Saturday, December 14, 2019
Home Authors Posts by Ben Sokhean

Ben Sokhean

764 POSTS 0 COMMENTS

លោក ហ៊ុន សែន សន្យា​ពិនិត្យ​​​ និង​ព្យាបាល​កម្មករ​​ដោយ​ឥតគិត​ថ្លៃ​

កាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រកាសថា កម្មករនិងបុគ្គលិកនៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួននៅកម្ពុជានឹងអាចទទួលបានការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃក្នុងពេលឆាប់ៗ ជាអត្ថប្រយោជន៍ថ្មីដ៏ធំមួយផ្សេងទៀតដែលកម្មករកម្ពុជានឹងទទួលបាននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ការប្រកាសនេះកើតមានឡើងត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកបានប្រកាសផ្ដល់អត្ថប្រយោជន៍ថ្មីយ៉ាងច្រើនដល់កម្មករកាត់ដេរ ដែលមានចំនួនប្រហែល៧០០.០០០នាក់ នៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជាការខិតខំដើម្បីទាក់ទាញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលគេរំពឹងថានឹងមានការប្រកួតប្រជែងប្រកៀកប្រកិតគ្នារវាងបក្សកាន់អំណាចនិងបក្សសង្គ្រោះជាតិ ដែលកៀងគរការគាំទ្របានយ៉ាងច្រើនពីកម្មករកាត់ដេរកាលពីឆ្នាំ២០១៣។ លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកបន្ទាប់ពីថ្លែងសុន្ទរកថាទៅកាន់បុគ្គលិករោងចក្រកាត់ដេរជាង៤.០០០នាក់នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា "ចាប់ពីឆ្នាំ២០១៨តទៅ កម្មករកម្មការិនីយើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម...) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ"។ សារបង្ហោះតាមហ្វេសប៊ុកនេះមិនបានផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងដែលនឹងបង្កើនអត្ថប្រយោជន៍ថែទាំសុខភាពថ្មីដល់កម្លាំងការងារមួយផ្នែកធំនោះឡើយ និងបានបន្ថែមសម្ពាធលើវិស័យសុខាភិបាលសាធារណៈដែលកំពុងជួបបញ្ហាខ្វះមូលនិធិស្រាប់។ សារនេះមិនបានលើកឡើង ថាតើគម្រោងនេះនឹងចំណាយថវិកាអស់ប៉ុន្មាន ថាតើវានឹងរ៉ាប់រងលើការព្យាបាលជំងឺរយៈពេលវែងនិងចំណាយអស់ប្រាក់ច្រើន ឬថាតើកម្មករត្រូវធ្វើអ្វីខ្លះទើបអាចទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនោះឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាលសុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ ឬក៏មិនអាចទាក់ទងបាន។ បន្ទាប់ពីចាកចេញពីពិធីថ្លែងសុន្ទរកថារបស់លោក ហ៊ុន...

មន្ត្រី​​គំរាមធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​

ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងផ្នែកការទូត ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីម្សិលមិញបានថ្កោលទោស "ភាពកាន់តែអាក្រក់ទៅក្នុងបរិយាកាសប្រជាធិបតេយ្យរបស់កម្ពុជា" នៅពេលគេហទំព័រមួយគាំទ្ររដ្ឋាភិបាលដែលដកស្រង់ប្រភពចេញពីមន្ត្រីអនាមិក បានព្រមានថាក្រុមជាតិនិយមនឹងធ្វើបាតុកម្មតវ៉ាប្រឆាំងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។ ការគំរាមធ្វើបាតុកម្មតវ៉ានេះបានកើតឡើងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ជាពេលដែលក្រសួងការបរទេសបានបញ្ជាឱ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពរបស់ខ្លួន និងទុកពេលឱ្យបុគ្គលិកបរទេសរបស់អង្គការនេះរយៈពេល៧ថ្ងៃ ដើម្បីចាកចេញពីប្រទេសកម្ពុជា។ ប្រតិកម្មតបទៅនឹងសារមួយបង្ហោះតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ដែលល្ងាចនោះបានចោទសួរថា តើកម្ពុជានៅតែជាប្រទេសប្រជាធិបតេយ្យដែរឬទេ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំពាក្យរបស់រដ្ឋាភិបាលបានបង្ហោះអត្ថបទមួយដកស្រង់ប្រភពចេញពី "មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់" ដែលបានលើកឡើងថា  "ក្រុមជាតិនិយម" ដែលគេមិនបញ្ជាក់អាចនឹងធ្វើបាតុកម្មតវ៉ាប្រឆាំងស្ថានទូតនេះ។ អត្ថបទនោះមានខ្លឹមសារដូច្នេះថា "ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា បាតុកម្មតវ៉ានេះទំនងអាចនឹងមានលក្ខណៈទ្រង់ទ្រាយធំប្រឆាំងនឹងស្ថានទូតអាមេរិក នៅភ្នំពេញដូចកាលទសវត្សរ៍៦០ ព្រោះតែទង្វើរបស់អាមេរិក...

