​រើស​អើង​គឺ​ជាផ្នែក​ធម្មតា​នៃការ​ងារ...

សុបិន​​​ចប់​​​

រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​​​​បន្ទាប់​​​ពី​​​បើក​​​ទ្វារ​​​ សួន​​​​​​​​​កម្សាន្ត​​​​​​​​​បាន​​​បិទ​​​ទ្វារ​​​ វាជារាត្រី​​​ខែកុម្ភៈនៅក្នុងក្រុង​​​ភ្នំពេញ​​​ ហើយ​​​ឌ្រីមឡែន គឺស្ទើរតែ​​​បិទទ្វារ​​​ទាំង​​​ស្រុង​​​ ហើយ​​​សឹង​​​តែ​​​នៅ​​​ទទេស្អាត។ ត្លុក​​​ធ្វើ​​​អំពីដែក​​​កម្ពស់​​​១៥ម៉ែត្រ​​​ ឈរយាម​​​ខ្លោងទ្វារ​​​ចូល​​​។ កុមារ​​​ពីរនាក់​​​រំខាន​​​ភាព​​​ស្ងប់ស្ងាត់​​​នៅឯ​​​សួន​​​លេង​​​បាញ់ទឹក​​​។ នៅតាមផ្លូ​វ​​​មាន​​​ធុងបាសចាក់ភ្លេង​​​បទ​​​ "តោះ ចាប់ផ្តើម​​​ជប់លៀង" ឲ្យទស្សនិកជន​​​ដែល​​​មកលេង​​​នាងព្រិលស​​​ មនុស្ស​​​ប្រចៀវ និង​​​រូបចម្លាក់​​​ដាយណូស័រ។

សេចក្តី​​​សង្ឃឹម​​​ខ្ពស់

គម្រោង​​​ដ៏​​​មហិច្ឆតា​​​ដើម្បី​​​​​​ប្រើ​​​យន្ត​​​ហោះ​​​គ្មាន​​​មនុស្ស​​​បើក​​​​​​សម្រាប់​​​​​​ពាណិជ្ជកម្ម​​​ធំៗ​​​ គឺ​​​កើត​​​ឡើង​​​​​​ចេញ​​​​​​ពី​​​ភាព​​​ជា​​​ដៃ​​​គូមិន​​​គួរ​​​ឲ្យ​​​ជឿ​​​​​ យន្តហោះ​​​គ្មាន​​​មនុស្ស​​​បើក​​​​​​អាច​​​បង្ក​​​ឲ្យ​​​មាន​​​កំហឹង​​​ពី​​​អាជ្ញាធរ​​​ក្នុង​​​​​​ក្រុង​​​ភ្នំពេញ ប៉ុន្តែ​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​មួយ​​​​​​ដឹកនាំ​​​ដោយ​​​កូន​​​ប្រសា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​​​​​​​អ្នកបើក​​​បរ​​​យន្ត​​​ហោះ​​​​​​រដ្ឋ​​​តិចសាស់​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទូទាំង​​​ពិភព​​​លោក​​​ចង់​​​​​​ដាក់​​​ឧបករណ៍​​​ទាំង​​​នេះ​​​​​​ធ្វើការ​​​នៅ​​​តាម​​​ចម្ការ​​​ធំៗ កសិដ្ឋាន​​​ឈើ និង​​​ទីតាំង​​​​​​ជីក​​​រ៉ែ​​​នានា។​​​​​​​​​​​​

អ្នក​​​ភូមិ​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ដើម្បី​​​ការ​​​ពារ​​​ឈើ​​​ដែល​​​គេ​​​​​​លាក់​​​ទុក​​​​​​នៅ​​​ក​​​្នុង​​​ខេត្ត​​​ព្រះវិហារ​​​

