Sunday, September 22, 2019
Home Authors Posts by Ben Paviour

Ben Paviour

137 POSTS 0 COMMENTS

ការ​ខាន​​ប្រជុំ​​នៅទីស្ដីការ​គណៈ​​​រដ្ឋមន្ត្រី​​ ធ្វើ​ឱ្យ​មានពាក្យ​ចចាម​​​អារ៉ាម​​អំពី​ជំងឺ​លោក ហ៊ុន សែន​​

ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្ដាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឱ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។ កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធថា គ្មានអ្វីខុសប្រក្រតីទេ ហើយបញ្ជាក់ថា ការបង្ហាញមុខរបស់លោក ហ៊ុន សែន ជាសាធារណៈបញ្ជាក់ថា លោកមានសុខភាពមាំទាំអាចធ្វើការបានធម្មតា។ ដោយអះអាងថា រដ្ឋសភាកំពុងឈប់សម្រាក "វិស្សមកាល" ហើយទីស្តីការគណៈរដ្ឋមន្ត្រីគ្មានសេចក្ដីព្រាងច្បាប់ ឬកិច្ចការផ្សេងដែលខ្លួនចូលរួមនោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា "ខ្ញុំយល់ថា យើងគ្មានអ្វីដែលត្រូវពិនិត្យផ្ទៀងផ្ទាត់ទេ"។ ចំណែកឯលោក សុខ ឥសាន...

មូលនិធិ​​​ពិភព​​​លោក​​​ផ្តល់​​​ជំនួយ​​​​​​៩៨​​​លាន​​​ដុល្លារ​​​ ​​​ទោះ​​​បីមានការ​​​អះអាង​​​ថា ​​​មាន​​​​​​ការ​​ប្រព្រឹត្តអំពើ​​​ពុក​​​រលួយ​​​ក៏​​​ដោយ​​​

មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិល មិញថា មូលនិធិពិភពលោកនឹងផ្តល់ប្រាក់៩៨ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ របេង និងជំងឺអេដស៍ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ដោយម្ចាស់ជំនួយនេះហាក់បីដូចជាពឹងផ្អែកលើយន្តការទប់ស្កាត់ការកេងបន្លំ និងបក្ខពួកនិយមក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ដែលមូលនិធិនេះលើកឡើងកាលពីខែមីនា។  ការផ្តល់មូលនិធិនេះ កើតមានឡើងស្របពេលអង្គភាពប្រឆាំងអំពើពុករលួយបើកការសើុបអង្កេតលើការអះអាងក្នុងពេលថ្មីៗរបស់មូលនិធិពិភពលោកដែលថាមានការកេងបន្លំពាក់ព័ន្ធការចំណាយលើការធ្វើដំណើរសម្រាប់បុគ្គលិកដែលនៅតែអនុញ្ញាត ឲ្យធ្វើការនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់។ លោក អ៊ាង មូលី ប្រធានគណៈកម្មការសម្របសម្រួលរបស់មូលនិធិពិភពលោកប្រចាំប្រទេសកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលមានចំនួនសរុប៩៨លានដុល្លារនេះហើយថា ការផ្តល់មូលនិធិនេះថយចុះ បើធៀបទៅនឹងការផ្តល់មូលនិធិលើកមុនដែលមានទឹកប្រាក់សរុបប្រហែល១២០លានដុល្លារ។ លោកបានថ្លែងថា "មូលនិធិពិភពលោកមានប្រាក់តិចជាងពីមុន"។លោកបានចាត់ទុកការចោទប្រកាន់ក្នុងពេលថ្មីៗអំពីការប្រព្រឹត្តអំពើពុករលួយថា "ជារឿងតូចតាច"។ ប្រាក់ប្រហែល៤៨លានដុល្លារនឹងបញ្ជូនាមរយៈការិយាល័យសេវាគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS) ដែលទទួលខុសត្រូវគ្រប់គ្រងលើមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់របស់ មូលនិធិពិភពលោក បន្ទាប់ពីមានរឿងអាស្រូវពុករលួយកាលពីឆ្នាំ២០១៣។ ប្រាក់ទាំងនោះនឹងផ្តល់ទៅឲ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសីុតសាស្ត្រ-ប៉ាណកសាស្ត្រ (CNM) នេះបើយោងតាមលោក អ៊ាង ម៉ូលី រីឯប្រាក់ចំនួន៥០លានដុល្លារទៀតនឹងផ្តល់ទៅឲ្យក្រសួងហិរញ្ញវត្ថុផ្ទាល់តែម្តង។ តំណាងម្ចាស់ជំនួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវនេះមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែក្រុមនេះធ្លាប់មានការប្រទាំងប្រទើសគ្នាជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ ការសើុបអង្កេតរបស់មូលនិធិពិភពលោកក្នុងឆ្នាំ២០១៣បានរកឃើញបណ្តាញពុករលួយដ៏ធំនៅក្នុងក្រសួងសុខាភិបាលពាក់ព័ន្ធនឹងលទ្ធកម្មមុងដែលអតីតប្រធាន CNM នេះនិងអនុប្រធានម្នាក់ទទួលបានប្រាក់សគុណជាង៤១០.០០០ដុល្លារនៅក្នុងការជួយឲ្យអ្នកផ្គត់ផ្គង់មុងទទួលបានកិច្ចសន្យា។  មូលនិធិពិភពលោកបានលើកឡើងថា ប្រាក់នេះត្រូវបានសងមកវិញហើយ ប៉ុន្តែរដ្ឋាភិបាលមិនបានផ្តន្ទាទោសមន្ត្រីដែលជាប់ពាក់ព័ន្ធឡើយដោយលោក ឱម យុិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តអះអាងថា...