NDI ត្រូវ​បាន​បញ្ឈប់​មិន​​​ឱ្យ​ធ្វើ​សកម្មភាព ហើយ​បុគ្គលិក​ជន​​​​​បរ​ទេស​ប្រឈម​បណ្ដេញ​​ចេញ

មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូបបានបញ្ជាក់ថា បុគ្គលិកបរទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលរដ្ឋាភិបាលទុកពេលឱ្យមួយសប្ដាហ៍ដើម្បីចាកចេញពីប្រទេសកម្ពុជា នឹងត្រូវបណ្ដេញចេញដោយបង្ខំ ប្រសិនបើមិនដាក់តម្កល់ឯកសាររបស់ខ្លួន បន្ទាប់ពីអង្គការដែលមានសម្ពន្ធភាពជាមួយសហរដ្ឋអាមេរិកមួយនេះត្រូវបានបញ្ជាកាលពីម្សិល មិញឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទីបំផុត ការបណ្ដេញអង្គការ NDI ចំពោះការមិនបំពេញកាតព្វកិច្ចបង់ពន្ធ និងចុះបញ្ជី ស្របពេលរដ្ឋាភិបាលគំរាមកាន់តែខ្លាំងកាលពីពេលថ្មីនេះទៅលើអង្គការនានាដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិកនោះ បានក្លាយជាការពិតហើយ។ ក្រោយពីការប្រកាសនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងថា បុគ្គលិកបរទេសរបស់អង្គការ NDI នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា "ដោយបង្ខំ" ប្រសិនបើពួកគេមិនព្រមចាកចេញ។ ដំណឹងថាអង្គការមិនស្វែងរកប្រាក់កម្រៃដែលធ្វើការដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យមួយនេះនឹងត្រូវបិទចោល លេចឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅមុនពេលថ្ងៃត្រង់បន្តិចកាលពីម្សិលមិញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមានខ្លឹមសារដូច្នេះថា អាជ្ញាធរ "បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ...

មន្ត្រីក្រសួង​ផ្តល់ព៏ត៌មានមិនត្រូវគ្នា​ពាក់ព័ន្ធ​​​បម្រាម​លើវិទ្យុ​អាស៊ីសេរី និងវិទ្យុសម្លែងសហរដ្ឋអាមេរិក​

