Saturday, July 11, 2020
Home Authors Posts by Ben Paviour

Ben Paviour

137 POSTS 0 COMMENTS

រដ្ឋាភិបាល​បដិសេធ​​ហេតុផល​​​នយោបាយ​​សម្រាប់​ការ​ស៊ើបអង្កេត​​ពន្ធ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។ ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថាប័នកាសែតខេមបូឌា ដេលី បានជំពាក់ប្រាក់ពន្ធដារមិនទាន់បង់រហូតដល់ទៅ៦,៣លានដុល្លារ បានស្នើសុំឱ្យក្រសួងព័ត៌មានស៊ើបអង្កេតការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុាស៊ីសេរី (RFA) ទាក់ទិនការប្រមូលពន្ធដារ និងបានស្នើសុំជួបជាមួយអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ព្រមទាំងគណៈកម្មាធិការដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ផងដែរ។ លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា លោកមិនដឹងលម្អិតអំពីការស៊ើបអង្កេតនេះទេ ហើយលោកក៏មិនមែនជាអ្នកជំនាញខាងច្បាប់នោះដែរ...

ការិយាល័យវិទ្យុ RFA និង វិទ្យុ VOA ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​

ការិយាល័យវិទ្យុពីរដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក រួមជាមួយកាសែតខេមបូឌាដេលី និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផង ស្ថិតក្នុងអ្វីដែលទំនងជាការពង្រីក និងការស៊ើបអង្កេតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសាធារណៈកាន់តែកើនឡើងពីការបង់ពន្ធរបស់ស្ថាប័នទាំងនេះ ដែលគេដឹងចំពោះទំនាក់ទំនងដ៏តានតឹងជាមួយរដ្ឋាភិបាល។ យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រ ដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលនៅថ្ងៃដដែលនោះបានឱ្យដឹងថា វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារទេ ហើយមិនមានអាជ្ញាប័ណ្ណផ្សព្វផ្សាយត្រឹមត្រូវឡើយ។ លិខិតដដែលនេះបានស្នើឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ើបអង្កេតករណីនេះ។ ប៉ុន្តែលោក ខៀវ កាញារីទ្ធ...

លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ និងការស្ទាបស្ទង់ដែលគណបក្សអាចប្រើដើម្បីតម្រែតម្រង់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់ខ្លួន។ យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានឱ្យដឹងថា ការធ្វើដំណើរចុះទៅ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមកាលពីដើមខែមុន ហើយនឹងបន្តរយៈពេល២សប្ដាហ៍ទៀតនោះ បានធ្វើឱ្យលោក កឹម សុខា ចុះទៅកាន់ស្រុកផ្សេងៗទៀត ដែលស្រុកមួយចំនួនគណបក្សធ្វើបានយ៉ាងល្អនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ និងស្រុកមួយចំនួនទៀតដែលគណបក្សធ្វើមិនទាន់បានល្អនៅឡើយ។ លោក កឹម សុខា ដែលសាងកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នករៀបចំនៅថ្នាក់មូលដ្ឋាននោះ...

គេហទំព័រ​របស់ក្រសួង​ទេសចរណ៍​ត្រូវ​​បាន​​ហ៊ែគ​ចូល​ធ្វើ​សកម្មភាព​​លក់​ថ្នាំ​សម្រើប​ Viagra