​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​អ្នក​​​ភូមិ​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​កំហឹង​​​រាប់​​​សិប​​​នាក់​​​​​​បាន​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​មួយក្រុម​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ការ​​​ពារ​កុំ​​​ឲ្យ​​​មាន​​​ការ​​​រឹប​​​អូស​​​​​ឈើ​​​មាន​​​តម្លៃ​​​មួយ​​​គំនរ​​​​​​ ដោយ​​​អះ​​​អាង​​​ថា​​​ ឈើ​​​ទាំង​​​នេះ​​​​​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ប្រហែល​​​១ម៉ោង​​​នៅ​​​ក្នុង​​​ស្រុក​​​ត្បែង​​​មាន​​​ជ័យ​​​​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយ​​​សន្តិវិធី​​​ ពេល​​​មាន​​​នគរ​​​បាល​​​ចុះ​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ តែ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ដោយ​​​គ្មាន​​​បាន​​​ឈើ​​​មួយ​​​ដុំ​​​ណា​​​ឡើយ ​​​​​​​​​​​​នេះបើ​​​យោង​​​តាម​​​អាជ្ញាធរ​​​។ លោក​​​ ជូ ប៊ុន​​​សុង មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​នេះ​​​ បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ប្រហែល​​​១០​​​នាក់​​​មក​​​ពី​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ព្រះវិហារ និង​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ត្បែង​​​មាន​​​ជ័យ​​​បាន​​​មក​​​ដល់​​​ឃុំ​​​ពោធិ៍ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​បាន​​​ព្យាយាម​​​រឹប​​​អូស​​​ឈើ​​​គគីរ​​​​​​ប្រភេទ​​​លេខ​​​១​​​​​​ចំនួន​​​៤​​​ដុំ​​​ដែល​​​ក្នុង​​១​​​ដុំៗមាន​​​​ប្រវែង​​​៣ម៉ែត្រ​​​។ ​​ដោយ​​​ពន្យល់ថា មនុស្ស​​​ជិត​​​១០០នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​រហូត​​​ទាល់​​​តែ​​​មាន​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ចុះ​​​មក​​​​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ធូរស្រាល​​​ទៅ​​​វិញនោះ​​​​ លោក ជូ  ប៊ុនសុង បាន​​​មាន​​​ប្រសាសន៍​​​ថា "ពេល​​​ពួក​​​គេ​​​កំពុង​​​ត្រួត​​​ពិនិត្យ​​​ឈើ​​​ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​នាក់​​​​​​បាន​​​ផ្ទុះ​​​កំហឹង​​​ហើយ​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​ក៏​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​ទៅ​វិញ​​​​​​ដោយ​​​មិនបាន​​​​រឹប​​​អូស​​​អ្វី​​​​ឡើយ"។ ​​​លោក អ៊ុង វុទ្ធី អភិបាល​​​ស្រុក​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ឃុំ​​​ដែល​​​បាន​​​បញ្ជូន​​​នគរ​​​បាល​​​៥​​​នាក់​​​មកទីនោះ​។ លោក​​​បាន​​​ថ្លែង​​​ថា  "មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​ចង់​​​តតាំង​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​​​​គេ​​​ក៏​​​សម្រេច​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​នោះ​​​ទៅ​​​វិញ​​​"។ អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា  ឈើ​​​ចំនួន​​​៤​​​ដុំ​​​ត្រូវ​​​បាន​​​លាក់​​​​​នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​​​​គ្រួសារ​​​មួយ​​​ដោយ​​​ឈ្មួញ​​​ឈើ​​​​​​ខុស​​​ច្បាប់មួយ​​​ក្រុម​​​ ហើយ​​​ថា អ្នក​​​ភូមិ​​​​​​មិន​​​មែន​​​ការ​​​ពារ​​​ឈើរបស់​​​ខ្លួន​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​បែរ​​​ជា​​​ការ​​​ពារ​​​សម្រាប់​​​ឈ្មួញ​​​ឈើទៅ​​​វិញ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "អ្នក​​​ភូមិទាំង​​​នោះ​​​មិន​​​​​​មែន​​​ការ​​​ពារ​​​ឈើ​របស់​​​​​​ខ្លួន​​​ទេ​​​ ពួក​​​គាត់​​​កំពុង​​​ការ​​​ពារ​​​ឈ្មួញ​​​ឈើ​​​ខុស​​​ច្បាប់​​​"។  លោក​​​បាន​​​បន្ថែម​ថា អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ធ្វើ​​​ "ដូច​​​ជា​​​មនុស្ស​​​ស្រវឹង​​​អ៊ីចឹង​​​"។ លោក អ៊ុង វុទ្ធី បាន​​​លើក​​​ឡើងទៀត​​​​ថា  អាជ្ញាធរកំពុង​​​​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​នៅ​​​ឡើយ​​​ថា ត្រូវ​​​ចាត់​​​វិធានការ​​​បន្ត​​​ ឬ​​​យ៉ាង​​​ណា។​​​ លោក អិុត ភូមិរ៉ា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ព្រះវិហារ​ និង​​​លោក នួន សុខុម ​​​អនុ​​​ប្រធាន​​​​​​របស់​​​លោក​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។​​​មន្ត្រី​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។ លោក​​​ ឡោ ច័ន្ទ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​ ថា​​​តើ​​​ឈើ​​​នេះ​​​ត្រូវ​​​បាន​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ ប៉ុន្តែ ថា ការ​​​ព្យាយាម​​​រឹប​​​អូស​​​ឈើ​​​ទាំង​​​នេះ​​​​​​​​​គឺជា​​​ការ​​​ខ្ជះ​​​ខ្ជាយ​​​ពេល​​​វេលា​​​។ លោក​​​បាន​​​មានប្រសាសន៍ថា "ឈើ​​​៤ ឬ​​​៥ដុំ​​​គឺជា​​​របស់​​​អ្នក​​​ភូមិ​​​ ប៉ុន្តែ ឈ្មួញ​​​ឈើ​​​ខុស​​​ច្បាប់​​​កំពុង​​​តែ​​​កាប់​​​ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​ជា​​​ច្រើន​​​​ឡាន​ជា​​​រៀង​​​រាល់​​​ថ្ងៃ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​​​​គេ​​​មិន​​​​​​ទៅ​បង្ក្រាប​​​អ្នក​​​ទាំង​​​នោះ​​​ទៅ​​​​​​?”៕ ស៊ុយឈាង​