កាលពីម្សិលមិញ មន្ត្រីក្រសួងព័ត៌មាន បានផ្តល់ព័ត៌មានមិនត្រូវគ្នាជុំវិញបញ្ហាថា តើរដ្ឋាភិបាលកំពុងពិចារណាច្បាប់ថ្មីដែលរារាំងស្ថានីយវិទ្យុនានាមិនឱ្យលក់ម៉ោងសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) ដែលសុទ្ធតែទទួលបានជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកឬយ៉ាងណា ដោយធ្វើឲ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីជោគវាសនារបស់ការិយាល័យវិទ្យុទាំងពីរនេះនៅកម្ពុជា។ កាលពីម្សិលមិញ អ្នកយកព័ត៌មានបានស្នើឱ្យលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះបញ្ជាក់អំពីពាក្យចចាមអារ៉ាមដែលថា ស្ថានីយវិទ្យុក្នុងស្រុកនានា នឹងត្រូវហាមឃាត់មិនឱ្យលក់ម៉ោងផ្សាយសម្រាប់កម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកនៅដើមខែកញ្ញា។ លោកបានថ្លែងថា "វាកំពុងស្ថិតក្នុងការពិចារណា"។ លោកបានបន្ថែមថា "រាល់ការសម្រេចទាំងអស់ត្រូវមានការឯកភាពពីក្រសួងព័ត៌មាន។ ប៉ុន្តែ ខ្ញុំមិនទាន់បានឃើញ  ជាផ្លូវការនៅឡើយទេ...សម្រាប់ពេលនេះខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតបានទេព្រោះខ្ញុំអត់មានអ្វីដែលជាផ្លូវការនៅក្នុងដៃឡើយ"។ លោក អ៊ុក គឹមសេង បានលើកឡើងទៀតថា លោកអត់ដឹងទេថា តើពេលណាច្បាប់នេះនឹងចេញនោះ។ លោកបានមានប្រសាសន៍ថា "ខ្ញុំកំពុងរង់ចាំការសម្រេចពីថ្នាក់លើរបស់ខ្ញុំ"។ លោកបានបន្ថែមថា រាល់ការប្រកាសណាមួយនឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែ នៅពេលសួរអំពីលទ្ធភាពនៃបម្រាមនេះ លោក ខៀវ កាញារីទ្ធ ដែលជាចៅហ្វាយរបស់លោកបានឆ្លើយតបក្នុងទំព័រហ្វេសប៊ុកថា ផែនការនេះ "មិននិយាយពីវិទ្យុ RFA/VOA ឡើយ"។ លោកមិនបាននិយាយលម្អិត ឬឆ្លើយតបទៅនឹងសំណួរចុងក្រោយអំពីការអត្ថាធិប្បាយរបស់លោក អ៊ុក គឹម សេង កាលពីព្រឹកថ្ងៃនោះឡើយ។ ទាំងវិទ្យុ RFA និង VOA មិនអាចទាក់ទងសុំការបំភ្លឺបានទ។ ការិយាល័យវិទ្យុទាំងពីរនេះទិញម៉ោងផ្សាយពីស្ថានីយវិទ្យុក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាដើម្បីផ្សាយបន្ត។ នៅក្នុងលិខិតមួយច្បាប់កាលពីដើមខែនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសុំឱ្យ ខៀវ កាញារីទ្ធ...

សមាជិកព្រឹទ្ធសភាគណបក្ស​​​ប្រជាជនកម្ពុជា​​​​​​​​មិនបាន​​​បោះឆ្នោត​​​គាំទ្រ​​​បេក្ខភាព​​​លោកស្រី​​​ គុណ លំអង​​​ 

កាលពីម្សិលមិញ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមិនបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ឱ្យចូលរួមក្នុងគណៈកម្មការសិទ្ធិមនុស្សព្រឹទ្ធសភាដែលពីមុនត្រូវបានធ្វើជាប្រធានដោយស្វាមីរបស់លោកស្រី ដែលជាប់ពន្ធនាគារ គឺលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីឡើយ។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភា១៨រូបក្នុងចំណោម៥១រូបដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គកាលពីម្សិលមិញ បានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង ក្នុងគណៈកម្មការនេះ ចំណែកសមាជិកព្រឹទ្ធសភា២៣រូបមកពីគណបក្សសំឡេងភាគច្រើនមិនបានបោះឆ្នោតគាំទ្រទេ។ លោកបានថ្លែងថា អាសនៈនៅក្នុងគណៈកម្មការនេះនឹងនៅទំនេររហូតដល់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី១៤ខែមករា។ លោក ម៉ម ប៊ុននាង បានថ្លែងថា សមាជិកព្រឹទ្ធ សភាគណបក្សប្រជាជនកម្ពុជាមិនបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង ពីព្រោះលោកស្រី នឹងមានរយៈពេលខ្លីប៉ុណ្ណោះនៅក្នុងគណៈកម្មការនេះ ហើយឈ្មោះគណបក្សរបស់លោកស្រី រំលោភបំពានវិសោធនកម្មថ្មីស្តីពីច្បាប់គណបក្សដែលរារាំងមិនឱ្យមានការឃុបឃិតជាមួយទណ្ឌិតជាប់ទោស។ លោកបានថ្លែងថា "នៅក្នុងសង្វៀនប្រជាធិបតេយ្យ វាជាឆន្ទៈរបស់សមាជិកព្រឹទ្ធសភាម្នាក់ៗ"។ លោក ហុង សុខហួរ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធាគាររយៈពេល៧ឆ្នាំកាលពីខែវិច្ឆិកាពីបទបង្ហោះសន្ធិសញ្ញាព្រំដែនក្លែងក្លាយរវាងកម្ពុជា និងវៀតណាមក្នុងទំព័រហ្វេសប៊ុក។ បន្ទាប់ពីលោក ហុង សុខហួរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ព្រឹទ្ធសភាបានបោះឆ្នោតជាឯកច្ឆន្ទៈកាលពីខែមិថុនា ជ្រើសរើសបេក្ខភាពលោកស្រី គុណ លំអង ដែលលោកស្រីក៏គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាផងនោះ ជំនួសស្វាមីលោកស្រី។ លោកស្រី គុណ លំអង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ គណបក្ស សម រង្ស៊ី មានបំណងប្តូរឈ្មោះទៅជាគណបក្សពន្លឺភ្លើងទៀន ដោយបានប្រកាសពីការផ្លាស់ប្តូរនេះកាលពីចុងខែកក្កដា...