គេហទំព័ររបស់ក្រសួងទេសចរណ៍ត្រូវបានគេលួចហ៊ែគ (Hack) និងបញ្ចូលសារផ្សព្វផ្សាយលក់ថ្នាំសម្រើបភ្ញោចតណ្ហាវីយ៉ាហ្គ្រា (Viagra) គិតមកទល់ល្ងាចថ្ងៃសៅរ៍ ធ្វើឲ្យស្ថាប័ននេះក្លាយជាស្ថាប័នចុងក្រោយរបស់រដ្ឋាភិបាលដែលត្រូវបានគេហ៊ែគចូល។ គិតមកទល់ល្ងាចម្សិលមិញ លទ្ធផលរបស់ហ្គូហ្គលនៅតែបន្តបង្ហាញបញ្ជីសម្រាប់ "ការលក់ថ្នាំវីយ៉ាហ្គ្រាទូទាំងពិភពលោក-ក្រសួងទេសចរណ៍របស់កម្ពុជា" អមដោយសារផ្សព្វផ្សាយថា "សិទ្ធិឯកជនផ្ដាច់មុខ" និង "ឱសថស្ថានអនឡាញដោយមិនចាំបាច់មានវេជ្ជបញ្ជា"។ គេហទំព័រនេះមិនបានបង្ហាញសញ្ញាមិនប្រក្រតីណាមួយទេកាលពីល្ងាចម្សិលមិញ ប៉ុន្តែរូបថតមួយដែលហ្គូហ្គលបានរក្សាទុកកាលពីថ្ងៃសៅរ៍ បានបង្ហាញចំណងជើងដូចជា "មគ្គុទ្ទេសក៍ខេត្ត" ត្រូវបានជំនួសដោយ "ការដឹកជញ្ជូនថ្នាំវីយ៉ាហ្គ្រាដោយប្រើពេលតែមួយយប់" ចំណែកឯនៅខាងក្រោមបង្អស់មានបញ្ជីពាក្យសម្រាប់ស្រាវជ្រាវដូចជា "ថ្នាំបង្កើនល្បឿនខុសច្បាប់"។ លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិតជាមានការលួចហ៊ែគបែបនេះមែន ហើយមានប្រសាសន៍ថា គេហទំព័រនេះត្រូវបានគេលួចហ៊ែគម្តងឃើញម្តងបាត់រយៈពេលជិតពីរឆ្នាំមកហើយ។ លោកបានបង្វែរសំណួរទៅក្រុមហ៊ុន Red Dot Cambodia និងក្រុមហ៊ុន...

ក្រសួង​​​មហាផ្ទៃ​​​លើក​​​ឡើង​​​ថា NGOs  ​​​ភាគ​​​ច្រើន​​​ធ្វើ​​​ព្រងើយ​​​កន្តើយ​​​ចំពោះ​​​ការ​​​​តម្រូវ​ឲ្យ​ដាក់​ជូន​ព៏ត៌មាន​គណនីធនាគារ​​​​

ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ៥.០០០ មានតែ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃ តាមការតម្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឲ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិក្នុងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា Lango ប្រហែលជាកត្តាដែលនាំឲ្យកើតមានបញ្ហាយ៉ាងដូច្នេះ។ ការស្ទាបស្ទង់មតិអង្គការមិនមែនរដ្ឋាភិបាលជាង១៤០ដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) កាលពីខែមុនបានរកឃើញថា អង្គការមិនមែនរដ្ឋាភិបាលទាំងនេះខ្វះការបញ្ជាក់ថា តើពួកគេគួរតែអនុវត្តតាមច្បាប់នេះដោយរបៀបណានិងថា តើពួកគេដាក់ជូនព័ត៌មានលម្អិតស្តីពីការបង់ពន្ធលើប្រាក់បៀវត្សរ៍ដោយវិធីណា និងចង់បានការណែនាំបន្ថែមពីរដ្ឋាភិបាលដែលអនុវត្តច្បាប់នោះមិនទៀងទាត់ នេះបើយោងតាមលោក សឿង សារឿន ដែលជានាយកប្រតិបត្តិនៃគណៈកម្មាធិការនេះ។ លោកបានថ្លែងថា "សមាជិកសង្គមស៊ីវិលនៅមិនទាន់យល់ដឹងទាំងស្រុងអំពីច្បាប់នេះនៅឡើយទេ ហើយក៏នៅមិនទាន់រៀបចំរួចរាល់ទាំងស្រុងនៅឡើយដែរ"។ លោកបានថ្លែងបន្ថែមថា "បទប្បញត្តិ និងការអនុវត្តច្បាប់នេះមិនទៀងទាត់ទេ "។ នៅក្នុងសុន្ទរកថាមួយកាលពីខែមុន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា សង្គមស៊ីវិលកំពុងបំពានលើការតម្រូវដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះហើយបានចេញបទបញ្ជាឲ្យអង្គការមិនមែនរដ្ឋាភិបាលដាក់ជូនព័ត៌មានគណនីធនាគារឲ្យបានត្រឹមដំណាច់ខែកញ្ញា បើពុំដូច្នោះទេនឹងប្រឈមនឹងការចាត់វិធានការផ្លូវច្បាប់។ហើយនៅថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមួយចំនួនសើុបអង្កេតថា តើអង្គការមិនមែនរដ្ឋាភិបាលបានដាក់ជូនព័ត៌មានស្តីពីការបង់ពន្ធលើប្រាក់បៀវត្សរ៍ត្រឹមត្រូវដែរ ឬក៏អត់។ ពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា មានតែអង្គការមិនមែនរដ្ឋាភិបាលចំនួន២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានស្តីពីគណនីធានាគាររបស់ខ្លួន។ លោកបានមានប្រសាសន៍ថា "ក្រសួងក៏បានធ្វើលិខិតទៅទៀត ដើម្បីឲ្យអង្គការទាំងអស់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយយើងបានពន្យារពេលរហូតដល់ខែកញ្ញា ដែលជាកំហិតឲ្យអង្គការទាំងអស់ផ្ញើតែលេខគណនីមកក្រសួងទេ"។ លោកបានលើកឡើងទៀតថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលត្រូវបំពេញតាមលក្ខខណ្ឌដែលតម្រូវនៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសម្រាប់ដាក់ជូនរបាយការណ៍ហិរញ្ញវត្ថុឲ្យបាននៅត្រឹមដំណាច់ខែកុម្ភៈ។ លោក គឹម សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រដ្ឋាភិបាលកំពុងប្រមូលព័ត៌មានស្តីពីការអនុវត្តច្បាប់បង់ពន្ធលើប្រាក់បៀវត្សរ៍របស់អង្គការមិនមែនរដ្ឋាភិបាលនៅឡើយ ហើយបានបដិសេធមិនផ្តល់តួលេខដល់អ្នកយកព័ត៌មានទេ។ លោក ប៊ូ សុភ័ណ ភិរម្យ ជាដៃគូនិងជាប្រធានផ្នែកគណនីពន្ធដារនៅក្រុមហ៊ុនច្បាប់ BNG...

ស្ថានទូត​​​អាមេរិក​​​ឆ្លើយ​​​​​​តប​​​ចំពោះការ​​​គំរាម​​​របស់លោក ហ៊ុន​​​ សែន ក្នុងការ​​​ដក​​​សញ្ជាតិ​​​ចៅ​​​របស់​​​លោក

ស្ថានទូតអាមេរិកបានឆ្លើយតបចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងដកសញ្ជាតិចៅរបស់លោកចេញ ដោយលើកឡើងថា ស្ថានទូតមិនអាចបញ្ជាក់ថាតើចៅរបស់លោកណាម្នាក់ដែលមានសញ្ជាតិអាេមរិកនោះឡើយ ប៉ុន្តែ បានស្នើសុំឲ្យលោកចូលទៅមើលគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកសម្រាប់ជំនួយក្នុងករណីដែលលោកចង់អនុវត្តបន្ត។ លោក ហ៊ុន សែន បានធ្វើការគំរាមនៅក្នុងសុន្ទរកថាដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមិនបានបញ្ជាក់អត្តសញ្ញាណចៅរូបណានោះឡើយ ដោយលើកឡើងថា លោកបារម្ភថា ចៅរបស់លោកអាចនឹងតម្រូវឲ្យចូលធ្វើជាទាហានអាមេរិក" នៅក្នុងអត្ថបទមួយដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកបានសរសេរក្នុងអីុម៉េលកាលពីថ្ងៃសុក្រថា "យើងដឹងថា កូនរបស់លោកនាយករដ្ឋមន្ត្រីមួយចំនួនបានចំណាយពេលច្រើនក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ យើងមិនអាចបញ្ជាក់ថា តើកូនរបស់លោករូបណាមានសញ្ជាតិអាមេរិកនោះឡើយ"។ លោកបានបន្តថា "យើងកម្រទទួលបានសំណើពីពលរដ្ឋអាមេរិកដែលចង់ដកសញ្ជាតិចេញណាស់ ប៉ុន្តែ មាននីតិវិធីច្បាស់លាស់សម្រាប់ពលរដ្ឋអាមេរិកពេញវ័យដែលចង់ដកសញ្ជាតិសូមចូលទៅកាន់គេហទំព័រ www.travel.state.gov”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងថា តើចៅមួយណាដែលសម្តេច ហ៊ុន សែន បានសំដៅនោះទេ។ តាមទំព័រហ្វេសប៊ុករបស់លោកឱ្យដឹងថា កូនច្បងរបស់លោក ហ៊ុនសែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងកូនប្រុសពៅគឺលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកទាំងពីររៀនសាកលវិទ្យាល័យនៅសហរដ្ឋអាេមរិក ហើយលោក ហ៊ុន ម៉ានី ក៏បានរៀនថ្នាក់វិទ្យាល័យនៅទីនោះផងដែរ។ ប្រវត្តិការសិក្សាកូនរបស់លោកបីនាក់ផ្សេងទៀត គឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ស្រី ហ៊ុន ម៉ាលី កូនស្រីរបស់លោក និងកូនប្រុសកណ្តាល គឺឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត មិនអាចបញ្ជាក់អះអាងបានទេ ប៉ុន្តែ សារទូរលេខការទូតដែលធ្វើឲ្យបែកធ្លាយដោយវីគីលីកក្នុងឆ្នាំ២០១១ឲ្យដឹងឧត្តមសេនីយ៍ទោ ហ៊ុន...