បក្ស​ប្រឆាំង​នឹង​ស្នើ​ឱ្យ​​ព្រះ​មហា​ក្សត្រ​​កុំឡាយ​ព្រះ​ហស្ត​​​វិសោធ​ន​​កម្ម​លើ​ច្បាប់​​ស្ដីពី​បក្ស​នយោបាយ

គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងបំណងធ្វើឱ្យលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ គម្រោងនេះកើតមានឡើងស្របពេលអង្គការសង្គមស៊ីវិលចំនួន១៩ បានសម្ដែង "ការព្រួយបារម្ភខ្លាំង" អំពីវិសោធនកម្មនេះដែលខ្លួននិយាយថានឹងដាក់ "ការរឹតបន្តឹងយ៉ាងអយុត្តិធម៌បន្ថែមទៀតលើសេរីភាពជួបជុំ និងបញ្ចេញមតិ"។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកនឹងដាក់លិខិតមួយច្បាប់ទៅព្រះបរមរាជវាំងនៅថ្ងៃនេះ ដើម្បីស្នើសុំឱ្យព្រះមហាក្សត្រកុំឡាយព្រះហស្តលេខាលើសំណើច្បាប់នេះ បន្ទាប់ពីវាឆ្លងផុតក្រុមប្រឹក្សាធម្មនុញ្ញដែលមានទំនាក់ទំនងល្អជាមួយគណបក្សប្រជាជនកម្ពុជា។ តំណាងរាស្ត្ររូបនេះបានគូសបញ្ជាក់ថា ក្រៅពីរំលោភបំពានសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ វិសោធនកម្មនេះ "នឹងធ្វើឲ្យបែកបាក់សង្គមជាតិ"។   លោកនាយករដ្ឋមន្ត្រី ហ៊ុន...

មន្ត្រី​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​ទៅ​​​សួរ​​​សុខទុក្ខ​​​លោក ​​​សម ​​​រង្ស៊ី ​​​នៅ​​​ពេល​​​​​​ខួប​​​គម្រប់​​​៥ឆ្នាំរបស់​​​គណបក្ស​​​

សមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងកាលពីចុងសប្ដាហ៍ ដើម្បីជួបជាមួយលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងដែលនិរទេសខ្លួននៅមុនការប្រកាសឱ្យប្រើច្បាប់ដែលធ្វើឡើងដើម្បីកាត់ផ្ដាច់ទំនាក់ទំនងរបស់លោក សម រង្ស៊ី ចំពោះអតីតគណបក្សរបស់លោកនៅមុនខួបគម្រប់៥ឆ្នាំរបស់គណបក្ស។   យោងតាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានធ្វើដំណើរទៅសួរសុខទុក្ខនោះបានមានប្រសាសន៍ ថា យ៉ាងហោចណាស់គណៈប្រតិភូគណបក្សសង្គ្រោះជាតិដាច់ដោយឡែកពីរគ្នាចំនួនពីរបានធ្វើដំណើរទៅសួរសុខទុក្ខ "មិនមែនផ្លូវការ"។ រូបថតដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សបង្ហាញថា មានតំណាងរាស្ត្រគណបក្ស សមាជិក និងអ្នកគាំទ្រជាង៣០រូបដែលបានជួបជុំគ្នានៅក្នុងទីក្រុងនោះ។ ជំនួបនោះធ្វើឡើងបន្ទាប់ពីមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីសប្ដាហ៍មុនដោយរដ្ឋសភាដែលនៅពេលត្រូវបានឡាយព្រះហស្ត លេខាដោយព្រះមហាក្សត្រ នឹងរារាំងគណបក្សទាំងអស់មិនឱ្យទាក់ទងជាមួយទណ្ឌិត ឬបង្ហាញពីរូបថតរបស់អ្នកទាំងនោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បក្ស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន...