វិសោធនកម្មច្បាប់​​អនុញ្ញាត​ឲ្យ​​​បោះឆ្នោត​ពីបរទស​​​បញ្ជូន​ទៅ​​សភា​ហើយ​

កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តការសិក្សាបន្ថែមលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរជាង១លាននាក់បានបោះឆ្នោតពីបរទេស។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញបានមានប្រសាសន៍ថា ច្បាប់ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិនេះមានបំណងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងការបោះឆ្នោត រួមទាំងអ្នកដែលធ្វើការទៅបរទេសផង។ លោកបានថ្លែងថា "យើងត្រូវតែធានាថា ពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ក្នុងការជ្រើសរើសអ្នកតំណាងរបស់គាត់ដោយងាយស្រួល"។ លោកបានបន្តថា "បើសិនជាយើងមិនធ្វើវិសោធនកម្មទេ ដូច្នេះការអនុវត្តសិទ្ធិរបស់គាត់គឺលំបាកហើយ"។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា  នៅក្នុងកិច្ចប្រជុំបិទទ្វារនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានព្រឹទ្ធសភា និងដែលមានសមាសភាពតំណាងរាស្ត្រគណបក្សប្រជាជនប្រាំមួយរូប និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំរូបនេះបានបោះឆ្នោតបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាហើយ។ អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មការជំនាញដែលមានសមាសភាពប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជា និងបួនរូបមកពីគណបក្សសង្គ្រោះជាតិ "នឹងសិក្សា...

វិទ្យាស្ថានជាតិ​​​ប្រជាធិបតេយ្យ​​​ក្លាយ​​​​ជា​​​អង្គការ​​​ចុងក្រោយ​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពីរដ្ឋាភិបាល​​

វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ក្លាយជាអង្គការមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកចុងក្រោយ ដែលប្រឈមការចោទប្រកាន់ពីរដ្ឋាភិបាលថា បានប្រព្រឹត្តខុសកាលពីយប់ថ្ងៃពុធ បន្ទាប់ពីឯកសារសម្ងាត់ដែលគេអះអាងថា ជារបស់អង្គការនេះបានបែកធ្លាយទៅដល់ដៃប្រព័ន្ធផ្សព្វផ្សាយដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាល។ ទំព័រហ្វេសប៊ុកកូនខ្មែរ អះអាងថា ឯកសារបែកធ្លាយនេះដែលខ្លួនបានបង្ហោះនៅម៉ោងប្រហែល១០និង៣០នាទីយប់ថ្ងៃពុធ បង្ហាញអំពីការសមគំនិតផ្នែកនយោបាយរវាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យនិងគណបក្សប្រឆាំង រីឯកាសែត ខេមបូឌាដេលី ភ្នំពេញប៉ុស្តិ៍ និងវិទ្យុមួយចំនួនដែលបានជំនួយពីអាមេរិកក៏មានជាប់ពាក់ព័ន្ធដែរនៅក្នុងយុទ្ធនាការដែលគេអះអាងថាដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។ អង្គការដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនមួយនេះគ្រប់គ្រងកម្មវិធីកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជារបស់ USAID  ជាគំនិតផ្តួចផ្តើមរយៈពេល៤ឆ្នាំមានទំហំទឹកប្រាក់៨,៥លានដុល្លារ ដែលមានគោលដៅ "ធ្វើឱ្យការប្រកួតប្រជែងផ្នែកនយោបាយ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលមានភាពប្រសើរឡើង"។ អង្គការនេះបានរៀបចំឱ្យមានវេទិកាពិភាក្សាដេញដោលរវាងគណបក្សនយោបាយ ការស្ទង់មតិសាធារណជន និងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅមុនការបោះឆ្នោតឃុំសង្កាត់កាលពី ខែមិថុនា។ អ្នកទម្លាយឯកសារកូនខ្មែរបានសរសេរថា "យើងខ្ញុំសូមបញ្ចេញនូវឯកសារសំខាន់មួយចំនួនទៅចុះ ដែលបង្ហាញយ៉ាងច្បាស់ថា NDI ពិតជាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា"។ អ្នកទម្លាយឯកសាររូបនេះបានសរសេរបន្តថា "មិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយបក្សប្រឆាំង"។ ប៉ុន្មាននាទីក្រោយមក គេហទំព័រ Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានថតចម្លង និងធ្វើការចុះផ្សាយឯកសារបែកធ្លាយនេះព្រមទាំងសារបង្ហោះលើទំព័រហ្វេសប៊ុកកូនខ្មែរនេះ ក្នុងនោះរួមមានទាំងការអំពាវនាវរបស់អ្នកទម្លាយឯកសាររូបនេះឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើNDIផងដែរ។ស្របពេលដំណាលគ្នានោះ ទំព័រហ្វេសប៊ុកនេះក៏ត្រូវបានលុបចោលដែរនៅរសៀលម្សិលមិញ។ លោក John...

ដោយ​​​ខ្វះ​​​ថវិកាធ្វើ​​​ស្លាក​​​ថ្មី​​​ CNRP ​​យក​​​កន្ត្រៃកាត់​​​តម្រឹម​​​ និង​​​បាញ់​​​ថ្នាំ​​​លុប​​​រូប​​​លោក កឹម សុខា និងលោក ​​​សម រង្ស៊ី​​​