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវ​ឱ្យ​​ដក​រដ្ឋមន្ត្រី​​មាត់​ឥតគម្រប

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនយល់ថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងប្រឈមវិធានការវិន័យនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះនិយាយប្រាប់អំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះរួមមានទាំងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយអ្នកតវ៉ានឹងគល់ឫស្សីផងដែរ។ ទោះជាយ៉ាងណា លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីបានអំពាវនាវឱ្យដកលោក វង សូត ចេញពីតំណែងទាក់ទិនការពាក្យសម្ដី...

រដ្ឋមន្ត្រីថា ​យុទ្ធសាស្ត្រ​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​ប្រើ​លុយ អំណាច ​​​និង​​​វាយ​​​ដំ​​​

លើកឡើងពីការណែនាំរបស់លោក  ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្ស លោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថាឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយនឹងវាយដំព្រមទាំងចាប់សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រី ជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងនីតិសម្បទាដែលមានតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយក្រុមតូចចូលរួម លោក វង សូត បានរៀបរាប់អំពីកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃអាទិត្យដែលលោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយ។ សំដៅដល់ទម្រង់នៃអំពើហិង្សាដែលពលរដ្ឋខ្មែរជាច្រើនធ្លាប់ជួបប្រទះអំឡុងរបបខ្មែរក្រហម លោក វង សូត បានថ្លែងថា " ហើយឥឡូវគាត់ប្រើពាក្យថា 'បោះឆ្នោតលើកនេះបើមានបញ្ហាតវ៉ាទៀតត្រូវក្បាលគល់ឫស្សីហើយ'"។ លោកបានបន្ថែមថា "អត់មានបើកសិទ្ធិឲ្យហែ្អងតវ៉ាទេ"។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យមន្ត្រីចាប់ខ្លួនអ្នក "ដែលធ្វើខុសច្បាប់" នេះបើយោងតាមលោក វង សូត ដែលបាននិយាយតាមបទបញ្ជារបស់លោក ហ៊ុន សែន ។  "បើចាប់វាមិនបាន ច្បាប់ហ្នឹងចន្លោះប្រហោងត្រូវធ្វើច្បាប់ហ្នឹងទៀត។ចុះអញឈ្នះ ហើយចង់ធ្វើអីក៏បានដែរ"។ រដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុម័តវិសោធនកម្មពីរលើកលើច្បាប់ស្តីពីគណបក្សនយោបាយដែលលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា...