ឧស្សាហកម្ម​ស្រូវ​អង្ករ​ជាតិ​ជួបជុំ​គ្នា​ដើម្បី​រើស​គ្រាប់​ពូជ​លេខ​មួយ

កាលពី​ថ្ងៃ​អាទិត្យ កសិករ​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង​បាន​ទទួល​កិត្តិយស​នៅ​ឆ្នាំ​នេះ​ខាង​ដាំ​ស្រូវ​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​មនុស្ស​មាន​ឥទ្ធិពល​ផ្នែក​ឧស្សាហកម្ម​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ក្នុង​វេទិកា​ស្តីពី​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ពេល​សួរ​អំពី​ការ​ទទួល​បាន​រង្វាន់​នេះ​តាម​ទូរស័ព្ទ​ពី​ផ្ទះ​របស់​លោក​នៅ​ឃុំ​ខ្នាច​រមាស​ស្រុក​បវេល លោក ហ៊ុល ឃ្លីម ប្រធាន​សហគមន៍​សង្គហៈ​ផល​កសិកម្ម បាន​និយាយ​ថា "គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ ខ្ញុំ​រំពឹង​ថា ម៉ូយ​របស់​ខ្ញុំ​នឹង​មាន​ការ​ជឿ​ទុក​ចិត្ត​ថែម​ទៀត​លើ​ផលិតផល​របស់​សហគមន៍​របស់​ខ្ញុំ"។ គណៈកម្មការ​ជំនាញ​មួយ​ក្រុម​បាន​ហិត​ក្លិន ចូក​ថ្លឹង​និង​វាស់​អង្ករ​ផ្កា​រំដួល​៣៧ ដើម្បី​ស្វែងរក​អង្ករ​ល្អ​ដាច់គេ មុន​ពេល​ពិធី​ប្រកាស​អ្នក​ឈ្នះ​ចំពោះ​មុខ​តន្ត្រី​អេឡិចត្រូនិក​ដែល​បង្កើន​សំឡេង​កាន់តែ​ខ្លាំង។ ទោះជា​គ្មាន​ការ​ប្រគល់​រង្វាន់​ជា​ប្រាក់​ទៅ​តាម​ប្រភេទ​ក៏ដោយ ដែល​ក្នុង​នោះ​មាន​អង្ករ​បាយ​ឆ្ងាញ់ និង​អង្ករ​ក្រអូប​លេខ១​ក៏ដោយ ក៏​លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កិត្យានុភាព​នេះ​រួម​និង​រង្វាន់​បាន​នាំ​មក​នូវ​សារៈសំខាន់​ខាង​ហិរញ្ញវត្ថុ។ លោក​បាន​មាន​ប្រសាសន៍​ថា "ជាទូទៅ ប្រសិនបើ​នរណា​ឈ្នះ​រង្វាន់​ព្រោះ​ការ​សម្រេច​បាន​របស់​ខ្លួន អ្នក​ទិញ​ពិត​ជា​ទៅ​រក​ផលិតផល​របស់​គេ...