លុះត្រាតែគណបក្សសង្គ្រោះជាតិមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាគណបក្សដែលនឹងអាចខុសច្បាប់នៅក្នុងពេលឆាប់ៗនោះ មន្ត្រីថ្នាក់មូលដ្ឋានបានប្រើជម្រើសចុងក្រោយដោយយកកន្ត្រៃកាត់តម្រឹម និងយកថ្នាំបាញ់លុបលើរូបថតដែលមាននៅលើស្លាកសញ្ញារាប់មឺុនទូទាំងប្រទេស។ លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានដករូបថតលោក កឹម សុខា ប្រធានកណបក្សបច្ចុប្បន្ន និងលោក សម រង្ស៊ីអតីតប្រធានគណបក្សឱ្យអស់ "១០០ភាគរយ" ដើម្បីឱ្យស្របតាមការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ កាលពីខែមុនដែលហាមឃាត់គណបក្សនយោបាយទាំងអស់មិនឱ្យ"ឃុបឃិត" ជាមួួយទណ្ឌិតជាប់ទោស ឬប្រើប្រាស់រូបថតរបស់អ្នកទាំងនោះនៅក្នុងព័ត៌មានផ្សព្វផ្សាយ។ ដោយមិនមានថវិកាគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្លាកសញ្ញាថ្មី ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនៅតាមតំបន់មួយចំនួនក្នុងប្រទេសដែលមានរូបថតលោក កឹម សុខា និងលោក សម រង្ស៊ី ឈរកាន់ដៃគ្នានោះ ត្រូវបានកាត់តម្រឹម ឬយកថ្នាំបាញ់លុបពីលើ។ វិសោធនកម្មច្បាប់គណបក្សនយោបាយដែលបានអនុម័តកាលពីខែមុននោះ បានបង្ខំឱ្យគណបក្សសង្គ្រោះជាតិដករូបថតលោក សម រង្ស៊ី ដែលប្រឈមបទចោទប្រកាន់ផ្លូវច្បាប់ជាច្រើនដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាហេតុផលនយោបាយនោះចេញពីស្លាកសញ្ញាគណបក្សដាក់នៅតាមផ្លូវនានា និងនៅក្នុងប្រព័ន្ធអីុនធឺណិត។ លោក អ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា"យើងគ្មានជម្រើស ពីព្រោះសភាជាអ្នកអនុម័តឱ្យអនុវត្តច្បាប់ហ្នឹង"។លោកបានបន្ថែមថា "វាជាចេតនារបស់គណបក្សកាន់អំណាចយើងគ្មានមធ្យោបាយទេ"។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីមុនថា គណបក្សនឹងចំណាយថវិកាពី៣០០.០០០ដុល្លារទៅ៥០០.០០០ដុល្លារក្នុងការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សរាប់មឺុននៅទូទាំងប្រទេសកម្ពុជានេះ។ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា គណបក្សបានប្រកាសសុំឱ្យអ្នកគាំទ្រជួយផ្តល់ថវិកាក្នុងការផ្លាស់ប្តូរស្លាកសញ្ញាដែលត្រូវបានតម្រូវត្រឹមចុងខែតុលា។ លោកបានបន្តថា "យើងបានប្រកាសសំុជំនួយពីមហាជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពីព្រោះចំណាយវាច្រើន"។ លោក គី វណ្ណដារ៉ា អគ្គហេរញ្ញិកនិង ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកជឿថា ពួកគេនឹងអាចរៃអង្គាសប្រាក់បានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ ផូស័រទាំងអស់ត្រឹមដំណាច់ខែក្រោយនេះ។ លោកបន្ថែមថា មន្ត្រីគណបក្សប្រចាំខេត្តនឹងអាចបញ្ចប់ការងារនេះក្នុងរយៈពេល១សប្តាហ៍ប្រសិនបើពួកគេមានថវិកាគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយនោះ។ ទន្ទឹមនឹងសកម្មជនគណបក្សប្រឆាំងបានប្រញាប់ប្រញាល់ធ្វើកែសម្រួលស្លាកសញ្ញាគណបក្សរបស់ខ្លួននោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សដែលមានសំឡេងភាគច្រើននេះនឹងមិនមានផែនការដាក់ផូស្ទ័របន្ថែមទេ ដែលលោកបានបន្ថែមថា វាអនុវត្តពេញលេញតាមវិសោធនកម្មថ្មីដែលត្រូវបានអនុម័តជាឯកច្ឆន្ទបើទោះបីជាគណបក្សប្រឆាំងធ្វើពិហការនៅព្រឹទ្ធសភាក្តី។ លោក សុខ ឥសានបានថ្លែងថា "គោលការណ៍គណបក្សប៉ុន្មានគឺនៅដដែល។ គណបក្សប្រជាជនកម្ពុជាមិនចេះត្រឡប់ត្រឡិនទេ"៕សារុន

គណបក្ស​​​ប្រឆាំង​​​ចោទ​​​ប្រកាន់​​​ CPP ថា​​​រារាំង​​​ការ​​​ងារ​​​របស់មន្ត្រីខ្លួន​នៅ​​​ក្នុង​​​ឃុំ​​​សង្កាត់​​​