ច្បាប់​​​​គណបក្ស​​​នយោបាយ​​​​​​នឹង​​​ផ្តាច់ទំនាក់​​​ទំនង​​​លោក សម រង្ស៊ី ពី CNRP

លោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងនឹងត្រូវកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ពីគណបក្សសង្គ្រោះជាតិក្រោមវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្ដីពីគណបក្សនយោបាយដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំងអស់នឹងត្រូវហាមឃាត់មិនឱ្យធ្វើសកម្មភាពជាមួយទណ្ឌិតជាប់ទោសពីបទបទឧក្រិដ្ឋ ឬមិនឱ្យប្រើប្រាស់រូបភាព សារជាសំឡេង និងឯកសារជាលាយលក្ខណ៍អក្សរដែលបង្កើតឡើងដោយអ្នករំលោភបំពានច្បាប់ដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ខ្លួនឡើយ នៅក្នុងកំណែទម្រង់ដែលហាក់ដូចជាផ្តោតគោលដៅលើលោក សម រង្ស៊ី។ អតីតប្រធានគណបក្សប្រឆាំងនិរទេសខ្លួនរូបនេះរងការចោទប្រកាន់ពីបណ្ដឹងផ្លូវច្បាប់ជាច្រើនចាប់តាំងពីលោកចាកចេញពីប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយមិនដែលវិលត្រឡប់មកវិញឡើយ។ កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិប្ដេជ្ញាថានឹងមិនចូលរួមការបោះឆ្នោតនៅរដ្ឋសភានៅថ្ងៃច័ន្ទស្ដីពីការធ្វើវិសោធនកម្មច្បាប់នេះឡើយ ដែលរួមមានបទប្បញ្ញត្តិថ្មីស្ដីពីឈ្មោះ និងសញ្ញាសម្គាល់គណបក្សជាដើម ដោយលើកឡើងថា វារំលោភរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្ស។ ការធ្វើវិសោធនកម្មនេះធ្វើឡើងតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីសប្ដាហ៍មុន។ ដោយមិនចេញឈ្មោះលោក សម រង្ស៊ី លោក ហ៊ុន សែន បានចោទអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះថា បានលូកដៃនៅក្នុងគណបក្ស និងកិច្ចការប្រទេសជាតិ និងបង្កការបែកបាក់។ សេចក្តីស្នើច្បាប់នេះកត់សម្គាល់ឱ្យឃើញពីការធ្វើវិសោធនកម្មលើកទី២ចំពោះច្បាប់នេះក្នុងរយៈពេល៦ខែចុងក្រោយ។...

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អង្គការសង្គមស៊ីវិលកាលពីយប់ថ្ងៃអង្គារ ដោយព្រមានអង្គការមិនមែនរដ្ឋាភិបាលនានាឱ្យគោរពតាមច្បាប់ បើមិនដូច្នោះទេនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ នៅពេលតែមួយដែលក្រសួងនេះបានបញ្ជាឱ្យ "បន្ទប់ស្ថានការណ៍" (Situation room) ក្រុមឃ្លាំមើលការបោះឆ្នោតបញ្ឈប់សកម្មភាពឃ្លាំមើលនៅថ្ងៃអនាគត។ កាលពីម្សិលមិញ ប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty international) បានចាត់ទុកចំណាត់ការលើបន្ទប់ស្ថានការណ៍ថាជា "ការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតក្នុងបំណងបំបិតមាត់អង្គការសង្គមស៊ីវិលដែលធ្វើការងារស្របច្បាប់ក្នុងប្រទេសកម្ពុជា" ហើយបានជំរុញឱ្យរដ្ឋាភិបាល  "ដកច្បាប់រឹតបន្តឹងលើអង្គការមិនមែនរដ្ឋាភិបាលនេះចេញ"។ តាមរយៈសេចក្ដីជូនដំណឹងមួយចុះកាលបរិច្ឆេទថ្ងៃអង្គារ បង្ហោះលើគេហទំព័ររបស់ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃដដែល លោក ស ខេង បានលើកឡើងថា "សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន" មិនបានយកចិត្តទុកដាក់អនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាច្បាប់ដ៏ចម្រូងចម្រាសមួយដែលនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិល...