រដ្ឋាភិបាល​នឹង​​ឃ្លាំ​មើល​ទំព័រ​ហ្វេស​ប៊ុក​​​​របស់​ សម រង្ស៊ី ខណៈ​ CNRP ​ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​​របស់​ខ្លួន​

ក្រសួងមហាផ្ទៃគ្រោងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង រកមើលការរំលោភបំពានវិសោធនកម្មទើបអនុម័តថ្មីៗ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលក៏នឹងបង្ខំឲ្យគណបក្សសង្គ្រោះជាតិចំណាយខ្ទង់កន្លះលានដុល្លារដើម្បីលុបរូបលោកចេញពីស្លាកសញ្ញារបស់ខ្លួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានចុះហត្ថលេខាលើច្បាប់នេះដែលរារាំងទណ្ឌិតមិនឲ្យឃុបឃិតជាមួយគណបក្សនយោបាយ ឬបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សទាំងនោះ បានថ្កោលទោសបុគ្គលដ៏សំខាន់ម្នាក់ដែលរិះគន់ច្បាប់ថ្មីនេះ ដោយចាត់ទុកការអត្ថាធិប្បាយរបស់គាត់ថាជាការ "រំលោភ" កិច្ចការរបស់ប្រទេសកម្ពុជា។ ចំណែកឯលោក សម រង្ស៊ី បានបន្តបង្ហោះតាមហ្វេសប៊ុកនូវព័ត៌មានសង្ខេបប្រចាំថ្ងៃផលិតនៅក្នុងប្រទេសកម្ពុជា ដែលលោកចំណាយប្រាក់ផ្ទាល់ខ្លួន អមដោយវីដេអូមួយដែលអះអាងថា "សឺង ង៉ុកមិញ បិតាស្ថាបនិកគណបក្សប្រជាជនកម្ពុជា គឺជាជនក្បត់ជាតិ"។ លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា...

គណបក្ស​​​ សម រង្ស៊ី ប្រឈម​​​នឹង​​​ការផ្លាស់​​​​​​ប្តូរ​​​ឈ្មោះ​​​ថ្មី​​​ ប៉ុន្តែ​​​មិន​​​ទាន់​​​ប្រាកដ​​​ថា​​​ត្រូវ​​​ដាក់​​​ឈ្មោះ​​​អ្វី

វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយបានឆ្លងដំណើរការនីតិវិធីដោយមានការប្រើអំណាច ហើយទំនងជានឹងត្រូវចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នៅក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ក្នុងចំណោមការផ្លាស់ប្តូរដែលបង្ខំដោយច្បាប់នេះ គឺការប្តូរឈ្មោះថ្មី សម្រាប់ គណបក្ស សម រង្ស៊ី ដើម្បីអនុលោមតាមមាត្រាដែលរារាំងគណបក្សនយោបាយមិនឲ្យយកឈ្មោះរូបវន្តបុគ្គលមកដាក់។ វាជាបញ្ហាធ្លាប់ជួបពីមុនមកសម្រាប់លោក សម រង្ស៊ី ដែលត្រូវបានក្រសួងមហាផ្ទៃបង្ខំឲ្យប្តូរឈ្មោះគណបក្សថ្មី នៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីមានបុគ្គលដែលបែកចេញពីគណបក្សជាតិខ្មែររបស់លោកបានចុះបញ្ជីដោយប្រើឈ្មោះនេះ។ ដោយបដិសេធថា មិនមែនឲ្យតម្លៃជ្រុលលើខ្លួនឯងក្នុងការជ្រើសរើសឈ្មោះសម្រាប់គណបក្សរបស់ខ្លួននោះ លោកសម រង្ស៊ី បានសរសេរនៅក្នុងអីុម៉េលមួយថា "ដើម្បី បានចូលរួមនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨ និងដើម្បីធានាថា គ្មាននរណាម្នាក់អាចលួចឈ្មោះរបស់យើងម្តងទៀត យើងដាក់ឈ្មោះគណបក្សរបស់យើងតាមឈ្មោះរបស់ខ្ញុំតែម្តង"។ គណបក្សជាតិខ្មែរ ជាជម្រើសម្តងទៀតក្នុងចំណោមឈ្មោះដែលគណបក្ស សម រង្ស៊ី ត្រូវជ្រើសរើស នេះបើយោងតាមលោកទាវ វណ្ណុល ប្រធានស្តីទីគណបក្សនេះ។ ឈ្មោះដែលជាជម្រើសផ្សេងៗទៀតគឺ...