បន្ទាប់ពីមានជម្លោះជាលើកទី៣រវាងមេឃុំទើបចប់ឆ្នោតមកពីគណបក្សប្រឆាំងនិងសាលាខេត្តគ្រប់គ្រងដោយគណបក្សកាន់អំណាច តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិមួយរូបកំពុងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា រារាំងការងាររបស់មន្ត្រីខ្លួននៅថ្នាក់មូលដ្ឋាន។ ប៉ុន្តែដោយមានបញ្ហាកើតឡើងត្រឹមតែ៣ករណីក្នុងចំណោមមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិចំនួន៤៨៩រូបនៅក្នុងរយៈពេលប្រហែល១ខែចាប់តាំងពីពួកគេឡើងកាន់តំណែងមក មន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងថា ករណីទាំងនេះជាករណីដាច់ដោយឡែក ហើយអាជ្ញាធរគ្រាន់តែចាត់វិធានការលើលើការប្រព្រឹត្តខុសប៉ុណ្ណោះ។ កាលពីថ្ងៃអង្គារ អភិបាលខេត្តកំពង់ចាមបានទុកពេល១សប្តាហ៍ឱ្យមេឃុំគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកបាធាយចាក់បំពេញប្រឡាយទឹកដែលគាត់បានកាប់ជីកលើចញ្ចើមផ្លូវដើម្បីរំដោះទឹក។ លោក វែ៉ន សំអុល មេឃុំជើងព្រៃបានលើកឡើងថា លោកធ្វើដូច្នេះដើម្បីឆ្លើយតបនឹងញត្តិរបស់អ្នកភូមិចំនួន១០០គ្រួសារនៅតំបន់នោះ។ លោកបានថ្លែងថា "គាត់ចង់រំដោះទឹកឱ្យចេញ ដោយស្រូវគាត់លិចលង់ក្នុងទឹក"។ លោកបានបន្ថែមថា អ្នកភូមិបានចូលលុយគ្នាដើម្បីជួលអេស្កាវ៉ាទ័រ។ លោក វែ៉ន សំអុល បានលើកឡើងទៀតថា លោកត្រូវបានកោះហៅឱ្យទៅកាន់ការិយាល័យរបស់អភិបាលស្រុកកាលពីថ្ងៃច័ន្ទ ហើយត្រូវបានទុកពេលឱ្យ១សប្តាហ៍ដើម្បីជុសជុលផ្លូវឱ្យដូចដើមឡើងវិញ ។ លោកបានមានប្រសាសន៍ថា "ខ្ញុំកំពុងពិបាកចិត្ត ព្រោះជិតដល់ថ្ងៃហើយ"។ លោកអភិបាលខេត្ត គួច ចំរើន បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានអំពីបញ្ហានេះទេ ប៉ុន្តែ មុននោះលោកត្រូវបានគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលដកស្រង់សំដីមកថា មេឃុំរូបនេះ "បំផ្លាញជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ"។ យោងតាមគេហទំព័រព័ត៌មាន Fresh News លោក គួច ចំរើន បានមានប្រសាសន៍អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តថា "ខ្ញុំទុករយៈពេល១អាទិត្យសម្រាប់លោកមេឃុំ វែ៉ន សំអុលជួសជុលផ្លូវនេះឱ្យដូចដើមឡើងវិញ បើពុំដូច្នោះទេខ្ញុំនឹងធ្វើទៅតាមច្បាប់ ហើយកុំនិយាយថា ខ្ញុំធ្វើព្រោះរឿងនយោបាយ នេះគឺជាការបំផ្លាញជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ ផលប្រយោជន៍សាធារណៈ"។ លោកបានបន្ថែមថា លោក វែ៉ន សំអុល បានធ្វើឱ្យខូចខាតផ្លូវប្រវែង៤០០ម៉ែត្ររបស់គម្រោងដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ កាលពីដើមខែនេះ កញ្ញា សិុន...

លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ និងការស្ទាបស្ទង់ដែលគណបក្សអាចប្រើដើម្បីតម្រែតម្រង់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់ខ្លួន។ យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានឱ្យដឹងថា ការធ្វើដំណើរចុះទៅ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមកាលពីដើមខែមុន ហើយនឹងបន្តរយៈពេល២សប្ដាហ៍ទៀតនោះ បានធ្វើឱ្យលោក កឹម សុខា ចុះទៅកាន់ស្រុកផ្សេងៗទៀត ដែលស្រុកមួយចំនួនគណបក្សធ្វើបានយ៉ាងល្អនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ និងស្រុកមួយចំនួនទៀតដែលគណបក្សធ្វើមិនទាន់បានល្អនៅឡើយ។ លោក កឹម សុខា ដែលសាងកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នករៀបចំនៅថ្នាក់មូលដ្ឋាននោះ...