គណបក្ស​​​ប្រជាជន​​​ដាក់​​​សំណើ​​​វិសោធនកម្មច្បាប់ ​​​”ដើម្បី​​​សម្លាប់​​​អាជីព​​​នយោបាយ​​​របស់​​​លោក ​​​សម​​​ រង្ស៊ី”​​​

គណបក្សកាន់អំណាចបានដាក់សំណើវិសោធនកម្មចុងក្រោយរបស់ខ្លួនលើច្បាប់ស្តីពីគណបក្សនយោបាយជូនរដ្ឋសភាកាលពីម្សិលមិញ ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាជាការប៉ុនប៉ង "សម្លាប់អាជីពនយោបាយរបស់លោក សម រង្ស៊ី"។ លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា"មិនចាំបាច់អ្នកនាំពាក្យជម្រាបជូនទេ។ ក្នុង២០ឆ្នាំជាង  តើ សម រង្ស៊ី ធ្វើអ្វីខ្លះសម្រាប់ជាតិ?”។ វោហារសាស្ត្រនេះត្រូវបានលោក សម រង្ស៊ី ឆ្លើយតបភ្លាមៗកាលពីម្សិលមិញ តាមរយៈសារអេឡិចត្រូនិកមួយថា "ការបន្តសកម្មភាពនយោបាយរបស់ខ្ញុំ និងការបន្តប៉ុនប៉ងរបស់គណបក្សប្រជាជនដើម្បីបំបិទមាត់ខ្ញុំបង្ហាញថាវាផ្ទុយគ្នាស្រឡះ"។ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីខែកុម្ភៈ ស្របពេលរដ្ឋសភាកំពុងពិចារណាការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសមួយឈុតមុននេះលើច្បាប់ដដែលដើម្បីររាំងទណ្ឌិតមិនឲ្យធ្វើជាប្រធានគណបក្សនយោបាយ ហើយរម្លាយគណបក្សណាដែលប្រធានរបស់ខ្លួនជាប់ទោសព្រហ្មទណ្ឌ។ វិសោធនកម្មទាំងនោះត្រូវបានអនុម័តនៅពេលក្រោយមក។ ការធ្វើវិសោធនកម្មបន្ថែមទៀតលើច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឡើងកាលពីសប្តាហ៍មុនដោយសារខឹងលោក សម រង្ស៊ី បន្តរិះគន់លោក និងរដ្ឋាភិបាលលោក ព្រមទាំងការបន្តពាក់ព័ន្ធរបស់លោក សម រង្ស៊ី ក្នុងកិច្ចការរបស់គណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងសំណុំរឿងជាបន្តបន្ទាប់គ្នាដោយសារតែលោក និងសហការីរបស់លោករិះគន់រដ្ឋាភិបាល ហើយបានរស់នៅដោយនិរទេសខ្លួនក្នុងទីក្រុងប៉ារីស និងមិនបានឈានជើងចូលទឹកដីកម្ពុជាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥។ លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សមាជិកសភាគណបក្សកាន់អំណាចជាង៣០រូបបានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីចុះហត្ថលេខាលើសំណើវិសោធនកម្មនេះដែលគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបានបញ្ជូនបន្តទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌។ អ្នកនាំពាក្យរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីសំណើវិសោធកម្មនេះទេ។ ប៉ុន្តែអំឡុងពេលផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយកាលពីព្រឹកម្សិលមិញ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងច្បាប់ពីគោលបំណងនៃសោធនកម្មនេះ។ លោកបានគូសបញ្ជាក់ថា...

ក្រសួង​​​បញ្ចប់​​​របាយការណ៍​​​ប​​​ឋមស្តីពី​​​សកម្មភាព​​​របស់​​​បន្ទប់ស្ថានការណ៍

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមក្រសួងមហាផ្ទៃបានបញ្ចប់របាយការណ៍បឋមស្តីពីសកម្មភាពក្រុមឃ្លាំមើលការបោះឆ្នោត ដែលហៅថា បន្ទប់ស្ថានការណ៍ហើយឥឡូវនេះនឹងត្រូវពិនិត្យមើលដោយរដ្ឋមន្ត្រី ស ខេង។ ដោយធ្វើតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធឲ្យសើុបអង្កេតភាពស្របច្បាប់របស់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលនេះ ដែលលោកចោទថា បានរំលោភច្បាប់ស្តីពីការចុះបញ្ជីអង្គការមិនមែនរដ្ឋាភិបាល និងបង្កឲ្យមាន       " បដិវត្តន៍ពណ៌" នោះ លោក ស ខេង បាន មានប្រសាសន៍ថា ក្រុមអ្នកជំនាញក្រសួងបានប្រជុំកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីវាយយតម្លៃបញ្ហានេះ។ លោកបានមានប្រសាសន៍បន្ទាប់ពីចេញពីប្រជុំកាលពីថ្ងៃសុក្រថា "យើងកំពុងឱ្យអ្នកជំនាញមើលទិដ្ឋភាពច្បាប់ទាំងអស់ថា តើសកម្មភាពនោះ វាខុសច្បាប់ ឬស្របច្បាប់យ៉ាង ម៉េច ហើយទើបយើងសម្រេចថា ត្រូវធ្វើយ៉ាងម៉េច"។ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកដឹកនាំក្រុមនៃអគ្គនាយកដ្ឋានរដ្ឋបាលបានមានប្រសាសន៍ថា លោកទំនងជានឹងទទួលបានរបាយការណ៍នៅថ្ងៃនេះមុន ពេលបញ្ជូនទៅលោក ស ខេង ។ ដោយបដិសេធមិននិយាយលម្អិតអំពីការសន្និដ្ឋានរបស់គណៈកម្មាធិការនោះ លោកបានថ្លែងថា "គាត់លើកយោបល់ គាត់ធ្វើទឡ្ហីករណ៍ច្បាប់ផ្សេងៗ"។ សមាជិកអង្គការមិនមែនរដ្ឋាភិបាល៤០រូបនៃបន្ទប់ស្ថានការណ៍...

NGO ​របស់​​បន្ទប់​ស្ថានការណ៍​ប្រឈម​​​​ការ​ស៊ើបអង្កេត​​​ ដោយ​​សារ​​ឃ្លាំ​មើល​ការ​បោះឆ្នោត​

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា អង្គការឃ្លាំមើលការបោះឆ្នោតមួយក្រុមដែលហៅខ្លួនឯងថា "បន្ទប់ស្ថានការណ៍" (Situation Room) អាចនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមឃ្លាំមើលការបោះឆ្នោតនៅពេលអនាគត ហើយការចុះបញ្ជីអង្គការសមាជិករបស់ខ្លួនអាចនឹងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ក្រុមនេះថាបំពានច្បាប់ ដោយឃុបឃិតជាមួយគណបក្សប្រឆាំង និងធ្វើជាមូលដ្ឋានសម្រាប់ "បដិវត្តន៍ពណ៌"។ បណ្តាសមាជិកនៃក្រុមនេះបាននិយាយការពារអព្យាក្រឹតភាពរបស់ខ្លួន ហើយលើកឡើងថា ក្រុមនេះមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមលក្ខខណ្ឌតម្រូវសម្រាប់អង្គការមិនមែនរដ្ឋាភិបាលនានាក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ LANGO នោះទេ ពីព្រោះវាគ្រាន់តែជាការជួបជុំគ្នាបណ្ដោះអាសន្នរបស់អង្គការមិនមែនរដ្ឋាភិបាលដែលមានទស្សនៈដូចគ្នាប៉ុណ្ណោះ ពោលគឺមិនមែនជាអង្គការដែលមានរចនាសម្ព័ន្ធពេញលេញឡើយ។ ថ្លែងក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលោក...

ធ្វើវិសោធនកម្ម​​ច្បាប់​បន្ថែម​​ដើម្បី​ឱ្យ​លោក សម រង្ស៊ី ​​នៅ​ក្រៅ​សង្វៀន​

មួម៉ៅដោយសារលោក សម រង្ស៊ី បន្តរិះគន់តាមអុីនធឺណិតលើរដ្ឋាភិបាលរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យសមាជិកសភាពិចារណាលើការធ្វើវិសោនកម្មជាលើកទី២ចំពោះច្បាប់ស្ដីពីគណបក្សនយោបាយកាលពីម្សិលមិញ ដើម្បីកុំឱ្យ "អ្នកទោស" ដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសរូបនេះចូលមកពាក់ព័ន្ធក្នុងនយោបាយនៅកម្ពុជាទៀត។ លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញថា "យើងមិនបានខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឱ្យអ្នកទៅច្របូកច្របល់នឹងអ្វីដែលជាសមិទ្ធផលរបស់ជាតិ"។ លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន គ្មានសិទ្ធិអំណាចបិទមាត់លោកមិនឱ្យនិយាយស្តីពីក្រៅប្រទេសមកនោះឡើយ ខណៈលោក...